autoadmin
  • អន្តរជាតិ

    គ្រូបង្រៀនថ្នាក់មត្តេយ្យម្នាក់នៅឯភាគអាគ្នេយ៍ប្រទេសចិន ត្រូវបានគេបណ្តេញចេញពីការងារ ក្រោយពីបានបង្ខំឱ្យសិស្ស ២នាក់ ចេញទៅក្រៅថ្នាក់នៅក្រោមកម្ដៅព្រះអាទិត្យ ដើម្បីជាការដាក់ទណ្ឌកម្មចំពោះ «ការរំខាន» សិស្សផ្សេងទៀតអំឡុងពេលសម្រាក។ យោងតាមកាសែត The Paper បានឱ្យដឹងថា ឧបទ្ទវហេតុដែលបានបង្កឱ្យមានកំហឹងពេញបណ្តាញសង្គមចិន បានកើតឡើងនៅថ្ងៃត្រង់ ថ្ងៃទី១៩ ខែមិថុនា នៅឯសាលាមត្ដេយ្យ Da Feng Che នៅក្នុងទីក្រុង ​Zhangzhou ខេត្ត Fujian ។ ការគេងម្រាកនៅពេលថ្ងៃត្រង់តែងតែត្រូវបានអនុវត្តនៅសាលាមត្តេយ្យរបស់ប្រទេសចិន ដើម្បីធានាថាកុមារអាចរក្សាថាមពលសម្រាប់ថ្នាក់រៀនវេនរសៀល។ ប៉ុន្តែក្នុងហេតុការណ៍នេះវិញ កូនសិស្សប្រុស/ស្រី មួយគូនេះ មិនព្រមចូលគេងនោះទេ ប៉ុន្តែពួកគេបានរត់លេង និងរំខានដល់មិត្តរួមថ្នាក់របស់ពួកគេទៅវិញ។ ជាលទ្ធផលគ្រូដែលមិនត្រូវបានគេស្គាល់ឈ្មោះម្នាក់នោះ

    June 25, 2019
  • អន្តរជាតិ

    រដ្ឋាភិបាលចិននិយាយថា ខ្លួននឹងមិនអនុញ្ញាត្តិឱ្យមេដឹកនាំពិភពលោកពិភាក្សាអំពីការតវ៉ាថ្មីៗនៅហុងកុង ក្នុងអំឡុងពេលកិច្ចប្រជុំ G20 នៅសប្តាហ៍នេះ នៅឯអូសាកាភាគខាងលិចប្រទេសជប៉ុននោះទេ។ ជំនួយការរដ្ឋមន្ត្រីការបរទេសលោក Zhang Jun បានចេញការព្រមាននេះ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ។ បន្ទាប់ពីត្រូវបានគេសួរថា តើប្រធានាធិបតីលោក Xi Jinping នឹងពិភាក្សាអំពីច្បាប់បត្យាប័នដ៏ចម្រូងចម្រាសរបស់ហុងកុងជាមួយប្រធានាធិបតីអាមេរិក ឬទេ? លោក Zhang Jun បានឆ្លើយថា បញ្ហាហុងកុងគឺជារឿងផ្ទៃក្នុងសុទ្ធសាធ ហើយថាក្រុងប៉េកាំងនឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយជ្រៀតជ្រែករឿងនេះនោះទេ។ លោកបានបន្តទៀតថា កិច្ចប្រជុំកំពូល G20 គួរតែផ្តោតលើបញ្ហាសេដ្ឋកិច្ចជាសកល។ ទន្ទឹមនឹងនេះបាតុករនៅហុងកុងគ្រោងនឹងធ្វើបាតុកម្មម្ដងទៀតនៅថ្ងៃពុធ ដោយសង្ឃឹមថា នឹងទាក់ទាញចំណាប់អារម្មណ៍ពីមេដឹកនាំពិភពលោកទាំងនោះ។ មកទល់ពេលនេះគឺមានរយៈពេលជិត ៣ខែ មកហើយ ចាប់តាំងពីប្រជាជនហុងកុងបានប្រឆាំងនឹង​ការ​ធ្វើ​បត្យា​ប័ន

