autoadmin
  • អន្តរជាតិ

    ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរុស្ស៊ីត្រៀមនឹងដាក់សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរជាមួយអាមេរិកហើយបានព្រមានអំពី «មហន្តរាយជាសកល» ប្រសិនបើក្រុងវ៉ាស៊ីនតោនបន្តរារាំងរបបគ្រប់គ្រងអាវុធអន្តរជាតិ។ ថ្លែងទៅកាន់ប្រមុខទីភ្នាក់ងារព័ត៌មានអន្ដរជាតិនៅឯវេទិកាសេដ្ឋកិច្ចមួយនៅទីក្រុង Saint Petersburg លោកពូទីនបាននិយាយថា ក្រុងវ៉ាស៊ីនតោនមិនបានបង្ហាញចំណាប់អារម្មណ៍ពិតប្រាកដក្នុងការធ្វើកិច្ចចរចាស្តីពីការពង្រីកសន្ធិសញ្ញា New START ដែលដាក់ក្បាលកាំជ្រួចនុយក្លេអ៊ែរនៅក្រោមដែនកំណត់សង្រ្គាមត្រជាក់។ លោក ពូទីន បាននិយាយថា៖ «ប្រសិនបើគ្មាននរណាម្នាក់មានអារម្មណ៍ថា ដូចជាការពង្រីកកិច្ចព្រមព្រៀង New START នោះទេ។ ល្អ! យើងនឹងមិនធ្វើវានោះទេ»។ លោកបន្តថា៖ «យើងបាននិយាយរាប់រយដងថា យើងត្រៀមរួចរាល់ (ដើម្បីពង្រីកវា) ប៉ុន្តែមិនមានដំណើរការចរចាជាផ្លូវការណាមួយទេ ហើយ ឆ្នាំ២០២១ អ្វីគ្រប់យ៉ាងនឹងចប់»។ សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខាដោយអតីតប្រធានាធិបតីអាមេរិកលោក

    June 7, 2019
  • អន្តរជាតិ

    បច្ចុប្បន្ននេះតែគុជហាក់ដូចជាមិនបានផ្តល់សញ្ញាថាវានឹងបាត់បង់ទៅវិញនោះទេ ពោលវាគឺជាភេសជ្ជៈដែលពេញនិយមបំផុតសម្រាប់យុវវ័យ ហើយបើនិយាយពីកន្លែងលក់វិញ ក្រឡេកទៅណាខាងណាក៏មានលក់ដែរ។ ខណៈក៏មានផងដែរនូវការព្រមានពីក្រុមវេជ្ជបណ្ឌិតអំពីផលប៉ះពាល់របស់គុជមកលើសុខភាព រឿងរ៉ាវរបស់ក្មេងស្រីវ័យ ១៤ឆ្នាំ ម្នាក់មកពីខេត្ត Zhejiang បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ កាលពីថ្ងៃទី២៨ ខែឧសភា ក្មេងស្រីមកពីប្រទេសចិនម្នាក់នេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភា្លមៗ បន្ទាប់ពីនាងតូចមានការឈឺចាប់ក្នុងពោះ ពិបាកបរិភោគអាហារ និងបន្ទោរបង់។ ក្រោយធ្វើ CT ស្កេន រួចមកគេបានរកឃើញថា ក្នុងពោះវៀន ក្រពះ និងទ្វារលាមករបស់នាង គឺពោរពេញទៅដោយគ្រាប់គុជ (bubble tea pearls) មូរ​ព័ទ្ធជុំវិញតែម្តង។ យោងតាមការរាយការណ៍របស់កាសែត Sin Chew បានឱ្យដឹងថា វេជ្ជបណ្ឌិតមានការភ្ញាក់ផ្អើល និងបានសាកសួរក្មេងស្រីអំពីទម្លាប់ផឹកតែគុជរបស់នាង

