ភាគបន្តទី ៣ ! ហេតុអ្វីបានជា Nissan Navara Premium Plus គឺជារថយន្តភីកអាប់ដ៏អស្ចារ្យ?
ហេតុអ្វីបានជា Nissan Navara Premium Plus គឺជារថយន្តភីកអាប់ដ៏អស់ស្ចារ្យ? ជាការពិតណាស់! ចូលមកកាន់ភាគ ទី៣ ពួកយើងចង់បង្ហាញអតិថិជនថា សូម្បីតែផ្នែកខាងក្នុងរបស់រថយន្តភីកអាប់នេះក៏ត្រូវបានរចនាមកយ៉ាងប្រណីត ថ្វីបើវាមាននាមត្រឹមជារថយន្តភីកអាប់ដឹក សម្រាប់ទំនិញក៏ដោយ។

Nissan Navara បំពាក់ដោយកៅអីស្បែកមានគុណភាពខ្ពស់ មានមុខងារ 8-way power និង 2-way power សម្រាប់តៃកុង ខណៈកៅអីអ្នកដំណើរខាងមុខក៏ទទួលបានមុខងារ 4-way power ។ មុខងារនេះជាការបំផុសគំនិតតាមកៅអីគ្មានទំនាញរបស់ពួកអវកាស (Zero-Gravity) យ៉ាងពិសេសរបស់ក្រុមហ៊ុន Nissan។ អ្នកដំណើរនៅខាងមុននឹងទទួលបានខ្យល់ពីម៉ាស៊ីនត្រជាក់តាមដែលពួកគេចង់បាន ដោយមិនចាំបាច់ឈ្លោះជាមួយតៃកុងជាមួយនឹងប្រព័ន្ធ Dual Zone Climatic Control ពោលគឺអ្នកដំណើរអាចបញ្ជាយកសីតុណ្ហាភាពណាមួយតាមតម្រូវការ។
មុខងារទាំង ២ នេះគឺមានតែនៅក្នុង Nissan Navara Premium Plus ហើយគ្មាននៅលើរថយន្តម៉ាកដទៃនោះទេ។ Nissan Navara Premium Premium ក៏ត្រូវបានបំពាក់ជាមួយនឹងមុខងារ Auto Dimming Rear View Mirror + ត្រីវិស័យ ដែលជួយកាត់បន្ថយពន្លឺចាំង ខណៈពេលដែលត្រីវិស័យឌីជីថលអនុញ្ញាតឱ្យអ្នកបើកបរដឹងពីទិសដៅ ហើយមុខងារនេះក៏មិនងាយមាននៅលើរថយន្តភីកអាប់ម៉ាកផ្សេងដែរ។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕
អត្ថបទ៖ លីដា