autoadmin
  • អន្តរជាតិ

    ក្រុមមន្រ្តីបាននិយាយថា យ៉ាងហោចណាស់មានសិស្ស ១៩នាក់ បានស្លាប់នៅក្នុងអគ្គីភ័យនៅក្នុងសាលារៀនមួយក្នុងប្រទេសឥណ្ឌា។ ពួកសិស្សត្រូវបានគេមើលឃើញថា បានលោត និងធ្លាក់ ពីលើអាគារសិក្សានៅភាគខាងលិចទីក្រុងស៊ូរ៉ាត (Surat) ខណៈផ្សែងខ្មៅបក់បោកចេញពីបង្អួច។ ភាគច្រើននៃជនរងគ្រោះគឺជាក្មេងជំទង់ ដែលកំពុងសិក្សានៅមជ្ឈមណ្ឌលសិក្សានេះ។ មូលហេតុដំបូងនៃអគ្គិភ័យនេះគឺមិនទាន់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែក្រុមមន្រ្តីបាននិយាយថា អគ្គិភ័យបានរីករាលដាលនៅតាមថ្នាក់រៀនដែលមានដំបូលងាយនឹងឆាបឆេះ។ យ៉ាងហោចណាស់មាន ២០នាក់ ផ្សេងទៀតបានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនៅក្នុងរដ្ឋ Gujarat ។ លោក Deepak Sapthaley មន្ត្រីពន្លត់អគ្គីភ័យក្នុងស្រុកម្នាក់បានប្រាប់ AFP ថា៖ «សិស្សបានបាត់បង់ជីវិតដោយសារតែភ្លើងឆេះ និងដោយសារលោតចេញពីអាគារ»។ ចំណែកសារព័ត៌មាន Reuters បានរាយការណ៍ថា អ្នកស្លាប់ទាំងអស់មានអាយុក្រោម ២០ឆ្នាំ

    May 25, 2019
  • អន្តរជាតិ

    យ៉ាងហោចណាស់មនុស្ស ១៣នាក់ បានរងរបួសនៅថ្ងៃសុក្រនេះ នៅក្នុងការផ្ទុះគ្រាប់បែកក្នុងទីក្រុង Lyon ប្រទេសបារាំង ដែលជំរុញឱ្យមានការស៊ើបអង្កេតជាតិថា តើវាអាចជារឿងភេរវកម្ម ឬយ៉ាងណា។ ការផ្ទុះនេះបានកើតឡើងនាពេលល្ងាច នៅក្នុងផ្សារទំនើបចំកណ្ដាលទីក្រុង Lyon ។ បណ្តាញទូរទស្សន៍បារាំង BFMTV បានរាយការណ៍ថា មនុស្សពេញវ័យ ១២នាក់ និងកូនក្មេងអាយុ ៨ឆ្នាំ ម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ៣កន្លែង នៅក្នុងទីក្រុង Lyon ផ្ទាល់ ហើយប៉ូលិសបារាំងក៏កំពុងតាមស្វែងរកជនសង្ស័យដែលពាក់​ព័ន្ធលើការវាយប្រហារនេះ។ បើយោងតាមការដកស្រង់ពីគណនីរបស់ប៉ូលីសជាតិនៅលើបណ្តាញសង្គម Twitter ពួកគេបានបង្ហោះរូបថតរបស់បុរសម្នាក់ ដែលគេជឿថាជា «អ្នកនៅពីក្រោយការវាយប្រហារ» ហើយបានសុំឱ្យសាធារណជនសហការជាមួយប៉ូលីស ដើម្បីរាយការណ៍ពីព័ត៌មានណាមួយ។ អ្នកនាំពាក្យរបស់ព្រះរាជអាជ្ញាទីក្រុងបានប្រាប់ទូរទស្សន៍