    June 25, 2019
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក Donald Trump បានសម្រេចដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសអ៊ីរ៉ង់ គោលដៅនៃការដាក់ទណ្ឌកម្មរួមមាន មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei និងមន្រ្តីជាន់ខ្ពស់ដទៃទៀត។ ហើយការដាក់ទណ្ឌកម្មនេះធ្វើឡើង បន្ទាប់ពីអ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។ លោក Trump បានថ្លែងទៅកាន់អ្នកយកព័ត៌មាន មុនពេលចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីថ្ងៃចន្ទថា ទណ្ឌកម្មដែលបានដាក់នេះ នឹងធ្វើឱ្យមេដឹកនាំជាន់ខ្ពស់ និងការិយាល័យរបស់អ្នកដឹកនាំជាន់ខ្ពស់របស់អ៊ីរ៉ង់ មិនអាចទទួលបាននូវធនធាន និងការគាំទ្រផ្នែកហិរញ្ញវត្ថុសំខាន់ៗនោះទេ។ លោកប្រធានាធិបតីបាននិយាយថា មេដឹកនាំអ៊ីរ៉ង់ត្រូវទទួលខុសត្រូវចំពោះអ្វី ដែលលោក Trump ហៅថា «នាំមកនូវអរិភាព» របស់របបនេះ។ ក្រសួងរតនាគារអាម៉េរិកបាននិយាយថា ខ្លួនក៏ដាក់ទណ្ឌកម្មលើមេបញ្ជាការយោធាអ៊ីរ៉ង់ចំនួន ៨នាក់ ហើយបានបង្ហាញថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ក៏នឹងត្រូវដាក់ទណ្ឌកម្មដែរ។ ទន្ទឹមនឹងនេះដែរលោកប្រធានាធិបតី

    June 25, 2019
  • អន្តរជាតិ

    មន្ត្រីនៅប៉ុស្តិ៍ព្រំដែនស្ពានមិត្តភាព ថៃ-ឡាវ កំពុងធ្វើការបាញ់ថ្នាំ និងឆែករថយន្តដឹកទំនិញ ដើម្បីបង្ការជំងឺគ្រុនផ្តាសាយជ្រូកអាហ្រ្វិកពីប្រទេសជិតខាង។ ក្រុមមន្រ្តីកំពុងកំណត់គោលដៅលើរយន្តដឹកទំនិញ នៅពេលដែលរថយន្តទាំងនោះត្រឡប់មកពីធ្វើការដឹកទាំងជ្រូករស់ ឬសាច់ស្រាប់ ទៅឱ្យប្រទេសជិតខាង។ ប្រធានការិយាល័យអនាម័យសត្វតំបន់ Nong Khai លោក Jongcharoen Maksuwan បាននិយាយថា មន្ត្រីបានបង្កើនការបោសសម្អាតការឆ្លងនេះ បន្ទាប់ពីមានរបាយការណ៍អំពីការផ្ទុះជំងឺគ្រុនផ្តាសាយជ្រូកអាហ្រ្វិកនៅប្រទេសឡាវ។ បន្ទាប់ពីរបាយការណ៍នេះបានផ្សាយ​ចេញ នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វបានហាមឃាត់ការនាំចូលជ្រូក និងសាច់ជ្រូកពីប្រទេសឡាវ។ លោក Jongcharoen និយាយថា ជ្រូកមិនត្រូវបាននាំចូលតាមច្រកព្រំដែនមិត្តភាព ថៃ-ឡាវ នោះទេ ប៉ុន្តែជ្រូករស់ និងសាច់ជ្រូក ត្រូវបាននាំចេញតាមច្រកនេះ។ គាត់និយាយថា អាជ្ញាធរតម្រូវឱ្យរថយន្តដឹកទំនិញដែលត្រលប់មកពីបញ្ចូនសត្វជ្រូកទៅប្រទេសជិតខាង ត្រូវតែទៅបាញ់ថ្នាំនៅកន្លែងសម្អាតនៅឯច្រកព្រំដែន។ ក្រុមមន្រ្តីបានបង្កើនសមាមាត្រនៃថ្នាំសំលាប់មេរោគពី

