- autoadmin
- អន្តរជាតិ
អាជ្ញាធរសុខាភិបាលថៃបានរាយការណ៍ថា មានករណីថ្មីចំនួន ៨៦ នៃជំងឺ Chikungunya កាលពីសប្តាហ៍មុន។ សរុបមកដល់ពេលនេះ មានករណីចំនួន ៣,៥៩២ ដែលប្រទេសថៃត្រូវប្រឈមមុខ និងភាគច្រើនចេញពីភាគខាងត្បូងនៃប្រទេស។ យ៉ាងណាមិញទាំងនេះគឺជារោគសញ្ញានៃជំងឺដែលអ្នកគួរយល់ដឹង៖ – Chikungunya គឺជាជំងឺឆ្លង ដែលចម្លងទៅកាន់មនុស្សតាមរយៈមូសដែលមានមេរោគ។ វាបណ្តាលឱ្យអ្នកជំងឺគ្រុន និងឈឺសន្លាក់ធ្ងន់ធ្ងរ។ រោគសញ្ញាផ្សេងទៀតរួមមាន៖ ឈឺសាច់ដុំ ឈឺក្បាល ចង្អោរ អស់កម្លាំង និងកន្ទួល។ – ការឈឺសន្លាក់ជាទូទៅនឹងធ្វើឱ្យអស់កម្លាំង ហើយរយៈអាចបន្តរហូតដល់ច្រើនសប្តាហ៍ ឬច្រើនខែ។ – ជំងឺនេះមានរោគសញ្ញាមួយចំនួនដូចនឹងជំងឺគ្រុនឈាម និងហ្ស៊ីកាផងដែរ ដែលជាធម្មអាចនឹងមានការធ្វើរោគវិនិច្ឆ័យខុស។ – មិនមានថ្នាំកែរោគសម្រាប់ជំងឺនោះទេ
June 11, 2019 - អន្តរជាតិភ្លៀងធ្លាក់យ៉ាងខ្លាំងនៅប្រទេសចិន បណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់ និងខូចខាតទ្រព្យសម្បត្តិរាប់រយលានដុល្លារ
ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារ ទី១១ ខែមិថុនា បានឱ្យដឹងថា មនុស្សរាប់ពាន់នាក់ត្រូវជាប់គាំង ហើយយ៉ាងហោចណាស់មានមនុស្ស ៥នាក់ បានស្លាប់ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងភាគកណ្តាល និងភាគខាងត្បូងនៃប្រទេស ខណៈអាជ្ញាធរបានត្រៀមខ្លួនជាស្រេច សម្រាប់ការវាយប្រហារយ៉ាងហោចណាស់ ៤ថ្ងៃ ទៀត។ កាសែត China Daily បាននិយាយថា ទឹកជំនន់បានបំផ្លាញដំណាំប្រមាណ ១០,៨០០ហិកតា និងបំផ្លាញលំនៅដ្ឋានរាប់រយខ្នងនៅក្នុងខេត្តជាំងស៊ីកាលពីថ្ងៃចន្ទ ដែលប្រជាជនសរុប ១.៤លាននាក់ ត្រូវរងការខូចខាតយ៉ាងដំណំ ដែលស្មើនឹងទឹកប្រាក់ ២.៦៥ពាន់លានយ័ន (ប្រមាណ ៣៨២លានដុល្លារ) ។ ក្នុងតំបន់ក្វាងស៊ីនៅប៉ែកនិរតី ប្រជាជនចំនួន ២០,០០០គ្រួសារ គ្មានភ្លើងប្រើប្រាស់
June 11, 2019 - អន្តរជាតិ