    May 25, 2019
  • អន្តរជាតិ

    ភ្នំភ្លើង Agung របស់កោះបាលីបានផ្ទុះឡើងកាលពីថ្ងៃសុក្រ ដោយបានព្រួសចេញនូវផេះពេញលើកោះឥណ្ឌូណេស៊ីមួយនេះ និងបង្ខំឱ្យជើងហោះហើរទាំងចេញ និងចូល ត្រូវលុបចោលទាំងអស់។ ការផ្ទុះនេះបានកើតឡើងកាលពីយប់ថ្ងៃសុក្រ ហើយវាមានរយៈពេល ៤នាទី និង ៣វិនាទី ហើយកំអែភ្នំភ្លើងត្រូវបានគេមើលឃើញហូរចេញពីរណ្តៅនៅកំពូលភ្នំ និងចុះក្រោមចំងាយ ៣គីឡូម៉ែត្រ។ អគ្គនាយកនៃអគ្គនាយកដឹកជញ្ជូនផ្លូវអាកាសបាននិយាយថា ជើងហោះហើរ ៤ ទៅកោះបាលីត្រូវបានផ្លាស់ប្តូរ ហើយជើងហោះហើរ ៥ ចេញពីទិសដៅទេសចរណ៍ដ៏ពេញនិយមនេះ ក៏ត្រូវបានលុបចោល។ អ្នកនាំពាក្យរបស់ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិបាននិយាយថា គ្មានការជម្លៀសភ្លាមៗទេ ដោយសារអ្នកភូមិនានានៅទីនោះគឺស្ថិតនៅក្នុងតំបន់សុវត្ថិភាព។ មជ្ឈមណ្ឌលនៃបំរែបំរួលភ្នំភ្លើង និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិរបស់ប្រទេសឥណ្ឌូណេស៊ី (PVMBG) បាននិយាយថា ពួកគេមិនអាចសម្គាល់បានទេថាផេះដែលផ្ទុះឡើងមានទំហំប៉ុណ្ណា ពួកគេគ្រាន់តែបានឮសំឡេងពីការផ្ទុះ ដែលត្រូវបានឮយ៉ាងខ្លាំងពីប៉ុស្តិ៍ត្រួតពិនិត្យ។ គួរឱ្យដឹងផងដែរថា

    May 25, 2019
  • អន្តរជាតិ

    យោងតាមកាសែត China Times បានឱ្យដឹងថា ស្ត្រីម្នាក់គាត់មានបញ្ហាទល់លាមកកាលពី ២ សប្តាហ៍មុន ហើយគាត់មានអារម្មណ៍ថាមិនស្រួលក្នុងខ្លួនទាល់តែសោះ។ គាត់បានទៅបង្គន់ដើម្បីសម្រាលភាពទល់លាមករបស់គាត់ ហើយក៏បានចំណាយពេលមួយសន្ទុះនៅក្នុងនោះ ប៉ុន្តែនៅពេលគាត់ចេញមកវិញភ្លាម គាត់ស្រាប់តែមានបញ្ហាសតិវិបល្លាស (បាត់ការចង់ចាំរឿងដែលកន្លង ឬ Amnesia)។ ក្រោយមកសមាជិកគ្រួសាររបស់គាត់ក៏បានដឹងថា ស្ត្រីម្នាក់នេះគាត់បានភ្លេចគ្រប់យ៉ាងដែលបានកើតឡើងក្នុងរយៈពេល ១០ឆ្នាំ មកនេះ ហើយ ៨ម៉ោង ក្រោយមកទើបគាត់វិលទៅរកសភាពមានការចងចាំធម្មតាវិញ។ គ្រួសាររបស់គាត់ក៏បានបញ្ជូនគាត់ទៅមន្ទីរពេទ្យដោយគិតថា មានអ្វីខុសប្រក្រតីជាមួយខួរក្បាលរបស់គាត់ ប៉ុន្តែនៅពេលគ្រូពេទ្យបានពិនិត្យរួចពួកគេបានរកឃើញថា ខួរក្បាលរបស់គាត់មានដំណើរការជាធម្មតា។ ស្ត្រីរងគ្រោះគាត់មិនបានចងចាំផងថា គាត់មានបញ្ហាសតិវិបល្លាសជាបណ្តោះអាសន្ន ហើយប្រភពនៃការបាត់បង់ការចងចាំនេះហាក់ដូចជាអាថ៌កំបាំងមួយ ពោលគឺរហូតដល់គ្រូពេទ្យប្រព័ន្ធប្រសាទបានពន្យល់ថា វាបណ្តាលមកពីបញ្ហានៃការទល់លាមករបស់គាត់។ ជាក់ស្តែងគាត់បានពន្យល់ថា ការបាត់បង់ការចងចាំនេះ គឺដោយសារតែកម្លាំងហួសប្រមាណដែលគាត់បានប្រឹងដើម្បីបញ្ចេញលាមក

