ខ្មែរណូត

ស្វែងរក

  • Nissan Auto Tech

    មុខងារ Hill Start Assist (HSA) និង Hill Descent Control (HDC) ជួយក្នុងការគ្រប់គ្រងយានយន្តរាល់ពេល ចុះ/ឡើង ទួល

    BY autoadmin May 16, 2019
    មុខងារ Hill Start Assist (HSA) និង Hill Descent Control (HDC) ជួយក្នុងការគ្រប់គ្រងយានយន្តរាល់ពេល ចុះ/ឡើង ទួល

    Hill Start Assist (HSA)៖ មុខងារនេះដំណើរការដោយស្វ័យប្រវត្តិក្នុងការរក្សាចាប់ហ្វ្រាំង (រយៈពេល ២ ទៅ ៣វិនាទី) ដើម្បីជួយការពាររថយន្តពីការរមៀលថយក្រោយមកវិញនៅពេលឡើងទួល ចំពេលដែលអ្នកបើកបរត្រូវប្រលែងហ្វ្រាំងជើង និងបន្ថែមល្បឿនបន្តទៅមុខទៀត។

    Hill Descent Control (HDC)៖ មុខងារនេះជួយគ្រប់គ្រងល្បឿនរបស់រថយន្តនៅពេលចុះទួល។ ថ្វីបើលក្ខណៈពិសេសនេះត្រូវបានបម្រុងទុកជាចម្បងសម្រាប់ផ្លូវពិបាកគ្រប់គ្រង តែវាក៏អាចត្រូវបានគេយកមកប្រើប្រាស់បានតាមចិត្ត ដើម្បីធានាថា អ្នកបើកបរអាចផ្តោតអារម្មណ៍យ៉ាងពេញលេញលើចង្កូតរថយន្ត។

    សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan

    អត្ថបទ៖ លីដា

    Share This Post: