autoadmin
  • អន្តរជាតិ

    ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានធ្វើដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ក្រុងព្យុងយ៉ាង ក្នុងថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ដោយបានចាប់ផ្ដើមឡើងវិញនូវសម្ព័ន្ធមិត្តទាំងសងខាង ខណៈពេលដែលលោក ស៊ី និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រឈមមុខនឹងបញ្ហាផ្ទាល់ខ្លួនជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ដ្រាំ។ លោកស៊ី នឹងក្លាយជាប្រធានាធិបតីចិនដំបូងគេ ដែលធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងរយៈពេល ១៤ឆ្នាំ បន្ទាប់ពីទំនាក់ទំនងរវាងសម្ព័ន្ធមិត្តនៃសង្រ្គាមត្រជាក់បានអន់ថយ ជុំវិញការបង្កហេតុនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង និងការគាំទ្រជាបន្តបន្ទាប់របស់ក្រុងប៉េកាំងចំពោះការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ លោកស៊ី និងគីម កំពុងធ្វើការដើម្បីជួសជុលចំណងទំនាក់ទំនងជាមួយគ្នា ខណៈដែលមេដឹកនាំកូរ៉េខាងជើងដ៏វ័យក្មេងនេះ ក៏ធ្លាប់បានទៅជួបមិត្ដចាស់របស់គាត់រហូតដល់ទៅ ៤ដង នៅឯប្រទេសចិនកាលពីឆ្នាំមុន៕ អត្ថបទ៖ លីដា

    June 20, 2019
  • Nissan Auto Tech

    ហេតុអ្វីបានជា Nissan Navara Premium Plus គឺជាកំពូលរថយន្តភីកអាប់ដ៏អស្ចារ្យ? ចូលមកកាន់ភាគ ទី៨ ដែលជាភាគបញ្ចប់ ពួកយើងចង់បង្ហាញជូនអតិថិជនអំពីសារៈសំខាន់នៃការទទួលយកសេវាកម្មថែរក្សា ដើម្បីធានាថារថយន្តរបស់អតិថិជនគឺស្ថិតក្នុងស្ថានភាពល្អបំផុត។ ការទទួលយកសេវាជាទៀងទាត់គឺមានសារៈសំខាន់ជាមួយនឹងឧបករណ៍វិនិច្ឆ័យរបស់ក្រុមហ៊ុន Nissan ដោយសារតែវានឹងអាចរកឃើញបញ្ហាតូចតាច ដែលអាចនឹងក្លាយជាបញ្ហាដ៏ធំណាមួយនៅពេលក្រោយ ប្រសិនបើពុំបានការពារជាមុន។ ក្រុមហ៊ុនអាចនឹងបដិសេធមិនផ្តល់ការជួសជុល ទោះបីជាម្ចាស់រថយន្តមានបណ្ណធានាក៏ដោយ ប្រសិនបើរថយន្តរបស់ពួកគេមិនត្រូវបានបញ្ជូនទៅពិនិត្យ ដើម្បីធ្វើការជួសជុលទៀងទាត់ ដែលនឹងធ្វើឱ្យរថយន្តរបស់អ្នកកាន់តែចុះខ្សោយ ឬបណ្តាលឱ្យខូចខាត និងថ្លៃជួសជុលកាន់តែខ្ពស់។ ការទទួលយកសេវាជាទៀងទាត់ផ្តល់ឱ្យអ្នកមានអារម្មណ៍ធូរស្រាល ព្រោះរថយន្តដែលមិនត្រូវបាទទួលការថែទាំ នឹងធ្វើឱ្យលោកអ្នកមានការព្រួយបារម្ភអំពីអ្វី ដែលអាចនឹងកើតមានឡើង។ វាក៏មិនល្អសម្រាប់សុខភាពរបស់អ្នកនោះទេ ប្រសិនបើអ្នករវល់តែតានតឹងអំពីរថយន្តដូចនេះ។ ការផ្តល់សេវាជាប្រចាំក៏មានសម្រាប់អ្នក និងសុវត្ថិភាពគ្រួសាររបស់អ្នក ដោយសារការទទួលយកសេវាកម្មថែទាំជាទៀងទាត់ ធ្វើឱ្យអ្នករកឃើញបញ្ហាងាយៗជាមុនដូចជា៖ ប្រព័ន្ធហ្វ្រាំង,

