autoadmin
  • Nissan Auto Tech

    ហេតុអ្វីបានជា Nissan Navara Premium Plus គឺជាកំពូលរថយន្តភីកអាប់ដ៏អស្ចារ្យ? ចូលមកកាន់ភាគ ទី៥ របស់យើងវិញ ក៏មិនខុសពីភាគមុនដែរ ដោយ Navara ធានាសុវត្ថិភាពរបស់អ្នកបើកបរ ជាមួយនឹងមុខងារពិសេសៗរបស់វា ដែលមិនងាយមានលើម៉ាកភីកអាប់ដទៃ។ Active Brake Limited Slip (ABLS) វាជាប្រព័ន្ធការពារសុវត្ថិភាពយ៉ាងសំខាន់មួយ ដោយសារតែវាធ្វើការជាមួយនឹងសម្ពាធហ្វ្រាំងដែលយើងជាន់ ហើយវានឹងផ្លាស់ប្តូរទិសដៅដោយស្វ័យប្រវត្តិទៅកាន់កង់រថយន្តនីមួយៗ ជាមួយនឹងជំនួយចាប់កាន់យ៉ាងល្អ ដែលជាហេតុនាំឱ្យរថយន្តកាន់តែមានលំនឹងនៅពេលបើកបរលើផ្លួវជួបឧបសគ្គផ្សេងៗ។ មុខងារនេះក៏កម្រមាននៅលើម៉ាកភីកអាប់ដ៏ទៃដែរ ប្រព័ន្ធ Traction Control មានសមត្ថភាពក្នុងការធានាបាននូវភាពនឹងល្អ មិនឃ្លោង មិនវេរ គ្រប់ស្ថានភាពផ្លូវ ដោយការកាត់បន្ថយកម្លាំងម៉ាស៊ីនរថយន្ត

    June 17, 2019
  • Nissan Auto Tech

    ហេតុអ្វីបានជា Nissan Navara Premium Plus គឺជាកំពូលរថយន្តភីកអាប់ដ៏អស្ចារ្យ? ចូលមកកាន់ភាគ ទី៤ ពួកយើងចង់បង្ហាញអតិថិជនថា ពួកយើងធានាសុវត្ថិភាពរបស់អ្នកបើកបរ ជាមួយនឹងមុខងារពិសេសៗ។ ជាមួយនឹងប្រអប់លេខស្វ័យប្រវត្តិ ៧វគ្គ (7-speed automatic transmission) បញ្ជាដោយដៃ (manual mode) រថយន្ត Navara ផ្តល់ឱ្យជើងស្តាំរបស់អ្នកនូវថាមពល សម្រាប់ចរាចរឆ្លងកាត់ ឬការបើកបរប្រកបដោយប្រសិទ្ធភាព។ ឬប្រើ manual shift mode ដែលអនុញ្ញាតឱ្យអ្នកជ្រើស និងដាក់ចង្កឹះលេខតាមដែលអ្នកចង់បាន ដើម្បីបញ្ចេញថាមពលដ៏ខ្លាំងរបស់រថយន្ត និងនៅពេលឡើងភ្នំ ខណៈដែលប្រអប់លេខរបស់ម៉ាកភីកអាប់ផ្សេងទៀតមានតែ ៦វគ្គ

