- autoadmin
- អន្តរជាតិ
រដ្ឋមន្រ្តីក្រសួងវប្បធម៍ថៃលោក Weera Rojphotjanarat បាននិយាយកាលពីថ្ងៃទី២៩ ខែឧសភា នេះថា គណៈកម្មាធិការលើកកម្ពស់ និងអភិរក្សសម្បត្តិវប្បធម៌បានពិភាក្សាអំពីការរីកចម្រើននៃការរៀបចំដើម្បីដាក់ស្នើសម្ល «តុមយ៉ាមឃុង» ចូលក្នុងបេតិកភណ្ឌវប្បធម៌អរូបីយ៍របស់អង្គការយូណេស្កូ នៅខែមីនា ឆ្នាំ២០២០។ ពួកគេរំពឹងថា ការដាក់ស្នើនេះនឹងត្រូវបានយកទៅពិចារណានៅឯកិច្ចប្រជុំបេតិកភណ្ឌវប្បធម៌នៃអង្គការយូណេស្កូនៅក្នុងខែមីនា ឆ្នាំ២០២០។ តុមយ៉ាមឃុង (Tom Yum Kung) គឺជាពាក្យសំយោគនៅក្នុងភាសាថៃ ដោយមានពាក្យថា «Tom» មានន័យថា ការទឹករំពុះ និង «Yum» មានន័យថា គ្រឿងទេសហឺរនិងជូរ ពោលគឺសំដៅលើដំណើរការចម្អិនអាហាររបស់ថៃ។ តុមយ៉ាមឃុង វាជាម្ហូបពិសេសរបស់ពួកតំបន់កណ្តាល ត្រូវបានគេចម្អិនដោយដាក់សាច់បង្គាធំៗ ជាមួយនឹងគ្រឿងទេសឱសថ ហើយវាគឺជាមុខម្ហូបដែលជួយរក្សាតុល្យភាពនៃរាងកាយ។
May 31, 2019 - អន្តរជាតិ
បុរសម្នាក់ដែលបានស្លាប់បន្ទាប់ពីបានដុតខ្លួនឯងនៅលើវាលស្មៅនៅជិតសេតវិមាន White House កាលពីថ្ងៃពុធ ត្រូវបានប្រភពរបស់ប៉ូលិសឱ្យដឹងថា បានបែកថ្នាំ (hallucinating) បន្ទាប់ពីគាត់បានការប្រើថ្នាំ K2 លាយជាមួយនឹងថ្នាំ Phencyclidine (PCP) ដែលថ្នាំទាំង ២ សុទ្ធតែជាគ្រឿងញៀន។ បុរសម្នាក់នោះមានឈ្មោះថា Arnav Gupta អាយុ ៣៣ឆ្នាំ រូបគាតត្រូវបានគេស្គាល់អត្តសញ្ញាណដោយប៉ូលិសឧទ្យានសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានស្លាប់នៅឯមន្ទីរពេទ្យ។ លោក Arnav Gupta មកពីក្រុង Bethesda រដ្ឋ Maryland ត្រូវបានក្រុមគ្រួសាររាយការណ៍ថា បានបាត់ខ្លួននៅចំពេលដែលគាត់ត្រូវបានគេរកឃើញថា បានដុតខ្លួនឯងនៅលើវាលស្មៅមួយនៅឧទ្យាន Ellipse ជិតសេតវិមាន
May 31, 2019 - អន្តរជាតិ
យោងការបង្ហោះនៅលើបណ្តាញហ្វេសប៊ុកកាលពីថ្ងៃ ទី២៩ ខែឧសភា ហាងលក់ទុរេនមួយឈ្មោះថា Majestic Durian បានផ្តល់ជូននូវប៊ូហ្វេទុរេននៅឯប្លុក Block 84 HDB Bedok North Street 4 ដោយចំណាយក្នុងម្នាក់ត្រឹមតែ ៣៨ដុល្លារសិង្ហបុរី (ប្រហែល ២៧.៥ដុល្លារអាមេរិក) ។ ទុរេនសម្រាប់ប៊ូហ្វេរួមមានពូជ៖ Mao Shan Wang, D13 និង D101។ ក្នុងនោះពូជ Mao Shan Wang ត្រូវបានគេឱ្យដឹងថា មានរសជាតិជូរ ខណៈដែលពូជ D13
