autoadmin
  • អន្តរជាតិ

    នៅពេលដែលអ្នកជានារី Single រឿងមួយដែលអ្នកប្រហែលជាខកខានបំផុតនោះគឺការឱបដ៏កក់ក្តៅ និងថ្នាក់ថ្នម ដែលអ្នកសមតែទទួលបានពីដៃគូសំខាន់។ ប៉ុន្តែតើគួរធ្វើបែបណាប្រសិនបើអ្នកគ្មានដៃគូ? យ៉ាងណាមិញអ្នកកុំបាច់បារម្ភអី ព្រោះថាពេលនេះយើងហាក់ដូចជាមានដំណោះស្រាយសម្រាប់អ្នក Single អាជីពហើយ។ រហូតមកដល់ពេលនេះអ្នកប្រហែលជាធ្លាប់ឮអំពីខ្នើយ «សង្សារ» រួចមកហើយ ប៉ុន្តែអ្វីដែលសំខាន់ម៉ូដែលចាស់វាមិនសូវជាទំនង និងកក់ក្តៅដូចជាម៉ូដែលថ្មីនេះនោះទេ។ ស៊េរីថ្មីទើបនឹងចេញនេះមានរូបរាងដូចជាបុរសក្នុងក្តីស្រមៃរបស់នារីៗ ដោយខ្នើយនីមួយៗមានរូបរាងសង្ហា ដើមទ្រូងដ៏រឹងមាំ សាច់ដុំពោះ ៦កង់ និងថែមទាំងមានដៃទន់ល្មឿយ ដែលអាចឱបនារីៗ Single អាជីពដូចនឹងការឱបចេញពីសង្សារក្នុងក្តីស្រមៃរបស់ពួកគេដូច្នេះដែរ។ យ៉ាងណាមិញបើយោងតាម soranews24 បានឱ្យដឹងថា ខ្នើយនេះមានទំហំ ៦៥ x ៦០សង់ទីម៉ែត្រ ជាមួយនឹងតម្លៃ ១០,០០០ (៩៣ដុល្លារ)។

    May 28, 2019
  • បច្ចេកវិទ្យា

    ក្មេងជំទង់មកពីទីក្រុង Adelaide របស់ប្រទេសអូស្ត្រាលីម្នាក់ ដែលបាន Hack ចូលក្នុងប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុន Apple ចំនួន ២ដង ត្រូវបានគេបញ្ជូនទៅតុលាការហើយ។ ក្មេងប្រុសអាយុ ១៧ឆ្នាំ ដែលសុំមិនបញ្ចេញឈ្មោះម្នាក់នេះ បានលួច Hack ចូលប្រព័ន្ធបច្ចេកវិទ្យារបស់ក្រុមហ៊ុនយក្ស Apple ជាលើកដំបូងកាលពីគាត់មានអាយុត្រឹមតែ ១៣ឆ្នាំ ប៉ុណ្ណោះ ហើយលើក ទី២ នៅពេលដែលគាត់មានអាយុ ១៥ឆ្នាំ។ រូបគេត្រូវបានកំណត់មុខសញ្ញាដោយអាជ្ញាធរ បន្ទាប់ពីមានការរាយការណ៍ពីក្រុមហ៊ុន Apple តាមរយៈការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ FBI របសអាមរិក និងបានបន្តទាក់ទងមកប៉ូលីសសហព័ន្ធអូស្ត្រាលី។ ទោះជាយ៉ាងណាព្រះរាជអាជ្ញាបានប្រាប់តុលាការយុវជនកាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Apple