    June 19, 2019
  • Nissan Auto Tech

    Nissan New Navara PREMIUM PLUS មានពណ៌យ៉ាងប្រណីត សម្រាប់ឱ្យលោកអ្នកជ្រើសរើសដូចខាងក្រោម៖ អតិថិជនទាំងអស់នឹងត្រូវបានអញ្ជើញឱ្យពិនិត្យមើល និងសាកល្បងរថយន្ត Nissan New Navara PREMIUM PLUS ដោយផ្ទាល់នៅតាមបណ្តាសាលតាំងបង្ហាញរបស់ក្រុមហ៊ុន Nissan ដើម្បីជាការងាយស្រួលក្នុងការស្វែងយល់បន្ថែមអំពី Navara ។ ក្រុមហ៊ុនក៏នឹងផ្តល់ជូននូវតម្លៃដែលល្អបំផុត និងមានការប្រកួតប្រជែងជាមួយគូប្រជែង ដូច្នេះសូមលោកអ្នកត្រួតពិនិត្យ និងសាកសួរទៅកាន់ទីប្រឹក្សាលក់របស់ Nissan Sales អំពីអត្ថប្រយោជន៍បន្ថែមពីការទិញរថយន្ត Nissan ក៏ដូចជាការធានា ការថែរក្សាដោយឥតគិតថ្លៃ ឬការបញ្ចុះតម្លៃពិសេសទៅលើគ្រឿងបន្លាស់ នៅពេលដែលលោកអ្នកធ្វើការកក់។ សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល

    June 19, 2019
  • Nissan Auto Tech

    ចូលមកកាន់ភាគបន្ត ទី៦ របស់យើងវិញ ថាហេតុអ្វីបានជា Nissan Navara Premium Plus គឺជាកំពូលរថយន្តភីកអាប់ដ៏អស្ចារ្យ? វគ្គនេះពួកយើងចង់បង្ហាញអតិថិជនអំពីមុខងារសំខាន់ៗ ដែលមាននៅក្នុង Nissan Intelligent Mobility (NIM) ។ មុខងារ Intelligent Around View Monitor (i-AVM) ៖ កាមេរ៉ាចំនួន ៤គ្រាប់ ផ្តល់ឱ្យអ្នកបើកបរនូវទិដ្ឋភាព 360ដឺក្រេ ជុំវិញរថយន្ត និងជួយអ្នកបើកបរក្នុងការចតរថយន្ត ឬអាយែនៅចំណុចចង្អៀត ឬផ្លូវលំបាក។ កាមេរ៉ាទាំង ៤ មានទីតាំងនៅផ្នែកខាងមុខ

    June 19, 2019
  • រថយន្ត

    ថ្មីៗនេះ ក្រុមហ៊ុន Lexus បានបញ្ចេញនូវរថយន្ត Lexus GX ប្រភេទ SUV ស៊េរីថ្មី ឆ្នាំ2020 របស់ខ្លួនយ៉ាងស្រស់ស្អាត ជាមួយនឹងប៉ាណាខាងមុខ ដែលមើលទៅធំសម្បើមជាងស៊េរី 2019 ដាច់តែម្តង។ ចំណែកឯចង្កៀងអំពូល LED អមសងខាងរបស់វាមានរហូតដល់ទៅ ៣គ្រាប់ (triple-beam) ដែលធ្វើឱ្យស៊េរីថ្មីនេះ កាន់តែមានភាពលេចធ្លោត្រូវតាមស្តង់ដារ។ រថយន្ត Lexus GX 460 នឹងមាន 3 version សម្រាប់ឱ្យលោកអ្នកជ្រើសរើសនោះគឺ ប្រភេទធម្មតា, Premium និង Luxury

