- autoadmin
- អន្តរជាតិ
ចិន៖ ប្រភព BBC បានរាយការណ៍ថា បុរសម្នាក់ត្រូវបានគេឃុំឃាំងនៅក្នុងប្រទេសចិនភាគខាងកើត ដោយសារគាត់បានដាក់ឈ្មោះឆ្កែរបស់គាត់ «ខុសច្បាប់» ។ យោងតាមកាសែតប៉េកាំងជាសារពត៌មានដ៏ពេញនិយមបានឱ្យដឹងថា បុរសម្នាក់នោះមានឈ្មោះថា Ban រស់នៅក្នុងខេត្ត Anhui ភាគខាងកើត ត្រូវបានប៉ូលិសកោះហៅកាលពីថ្ងៃចន្ទ បន្ទាប់ពីគាត់បានបង្ហោះសារលើ WeChat ថា គាត់មានសត្វឆ្កែពីរក្បាលឈ្មោះ Chengguan និង Xieguan ។ ឈ្មោះទាំងនេះបានទាក់ទាញភាពចម្រូងចម្រាស ពីព្រោះឈ្មោះទាំងពីរដូចគ្នាជាមួយនឹងឈ្មោះភ្នាក់ងារស៊ីវិល និងរដ្ឋាភិបាលរបស់ចិន។ «Chengguan» គឺជាឈ្មោះភ្នាក់ងាររដ្ឋាភិបាល ដែលធ្វើការនៅក្នុងតំបន់ទីប្រជុំជនដើម្បីដោះស្រាយឧក្រិដ្ឋកម្មកម្រិតទាប។ ចំណែកឯ «Xieguan» គឺមានន័យថាជាអ្នកធ្វើការសហគមន៍ក្រៅផ្លូវការ ដូចជាជំនួយការចរាចរជាដើម។ កាសែតដដែលបាននិយាយថា
May 17, 2019 - អន្តរជាតិ
ក្រុមហ៊ុន Boeing បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា នេះថា ខ្លួនបានបញ្ចប់ការ update ទៅលើ software របស់ម៉ូដែល 737 MAX រួចហើយ បន្ទាប់ពីមានការធ្លាក់យន្តហោះចំនួន ២ដង ដែលបណ្តាលឱ្យមានការដាក់ចុះចតរាល់ម៉ូដែល 737 MAX ទាំងអស់នៅទូទាំងពិភពលោក។ ការស្នើឡើងឱ្យមានការជួសជុលគឺទាក់ទងជាមួយនឹងប្រព័ន្ធគ្រប់គ្រងជើងហោះហើរ ដែលពួកគេគិតថាវាជាមូលហេតុនៃការធ្លាក់ទាំង ២ នេះ ហើយត្រូវតែទទួលបានការអនុម័តពីនិយតករអាមេរិក និងអន្តរជាតិ មុនពេលដែលយន្តហោះម៉ូដែលនេះអាចត្រឡប់មកដំណើរការវិញ។ នាយកប្រតិបត្តិលោក Dennis Muilenburg បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដោយសារភាពមានសុវត្ថិភាពគឺជាអាទិភាពរបស់យើង យើងបានបញ្ចប់ការហោះហើរវិស្វកម្មសាកល្បងទាំងអស់ សម្រាប់ការ
May 17, 2019 - អន្តរជាតិ
ក្រុមហ៊ុនសាជីវកម្ម SK Group របស់កូរ៉េខាងត្បូង បានចំណាយប្រាក់ ១ពាន់លានដុល្លារ ដើម្បីទិញភាគហ៊ុននៅក្នុងក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនឯកជនធំបំផុតរបស់វៀតណាម។ តាមរយៈការទិញភាគហ៊ុនចំនួន ២០៥.៧លានហ៊ុន ក្នុងតម្លៃមួយស្មើនឹង ១១ម៉ឺនដុង (៤.៨៥ដុល្លារ) ពោលគឺក្រុមហ៊ុន SK Group នឹងមានភាគហ៊ុន ៦.១៥ភាគរយ នៅក្នុងក្រុមហ៊ុនវៀតណាមមួយនេះ។ វាប្រៀបដូចជាជោគជ័យធំមួយសម្រាប់ក្រុមហ៊ុន Vingroup ខណៈកាលពីខែមីនាពួកគេធ្លាប់បានស្វែងរកការបោះឆ្នោតពីភាគហ៊ុនិករបស់ខ្លួន លើផែនការដើម្បីបង្កើនទឹកប្រាក់យ៉ាងហោចណាស់ចំនួន ២៥ពាន់លានដុង (១.៨ពាន់លានដុល្លារ) តាមរយៈការបើកផ្លូវដល់វិនិយោគិនបរទេស។ ក្រុមហ៊ុននេះគ្រោងនឹងប្រើប្រាស់ប្រាក់ចំនួន ១០ ទ្រីលានដុង (៤៣២.៣លានដុល្លារ) នៃប្រាក់ចំណូល ដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញនូវបំណុលរបស់ខ្លួនដែលមានតម្លៃ ៦ទ្រីលានដុង