បុរស ៦នាក់ អាចប្រឈមនឹងការកាត់ទោសប្រហារជីវិតនៅឥណ្ឌា បន្ទាប់ពីពួកគេត្រូវបានរកឃើញថា មានទោសពីបទរំលោភ និងសម្លាប់ក្មេងស្រីអាយុ ៨ឆ្នាំម្នាក់ នៅក្នុងករណីមួយ ដែលបានបង្កឱ្យមានកំហឹងនៅទូទាំងប្រទេស។ ក្មេងស្រីមូស្លីមម្នាក់នោះមានឈ្មោះថា Asifa Bano ត្រូវបានគេចាប់ខ្លួន និងឃុំឃាំងនៅក្នុងព្រះវិហារហិណ្ឌូ ហើយត្រូវបានគេចាប់រំលោភរយៈពេលមួយសប្ដាហ៍មុនពេលត្រូវបានគេធ្វើបាប និងវាយប្រហារដោយដុំថ្មនៅតំបន់គ្រប់គ្រងដោយឥណ្ឌា Kashmir។ ក្រុមជនល្មើសដែលរួមបញ្ចូលមន្រ្តីប៉ូលីស ២នាក់ នឹងត្រូវជាប់គុកយ៉ាងតិចបំផុតគឺអស់មួយជីវិត ហើយអាចត្រូវប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតទៀតផង។ ម្នាក់ក្នុងចំនោមពួកគេឈ្មោះថា Sanji Ram គឺជាមន្ត្រីសាធារណៈដែលចូលនិវត្តន៍ និងជាអ្នកថែរក្សាព្រះវិហារដែលក្មេងស្រីរងគ្រោះត្រូវបានរំលោភ និងសម្លាប់។ ជនសង្ស័យ ទី៧ ម្នាក់ត្រូវបានគេដោះលែង ចំណែកឯជនសង្ស័យ ទី៨ ដែលមិនទាន់គ្រប់អាយុ ត្រូវប្រឈមនឹងការកាត់ក្តីដាច់ដោយឡែកពីគេ។
June 10, 2019 - អន្តរជាតិ
មេដឹកនាំគាំទ្រទីក្រុងប៉េកាំងរបស់ក្រុងហុងកុងបាននិយាយកាលពីថ្ងៃចន្ទនេះថា លោកស្រីគ្មានផែនការលុបចោលផែនការចម្រូងចម្រាស ដើម្បីអនុញ្ញាតឱ្យធ្វើបត្យាប័នទៅកាន់ចិនដីគោកនោះទេ ដែលការប្រកាសនេះគឺមួយថ្ងៃបន្ទាប់ពីមានហ្វូងបាតុករដ៏ធំមួយ ចេញមុខមកប្រឆាំងនឹងសំណើនោះ។ ប្រធានប្រតិបត្តិលោកស្រី Carrie Lam បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «នេះគឺជាច្បាប់មួយដ៏សំខាន់ដែលនឹងជួយរក្សាយុត្តិធម៌ ហើយធានាថាហុងកុងនឹងបំពេញកាតព្វកិច្ចអន្តរជាតិ នៅក្នុងលក្ខខណ្ឌនៃឧក្រិដ្ឋកម្មឆ្លងដែន និងហួសព្រំដែន»។ រដ្ឋាភិបាលទីក្រុងហុងកុងកំពុងជំរុញច្បាប់មួយតាមរយៈនីតិប្បញ្ញត្តិ ដែលអនុញ្ញាតឱ្យធ្វើបត្យាប័នទៅកាន់ដែនយុត្តាធិការណាមួយ ដែលមិនទាន់មានសន្ធិសញ្ញាពេញលេញ រួមទាំងចិនដីគោក។ សំណើនេះបានបង្កឱ្យមានការខឹងសម្បារមួយ និងធ្វើឱ្យមានការប្រឆាំងដែលបានធ្វើឱ្យមានការតវ៉ាពេញទីក្រុង។ អ្វីដែលបានចាប់ផ្តើមជាដំបូងឡើយគឺគ្រាន់តែជាការតវ៉ាដោយអហិង្សា តាមរយៈមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ទីក្រុង ហើយបន្ទាប់មកក៏បានក្លាយជាអំពើហឹង្សានៅដើមថ្ងៃចន្ទ ខណៈបាតុកររាប់រយនាក់បានប៉ះទង្គិចជាមួយប៉ូលិស ដោយការបាញ់ម្រេចមុនពេលការប្រឈមមុខដាក់គ្នាបានបញ្ចប់ភ្លាមៗ៕ អត្ថបទ៖ លីដា ប្រភព៖ CNA
