autoadmin
  • អន្តរជាតិ

    ដើម្បីធ្វើឱ្យក្រុងនេះក្លាយទៅជាកន្លែងប្រកបដោយភាពកក់ក្តៅសម្រាប់ជនបរទេសជាងនេះ ទីក្រុងប៉េកាំងកំពុងតែចាប់ផ្តើមធ្វើការបង្ក្រាបដ៏ធំ ដើម្បីប្រឆាំងនឹងពាក្យភាសាអង់គ្លេសដែលតែងតែបកប្រែខុស (mistranslation) ដែលមាននៅគ្រប់ទីកន្លែងយ៉ាងគួរឱ្យអស់សំណើច ឬដែលត្រូវបានគេស្គាល់ថា ជាភាសា «Chinglish» ។ កាលពីថ្ងៃ ទី១ ខែធ្នូ ឆ្នាំ២០១៧ ស្តង់ដារនៃការបកប្រែភាសាអង់គ្លេសថ្មី ត្រូវបានចូលជាធរមាននៅក្នុងប្រទេសចិន។ ចាប់តាំងពីពេលនោះមកការិយាល័យកិច្ចការបរទេសរបស់ក្រុងប៉េកាំងអះអាងថា ពួកគេបានពិនិត្យមើលតួអក្សរចិនជាង ២លាន នៅតាមស្លាកយីហោដែលសរសេរជា ២ភាសា ដើម្បីធានាថាពួកគេបានបកប្រែជាភាសាអង់គ្លេសបានត្រឹមត្រូវ។ កាលពីខែមេសា ទីក្រុងប៉េកាំងក៏បានបើកដំណើរការគេហទំព័រមួយ ដើម្បីអនុញ្ញាតឱ្យអ្នកស្រុករាយការណ៍ពីស្លាកយីហោ ដែលសរសេរជាភាសា «Chinglish» នៅជុំវិញទីក្រុង។ យុទ្ធនាការប្រហាក់ប្រហែលគ្នានេះក៏ធ្លាប់បានធ្វើដែរកាលពីមួយទសវត្សរ៍មុន នៅចំពេលដែលប្រទេសចិនរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉េកាំង ឆ្នាំ២០០៨ ហើយការបង្ក្រាបលើកនេះវិញ គឺសំដៅលុបបំបាត់ស្លាកសញ្ញាដែលបកប្រែខុស មុនការមកដល់នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ ឆ្នាំ២០២២

    May 29, 2019
  • អន្តរជាតិ

    សឹង្ហបុរីជាប់ឈ្មោះជាប្រទេសដែលមានការប្រកួតប្រជែងច្រើនបំផុតលើពិភពលោក នៅក្នុងការធ្វើចំណាត់ថ្នាក់ប្រចាំឆ្នាំនៃប្រទេសចំនួន ៦៣ ដែលបានចេញផ្សាយក្នុងថ្ងៃពុធ ទី២៩ ខែឧសភា នេះដោយមជ្ឈមណ្ឌលស្រាវជ្រាវ IMD ដែលមានមូលដ្ឋាននៅប្រទេសស្វីស។ របាយការណ៍បានឱ្យដឹងថា ប្រទេសសិង្ហបុរីបានឈរនៅកំពូលតារាងជាលើកដំបូង ចាប់តាំងពី ឆ្នាំ២០១០ ដោយសារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់ ពលករមានជំនាញត្រឹមត្រូវ ច្បាប់អន្តោប្រវេសន៍ល្អ និងវិធីប្រកបដោយប្រសិទ្ធភាពក្នុងការបង្កើតអាជីវកម្មថ្មី។ នៅក្នុងប្រភេទនៃផ្នែកសំខាន់ៗចំនួន ៤ ដែលត្រូវបានវាយតម្លៃដោយ IMD ប្រទេសសឹង្ហបុរីត្រូវបានគេមើលឃើញថា បានជាប់លេខ ៥ ផ្នែកបំពេញមុខងារសេដ្ឋកិច្ច (economic performance) លេខ ៣ ផ្នែកប្រសិទ្ធិភាពរបស់រដ្ឋាភិបាល (government efficiency) លេខ ៥

