- autoadmin
- អន្តរជាតិ
លោកអ្នកប្រហែលជាអាចគិតថា ទាំងនេះវាមិនមែនជាផ្លែចេកពិត ព្រោះថាវាមានពណ៌ខៀវខុសពីចេកធម្មតា។ ប៉ុន្តែវាគឺពិតជាផ្លែចេកកើតចេញពីធម្មជាតិយ៉ាងពិតប្រាកដ ដែលពូជចេកនេះមានឈ្មោះថា The Blue Java ។ ចេកពូជនេះមិនត្រឹមតែមានពណ៌ខៀវផ្ទៃមេឃស្រស់ស្អាតនោះទេ ថែមទាំងល្បីថា មានរស់ជាតិដូចជាការ៉េមវ៉ានីឡាទៀតផង។ យោងទៅតាម NovoTaste បានឱ្យដឹងថា ពូជចេក Blue Java មានដើមកំណើតមកពីអាស៊ីអាគ្នេយ៍ ហើយវាបានពង្រីកខ្លួនតាមទ្វីបនានារហូតដល់ភាគខាងជើងអូស្ត្រាលី។ វាត្រូវបានគេស្គាល់ផងដែរថាជា «ចេកការ៉េម» នៅក្នុងរដ្ឋ Hawaii របស់អាមេិក, «Cenizo» នៅអាមេរិកកណ្តាល ឬ «ចេកហាវ៉ៃ» នៅប្រទេស Fiji ។ យ៉ាងណាមិញវាប្រហែលជាមានរសជាតិឆ្ងាញ់ដូចដែលល្បីមែនហើយ ព្រោះថា
June 13, 2019 - ព័ត៌មានជាតិ
បុរសម្នាក់ និងក្មេងប្រុសជំទង់ម្នាក់ ដែលជាជនជាតិខ្មែរ ២នាក់ ត្រូវបានទាហានថៃចាប់ខ្លួនក្នុងថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩ ពីបទលួចកាប់ដើមឈើ ដែលកំពុងត្រូវបានអភិរក្ខមួយដើម នៅក្នុងឧទ្យានជាតិមួយក្នុងស្រុក Nam Yuen ក្រុង Ubon Ratchathani ប្រទេសថៃ។ ជនសង្ស័យទាំងពីរនាក់ត្រូវបានកំណត់អត្តសញ្ញាណថា មានឈ្មោះ ឈូក ម៉ុក អាយុ ២៥ឆ្នាំ និងក្មេងប្រុសម្នាក់ទៀត អាយុ ១៤ឆ្នាំ។ ពួកគេទាំងពីរជាអ្នករស់នៅខេត្តព្រះវិហារនៅក្នុងប្រទេសកម្ពុជា។ អង្គភាពល្បាតឧទ្យានជាតិ Phu Chong–Na Yoi បានចាប់ខ្លួនអ្នកទាំងពីរ នៅពេលដែលអង្គភាពបានប្រទះឃើញពួកគេកំពុងកាន់កំណាត់ឈើ Makha
June 13, 2019 - អន្តរជាតិ
ប្រភព BBC បានរៀបរាប់ថា កាលពី ឆ្នាំ១៩៤៤ លោកតា KT Robbins បានឈរជើងជាមួយកងវរសេនាធំរបស់គាត់ នៅតំបន់ Briey ភាគខាងកើតប្រទេសបារាំង ហើយវាជាទីកន្លែងដែលគាត់បានលង់ស្រឡាញ់នារីជនជាតិបារាំង អាយុ ១៨ឆ្នាំ ឈ្មោះ Jeannine Pierson née Ganaye។ ពីរខែក្រោយមក គាត់ត្រូវចាកចេញពីភូមិយ៉ាងប្រញាប់ប្រញាល់ដើម្បីទៅសមរភូមិខាងមុខ ហើយកាលនោះផងដែរវាបានធ្វើឱ្យអ្នកទាំង ២ ឆ្ងល់ថា តើពួកគេនឹងអាចមាននិស្ស័យជួបគ្នាម្ដងទៀតបាន ឬយ៉ាងណា។ លោកតាបានរក្សារូបថតរបស់លោកយាយ Jeannine ហើយក៏បានបង្ហាញរូបនោះដល់អ្នកសារព័ត៌មានមកពីវិទ្យុបារាំង France 2 នៅចំពេលដែលពួកគេកំពុងថតរបាយការណ៍ស្តីពីអតីតយុទ្ធជននៅសហរដ្ឋអាមេរិក។ ហើយប៉ុន្មានសប្តាហ៍ក្រោយមកគាត់បានទៅលេងប្រទេសបារាំង