    June 19, 2019
  • Nissan Auto Tech

    ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. (“TCMC”) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខរថយន្តម៉ាក Nissan និងក្រុមហ៊ុន Tan Chong Motor Holdings Berhad (ម៉ាឡេស៊ី) សហការគ្នានឹងធ្វើជាម្ចាស់ផ្ទះនៃយុទ្ធនាការ Nissan Roadshow ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ២១ ដល់ ៣០ ខែមិថុនា។ សាធារណជនត្រូវបានលើកទឹកចិត្តឱ្យមកចូលរួមកម្មវិធីជួបជុំដ៏គួរឱ្យចាប់អារម្មណ៍ Nissan Roadshow មួយនេះ ខណៈសាធារណជនក៏នឹងអាចជួបជាមួយអ្នកផ្តល់ប្រឹក្សាយោបល់ ដែលពោរពេញដោយភាពរួសរាយ និងអាចទុកចិត្តបាន របស់

    June 19, 2019
  • អន្តរជាតិ

    យ៉ាងហោចណាស់មនុស្ស ១២នាក់ បានស្លាប់ និងជាង ១០០នាក់ បានរងរបួសនៅក្នុងការរញ្ជួយដីដ៏ខ្លាំងមួយ ដែលបានរញ្ជួយនៅក្នុងខេត្តស៊ីឈួនប្រទេសចិន។ ការរញ្ជួយដី ៦.០រ៉ិចទ័រ បានវាយប្រហារក្រុង Yibin ស្រុក Changning ភាគខាងត្បូងឆៀងខាងកើតនៃទីក្រុង Chengdu កាលពីយប់ថ្ងៃចន្ទ។ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានរាយការណ៍ថា ប្រជាជនជាង ៤,០០០នាក់ ត្រូវបានជម្លៀសចេញ ដោយសារផ្ទះរបស់ពួកគេត្រូវបានបំផ្លាញ ឬខូចខាត។ ភ្នាក់ងារសារព័ត៌មានស៊ីនហួក៏បានរាយការណ៍ថា ផ្លូវសំខាន់ៗជាច្រើនត្រូវបានរងការខូចខាតរួមទាំងផ្លូវហាយវ៉េចន្លោះពីទីក្រុង Yibin និងស្រុក Xuyong ។ ទីក្រុង Chengdu ក៏ទទួលបានការព្រមានតាមរយៈសីរ៉េនដែលអាចឮនៅទូទាំងទីក្រុង ពីចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ផងដែរ

    June 19, 2019
  • អន្តរជាតិ

    ចំនួនអ្នកស្លាប់ដោយសាររលកកម្ដៅនៅឥណ្ឌាបានកើនឡើងលើសពី ២០០នាក់ ហើយពេលនេះ។ ចំណែកផ្នែកខ្លះនៃប្រទេសឥណ្ឌាគឺមានសីតុណ្ហភាពខ្ពស់ជាង ៤៥អង្សាសេ ទៅទៀត។ ក្រុមមន្រ្តីបាននិយាយថា របាយការណ៍នៃការស្លាប់ទាក់ទងនឹងរលកកម្ដៅនេះបានកើនឡើងដល់ ២០៧នាក់ នៅទូទាំងប្រទេស។ វារួមបញ្ចូលទាំងមនុស្ស ៨៣នាក់ នៅភាគខាងកើតរដ្ឋ Bihar ដែលបានស្លាប់ដោយសារកម្តៅពេលធ្វើការនៅកន្លែងសំណង់ និងនៅតាមវាលស្រែ។ រដ្ឋនេះផងដែរក៏បានជួបប្រទះនឹងការផ្ទុះឡើងនូវជំងឺរលាកខួរក្បាល (encephalitis) ហើយដែលភាគច្រើនវាបានកើតទៅលើកុមារ។ ចំណែកមនុស្សមួយចំនួនធំដែលបានមកសម្រាកព្យាបាលជំងឺនេះ ក៏ត្រូវបានគេរាយការណ៍ថាបានស្លាប់ ដោយសារតែកម្តៅក្ដៅពេក។ ក្រុមមន្ត្រីអាកាសធាតុបាននិយាយថា សីតុណ្ហភាពជាអតិបរមានៅក្នុងផ្នែកខ្លះនៃប្រទេសនេះហក់ឡើងដល់ជិត ៥០អង្សាសេ ខណៈលក្ខខណ្ឌសីតុណ្ហភាពកាន់តែអាក្រក់ទៅៗ ដោយការមកដល់នៃរដូវមូសុងត្រូវបានពន្យារពេល។ ក្រុមមន្ត្រីនិយាយថា រលកកម្ដៅនឹងបន្តមានរហូតដល់មួយសប្តាហ៍ទៀត ហើយពួកគេក៏អំពាវនាវឱ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់ និងចៀសវាងការចេញក្រៅនៅពេលថ្ងៃផងដែរ៕ អត្ថបទ៖ លីដា