    May 25, 2019
  • បច្ចេកវិទ្យា

    អ្នកផ្កាប់មុខជាមួយផលិតផល Apple នៅក្នុងប្រទេសចិនពេលនេះ បានកំពុងចាប់ផ្តើមផ្លាស់ប្តូរទូរស័ព្ទ iPhone របស់ពួកគេទៅប្រើទូរស័ព្ទ Huawei ដែលជាផលិតផលក្នុងស្រុកវិញ ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងកាន់តែយ៉ាប់យ៉ឺន។ កាសែត South China Morning Post បានរាយការណ៍ថា អ្នកប្រើប្រាស់ត្រូវបានជំរុញទឹកចិត្ត ដោយពួក «អ្នកជាតិនិយម» ដែលកំពុងមានសន្ទុះកើនឡើង ដើម្បីគាំទ្រដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ដែលត្រូវបានចុះក្នុងបញ្ជីខ្មៅដោយសហរដ្ឋអាមេរិក។ យោងតាម South China Morning Post នេះបានឱ្យដឹងថា ក្រុមអ្នកជាតិនិយមចិនដែលផ្លាស់ប្តូរមកប្រើឧបករណ៍ Huawei វិញមានការកើនឡើងយ៉ាងខ្លាំង នៅពេលភាពតានតឹងពាណិជ្ជកម្មនៅតែមិនចប់ទៅវិញ។

    May 25, 2019
  • Nissan Auto Tech

    Anti-Lock Braking System (ABS) ៖ មុខងារនេះនឹងគ្រប់គ្រងសម្ពាធហ្វ្រាំងអ៊ីដ្រូលីក (hydraulic brake) ដើម្បីទប់ស្កាត់ការជាប់កង់ នៅពេលដែលអ្នកចាប់ហ្វ្រាំងភ្លាមៗនៅលើដីសើម ដីគ្របដោយព្រិល រឺផ្លូវមានសភាពរអិលផ្សេងៗ។ វាជួយថែរក្សាស្ថេរភាពយានយន្ត និងការគ្រប់គ្រងចង្កូតក្នុងស្ថានភាពនៃការចាប់ហ្វ្រាំងភ្លាមៗនៅពេលមានអាសន្ន។ Brake Assist (BA) ៖ ប្រព័ន្ធនេះគាំទ្រអ្នកបើកបរដោយផ្តល់នូវការចាប់ហ្វ្រាំងដ៏រឹងមាំ ដែលត្រូវការចាំបាច់នៅក្នុងប្រព័ន្ធហ្វ្រាំងគ្រាអាសន្ន (emergency braking) ប៉ុន្តែប្រើកម្លាំងតិចជាងនៅលើឈ្នាន់ហ្វ្រាំង។ សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

