autoadmin
  • អន្តរជាតិ

    បុរសជនជាតិហ្វីលីពីនម្នាក់កុំពុងតែល្បីល្បាញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter បន្ទាប់ពីបងប្អូនជីដូនមួយរបស់គាត់បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញពីរបៀបដែលគាត់បានដេករយៈពេល ៧ម៉ោង នៅក្នុងអាងទឹកមួយ។ រឿងហេតុកើតឡើងនៅក្នុងអំឡុងវិស្សមកាលគ្រួសារមួយ នៅពេលដែលបុរសឈ្មោះ Seth Gabriel Ricafort ម្នាក់នេះ បានសម្រេចចិត្តដេកនៅក្នុងអាងទឹក ព្រោះបន្ទប់ដែលពួកគេជួលនៅរមណីយដ្ឋាន King Leonard Island នៅតំបន់ Bocaue ខេត្ត Bulacan វាចង្អៀតពេក។ នាង Iris Vicencio បានសរសេរនៅលើ Twitter ថា ខណៈពួកយើងកំពុងដើរលេងជាគ្រួសារ ហើយដោយសារគ្រែរបស់ពួកគេចង្អៀតពេក ដូច្នេះបងប្អូនជីដូនមួយដែលស្រវឹងរបស់នាងក៏ប្រាប់នាងថា គេនឹងទៅដេកនៅក្នុងអាងហែលទឹក។ នាង Vicencio

    May 24, 2019
  • អន្តរជាតិ

    ស្ដេចស៊ុលតង់ Hassanal Bolkiah របស់ប្រ៊ុយណេ បានរបូតទៅវិញនូវសញ្ញាបត្រកិត្តិយស ដែលផ្តល់ដោយសាកលវិទ្យាល័យ Oxford ក្នុងចក្រភពអង់គ្លេស បន្ទាប់ពីមានប្រតិកម្មប្រឆាំងជាសកលលោក ដែលចូលរួមដោយតារាល្បីៗដូចជា៖ លោក George Clooney និង លោក​​ Elton John សម្រាប់ការដាក់ទោសប្រហារជីវិត ទៅលើអ្នកស្រលាញ់ភេទដូចគ្នា និងការផិតក្បត់។ មនុស្សជិត ១២០,០០០នាក់ បានចុះហត្ថលេខាលើញត្តិមួយកាលពីខែមេសា ដោយអំពាវនាវដល់សាកលវិទ្យាល័យ Oxford ឱ្យទុកជាមោឃៈនូវសញ្ញាបត្រច្បាប់កិត្តិយស ដែលបានផ្តល់កាលពី ឆ្នាំ១៩៩៣ ទៅដល់ស្ដេចស៊ុលតង់ ដែលជាព្រះមហាក្សត្រគ្រងរាជ្យយូរជាងគេរបស់ពិភពលោក ទី២ និងជានាយករដ្ឋមន្ត្រីនៃប្រទេសដ៏សម្បូរប្រេងមួយនេះ។ សាកលវិទ្យាល័យ Oxford

    May 24, 2019
  • អន្តរជាតិ

    វីដេអូរំជួលចិត្តមួយកំពុងទាក់ទាញបេះដូងមនុស្សរាប់ពាន់នាក់ ដោយវាបានបង្ហាញពីសកម្មភាពម្តាយឪពុកកំពុងជូនដំណើរសពកូនស្រី ដើម្បីបរិច្ចាគសរីរាង្គឱ្យកុមារផ្សេងទៀតដែលត្រូវការបំផុត។ កុមារីម្នាក់នេះមានឈ្មោះថា Coralynn Sobolik មានអាយុ ២២ខែ នាងត្រូវបានម្តាយឈ្មោះ Meagan Sobolik អាយុ ២៩ឆ្នាំ ថើបលាគ្នាជាលើកចុងក្រោយ ជាមួយនឹងពាក្យផ្ដែផ្ដាំថា «ខ្លួនកូនអាចសង្គ្រោះមនុស្ស ៣នាក់ ផ្សេងទៀត ម៉ាក់នឹងស្រលាញ់​អ្នកជា​រៀង​រហូតទៅ» ខណៈឪពុកឈ្មោះ Paul Sobolik អាយុ ៣២ឆ្នាំ ក៏បានជូនដំណើរចូលបន្ទប់វះកាត់ទាំងទឹកមុខស្រពោន​ក្រៀមក្រំ។ នៅក្នុងវីដេអូនោះផងដែរគេឃើញថា ក្រុមគ្រូពេទ្យ និងគិលានុប្បដ្ឋាយិកាបានដើរតាមច្រករបៀង ដើម្បីគោរពដល់សពកុមារី Coralynn ខណៈច្រៀងបទ «Amazing Grace» ដើម្បីជូនដំណើរនាងតូចទៀតផង។

    May 23, 2019
  • រថយន្ត

    រថយន្ត Mercedes GLE 580 ស៊េរីថ្មីមួយនេះ បំពាក់ម៉ាស៊ីនថាមពលអគ្គិសនី V8 ដោយមានការរួមបញ្ចូលម៉ាស៊ីនប្រេងសាំងទំហំ 4.0លីត្រ ជាមួយនឹងម៉ូទ័រអគ្គិសនីកម្លាំង 48វ៉ុល។ ម៉ូដែលមួយនេះមានថាមពល 483សេះ និងកម្លាំងបង្វិល 516lb-ft (700Nm) ហើយប្រសិនបើលោកអ្នកគិតថា នៅមិនទាន់គ្រប់គ្រាន់ វាអាចបន្ថែមថាមពល 21សេះ និង 181lb-ft (245Nm) នៃកម្លាំងបង្វិលបន្ថែមពីលើទៀតតាមរយៈ EQ Boost ។ ដូចទៅនឹងម៉ូដែល GLE ថ្មីដទៃទៀតដែរ សមាជិកថ្មីនេះក៏ទទួលបានអត្ថប្រយោជន៍ពីអេក្រង់ទំហំ 12.3អ៊ីញ ប្រភេទ touchscreen

    May 23, 2019
  • បច្ចេកវិទ្យា

    យោងតាមក្រុមហ៊ុនធនាគារវិនិយោគ Goldman Sachs បានឱ្យដឹងថា ប្រាក់ចំណេញរបស់ក្រុមហ៊ុន Apple នឹងធ្លាក់ចុះជិត ៣០% ប្រសិនបើប្រទេសចិន ពិតជាសម្រេចដាក់ការហាមឃាត់លើផលិតផលរបស់ក្រុមហ៊ុនមួយនេះ។ បើគិតជាប្រាក់ដុល្លារគឺស្មើនឹងបាត់បង់ប្រាក់ចំណូលសុទ្ធជាង ១៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ យោងតាមអ្នកវិភាគរបស់ក្រុមហ៊ុន Goldman Sachs លោក Rod Hall បានឱ្យដឹងថា ប្រទេសចិនតំណាងឱ្យ ១៧% នៃប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple ប៉ុន្តែ ២៩% នៃប្រាក់ចំណេញរបស់ក្រុមហ៊ុន គឺបានមកដោយសារផលិតផលដែលចំណេញច្រើន ដែលលក់នៅទីនោះ។ Goldman Sachs សន្មតថា ក្រុមហ៊ុន Apple

    May 23, 2019
  • អន្តរជាតិ

    គូស្នេហ៍មួយគូនៅខេត្តស៊ីឈួនប្រទេសចិន បានបង្កការភ្ញាក់ផ្អើលមួយ កាលពីថ្ងៃ ទី២០ ខែឧសភា ដែលជារឿយៗត្រូវបានគេហៅថា ថ្ងៃបុណ្យនៃក្តីស្រឡាញ់របស់ចិន។ នារីជាដៃដល់បានទះកំផ្លៀងបុរសជាសង្សារចំនួន ៥២ដង បន្ទាប់ពីមិត្តប្រុសរបស់នាងមិនបានទិញទូរស័ព្ទថ្មីឱ្យជាអំណោយមកនាង។ ឈុតឆាកទះកំផ្លៀងនេះត្រូវបានថតចេញពីកាមេរ៉ាឃ្លាំមើល (CCTV) និងវីដេអូទូរស័ព្ទរបស់អ្នកថ្មើរជើងដើរកាត់ទីនោះ ដែលវាបង្ហាញយ៉ាងច្បាស់ថា នារីម្នាក់នោះពិតជាកំពុងប្រមាថបុរសជាសង្សារ និងទះគាត់ជាច្រើនកំផ្លៀង ខណៈដែលបុរសនោះនៅស្ងៀម និងទ្រាំទទួលយកការប្រមាថ។ យ៉ាងណាមិញក្រោយការស៊ើបអង្កេត ប៉ូលីសបានរកឃើញថា បុរសម្នាក់នេះពិតជាត្រូវបានមិត្តស្រីរបស់គាត់ទះកំផ្លៀង ៥២ដង ដោយនាងបានខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីបុរសនោះមិនបានបំពេញតាមការស្នើសុំរបស់នាង ដោយនាងចង់បានស្មាតហ្វូនថ្មីនៅថ្ងៃពិសេសនេះ។ នៅពេលដែលប៉ូលីសទៅដល់កន្លែងកើតហេតុ ហើយប៉ុនប៉ងបំបែកពួកគេ បុរសនោះបានទទូចមិនឱ្យមានការបំបែកចេញឡើយ ដោយគាត់បាននិយាយថា គាត់ជាអ្នកខុស ហើយគាត់ជឿថា មានតែទ្រាំឱ្យនារីជាសង្សារធ្វើបែបនេះទើបនាងអាចស្ងប់ចិត្តបាន។ ប៉ូលីសក៏បានរកឃើញផងដែរថា លុយដែលបុរសជាសង្សារគាត់ខំរកមកបាន

    May 23, 2019
  • អន្តរជាតិ

    មនុស្ស ៦នាក់ ត្រូវបានសម្លាប់ និងជាង ២០០នាក់ រងរបួសនៅក្នុងរដ្ឋធានីប្រទេសឥណ្ឌូណេស៊ី ចំពេលមានការតវ៉ាយ៉ាងខឹងសម្បារ ដែលប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតជាសកលនាពេលថ្មីៗនេះ។ កាលពីថ្ងៃអង្គារគណៈកម្មាធិការបោះឆ្នោតទូទៅបានបញ្ជាក់ថា លោកប្រធានាធិបតី Joko Widodo ឬហៅថា លោក Jokowi បានឈ្នះ ៥៥.៥ភាគរយ នៃសម្លេងឆ្នោតទាំងអស់ ដែលជួយឱ្យមេដឹកនាំលទ្ធិប្រជាធិបតេយ្យធំលំដាប់ ទី៣ របស់ពិភពលោកមួយនេះ បានជាប់ជាប្រធានាធិបតីជាលើកទី ២ ម្តងទៀត។ ជាក់ស្តែងគូប្រជែងរយៈ​ពេល​វែងរបស់គាត់ លោក Prabowo Subianto គឺមិនពេញចិត្តនឹងលទ្ធផលនេះទេ។ លោក Prabowo Subianto បានចោទថា មានការបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតនេះ

    May 23, 2019
  • អន្តរជាតិ

    បទចម្រៀងខារ៉ាអូខេឃោសនារបស់ចិនមួយ ដែលនិយាយអំពីសង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាម៉េរិកកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន។ បទចម្រៀងនោះមានចំណងជើងថា «សង្គ្រាមពាណិជ្ជកម្ម» ដែលបានសរសេរដោយអតីតមន្រ្តីចិនលោក Zhao Liang Tian ហើយបទនោះផងដែរ វាបានបង្ហាញវត្តមានដំបូងនៅលើកម្មវិធីផ្ញើសារចល័ត WeChat ដ៏ពេញនិយមរបស់ចិន កាលពីថ្ងៃសុក្រ។ បទ «សង្គ្រាមពាណិជ្ជកម្ម» មួយនេះ ទទួលបានការចូលមើលរហូតដល់ ១០០,០០០ដង ឯណោះ។ បទចម្រៀងនេះនិយាយពីការរិះគន់យ៉ាងខ្លាំងទៅកាន់សហរដ្ឋអាមេរិក និងពាក្យសច្ចាថា នឹងវាយតបតជាមួយអាមេរិកវិញឱ្យចាស់ដៃ។ ដូចដែលដឹងស្រាប់ថា ខារ៉ាអូខេគឺពេញពេញនិយមខ្លាំងណាស់នៅក្នុងប្រទេសចិន ហើយទីក្រុងប៉េកាំងក៏ដឹងថា ចម្រៀងគឺជាវិធីដ៏មានប្រសិទ្ធភាពមួយ ដើម្បីបញ្ចុះបញ្ចូលផ្លូវចិត្តយុវវ័យ។ ហើយដោយភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិន និងសហរដ្ឋអាមេរិក ក្រោយពីអាមេរិកបានដំឡើងពន្ធលើផលិតផលចិនចំនួនដល់ ២០០ពាន់លានដុល្លារ បទចម្រៀង «សង្គ្រាមពាណិជ្ជកម្ម»

