autoadmin
  • អន្តរជាតិ

    នាវាកម្សាន្តពីរជាន់ឈ្មោះ Phoenix ដែលបានលិចនៅឯភូកេតកាលពីខែកក្កដា ឆ្នាំ២០១៨ និងបានសម្លាប់ភ្ញៀវទេសចរចិនចំនួន ៤៧នាក់ ស្ថិតក្នុងចំណោមវត្ថុ ១ ក្នុងចំណោម ៤៨ ដែលការិយាល័យប្រឆាំងនឹងការលាងលុយ (AMLO) នឹងធ្វើការដាក់ដេញថ្លៃនៅថ្ងៃពុធនេះ នៅឯការិយាល័យកណ្តាលរបស់ខ្លួន ក្នុងទីក្រុងបាងកក។ អំឡុងពេលនោះសាកសពមួយចំនួនត្រូវបានគេយកចេញពីនាវាកម្សាន្ត ខណៈក្រុមនាវិក និងប្រធានក្រុមរបស់ពួកគេបានរួចខ្លួនពីគ្រោះអាក្រក់នេះ។ ឧបទ្ទវហេតុនេះផងដែរក៏បានធ្វើឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃភ្ញៀវទេសចរចិន ទៅកាន់ប្រទេសថៃ។ កាលពីថ្ងៃអង្គារអ្នកដេញថ្លៃត្រូវបានអនុញ្ញាតឱ្យទៅពិនិត្យស្ថានភាពនៃទំនិញនៅតាមទីតាំងផ្សេងៗគ្នា។ សម្រាប់អ្នកដែលចាប់អារម្មណ៍នាវាកម្សាន្ត Phoenix ដែលនឹងត្រូវដាក់ឱ្យដេញថ្លៃក្នុងតម្លៃ ៩០០,០០០បាត ត្រូវតែទៅពិនិត្យនៅក្រុមហ៊ុន Rattanachai Shipyard ដែលស្ថិតក្នុងខេត្តភូកេត។ រូបថត និងព័ត៌មានអំពីវត្ថុដាក់ដេញថ្លៃមាននៅគេហទំព័រ www.amlo.go.th. ហើយវត្ថុផ្សេងទៀតដែលនឹងត្រូវដាក់ឱ្យដេញថ្លៃនៅថ្ងៃពុធនេះរួមមាន៖ កិច្ចព្រមព្រៀងទិញ/ជួល

    May 21, 2019
  • អន្តរជាតិ

    អ្នកស្រី Jenny Bui ដែលត្រូវបានគេស្គាល់ផងដែរថា ជា «Queen of Bling» បានបង្ហាញពីរឿងរ៉ាវជីវិតដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនរបស់គាត់ ក្នុងនោះរួមមានទាំងព្រឹត្តិការណ៍ដ៏រន្ធត់អំឡុងពេលកុមារភាពរបស់គាត់នៅក្នុងប្រទេសកម្ពុជា ដោយកាលនោះខ្មែរក្រហមបានកាន់កាប់ប្រទេសកម្ពុជាទាំងមូល។ អ្នកស្រី Bui កើតនៅប្រទេសកម្ពុជានៅចុងទសវត្ស ឆ្នាំ១៩៧០ ដែលមានឪពុកជាចុងភៅ និងជាម្តាយជាអ្នកលក់ដូរតាមផ្លូវ ហើយគាត់មានបងប្អូនទាំងអស់ ៨ នាក់។ អ្នកស្រី Bui បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍អាមេរិក Inside Edition ថា៖ «កុមារភាពរបស់ខ្ញុំពិតជាអាក្រក់ណាស់» «ខ្ញុំធ្លាប់ឃើញមនុស្សដើរជាន់គ្រាប់បែក ហើយស្លាប់នៅនឹងមុខខ្ញុំ។ វាពិតជាអាក្រក់ណាស់ សូម្បីតែសព្វថ្ងៃពេលខ្លះខ្ញុំនៅតែយល់សប្តិឃើញរឿងអាក្រក់អំពីកុមារភាពរបស់ខ្ញុំ»។ ជីវិតក្រុមគ្រួសាររបស់អនកស្រីបានប្រែប្រួល បន្ទាប់ពីខ្មែរក្រហមបានកាន់កាប់ប្រទេសកម្ពុជា នៅពេលគាត់មានអាយុតែ