    May 29, 2019
  • អន្តរជាតិ

    យោងតាមស្ថិតិឱ្យដឹងថា ប្រហែល ៦៨% នៃគ្រួសារនៅសហរដ្ឋអាមេរិកសុទ្ធតែមានសត្វចិញ្ចឹម។ ក្នុងនោះផងដែរ ៣៦.៥% នៃពួកគេជាម្ចាស់ឆ្កែ ខណៈ ៣០.៤% ផ្សេងទៀតជាម្ចាស់ឆ្មា។ វាហាក់បីដូចជាសត្វឆ្កែកំពុងរក្សាជំហររបស់ពួកវា ដើម្បីជាមិត្តដ៏ល្អរបស់មនុស្ស (man’s best friend) ប៉ុន្តែផ្ទុយទៅវិញការសិក្សាបង្ហាញថា ការចិញ្ចឹមសត្វឆ្មាអាចបង្ហាញពីការពិតយ៉ាងគួរឱ្យចាប់អារម្មណ៍ជាច្រើនអំពីម្ចាស់របស់ពួកគេផងដែរ។ គេហទំព័រ Bright Side បានមើលដោយប្រុងប្រយ័ត្នលើការសិក្សាថ្មីៗចុងក្រោយបំផុតអំពីម្ចាស់សត្វចិញ្ចឹម (សត្វឆ្មាជាពិសេស) ហើយក៏ចង់ចែករំលែកដល់លោកអ្នកនូវលទ្ធផលមួយចំនួនដ៏មិនគួរឱ្យជឿ។ ក្រៅពីសមត្ថភាពរបស់វាក្នុងការជួយមនុស្សឱ្យបន្ថយភាពតានតឹង ដើម្បីយកឈ្នះលើការលំបាក និងអាចកំដរ​អ្នកក្នុងពេលបាត់បង់អ្វីមួយ ការចិញ្ចឹមសត្វឆ្មាក៏អាចបង្ហាញអំពីចរិតលក្ខណៈ និងបុគ្គលិកលក្ខណៈរបស់អ្នកផងដែរ។ យ៉ាងណាមិញការសិក្សាថ្មីពីសាកលវិទ្យាល័យធំៗចំនួន ៣ ដូចជា៖ សាកលវិទ្យាល័យហ្វ្លរីដា សាកលវិទ្យាល័យ Carroll

    May 28, 2019
  • អន្តរជាតិ

    ទីក្រុងស៊ីដនី នៅថ្ងៃអង្គារ ទី២៨ ខែឧសភា នេះបានប្រកាសពីការរឹតបន្តឹងលើការប្រើប្រាស់ទឹកដ៏សំខាន់ជាលើកដំបូងបំផុត ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយនឹងដាក់កំហិតលើការប្រើប្រាស់ទឹកនៅតាមផ្ទះ និងអាជីវកម្ម ចំពេលមានកំណត់ត្រាគ្រោះរាំងស្ងួតដែលមិនធ្លាប់មាន។ រដ្ឋាភិបាលរដ្ឋ New South Wales បាននិយាយថា ប្រភពទឹកមកពីអាងទឹកក្នុងទីក្រុងស៊ីដនី ត្រូវបានគេមើលឃើញថា មានលំហូរទាបបំផុតចាប់តាំងពីទសវត្ស ឆ្នាំ១៩៤០ ហើយថាការដាក់កំហិតលើការប្រើប្រាស់ទឹកនេះ នឹងត្រូវបានអនុវត្តចាប់ពីសប្តាហ៍ក្រោយតទៅ។ រដ្ឋមន្ត្រីក្រសួងធនធានទឹករបស់រដ្ឋ New South Wales អ្នកស្រី Melinda Pavey បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «តំបន់នៅ New South Wales បានកំពុងជួបប្រទះនឹងគ្រោះរាំងស្ងួតជាកំណត់ត្រា» «ការរឹតបន្តឹងការប្រើប្រាស់ទឹកនៅទីក្រុងស៊ីដនីមានន័យថា