    May 27, 2019
  • រថយន្ត

    យោងតាមកាសែតជប៉ុន Yomiuri Shimbun បានឱ្យដឹងថា ក្រុមហ៊ុន Toyota Motor Corp មានគម្រោងសាងសង់រោងចក្រផលិតរថយន្តមួយនៅមីយ៉ាន់ម៉ា។ សេចក្តីប្រកាសជាផ្លូវការមួយអាចនឹងធ្វើឡើងនៅមុនដំណាច់ខែនេះ ដោយការសាងសង់រោងចក្រនេះនឹងចាប់ផ្តើមនៅឆ្នាំនេះដូចគ្នា។ រោងចក្រនេះនឹងមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស Thilawa នៅជាយក្រុង Yangon និងជារោងចក្រសម្រាប់ដំឡើងផលិតផលសម្រេចនៃប្រភេទរថយន្តភីកអាប់ តាមរយៈការនាំចូលគ្រឿងបន្លាស់ពីជប៉ុន និងប្រជាជាតិជាដៃគូ។ មីយ៉ាន់ម៉ាមានប្រជាជនប្រហែល ៥០លាននាក់ ស្មើនឹងប្រទេសកូរ៉េខាងត្បូង និងអេស្ប៉ាញដែរ។ វាក៏ជាប្រទេសដ៏វ័យក្មេងផងដែរ ដែលអាយុជាមធ្យមរបស់ពួកគេគឺ ២៧.៩ឆ្នាំ (អាយុសរុបនៃមនុស្សរស់គិតជាមធ្យម) ខណៈដែលប្រទេសនេះគឺជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតនៅទ្វីបអាស៊ី ពួកគេមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំនាពេលថ្មីៗនេះគួរឱ្យគត់សម្គាល់ ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំពី ៦ ទៅ ៧ភាគរយ ទៀតផង។

    May 27, 2019
  • អន្តរជាតិ

    សមាគមនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) បាននិយាយថា ប្រទេសចិនបានលើកលែងពន្ធលើការនាំចេញអាហារសមុទ្ររបស់វៀតណាមចំនួន ៣៣ ប្រភេទ។ ផលិតផលរួមមាន៖ បង្កង បង្គាខ្លា បង្គាសមុទ្រ ត្រីម័ររុយ លាសសមុទ្រ ត្រីខ្សាំងកក ត្រី​ស្បៃ​កា ត្រីធូណា និងមឹក។ សហគ្រាសវៀតណាមជាង ១៥០ បាននាំចេញផលិតផលអាហារសមុទ្រទៅកាន់ប្រទេសចិន ដែលក្នុងនោះរួមមានសហគ្រាសចិញ្ចឹមត្រីចំនួនប្រហែល ៤៥ និងសហគ្រាសនាំចេញបង្គាជិត ៥០ ផងដែរ។ ដោយសារប្រទេសចិនបន្ធូរបន្ថយគោលនយោបាយនាំចូលរបស់ខ្លួន វៀតណាមត្រូវបានគេរំពឹងថា នឹងបង្កើនការនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារដែលមានប្រជាជនច្រើនបំផុតលើពិភពលោកមួយនេះ។ ប្រទេសចិនត្រូវបានគេចាត់ទុកថា ជាទីផ្សារដ៏សំខាន់បំផុតសម្រាប់អាហារសមុទ្ររបស់វៀតណាម ដោយមានតម្លៃនាំចេញជាមធ្យមពីវៀតណាមទៅចិនឈានដល់ជាង ១ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ យោងតាមសមាគមបានឱ្យដឹងថា នៅក្នុង

    May 27, 2019
  • អន្តរជាតិ

    រូបភាពគួរឱ្យភ្ញាក់ផ្អើលទាំងនេះ បង្ហាញពីរបៀបដែលជនអន្តោប្រវេសន៍ព្យាយាមចង់ចូលទៅក្នុងទ្វីបអឺរ៉ុបយ៉ាងគួរឱ្យអាណិតបំផុត។ ពួកគេត្រូវបានចាប់ខ្លួនដោយប៉ូលីសព្រំដែននៅពេលដែលបុរសម្នាក់ ក្នុងវ័យប្រហែល ២០ឆ្នាំ បានលាក់ខ្លួននៅក្នុងតាបឡូរថយន្តដឹកទំនិញមួយ ដោយព្យាយាមចូលទៅក្នុងតំបន់ Melilla របស់អាហ្វ្រិកខាងជើង។ មន្រ្តីប៉ូលីសបាននិយាយថា រថយន្ត ៣គ្រឿង ត្រូវបានឈប់នៅទីក្រុង Beni-Enzar ប្រទេសម៉ារ៉ុកក្នុងរយៈពេល ៣ម៉ោង កាលពីថ្ងៃសៅរ៍។ រូបភាពដ៏គួរឱ្យរន្ធត់មួយនេះ ក៏បានបង្ហាញអំពីការលាក់ខ្លួនរបស់ជនអន្តោប្រវេសន៍ខុសច្បាប់ ទី២ នៅក្នុងកាប៊ីនម៉ាស៊ីនរថយន្តផងដែរ។ ប៉ូលីសព្រំដែនបាននិយាយថា ពួកគេក៏បានរកឃើញជនអន្តោប្រវេសន៍ខុសច្បាប់ម្នាក់ទៀតពួននៅកៅអីខាងក្រោយរបស់រថយន្ត ហើយអ្នក ទី៤ ដែលបានលាក់ខ្លួននៅក្នុងរថយន្តដឹកសំរាមក៏ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារមានការប៉ះទង្គិចរថយន្ត។ ជនអន្តោប្រវេសន៍ទាំងនោះ ដែលរួមទាំងក្មេងស្រីអាយុ ១៥ឆ្នាំ ត្រូវបានគេជួយសង្គ្រោះ ហើយបុរស ២នាក់ ដែលមានអាយុប្រហែល