    May 24, 2019
  • អន្តរជាតិ

    អំពូល LED សន្សំសំចៃភ្លើង ដែលត្រូវបានដំឡើងនៅតាមទូទឹកកករបស់ផ្សារទំនើប ឬតាមផ្លូវ កំពុងសម្លាប់សារធាតុចិញ្ចឹមសំខាន់ៗដែលមាននៅក្នុងទឹកដោះគោស្រស់។ ពន្លឺដ៏ខ្លាំងរបស់វាត្រូវបានគេរកឃើញថា នឹងធ្វើឱ្យថយចុះនូវ វីតាមីន A, វីតាមីន B2, ក៏ដូចជា Riboflavin និងវីតាមីន D ដែលទាំងអស់នេះសុទ្ធតែជាប្រភពនៃសារធាតុចិញ្ចឹមសំខាន់ៗ ដែលជាអត្ថប្រយោជន៍មាននៅក្នុងទឹកដោះគោ។ ហើយអ្នកជំនាញក៏បានកំពុងជជែកវែកញែកផងដែរថា ទឹកដោះគោស្រស់ទាំងនោះគួរតែទុកដាក់ក្នុងប្រអប់ខ្ចប់ មិនគួរដកចេញពីប្រអប់ហើយដាក់តាំងផ្ទាល់ ដើម្បីឱ្យអ្នកទិញច្បាស់ក្នុងចិត្តថា វាមានសារធាតុចិញ្ចឹមសំខាន់ៗដែលពួកគេត្រូវការនោះទេ។ អំពូល LED តែងតែត្រូវបានដំឡើងនៅតាមផ្សារទំនើប កន្លែងអាជីវកម្ម និងផ្ទះ ហើយខណៈដែលការចំណាយមានតម្លៃថ្លៃ ពួកគេច្បាស់ជាជ្រើស​រើសយកអំពូលដែលស៊ីថាមពលតិច ឬប្រើប្រាស់បានយូរជាងអំពូលផ្លាស់ប្តូរធម្មតា។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Newcastle បានរកឃើញថា

    May 24, 2019
  • បច្ចេកវិទ្យា

    Facebook បានលុបចោលនូវគណនីក្លែងក្លាយចំនួន ២.២ពាន់លានគណនី ចាប់តាំងពីចន្លោះខែមករា ដល់ខែមីនា ដែលវាជាកំណត់ត្រាខ្ពស់បំផុតសម្រាប់ក្រុមហ៊ុន។ យ៉ាងណាក៏ដោយចំនួននេះគឺនៅតែតិចជាងអ្នកប្រើប្រាស់ប្រចាំខែ ដែលជារៀងរាល់ខែ Facebook មានអ្នកប្រើប្រាស់ប្រចាំខែ (active users) ប្រមាណជា ២.៣៨ពាន់លាន ពីជុំវិញពិភពលោក។ សម្រាប់ការប្រៀបធៀបនេះដែលថាវាជាកំណត់ត្រាខ្ពស់បំផុត ក្រុមហ៊ុន Facebook បានបិទគណនីក្លែងក្លាយចំនួន ១.២ពាន់លាន គណនី នៅក្នុងត្រីមាសមុន និង ៦៩៤លាន គណនី នៅក្នុងចន្លោះខែតុលា និងខែធ្នូ ឆ្នាំ២០១៧។ តួលេខថ្មីត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងរបាយការណ៍ពង្រឹងការអនុវត្តស្តង់ដារសហគមន៍ ទី៣ របស់ក្រុមហ៊ុន។ ក្រុមហ៊ុន Facebook