May 17, 2019 - អន្តរជាតិ
មនុស្ស ៧នាក់ ក្នុងចំណោម ២៣នាក់ ដែលក្រុមសង្គ្រោះបានយកចេញពីគំនរអគាររលំបាក់បែកមួយ ត្រូវបានប្រកាសថាបានស្លាប់។ យ៉ាងហោចណាស់មានមនុស្ស ១៧នាក់ ត្រូវបានគេជួយសង្គ្រោះបាន បន្ទាប់ពីដំបូលឃ្លាំងលក់រថយន្តមួយកន្លែងនៅក្រុងសៀងហៃបានដួលរលំ ក្នុងកំឡុងពេលកំពុងជួសជុលឡើងវិញកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ១១ និង ៣០នាទី ព្រឹក នៅឃ្លាំងលក់រថយន្ត Mercedez-Benz 4S ដែលមានទីតាំងនៅផ្លូវ ១៤៨ Zhaohua សង្កាត់ Changning ប្រទេសចិន។ អ្នកពន្លត់អគ្គីភ័យជាង ១៥០នាក់ ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ដោយពួកគេបានជីកកកាយកម្ទេចថ្មដែលបានសង្កត់លើកម្មករដែលជួសជុលឃ្លាំងទាំងនោះ។ ចំនួនពិតប្រាកដនៃមនុស្សដែលជាប់នៅក្នុងគំនរអគារបាក់បែកមិនទាន់ដឹងច្បាស់នៅឡើយទេ។ យ៉ាងណាមិញលោកអ្នកអាចមើលរូបភាពអំឡុងពេលសង្គ្រោះមួយចំនួននៅខាងក្រោមនេះ៖ អត្ថបទ៖ លីដា ប្រភព៖
May 17, 2019 - អន្តរជាតិ
ឱកាសមានគ្រោះថ្នាក់គឺថា អ្នកប្រហែលជាធ្លាប់បានអង្គុយនៅលើកៅអីប្រភេទនេះពីមុនរួចមកហើយ។ នៅតាមភោជនីយដ្ឋាន និងរង្គសាលគ្រប់កន្លែង ភាគច្រើនសុទ្ធតែប្រើប្រាស់កៅអីខ្ពស់ៗបែបនេះ ដែលវាជាផ្នែកមួយនៃគ្រឿងសង្ហារឹមរបស់កន្លែងទាំងនោះឱ្យមើលទៅទំនើបទាន់សម័យ។ ប៉ុន្តែលោកអ្នកធ្លាប់ដឹងអត់ថា កៅអីបែបនេះមានគ្រោះថ្នាក់ខ្លាំងប៉ុណ្ណា? ជាក់ស្តែងដូចករណីដែលបានរៀបរាប់នៅលើទំព័រ Facebook ដែលថ្មីៗនេះរូបភាពព្រមានអំពីហានិភ័យរបស់កៅអីប្រភេទនេះ ប្រមូលបានការ Share បន្តរហូតដល់ ២៨៧,០០០ និងឱ្យមតិ ៩២,០០០ដង។ គណនីឈ្មោះ Dayana Duarte នៅក្នុង Facebook បានប្រាប់ពីបទពិសោធន៍ថា ការពីចុងឆ្នាំមុនរូបនាងមានពិធីជប់លៀងសម្រាប់ថ្ងៃបុណ្យណូអែលនៅផ្ទះ ហើយនៅពេលដែលប្អូនថ្លៃរបស់នាងដែលមានទម្ងន់ត្រឹមតែ ២៣គីឡូក្រាម ទៅអង្គុយលើកៅអី (ប្រភេទដូចក្នុងរូប) វាស្រាប់តែបាក់ និងលេចចេញឆ្អឹងដែកចំកណ្ដាលតែម្តង ដែលបណ្ដាលឱ្យជើងរបស់នាងមានរបួស។ នៅពេលមកដល់មន្ទីរពេទ្យវេជ្ជបណ្ឌិតបានប្រាប់ពួកគេថា បើសិនជាឆ្អឹងដែកត្រូវលានចេញប្រវែង ៧សង់ទីម៉ែត្រ
May 17, 2019 - អន្តរជាតិ
