- autoadmin
- អន្តរជាតិ
អតីតមេដឹកនាំគណបក្សប្រជាធិបតេយ្យលោក អាប់ភីស៊ីត វេចាជីវ៉ា (Abhisit Vejjajiva) បានប្រកាសលាលែងពីតំណែងជាសមាជិកសភា ដោយនិយាយថា លោកមិនលេបសម្តីរបស់ខ្លួន និងធ្វើតាមដំណោះស្រាយរបស់គណបក្សប្រជាធិបតេយ្យ ដើម្បីគាំទ្រឧត្តមសេនីយ៍លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ជានាយករដ្ឋមន្ត្រីថ្មី។ លោកបានប្រកាសការលាលែងនេះចំពេលមានការបោះឆ្នោតសម្រាប់នាយករដ្ឋមន្ត្រីថ្មីក្នុងថ្ងៃនេះ ឥឡូវនេះវាកាន់តែមានភាពងាយស្រួលសម្រាប់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យបានគាំទ្រពួកគាត់ តាមពីក្រោយគណបក្ស Palang Pracharat កាលពីយប់មិញ។ លោក អាប់ភីស៊ីត បាននិយាយថា មុនពេលបោះឆ្នោតលោកបានប្រកាសគោលនយោបាយរបស់លោកថា មិនគាំទ្រលោក ប្រាយុទ្ធ ជានាយករដ្ឋមន្ត្រីក្នុងនាមជាអតីតមេដឹកនាំប្រជាធិបតេយ្យ។ លោកបាននិយាយនៅក្នុងអត្ថបទកាសែតបាងកកប៉ុស្តិ៍ថា ៖ «ខ្ញុំមិនអាចចូលរួមប្រជុំនៅថ្ងៃនេះ និងប្រឆាំងនឹងដំណោះស្រាយរបស់គណបក្ស
June 5, 2019 - អន្តរជាតិ
ម៉ាឡេស៊ី៖ ស្នេហាពេលខ្លះកើតឡើងបានតាមវិធីប្លែកៗ ដោយពេលខ្លះអ្នកអាចជួបនរណាម្នាក់ដែលអ្នកចូលចិត្ត នៅកន្លែងដែលអ្នកមិននឹកស្មានដល់បំផុត!។ ជាក់ស្តែងថ្មីៗនេះ សិស្សសាកលវិទ្យាល័យឯកជន UTAR បានចែករំលែករឿងមួយទៅលើបណ្តាញ Instagram ក្នុងគណនីឈ្មោះថា UTAR Confessions ដោយសង្ឃឹមថា នឹងស្វែងរកបុរសម្នាក់ដែលនាងបានលង់ស្រឡាញ់ ខណៈពេលដែលនាងកំពុងមើលរឿង Aladdin តែម្នាក់ឯង នៅឯក្នុងរោងកុន។ ជាក់ស្តែងដំបូងឡើយនាងត្រូវទៅមើលខ្សែភាពយន្ត Aladdin ជាមួយមិត្តរបស់នាង ប៉ុន្តែពួកគេបានលុបចោលការណាត់នៅនាទីចុងក្រោយ ដូច្នេះនាងត្រូវទៅរោងកុនតែម្នាក់ឯង។ នាងបាននិយាយថា៖ «នៅពេលខ្ញុំទៅដល់ខាងក្នុងរោងកុន ខ្ញុំឃើញមានបុរសសង្ហាម្នាក់កំពុងអង្គុយក្បែរខ្ញុំ។ តែទោះជាយ៉ាងណាក៏ដោយនៅក្នុងវគ្គមួយនៃខ្សែភាពយន្ត ខ្ញុំក៏បានដេកលក់អស់ប្រហែលជា ២០នាទី ហើយនៅពេលភ្ញាក់ឡើងវិញ ក៏ឃើញថាបុរសម្នាក់ដែលអង្គុយក្បែរខ្ញុំ កំពុងកាន់ដៃខ្ញុំ!»។ នាងបានសរសេរថា៖ «ខ្ញុំបានព្យាយាមលែងដៃពីគាត់
June 5, 2019 - អន្តរជាតិ
ថ្មីៗនេះនៅក្នុងវីដេអូដែលត្រូវបានបង្ហោះលើ Facebook កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា បានបង្ហាញថា អ្នកប្រមូលលុយបំណុលម្នាក់គាត់បានពាក់សំលៀកបំពាក់ជាឈុតសម្រាប់ពិធីបុណ្យសពប្រពៃណីចិន ហើយបានទៅលុតជង្គង់នៅមុខការិយាល័យរបស់កូនបំណុលជាម្ចាស់ក្រុមហ៊ុនម្នាក់ ជាមួយនឹងពាក្យអង្វរស្រែកថា៖ «សូមមេត្តាសងលុយវិញមក!» ។ នៅក្នុងវីដេអូឃ្លីបនោះគាត់បានសួរកូនបំណុលម្តងហើយម្តងទៀតថា តើពួកគេនឹងសងប្រាក់មកវិញ ឬទេ? ហើយថែមទាំងព្រមានអ្នកផ្សេងកុំឱ្យធ្វើជំនួញជាមួយមនុស្សនៅក្រុមហ៊ុននេះទៀតផង។ បុរសចំណាស់រូបនេះបានស្មូតបទហែសពផងដែរ ខណៈសំដែងការអង្វរ និងសំណូមពរឱ្យម្ចាស់ក្រុមហ៊ុនចេញមកដោះស្រាយ។ អ្នកប្រមូលបំណុលចំណាស់ម្នាក់នេះត្រូវបានគេឱ្យដឹងថា មានវ័យ ៥៩ឆ្នាំ នេះបើយោងតាមការបង្ហើបរបស់កាសែត Lianhe Wanbao ។ គាត់ត្រូវបានជួលកាលពីពីរសប្តាហ៍មុន ដើម្បីដើរប្រមូលបំណុល ហើយក្រុមហ៊ុនដែលគាត់បានទៅទារលុយនេះ បានខ្ចីប្រាក់ចំនួន ១៧០,០០០ដុល្លារ ពីអតិថិជនរបស់គាត់ កាលពីប្រហែល ៣ឆ្នាំមុន និងមិនទាន់សងបំណុលវិញនៅឡើយរហូតដល់ពេលនេះ។
June 5, 2019 - អន្តរជាតិ
បណ្ឌិត្យសភាអាកាសចរណ៍អាមេរិកនៅក្រុង Denton រដ្ឋ Texas ត្រូវបានគេចោទប្រកាន់ពីបទធ្វេសប្រហែស និងការអនុវត្តរើសអើងពូជសាសន៍ បន្ទាប់ពីនិស្សិតអាកាសចរណ៍ជនជាតិចិនម្នាក់បានធ្វើអត្តឃាតនៅបរិវេណសាលា។ និស្សិតម្នាក់នោះ Yang Yan អាយុ ២១ឆ្នាំ ដែលត្រូវបានគេជឿថា មកពីខេត្ត Huai’an ខេត្ត Jiangsu ត្រូវបានគេរកឃើញថា បានស្លាប់ នៅព្រឹកថ្ងៃ ទី១៦ ខែមេសា កន្លងទៅ នៅក្នុងបន្ទប់អន្តេវាសិកដ្ឋានរបស់អាកាសចរណ៍។ ហើយការស្លាប់របស់គាត់ត្រូវបានកំណត់ថា ជាការធ្វើអត្តឃាត។ ចាប់តាំងពីសោកនាដកម្មនេះមិត្តរួមថ្នាក់ខ្លះរបស់លោក Yan បានចាប់ផ្តើមបញ្ចេញមតិទាក់ទងនឹងការពិបាក ដែលឈាន់ទៅដល់ការស្លាប់របស់គាត់ និងការមិនយកចិត្តទុកដាក់ជាទូទៅរបស់សាលា ចំពោះសុខុមាលភាពនិស្សិតជនជាតិចិន ក្នុងទម្រង់នៃការរឹតបន្តឹងការធ្វើដំណើរ និងភាសា
June 5, 2019 - អន្តរជាតិ
កាលពីព្រឹកថ្ងៃអាទិត្យប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសចិនបានបង្ហាញពីរបាយការណ៍របស់អ្នកលេងអ៊ិនធឺរណែត អំពី UFO មួយដែលពួកគេបានឃើញហោះឆ្វេកឆ្វាចនៅលើមេឃ។ អ្នកលេងអ៊ិនធឺរណែតនៅទូទាំងខេត្តជាច្រើនរួមមាន៖ ខេត្តសានដុង សានស៊ី ហឺប៊ី និងហឺណាន ក៏បានចូលរួមបង្ហោះរូបភាព និងវីដេអូនៃវត្ថុអាថ៌កំបាំងដែលហោះនៅលើមេឃនោះ ហើយក៏ឆ្ងល់ថា វាជាអ្វីឱ្យប្រាកដ?។ យ៉ាងណាមិញរដ្ឋបាលសុវត្ថិភាពនាវាចរណ៍ចិនបានបង្ហាញឱ្យដឹងថា អ្វីដែលពួកគេមើលឃើញ គឺគ្រាន់តែជាសមយុទ្ធយោធាដែលកំពុងធ្វើនៅលើសមុទ្រប៊ូហៃកាលពីចុងសប្ដាហ៍ប៉ុណ្ណោះ។ ខ្លឹមសារជាក់លាក់នៃសមយុទ្ធយោធាទាំងនេះមិនត្រូវបានបង្ហាញយ៉ាងច្បាស់ទេ ទោះបីជាវាត្រូវបានគេបញ្ជាក់យ៉ាងថាជាសមយុទ្ធក៏ដោយ។ កាលពីថ្ងៃច័ន្ទ កងកម្លាំងរ៉ុកទ័រកងទ័ពរំដោះប្រជាជនចិនបានបង្ហោះរូបភាពនៅលើវិបសាយ Weibo ជាផ្លូវការរបស់ខ្លួន ដែលបង្ហាញថា ពួកគេជាអ្នកបាញ់បង្ហោះ ICBM ចល័ត ជាមួយនឹងឃ្លាភ្ជាប់ (Caption) ថា៖ «តើអ្នកជឿដែរថា មាន UFO នៅលើពិភពលោកនេះ?» គួរឱ្យដឹងផងដែរថា
