autoadmin
  • អន្តរជាតិ

    តុលាការមួយបានប្រកាសកាលពីថ្ងៃសុក្រថា YouTuber នៅប្រទេសអេស្ប៉ាញម្នាក់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៥ខែ និងពិន័យជាប្រាក់ ២០,០០០អឺរ៉ូ (២២,៣០០ដុល្លារអាមេរិក) សម្រាប់ការបង្ហោះវីដេអូ YouTube ដែលគាត់បានឱ្យនំ Oreo ដែលមានស្នូលដាក់ថ្នាំដុសធ្មេញទៅឲ្យបុរសជាអ្នកសុំទានម្នាក់។ តុលាការបាននិយាយថា លោក Kan-Hua Ren ដែលត្រូវបានគេស្គាល់នៅលើ YouTube ថា «ReSet» ត្រូវបានតុលាការរកឃើញថា មានកំហុសចំពោះបទល្មើសសីលធម៌នៅក្នុងវីដេអូរបស់គាត់ ដែលបានចេញផ្សាយកាលពីខែមករាឆ្នាំ ២០១៧ នៅលើ Channel របស់គាត់។ លោក Kan-Hua Ren ត្រូវបានគេផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៥ខែ ប៉ុន្តែមើលទៅគាត់ដូចជាមិនទំនងថា បានទទួលទោសនេះទេ។

    June 3, 2019
  • អន្តរជាតិ

    ក្មេងប្រុសអាយុ ១៦ឆ្នាំ ម្នាក់បានស្លាប់ដោយសារគាំងបេះដូង (cardiac arrest) ខណៈពេលកំពុងលេងហ្គេម PUBG នៅលើទូរស័ព្ទរយៈពេល ៦ម៉ោង នៅឯរដ្ឋ Madhya Pradesh របស់ឥណ្ឌា។ ក្មេងប្រុសដែលស្លាប់មានឈ្មោះថា Furkan Qureshi ជាសិស្សថ្នាក់ ទី១២ ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅ ថ្ងៃទី២៨ ខែឧសភា នៅពេលដែល Furkan និងគ្រួសាររបស់គាត់ ដែលមានទីលំនៅក្នុងក្រុង Nasirabad នៃរដ្ឋ Rajasthan បានទៅលេងទីក្រុង Neemuch ដើម្បីចូលរួមអាពាហ៍ពិពាហ៍មួយ។ នេះបើតាមសម្តីរបស់លោក Haroon

    June 3, 2019
  • អន្តរជាតិ

    យ៉ាងហោចណាស់មានហាងចំនួន ១០០កន្លែង នៅផ្សារ Chatuchak ដ៏ល្បីនៅទីក្រុងបាងកក (Chatuchak Weekend Market) បានឆេះកាលពីថ្ងៃអាទិត្យ ទី២ ខែមិថុនា ដោយមានមនុស្ស ២នាក់ ត្រូវបានគេរាយការណ៍ថាបានរងរបួស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់នាយកដ្ឋានអគ្គីភ័យ និងជួយសង្គ្រោះ នៅក្រុងបាងកកបាននិយាយថា អគ្គីភ័យបានកើតឡើងនៅហាងមួយនៅតាមច្រកទ្វារលេខ ១ របស់ផ្សារ នៅប្រហែលម៉ោង ៩និង ៣០នាទី យប់។ យ៉ាងណាមិញពួកគេបាននិយាយថា អគ្គីភ័យបានស្ថិតនៅក្រោមការគ្រប់គ្រងនៅម៉ោង ១០ និង ០៨នាទី យប់ដដែល។ យោងតាមគេហទំព័ររបស់ទីផ្សារបានឱ្យដឹងថា ច្រកទ្វារលេខ ១ របស់ផ្សារភាគច្រើនជាតូបលក់សៀវភៅ