    May 21, 2019
  • អន្តរជាតិ

    ប្រសិនបើអ្នកនៅមានការចងចាំបានល្អនោះ អ្នកប្រហែលជាធ្លាប់រៀនមុខវិជ្ជា «គេហវិជ្ជា» កាលពីនៅថ្នាក់វិទ្យាល័យជាមិនខាន ដែលមុខវិជ្ជានេះគឺជាធម្មតាសម្រាប់សិស្សស្រី ចំណែកមុខវិជ្ជាជួសជុល គឺសម្រាប់សិស្សប្រុស។ ជាក់ស្ដែងនៅទីក្រុង Vigo ប្រទេសអេស្ប៉ាញ គ្រូ និងអ្នកស្ម័គ្រចិត្ដមួយចំនួន ក៏កំពុងផ្តល់ជូននូវថ្នាក់រៀនបន្ថែមដោយផ្អែកលើកិច្ចការផ្ទះ ជាពិសេសសម្រាប់ក្មេងប្រុសតែម្ដង ប៉ុន្តែវិធីសាស្រ្តនៃការបង្រៀនគឺប្លែកខុសពីមុន។ ដូចដែលអ្នកទាំងអស់គ្នាអាចមើលឃើញតាមរយៈរូបភាពខាងក្រោមនេះ ដោយមុខវិជ្ជា «គេហវិជ្ជា» នៅឯសាលា Montecastelo នៃប្រទេសអេស្ប៉ាញ បានដាក់រួមបញ្ចូលទាំងការងារផ្ទះដូចជា៖ ការអ៊ុតខោអាវ ដេរប៉ាក់ និងចម្អិនអាហារ ទៅឱ្យសិស្សប្រុសៗ។ ហើយបេសកកម្មនៅពីក្រោយការបង្រៀននេះគឺដើម្បី «កសាងគុណតម្លៃ» ដើម្បីវិសមភាពយែនឌ័រ និងលុបបំបាត់ផ្នត់គំនិតទាក់ទងជាមួយនឹងការងារទាំងនេះ ដែលពីមុនមកយើងតែងតែគិតថា ការងារបែបនេះសម្រាប់តែមនុស្សស្រី។ បាវចនារបស់សាលា Montecastelo

    May 21, 2019
  • អន្តរជាតិ

    កាលពីខែមុនអ្នកមុជទឹកជនជាតិអង់គ្លេស ៣នាក់ ដែលត្រូវជាអ្នកមុជទឹកធ្លាប់បានជួយសង្គ្រោះក្រុមកីឡាបាល់ទាត់កុមារ ១២នាក់ និងគ្រូបង្វឹករបស់ពួកគេ ដែលជាប់នៅក្នុងល្អាងថាំហ្លួងប្រទេសថៃកាលពី ឆ្នាំ២០១៨ បានធ្វើដំណើរទៅសួនឧទ្យានជាតិវៀតណាម Phong Nha -Ke Bang ដើម្បីធ្វើការរុករកស្រាវជ្រាវមួយ។ ឧទ្យានធម្មជាតិពោរពេញដោយព្រៃស្បាតមួយនេះស្ថិតក្នុងខេត្ត Quang Binh ភាគកណ្តាលប្រទេសវៀតណាម ហើយការស្រាវជ្រាវរបស់ពួកគេគឺដើម្បីរុករកផ្លូវទឹករបស់រូងភ្នំ Son Doong ។ ក្នុងអំឡុងពេលនៃការជ្រមុជទឹកនេះ ពួកគេបានរកឃើញផ្លូវរូងក្រោមដីថ្មីមួយដែលភ្ជាប់ល្អាង Son Doong ជាមួយគុហាដ៏ធំសម្បើមមួយទៀតឈ្មោះថា Hang Thung ។ បច្ចុប្បន្នល្អាង Son Doong មានផ្ទៃក្រឡាចំនួន ៣៨.៥លានម៉ែត្រគូប

