autoadmin
  • Nissan Auto Tech

    ខណៈដែលបច្ចេកវិទ្យាបច្ចុប្បន្នកាន់តែជឿនលឿទៅមុខ ការជ្រើសយករថយន្ត Nissan Navara គឺជាជម្រើសដ៏សាកសមបំផុតសម្រាប់លោកអ្នក។ ជាកស្តែងម៉ាស៊ីនម៉ាស៊ូតទំហំ 2.5លីត្រ ស៊ីឡាំង 4 ក៏ដូចជាម៉ាស៊ីន DOHC 16-Valve VGS Turbo Intercooler បានធ្វើឱ្យ Navara មានសមត្ថភាពផ្តល់ថាមពលអតិបរមា 190PS និងកម្លាំងបង្វិលជុំអតិបរមា 450Nm ។ ការផ្តល់ជូននូវថាមពលល្អដ៏ប្រសើរនេះវាបានបង្កើនល្បឿន និងដំណើរការល្អប្រសើរជាង បើប្រៀបជាមួយម៉ាកផ្សេងទៀត ដែលរថយន្តភីកអាប់របស់ពួកគេច្រើនតែប្រើម៉ាស៊ីនទំហំចំណុះ 2.8លីត្រ និង 3.2លីត្រ។ អ្នកប្រើប្រាស់ដែលឆ្លាតនឹងមិនត្រឹមតែជ្រើសរើសយានយន្តដែលមានបច្ចេកវិទ្យាចុងក្រោយបំផុតនោះទេ ដូច្នេះហើយតម្លៃនៃរថយន្តត្រូវតែសមស្រប និងមានការប្រកួតប្រជែងក្នុងទីផ្សារ។ យ៉ាងណាមិញរថយន្ត Nissan

    June 8, 2019
  • អន្តរជាតិ

    ជំនាញតុបតែងមុខរបស់ cosplayer របស់ជនជាតិជប៉ុនបានធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល បន្ទាប់ពីនារីម្នាក់បានចេញផ្សាយរូបថតមុន និងក្រោយពេលផាត់មុខរបស់នាង។ នារីម្នាក់នោះមានឈ្មោះថា Itawasa ដែលគណនីនៅក្នុង Twitter ឈ្មោះថា @tws_a និងត្រូវបានគេស្គាល់ថា ជា Cosplay របស់តួអង្គ «Idolmaster» បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសហគមន៍ cosplay ជប៉ុន ក្រោយពីបង្ហាញមុខពិតដោយគ្មានការផាត់មុខរបស់នាង។ យោងតាម Soranews24 របស់ជប៉ុនបានឱ្យដឹងថា តាមរយៈរូបភាពមុន និងក្រោយផាត់មុខនេះ មនុស្សជាច្រើនបានសរសើរ Itawasa សម្រាប់ការផ្លាស់ប្តូរដូចវេទមន្តដ៏អស្ចារ្យមួយនេះ ខណៈមួយចំនួនផ្សេងទៀតក៏សរសើរនាងចំពោះទំនុកចិត្តរបស់់នាងផ្ទាល់ ដើម្បីបង្ហាញវាទៅកាន់សាធារណៈជន។ សម្រាប់រូបភាពមុនទទេស្អាតគ្មានការផាត់មុខអ្វីទាំងអស់នេះវិញ នាង Itawasa បានប្រាប់ថា

