autoadmin
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ NHK បានឱ្យដឹងថា អ្នកស្រុកនៅផ្នែកខ្លះតំបន់ Kagoshima ភាគខាងត្បូងប្រទេសជប៉ុន ត្រូវបានគេណែនាំឱ្យជម្លៀសចេញភ្លាមៗ ខណៈភ្លៀងធ្លាក់ខ្លាំងអាចបង្ករឱ្យមានការរអិលបាក់ដី។ ក្រុង Aira បានចេញសេចក្តីណែនាំស្តីពីការជម្លៀសនេះ ដែលវាជាកម្រិតប្រកាសអាសន្នខ្ពស់បំផុត ទី២ នៃកម្រិតទាំង ៥ ដំណាក់កាល (កម្រិតអាសន្ន) ទៅដល់ប្រជាជនប្រមាណ ១,១៨៩នាក់ នៅក្នុងគ្រួសារចំនួន ៦២៥ ដែលនៅក្នុងសង្កាត់ Kamimyo, Shimomyo និង Oyama ក្នុងព្រឹកថ្ងៃសុក្រនេះ។ ទីក្រុងនៃតំបន់ Kagoshima ត្រូវបានគេប្រកាសឱ្យជម្លៀសគ្រប់តំបន់ទាំងអស់ លើកលែងតែសង្កាត់ Kiire ៕ អត្ថបទ៖

    June 28, 2019
  • អន្តរជាតិ

    ក្រសួងវប្បធម៌ថៃបានប្រកាសថា ដើមទុរេន និងដើម takien thong ដែលមានអាយុប្រហែល ២០០ឆ្នាំ នៅស្រុក Patoh ខេត្ត Chumpon ភាគខាងត្បូងប្រទេសថៃ នឹងក្លាយជាផ្នែកមួយនៃបេតិកភណ្ឌរបស់ជាតិ ដើម្បីរំលឹកដល់តម្លៃដើមឈើ។ លោក Veera Rotepojanarat រដ្ឋមន្រ្តីក្រសួងវប្បធម៍នៅថ្ងៃពុធនេះ បានទៅធ្វើទស្សនកិច្ចក្នុងពិធីបុណ្យ «ប្រារព្ធពិធី» សម្រាប់ដើមឈើចាស់ទាំងពីរដើមនេះ។ ពិធីនេះក៏មានការតាំងពិព័រណ៍មួយ ដែលបង្កើតឡើងដោយមន្ត្រីមកពីនាយកដ្ឋានព្រៃឈើ ជាមួយការបង្ហាញផលិតផលព្រៃឈើ ការបង្កើតបង្អែមថៃ និងរបៀបថែរក្សាដើមឈើ។ ដើមទុរេននេះត្រូវបានអ្នកស្រុកហៅឈ្មោះថា Khi Let មានកំពស់ប្រហែល ៤៥ម៉ែត្រ និងដើមមានទំហំ ៤ម៉ែត្រ។ ចំណែកដើម

    June 28, 2019
  • បច្ចេកវិទ្យា

    នាយកផ្នែក Design របស់ក្រុមហ៊ុន Apple លោក Jony Ive និងជាអ្នកបង្កើតគំនិតរចនា និងរចនាម៉ូតឱ្យផលិតផល Apple ទាំងអស់រួមទាំង iPhone និង iMac ផងនោះ នឹងចាកចេញពីក្រុមហ៊ុន Apple បន្ទាប់ពីរយៈពេល ៣០ឆ្នាំ ដើម្បីចាប់ផ្តើមក្រុមហ៊ុនរចនាផ្ទាល់ខ្លួនរបស់គាត់។ លោក Ive នឹងចាកចេញនៅចុងឆ្នាំនេះ ដើម្បីទៅចាប់ផ្តើមក្រុមហ៊ុនរចនាផ្ទាល់របស់គាត់ដែលមានឈ្មោះថា LoveFrom ហើយក្រុមហ៊ុន Apple ក៏នឹងក្លាយជាអតិថិជនដំបូងរបស់ក្រុមហ៊ុនថ្មីនេះ។ យ៉ាងណាមិញ Apple មិនបាននិយាយថា តើនរណានឹងក្លាយជានាយកផ្នែករចនាបន្ទាប់ឱ្យក្រុមហ៊ុននោះទេ។ ផ្ទុយទៅវិញ Evans