    May 27, 2019
  • បច្ចេកវិទ្យា

    ជាមួយនឹងការរចនា ជម្រើសពណ៌ដ៏អស្ចារ្យ ថាមពលថ្មដ៏សម្បូរបែប និងថាមពលជាច្រើនមុខផ្សេងទៀត ស្មាតហ្វូន Huawei P30 Pro មិនមែនគ្រាន់តែជាទូរស័ព្ទសម្រាប់ថតរូបមួយមុខនោះទេ ប៉ុន្តែវាជាទូរស័ព្ទស្មាតហ្វូនដ៏ល្អបំផុតនៅ ឆ្នាំ២០១៩ នេះដែលយើងបានឃើញ។ ស្មាតហ្វូននេះវាត្រូវបានលក់ក្នុងតម្លៃប្រហែល ៩០០ផោន (១១៥០ ដុល្លារអាមេរិក) នៅក្នុងអង់គ្លេស ដែលតម្លៃរបស់វាគឺដូចគ្នាទៅនឹង Samsung S10+ ដែរ។ ជាក់ស្តែងទីផ្សារស្មាតហ្វូនតែងតែមានទីផ្សារពាណិជ្ជកម្ម និងទីផ្សារលក់ដុំយ៉ាងរស់រវើក ដែលវាជំរុញឱ្យមាននូវភាពប្រសើរឡើង និងកំណើនខ្ពស់។ ក្នុងពិភពលោកដ៏ឥតខ្ចោះមួយនេះ ក្រុមហ៊ុន Samsung ក៏ដូចជាក្រុមហ៊ុន Apple និងក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនកំពុងនាំមុខលើវិស័យស្មាហ្វូន តែងនាំយកមកជាមួយនឹងបច្ចេកវិទ្យាថ្មីៗ

    May 27, 2019
  • អន្តរជាតិ

    បើតាម SoraNews24 បានឱ្យដឹងថា ក្រុមហ៊ុន Yell ជាក្រុមហ៊ុនធានារ៉ាប់រងដែលមានមូលដ្ឋាននៅទីក្រុងតូក្យូប្រទេសជប៉ុន បានប្រកាសពីការធានារ៉ាប់រងដែលមានតែមួយគត់សម្រាប់គ្រួសារដែលមានកុមារ ដែលងាយត្រូវបានរងគ្រោះដោយសារការសម្លុតគំរាមកំហែង។ ខណៈពេលដែលក្រុមហ៊ុនគិតថា នេះអាចជាដំណោះស្រាយ ឬយ៉ាងហោចណាស់វិធីមួយដែលអាចធ្វើឱ្យប្រសើរឡើងនូវបញ្ហាដែលកំពុងរីករាលដាលនៃការគំរាមកំហែងនៅសាលារៀន។ ការធានារ៉ាប់រងភាគច្រើននឹងគ្របដណ្តប់លើការចំណាយដូចជាវិក័យប័ត្រវេជ្ជសាស្រ្ត ឬប្រសិនបើគ្រួសារសម្រេចចិត្តយករឿងក្តីទៅតុលាការ។ មិនត្រឹមតែសេវានោះទេ ក្រុមហ៊ុន Yell ក៏ផ្តល់ជូននូវការពិគ្រោះយោបល់ផ្នែកច្បាប់ដល់អតិថិជនប្រសិនបើពួកគេគិតថា កូនៗរបស់ពួកគេត្រូវបានគេប្រមាថធ្វើបាប (BULLY) នៅក្នុងសាលារៀន។ ពួកគេអាចនិយាយជាមួយមេធាវីជាដៃគូរបស់ពួកគេ ដើម្បីស្វែងរកជម្រើសតាមផ្លូវច្បាប់ដោយមិនគិតថ្លៃ។ ក្នុងអំឡុងពេលពិភាក្សាជាមួយមេធាវី ខាងអតិថិជន (ឬឪពុកម្តាយ) នឹងទទួលបានដំបូន្មានអំពីរបៀបដែលពួកគេអាចចងក្រងឯកសារ និងចងក្រងភស្តុតាងនៃការគំរាមកំហែង ដែលវាជាជំហានដំបូងក្នុងការដាក់បណ្តឹង។ បន្ទាប់មកក្រុមហ៊ុននឹងព្យាយាមបង្ខំសាលារៀន ឬឪពុកម្តាយរបស់ជនបង្ក ដើម្បីចាត់វិធានការប្រឆាំងនឹងការគំរាមកំហែងនេះ។ អ្នកទាំងឡាយណាដែលចាប់អារម្មណ៍ក្នុងការទទួលយកការធានារ៉ាប់រងពីក្រុមហ៊ុន Yell អាចរំពឹងថា