    June 8, 2019
  • អន្តរជាតិ

    ថៃ៖ ទីក្រុងបាងកកត្រូវបានវាយប្រហារដោយខ្យល់បក់យ៉ាងខ្លាំង និងភ្លៀងធ្លាក់យ៉ាងជោគជាំនៅរសៀលកាលពីម្សិលមិញ ដែលបណ្តាលឱ្យមានទឹកជំនន់ និងការកកស្ទះចរាចរនៅផ្សារ Chatuchak Weekend Market និងតាមផ្លូវជាច្រើនដូចជា Kasetsart, Ramkhamhaeng, Phaholyothin, Ladphrao, Prachacheun, Prachanukul និង Ratchadapisek ផងដែរ។ ជាការពិតរដូវវស្សាបានចូលមកដល់ហើយ ដូច្នេះភ្លៀងធ្លាក់នឹងបង្អុរមកដោយចៀសមិនបាន ដែលវាបានធ្វើឲ្យជន់លិចក្រុងបាងកកជាច្រើនកន្លែងរហូតមកដល់ថ្ងៃនេះ។ ជាស្តែងដូចព្រឹកមិញនេះគេឃើញថា នៅលើបណ្ដោយផ្លូវ Rama IX Soi 7 របស់ក្រុងបាងកកមានការជន់លិច និងមិនទាន់ស្រកអស់ទៅវិញនៅឡើយទេ។ ហើយបើតាមការបង្ហោះរបស់គណនី Facebook របស់ភ្នាក់ងារសារព័ត៌មានថៃ สำนักข่าวไทย បានបង្ហាញថា

    June 8, 2019
  • អន្តរជាតិ

    កាលពីថ្ងៃពុធកន្លងទៅនេះ ប៉ូលីសវៀតណាមបានចាប់ខ្លួនម្ចាស់ទីតាំងផលិតស្រោមក្លែងក្លាយជាច្រើនកន្លែងនៅក្នុងទីក្រុងហូជីមិញ ហើយបានរកឃើញថា ស្រោមអនាម័យក្លែងក្លាយ និងទឹករំអិលជាច្រើនត្រូវបានផលិត និងរក្សាទុក ដែលមានតម្លៃប្រហែល ២៥៨,០០០ដុល្លារអាមេរិក។ មេខ្លោងអ្នកផលិតស្រោមអនាម័យក្លែងក្លាយឈ្មោះ Truong Chi Thanh បានសារភាពប្រាប់ប៉ូលីសថា គាត់បានផលិត និងចែកចាយស្រោមអនាម័យក្លែងក្លាយទៅបណ្តាខេត្ត និងក្រុងជាច្រើនក្នុងប្រទេសវៀតណាម។ កាលពីខែមករាលោក Thanh ក៏ត្រូវបានប៉ូលីសចាប់ខ្លួន រួមជាមួយនឹងស្រោមអនាម័យក្លែងក្លាយ និងប្រេងរំអិលជាង ១០ម៉ឺនសម្រាប់ ដើម្បីទុកជាវេចខ្ចប់ដាក់ជាយីហោពេញនិយមដូចជា៖ Durex, OK ឬ Sure។ វត្ថុធាតុដើមជាង ៦០គីឡូក្រាម ត្រូវបានគេរកឃើញផងដែរ ហើយគាត់ពិតជាបានពង្រីកប្រតិបត្តិការរបស់ខ្លួន ខណៈដែលប៉ូលិសកំពុងរៀបចំបើកការស៊ើបអង្កេតជាផ្លូវការ។ ការស្ទង់មតិដោយក្រសួងសុខាភិបាលបានបង្ហាញថា ស្រោមអនាម័យ

    June 8, 2019
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រថា លោកបានព្យួរការគំរាមកំហែងដាក់ពន្ធគយលើម៉ិកស៊ិក បន្ទាប់ពីបានឈានដល់ «កិច្ចព្រមព្រៀងចុះហត្ថលេខា» ជាមួយម៉ិកស៊ិកលើបញ្ហាអន្តោប្រវេសន៍។ លោក Trump បានសរសេរនៅលើបណ្តាញ Twitter ថា៖ «ខ្ញុំសប្បាយចិត្តនឹងជូនដំណឹងដល់អ្នកទាំងអស់គ្នាថា សហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងមួយ ដែលត្រូវបានចុះហត្ថលេខាជាមួយម៉ិកស៊ិក»។ លោកបន្តថា៖ «តារាងតំលៃដែលគ្រោងនឹងអនុវត្តដោយសហរដ្ឋអាមេរិកនៅថ្ងៃចន្ទប្រឆាំងនឹងម៉ិកស៊ិកត្រូវបានព្យួរ»។ លោកក៏បានបន្ថែមថា៖ «ម៉ិកស៊ិកបានព្រមព្រៀងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់លំហូរនៃការធ្វើចំណាកស្រុកឆ្លងកាត់ម៉ិកស៊ិក និងព្រំដែនភាគខាងត្បូងរបស់យើង (អាមេរិក) ហើយវាកំពុងត្រូវបានគេអនុវត្ត ដើម្បីកាត់បន្ថយ ឬលុបបំបាត់អន្តោប្រវេសន៍ខុសច្បាប់ ដែលមកពីម៉ិកស៊ិកចូលទៅក្នុងសហរដ្ឋអាមេរិក»៕ អត្ថបទ៖ លីដា ប្រភព៖ channelnewsasia