    May 23, 2019
  • អន្តរជាតិ

    ពួកជ្រុលនិយម ISIS បានចេញផ្សាយនូវផ្ទាំងរូបភាពថ្មីៗចំនួន ៣ ដែលញុះញង់ឱ្យមានការវាយប្រហារទៅលើទីក្រុងឡុងដ៏ របស់អង់គ្លេស និងទីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក។ ផ្ទាំងរូបភាពមួយ នៃរូបភាពទាំង ៣ បានពណ៌នាអំពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ ដែលឈរនៅពីមុខនាឡិកា Big Ben ដ៏ល្បីល្បាញរបស់អស់គ្លេស ជាមួយនឹងពាក្យព្រមានថា៖ «ការវាយប្រហារនៅទីក្រុងឡុងនាពេលឆាប់ៗនេះ»។ រូបមួយទៀតបង្ហាញពីភេរវករម្នាក់ ដែលមានពាក់ម៉ាសដៃមានកាន់កាំបិត នៅពីលើទីក្រុងញូវយ៉ក និងជាមួយនឹងពាក្យព្រមានថា៖ «ប្រយុទ្ធនឹងពួកគេ នៅក្នុងប្រទេសរបស់អ្នក» ។ ចំណែករូបភាពទី ៣ គឺមានភ្ជាប់ជាមួយនឹងពាក្យដែលដកស្រង់ចេញពីគម្ពីរកូរ៉ាន (ដូចរូបខាងក្រោម) ។ យ៉ាងណាមិញក្រុម ISIS ក៏បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅប្រទេសស្រីលង្កា ដែលបានសម្លាប់មនុស្សជាង

    May 23, 2019
  • អន្តរជាតិ

    ប៉ាគីស្ថាន៖ ឪពុកម្តាយជាច្រើនបានមានការព្រួយបារម្ភពីកូនៗរបស់ពួកគេ និងប្រញាប់ប្រញាល់នាំពួកគេទៅជួបជាមួយគ្រូពេទ្យ ជាមួយនឹងការត្អូញត្អែរថា កូនៗរបស់ពួកគេមានជំងឺគ្រុន ហើយវាមិនជាទៅវិញសោះ។ ហើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ មានកុមារកាន់តែច្រើនកំពុងមានអាការស្រដៀងគ្នានេះ។ ដោយមានការសង្ស័យ វេជ្ជបណ្ឌិតលោក Imran Aarbani បានបញ្ជូនឈាមរបស់កុមារទាំងនោះ ដើម្បីយកទៅធ្វើតេស្ត ហើយអ្វីដែលជាលទ្ធផលត្រឡប់មកវិញគឺថា ក្មេងៗត្រូវបានឆ្លងមេរោគអេដស៍ ហើយគ្មាននរណាម្នាក់ដឹងពីមូលហេតុនោះទេ។ លោកវេជ្ជបណ្ឌិត Imran Aarbani បានប្រាប់មក BBC ថា៖ «នៅថ្ងៃ ទី២៤ ខែមេសា ក្មេងៗចំនួន ១៥នាក់ បានធ្វើតេស្តវិជ្ជមាន ទោះបីជាឪពុកម្តាយរបស់ពួកគេត្រូវបានគេរកឃើញថា គ្មានផ្ទុកមេរោគក៏ដោយ» ។ ចំណែករយៈពេលប៉ុន្មានខែមកនេះ មនុស្សច្រើនជាង

    May 23, 2019