June 13, 2019 - Nissan Auto Tech
ហេតុអ្វីបានជា Nissan Navara Premium Plus គឺជារថយន្តភីកអាប់ដ៏អស់ស្ចារ្យ? ជាការពិតណាស់! ចូលមកកាន់ភាគ ទី៣ ពួកយើងចង់បង្ហាញអតិថិជនថា សូម្បីតែផ្នែកខាងក្នុងរបស់រថយន្តភីកអាប់នេះក៏ត្រូវបានរចនាមកយ៉ាងប្រណីត ថ្វីបើវាមាននាមត្រឹមជារថយន្តភីកអាប់ដឹក សម្រាប់ទំនិញក៏ដោយ។ Nissan Navara បំពាក់ដោយកៅអីស្បែកមានគុណភាពខ្ពស់ មានមុខងារ 8-way power និង 2-way power សម្រាប់តៃកុង ខណៈកៅអីអ្នកដំណើរខាងមុខក៏ទទួលបានមុខងារ 4-way power ។ មុខងារនេះជាការបំផុសគំនិតតាមកៅអីគ្មានទំនាញរបស់ពួកអវកាស (Zero-Gravity) យ៉ាងពិសេសរបស់ក្រុមហ៊ុន Nissan។ អ្នកដំណើរនៅខាងមុននឹងទទួលបានខ្យល់ពីម៉ាស៊ីនត្រជាក់តាមដែលពួកគេចង់បាន ដោយមិនចាំបាច់ឈ្លោះជាមួយតៃកុងជាមួយនឹងប្រព័ន្ធ Dual
June 13, 2019 - រថយន្ត
ក្រុមហ៊ុន Hyundai Motor Co បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនចាប់ដៃជាមួយក្រុមហ៊ុន Kia Motors Corp វិនិយោគលើរថយន្តបើកបរស្វ័យប្រវត្តិរបស់ Aurora ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យារថយន្តស្វ័យប្រវត្តិគ្មានមនុស្សបើកនេះ។ ក្រុមហ៊ុន Hyundai បានឱ្យដឹងថា៖ «ជាមួយការវិនិយោគថ្មី ក្រុមហ៊ុនបានព្រមព្រៀងពង្រីកការស្រាវជ្រាវទៅលើប្រភេទបើកបរបានយ៉ូរ (wide range) និងដើម្បីបង្កើតវេទិកាមួយដ៏ល្អ សម្រាប់រថយន្តស្វយ័តរបស់ក្រុមហ៊ុន Hyundai និង Kia ។ កាលពីថ្ងៃចន្ទក្រុមហ៊ុន Aurora (Aurora Innovation) បានប្រកាសពីភាពជាដៃគូជាមួយក្រុមហ៊ុន Fiat Chrysler ដើម្បីអភិវឌ្ឍយានយន្តបើកបរដោយខ្លួនឯង ហើយ
June 13, 2019 - អន្តរជាតិ
ប៉ូលិសបង្រាបកុបកម្មហុងកុង និងក្រុមបាតុករបានប្រុងប្រៀបខ្លួនជាថ្មីម្ដងទៀត នៅថ្ងៃព្រហស្បតិ៍ ទី១៣ នេះ។ ពួកគេបានប្រុងប្រៀបខ្លួន ដើម្បីទប់ទល់នឹងការប៉ះទង្គិចគ្នាបណាមួយ ដែលអាចកើតមាននៅទូទាំងតំបន់ហិរញ្ញវត្ថុ បន្ទាប់ពីផ្ទុះការតវ៉ាដោយហិង្សាកាលពីម្សិលមិញ ដែលប្រឆាំងនឹងការធ្វើបត្យាប័ន។ យោងតាមអាជ្ញាធរមន្ទីរពេទ្យហុងកុងបានឱ្យដឹងថា គិតមកដល់ម៉ោង ១០យប់ កាលពីល្ងាចថ្ងៃពុធ មានមនុស្សចំនួន ៧២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដែលក្នុងនោះមាន ២នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ។ យ៉ាងណាក៏ដោយទីក្រុងហ៊ុងកុងបានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីប៉ូលីសបានបាញ់គ្រាប់កាំភ្លើងកៅស៊ូ ឧស្ម័នបង្ហូរទឹកភ្នែក និងបានប្រើទឹកម្ទេសបាញ់ភ្នែក ជុំវិញការប៉ះទង្គិចជាបន្តបន្ទាប់មួយ ដើម្បីជម្រះបាតុករមកពីសភារបស់ទីក្រុង។ វាជាអំពើហឹង្សាដ៏អាក្រក់បំផុត ដែលបានប្រមូលផ្ដុំនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុ ចាប់តាំងពីចក្រភពអង់គ្លេសបានប្រគល់ទីក្រុងហុងកុង ឱ្យនៅក្រោមការគ្រប់គ្រងរបស់ចិនវិញ ក្នុងឆ្នាំ ១៩៩៧ ដោយមានការធានានូវស្វ័យភាពយ៉ាងទូលំទូលាយ រួមទាំងប្រព័ន្ធច្បាប់ដាច់ដោយឡែក
June 13, 2019 - អន្តរជាតិ
សាកស្រមៃទៅថា អ្នកកំពុងតែចង់ធ្វើឱ្យសង្សារភ្ញាក់ផ្អើលនៅថ្ងៃខួបកំណើត ហើយអ្នកមានរៀបចំជាបាច់ផ្កាទុកឱ្យនាងទៀតផង ប៉ុន្តែទីបំផុតអ្នកបានត្រឹមតែឃើញរឿងដ៏ខូចចិត្តបែបនេះទៅវិញ។ ដូចដែលបានឃើញនៅក្នុងរូបភាពប៉ុន្មានសន្លឹក ដែលត្រូវបានចែកចាយដោយបណ្ដាញ Twitter គណនី Ken Wong បានបង្ហាញថា លោកបានកាន់បាច់ផ្កាដើម្បីចង់ឱ្យសង្សារមានការភ្ញាក់ផ្អើលក្នុងថ្ងៃខួបកំណើត ប៉ុន្តែទីបំផុតរូបលោកទៅវិញទេ ដែលត្រូវមកខូចចិត្ត។ លោកបានសរសេរបង្ហោះថា៖ «ថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់សង្សារខ្ញុំ ដូច្នេះខ្ញុំគិតថាចង់ឱ្យនាងមានការភ្ញាក់ផ្អើល។ ខ្ញុំមិនបានគិតថា នឹងឃើញឈុតឆាកបែបនេះជំនួសទៅវិញទេ»។ រូបភាពក៏បានបង្ហាញថា មិត្តស្រីរបស់លោកបានឱបយ៉ាងណែនជាមួយប្រុសផ្សេង ខណៈដែលបុរសជាសង្សារបានត្រឹមតែយំមើលឈុតឆាករបស់គេទាំងពីរ។ អ្នកលេងអ៊ីនធឺណេតជាច្រើនមានការអាណិតអាសូរ និងបាននិយាយថា លោកគួរតែបែកពីនារីក្បត់ម្នាក់នោះ ហើយក៏មានខ្លះទៀតមិនជឿនឹងរឿងនេះនោះទេ ព្រោះគេគិតថា វាដូចជាការគ្រោងទុកជាមុន៕ អត្ថបទ៖ លីដា ប្រភព៖ rachfeed
June 13, 2019 - អន្តរជាតិ
