autoadmin
  • អន្តរជាតិ

    លោក Donald Trump ជាថ្មីម្តងទៀត បានក្រលុកកិច្ចចរចាសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំង ២ របស់ពិភពលោក ដោយដាក់ឱ្យកើនឡើងពន្ធទ្វេដងចំពោះការនាំចូលរបស់ចិន ពោលគឺមានតម្លៃ ២០០ពាន់លានដុល្លារ ពី ១០% ទៅ ២៥% ។ វិធានការដែលបានចូលជាធរមានកាលពីថ្ងៃសុក្រ តាមរយៈការគំរាមកំហែងដែលលោក Trump បានធ្វើកាលពីដើមសប្តាហ៍នេះ ដោយសារតែកិច្ចពិភាក្សាជាន់ខ្ពស់ជាច្រើនខែបានបរាជ័យ។ ខាងអាមេរិកចោទចិនថា ចង់បែរខ្នងដាក់ការប្តេជ្ញាចិត្តដែលទើបតែសម្រេចថ្មីៗដោយការ «ធ្វើកិច្ចព្រមព្រៀងសារឡើងវិញ» ។ ទឹកចុងក្រោយនៃកិច្ចចរចានេះកំពុងប្រព្រឹត្តទៅនៅវ៉ាស៊ីនតោន ជាមួយអនុប្រធាន និងជាអ្នកចរចាពាណិជ្ជកម្មកំពូលរបស់ចិនលោក Liu He ដែលបានមកដល់រដ្ឋធានីរបស់អាមេរិកកាលពីថ្ងៃព្រហស្បតិ៍។ នៅក្នុងអត្ថបទមួយៗនៅព្រឹកថ្ងៃសុក្រលោក Trump បានរាប់ពីការចរចារជាមួយប្រទេសចិនថា ជាដំណើរការមិនសមរម្យ

    May 11, 2019
  • អន្តរជាតិ

    កូនភ្លោះស្រីមួយគូឈ្មោះ Tao Yimo និង Tao Yi’an កំពុងក្លាយជាប្រធានបទក្តៅគគុក ដោយសារតែវីដេអូមួយរបស់ពួកគេបានបង្ហាញថា កូនភ្លោះស្រីទាំងពីរដេលមិនទាន់កើតនេះ ចេះឈ្លោះវាយតប់គ្នាតាំងតែពីនៅក្នុងពោះម្តាយមកម្ល៉េះ។ យ៉ាងណាមិញវីដេអូរបស់ពួកគេក៏ទទួលបានការចាប់អារម្មណ៍គួរសមនៅតាមបណ្តាញសង្គមចិន ដោយសារតែភាពគួរឱ្យស្រឡាញ់របស់ពួកគេ ដែលថតចេញពីការស្កេនអ៊ុលត្រាសោន។ បើតាមការរាយការណ៍របស់ MailOnline បានឱ្យដឹងថា ម្តាយរបស់កូនភ្លោះទាំង ២ មានឈ្មោះថា Wang Lu គាត់មានអាយុ ២៦ឆ្នាំ និងមានផ្ទៃពោះ ១៨សប្ដាហ៍ នៅពេលដែលគាត់ទៅថតអ៊ុលត្រាសោននេះ។ ចំណែកស្វាមីរបស់គាត់ឈ្មោះ Tao Yu អាយុ ២៧ឆ្នាំ គាត់បានចាប់ផ្តើមថតវីដេអូពីការស្កេនអ៊ុលត្រាសោននេះ បន្ទាប់ពីគាត់បានឃើញថា កូនៗរបស់គាត់នៅក្នុងពោះម្តាយសោះ