    June 17, 2019
  • អន្តរជាតិ

    ក្រុមអ្នកវិទ្យាសាស្ដ្រនិយាយថា មនុស្សជាច្រើនចំណាយពេលយ៉ាងច្រើនក្នុងការសម្លឹងមើលស្មាតហ្វូន និងថេប្លេតរបស់ពួកគេ ដែលវាបានបង្កឱ្យឆ្អឹងក្បាលផ្នែកខាងក្រោយរបស់ពួកគេមានដុំពក ឬដែលហៅថា bony spikes ។ បញ្ហាបែបនេះត្រូវបានគេចាត់ទុកថា ជារឿងដ៏កម្រនៅពេលវាត្រូវបានគេយកមកពិភាក្សាជាលើកដំបូងនៅក្នុងទសវត្សរ៍ ឆ្នាំ១៨០០ ហើយសព្វថ្ងៃនេះយើងអាចមានអារម្មណ៍ថា ក្បាលរបស់យើងមានដុំពកដោយការស្ទាបផ្ទាល់នឹងដៃ ឬនៅពេលដែលយើងកោរសក់ចេញ។ ចំណេកឯមនុស្សវ័យក្មេងបច្ចុប្បន្ននេះ កំពុងអភិវឌ្ឍដុំពកបែបនេះលឿនជាងមុនទៅទៀត ដោយការស្រាវជ្រាវបានបង្ហាញថា ជាទូទៅវាមាននៅលើមនុស្សក្នុងវ័យពី ១៨ ដល់ ៣០ឆ្នាំ។ ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Sunshine Coast ក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី បានធ្វើការស្រាវជ្រាវយ៉ាងលម្អិតអំពីបាតុភូតនេះ ដោយពួកគេបានស្កេនលលាដ៍ក្បាលមនុស្សជាង ១,០០០នាក់ ដែលមានអាយុចាប់ពី ១៨ ទៅ ៨៦ឆ្នាំ។

    June 17, 2019
  • រថយន្ត

    ក្រុមហ៊ុន Honda ធ្លាប់បានបង្ហើបអំពីរថយន្តអេឡិចត្រូនិកយ៉ាងថ្មីសន្លាងរបស់ខ្លួន ដែលជាប្រភេទរថយន្តដ៏តូច និងគួរឱ្យស្រឡាញ់កាលពីដើមឆ្នាំនេះ ប៉ុន្តែព័ត៌មានលម្អិតរបស់វាគឺមានតិចតួចណាស់។ ដោយកាលនោះ Honda បានបង្ហាញលក្ខណៈពិសេសរបស់វាដូចជា កាមេរ៉ា ដែលជំនួសឱ្យកញ្ចក់ចំហៀង និងតាបឡូឈើ (faux-wood paneled dashboard) ប៉ុន្តែឥឡូវនេះក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចែកចាយបន្ថែមទៀតពីលក្ខណៈពិសេសជាក់លាក់មួយចំនួនទៀតអំពីរថយន្ត រួមទាំងសមត្ថភាពថ្ម និងការចែកចាយទម្ងន់។ ក្រុមហ៊ុន Honda និយាយថា ថាមពលរបស់វានឹងត្រូវបានផ្តល់ជូនតាមរយៈកង់ក្រោយ និងមានមុខងារ four-wheel independent suspension ដែលអាចធ្វើឱ្យការបើកបរកាន់តែមានផាសុកភាព។ ថ្មរបស់វាស្ថិតនៅកណ្តាលរយន្ត និងបាតក្រោម ដែលមានន័យថា ទំនាញកណ្តាលនឹងមានកម្រិតទាប ហើយទម្ងន់នៃរថយន្តនឹងត្រូវបានចែកចាយស្មើៗគ្នា រវាងផ្នែកខាងមុខ