    June 28, 2019
  • អន្តរជាតិ

    មេដឹកនាំធំៗក្នុងពិភពលោក បានកំពុងធ្វើការចុះចតនៅក្រុងអូសាកា ភាគខាងលិចប្រទេសជប៉ុន សម្រាប់ជំនួបកំពូល នៅថ្ងៃសុក្រ ទី២៨ ខែមិថុនា សម្រាប់កិច្ចប្រជុំកំពូល G20 ហើយបញ្ហាគោលទាំង ៥ ដែលនឹងត្រូវបានគេយកមកពិភាក្សាគឺ៖ សង្គ្រាមពាណិជ្ជកម្មរវាង ចិន-អាមេរិក, សេដ្ឋកិច្ចសកល, បំ​រ៉ែ​បំ​រួល​អាកាសធាតុ, អ៊ីរ៉ង់ និងប្រេង និង សំរាមក្នុងសមុទ្រ៕ អត្ថបទ៖ លីដា

    June 27, 2019
  • អន្តរជាតិ

    ក្រុមហ៊ុន Seven-Eleven Japan Co., Ltd. បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងចាប់ផ្តើមលក់ដុំបាយ Onigiri ដែលវេចខ្ចប់ដោយផ្លាស្ទិកជីវសាស្ត្រ ជំនួសឱ្យការប្រើប្រាស់ផ្លាស្ទីកមិនងាយរលាយ។ ពួកគេនឹងចាប់ផ្ដើមការលក់នេះនៅខែកក្កដា ព្រោះពួកគេមានគោលបំណងកាត់បន្ថយការប្រើប្រាស់សម្ភារៈខ្ចប់ប្រភេទឥន្ធនៈហ្វូស៊ីល (fossil-fuel-derived materials)។ ការផ្លាស់ប្តូររបស់ក្រុមហ៊ុននឹងមានឥទ្ធិពលមកលើបាយ Onigiri ចំនួន ២.២ពាន់លានដុំ ដែលត្រូវបានលក់ក្នុងមួយឆ្នាំៗ ខណៈដែលក្រុមហ៊ុនជាច្រើនកំពុងចាប់ផ្ដើមប្រើប្រាស់ផ្លាស្ទិកផលិតពីរុក្ខជាតិ ចំពេលដែលរដ្ឋាភិបាលអំពាវនាវឱ្យកាត់បន្ថយកាកសំណល់ផ្លាស្ទិក ដើម្បីទប់ស្កាត់ការបំពុលបរិយាកាស។ ដោយការផ្លាស់ប្តូរពីសម្ភារៈខ្ចប់ប្រភេទឥន្ធនៈហ្វូស៊ីល ជាមួយនឹងផ្លាស្ទីកដែលផលិតចេញពីអំពៅ Seven-Eleven បានប៉ាន់ប្រមាណថា ពួកគេអាចកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិចបានរហូតដល់ ២៦០តោន និងកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតបានរហូតដល់ ៤០៣តោន ក្នុងមួយឆ្នាំៗ។ នៅក្នុងការផ្លាស់ប្តូរដូចគ្នានេះ ប្រតិបត្តិករឃ្លាំងហាងលក់សម្ភារទំនើប FamilyMart