    June 3, 2019
  • អន្តរជាតិ

    ក្រុមអ្នកវិទ្យាសាស្រ្ដបាននិយាយថា អ្នកចូលចិត្តផឹកកាហ្វេអាចស្ងប់ចិត្តបានហើយ ព្រោះការសិក្សាថ្មីបានបង្ហាញថា ពួកអាចផឹកកាហ្វេបានរហូតដល់ ២៥ពែង ក្នុងមួយថ្ងៃដោយមិនមានផលអាក្រក់ចំពោះបេះដូងរបស់ពួកគេនោះទេ។ ការស្រាវជ្រាវពីមុនមួយចំនួនបានណែនាំថា កាហ្វេធ្វើឱ្យសរសៃឈាមអារទែឡើងរឹង ដែលវាបានព្រមានឱ្យអ្នកផឹកកាហ្វេកាត់បន្ថយការរបបនៃការផឹកកាហ្វេរបស់ពួកគេ។ ប៉ុន្តែការសិក្សាថ្មីមួយលើមនុស្សជាង ៨,០០០នាក់ នៅទូទាំងចក្រភពអង់គ្លេសបានរកឃើញថា ការផឹកកាហ្វេ ៥ពែង ឬរហូតដល់ ២៥ពែង ក្នុងមួយថ្ងៃ គឺមិនអាក្រក់ចំពោះសរសៃឈាមអាក់ទែរជាងការផឹកកាហ្វេតិចជាង ១ពែង ក្នុងមួយថ្ងៃនោះទេ។ ការស្រាវជ្រាវនេះត្រូវបានផ្តល់ដោយមូលនិធិដោយមូលនិធិបេះដូងអង់គ្លេស (BHF) ត្រូវបានបង្ហាញនៅឯសន្និសិទសមាគមន៍ជំងឺសរសៃឈាមបេះដូងអង់គ្លេសនៅទីក្រុង Manchester ។ អ្នកជំនាញមកពីសាកលវិទ្យាល័យ Queen Mary University នៃទីក្រុងឡុងដ៍ បានបែងចែកមនុស្សចំនួន ៨,៤១២នាក់ ជា ៣ក្រុម

    June 3, 2019
  • អន្តរជាតិ

    ជាការពិតនារដូវក្តៅតែងតែមានការរងសម្ពាធពីរលកកម្តៅក្តៅខ្លាំង ដូច្នេះហើយនៅពេលដែលពួកយើងធ្វើដំណើរចេញក្រៅដោយថ្មើរ​ជើងម្តងៗ វាគឺពិតជាមានការពិបាកនឹងទទួលយកភាពក្តៅហួតហែងនេះខ្លាំងណាស់។ ជារឿយៗឆ័ត្រធម្មតាគឺមិនគ្រប់គ្រាន់ ដើម្បីការពារពួកយើងពីកម្តៅព្រះអាទិត្យនោះទេ ជាពិសេសនៅពេលសីតុណ្ហភាពឡើងដល់ប្រហែល (ឬលើស) ៤០អង្សាសេ ខណៈសំណើមក៏ឈានដល់កម្រិតខ្ពស់ផងនោះ។ ប៉ុន្តែថ្មីៗនេះក្រុមច្នៃប្រឌិតរបស់ក្រុមហ៊ុនជប៉ុនបានរកឃើញនូវដំណោះស្រាយដ៏ឈ្លាសវៃមួយ ដោយពួកគេបានផលិតនូវឆ័ត្រម៉្យាង ដើម្បីទប់ទល់នឹងអាកាសធាតុដ៏ស្អុះស្អាប់នេះ។ ក្រុមហ៊ុនជប៉ុនមួយមានឈ្មោះថា Thanko បាននាំពួកយើងទៅកាន់អនាគត ជាមួយនឹងឆ័ត្រ Fanbrella ដែលជាឆ័ត្រកូនកាត់កង្ហារ។ Fanbrella មិនត្រឹមតែផ្ដល់នូវម្លប់ឱ្យលោកអ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏រក្សាអ្នកប្រើប្រាស់ឱ្យត្រជាក់ស្រួលខ្លួនជាមួយកូនកង្ហារនៅពីក្នុងផងដែរ។ ប្រសិនបើកង្ហារ និងម្លប់របស់ឆ័ត្រវានៅមិនទាន់មិនគ្រប់គ្រាន់សម្រាប់លោកអ្នកទេនោះ ឆ័ត្រ Fanbrella ក៏នៅមានជម្រើសមួយទៀត ដើម្បីឱ្យអ្នកប្រើប្រាស់អាចបាញ់ចំហាយទឹកត្រជាក់ ដោយគ្រាន់តែដាក់ដបទឹកសុទ្ធនៅចុងដងកាន់របស់វា ហើយចុចលើប៊ូតុងសម្រាប់បាញ់ចំហាយទឹកជាការស្រេច។ លោកអ្នកក៏អាចមើលបានពីរបៀបនៃការប្រើប្រាស់របស់វា តាមរយៈវីដេអូខាងក្រោមនេះផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖

    June 3, 2019
  • អន្តរជាតិ

    រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធប្រឆាំងនឹងសហរដ្ឋអាមេរិកលើវិស័យពាណិជ្ជកម្ម ប៉ុន្តែពួកគេនៅតែបើកទ្វារចំហសម្រាប់ការចរចា។ លោក Wei Fenghe បានប្រាប់កិច្ចពិភាក្សាសន្តិសុខអន្តរជាតិនៅសិង្ហបុរីថា៖ «នៅក្នុងជម្លោះពាណិជ្ជកម្មដែលបានចាប់ផ្តើមដោយសហរដ្ឋអាមេរិក ប្រសិនបើសហរដ្ឋអាមេរិកចង់និយាយ (ចរចារ) យើងនឹងនៅតែបើកទ្វារទទួល។ ប៉ុន្តែប្រសិនបើពួកគេចង់ប្រយុទ្ធ យើងក៏ត្រៀមខ្លួនរួចរាល់»។ ក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនត្រូវបានជាប់គាំងនៅក្នុងសង្គ្រាមពាណិជ្ជកម្មដ៏មានភាពតឹងតែង សម្រាប់ការផ្លាស់ប្តូរពន្ធលើទំហំទឹកប្រាក់ ៣៦០ពាន់លានដុល្លារអាមេរិក នៅក្នុងពាណិជ្ជកម្មទ្វេភាគីរហូតមកដល់ពេលនេះ។ ហើយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងក៏កំពុងប្រជែងគ្នា ដើម្បីទទួលបានឥទ្ធិពលនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនេះជាមូលហេតុបង្កភាពតានតឹងនៅតាមសមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ និងច្រកសមុទ្រតៃវ៉ាន់៕ អត្ថបទ៖ លីដា ប្រភព៖ channelnewsasia

    June 3, 2019
  • អន្តរជាតិ

    សីតុណ្ហភាពបានកើនលើសពី ៥០អង្សាសេ នៅភាគខាងជើងប្រទេសឥណ្ឌា ដោយសាររលកកម្តៅដែលមិនថេរបានបង្កឱ្យមានការព្រមានពីការខ្វះខាតទឹក និងកម្តៅ។ នាយកដ្ឋានអាកាសធាតុបាននិយាយថា កាលពីថ្ងៃសៅរ៍ ទី០១ ខែមិថុនា សីតុណ្ហភាពវាស់ដោយទែម៉ូម៉ែត្របានបានបុកឡើងខ្ពស់រហូតដល់ ៥០.៦អង្សាសេ នៅទីក្រុង Churu រដ្ឋវាលខ្សាច់ Rajasthan របស់ប្រទេស។ កន្លែងផ្សេងទៀតនៅទូទាំងរដ្ឋ Rajasthan បានទទួលរងនូវរលកកម្តៅក្តៅខ្លាំង ដោយទីប្រជុំជនមួយចំនួនមានសីតុណ្ហភាពខ្ពស់ជាង ៤៧អង្សាសេ ទៅទៀត។ នេះមិនមែនទើបតែលើកទី ១ ទេដែលប្រទេសនេះជួបបញ្ហារលកកម្តៅខ្លាំង សូម្បីកាលពីខែឧសភា ឆ្នាំ២០១៦ ក្រុង Phalodi របស់រដ្ឋ Rajasthan នេះមានសីតុណ្ហភាពខ្ពស់បំផុតជាកំណត់ត្រាមិនធ្លាប់មានរបស់ឥណ្ឌា ដោយមានកម្ដៅ ៥១អង្សាសេ។