    June 8, 2019
  • អន្តរជាតិ

    មជ្ឈមណ្ឌលការពារទឹកជំនន់ក្រុងបាងកករាយការណ៍ថា ទីក្រុងបាងកកមានភ្លៀងធ្លាក់កម្រិតមធ្យម ដែលគ្របដណ្តប់ស្ទើរគ្រប់តំបន់ទាំងអស់នៃទីក្រុងបាងកក ដោយគ្របដណ្តប់ទូទាំងតំបន់នៅឈូងសមុទ្រថៃ, ស្រុក Bang Phli, ស្រុក Bang Sao Thong, ស្រុក Bang Bo, ខេត្ត Samut Prakan, ស្រុក Bang Nam Priao របស់ខេត្ត Mueang Chachoengsao ក៏ដូចជាស្រុក Pak Kret, ស្រុក Bang Kruai, ស្រុក Bang Yai, ស្រុក

    June 7, 2019
  • អន្តរជាតិ

    អង្គការយូនីសេហ្វ (UNICEF) បង្ហាញថា ដោយប្រើប្រាស់ទិន្នន័យការសិក្សាស៊ីជម្រៅពីប្រទេសចំនួន ៨២ ពួកគេរកឃើញថា កុមារចំនួន ៧៦៥លាននាក់ បានការរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ហើយការធ្វើបែបនេះវាកំពុងតែបានបំផ្លាញកុមារភាពរបស់ពួកគេ។ នាយកប្រតិបត្តិលោក Henrietta Fore បាននិយាយថា៖ «អាពាហ៍ពិពាហ៍ឆក់យកកុមារភាពរបស់ពួកគេ ហើយកូនកំលោះត្រូវបង្ខំឱ្យមានទំនួលខុសត្រូវដូចជាមនុស្សពេញវ័យ ទាំងដែលពួកគេប្រហែលជាមិនទាន់បានត្រៀមខ្លួននៅឡើយ»។ ការសិក្សាបានរកឃើញថា អាពាហ៍ពិពាហ៍របស់កុមារភាគច្រើនមាននៅតាមអនុតំបន់សាហារ៉ាទ្វីបអាហ្រ្វិក អាមេរិកឡាទីន&ការាបៀន អាស៊ីខាងត្បូង អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ យោងតាមទិន្នន័យបានបង្ហាញថា បុរសចំនួន ២៨ភាគរយ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលត្រូវបានរៀបការតាំងតែពីក្មេង ហើយត្រូវបានគេចាត់ទុកថា ឈរនៅចំណាត់កំពូលជាប្រទេសសម្បូរអាពាហ៍ពិពាហ៍ទាំងវ័យក្មេង។ ចំណែកប្រទេស ទី២ បានទៅលើនីការ៉ាហ្គ័រ (១៩%) និងទី៣