    June 25, 2019
  • អន្តរជាតិ

    ថៃ៖ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកគ្រោងនឹងបន្ថែមការផាកពិន័យ សម្រាប់អ្នកបើកបរតាក់ស៊ី ដែលបដិសេធការហៅឱ្យឈប់របស់អ្នកដំណើរ ពី ២,០០០ ទៅ ៥,០០០បាត (ប្រហែល១៦០ដុល្លារអាមេរិក) ខណៈមេបណ្ដាញអ្នកបើកបរតាក់ស៊ីម្នាក់ គាត់បានត្អូញត្អែរថា ពេលខ្លះពួកគាត់ចាំបាច់ត្រូវតែច្រានចោលការហៅរបស់ភ្ញៀវ។ យ៉ាងណាក៏ដោយលោក Thanee Suebrer អគ្គនាយករងនាយកដ្ឋានដឹកជញ្ជូនបានឱ្យដឹងកាលពីថ្ងៃចន្ទថា ពួកគេបានស្នើឱ្យច្របាច់បញ្ចូលគ្នារវាងច្បាប់ដឹកជញ្ជូនផ្លូវគោក និងច្បាប់យានយន្ត ហើយបញ្ជាក់ថា វិក័យប័ត្រធ្វើវិសោធនកម្មនេះរួមមានការបន្ថែមថ្លៃផាកពិន័យ ពី ២,០០០ ទៅ ៥,០០០បាត សម្រាប់អ្នកបើកបរតាក់ស៊ីណា ដែលហ៊ានបដិសេធអ្នកដំណើរ។ លោកបាននិយាយថា ការដាក់បន្ថែមនេះគឺសំដៅលើការពិន័យសម្រាប់អ្នកបើកបរតាក់ស៊ីដែលប្រព្រឹត្តបទល្មើស ដែលវាក៏ដូចគ្នាទៅនឹងការដឹកជញ្ជូនសាធារណៈផ្សេងទៀតផងដែរ។ នៅប្រទេសថៃ តាក់ស៊ីដែលបដិសេធមិនទទួលយកអ្នកដំណើរ គឺជារឿងដែលមានការប្ដឹង​ផ្ដល់ជាញឹកញាប់បំផុត ដែលមានលេខទូរស័ព្ទរាយការណ៍បន្ទាន់លេខ ១៥៨៤