    June 6, 2019
  • Nissan Auto Tech

    រថយន្តភីកអាប់ជាទូទៅ គឺជារថយន្តដែលលក់ដាច់បំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក្រុមហ៊ុន Tan Chong Motor Cambodia ជាអ្នកចែកចាយ និងលក់ផ្តាច់មុខនូវរថយន្តម៉ាក Nissan ។ ក្រុមហ៊ុនក៏បាននាំចូលនូវរថយន្តប្រភេទសម្រាប់ធ្វើការងារធ្ងន់ៗនេះ ជាបន្តបន្ទាប់ជាមួយនឹងការបន្ថែមលក្ខណៈពិសេស សមត្ថភាព និងបច្ចេកវិទ្យា។ ក្នុងប្រវត្តិសាស្ត្ររថយន្ត Nissan ប្រភេទភីកអាប់គឺជារថយន្តតែមួយគត់ដែលជាទីទុកចិត្តរបស់ឈ្មួញពាណិជ្ជករ កសិករ និងប្រតិបត្តិករពាណិជ្ជកម្ម នៅតាមបណ្តាខេត្ត។ ដូច្នេះហើយមិនថា ជាប្រព័ន្ធខ្យល់ខាងក្រោយ (rear ventilated air-con), គ្រឿងស្បែក (leather upholstery) និងម៉ាស៊ីន turbocharged សុទ្ធតែត្រូវបានបំពាក់យ៉ាងយកចិត្តទុកដាក់បំផុត លើសពីការរំពឹងរបស់អ្នក។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ

    June 6, 2019
  • អន្តរជាតិ

    សហរដ្ឋអាមេរិកកំពុងស្វែងរកការលក់រថក្រោះ និងអាវុធ ដែលមានតម្លៃជាង ២ពាន់លានដុល្លារ ទៅឱ្យកោះតៃវ៉ាន់ ដែលនេះហាក់ដូចជាការបង្កកំហឹងទៅឱ្យប្រទេសចិន ខណៈសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំង ២ នៅតែបន្តតឹងសរសៃកដាក់គ្នា។ ទាកទិននឹងបញ្ហានេះ មានប្រភពចំនួន ៣ បាននិយាយថា ការលក់គ្រឿងសភាវុធរួមមាន៖ រថក្រោះ General Dynamics Corp M1A2 Abrams ចំនួន ១០៨គ្រឿង ដែលមានតម្លៃប្រហែល ២ពាន់លានដុល្លារ ព្រមទាំងគ្រាប់បែកប្រឆាំងរថក្រោះ និងប្រឆាំងយន្តហោះផងដែរ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលតៃវ៉ាន់បានចាប់អារម្មណ៍ក្នុងការពង្រឹងឃ្លាំងស្តុករថពាសដែកដែលមានស្រាប់នៅសហរដ្ឋអាមេរិកឡើងវិញ ដែលរួមមានទាំងរថក្រោះ M60 Patton ផងដែរ។ សហរដ្ឋអាមេរិកគឺជាអ្នកផ្គត់ផ្គង់អាវុធតែមួយគត់ទៅតៃវ៉ាន់ ដែលប្រទេសចិនយល់ថា

    June 6, 2019
  • រថយន្ត

    ក្រុមហ៊ុន BMW កាលពីថ្ងៃពុធបានលើកឡើងថា ខ្លួននឹងអភិវឌ្ឍម៉ូទ័រអេឡិចត្រូនិក ប្រអប់លេខ (transmission) និងថាមពលអេឡិចត្រូនិចជំនាន់ក្រោយ ជាមួយនឹងក្រុមហ៊ុន Jaguar Land Rover។ ការសហការនេះវាបានបង្ហាញពីសម្ព័ន្ធភាពពាណិជ្ជកម្មមួយ ដែលត្រូវបានរចនាឡើងដើម្បីកាត់បន្ថយតម្លៃរថយន្តអគ្គិសនី ដែលកំពុងតែរីកលូតលាស់។ លោក Klaus Froehlich សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន BMW បាននិយាយថា ការសហការនេះនឹងធ្វើឱ្យពួកគេមានឱកាសដើម្បីទទួលបានជោគជ័យបន្ថែមទៀត សម្រាប់តម្រូវការអតិថិជន និងទីផ្សារ ឱ្យបានលឿន។ ក្រុមហ៊ុន BMW និង Jaguar Land Rover បានលើកឡើងថា ពួកគេអាចសន្សំសំចៃថ្លៃចំណាយតាមរយៈការចែករំលែកកំណើនផែនការផលិតកម្ម និងការទិញរួមគ្នា។ ក្រុមហ៊ុននីមួយៗនឹងផលិតឧបករណ៍អេឡិចត្រូនិក