ការសិក្សាថ្មីមួយរបស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Colorado បានរកឃើញថា ហាងធ្វើក្រចកមានកម្រិតខ្ពស់នៃសារធាតុគីមី ដែលមានគ្រោះថ្នាក់ និងបង្កជំងឺមហារីក ច្រើនជាងនៅតាមយានដ្ឋាន និងរោងចក្រចម្រាញ់ប្រេងទៅទៀត។ ការស្រាវជ្រាវចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Environmental Pollution បានមើលទៅលើកម្រិតនៃសារធាតុគីមីដែលគេហៅថា Volatile organic compounds (VOCs) ដែលជាទូទៅត្រូវបានគេរកឃើញនៅក្នុងផលិតផលក្រចករួមទាំង គីមី formaldehyde ដែលត្រូវបានគេស្គាល់ជាទូទៅថាមាននៅក្នុងថ្នាំលាបក្រចក ដើម្បីធ្វើឱ្យថ្នាំពណ៌ជាប់លើក្រចកបានយូរ។ ការពិតទៅគ្រោះថ្នាក់នៃធាតុគីមីទាំងនេះធ្លាប់ត្រូវបានចេញផ្សាយរួចមកហើយ ក៏ប៉ុន្តែការសិក្សាថ្មីនេះគឺបានរកឃើញចម្លើយនៃតំណភ្ជាប់គ្រោះថ្នាក់របស់វា។ លោក Lupita Montoya អ្នកដឹកនាំការស្រាវជ្រាវ និងជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Colorado បានថ្លែងថា៖ «ការសិក្សានេះផ្តល់នូវភស្តុតាងរឹងមាំ ដែលបង្ហាញថាបរិយាកាស (នៅហាងធ្វើក្រចក) ទាំងអស់នេះមានគ្រោះថ្នាក់ដល់បុគ្គលិក
May 16, 2019 - អន្តរជាតិ
ប្រទេសឥណ្ឌាកំពុងប្រឈមមុខនឹងវិបត្តិទឹកដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រ ដែលប្រជាជន ៦០០លាននាក់ កំពុងប្រឈមនឹងការខ្វះខាតទឹកយ៉ាងខ្លាំង។ ជាក់ស្តែងនៅតំបន់ជាយក្រុង Vasant Kunj របស់ទីក្រុង Delhi វិញ គេឃើញមានពីដុងរង់ចាំទឹករាប់រយដាក់តម្រៀបគ្នាដើម្បីរង់ចាំការផ្តល់ទឹក។ រយៈពេល ១០ថ្ងៃ មកហើយ ដែលទីក្រុងដ៏ក្រក្រនិងធំបំផុតមួយនេះមិនបានទទួលទឹកប្រើប្រាស់ ដែលផ្តល់ដោយរថយន្តដឹកទឹករបស់រដ្ឋាភិបាល។ ប្រជាជនមិនមានទឹកសម្រាប់ផ្គត់ផ្គង់ឱ្យគ្រួសាររបស់ពួកគេបន្តទៀតបានទេ ដោយសារតែកង្វះខាតជាច្រើនថ្ងៃជាប់ៗគ្នានេះ។ ប្រជាជនមានការជាស្រេកទឹកជាខ្លាំង ហើយវាពិបាកនឹងរស់នៅបំផុតក៏ព្រោះតែអ្វីៗគ្រប់យ៉ាងរួមមាន៖ ការចម្អិន ទទួលទាន លាងសម្អាត បោកគក់ -ល- សុទ្ធតែត្រូវការទឹកទាំងអស់។ កង្វះទឹក និងរលកកម្តៅក្តៅខ្លាំង (៤០អង្សាសេ) ធ្វើឱ្យប្រជាជរស់នៅវេទនាដូចនៅក្នុងឡកម្ដៅ។ ប្រជាជនត្រូវបានគេអនុញ្ញាតឱ្យទទួលយកទឹកត្រឹមតែ ៦០០លីត្រ ក្នុងមួយគ្រួសារសម្រាប់រយៈពេល១០ថ្ងៃ ដែលវាមិនគ្រប់គ្រាន់នោះឡើយទម្រាំមានការផ្តល់ទឹកជាបន្តបន្ទាប់។
May 16, 2019 - Nissan Auto Tech