    June 24, 2019
  • អន្តរជាតិ

    ការស្រាវជ្រាវថ្មីបានបង្ហាញថា នាឡិកាដៃអាចមានភាពកខ្វក់ជាងបង្គន់រហូតដល់ជាង ៨ដង ខណៈដែលមួយភាគបួននៃជនជាតិអង់គ្លេស មិនដែលសម្អាតនាឡិកាដៃរបស់ពួកគេនោះទេ។ ក្រុមស្រាវជ្រាវបានធ្វើតេស្ដទៅលើនាឡិកាដៃរហូតដល់ ១០ប្រភេទ ផ្សេងគ្នា ហើយពួកគេបានរកឃើញថា នាឡិកានីមួយៗមានបរិមាណបាក់តេរី ផ្សិត និងមេរោគផ្សិត ជាច្រើនយ៉ាងគួរឱ្យព្រួយបារម្ភ ដោយសារនាឡិកានីមួយៗជាមធ្យមមានភាពកខ្វក់ជាងចានបង្គន់ ៣ដង ខណៈដែលប្រភេទនាឡិកាជ័ររាងស្ដើងៗ (fitness watch) មានភាពកខ្វក់រហូតដល់ជាង ៨ដង ខ្លាំងជាបង្គន់ទៅទៀត។ ការស្រាវជ្រាវក៏បានបញ្ចាក់ផងដែរថា ប្រភេទជ័រ គឺកខ្វក់ជាងប្រភេទលោហធាតុ ហើយដើម្បីការពារហានិភ័យពីនាឡិកាដៃរបស់លោកអ្នក អ្នកស្រាវជ្រាវក៏បានណែនាំឱ្យលាងសម្អាតពួកវាជាប្រចាំ ប៉ុន្តែអ្វីដែលគួរឱ្យស្ដាយគឺថា នាឡិកាដៃទាំងអស់មិនមែនសុទ្ធតែជាប្រភេទធន់នឹងទឹក (waterproof) នោះទេ។ សម្រាប់អ្នកដែលពាក់នាឡិការាល់ថ្ងៃ យើងសូមណែនាំឱ្យលាងវាឱ្យស្អាត យ៉ាងហោចណាស់ម្តងក្នុងមួយខែ ដើម្បីឱ្យវានៅតែស្រស់ស្អាត

    June 24, 2019
  • អន្តរជាតិ

    ជើងហោះហើរច្រើនជាង ៦៤០ នឹងត្រូវលុបចោលចាប់ពីថ្ងៃអាទិត្យទី ២៣ រហូតដល់ ថ្ងៃសុក្រ សប្ដាហ៍នេះ ដោយសារតែមានការប្រឆាំងតវ៉ានឹងក្រុមហ៊ុនអាកាសចរណ៍ EVA Air របស់តៃវ៉ាន់ ហើយដែលត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់អ្នកដំណើរជាង ១០០,០០០នាក់។ សហជីពរបស់ក្រុមអាកាសយានិក បានប្រកាសធ្វើកូដកម្មកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីភាគីទាំង ២ បានបរាជ័យក្នុងការយល់ព្រមលើប្រាក់ឧបត្ថម្ភគិតក្នុងមួយថ្ងៃម្ដង។ យ៉ាងណាមិញគិតត្រឹមថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ជើងហោះហើរជាង ២០០ ត្រូវបានលុបចោល ដែលវាបានប៉ះពាល់ដល់អ្នកដំណើរជាង ៤០,០០០នាក់។ ក្រុមហ៊ុនអាកាសចរណ៍នេះបាននិយាយថា ខ្លួននឹងខិតខំប្រឹងប្រែងយ៉ាងល្អ ដើម្បីជួយរៀបចំកន្លែងអង្គុយហោះហើរ សម្រាប់អ្នកដំណើរ ឬជួយឱ្យពួកគេផ្ទេរទៅជើងហោះហើររបស់ក្រុមហ៊ុនផ្សេងទៀត៕ អត្ថបទ៖ លីដា

    June 24, 2019
  • អន្តរជាតិ

    យ៉ាងហោចណាស់មានកុមារចំនួន ១២៩នាក់ បានស្លាប់ដោយសារជំងឺរលាកខួរក្បាល (Acute Encephalitis Syndrome) នៅក្នុងទីក្រុង Muzaffarpur ភាគខាងកើតរដ្ឋ Bihar ប្រទេសឥណ្ឌា ចាប់តាំងពីការផ្ទុះឡើងកាលពីដើមខែនេះ។ ចំនួនអ្នកស្លាប់ដោយសារជំងឺរលាកខួរក្បាល ដែលជាជំងឺគ្រុនប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទកណ្តាលបានកើនឡើងពី ៩៧នាក់ កាលពីថ្ងៃចន្ទកន្លងទៅនេះ ហើយក៏មានការកើនឡើងជាបន្តបន្ទាប់ ខណៈមន្រ្តីរដ្ឋាភិបាល និងវេជ្ជសាស្រ្តកំពុងប្រឈមនឹងការរិះគន់ជាច្រើន ចំពោះការតស៊ូដើម្បីទប់ស្កាត់វិបត្ដិនៅក្នុងទីក្រុង ដែលមានប្រជាជនសរុបជិត ៣៥០,០០០នាក់ មួយនេះ។ Acute Encephalitis Syndrome ដែលត្រូវបានគេស្គាល់ថាជា «គ្រុនក្តៅខួរក្បាល» គឺបណ្តាលមកពីវីរុសឆ្លងមួយចំនួន។ រោគសញ្ញារបស់វារួមមាន៖ គ្រុនក្តៅ ក្អួត និងក្នុងករណីធ្ងន់ធ្ងរ អាចប្រកាច់