    June 7, 2019
  • អន្តរជាតិ

    ភ្នាក់ងារអវកាសអ៊ឺរ៉ុប (ESA) បានចុះក្នុងបញ្ជីរបស់ពួកគេថា អាចម៍ផ្កាយជាវត្ថុ ទី៤ ដែលគួរឱ្យព្រួយបារម្ភបំផុត នៅក្នុងបញ្ជីវត្ថុអវកាសកំពូលទាំង ១០ ហើយផែនដីរបស់យើងគឺមិនអាចគេចផុតពីវត្ថុទាំងនោះបានទេ ពោលវាគង់តែមានថ្ងៃដែលផែនដីត្រូវប៉ះគ្នាជាមួយនឹងពួកវា។ យ៉ាងណាមិញអ្នកវិទ្យាសាស្ត្រកំពុងព្រមានថា មានអាចម៍ផ្កាយមួយឈ្មោះថា 2006 QV89 កំពុងធ្វើដំណើរនៅក្នុងលំហរប្រហែល ២៧,៤០០ម៉ាយ ក្នុងមួយម៉ោង។ អ្នកវិទ្យាសាស្ត្រក៏បានប្រមាណថា វាមានឱកាស ១ ក្នុងចំណោម ៧,០០០ ដែលនឹងបុកជាមួយផែនដីឆាប់ៗ។ បើសិនផលប៉ះពាល់នឹងកើតឡើងនោះ វានឹងកើតឡើងនៅថ្ងៃ ទី៩ ខែកញ្ញា ឆ្នាំនេះ ហើយវាមានទំហំពាក់កណ្ដាលនៃទំហំផ្កាយព្រះគ្រោះ ដែលបានផ្ទុះនៅលើប្រទេសរុស្ស៊ីកាលពី ឆ្នាំ២០១៣ ហើយបានបំផ្លាញទ្រពសម្បត្តិ និងមនុស្ស ១,៥០០នាក់

    June 7, 2019
  • អន្តរជាតិ

    រដ្ឋបាលឱសថ និងចំណីអាហារ (FDA) របស់ថៃ គ្រោងនឹងកាត់ទោសតារាសម្តែងចំនួន ៣៧នាក់ សម្រាប់ការផ្សាយពាណិជ្ជកម្មក្លែងក្លាយរបស់ផលិតផល Magic Skin Co ហើយប៉ូលីសក៏បានកោះហៅពួកគេបានចំនួន ១៣នាក់ ផងដែរ។ អនុប្រធានរងស្នងការប៉ូលិសលោក Wirachai Songmetta និងទីប្រឹក្សារបស់ FDA លោក Praphon Angtrakul បានប្រកាសអំពីសកម្មភាពផ្លូវច្បាប់នៅឯការិយាល័យប៉ូលីសភូមិន្ទថៃកាលពីថ្ងៃព្រហស្បតិ៍។ លោកឧត្តមសេនីយ៍ Wirachai បាននិយាយថា FDA បានចោទប្រកាន់ជាផ្លូវការថា មានមនុស្សចំនួន ១៣នាក់ បានរំលោភច្បាប់គ្រឿងសំអាង និងច្បាប់ម្ហូបអាហារ សម្រាប់តួនាទីរបស់ពួកគេក្នុងការផ្សព្វផ្សាយផលិតផលគ្រឿងសំអាង និងផលិតផលម្ហូបអាហារ។ មនុស្សចំនួន

    June 7, 2019
  • អន្តរជាតិ

    បុរសដែលគេសង្ស័យថាបានលួចមាន់ និងទាជាច្រើន នៅឯភាគនិរតីប្រទេសចិន ដើម្បីលក់យកលុយចាក់សាំងរថយន្ត BMW របស់គាត់ ពេលនេះត្រូវបានចាប់ខ្លួន។ បុរសម្នាក់នោះត្រូវបានគេស្គាល់ថា ជាកសិករមានទ្រព្យសម្បត្តិ និងមានអាយុ ៥០ឆ្នាំ។ ប៉ូលិសបានចោទប្រកាន់គាត់ថា គាត់បានលួចសត្វមាន់ និងទាជាច្រើនពីភូមិនានានៅក្នុងស្រុក Linshui ខេត្ត Sichuan ចាប់តាំងពីខែមេសា។ កសិករដែលរស់នៅក្នុងវីឡារាប់ជាន់មួយនេះ ត្រូវបានចោទប្រកាន់ថា បានលួចមាន់ និងទាបីអ្នកភូមិ បន្ទាប់ពីគាត់បានប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ហើយត្រូវការលុយដើម្បីចាក់សាំងរថយន្តប្រណីតរបស់គាត់។ ថ្លែងទៅកាន់អ្នកយកព័ត៌មាន លោកបានពណ៌នាអំពីរថយន្ត BMW របស់លោក ដែលមានតម្លៃ ២លានយ័ន (ប្រហែល ២៩០,០០០ដុល្លារ) ថាជារថយន្ត «ស៊ីសាំង»

    June 7, 2019