June 10, 2019 - អន្តរជាតិ
ថ្មីៗនេះកសិករថៃម្នាក់ឈ្មោះ Seri Ruksa អាយុ ៤៥ឆ្នាំ មកពីភូមិ Fai Luang ស្រុក Laplae ខេត្ត Uttaradit បានបង្ហោះនូវរូបភាពរបស់គាត់ទៅបណ្តាញសង្គម ដោយមានកាន់ទុរេន ២ផ្លែ ដែលក្នុងនោះ ១ មានបន្លា និង ១ ទៀតគឺគ្មានបន្លានោះទេ។ លោក Seri បានឱ្យដឹងថា គ្រួសាររបស់លោកមានដើមទុរេនច្រើនជាង ៥០រ៉ៃ (ប្រហែង ២០អាក្រេ) ប៉ុន្តែបញ្ហានៅត្រង់ថា ពួកគាត់ធុញនឹងចំណាយពេលក្នុងការពុះសំបករបស់វា។ ដូច្នេះហើយទើបគាត់មានជាគំនិតច្នៃប្រតិដ្ឋកសិកម្មថ្មីមួយ ដែលវាមិនបានផ្លាស់ប្តូរពូជទុរេននោះទេ ប៉ុន្តែវាជារបៀបដែលធ្វើឱ្យទុរេននឹងមិនមានបន្លា។ ប៉ុន្តែយ៉ាងណាក៏ដោយលោក
June 10, 2019 - សេដ្ឋកិច្ច
ប្រភពមួយបានប្រាប់ទូរទស្សន៍ NHK របស់ជប៉ុនថា ក្រុមហ៊ុន Sharp គ្រោងនឹងផ្លាស់ប្តូរផលិតកម្មកុំព្យូទ័ររបស់ខ្លួនជាបណ្ដោះអាសន្នទៅតៃវ៉ាន់ មុននឹងផ្លាស់ប្តូរផលិតកម្មទៅរោងចក្រថ្មីនៅឯវៀតណាម ដែលត្រូវបានរំពឹងថា នឹងចាប់ផ្តើមដំណើរការបន្ទាប់ពីខែតុលា។ ប្រភពដដែលក៏បានបន្ថែមថាក្រុមហ៊ុនដំបូងឡើយគ្រោងនឹងបង្កើតគ្រឿងអេឡិចត្រូនិកនៅរោងចក្រវៀតណាមទៀតផង។ យ៉ាងណាក៏ដោយវាទំនងជាត្រូវផ្លាស់ប្តូរទំនិញដែលនឹងត្រូវផលិតឡើង ដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ យោងតាមក្រុមហ៊ុន NHK បានឱ្យដឹងថា ក្រុមហ៊ុន Sharp កំពុងពិចារណាផ្លាស់ប្តូរផលិតកម្មឧបករណ៍ការិយាល័យ ដែលត្រូវបានដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក ពីប្រទេសចិនតាមប្រទេសថៃ។ ម៉ិកស៊ិកក៏ត្រូវបានគេពិចារណាផងដែរថា នឹងជាមូលដ្ឋានផលិតកម្មថ្មីរបស់ក្រុមហ៊ុន សម្រាប់ផ្ទាំងបដាអេឡិចត្រូនិកដែលប្រើបន្ទះគ្រីស្តាល់រាវ។ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនកំពុងពិនិត្យមើលឡើងវិញនូវផែនការរបស់ខ្លួន ដោយសារតែរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងគំរាមដាក់ពន្ធលើម៉ិកស៊ិក៕ អត្ថបទ៖ លីដា ប្រភព៖ vietnaminsider