    May 21, 2019
  • បច្ចេកវិទ្យា

    កាលពីខែមីនា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei លោក Richard Yu ធ្លាប់បានប្រាប់ថា ក្រុមហ៊ុនបានបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនរួចហើយ ក្នុងករណីដែលពួកគេអាចនឹងប្រឈមមុខជាមួយនឹងសហរដ្ឋអាមេរិក។ ហើយពួកគេក៏បានដាក់ឈ្មោះឱ្យប្រព័ន្ធប្រតិបត្តិការថ្មីផ្ទាល់ខ្លួននេះរួចរាល់ហើយដែរ។ យោងតាមប្រភពព័ត៌មានពីប្រទេសចិនដែលប្រាប់ HuaweiCentral បានឱ្យដឹងថា ក្រុមហ៊ុន Huawei បានបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនដែលមានឈ្មោះថា «ហុងម៉េង» ដែលពួកគេបានអភិវឌ្ឍយ៉ាងសកម្មចាប់តាំងពី ឆ្នាំ២០១២ ។ ប្រភពដដែលក៏បានប្រាប់ផងដែរថា ក្រុមហ៊ុនក៏កំពុងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការនេះនៅលើទូរស័ព្ទដៃរបស់ខ្លួនយ៉ាងអាថ៌កំបាំងផងដែរ។ ថ្វីបើប្រភពមួយនោះមិនបានបញ្ជាក់ថា វាគឺជាឈ្មោះពិត ឬគ្រាន់តែជាឈ្មោះកូដនៃប្រព័ន្ធប្រតិបត្តិការ ប៉ុន្តែពួកគេបានបញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិការនេះគឺនឹងមានឈ្មោះទាក់ទងនឹងពាក្យ «ហុងម៉េង» នេះ។ បច្ចុប្បន្ននេះក្រុមហ៊ុន Huawei មិនទាន់បានធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបានរំពឹងទុកជាមុនរួចទៅហើយនូវការផ្អាកការគាំទ្រប្រព័ន្ធប្រតិបត្តិការ Android

    May 21, 2019
  • អន្តរជាតិ

    ជាធម្មតាអ្នកដំណើរតាមជើងហោះហើរតែងតែទៅរង់ចាំជើងហោះហើររបស់ពួកគេឱ្យបានមុន ឬយ៉ាងហោចណាស់ក៏ព្យាយាមធ្វើយ៉ាងណាឱ្យទៅដល់ទាន់ពេលវេលា។ ប៉ុន្តែជាក់ស្តែងក្នុងករណីមួយនេះវិញ ស្ដ្រីម្នាក់បានធ្វើឱ្យអ្នកដំណើរចំនួន ១៦០នាក់ របស់អាកាសចរណ៍ Spring Airlines ដែលចេញដំណើរពីទីក្រុងបាងកក ទៅទីក្រុងសៀងហៃ ត្រូវខកខានការចេញដំណើររបស់ពួកគេ ដោយសារកូនស្រីរបស់គាត់នៅកំពុងជាប់ចិត្តទិញអីវ៉ែ​អីវ៉ាន់នៅឡើយ។ ជាការពិតការពន្យារពេលអាចមានទៅបានក្នុងករណីបន្ទាន់ណាមួយ ប៉ុន្តែក្នុងករណីនេះវិញវាបានធ្វើឱ្យអ្នកដំណើរផ្សេងទៀតមានការខឹងសម្បាយ៉ាងខ្លាំង ដោយសារពួកគេត្រូវខាតពេលរហូតដល់ ៣០នាទី ដើម្បីរង់ចាំនារីជាកូនដែលកំពុងទិញទំនិញនៅក្នុងព្រលានយន្តហោះ Suvarnabhumi ទៅវិញ។ នៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើគេហទំព័រចិន Douyin (TikTok) ដែលជាវេទិកាសម្រាប់បង្ហោះវីដេអូខ្លីៗ អាចឱ្យយើងមើលឃើញថា ស្ត្រីជាម្ដាយគឺព្យាយាមមិនឱ្យក្រុមយានិកបិទទ្វារយន្តហោះ ដើម្បីចេញដំណើរនោះទេ ដោយហេតុថាកូនស្រីរបស់គាត់នៅកំពុងទិញអីវ៉ាន់។ ក្រុមយានិកក៏បានពន្យល់មកគាត់វិញថា ពួកគេមិនអាចធ្វើការពន្យាដោយហេតុផលបែបនេះបានទេ។ ក្រោយមកស្ត្រីជាម្តាយក៏ចាប់ផ្ដើមទួញសោក សុំការពន្យារពេលពីក្រុមនាវិកទាំងនោះ ដោយមិនខ្វល់ពីហេតុផលរបស់ក្រុមយានិកនោះឡើយ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ Spring