    June 27, 2019
  • រថយន្ត

    កំពូលមហាសេដ្ឋីអគ្គីសនីលោក Somphote Ahunai កំពុងធ្វើការវិនិយោគរថយន្តអគ្គិសនីប្រភេទ Minivan ដំបូងគេបំផុតផលិតនៅប្រទេសថៃ ដែលលទ្ធផលនេះវាបានធ្វើឱ្យថៃ ក្លាយជាអ្នកនាំមុខក្នុងផលិតកម្មរថយន្តអគ្គិសនី (EV) នៅក្នុងតំបន់។ ម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីធំបំផុតទី ២ រូបនេះ បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយឈ្មោះថា Mine Mobility សម្រាប់ផលិតកម្មរថយន្តអគ្គិសនីនេះ និងបានបង្ហាញរថយន្តអេឡិចត្រូនិក Minivan ដំបូងរបស់ខ្លួន នៅឯកម្មវិធី Bangkok Motor Show ។ ក្រុមហ៊ុនបានឱ្យដឹងផងដែរថា រហូតមកទល់ពេលនេះពួកគេក៏ទទួលបានការបញ្ជាទិញជាង ៤,៥០០គ្រឿង រួចមកហើយដែរ។ រថយន្ត hatchback ៥កៅអី និងអាចបើកបានរយៈចម្ងាយ ២០០គីឡូម៉ែត្រ

    June 27, 2019
  • អន្តរជាតិ

    វៀតណាម៖ រូបថតស្ត្រីម្នាក់ដែលកំពុងជួយបង្រៀនកូនប្រុសរបស់គាត់ឱ្យរៀនសរសេរនៅលើចិញ្ចើមថ្នល់មួយ ក្នុងទីក្រុងហូជីមិញកាលពីពេលថ្មីៗនេះ កំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកលេងបណ្ដាញសង្គមជាច្រើននៅវៀតណាម ដោយសារភាពជាម្ដាយគំរូរបស់គាត់។ រូបថតដ៏គួរឱ្យចាប់អារម្មណ៍នេះថតដោយជាងថតរូបលោក Bui Xuan Vu ខណៈដែលលោកកំពុងស្វែងរកទីតាំងប្លង់នៅទីប្រជុំជន សម្រាប់ថតរូបជាលក្ខណៈបំផុសគំនិត កាលល្ងាចពីថ្ងៃអាទិត្យថ្មីៗនេះ។ លោក Bui Xuan Vu បានឱ្យដឹងថា ដំបូងឡើយលោកបានឃើញកុមារាម្នាក់ កំពុងតែរៀនសរសេរនៅលើចញ្ចើមផ្លូវរបស់ផ្សារ Ben Thanh នៅសង្កាត់ ទី១ ក្នុងទីក្រុងហូជីមិញ ដោយយកខឿនផ្លូវធ្វើជាតុ។ ខណៈលោក Vu កំពុងមើលកុមារាអនុវត្តការសរសេរ លោកក៏បានឃើញស្ត្រីម្នាក់ទៀត ដែលអាចជាម្ដាយរបស់ក្មេងប្រុស ដើរចេញពីក្នុងផ្សារហើយអង្គុយពីក្រោយគាត់ និងជួយបង្រៀនគាត់យ៉ាងយកចិត្តទុកដាក់។ ម្ដាយកូនទាំង ២នាក់

    June 27, 2019
  • អន្តរជាតិ

    នារីម្នាក់មកពីខេត្ត Bohol ប្រទេសហ្វីលីពីន បានស្លាប់ដោយសារគាំងបេះដូង បន្ទាប់ពីបរាជ័យក្នុងការប្រឡងចូលមហាវិទ្យាល័យ និងត្រូវបានគេបោកយកប្រាក់អស់រាប់ពាន់ប៉េសូ (រូបិយវត្ថុហ្វីលីពីន)។ របាយការណ៍បានឱ្យដឹងថា នារីម្នាក់នោះមានឈ្មោះថា Camiel Ann Humol អាយុ ១៩ឆ្នាំ ជាអ្នករស់នៅក្នុងទីប្រជុំជន Barangay Santo Tomas ក្នុងទីក្រុង Trinidad បានស្លាប់កាលពីថ្ងៃទី១ ខែមិថុនា កន្លងទៅ បន្ទាប់ពីនាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ក្រោយប៉ុនប៉ងធ្វើអត្តឃាតដោយការអារកដៃខ្លួនឯង បន្ទាប់ពីប្រឡងចូលមហាវិទ្យាល័យមិនជាប់។ នាងត្រូវបានគេរាយការណ៍ថា មានអាការរំជួលចិត្ដយ៉ាងខ្លាំងអំឡុងពេលបញ្ចូនទៅមន្ទីរពេទ្យ Gov. Celestino Gallares មុនពេលឈានដល់ការគាំងបេះដូងស្លាប់នេះ។ យោងទៅតាមម្តាយរបស់នាង Camiel