June 10, 2019 - បច្ចេកវិទ្យា
ប៉ុន្មានសប្តាហ៍ក្រោយពីការបង្ហាញឈ្មោះប្រព័ន្ធប្រតិបត្តិការទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Huawei ដែលមានឈ្មោះថា «ហុងម៉េង» កាសែត Global Times របស់ចិនបានអះអាងក្នុងរបាយការណ៍ថ្មីថា Huawei នឹងមានឈ្មោះផ្សេងមួយទៀតសម្រាប់ទីផ្សារអន្តរជាតិ។ យោងតាមប្រភពដដែលបានឱ្យដឹងថា ប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន Huawei សម្រាប់ទីផ្សារអន្តរជាតិនឹងត្រូវបានគេស្គាល់ឈ្មោះថា «Oak OS»។ លើសពីនេះទៅទៀតក្រុមហ៊ុន Huawei ក៏កំពុងតែសាកល្បងប្រព័ន្ធប្រតិបត្តិការនេះ ហើយទំនងជានឹងចាប់ផ្តើមចេញឱ្យប្រើប្រាស់នៅខែសីហា ឬកញ្ញា។ លោក Richard Yu នាយកប្រតិបត្តិនៃអាជីវកម្មអតិថិជនរបស់ក្រុមហ៊ុន Huawei ក៏ធ្លាប់បាននិយាយជាមួយកាសែត CNBC ថាប្រតិបត្តិការទូរស័ព្ទផ្ទាល់ខ្លួនរបស់ពួកគេនឹងរួចរាល់សម្រាប់ទូរស័ព្ទ និងថេប្លេត នៅក្នុងប្រទេសចិននារដូវក្ដៅនេះ ខណៈដែលកំណែអន្តរជាតិអាចរួចរាល់នៅត្រីមាស ទី១ ឬទី២
June 10, 2019 - អន្តរជាតិ
ការតវ៉ាដោយសន្តិវិធីដ៏ធំមួយនៅហុងកុង ដែលប្រឆាំងនឹងផែនការដ៏ចម្រូងចម្រាស ដើម្បីអនុញ្ញាតឱ្យធ្វើបត្យាប័នទៅកាន់ប្រទេសចិនដីគោក បានឈានចូលដល់មានអំពើហិង្សានៅថ្ងៃចន្ទ ទី១០ ខែមិថុនា នេះខណៈប៉ូលីសក៏បានប្រយុទ្ធនឹងវាយបកមកបាតុករមួយចំនួនតូចវិញ។ ក្រុមអ្នករៀបចំបាននិយាយថា មានមនុស្សជាង ១លាននាក់ បានចូលរួមក្នុងការដើរដង្ហែរតាំងពីថ្ងៃអាទិត្យ ដែលនេះជាការតវ៉ាធំបំផុតចាប់តាំងពីហុងកុងត្រូវប្រគល់ឱ្យទៅចិនដីគោកកាលពី ឆ្នាំ១៩៩៧ ។ រដ្ឋាភិបាលទីក្រុងហុងកុងកំពុងជំរុញច្បាប់មួយតាមរយៈនីតិប្បញ្ញត្តិ ដែលអនុញ្ញាតឱ្យធ្វើបត្យាប័នទៅកាន់ដែនយុត្តាធិការណាមួយ ដែលមិនទាន់មានសន្ធិសញ្ញាពេញលេញ រួមទាំងចិនដីគោក។ សំណើនេះបានបង្កឱ្យមានការខឹងសម្បារមួយ និងធ្វើឱ្យមានការប្រឆាំងដែលបានធ្វើឱ្យមានការតវ៉ាពេញទីក្រុង។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក៏មានហ្វូងមនុស្សដ៏ច្រើនកុះករចូលទៅតវ៉ាពាសពេញដងផ្លូវនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ទីក្រុងហុងកុង ខណៈបាតុករអំពាវនាវឱ្យរដ្ឋាភិបាលលុបចោលច្បាប់បត្យាប័នដែលគ្រោងទុកនេះ។ អត្ថបទ៖ លីដា ប្រភព៖ CNA