    June 17, 2019
  • អន្តរជាតិ

    ហ្វីលីពីន៖ និស្សិតសាលកវិទ្យាល័យវ័យ ៧៥ ឆ្នាំម្នាក់បានកំពុងតែក្លាយជាប្រធានបទកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្ដាញសង្គមហ្វីលីពីន។ តាមសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេសបានឲ្យដឹងថា នៅក្នុងសាលកវិទ្យាល័យ Phinma University of Pangasinan ដែលស្ថិតនៅក្នុងក្រុង Dagupan ភាគខាងលិច ប្រទេសហ្វីលីពីន មានលោកតាវ័យ ៧៥ ឆ្នាំម្នាក់ បានទៅចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ។ វត្តមានរបស់គាត់ បានធ្វើឲ្យនិស្សិតជាច្រើននៅក្នុងសាកលវិទ្យាល័យមានការចាប់អារម្មណ៍ និងបានយកសាច់រឿងនេះទៅបង្ហោះតៗគ្នាពេញបណ្ដាញសង្គម។ អ្នកខ្លះបានបញ្ចេញមតិសរសើរថា ការរៀនសូត្រមិនសំខាន់លើអាយុនោះទេ ឲ្យតែចង់រៀនទោះមានអាយុប៉ុន្មានក៏អាចរៀនបានដែរ។ អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះបានបន្ថែមថា វត្តមានរបស់លោកតាវ័យ ៧៥ ឆ្នាំរូបនេះគឺជាគំរូដ៏ល្អមួយសម្រាប់និស្សិតផ្សេងទៀតឲ្យខិតខំប្រឹងរៀន ដើម្បីទទួលយកចំណេះដឹងពិតៗ មិនមែនរៀន ព្រោះតែចង់បានសញ្ញាបត្រនោះទេ។ តាមសាកលវិទ្យាល័យខាងលើបានឲ្យដឹងថា លោកតាវ័យ ៧៥

    June 17, 2019
  • អន្តរជាតិ

    បាងកក៖ លោក Suriya Chindawongse មកពីក្រសួងកិច្ចការអាស៊ានបានថ្លែងថា ថៃដែលជាប្រធានអាស៊ាននៅឆ្នាំនេះបានត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នៅថ្ងៃ ទី ២២-២៣ ខែមិថុនា ឆ្នាំ២០១៩ ជាមួយនឹងប្រធានបទ «ជំរុញភាពជាដៃគូ សម្រាប់និរន្តរភាព» ដែលត្រូវបានជ្រើសរើសដោយប្រទេសថៃជាម្ចាស់ផ្ទះ។ មេដឹកនាំប្រទេសអាស៊ាននឹងរួមគ្នាចែករំលែកទស្សនៈនៃភាពជាដៃគូរបស់ខ្លួន ដើម្បីនិរន្តរភាពកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីការបង្ការគ្រោះមហន្តរាយ និងចុះហត្ថលេខាលើសេចក្តីប្រកាស និងផែនការប្រតិបតិ្តការដោះស្រាយកាកសំណល់សមុទ្រ នៅក្នុងក្របខ័ណ្ឌស្តីពីឆ្នាំវប្បធម៌អាស៊ាន ឆ្នាំ២០១៩ និងមតិរបស់អាស៊ានស្តីពីកិច្ចការ ឥណ្ឌូ-ប៉ាស៊ីហ្វិក ។ ពាណិជ្ជកម្មរបស់ប្រទេសថៃជាមួយអាស៊ាននៅក្នុង ឆ្នាំ២០១៨ មានតម្លៃ ១០០.៧ពាន់លានដុល្លារ ដែលវាជាការកើនឡើង ១០.៤ភាគរយ ធៀបនឹងឆ្នាំមុន។ តួលេខនេះគឺជាការរួមបញ្ចូលគ្នានៃការនាំចេញផលិតផលចំនួន

