autoadmin
  • សេដ្ឋកិច្ច

    ទីក្រុងហាណូយក្នុងរយៈពេលត្រឹមតែ ៦ខែ ដំបូងនៃឆ្នាំ ២០១៩ បានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៣.៣ លាននាក់ ដែលវាជាការកើនឡើង ១០.៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ហើយទីក្រុងនេះក៏បានទទួលភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ចំនួន ១៤.៤ លាននាក់ នៅក្នុងឆមាសទី ១ នេះ ដែលស្មើនឹងការកើនឡើង ៩.៥% ធៀបនឹងឆ្នាំមុន។ ចំណែកប្រាក់ចំណូលសរុបពីសកម្មភាពទេសចរណ៍រយៈពេល ៦ខែ ដំបូងនេះ បានកើនឡើងរហូតដល់ ៥០.២៤ ពាន់លានដុង (២.២លានដុល្លារ) ដែលស្មើនឹងការកើនឡើង ៣០% ធៀបនឹងឆ្នាំមុន។ នាយកដ្ឋានទេសចរណ៍រំពឹងថា នឹងស្វាគមន៍ភ្ញៀវទេសចរចំនួន ២៨.៥៨

    June 21, 2019
  • រថយន្ត

    ទីផ្សាររថយន្តអេឡិចត្រូនិក (EV) នៅក្នុងប្រទេសថៃកាន់តែលូតលាស់នៅ ឆ្នាំ២០១៩ នេះ ដោយសារតែក្រុមហ៊ុនផលិតរថយន្តមួយចំនួន បានស្វែងរកការលើកទឹកចិត្តពីក្រុមប្រឹក្សាវិនិយោគ ដើម្បីបង្កើតផលិតកម្មរថយន្តអគ្គិសនីនៅទីនេះ។ KResearch បានព្យាករណ៍ថា ទីផ្សារ EV នៅក្នុងប្រទេសថៃរយៈពេល ៥ ឆ្នាំខាងមុខនេះ អាចនឹងកើនឡើងដល់មួយភាគបួន ឬ ២៤០,០០០ គ្រឿង នៃការលក់រថយន្តសរុបនៅទូទាំងប្រទេស។ ហើយនៅឆ្នាំ ២០២៣ ដដែល ប្រទេសថៃក៏នឹងត្រូវបានគេរំពឹងថា អាចផលិតអាគុយសម្រាប់រថយន្តអេឡិចត្រូនិកយ៉ាងហោចណាស់ចំនួន ២៦០,០០០ ដើម្បីបំពេញតម្រូវការក្នុងស្រុក។ លើសពីនេះទៀតការសង្ឃឹមទុកក្នុងការនាំចេញរបស់ថៃកាន់តែមានច្រើន ដោយសារតែក្រុមហ៊ុនរថយន្តជាច្រើនមានគម្រោងផលិតរថយន្តអគ្គីសនីនៅក្នុងប្រទេសថៃជាលក្ខណទ្រង់ទ្រាយធំសម្រាប់នាំចេញ។ ខណៈដែលពិភពលោកសព្វថ្ងៃនេះមិនទាន់អាចផលិតអាគុយបានគ្រប់គ្រាន់តាមតម្រូវការ ដូច្នេះប្រទេសថៃបានក្លាយជាមូលដ្ឋានផលិតកម្មថ្មី សម្រាប់អាគុយ OEM និង