May 31, 2019 - អន្តរជាតិ
ហ្វីលីពីនទើបតែបានបង្កើតច្បាប់ថ្មីមួយ ដែលតម្រូវឲ្យសិស្សទាំងអស់រួមមានកម្រិតបឋមសិក្សា វិទ្យាល័យ និងថ្នាក់បរិញ្ញាបត្រ ត្រូវតែដាំដើមឈើឲ្យបាន ១០ ដើម ទើបអាចបញ្ចប់ការសិក្សារបស់ពួកគេបាន។ ច្បាប់ថ្មីនេះត្រូវបានគេហៅថា “ច្បាប់កេរ្តិ៍ដំណែលនៃការបញ្ចប់ការសិក្សាចំពោះបរិស្ថាន”។ បើក្រឡេកទៅមើលតួលេខសិស្សក្នុងប្រទេសហ្វីលីពីនវិញ គឺពេលបច្ចុប្បន្ននេះសិស្សកម្រិតបឋមសិក្សាមានចំនួន ១២ លាននាក់ កម្រិតវិទ្យាល័យមាន ៥ លាននាក់ និងកម្រិតបរិញ្ញាបត្រមានចំនួន ៥០០,០០០ នាក់ ដូចនេះបើពួកគេដាំដើមឈើម្នាក់ ១០ ដើមក្នុងមួយឆ្នាំគេនឹងអាចទទួលបានដើមឈើថ្មីចំនួន ១៧៥ លានដើមរៀងរាល់ឆ្នាំ។ បើតាមលោក Gary Alejano ប្រធាននាយកដ្ឋានអប់រំ និងគណកម្មាធិការស្តីពីឧត្តមសិក្សាបានឲ្យដឹងថា ច្បាប់នេះត្រូវបានង្កើតឡើង ដើម្បីទប់ស្កាត់ទៅនឹងការកាប់បំផ្លាញព្រៃឈើ និងបម្រែបម្រួលអាកាសធាតុដែលកំពុងកើតមាននៅក្នុងពេលបច្ចុប្បន្ននេះ ។
May 30, 2019 - អន្តរជាតិ
យោងតាមធនាគារ DBS ដែលស្ថិតនៅក្រោមក្រុមហ៊ុន DBS Group Holdings របស់សិង្ហបុរីបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមអាចនឹងកើនឡើងរហូតដល់ ៦.៥% ក្នុងមួយឆ្នាំៗក្នុងរយៈពេល ១០ឆ្នាំ ខាងមុខទៀត ហើយអាចនឹងវ៉ាដាច់សិង្ហបុរីនៅត្រឹម ឆ្នាំ២០២៩ ។ លោក Irvin Seah សេដ្ឋវិទូជាន់ខ្ពស់របស់ DBS បានថ្លែងនៅក្នុងរបាយការណ៍ស្រាវជ្រាវកាលពីថ្ងៃអង្គារថា មូលដ្ឋានគ្រឹះដែលរួមមានការបង្កើនផលិតភាព និងហេដ្ឋារចនាសម្ព័ន្ធ ទប់ទល់នឹងស្ថានភាពតឹងតែក្នុងសង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក បានធ្វើឱ្យវៀតណាមក្លាយជាគោលដៅកំពូលសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស។ យោងតាមរបាយការណ៍បានឱ្យដឹងថា សេដ្ឋកិច្ចរបស់វៀតណាមមានសក្ដានុពលក្នុងការបន្តលូតលាស់ក្នុងអត្រាចន្លោះពី ៦% ទៅ ៦.៥% នៅក្នុងរយៈពេល ១០ឆ្នាំ ដោយមាន ៥.៥%
May 29, 2019 - រថយន្ត