    May 21, 2019
  • បច្ចេកវិទ្យា

    កាលពីថ្ងៃចន្ទ ទី២០ សហរដ្ឋអាមេរិកបានបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួន ដែលពួកគេបានដាក់កាលពីសប្តាហ៍មុនទៅលើក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ។ វាជាការវិលថយក្រោយមួយ ដែលច្បាប់តម្រូវឱ្យមានការហាមឃាត់លើឧបករណ៍របស់ក្រុមហ៊ុន Huawei ក្នុងសហរដ្ឋអាមេរិកត្រូវបានពន្យាពេល ហើយនឹងមានប្រសិទ្ធភាពជាផ្លូវការណ៍ក្រោយរយៈពេល ៩០ថ្ងៃ គិតចាប់ពីថ្ងៃចន្ទនេះតទៅ។ ក្រសួងពាណិជ្ជកម្មអាមេរិកបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ការលើកលែងជាបណ្តោះអាសន្ននឹងអនុញ្ញាតឱ្យមានការចូលរួមក្នុងវិស័យប្រតិបត្តិការរបស់ក្រុមហ៊ុន Huawei ទាក់ទងនឹងការនាំចេញ  និងការផ្ទេរទំនិញ។ លោក Wilbur Ross រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មអាមេរិកបានថ្លែងថា៖ «អាជ្ញាប័ណ្ណនេះនឹងអនុញ្ញាតឱ្យមានប្រតិបត្តិការបន្ត សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទដៃរបស់ក្រុមហ៊ុន Huawei ដែលមានស្រាប់ និងបណ្តាញអ៊ីនធឺណិតនៅតាមតំបន់ជនបទ»៕ អត្ថបទ៖ លីដា ប្រភព៖ CGTN

    May 21, 2019
  • Nissan Auto Tech

    Active Brake Limit Slip (ABLS) ៖ នៅពេលដែលប្រព័ន្ធនេះដឹងពីការបង្វិលរបស់កង់រថយន្ត វានឹងប្រើហ្វ្រាំងដោយស្វ័យប្រវត្តិទៅកង់បង្វិលទាំងនោះ និងដឹកនាំថាមពលទៅកង់ដែលមានកម្លាំងទាញល្អបំផុត ដើម្បីផ្តល់នូវការគ្រប់គ្រងដ៏ល្អប្រសើរនៅពេលមានស្ថានភាពផ្លូវរអិល។ Vehicle Dynamic Control (VDC) ៖ ប្រព័ន្ធនេះអាចជួយទប់ស្កាត់គ្រោះថ្នាក់ដែលគេហៅថា understeer និង oversteer ដោយវានឹងកាត់បន្ថយល្បឿនរបស់ម៉ាស៊ីន និងប្រើហ្វ្រាំងដោយឡែកលើកង់ជាក់លាក់ណាមួយ ដើម្បីជួយបង្កើនស្ថេរភាពនៅពេលដែលឧបករណ៍ចាប់សញ្ញាបានរកឃើញថា រថយន្តរបស់លោកអ្នកអាចនឹងរអិលទៅចំហៀងផ្លូវ។ សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