    June 21, 2019
  • អន្តរជាតិ

    បុរសវ័យ ៦៩ឆ្នាំម្នាក់នៅក្រុង Taichung កោះតៃវ៉ាន់ ត្រូវបានគេរកឃើញថា បានសងសឹកលើអ្នកជិតខាងរបស់គាត់ ដោយការយកអាងស្តុកទឹករបស់អាគារអាផាតមិន ធ្វើជាបង្គន់ផ្ទាល់ខ្លួន។ បុរសរូបនោះត្រូវបានគេឱ្យដឹងថា បានខឹងសម្បានឹងអ្នកជិតខាងរបស់គាត់ ដែលធ្វើឱ្យគាត់ខាតបង់លុយ ១២,០០០ដុល្លារតៃវ៉ាន់ (៣៨៦ដុល្លារ) ក្នុង១ខែ ដែលជាថ្លៃចំណេញពីការជួលអាគារអាផាតមិនរបស់គាត់ ទៅឱ្យក្រុមហ៊ុនទូរស័ព្ទសម្រាប់ដាក់ឧបករណ៍អង់តែន។ គួររំលឹកថាបុរសរូបនោះមិនដែលជូនដំណឹងដល់អ្នករស់នៅអាផាតមិនអំពីកិច្ចព្រមព្រៀងជួលអាគារឲ្យក្រុមហ៊ុនទូរស័ព្ទដាក់អង់តែននេះទេ ដូច្នេះនៅឆ្នាំ២០១៧ អ្នករស់នៅអាផាតមិនបានដាក់របាយការណ៍មួយ ដើម្បីសុំឱ្យដកអង់តែនរបស់ក្រុមហ៊ុនទូរស័ព្ទនោះចេញ។ យ៉ាងណាមិញដើម្បីសងសឹកចំពោះការបាត់បង់ប្រាក់ចំណូលនេះ បុរសរូបនោះបានចាប់ផ្តើមបន្ទោរបង់ នៅក្នុងអាងស្តុកទឹក ដែលត្រូវបានទុកប្រើនៅក្នុងអគារទាំងមូល។ ហើយក៏ត្រូវបានគេបកអាក្រាត នៅពេលដែលអ្នកនៅក្នុងអាផាតមិនចាប់ផ្តើមកត់សម្គាល់ថា ទឹកម៉ាស៊ីនរបស់ពួកគេមានក្លិនចម្លែក។ អ្នកខ្លះថែមទាំងបានចាប់ផ្ដើមឈឺ ដោយប្រតិកម្មអាឡែកស៊ីផ្សេងៗ។ ក្រោយមកអ្នកគ្រប់គ្រងអគារបានត្រួតពិនិត្យមើលវីដេអូស៊ីស៊ីធីវីពីដំបូល ហើយពួកគេក៏បានរកឃើញថា លោក Lin ឡើងតាមជណ្តើរទៅអាងស្តុកទឹកម្តងហើយម្តងទៀត

    June 21, 2019
  • អន្តរជាតិ

    កាលពីថ្ងៃព្រហស្បតិ៍នេះប្រធានាធិបតីអាមេរិកលោក ដូណាល់ ដ្រាំ បាននិយាយថា៖ «អ៊ីរ៉ង់បានធ្វើកំហុសដ៏ធំមួយ» នៅក្នុងការបាញ់ទម្លាក់យន្តហោះស៊ើបការណ៍អាមេរិក (surveillance drone)។ ការធ្វើអត្ថាធិប្បាយរបសលោក ដូណាល់ ដ្រាំ គឺមានឡើងបន្ទាប់ពីក្រុមឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រកាសថា ខ្លួនបានបាញ់ទម្លាក់យន្តហោះស៊ើបការណ៍សម្ងាត់អាមេរិកមួយគ្រឿងនៅក្នុងដែនអាកាសអ៊ីរ៉ង់។ ចំពោះរឿងនេះលោក ដ្រាំ មិនយល់ស្របទេ ដោយនិយាយថា យន្ដហោះគ្មានអ្នកបើកបរស៊ើបការណ៍នេះ គឺស្ថិតនៅលើដែនទឹកអន្តរជាតិប៉ុណ្ណោះ។ លោកបានបន្ថែមថា ខាងអ៊ីរ៉ង់ប្រហែលជាមានបញ្ហាបច្ចេកទេស ហើយពួកយើងនឹងគង់តែរកឃើញពីមូលហេតុរបស់រឿងនេះ។ កងយោធាអាមេរិកបានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើករបស់ Global Hawk ត្រូវបានបាញ់ទម្លាក់។ ហើយពួកគេបានហៅថាឧបទ្ទវហេតុនេះថា ជាការវាយប្រហារដោយមិនប្រុងប្រយ័ត្នទៅលើទ្រព្យសម្បត្តិឃ្លាំមើលរបស់អាមេរិក ដែលមិនបានរំលោភលើដែនអាកាសរបស់អ៊ីរ៉ង់ នៅក្នុងបេសកកម្មរបស់ខ្លួនទាល់តែសោះ។ ការវាយប្រហារនេះ បានត្រឹមតែបន្ថែមភាពតានតឹងរវាងរដ្ឋធានីវ៉ាស៊ីនតោន និងក្រុង

    June 21, 2019
  • អន្តរជាតិ

    ថ្មីៗនេះពូជឆ្កែ Beagle ចំនួន ៣ក្បាល ដែលបានទទួលហ្វឹកហាត់ពិសេស មានសមត្ថភាពអាចស៊ើបដឹងវត្តមាននៃកោសិកាមហារីកសួត (non-small-cell lung carcinoma) ដែលជាប្រភេទមហារីកដ៏សាហាវបំផុតនៅក្នុងឈាមរបស់អ្នកជំងឺ។ NSCLC ជាប្រភេទមហារីក ដែលមានរហូតដល់ទៅ ៨៥% នៅលើអ្នកជំងឺមហារីកសួតទាំងអស់។ វាក៏ជាប្រភេទជំងឺមហារីកទូទៅបំផុត ទី២ ដែលវេជ្ជបណ្ឌិតបានធ្វើរោគវិនិច្ឆ័យក្នុងចំនោមអ្នកជំងឺនៅសហរដ្ឋអាមេរិក។ ក្រុមស្រាវជ្រាវដែលដឹកនាំដោយសាស្ត្រាចារ្យ Thomas Quinn មកពីមហាវិទ្យាល័យ Lake Erie នៃវិទ្យាសាស្ត្រពេទ្យឆ្អឹង (Osteopathic Medicine) រដ្ឋ Pennsylvania របស់សហរដ្ឋអាមេរិក បានធ្វើការជាមួយពូជឆ្កែ Beagle ចំនួន ៣ក្បាល