    June 17, 2019
  • អន្តរជាតិ

    យោងតាមលោក Sayid Muhadhar មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានឱ្យដឹងថា ជាការពិតទៅកុងតឺន័រទាំងនោះគួរតែមានត្រឹមតែក្រដាសសំណល់ ប៉ុន្តែជាក់ស្តែងវាត្រូវបានគេរកឃើញជាមួយនឹងកាកសំណល់ផ្សេងៗទៀតដូចជា៖ ដប កាកសំណល់ប្លាស្ទិក និងក្រណាត់។ លោក Muhadhar បានថ្លែងថា៖ «នេះវាមិនសមរម្យទេ ហើយពួកយើងមិនចង់ក្លាយជាទីកន្លែងចាក់សំរាមនោះទេ»។ យោងតាមលោក Muhadhar បានឱ្យដឹងថា កុងតឺន័រទាំង ៥ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកាណាដា ត្រូវបានដឹកជញ្ជូនពីទីក្រុង Seattle សហរដ្ឋអាមេរិក ទៅក្រុង Surabaya ។ បច្ចុប្បន្នប្រទេសឥណ្ឌូណេស៊ីកំពុងស្ថិតក្នុងដំណាក់កាលនៃការត្រួតពិនិត្យកុងតឺន័រមួយចំនួននៅទីក្រុង Batam ។ កាលពីខែមុនប្រទេសម៉ាឡេស៊ីក៏បានប្តេជ្ញាបញ្ជូនកុងតឺន័រ ដែលនាំចូលសំរាមប្លាស្ទិករាប់រយ ទៅកាន់ប្រទេសមួយចំនួនវិញ។ ប្រទេសហ្វីលីពីនក៏បានប្រគល់សំរាមរាប់តោនត្រឡប់ទៅប្រទេសកាណាដាវិញដែរ ដែលវាបានបង្កើតឱ្យមានជម្លោះការទូតរវាងប្រទេសទាំងពីរ។

    June 17, 2019
  • អន្តរជាតិ

    ប្រភពមួយបានឱ្យដឹងថា សរុបមកដល់ពេលនេះមានមនុស្សជិត ២លាននាក់ បានចូលរួមក្នុងបាតុកម្មដ៏ធំមួយនៅហុងកុង ដើម្បីប្រឆាំងនឹងច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាស ហើយវាជាការតវ៉ាធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ហុងកុង។ ប៉ូលីសបាននិយាយថា ចំនួនអ្នកចូលរួមបាតុកម្មសារជាថ្មីគឺ ៣៣៨,០០០នាក់។ មហាជនជាច្រើនបានចេញមកតវ៉ា ទោះបីជាមានការព្យួរច្បាប់ដែលនឹងអនុញ្ញាតឱ្យធ្វើបត្យាប័នពីហុងកុងទៅកាន់ចិនដីគោកកាលពីថ្ងៃសៅរ៍ក៏ដោយ។ យ៉ាងណាមិញមេដឹកនាំហុងកុងលោកស្រី Carrie Lam កាលពីថ្ងៃអាទិត្យក៏បានសុំទោសចំពោះការស្នើសុំច្បាប់នេះ។ ប៉ុន្តែក្រុមអ្នកតវ៉ាជាច្រើនដែលខ្លាចការកើនឡើងឥទ្ធិពលចិនជាងក្រុងហុងកុង កំពុងអំពាវនាវឱ្យលោកស្រីលាលែងពីតំណែងជុំវិញភាពចលាចលនេះ។ ពួកគេក៏ទាមទារឱ្យលុបចោលនូវវិក័យប័ត្រនេះ មិនត្រឹមតែគ្រាន់តែផ្អាកនោះទេ។ ទន្ទឹមនឹងនេះដែរក្រុមអ្នកគាំទ្រលោក Joshua Wong ដែលជាមេដឹកនាំក្រុមនិស្សិត ដែលបានអ្នកនាំមុខចលនា «Umbrella Movement» ដែលជាបាតុកម្មលទ្ធិប្រជាធិបតេយ្យកាលពីប្រាំឆ្នាំមុន ក៏នឹងត្រូវបានគេដោះលែងមកវិញនៅថ្ងៃចន្ទនេះផងដែរ៕ អត្ថបទ៖ លីដា