    June 6, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Huawei របស់ចិន ដែលត្រូវបានសហរដ្ឋអាមេរិកចោទប្រកាន់ថា ជាការគំរាមកំហែងផ្នែកសន្តិសុខរបស់ប្រទេស កាលពីថ្ងៃពុធ ទី៥ ខែមិថុនា ម្សិលមិញនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនទូរគមនាគមន៍ MTS ដើម្បីអភិវឌ្ឍន៍បណ្តាញ 5G នៅក្នុងប្រទេសរុស្ស៊ីនៅឆ្នាំក្រោយនេះ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅខាងក្រៅកិច្ចប្រជុំរវាងមេដឹកនាំចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នៅក្នុងទីក្រុងម៉ូស្គូ។ ក្រុមហ៊ុន MTS បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះនឹងបង្ហាញពី «ការអភិវឌ្ឍបច្ចេកវិទ្យា 5G និងការចាប់ផ្តើមសាកល្បងនៃបណ្តាញជំនាន់ ទី៥ ឆ្នាំ២០១៩-២០២០»។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលលោក Guo Ping តំណាងឱ្យក្រុមហ៊ុន Huawei

    June 6, 2019
  • អន្តរជាតិ

    ដើម្បីត្រៀមខ្លួនចូលរួមជាចំណែកអបអរដល់មហាព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ ក្រុមហ៊ុនផលិតស្រោមអនាម័យមួយនៅប្រទេសជប៉ុន កំពុងរៀបចំរបស់ពិសេសសម្រាប់ទទួលភ្ញៀវទេសចរបរទេស។ ក្នុងនោះផងដែរហាងស្រោមអនាម័យដ៏ល្បីល្បាញនៅទីក្រុងតូក្យូឈ្មោះ Condomania និងក្រុមហ៊ុនស្រោមអនាម័យក្នុងស្រុកមួយឈ្មោះថា Okamoto បានសហការបង្កើតស្រោមអនាម័យថ្មី ដែលរួមមានការរចនារូបភាពបង្ហាញពីសិល្បៈជប៉ុន ukiyo-e បុរាណ។ គំនូរសិល្បៈ Ukiyo-e មានការរីកចម្រើនចាប់ពីសតវត្ស ទី១៧ ដល់សតវត្ស ទី១៩ ហើយវាត្រូវបានគេចាត់ទុកថា មានប្រជាប្រិយភាពខ្លាំងជាមួយអ្នកទេសចរបរទេស។ បើតាមការបង្ហោះរបស់ Soranews24 បានឱ្យដឹងថា ជាមួយនឹងការបោះពុម្ពរូបគំនូសិល្បៈ ukiyo-e ស្រោមអនាម័យថ្មីនេះនឹងត្រូវដាក់លក់នៅរដូវក្តៅនេះហើយ។ អតិថិជនក៏អាចបញ្ជាដាក់ការរចនាណាមួយដែលពួកគេចូលចិត្តទៅលើស្រោមអនាម័យទាំងនេះផងដែរ មិនចាំបាច់តែការរចនាបែបសិល្បៈបុរាណនោះទេ។ បន្ថែមទៅនឹងការពន្យាកំណើតបែបសិល្បៈនេះ ក្រុមហ៊ុន Okamoto ក៏នឹងចាប់ផ្តើមផលិតស្រោមអនាម័យដំបូងជាមួយនឹងសារធាតុប្រឆាំងវីរុសស្រោបពីលើ ឈ្មោះថាស្រោមអនាម័យ VivaGel

    June 6, 2019
  • អន្តរជាតិ

    ប្រមុខយោធាថៃលោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ត្រូវបានគេជ្រើសតាំងកាលពីល្ងាចថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០១៩ ជានាយករដ្ឋមន្ត្រីស៊ីវិលដំបូងគេបង្អស់របស់ព្រះរាជាណាចក្រថៃ ចាប់តាំងពីមានរដ្ឋប្រហារ ឆ្នាំ២០១៤ ទម្លាក់លោកស្រី យីង ឡាក់ ដែលជាការដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អូចា ផ្ទាល់។ លោកត្រូវបានគេជ្រើសរើសឱ្យធ្វើជានាយករដ្ឋមន្ត្រីថៃ នៅក្នុងការបោះឆ្នោតមួយដោយរដ្ឋសភា ជាមួយសម្ព័ន្ធមិត្តកងទ័ពរាជានិយម។ លោក ប្រាយុទ្ធ ចាន់អូចា បានយកឈ្នះលើគូប្រជែងតែមួយគត់របស់លោក ដែលជាមហាសេដ្ឋីវ័យ ៤០ឆ្នាំ ឈ្មោះ Thanathorn Juangroongruangkit ដែលជាអ្នកដឹកនាំក្រុមប្រឆាំងយោធា។ លោកទទួលបានសំឡេងគាំទ្រពីតំណាងរាស្រ្ត និងសភាចំនួន