Hill Start Assist (HSA)៖ មុខងារនេះដំណើរការដោយស្វ័យប្រវត្តិក្នុងការរក្សាចាប់ហ្វ្រាំង (រយៈពេល ២ ទៅ ៣វិនាទី) ដើម្បីជួយការពាររថយន្តពីការរមៀលថយក្រោយមកវិញនៅពេលឡើងទួល ចំពេលដែលអ្នកបើកបរត្រូវប្រលែងហ្វ្រាំងជើង និងបន្ថែមល្បឿនបន្តទៅមុខទៀត។ Hill Descent Control (HDC)៖ មុខងារនេះជួយគ្រប់គ្រងល្បឿនរបស់រថយន្តនៅពេលចុះទួល។ ថ្វីបើលក្ខណៈពិសេសនេះត្រូវបានបម្រុងទុកជាចម្បងសម្រាប់ផ្លូវពិបាកគ្រប់គ្រង តែវាក៏អាចត្រូវបានគេយកមកប្រើប្រាស់បានតាមចិត្ត ដើម្បីធានាថា អ្នកបើកបរអាចផ្តោតអារម្មណ៍យ៉ាងពេញលេញលើចង្កូតរថយន្ត។ សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕ អត្ថបទ៖ លីដា
May 16, 2019 - អន្តរជាតិ
ក្មេងស្រីអាយុ ១៦ឆ្នាំ មកពីទីក្រុង Kuching រដ្ឋ Sarawak ប្រទេសម៉ាឡេស៊ីបានធ្វើអត្តឃាត បន្ទាប់ពីអ្នកលេងអ៊ិនធឺណិតជាច្រើនបានបោះឆ្នោតឱ្យនាងបញ្ចប់ជីវិតខ្លួនឯង តាមរយៈការស្ទង់មតិមួយនៅលើបណ្តាញ Instagram ។ យោងទៅតាមសារព័ត៌មាន Astro Awani ក្មេងស្រីជំទង់ម្នាក់នេះបានលោតពីអគារជាន់ ទី៣ នៃហាងលក់ទំនិញមួយនៅតំបន់ Bandar Baru Batu Kawa កាលពីយប់ថ្ងៃ ទី១៣ ឧសភា។ មុនពេលកើតហេតុនារីរងគ្រោះបានដាក់ការស្ទាបស្ទង់មតិនៅក្នុង Instagram ដោយសរសេរថា «វាពិតជាសំខាន់ណាស់ សូមជួយជ្រើសរើស D ឬ L (Die/Live) »
May 16, 2019 - អន្តរជាតិ
រដ្ឋអាឡាបាម៉ា (Alabama) បានក្លាយជារដ្ឋអាមេរិកថ្មីបំផុតដែលរារាំងការរំលូតកូន និងដាក់ឱ្យប្រើនូវនីតិវិធីនេះនៅស្ទើរតែគ្រប់ករណីទាំងអស់។ ច្បាប់នេះរួមបញ្ចូលទាំងការហាមប្រាមការរំលូតកូនក្នុងករណីមានការចាប់រំលោភ ឬក៏ស្មន្ធការ ដែលការផ្តន្ទាទោសអាចមានរហូតដល់ ៩៩ឆ្នាំ ។ ក្រុមអ្នកគាំទ្របាននិយាយថា ពួកគេរំពឹងថាច្បាប់នេះនឹងត្រូវបានគេរារាំងនៅតុលាការដំបូង ប៉ុន្តែពួកគេសង្ឃឹមថាមានដំណើរការបណ្តឹងឧទ្ធរណ៍នឹងនាំការគាំទ្រនេះឡើងទៅតុលាការកំពូល។ ពួកគេចង់ឱ្យតុលាការផ្ដួលរំលំច្បាប់ចាស់កាលពីឆ្នាំ ១៩៧៣ ដែលអនុញ្ញាតឱ្យមានការរំលូតកូនដោយស្របច្បាប់។ អាសនៈព្រឹទ្ធសភាចំនួន ៣៥ របស់រដ្ឋអាឡាបាម៉ាត្រូវបានគ្របដណ្តប់ដោយពួកបុរស ហើយសមាជិកព្រឹទ្ធសភាជាស្ត្រី ៤នាក់ របស់រដ្ឋនេះក៏មិនបានជំទាស់នឹងច្បាប់នេះដែរ។ វាត្រូវបានចុះហត្ថលេខាដោយអភិបាលរដ្ឋអាឡាបាម៉ា មកពីបក្សសាធារណរដ្ឋលោកស្រី Kay Ivey ។ រដ្ឋ ១៦ ផ្សេងទៀតក៏កំពុងបង្ខំឱ្យមានការដាក់កម្រិតលើការរំលូតកូននេះ។ កាលពីដើមឆ្នាំតុលាការកំពូលធ្លាប់បានរារាំងការអនុវត្តការរឹតត្បិតការរំលូតកូនថ្មីនៅរដ្ឋ Louisiana ម្តងរួចមកហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសេចក្តីសម្រេចនេះត្រូវបានសម្រេចដោយមតិភាគតិច ហើយរឿងក្តីនេះនឹងត្រូវពិនិត្យឡើងវិញនៅចុងឆ្នាំនេះ៕
May 16, 2019