    May 28, 2019
  • អន្តរជាតិ

    ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បាននិយាយថា រដ្ឋាភិបាលវៀតណាមនឹងប្រើវិធានការក្តៅដើម្បីបញ្ឈប់ករណីពលរដ្ឋវៀតណាមធ្វើជាភ្នាក់ងារជំនួស សម្រាប់ការទិញដីទៅឱ្យជនបរទេស។ ការលើកឡើងរបស់លោករដ្ឋមន្ត្រីបានកើតមាន បន្ទាប់ពីសមាជិកសភានៅក្នុងសម័យប្រជុំសភារបស់ប្រទេសវៀតណាម កំពុងមានការព្រួយបារម្ភលើការទិញអចលនទ្រព្យនៅក្នុងប្រទេសនេះ ដោយហេតុថា ជនបរទេសអាចទិញបានត្រឹមតែអាផាតមិនប៉ុណ្ណោះ ប៉ុន្តែមិនអាចទិញផ្ទះ ឬដីយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនបានទេ។ ដូច្នេះហើយទើបពួកគេមានការព្រួយបារម្ភចំពោះប្រជាជនវៀតណាមណាម្នាក់ ដែលដើរតួជាអ្នកជំនួសមុខ (Proxies) ទិញដីឱ្យទៅពួកបរទេសនេះ។ លោក Le Hoang Chau ប្រធានសមាគមអចលនទ្រព្យក្រុងហូជីមិញបានឱ្យដឹងមុននេះថា មានតម្រូវការអចលនទ្រព្យនៅទីក្រុងហូជីមិញកំពុងកើនឡើងក្នុងចំណោមអ្នកវិនិយោគិនចិន។ លោក Chau បាននិយាយថា ការព្រួយបារម្ភធំបំផុតនោះគឺថា ពួកបរទេសបានសុំឱ្យជនជាតិវៀតណាម ដើម្បីជួយពួកគេក្នុងការទិញអចលនទ្រព្យទាំងនោះ ដែលសូម្បីតែអចលនទ្រព្យដែលមានតម្លៃថ្លៃៗ។ គណៈប្រតិភូរដ្ឋសភាតំណាងឱ្យទីក្រុង Da Nang

    May 28, 2019
  • អន្តរជាតិ

    ឥណ្ឌា៖ បេក្ខជនតំណាងរាស្ត្រឥណ្ឌាម្នាក់បានស្រែកយំយ៉ាងខ្លាំងតាមកញ្ចក់ទូរទស្សន៍ បន្ទាប់ពីគាត់ទទួលបានសន្លឹកឆ្នោតគាំទ្រត្រឹមតែ ៥ សំឡេងប៉ុណ្ណោះ ខណៈដែលគាត់មានសមាជិកគ្រួសាររហូតដល់ទៅ ៩ នាក់បាត់ទៅហើយសម្រាប់បោះឆ្នោតគាំទ្រគាត់ ។ បេក្ខជនតំណាងរាស្ត្ររូបនេះមានឈ្មោះថា Neetu Shutteran Wala ឈរឈ្មោះជាបេក្ខជនឯករាជ្យមួយរូបនៅក្នុងក្រុង Jalandhar រដ្ឋ Punjab ភាគខាងជើងប្រទេសឥណ្ឌា។ មុនពេលឈានដល់ការឈរឈ្មោះ បេក្ខជនរូបមានត្រូវបានប្រជាពលរដ្ឋនៅក្នុងតំបន់ដែលគាត់កំពុងរស់នៅគាំទ្រជាច្រើននាក់ ហើយជាក់ស្តែងសូម្បីតែសមាជិកក្នុងគ្រួសាររបស់គាត់ដែលត្រូវបោះឆ្នោតគាំទ្រគាត់ ១០០% នោះក៏មានចំនួនរហូតដល់ ៩ នាក់ដែរ តែលទ្ធផលបានបង្ហាញថា គាត់ទទួលបានសំឡេងគាំទ្រត្រឹមតែ ៥ ប៉ុណ្ណោះ។ ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានមកពីស្ថានីយ៍ទូរទស្សន៍ គាត់បានយំបណ្ដើរ និងនិយាយបណ្តើរថា ម៉ាស៊ីនសម្រាប់បូកសន្លឹកឆ្នោតប្រាកដជាមានបញ្ហាហើយ ទើបបូកលទ្ធផលឆ្នោតខុសដូចនេះ។