    June 17, 2019
  • អន្តរជាតិ

    ឥណ្ឌា៖ ការថតវីដេអូបង្ហោះលេងក្នុងបណ្តាញសង្គម Tik Tok បានក្លាយទៅជាសកម្មភាពកំសាន្តដ៏មានប្រជាប្រិយភាពមួយក្នុងរយៈពេលប៉ុនា្មនឆ្នាំចុងក្រោយនេះ។ ទន្ទឹមនឹងការមានប្រជាប្រិយភាពនេះមានយុវជនម្នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិត ព្រោះតែការថតវីដេអូ Tik Tok នេះ។ យុវជនជាជនរងគ្រោះមានឈ្មោះថា Pratik Wadekar អាយុ ១៧ ឆ្នាំ រស់នៅក្នុងប្រទេសឥណ្ឌា។ ក្នុងថ្ងៃកើតហេតុយុវជនរងគ្រោះរួមជាមួយនឹងបងប្អូន ៤ នាក់ផ្សេងទៀតបាននាំគ្នាថតវីដេអូមួយដោយមានប្រើកាំភ្លើងខ្លីមួយដើម ដែលផលិតនៅក្នុងប្រទេសឥណ្ឌា។ ជាអកុសលក្នុងអំឡុងពេលថតវីដេអូលេងនោះ ស្រាប់តែរេកៃកាំភ្លើង បណ្តាលឲ្យសម្លាប់យុវជនរងគ្រោះនៅនឹងកន្លែងកើតហេតុតែម្តង។ ក្រោយកើតហេតុសាច់ញាតិរបស់ជនរងគ្រោះទាំង ៤ នាក់ ត្រូវបានប៉ូលិសធ្វើការឃាត់ខ្លួនជាបណ្ដោះអាសន្ន និងរង់ចាំការស៊ើបអង្កេតបន្ថែមជុំវិញករណីនេះ៕ អត្ថបទ៖ ភក្តី

    June 17, 2019
  • អន្តរជាតិ

    យ៉ាងហោចណាស់មានកុមារជិត ៥០នាក់ នៅក្នុងប្រទេសឥណ្ឌាបានស្លាប់ ដោយសារតែជាតិពុលម្យ៉ាងដែលមាននៅក្នុងផ្លែគូលែន។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឲ្យដឹងថា រហូតមកទល់នឹងពេលនេះមន្ទីរពេទ្យចំនួន២ នៅក្នុងក្រុង Muzaffarpur ភាគខាងលិច ប្រទេសឥណ្ឌា ទទួលបានកុមាររងគ្រោះដោយករណីខាងលើនេះចំនួន ១៧៩នាក់ហើយ ដោយក្នុងនោះមានកុមារ ៤៧នាក់ត្រូវស្លាប់បាត់បង់ជីវិត ព្រោះសង្គ្រោះមិនទាន់ពេល និងក្រៅពីនេះអាចសង្គ្រោះបាន តែត្រូវសម្រាកនៅមន្ទីរពេទ្យ។ អាជ្ញាធរសុខភាពបានឲ្យដឹងថា ជាតិពុលនៅក្នុងផ្លែគូលែននេះបានធ្វើឲ្យកុមារដែលបានញ៉ាំ ក្តៅខ្លួន កម្រិតជាតិស្ករក្នុងឈាមចុះខ្សោយ និងមានបញ្ហារលាកខួរក្បាលធ្ងន់ធ្ងរតែម្តង ហើយបើបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យមិនទាន់ពេលវេលានោះទេ ពួកគេប្រឈមនឹងការស្លាប់យ៉ាងលឿនបំផុត។ តាមក្រុមអ្នកជំនាញបានពន្យល់ថា ជាតិពុលនៅក្នុងផ្លែគូលែននេះបានកើតឡើងដោយសារតែដីនៅតំបន់ដាំដុះដើមគូលែនទាំងនោះមានជាតិពុលនេះស្រាប់ ហើយមិនមែនគ្រប់ផ្លែគូលែនទាំងអស់សុទ្ធមានផ្ទុកជាតិពុលនេះទេ។ សូមរម្លឹកជូនថា កាលពីឆ្នាំ២០១៣ នៅក្នុងតំបន់ភាគខាងជើងប្រទេសឥណ្ឌាក៏ធ្លាប់មានករណីនេះរាតត្បាតម្តងដែរ ហើយកាលនោះមានកុមារចំនួន ៣៥១នាក់

    June 15, 2019