    May 24, 2019
  • អន្តរជាតិ

    តៃវ៉ាន់បានប្រារព្ធនូវកម្មវិធីជាប្រវត្តិសាស្ត្រក្នុងថ្ងៃសុក្រនេះជាមួយនឹងពិធីអាពាហ៍ពិពាហ៍ស្របច្បាប់ សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាជាលើកដំបូង។ រយៈពេល ៣ ទសវត្សរ៍មកហើយ ទម្រាំតែពួកគេតស៊ូរហូតទទួលបានសិទ្ធិស្មើគ្នានេះ ហើយនៅក្នុងពិធីជាប្រវត្តិសាស្ត្រនេះគេឃើញថា គូស្នេហ៍ទាំងនោះបានបង្ហាញនូវភាពសប្បាយរីករាយ និងរំភើបចិត្ដជាក្រៃលែង។ ពិធីជាប្រវត្តិសាស្ត្រនេះគឺមានឡើងក្រោយ ១អាទិត្យ នៅពេលដែលសភារបស់កោះមួយនេះ បានសម្រេចនូវច្បាប់អាពាហ៍ពិពាហ៍ដល់អ្នកស្រឡាញ់ភេទដូចគ្នា ហើយវាជាលើកដំបូងបំផុតសម្រាប់ប្រទេសក្នុងអាស៊ីទាំងអស់។ គួរឱ្យដឹងផងដែរថា ទោះបីជាមានការប្រឆាំងយ៉ាងម៉ឺងម៉ាត់ក៏ដោយ ក៏តៃវ៉ាន់នៅតែជាអ្នកឈានមុខគេនៃចលនាសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានៅអាស៊ី។ គូស្វាមីភរិយាដំបូងជាច្រើននាក់ បានមកដល់ការិយាល័យរដ្ឋាភិបាលនៅក្រុងតៃប៉ិ ដើម្បីនាំគ្នាមកចុះបញ្ជីស្របច្បាប់បញ្ជាក់នូវទំនាក់ទំនងស្នេហ៍របស់ពួកគេ (ចុះសំបុត្រអាពាហ៍ពិពាហ៍) ។ ក្នុងនោះផងដែរ ពួកគេបានឱប និងថើបគ្នានៅនឹងមុខក្រុមសារពត៌មានជាច្រើន ជាមួយនឹងមោទកភាព ក្រោយពេលដែលពួកគេទទួលបានសំបុត្រអាពាហ៍ពិពាហ៍ ក៏ដូចជាអត្តសញ្ញាណប័ណ្ណថ្មីដែលបញ្ជាក់ថា ពួកគេជាប្តីប្រពន្ធស្របច្បាប់៕ អត្ថបទ៖ លីដា ប្រភព៖ AFP

    May 24, 2019
  • អន្តរជាតិ

    នាយករដ្ឋមន្ត្រីលោក Narendra Modi បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតទូទៅរបស់ប្រទេសឥណ្ឌានេះ ដោយលទ្ធផលដំបូងដែលបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ គឺវាហួសពីការរំពឹងទុករបស់គណបក្សរបស់គាត់ផ្ទាល់។ នៅក្នុងសុន្ទរកថាជ័យជម្នះនៅការិយាល័យកណ្តាលរបស់គណបក្ស Bharatiya Janata Party (BJP) នៅទីក្រុងញូវដេលី លោក Narendra Modi បាននិយាយថា ជ័យជំនះរបស់លោកជា «ការធានានូវអនាគតដ៏ភ្លឺស្វាង សម្រាប់ប្រជាជនទូទៅនៃប្រទេសនេះ» ។ លោកបានប្រាប់ក្រុមអ្នកគាំទ្រកាលពីយប់ថ្ងៃព្រហស្បតិ៍ថា៖ «ខ្ញុំចង់ឱនក្បាលគោរពទៅកាន់ប្រជាជនទាំង ១.៣ពាន់លាននាក់ នៃប្រទេសនេះ» «ការបោះឆ្នោតនេះត្រូវបានតស៊ូប្រយុទ្ធដោយប្រជាជន ហើយប្រសិនបើនរណាម្នាក់ឈ្នះនោះ គឺនៅតែជាជនជាតិឥណ្ឌា ហើយយើងសុំឧទ្ទិសជ័យជំនះដល់ប្រជាជនឥណ្ឌាទាំងអស់»។ ទោះបីជាលទ្ធផលចុងក្រោយនៅតែមិនទាន់ប្រកាស ប៉ុន្តែទិន្នន័យពីគណៈកម្មការរៀបចំការបោះឆ្នោតរបស់ឥណ្ឌាបានបង្ហាញថា គណបក្សរបស់លោក Narendra Modi

    May 24, 2019