    June 3, 2019
  • អន្តរជាតិ

    យ៉ាងហើចណាស់មានអ្នកទេសចរកូរ៉េខាងត្បូងចំនួន ៧នាក់ បានស្លាប់និង ២១នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទូកទេសចរណ៍មួយបានលិចនៅទន្លេ Danube ក្នុងរដ្ឋធានី Budapest ប្រទេសហុងគ្រី។ មុនពេលកើតហេតុអ្នកទេសចរកូរ៉េខាងត្បូងចំនួន ៣០នាក់ និងមគ្គុទ្ទេសក៍ទេសចរណ៍ ៣នាក់ ក៏ដូចជានាវិកជនជាតិហុងគ្រី ២នាក់ បានកំពុងជិះទូកទេសចរណ៍មួយ ប៉ុន្តែជាអកុសលទូកនេះក៏បានទៅបុកជាមួយនាវាមួយទៀត។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅវេលាម៉ោង ២១ និង ០០ នាទី (ម៉ោងក្នុងប្រទេស) នៅថ្ងៃពុធ។ មនុស្ស ៧នាក់ ត្រូវបានគេជួយសង្គ្រោះ ហើយប្រតិបត្តិការរុករកដ៏ធំមួយក៏កំពុងបន្តនៅក្នុងទន្លេដ៏ធំមួយនេះ។ ភ្លៀងបាននាំឱ្យមានចរន្តទឹកខ្លាំងនៅទន្លេ Danube ហើយក្រុមជួយសង្គ្រោះនិយាយថា មានក្តីសង្ឃឹមតិចតួចក្នុងការស្វែងរកអ្នករស់រានមានជីវិត អាចនិយាយបានថា

    May 31, 2019
  • អន្តរជាតិ

    កាលពីថ្ងៃព្រហស្បតិ៍ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសពន្ធ ៥% លើការនាំចូលទំនិញពីម៉ិកស៊ិក ដែលការប្រកាសនេះជាវិធីសាស្ត្រមួយទៀតក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីទប់ស្កាត់លំហូរជនចំណាកស្រុកពីម៉ិកស៊ិកដែលឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក។ លោក Donald Trump បានសរសេរនៅលើបណ្តាញ Twitter ថា៖ «នៅថ្ងៃ ទី១០ ខែមិថុនា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ៥% លើទំនិញទាំងអស់ពីម៉ិកស៊ិកដែលនាំចូលមកក្នុងប្រទេសរបស់យើង រហូតដល់ពេលដែលជនចំណាកស្រុកខុសច្បាប់របស់ម៉ិកស៊ិក ឈប់ចូលទៅក្នុងប្រទេសរបស់យើងទៀត» «ពន្ធគយនឹងកើនឡើងជាបន្តបន្ទាប់ រហូតទាល់តែបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ត្រូវបានលុបបំបាត់ ទើបពន្ធគយទាំងនេះនឹងត្រូវបានលុបចោលទៅវិញ»។ ពន្ធនេះនឹងកើនឡើងដល់ ១០% ក្នុងខែកក្កដា ១៥% ក្នុងខែសីហា ២០% ក្នុងខែកញ្ញា និង ២៥%

    May 31, 2019
  • អន្តរជាតិ

    ការរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ បានវាយប្រហារឆ្នេររបស់ប្រទេសអែលសាវ៉ាឌ័រ (El Salvador) កាលពីថ្ងៃព្រហស្បតិ៍ នៅជិតរដ្ឋធានី San Salvador ។ ភ្នាក់ងារស៊ើបអង្កេតភូមិសាស្រ្តរបស់អាមេរិក USGS បាននិយាយថា ការរញ្ជួយដីបានវាយប្រហារចំងាយប្រហែល ៤០គីឡូម៉ែត្រ នៅភាគខាងត្បូងនៃរដ្ឋធានី ចេញពីជម្រៅ ៦៥គីឡូម៉ែត្រ។ ការព្រមានពីរលកស៊ូណាមីត្រូវបានប្រកាសឡើង ខណៈសាលារៀននៅតំបន់ឆ្នេរត្រូវបានបិទទ្វារចោល។ ការរញ្ជួយត្រូវបានគេរាយការណ៍ថា បានរាលដាលដល់បណ្តាប្រទេសជាច្រើនរួមមាន៖ ហ្គាតេម៉ាឡា ហុងឌូរ៉ាស និងនីការ៉ាហ្គ័រ។ យ៉ាងណាមិញនៅមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីការស្លាប់ និងរបួសក្នុងការការរញ្ជួយដីនេះនៅឡើយទេ។ អត្ថបទ៖ លីដា ប្រភព៖ CGTN

    May 31, 2019