    May 28, 2019
  • Nissan Auto Tech

    Zero-Gravity Seats ៖ គឺជាកៅអីរថយន្ត ដែលមានរូបរាង និងរចនាបទពិសេសរបស់ប្រព័ន្ធនេះ ដោយវាផ្តល់នូវការគាំទ្រជាហូរហែតាំងពីត្រគាក រហូតដល់ស្មារបស់អ្នក ពេលដែលបើកបរ។ ការរចនាបែបធម្មជាតិនេះ អាចជួយបង្កើនលំហូរឈាម និងបង្កើនកម្រិតថាមពលរបស់អ្នក កាត់បន្ថយភាពអស់កម្លាំងរបស់សាច់ដុំ និងកាត់បន្ថយភាពតានតឹងលើរាងកាយក្នុងកំឡុងពេលធ្វើដំណើរដ៏វែងឆ្ងាយ។ Intelligent Key (i-Key) ជាមួយ​ប៊ូ​តុង Push Start ៖ គឺជាវិធីសាមញ្ញមួយដើម្បីបិទសោ បើកសោ និងបញ្ឆេះយានយន្ត Nissan របស់អ្នក ដោយគ្រាន់តែចុច​ប៊ូ​តុង Push Start លោកអ្នកនឹងអាចបញ្ចេះយាន្តយន្តជិះបានភ្លាម។ មុខងារ i-Key នេះក៏អនុញ្ញាតឱ្យអ្នកបើកបរ បើកឃ្លុបខាងក្រោយបានយ៉ាងងាយស្រួលផងដែរ

    May 28, 2019
  • អន្តរជាតិ

    យើងទាំងអស់គ្នាតែងតែត្រូវបានគេរំលឹកថា មិនគួរផឹកទឹកសុទ្ធដែលសល់ទុកចោលនៅក្នុងរថយន្តនោះទេ ព្រោះជាតិគីមីចេញពីដបរបស់វាអាចចូលទៅក្នុងទឹកផឹកនោះបាន ដោយសារសីតុណ្ហាភាពនៅក្នុងរថយន្ត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយឥឡូវនេះវាមានហេតុផលមួយទៀត ដែលអ្នកប្រហែលជាលែងចង់ទុកដបទឹកសុទ្ធចោលនៅក្នុងរថយន្តរបស់តទៅទៀត ព្រោះហេតុផលគឺថា វាអាចធ្វើឱ្យរថយន្តលោកអ្នកឆាបឆេះបាន!! ជាការពិតណាស់ លោកអ្នកតែងតែទុកដបទឹកចោលក្នុងរថយន្ត ជាពិសេសភាគច្រើនគឺដាក់លើតាបឡូរថយន្តតែម្តង។ ដបទឹករបស់យើងក៏ដូចជាកញ្ចក់ឆ្លុះផងដែរ វានឹងមានចំណាំងពីពន្លឺព្រះអាទិត្យ។ ខណៈប្រសិនបើមេឃមានសីតុណ្ហាភាពក្តៅខ្លាំង ហើយចំណាំងប្លាតរបស់វាចាំងទៅលើកន្លែងណាមួយងាយឆេះនៅក្នុងរថយន្ត វាពិតជាបង្កហានិភ័យខ្ពស់។ ដូចដែលបានរាយការណ៍ដោយ PNJ អ្នកបច្ចេកទេសថ្មមានបទពិសោធ មកពីរដ្ឋ Idaho របស់សហរដ្ឋអាមេរិក គាត់បានឱ្យដឹងថា គាត់កំពុងអង្គុយនៅក្នុងរថយន្ត ក្រោយមកគាត់ក៏ស្រាប់តែបានឃើញផ្សែងចេញពីកៅអីខាងមុខ។ គាត់បានធ្វើការស៊ើបអង្កេតបន្ថែមទៀត ហើយគាត់បានកត់សម្គាល់ឃើញថា ពន្លឺព្រះអាទិត្យដែលចាំងតាមរយៈដបទឹកសុទ្ធដែលទុកចោលកឺជាមូលហេតុនៃការឆេះ។ យ៉ាងណាមិញលោកអ្នកអាចមើលការធ្វើតេស្តរបស់គាត់តាមរយៈវីដេអូក្រោមនេះ៖ អត្ថបទ៖ លីដា ប្រភព៖ wob