ភាគហ៊ុននៅក្នុងទីក្រុងហុងកុងត្រូវបានធ្លាក់ចុះ ខណៈដែលទីក្រុងនេះត្រូវបានរងការវាយប្រហារដោយការតវ៉ាដ៏ធំមួយក្នុងរយៈពេល ២ ឬ ៣ថ្ងៃនេះ។ ការតវ៉ានេះត្រូវបានចូលរួមដោយហ្វូងបាតុកររាប់ម៉ឺននាក់ ដោយពួកគេបានបិទផ្លូវសំខាន់ៗ អាជីវកម្មក៏ត្រូវបិទទ្វារ ហើយសហជីពក៏បានលើកទឹកចិត្តសមាជិករបស់ពួកគេមិនឱ្យទៅធ្វើការទៅទៀត។ រូបភាពនៃការតវ៉ារបស់បាតុករ ដែលវាដូចជាការរម្លឹកទៅដល់ចលនា Occupy កាលពី ឆ្នាំ២០១៤ បានបង្ហាញថា ចរាចរណ៍ត្រូវបានគេបង្អាក់ដំណើរ ហើយការិយាល័យរដ្ឋាភិបាលត្រូវបានគេរារាំង ខណៈហ្វូងបាតុករបានធ្វើបាតុកម្មប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាល ដើម្បីអនុញ្ញាតឱ្យធ្វើបត្យាប័នទៅកាន់ប្រទេសចិន ដែលនឹងត្រូវយកមកពិភាក្សានៅថ្ងៃពុធ ទី១២ ខែមិថុនា នេះ។ ហើយការតវ៉ាបាននាំឱ្យអាជ្ញាធរ ពន្យាពេលការធ្វើបត្យាប័ននេះទៅ «ពេលក្រោយ» វិញ។ The Hang Seng Index ដែលជារបាយការណ៍សន្ទស្សន៍ទីផ្សារបានបង្ហាញថា ក្រុងហុងកុងបានធ្លាក់ចុះភាគហ៊ុនរហូតដល់ ១.៥៩%
June 12, 2019 - អន្តរជាតិ
ក្មេងប្រុសអាយុ ១១ឆ្នាំ នៅក្នុងប្រទេសចិនម្នាក់ បានធ្វើឱ្យមានការចាប់អារម្មណ៍ពីអ្នកលេងបណ្តាញសង្គម ចំពោះការខិតខំប្រឹងប្រែងក្នុងការសង្គ្រោះឪពុករបស់គាត់ ដោយការញ៉ាំបាយឱ្យបានច្រើនតាមដែលអាចធ្វើបាន ដើម្បីអាចរូបគាត់អាចបរិច្ចាគខួរឆ្អឹងឱ្យទៅឪពុកបាន។ យោងតាមក្រុមវេជ្ជបណ្ឌិតបានឱ្យដឹងថា កុមារា Lu Zikuan ដែលជាកូនប្រុសច្បងនៅក្នុងគ្រួសារ មកពីក្រុង Huixian ខេត្ត Henan ខិតខំញ៉ាំបាយឱ្យច្រើន ដើម្បីឱ្យមានគីឡូគ្រប់គ្រាន់ ហើយទម្ងន់ដែលពួកគេចង់បានគឺ ៤៥គីឡូក្រាម (៩៩ផោន) ។ ដំបូងឡើយកុមារា Lu មានទម្ងន់ត្រឹមតែ ៣០គីឡូក្រាម (៦៦ផោន) ប៉ុណ្ណោះនៅពេលដែលគ្រូពេទ្យបានប្រាប់គ្រួសាររបស់គាត់ថា គាត់មានខួរឆ្អឹងត្រូវគ្នាជាមួយនឹងឪពុករបស់គាត់ កាលពីខែមីនា។ មកដល់ពេលនេះកុមារា Lu គឺមានទម្ងន់ ៤៤គីឡូក្រាម
June 12, 2019 - សេដ្ឋកិច្ច
Amazon បានបំបាក់ Google និង Apple ក្លាយជាយីហោមានតម្លៃខ្ពស់ជាងគេនៅលើពិភពលោក ក្នុងតម្លៃ ៣១៥.៥ ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុន Apple ឈរនៅលំដាប់ ទី២ ជាមួយនឹងតម្លៃ ៣០៩.៥ ពាន់លានដុល្លារ ខណៈក្រុមហ៊ុន Google ស្ថិតក្នុងលំដាប់លេខ ៣ ដោយមានតម្លៃ ៣០៩ ពាន់លានដុល្លារ។ នេះបើយោងតាម BrandZ Top 100 Most Valuable Global Brand ឆ្នាំ២០១៩ ដែលជាការស្រង់ស្ថិតិជាសកលទៅលើយីហោល្បីៗជារៀងរាល់ឆ្នាំ។ ឆ្នាំនេះក្រុមហ៊ុន
June 12, 2019