    June 27, 2019
  • អន្តរជាតិ

    ក្រុមហ៊ុនបារាំងមួយបានអះអាងថា ពួកគេបានបង្កើតថ្នាំគ្រាប់ដែលនឹងធ្វើឱ្យក្លិនផោមរបស់អ្នកក្លាយជាក្លិនល្អ។ ពិតណាស់ អ្នកមិនបានអានឃ្លានេះខុសនោះទេ! ថ្នាំគ្រាប់នេះនឹងធ្វើឱ្យក្លិនផោមរបស់អ្នកប្រែជាក្លិនល្អវិញយ៉ាងមានប្រសិទ្ធភាព។ ថ្នាំគ្រាប់នេះត្រូវបានគេឱ្យដឹងថា បង្កើតឡើងដោយលោក Christian Poincheval ដែលមានទីលំនៅក្នុងទីក្រុង Gesvres ភាគខាងលិចប្រទេសបារាំង ហើយគាត់បានអះអាងថា គ្រាប់ថ្នាំនេះវាអាចផ្លាស់ប្តូរឧស្ម័ន (ក្លិនផោម) របស់អ្នក ឱ្យទៅក្នុងក្លិនក្រអូបដូចជាផ្កាកុលាប ឬសូកូឡាបាន។ ការពិតទៅគាត់បានបង្កើតថ្នាំនេះចាប់តាំងពី ឆ្នាំ២០០៧ មកម្ល៉េះ! ហើយវេបសាយរបស់គាត់ក៏បានបញ្ជាក់ផងដែរថា ថ្នាំនេះមានលក្ខណៈធម្មជាតិទាំងស្រុង ហើយគ្មានជាតិឱសថ ឬគ្រឿងញៀនណាមួយដែលធ្វើឱ្យប៉ះពាល់ មាននៅក្នុងផលិតផលរបស់ពួកគេនោះទេ។ លោក Christian Poincheval ក៏ធ្លាប់បាននិយាយជាមួយ Telegraph ជាច្រើនឆ្នាំមុនថា គាត់បានសម្រេចចិត្តព្យាយាមបង្កើតផលិតផលនេះដោយភាពចាំបាច់ បន្ទាប់ពីគាត់បានផោមនៅក្នុងពិធីជប់លៀងមួយ។

    June 27, 2019
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ដ្រាំ បានព្រមានបន្ថែមពន្ធលើប្រទេសចិន ប្រសិនបើកិច្ចចរចានាពេលខាងមុខរបស់លោកជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនភីង មិនអាចទទួលបានលទ្ធផល។ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយបណ្តាញធុរកិច្ច FOX កាលពីថ្ងៃពុធលោក ដ្រាំ បាននិយាយថា លោកអាចពិចារណាលើពន្ធ ១០ភាគរយ បន្ថែមទៅលើពន្ធស្នើទៅលើកមុន ដែលមានតម្លៃ ៣០០ ពាន់លានដុល្លារអាមេរិក បើមិនមានកិច្ចព្រមព្រៀងណាមួយ។ គួរឱ្យដឹងផងដែរថា ភាគីទាំងពីរបានដាក់ពន្ធចំនួន ២៥ភាគរយ លើទំនិញទៅវិញទៅមកទាំងសងខាង ដែលមានតម្លៃរាប់រយពាន់លានដុល្លារ។ សេចក្តីអត្ថាធិប្បាយរបស់លោក ដូណាល់ ដ្រាំ គឺនៅមុនកិច្ចពិភាក្សា ដែលបានគ្រោងទុកជាមួយលោក ស៊ី ជីនភីង នាថ្ងៃសៅរ៍នេះ នៅខាងក្រៅកិច្ចប្រជុំកំពូល

    June 27, 2019