    May 28, 2019
  • អន្តរជាតិ

    មនុស្ស ២នាក់ កំពុងត្រូវបានគេព្រួយបារម្ភថា អាចនឹងស្លាប់ នៅក្នុងការវាយប្រហារដ៏ធំនាថ្ងៃអង្គារនេះ ដែលវាក៏បានបណ្តាលឱ្យមនុស្ស ១៧នាក់ ផ្សេងទៀតរងរបួស នៅក្នុងទីក្រុង Kawasaki នៃប្រទេសជប៉ុន។ មន្រ្តីនាយកដ្ឋានអគ្គីភ័យ Yuji Sekizawa និយាយថា បុរសម្នាក់ និងក្មេងស្រីម្នាក់ ដែលរងគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះ មិនបានបង្ហាញសញ្ញាថា ពួកគេអាចឆ្លងផុតសេចក្តីស្លាប់បានទេ។ ការចាក់ផ្សាយនៅក្នុងស្ថានីយទូរទស្សន៍ក្នុងស្រុកបានបង្ហាញពីរថយន្តប៉ូលីសជាច្រើនគ្រឿង ក៏ដូចជារថយន្តសង្គ្រោះបន្ទាន់ និងម៉ាស៊ីនពន្លត់អគ្គីភ័យនៅកន្លែងកើតហេតុ ខណៈតង់សង្រ្គោះបន្ទាន់ក៏ត្រូវបានគេដាក់ដើម្បីរង់ចាំព្យាបាលអ្នករងរបួស។ ទីភ្នាក់ងារព័ត៌មាន Kyodo បាននិយាយថា សិស្សស្រីតូចៗចំនួន ១៣នាក់ ស្ថិតក្នុងចំណោមជនរងគ្រោះទាំង ១៧នាក់ ហើយដែលក្មេងស្រីមានអាយុពី ៦ ទៅ

    May 28, 2019
  • អន្តរជាតិ

    ក្រសួងកសិកម្មវៀតណាមបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានសម្លាប់ជ្រូកមានជំងឺចំនួន ៥០០,០០០ក្បាល ក្នុងរយៈពេល ២សប្តាហ៍ មកនេះ ដើម្បីដោះស្រាយការផ្ទុះឡើងវិញនូវជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក ដែលមកទល់ពេលនេះគឺស្មើចំនួន ១.៧លានក្បាល ឬ ៥ភាគរយ នៃចំនួនជ្រូកចិញ្ចឹមទាំងអស់របស់ប្រទេស។ សាច់ជ្រូកមានចំនួន ៣ ភាគ ៤ នៃការប្រើប្រាស់សាច់សរុបនៅក្នុងប្រទេសវៀតណាម ដែលមានប្រជាជនសរុប ៩៥លាននាក់ ហើយភាគច្រើននៃជ្រូកចិញ្ចឹមចំនួន ៣០លានក្បាល ត្រូវបានគេប្រើប្រាស់ផ្ទាល់នៅក្នុងស្រុក។ នាយកដ្ឋានផលិតកម្មបសុសត្វរបស់ក្រសួងកសិកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា វីរុសដែលត្រូវបានគេរកឃើញជាលើកដំបូងកាលពីខែកុម្ភៈ ដែលវាបានរីករាលដាលរហូតដល់ ៤២ខេត្ត ។ លោក Nguyen Xuan Cuong រដ្ឋមន្ត្រីក្រសួងកសិកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការផ្ទុះឡើងនូវជំងឺគ្រុនផ្តាសាយអាហ្រ្វិក គឺជាប្រភេទគ្រោះថ្នាក់បំផុត

    May 28, 2019