    May 27, 2019
  • អន្តរជាតិ

    នៅប្រទេសជប៉ុនភោជនីយដ្ឋានបែបលោកខាងលិច ជាឧទាហរណ៍ដូចជា Denny’s ត្រូវបានគេហៅថា «ភោជនីយដ្ឋានបែបគ្រួសារ» ថ្វីបើមានឈ្មោះថាជាហាងបែបគ្រួសារ ប៉ុន្តែអតិថិជនមួយចំនួនធំភាគច្រើននៅតែបរិភោគអាហារតែម្នាក់ឯងដដែល។ ជាការពិតភោជនីយដ្ឋានបែបនេះគឺតែងមានកន្លែងធំទូលាយ តម្លៃទាប ហើយបើកទ្វាររហូតដល់ពាក់កណ្តាលអាធ្រាត្រឯណោះ (ស្ទើរតែ ២៤ម៉ោង/ថ្ងៃ)។ វាជាទីតាំងពេញនិយមរបស់សិស្ស និងយុវវ័យ ដែលភាគច្រើនមិនមានពេលវេលា ថាមពល ឬជំនាញ ដើម្បីចម្អិនអាហារសម្រាប់ខ្លួនឯង ជាពិសេសប្រសិនបើពួកគេឃ្លានបន្ទាប់ពីចេញពីរៀន ឬកន្លែងការងារ។ យ៉ាងណាមិញភោជនីយដ្ឋានបែបគ្រួសារមានឈ្មោះថា Gusto មួយនេះ គឺកំពុងមានការចាប់អារម្មណ៍ខ្លាំងពីអតិថិជនដែលនិយមដើរញ៉ាំអាហារម្នាក់ឯង ដោយសារពួកគេបានរៀបចំតុអង្គុយនៅក្នុងភោជនីយដ្ឋានជាចន្លោះៗ របៀបជាឯកជនសម្រាប់ភ្ញៀវនីមួយៗ។ បើក្រឡេកមើលមួយភ្លែតទៅយើងប្រហែលជាគិតថា នេះអាចជាឧទាហរណ៍មួយទៀតនៃភាពអៀនខ្មាស់របស់ជប៉ុននាសម័យទំនើប ព្រោះថាការញ៉ាំអាហារពេលល្ងាចជាទូទៅធ្វើឱ្យអ្នកសម្លឹងភ្នែកគ្នាដោយចៃដន្យ។ ប៉ុន្តែការពិតទៅគឺមានហេតុផលមួយចំនួនលើសពីការសម្លឹងភ្នែកគ្នានេះទៅទៀត សម្រាប់អ្នកដែលចូលចិត្តញ៉ាំអាហារនៅដាក់ដោយឯកឯង។ ដូចដែលបានរៀបរាប់ខាងលើថា ភោជនីយដ្ឋានបែបគ្រួសារ គឺមានប្រជាប្រិយភាពជាពិសេសជាមួយសិស្ស