    June 24, 2019
  • អន្តរជាតិ

    ក្រសួងការបរទេសចិនបានប្រកាសថា ប្រធានាធិបតីលោក ស៊ី ជីនភីង នឹងធ្វើទស្សនកិច្ចនៅជប៉ុនចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍នៅសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុងអូសាកា តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ។ វានឹងក្លាយជាទស្សនកិច្ចលើកដំបូងរបស់លោក ស៊ី ចាប់តាំងពីលោកបានឡើងកាន់តំណែងក្នុង ឆ្នាំ២០១៣ ហើយវាក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីចិន ចាប់តាំងពីលោក ហ៊ូ ជីនតាវ បានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន កាលពីខែវិច្ឆិកា ឆ្នាំ២០១០ សម្រាប់កិច្ចប្រជុំកំពូល APEC ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ របស់លោកប្រធានាធិបតី ស៊ី ជីនភីង ត្រូវបានគេរំពឹងថា នឹងជួបជាមួយលោក

    June 24, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យុវជនម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្រោយរកឃើញថា គាត់បានដើរលួចខោអាវក្នុងមនុស្សស្រី ដែលគេហាលចោលនៅក្រៅផ្ទះយកមករក្សាទុក។ យុវជនរូបនេះមានអាយុ ២៣ឆ្នាំ រស់នៅក្នុងក្រុង Miri ខេត្ត Sarawak ប្រទេសម៉ាឡេស៊ី។ មុនពេលឈានដល់ការចាប់ខ្លួនយុវជនខាងលើនេះ ស្រ្តីជាច្រើននាក់នៅក្នុងតំបន់កើតហេតុខាងលើបានរាយការណ៍ជូនប៉ូលិសជាញឹកញាប់ជុំវិញករណីដែលពួកគាត់បានបាត់ខោអាវក្នុង ដែលហាលចោលនៅខាងក្រៅផ្ទះ។ បន្ទាប់ពីទទួលបានការរាយការណ៍ ប៉ូលិសក៏បានបើកការស៊ើបអង្កេតករណីនេះ ព្រោះគេសង្ស័យថា ប្រហែលជាមានមនុស្សរោគចិត្តជាអ្នកធ្វើរឿងចម្លែកនេះ។ ក្រោយការតាមដាន ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់ជាមួយនឹងភស្តុតាំងគាត់បានលួចអាវក្នុងមនុស្សស្រីម្នាក់នៅក្នុងដៃ។ នៅមុខប៉ូលិសយុវជនរូបនេះបានសារភាពថា គាត់ពិតជាបានលួចខោអាវក្នុងមនុស្សស្រីនៅក្នុងតំបន់នេះមែន ព្រោះតែគាត់ញៀននឹងការហិតក្លិនខោអាវក្នុងមនុស្សស្រី។ ពេលនេះប៉ូលិសបានធ្វើការឃាត់ខ្លួនយុវជនរូបនេះដើម្បីធ្វើការអប់រំ និងព្រមាន ដោយខ្លាចរូបគេទៅធ្វើរឿងផ្តេសផ្តាសខ្លាំងជាងនេះទៀត៕ អត្ថបទ៖ ភក្តី

    June 24, 2019