ក្រុមហ៊ុនផលិតរថយន្ដដែលមានមូលដ្ឋាននៅភាគកណ្តាលប្រទេសចិនមួយកន្លែងបានអះអាងថា ខ្លួនបានផលិតរថយន្តដើរដោយថាមពលអ៊ីដ្រូសែន ដែលអាចធ្វើដំណើរបានរហូតដល់ទៅ ៥០០គីឡូម៉ែត្រ ដោយប្រើតែទឹកប៉ុណ្ណោះ!!! យោងតាមកាសែត Nanyang Daily បានឱ្យដឹងថា គំរូរថយន្ត ដែលផលិតដោយក្រុមហ៊ុន Qingnian Cars ក្នុងទីក្រុង Nanyang របស់ខេត្ត Henan បានធ្វើតេស្តជាលើកដំបូងកាលពីថ្ងៃពុធ នៅពេលដែលមន្ត្រីបក្សកុម្មុយនិស្តក្នុងស្រុកបានចុះទៅទស្សនារោងចក្រនេះ។ រថយន្តនេះមិនត្រូវបានគេដឹងថា ត្រូវបានគេធ្វើតេស្តលើរយៈចម្ងាយឆ្ងាយនោះទេ ប៉ុន្តែលោក Pang Qingnian នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបាននិយាយប្រាប់កាសែត Securities Times ថា វាមានសមត្ថភាពធ្វើដំណើរពី ៣០០ ទៅ ៥០០គីឡូម៉ែត្រ ដើរដោយទឹកពី ៣០០
May 29, 2019 - Nissan Auto Tech
Tire Pressure Monitoring System (TPMS) ៖ ប្រព័ន្ធនេះវាស់វែង និងផ្តល់ឱ្យលោកអ្នកនូវសញ្ញានៃការព្រមាន នៅពេលដែលសំបកកង់យានយន្តរបស់លោកអ្នកធូរ (under-inflated)។ មុខងារ TPMS មានសមត្ថភាពដឹងជាមុនថា កង់រថយន្តរបស់អ្នកនឹងធូរ ឬយ៉ាងណា ហើយបន្ទាប់មកវានឹងផ្តល់សញ្ញាភ្លើងពណ៌លឿងថាកង់មួយណាដែលបានធូរ ទៅតាមរយៈអេក្រង dashboard របស់រថយន្ត។ Follow-Me-Home Headlamps ៖ ប្រព័ន្ធឆ្លាតវៃមួយនេះអនុញ្ញាតឱ្យចង្កៀងភ្លើងរថយន្តរបស់លោកអ្នក បន្តភ្លឺរយៈពេល ២ ទៅ ៣នាទី បន្ថែមទៀត ពេលដែលរថយន្តរបស់អ្នកបានចត និងរលត់ម៉ាស៊ីនទៅហើយនោះ។ វាផ្តល់ពន្លឺចេញពីចង្កៀងមុខ និងភ្លើងបំភ្លឺពីជំហៀងប៉ុន្មានវិនាទីដល់លោកអ្នក ដើម្បីជាភាពងាយស្រួលនៅទីងងឹត ពេលដែលលោកអ្នកដើរចូលក្នុងផ្ទះ
May 29, 2019 - រថយន្ត
Bugatti បានឈ្នះពានរង្វាន់សម្រាប់រចនារបស់ខ្លួន (Design Award for the most beautiful concept car of 2019) សម្រាប់ម៉ូដែល La Voiture Noire ក្នុងអំឡុងពេលដាក់តាំងពិព័រណ៍របស់ពួកគេ នៅឯព្រឹត្តិការណ៍ Concorso d’Eleganza Villa d’Este ដែលត្រូវបានប្រារព្ធឡើងនៅច្រាំងទន្លេ Como របស់ប្រទេសអ៊ីតាលី។ រថយន្តនេះបានធ្វើការបង្ហាញខ្លួនជាលើកដំបូងនៅឯពិព័រណ៍រថយន្ដក្រុងហ្សឺណែវ ឆ្នាំ២០១៩ ខណៈវាត្រូវបានរចនាឡើងដើម្បីអបអរពិធីខួបលើក ទី១១០ របស់ក្រុមហ៊ុន Bugatti ផ្ទាល់ ហើយវាក៏ជាការឧទ្ទិសដល់ម៉ូដែល 57SC
May 29, 2019 - អន្តរជាតិ