June 10, 2019 - ព័ត៌មានជាតិ
ដំរីចំនួន ១៤ក្បាល ដែលតែងតែធ្វើការងារធ្ងន់នៅឯអង្គរវត្ត ក្នុងខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមានអ្នកទេសចរអន្តរជាតិជាង ២.៥លាននាក់ មកទស្សនាជារៀងរាល់ឆ្នាំ នឹងលែងត្រូវបានគេបង្ខំឱ្យធ្វើការតទៅទៀតហើយ។ គណៈកម្មាធិការដំរីអង្គរបានបញ្ជាក់ថា ពួកគេនឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលអភិរក្ស និងមជ្ឈមណ្ឌលបង្កាត់នាដើម ឆ្នាំ២០២០ នេះ។ កាលពី ឆ្នាំ២០១៦ សត្វដំរីមួយបានដួលស្លាប់ ខណៈពេលដឹកអ្នកទេសចរ ២នាក់ ទៅកាន់បូជនីយដ្ឋានអង្គរ ដែលធ្វើឲ្យទាំងជាតិ និងអន្តរជាតិមានការខឹងសម្បាយ៉ាងខ្លាំង ចំពោះទង្វើរបែបនេះ។ ពីរឆ្នាំក្រោយមកញត្តិមួយ ដើម្បីបញ្ចប់ការជិះដំរីទទួលបានហត្ថលេខាជាង ១៤,០០០ ក្នុងរយៈពេលតែ ៤៨ម៉ោង ប៉ុណ្ណោះ បន្ទាប់ពីមានសត្វផ្សេងទៀតបានស្លាប់ដោយសារការអស់កម្លាំង។ លោក អ៊ាន គីរី ប្រធានគណៈកម្មាធិការដំរីអង្គរបានមានប្រសាសន៍ថា៖ «នៅដើម
June 10, 2019 - រថយន្ត
ក្រុមហ៊ុនតូយ៉ូតាកំពុងបង្កើនផែនការការផលិតរថយន្ដអេឡិចត្រូនិច ដើម្បីជំរុញគោលដៅរបស់ខ្លួនក្នុងការលក់រថយន្តឱ្យបាន ៥.៥លានគ្រឿង ក្នុងរយៈពេល ៥ឆ្នាំ និងដើម្បីអភិវឌ្ឍថ្ម solid-state មួយនៅរដូវក្តៅខាងមុខនេះ ខណៈដែលវាប្រជែងដើម្បីឆ្លើយតបនឹងការកើនឡើងនៃការនិយមប្រើរថយន្តអគ្គិសនី (EV: electric vehicles)។ បច្ចុប្បន្នក្រុមហ៊ុនតូយ៉ូតាមានបំណងលក់រថយន្តស៊ីសាំងធម្មតា អគ្គិសនីកូនកាត់ (electric hybrids), រថយន្ត hybrids ក៏ដូចជា រថយន្តអ៊ីដ្រូសែនឱ្យបានចំនួន ៥.៥លានគ្រឿងនៅ ឆ្នាំ២០២៥ ក្នុងនោះពួកគេរំពឹងថា រថយន្តអគ្គីសនីនឹងលក់ឱ្យបានជិត ១លាន គ្រឿង។ លោកអនុប្រធានប្រតិបត្តិជាន់ខ្ពស់លោក Shigeki Terashi ប្រធានក្រុមហ៊ុន Toyota បានគូសបញ្ជាក់នូវផែនការបង្ហាញថ្មី នៅក្នុងរបាយការណ៍សង្ខេបកាលពីថ្ងៃ ទី៧
June 8, 2019