    June 19, 2019
  • អន្តរជាតិ

    ការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារឆ្នេរសមុទ្រភាគពាយព្យនៃប្រទេសជប៉ុន ដែលបង្កឱ្យមានរលកស៊ូណាមី (តិចតួច) និងបានធ្វើឱ្យដាច់ចរន្តអគ្គិសនីប្រើប្រាស់ពីអគារប្រហែល ៩,០០០ខ្នង នៅក្នុងតំបន់។ ការរញ្ជួយដីបានវាយប្រហារនៅវេលាម៉ោង ១០ និង ២២ នាទីយប់ (ម៉ោងក្នុងស្រុក) នៅក្នុងជម្រៅ ១២ គីឡូម៉ែត្រ ហើយការរញ្ជួយដីទំហំ ៦.៧រិចទ័រ នេះមានរយៈពេលប្រហែល ២០វិនាទី។ បើយោងតាមទូរទស្សន៍ NHK បានឱ្យដឹងថា ការខូចខាតរួមមានទាំងការការបាក់ដីផងដែរ ដែលបានវាប្រហារទៅលើផ្លូវមួយខ្សែ។ NHK បានបញ្ជាក់ថា រលកយក្សស៊ូណាមីកម្ពស់ប៉ុន្មានសង់ទីម៉ែត្រ បានវាយប្រហារផ្នែកខ្លះនៃឆ្នេរ Niigata ហើយអាជ្ញាធរក៏បានចេញការព្រមានពីរលកយក្សស៊ូណាមីបន្ទាប់ ដែលអាចមានកម្ពស់ពី ០.២ ទៅ ១ម៉ែត្រ

    June 19, 2019
  • រថយន្ត

    រថយន្ត Hyundai Palisade ស៊េរីឆ្នាំ 2020 នឹងមកដល់ឃ្លាំងលក់នៅអាមេរិកក្នុងពេលឆាប់ៗនេះ ហើយក្រុមហ៊ុនផលិតរថយន្តនេះបានប្រកាសថា វានឹងមានតម្លៃចាប់ពី 31,550ដុល្លារអាមេរិក ឡើងទៅ។ ម៉ូដែល Palisade SE មានភាពទាន់សម័យ ជាមួយនឹងរបាំងមុខដ៏ក្រាស់រឹងមាំ អមដោយចង្កៀងមុខស្វ័យប្រវត្តិ និងអំពូលភ្លើងពេលថ្ងៃប្រភេទ LED ។ ផ្នែកសំខាន់ៗផ្សេងទៀតរួមមាន កញ្ចក់ឯកជន និងយ៉ាន់ស្ព័រ ទំហំ 18អ៊ីញ ហើយផ្នែកខាងក្នុងដូចជា៖ អេក្រង់ Display Audio ទំហំ 8អ៊ីញ (Android Auto) និង Apple

    June 17, 2019