ការសិក្សាមួយបានរកឃើញថា ការផ្តល់នូវស្នាមញញឹមក្លែងក្លាយនៅកន្លែងធ្វើការ អាចនាំឱ្យបុគ្គលិកទាំងនោះក្លាយជាបុគ្គលផឹកស្រាច្រើន នៅក្រោយពេលពួកគេសម្រាកពីការងារ។ នៅក្នុងការសិក្សានេះអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Penn State និងសាកលវិទ្យាល័យ Buffalo បានតាមដានទម្លាប់នៃការផឹករបស់មនុស្ស ១,៥៩២នាក់ ដែលពួកគេសុទ្ធតែជាបុគ្គលិកធ្វើការជាប្រចាំជាមួយសាធារណជន។ ក្នុងនោះសាស្ត្រាចារ្យផ្នែកចិត្តសាស្ត្រនៅសាកលវិទ្យាល័យ Penn State អ្នកនាង Alicia Grandey បាននិយាយថា ខណៈពេលដែលញញឹមជាផ្នែកមួយនៃការងាររបស់លោកអ្នក ហើយវាហាក់ដូចជាលក្ខណៈវិជ្ជមាននោះ វាអាចនឹងសាបអស់ទៅវិញប្រសិនបើធ្វើបែបនេះពេញមួយថ្ងៃ។ ការក្លែងបន្លំ និងទប់អារម្មណ៍ជាមួយអតិថិជនវាពិតជាពាក់ព័ន្ធនឹងការផឹកស្រា ហើយវាលើសពីភាពតានតឹងនៃការងារ ឬអារម្មណ៍អវិជ្ជមានរបស់បុគ្គលិក។ វាមិនមែនគ្រាន់តែអារម្មណ៍មិនល្អ ទើបធ្វើឱ្យពួកគេឈានដល់ថ្នាក់ទៅផឹកស្រានោះទេ! ផ្ទុយទៅវិញប្រសិនបើពួកគេកាន់តែគ្រប់គ្រងអារម្មណ៏អវិជ្ជមានរបស់ខ្លួននៅកន្លែងធ្វើការបានប៉ុណ្ណា ពួកគេកាន់តែមិនអាចគ្រប់គ្រងតម្រូវការផឹកស្រាដើម្បីរំសាយអារម្មណ៍ទៅតាមនោះដែរ។ ការស្រាវជ្រាវដែលត្រូវបានចុះផ្សាយក្នុងទិនានុប្បវត្តិ Journal of Occupational
May 29, 2019 - អន្តរជាតិ
ឥណ្ឌា៖ ក្នុងបំណងលើកទឹកចិត្តឪពុកម្តាយក្រីក្រឱ្យបញ្ជូនកូនរបស់ពួកគេទៅសាលារៀនជំនួសឱ្យការបញ្ជូនពួកគេឱ្យទៅធ្វើការនៅតាមរោងចក្រកិនថ្ម សាលារៀនតូចដើម្បីសិស្សក្រីក្រមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា បានចាប់ផ្តើមឱ្យពួកក្មេងៗទាំងនោះធ្វើការកែច្នៃសំណល់ប្លាស្ទិក ដើម្បីយកមកធ្វើជាថ្លៃសិក្សារបស់ពួកគេ។ សាលារៀនមួយនោះមានឈ្មោះថា Akshar Forum មានទីតាំងស្ថិតនៅភូមិ Pamohi នៅទីក្រុង Guwahati ហើយកាលពីពេលថ្មីៗនេះ ពួកគេបានអនុវត្តគោលនយោបាយថ្មីស្របតាមកម្មវិធីកែច្នៃឡើងវិញ ដែលចាប់ផ្តើមកាលពី ៦ ខែមុន។ យោងតាម Homegrown របស់ឥណ្ឌាបានឱ្យដឹងថា សាលារៀននេះត្រូវបានបង្កើតឡើងនៅ ឆ្នាំ២០១៦ ដោយលោក Parmita Sharma និងលោក Mazin Mukhtar ដោយមានគោលបំណងបណ្តុះបណ្តាលសិស្សឱ្យចេះ «រកប្រាក់ចំណូល ដោយការទទួលខុសត្រូវចំពោះរដ្ឋាភិបាល» ។ តាំងពីពេលនោះមកសាលាបានផ្តល់នូវការអប់រំពិសេស ដែលខិតខំជួយកូនសិស្សឱ្យស្វែងយល់ពីភាពច្នៃប្រឌិតរបស់ខ្លួន។
May 29, 2019