    May 17, 2019
  • អន្តរជាតិ

    ពេលមានបញ្ហាសុខភាពម្តងៗលោកអ្នកប្រាកដជាគិតឃើញដល់ការប្រើប្រាស់ថ្នាំពេទ្យមុនគេ ក្នុងការបំបាត់ ឬព្យាបាលបញ្ហាទាំងនោះ។ យ៉ាងណាក្តី មិនមែនមានតែថ្នាំពេទ្យទេដែលអាចជួយលោកអ្នកបាននោះ ពេលខ្លះវិធីដែលលោកអ្នកស្មានមិនដល់ក៏អាចជួយលោកអ្នកបានយ៉ាងមានប្រសិទ្ធភាពដែរ។ តួយ៉ាងដូចការឈឺចាប់ទាំង ១០ ប្រភេទខាងក្រោមនេះអីចឹង លោកអ្នកមិនចាំបាច់ប្រើថ្នាំទេ គ្រាន់តែអនុវត្តតាមការណែនាំខាងក្រោមនេះទៅបានហើយ៖ ១.ញ៉ាំស្ករសូកូឡាខ្មៅមួយដុំ ដើម្បីព្យាបាលបញ្ហាឈឺបំពងក។ ២.ញ៉ាំទឹកឲ្យបានច្រើនដើម្បីព្យាបាលបញ្ហាឈឺក្បាលប្រកាំង ៣.ឆុងម្សៅរមៀតញ៉ាំបន្តិតដើម្បីព្យាបាលការឈឺចាប់ដែលបង្ករឡើងដោយបញ្ហារលាកផ្សេងៗ ៤.អង្គុយដូចក្នុងរូបខាងក្រោយមួយសន្ទុះដើម្បីព្យាបាលអការឈឺខ្នង ៥.ហិតប្រេងធម្មតាជាតិ ដើម្បីព្យាបាលការឈឺក្បាល ៦.ញ៉ាំតែជីអង្កាម ដើម្បីព្យាបាលអការឈឺធ្មេញ ៧.ងូតទឹកអំបិល ដើម្បីព្យាបាលការឈឺចាប់សន្លាក់ និងឆ្អឹង ៨.ចេញទៅដើរលេងដើម្បីបញ្ចេញជាតិពុលពីរាងកាយ និងបន្ថយការឈឺចាប់ផ្សេងៗ ៩.ញ៉ាំចេកដើម្បីព្យាបាលការឈឺចាប់ពេលមករដូវ ១០.ស្អំទឹកក្តៅដើម្បីព្យាបាលការឈឺពោះពេលមករដូវ៕ អត្ថបទ៖ ភក្តី ប្រភព៖ brightside  

    May 17, 2019
  • អន្តរជាតិ

    ប្រទេសអូស្រ្តាលីគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើន ដែលបង្ខំឱ្យពលរដ្ឋទាំងអស់ត្រូវតែមានកាតព្វកិច្ចទៅបោះឆ្នោត ហើយផលវិបាកនៃការមិនទៅបោះឆ្នោត អាចមានភាពធ្ងន់ធ្ងរជាងអ្វីដែលពួកគេធ្លាប់គិត។ ពលរដ្ឋដែលមិនបានទៅបោះឆ្នោតអាចត្រូវពិន័យជាប្រាក់ ហើយអ្នកដែលមិនព្រមបង់ប្រាក់អាចត្រូវបានដកហូតប័ណ្ណបើកបរ ឬត្រូវបង្ខំឱ្យធ្វើសេវាកម្មសហគមន៍ផ្សេងៗ។ ការពិន័យសម្រាប់អ្នកមិនទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតសហព័ន្ធ គឺ ២០ដុល្លារ ប៉ុន្តែវាក៏អាចធ្ងន់ធ្ងរជាងនេះទៅទៀត។ ប្រសិនបើអ្នកបោះឆ្នោតខកខានមិនបានបង់ពិន័យតិចតួចទេ តួលេខនេះនឹងកើនឡើងដល់ ១៨០ ដុល្លារ។ ហើយប្រសិនបើពួកគេនៅតែមិនព្រមបង់ប្រាក់ពិន័យទៀតនោះ គណៈកម្មការរៀបចំការបោះឆ្នោតអូស្ត្រាលីអាចនាំពួកគេឡើងតុលាការ ដើម្បីដាក់ការពិន័យបន្ថែមពីលើទៀត។ រឿងបែបនេះធ្លាប់បានកើតឡើងកាលពី ឆ្នាំ២០១៦ ដោយនិវត្តជនក្នុងទីក្រុង Darwin លោក Frank Bost មិនបានទៅបោះឆ្នោតតាមគោលការណ៍។ លោកបានសារភាពកំហុសថា លោកបានរំលោភលើ ផ្នែកទី ២៤៥ នៃច្បាប់ស្តីពីការបោះឆ្នោត ឆ្នាំ១៩១៨ ហើយត្រូវបានបង្គាប់ឱ្យបង់ប្រាក់ចំនួន ៣០៨ដុល្លារ

    May 17, 2019