    May 27, 2019
  • អន្តរជាតិ

    ថ្ងៃឈប់សម្រាកជាសាធារណៈ ថ្ងៃបុណ្យជាតិ ឬថ្ងៃឈប់សម្រាកស្របច្បាប់ (ចែងដោយច្បាប់) គឺមានន័យថា វាគឺមិនលើសពីមានម្តងក្នុងមួយឆ្នាំនោះទេ ហើយថ្ងៃទាំងនោះសុទ្ធតែត្រូវបានកំណត់ទុកជាថ្ងៃសម្រាកមិនធ្វើការ ដែលបង្កើតឡើងដោយនីតិរដ្ឋ។ ប្រទេសជាច្រើននៅទូទាំងពិភពលោក តែងតែរីករាយទៅនឹងថ្ងៃសម្រាក ដែលពួកគេមានជារៀងរាល់ឆ្នាំ។ ក្នុងនោះផងដែរបើនិយាយពីប្រទេសដែលមានបុណ្យឈប់សម្រាកច្រើនជាងគេនៅលើពិភពលោកនោះ ប្រទេសកម្ពុជាយើងគឺនៅឈរកំពូលតារាងលេខ ១ ដាច់គេតែម្ដង នាំមុខប្រទេស៖ ស្រី​លង្កា ឥណ្ឌា… និងថៃ ជាដើម។ ប្រទេសកម្ពុជាមានថ្ងៃបុណ្យឈប់សម្រាកសរុបរហូតដល់ ២៨ថ្ងៃ ឯណោះក្នុងមួយឆ្នាំៗ ដែលនេះជាចំនួនច្រើនជាងគេបំផុតនៅលើពិភពលោក។ ថ្ងៃឈប់សម្រាកជាច្រើននៅក្នុងប្រទេសកម្ពុជា ភាគច្រើនគឺទាក់ទងនឹងព្រះពុទ្ធសាសនា។ ជាក់ស្តែងប្រតិទិនដែលប្រើនៅក្នុងប្រទេសកម្ពុជា គឺជាប្រតិទិនបែបប្រពៃណីខ្មែរ ដែលផ្អែកលើដំណើររបស់ព្រះចន្ទ។ ទោះជាយ៉ាងណាក៏ដោយឆ្នាំយកតាមដំណើរព្រះអាទិត្យ ក៏ត្រូវបានគេពិចារណាផងដែរ ដើម្បីអនុញ្ញាតឱ្យរដូវកាលនីមួយៗត្រូវគ្នាជាមួយនឹងថ្ងៃណាមួយជារៀងរាល់ឆ្នាំ។ នេះមានន័យថាថ្ងៃឈប់សម្រាក គឺអាចត្រូវផ្លាស់ប្តូរថ្ងៃជារៀងរាល់ឆ្នាំ។

    May 25, 2019
  • Nissan Auto Tech

    Child Safety Rear Door Lock ៖ ប្រព័ន្ធនេះជួយទប់ស្កាត់មិនឱ្យទ្វារខាងក្រោយបើកដោយចៃដន្យចេញពីខាងក្នុង ជាពិសេសនៅពេលកុមារតូចៗស្ថិតនៅក្នុងរថយន្ត។ នៅពេលចង្កឹះលេខយានយន្តត្រូវបានចាក់សោ ទ្វាររបស់វាអាចបើកបានតែពីខាងក្រៅប៉ុណ្ណោះ។ Rear Door Alert (RDA) ៖ RDA ត្រួតពិនិត្យនៅពេលទ្វារខាងក្រោយរានយន្តត្រូវបាន បើក/បិទ មុននិងក្រោយពីការធ្វើដំណើររបស់លោកអ្នក។ ប្រព័ន្ធនេះនឹងឆ្លើយតបជាមួយការជូនដំណឹងប្រសិនបើទ្វារខាងក្រោយណាមួយត្រូវបានប្រើប្រាស់មុនពេលធ្វើដំណើរ ប៉ុន្តែមិនអាចបើកឡើងវិញបានបន្ទាប់ពីការធ្វើដំណើរត្រូវបានបញ្ចប់។ នៅពេលដែលរថយន្តត្រូវបានចុះចតរួច ហើយម៉ាស៊ីនយានយន្តក៏ត្រូវបានរលត់ ប្រព័ន្ធនេះនឹងបង្ហាញនូវការជូនដំណឹងមួយទៅក្នុងផ្ទាំង instrument panel ហើយបន្ទាប់មកវានឹងផ្តល់ដំណឹងជាសំឡេងរោទ៍។ សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន

    May 25, 2019