    June 20, 2019
  • អន្តរជាតិ

    មេបញ្ជាការប៉ូលិសហ្វីលីពីនកាលពីថ្ងៃពុធបានបង្ហាញថា មនុស្សចំនួន ១,៦០០នាក់ ត្រូវបានសម្លាប់នៅក្នុងរយៈពេល ៦ខែ ចុងក្រោយនេះ នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន បន្ទាប់ពីប្រធានាធិបតី លោក រូឌ្រីហ្គូ ដូតឺតេ បានសារភាពថា គាត់គ្រប់គ្រងលើការបង្ក្រាបនេះលែងជាប់ទៀតហើយ។ តួលេខចុងក្រោយដែលចេញដោយពីប៉ូលីសជាតិហ្វីលីពីនបានឱ្យដឹងថា រហូតដល់ពេលនេះចំនួនអ្នកស្លាប់ជាផ្លូវការមានដល់ជាង ៦,៦០០នាក់ ឯណោះ។ ភ្លាមៗនោះវាបានជំរុញឱ្យក្រុមអ្នកតវ៉ាធ្វើការទាមទារឱ្យមានការស៊ើបអង្កេតពេញលេញមួយ ទៅលើការបង្ក្រាបរបស់លោក ដូតឺតេ ដែលក្រុមសិទ្ធិមនុស្សទាំងនោះអះអាងថា លោកដូតឺតេ នឹងទទួលខុសត្រូវចំពោះការស្លាប់របស់មនុស្សរហូតដល់ ៣០,០០០នាក់ រួមទាំងការសម្លាប់ទាំងគ្មានច្បាប់អនុញ្ញាត។ កាលពីសប្តាហ៍មុនលោក Rodrigo Duterte បានប្រាប់ថា គាត់គ្រប់គ្រងលើការបង្ក្រាបនេះលែងជាប់ហើយ និងបាននិយាយថា ប្រទេសហ្វីលីពីនកំពុងត្រូវបាន «ស្រូបដោយគ្រឿងញៀន» ។

    June 20, 2019
  • អន្តរជាតិ

    យោងតាមប្រភពសារព័ត៌មានចិន CGTN ដែលបានបង្ហោះវីដេអូមួយ ទៅលើបណ្តាញ YouTube នៅចំថ្ងៃទិវាឪពុកបានបង្ហាញថា លោកឪពុកម្នាក់នេះមានឈ្មោះថា Wang Yu មកពីខេត្ត Henan បានថតសំឡេងផ្ដែផ្ដាំរបស់ខ្លួនទុកក្នុងឧបករណ៍ឆ្លាតវៃម៉្យាង ដើម្បីឱ្យគ្រប់គ្នានៅក្នុងគ្រួសារបានឮសំឡេងគាត់ជារៀងរហូត ក្នុងករណីគ្មានវត្តមានរបស់គាត់តទៅមុខទៀត។ រឿងរ៉ាវនេះផងដែរ កំពុងតែធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានភាពក្តុកក្ដួលក្នុងអារម្មណ៍ ខណៈដែលការពិតទៅលោកឪពុកម្នាក់នេះ គាត់កំពុងតែតស៊ូជាមួយជំងឺមហារីក​សួតដំណាក់កាលចុងក្រោយ នៅពេលដែលគាត់ព្យាយាមថតសំឡេងនេះ។ លោក Wang Yu ត្រូវបានគេរកឃើញថា មានជំងឺមហារីកកាលពី ឆ្នាំ២០១៧ ហើយអំឡុងពេលទទួលការព្យាបាលដោយគីមី គាត់តែងតែមកកាន់ទីក្រុងប៉េកាំង ដើម្បីធ្វើការថតសំឡេងទុក។ ជាអកុសលលោកឪពុកម្នាក់នេះបានទទួលមរណភាពកាលពីខែធ្នូ ឆ្នាំ២០១៨ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសំឡេងរបស់គាត់ នៅតែបន្តឮនៅក្នុងផ្ទះរបស់គាត់ជានិច្ច មិនថាជាការរំឭកកូនប្រុសឱ្យភ្ញាក់នៅពេលព្រឹក ឬសូម្បីតែជូនពរកូនប្រុសក្នុងថ្ងៃខួបកំណើត៕