    June 6, 2019
  • អន្តរជាតិ

    ជាការពិតណាស់មនុស្សម្នាក់ៗតែងតែមានទម្លាប់ និងរបៀបក្នុងការគេងផ្សេងៗពីគ្នា។ ហើយចំពោះអ្នកដែលចូលចិត្តគេងផ្អៀង ឬកើយដៃខ្លួនឯង ក៏ដូចជាគូស្នេហ៍ដែលចូលចិត្តគេងកើយដៃគ្នា ច្បាស់ណាស់ថាមានការពិបាកដូចជា មានបញ្ហាចុក ឬស្ពឹកដៃ… ជាដើម។ យ៉ាងណាមិញវាហាក់ដូចជាគំនិតថ្មីសន្លាងមួយ ដោយក្រុមហ៊ុនផលិតផលធ្វើដោយដៃមួយរបស់អាមេរិក បានបង្កើយខ្នើយម៉្យាងដែលមានឈ្មោះថា Coodle សម្រាប់ដោះស្រាយបញ្ហានេះ។ ខ្នើយមួយនេះត្រូវបានគេឱ្យដឹងថា លក់ក្នុងតម្លៃ ៦៥ដុល្លារអាមេរិក នៅលើគេហទំព័ររបស់ខ្នើយផ្ទាល់ (coodlepillow.com) ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍គឺថា ខ្នើយនេះមានប្រវត្តិផ្ទាល់ខ្លួនរបស់វា ដោយគំនិតនៃការបង្កើតខ្នើយនេះគឺចេញពីគូស្នេហ៍ឈ្មោះ Bob និង Shirley ។ វាកើតមានឡើងបន្ទាប់ពីមិត្តស្រីរបស់លោក Bob ដេកលើដៃរបស់គាត់ ខណៈកំពុងមើលទូរទស្សន៍ ហើយក្រោយមកគាត់ក៏រកបានវិធីដើម្បីសម្រាលបន្ទុក ដោយបានកាត់ប្លាស្ទីក និងពត់វាឱ្យកោងដាក់ចូលទៅក្នុងឡ

    June 5, 2019
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ បើតាមអាជ្ញាធរបានឱ្យដឹងក្នុងថ្ងៃពុធនេះថា មនុស្ស ១៧នាក់ បានបាត់ខ្លួន បន្ទាប់ពីនាវាដឹកទំនិញមួយបានលិចនៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី។ នាវាដឹកទំនិញនេះបានក្រឡាប់កាលពីរសៀលថ្ងៃសៅរ៍ ជាមួយអ្នកដំណើរទាំងអស់ ១៨នាក់ ដែលធ្វើដំណើរពីក្រុង Bitung ទៅកាន់តំបន់ Morowali នៅភាគខាងត្បូង។ ក្នុងនោះមានអ្នករស់រានមានជីវិត អាយុ ៣៥ឆ្នាំ ម្នាក់ត្រូវបានរកឃើញ ដោយសារគាត់បានអណ្តែតនៅលើផ្ទៃទឹកជាមួយនឹងអាវពោងដែលជាប់នឹងខ្លួនគាត់កាលពីថ្ងៃអង្គារ ហើយពេលនេះគាត់កំពុងទទួលការព្យាបាលវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ។ មន្ត្រីខាងរុករក និងសង្គ្រោះឈ្មោះ Basrano បាននិយាយថា សមាជិកនាវិក ១៧នាក់ ដែលបាត់ខ្លួនកំពុងត្រូវបានគេស្វែងរកបន្ត ហើយនាវាសង្គ្រោះក៏ត្រូវបានគេដាក់ពង្រាយ។ យោងតាមអាជ្ញាធរបានឱ្យដឹងថា នាវាដឹកស៊ីម៉ងត៍ឈ្មោះ KM Lintas Timur ប្រវែង

    June 5, 2019