June 5, 2019 - បច្ចេកវិទ្យា
ប្រសិនបើលោកអ្នកកំពុងតែប្រើប្រាស់ទូរស័ព្ទ iPhone 5S, iPhone 6 ឬ iPhone 6 Plus ហើយសង្ឃឹមថា នឹងចង់ដំឡើង Version ទៅជា iOS 13 សូមបំភ្លេចចោលនូវក្តីស្រមៃនោះទៅ ព្រោះថា Apple នឹងមិនគាំទ្រស្មាតហ្វូនទាំងនេះនោះទេ។ សម្រាប់អ្នកកំពុងប្រើប្រាស់ iPad Air, iPad Mini2 និង iPad Mini 3 ជាមួយនឹង iPadOS ជំនាន់ថ្មី ក៏នឹងមិនអាចគាំទ្រដូចគ្នា។ ការអាប់ឌែតលើកនេះបានធ្វើឱ្យ iPhone
June 4, 2019 - អន្តរជាតិ
ការស្រាវជ្រាវបានបង្ហាញថា ការទទួលទាន វីតាមីន D ជាប្រចាំ អាចកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺមហារីកបាន។ ក្រុមអ្នកជំនាញក៏បាននិយាយថា វេជ្ជបណ្ឌិតគួរតែមានការចេញវេជ្ជបញ្ជាជាថ្នាំគ្រាប់លេបជាប្រចាំ ឬផ្តល់ការណែនាំឱ្យអ្នកជំងឺទទួលបាន វីតាមីន D ពីប្រភពខាងក្រៅ។ ប្រភពចម្បងនៃ វីតាមីន D ក្រៅពីថ្នាំគ្រាប់គឺ ពន្លឺព្រះអាទិត្យ និងអាហារមួយចំនួន រួមមានត្រីសម្បូរជាតិខ្លាញ់ដូចជា៖ ត្រីសាម៉ុង សាឌីន និងត្រីស្បៃកា ព្រមទាំងសាច់ក្រហម និងស៊ុត។ វេជ្ជបណ្ឌិតបានពិនិត្យលើការស្រាវជ្រាវលើមនុស្សចំនួន ៧៩,០០០នាក់ ដែលមានអាយុជាមធ្យម ៦៨ឆ្នាំ ក្នុងរយៈពេលយ៉ាងហោចណាស់ ៤ឆ្នាំ។ ក្នុងនោះគេបានរកឃើញថា ១៣% នៃអ្នកដែលទទួលថ្នាំគ្រាប់ វីតាមីន
June 4, 2019 - អន្តរជាតិ
ក្រសួងអប់រំចិនបានព្រមានសិស្សគ្រប់គ្នាឱ្យប្រុងប្រយ័ត្នប្រសិនបើពួកគេកំពុងសិក្សានៅសហរដ្ឋអាមេរិក ដែលនេះជាសញ្ញាថ្មីបំផុតបង្ហាញអំពីទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនរវាងប្រទេសទាំងពីរ។ នៅក្នុងការព្រមានអំពី «ការសិក្សានៅបរទេស» ប្រចាំឆ្នាំ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ក្រសួងបានឱ្យដឹងថា និស្សិត និងអ្នកសិក្សាត្រូវតែ «រៀបចំឱ្យបានសមស្រប» ប្រសិនបើពួកគេចង់ទៅសិក្សានៅសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា វាជារឿងមួយរយៈមកហើយដែលថា និស្សិតចិនមួយចំនួនដែលចង់ទៅសិក្សានៅសហរដ្ឋអាមេរិកត្រូវប្រឈមនឹងការដាក់កំហិតទិដ្ឋាការ ការពន្យាពេលលើការពិនិត្យមើលឯកសារឡើងវិញ បន្ថយសុពលភាព និងកើនឡើងនៃការបដិសេធទិដ្ឋាការ។ ដែលទាំងនេះវាធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់និស្សិតចិននៅក្នុងសហរដ្ឋអាមេរិក។ គួរឱ្យដឹងផងដែរថា ក្រសួងប់រំរបស់ចិនកម្រនឹងចេញការដាស់តឿនណាស់ ហើយនៅពេលដែលពួកគេប្រកាសអ្វីមួយ វាច្រើនតែទាក់ទងនឹងសាកលវិទ្យាល័យណាមួយ មិនមែនព្រមានទូទាំងប្រទេសទាំងមូលយ៉ាងនេះទេ។ ការប្រកាសនេះបានកំពុងតែមានភាពរំជើបរំជួលតាំងតែពីថ្ងៃផ្សាយដំបូងនៅលើបណ្តាញ Weibo កាលពីថ្ងៃចន្ទមកម៉្លេះ ហើយវាក៏មានការចូលអានរហូតដល់ ២១លាន ដងផងដែរ។ លោក Xu Yongji អនុប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរអន្តរជាតិនៃក្រសួងយុត្តិធម៌បាននិយាយថា
June 4, 2019 - អន្តរជាតិ
ថ្មីៗនេះ Converse បានសហការគ្នាជាមួយនឹងក្រុមហ៊ុនមួយនៅក្នុងប្រទេសជប៉ុន ដោយនាំយកនូវស្បែកជើង ដែលមានការរចនាបែបធម្មជាតិ និងរចនាប័ទ្មថ្មីបំផុត។ ដោយសហការជាមួយក្រុមហ៊ុនផលិតសម្លៀកបំពាក់ Toyoshima ក្រុមហ៊ុន Converse នឹងចេញលក់នូវស្បែកជើងកវែងរបស់ខ្លួន ដែលស៊េរីថ្មីនេះគឺយកលំនាំគំរូផ្កាសាគូរ៉ា ដែលមានពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាត ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺថា វាត្រូវបានផលិតឡើងដោយស្រទាប់ផ្កាសាគូរ៉ាពិតប្រាកដតែម្តង។ យ៉ាងណាមិញលោកអ្នកកុំបារម្ភថា ពួកគេនឹងកាប់បំផ្លាញដើមសាគូរ៉ា ដើម្បីយកមកផលិតស្បែកជើងនេះអី! ព្រោះពួកគេគ្រាន់តែទៅរើសស្រទាប់ផ្កាដែលជ្រុះមកលើដីស្រាប់ ដែលតែងតែមានក្នុងអំឡុងពេលរដូវផ្ការីកប៉ុណ្ណោះ។ ជាការពិតការចូលរួមទិញស្បែកជើង Converse ម៉ូដែលនេះ មិនត្រឹមតែមិនបានបំផ្លាញដល់ដើមផ្កាសាគូរ៉ានោះទេ វាថែមទាំងបានជួយបង្កើនចំនួនដើមផ្កាសាគូរ៉ាទៅវិញ។ ភាគរយនៃការលក់នីមួយៗនឹងត្រូវបានបរិច្ចាគទៅដល់គម្រោងដាំដើមផ្កា នៅតាមទីតាំងមួយចំនួនដូចជាតំបន់ Tohoku ដែលធ្លាប់ត្រូវបានវាយប្រហារដោយរលកយក្សស៊ូណាមីកាលពី ឆ្នាំ២០១១។ ចំពោះស្បែកជើង Converse នេះផងដែរ ពណ៌របស់វាត្រូវបានយកចេញពីស្រទាប់ផ្កាសាគូរ៉ាសុទ្ធ។
June 4, 2019 - អន្តរជាតិ
ស្ត្រីជនជាតិជប៉ុនមួយក្រុមកាលពីថ្ងៃចន្ទ ទី៣ ខែមិថុនា បានដាក់ញត្តិទៅឱ្យរដ្ឋាភិបាល ដើម្បីប្រឆាំងនឹងតម្រូវការជាក់ស្ដែងដែលថា បុគ្គលិកនារីត្រូវតែពាក់ស្បែកជើងកែង (high heel) នៅកន្លែងធ្វើការ។ យុទ្ធនាការ #KuToo ជាពាក្យតំណាងចេញពីពាក្យ ២ នៅក្នុងភាសាជប៉ុន ដោយ ទី១ គឺ «kutsu» មានន័យថា «ស្បែកជើង» និង ទី២ គឺ «kutsuu» មានន័យថា «ឈឺចាប់» ។ វាត្រូវបានបង្កើតឡើងដោយតារាសម្តែង និងជាអ្នកនិពន្ធឯករាជ្យនាង Yumi Ishikawa ហើយភ្លាមៗក៏បានទទួលការគាំទ្រពីមនុស្សជិត ១៩,០០០នាក់ នៅលើអ៊ិនធឺណេត។
June 3, 2019