    June 20, 2019
  • អន្តរជាតិ

    ជាធម្មតារាល់ពេល ដែលអ្នកទិញស៊ូស៊ីញ៉ាំ អ្នកប្រហែលជាធ្លាប់ឃើញថា នៅក្នុងប្រអប់ស៊ូស៊ីរបស់អ្នក មានតាំងពីបន្ទះខ្ញី, គ្រឿង​ហឹរ​ជប៉ុន​វ៉ាសាបិ និងសន្លឹកស្មៅជ័រ។ ប៉ុន្តែលោកអ្នកធ្លាប់ឆ្ងល់អត់ថា​ ចុងភៅគាត់ដាក់សន្លឹកស្មៅជ័រទាំងនោះមកធ្វើអ្វី បើញ៉ាំមិនបានដដែល? ជាការពិតបំណែកនៃសន្លឹកស្មៅជ័រទាំងនោះ គឺមិនមែនគ្រាន់តែសម្រាប់ការតុបតែងឱ្យមើលទៅស្រស់ស្អាតនោះទេ ប៉ុន្តែវាជាប្រពៃណីដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។ បើយោងតាមលោក Masa Sasaki ដែលជាចុងភៅនៃភោជនីយដ្ឋាន Sasaki នៅទីក្រុង San Francisco របស់អាមេរិក បាននិយាយថា៖ «វាមកពីពីពាក្យ Haran ដែល Ha គឺស្លឹក ចំណែក Ran គឺផ្កាអ័រគីដេ ឬលីលី» ។ មនុស្សប្រើ

    June 20, 2019
  • អន្តរជាតិ

    ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិបាននិយាយកាលពីថ្ងៃពុធថា មនុស្ស ៤នាក់ នឹងត្រូវជាប់ការចោទប្រកាន់ពីបទមនុស្សឃាត និងបណ្តាលឱ្យយន្តហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីធ្លាក់ កាលពី ៥ ឆ្នាំមុន បន្ទាប់ពីយន្តហោះមួយនេះត្រូវបានគេបាញ់ទម្លាក់ នៅភាគខាងកើតប្រទេសអ៊ុយក្រែន និងបានសម្លាប់អ្នកដំណើរទាំងអស់ ២៩៨នាក់។ ក្រុមស៊ើបអង្កេតរួមគ្នា (JIT) បាននិយាយថា ខ្លួននឹងចេញដីកាចាប់ខ្លួនជាលក្ខណៈជាតិ និងអន្តរជាតិនៅថ្ងៃពុធនេះ សម្រាប់ជនសង្ស័យទាំង ៤ នាក់។ ជនសង្ស័យរួមមានជនជាតិរុស្ស៊ី ៣នាក់ ដែលមានឈ្មោះថា Igor Girkin, Sergey Dubinskiy និង Oleg Pulatov រួមជាមួយជនជាតិអ៊ុយក្រែនម្នាក់ឈ្មោះ Leonid

    June 20, 2019
  • អន្តរជាតិ

    រដ្ឋាភិបាលនៃប្រទេសនូវែលសេឡង់កាលពីថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមគម្រោងការទិញកាំភ្លើងត្រឡប់មកវិញ “buy-back” រយៈពេល ៦ខែ ដែលមានតម្លៃរាប់ពាន់លានដុល្លារ ដើម្បីទូទាត់សងដល់ម្ចាស់កាំភ្លើងប្រភេទពាក់កណ្តាលស្វ័យប្រវត្តិ (semi-automatic) ដែលនឹងត្រូវបានគេហាមឃាត់ឈប់ឱ្យប្រើប្រាស់តែម្តង បន្ទាប់ពីមានការវាយប្រហារសម្លាប់មនុស្សទៅលើវិហារអ៊ីស្លាមចំនួន ២កន្លែង នៅភាគខាងត្បូងទីក្រុង Christchurch ។ លោក Grant Robertson រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីប៉ូលីសលោក Stuart Nash បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា ទឹកប្រាក់ ២០៨ លានដុល្លារនូវែលសេឡង់ (១៣៥.៩៧ លានដុល្លារអាមេរិក) ត្រូវបានរដ្ឋកំណត់ឱ្យទូទាត់សងដល់ម្ចាស់កាំភ្លើងប្រភេទពាក់កណ្តាលស្វ័យប្រវត្តិទាំងនេះ ដែលពួកវានឹងត្រូវមានការទិញចូលមកវិញរហូតដល់ ៩៥% នៃតម្លៃដើម។ ផុតកំណត់ការទិញចូលមកវិញនៅថ្ងៃទី២០ ខែធ្នូ ចុងឆ្នាំនេះ។

    June 20, 2019