    May 10, 2019
  • អន្តរជាតិ

    ក្រុមហ៊ុន Land Rover បានបញ្ចេញនូវរថយន្ត Range Rover SVO Astronaut Edition របស់ខ្លួនថ្មីមួយ ដើម្បីបំពេញតម្រូវការដល់អតិថិជនដែលជាអនាគតអវកាសចរ។ ជាការពិតណាស់! ទាល់តែអ្នកជាអវកាសចរ ឬធ្លាប់ទៅលើទីអវកាស ទើបអាចទិញម៉ូដែលនេះបាន។ វាជាគម្រោងរបស់ក្រុមហ៊ុន Land Rover ដើម្បីលក់ផ្តាច់មុខនូវម៉ូដែលមួយនេះ ទៅឱ្យនរណាម្នាក់ដែលចុះឈ្មោះជាមួយក្រុមហ៊ុនអវកាសចរ Virgin Galactic ។ ម៉ូដែលនេះបំពាក់ដោយមាស៊ីន ២ប្រភេទ ដោយអតិថិជនអាចជាវជាប្រភេទ Plug-in hybrid ទំហំចំណុះ 2.0លីត្រ ឬ supercharged V8 ក៏បាន។

    May 10, 2019
  • អន្តរជាតិ

    ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជនជាតិជប៉ុនបានជាវសេវាកម្មដូចជា៖ ជួលមនុស្សមកធ្វើជាសមាជិកគ្រួសារ មិត្តភក្តិ ដៃគូ ឬបុរសសង្ហាឱ្យមកជូតទឹកភ្នែក -ល- ។ ហើយវិស័យទាំងនេះហាក់បានជួយពួកគេកុំឱ្យលក់មុខ បំបាត់ភាពឯកា និងអាចឱ្យពួកគេបង្អួតពីអ្វីដែលពួកគេកំពុងមានទៅកាន់ពិភពលោកទៀតផង។ ជាក់ស្តែងសព្វថ្ងៃនេះ សេវាកម្មជួលបែបនេះគឺមានភាពល្បីល្បាញណាស់នៅជប៉ុន ដែលប្រទេសមួយនេះគឺល្បីរឿងប្រជាជនវក់នឹងការងារ និងមានភាពពិបាកក្នុងការស្វែងរកដៃគូ។ ចុះអ្នកទាំងអស់គ្នាវិញចង់ដឹងអត់ថា តើអ្នកនឹងមានអារម្មណ៍បែបណាប្រសិនបើជួលដៃគូម្នាក់មក DATE ជាមួយគ្នា? យ៉ាងណាមិញគណនី YouTube ឈ្មោះ Asian Boss ថ្មីៗនេះ បានបង្ហោះនូវវីដេអូដែលនិយាយពីសេវាកម្មជួលមនុស្សមកធ្វើជាសង្សារនៅទីក្រុង Tokyo ហើយគាត់ថែមទាំងបានសំណេះសំណាលតុកាហេ្វជាមួយនាង Shihomi ទាក់ទងនឹងសេវាកម្មនេះផងដែរ។ នាងបានបង្ហើបពីថ្លៃឈ្នួលជួលមិត្តស្រីនៅក្នុងក្រុមហ៊ុនរបស់នាងថា មានតម្លៃ ៦,០០០យ៉េន (៥៥ដុល្លារអាមេរិក)

    May 10, 2019
  • អន្តរជាតិ

    អ្នកលក់បង្គាម្នាក់ អាយុ ៦៦ឆ្នាំ មកពីរដ្ឋ Penang បានវាយប្រហារកូនប្រុសខ្លួនឯងដែលមានអាយុ ៣៥ឆ្នាំ ជាមួយនឹងទឹកក្តៅ បន្ទាប់ពីពួកគេបានឈ្លោះប្រកែកគ្នារឿងលុយធានារ៉ាប់រង។ យោងតាម Free Malaysia Today ហេតុការណ៍នេះបានកើតឡើងនៅផ្ទះល្វែងរបស់បុរសជាឪពុក នៅវេលាម៉ោង ៦ និង ៣០នាទីល្ងាច កាលពីថ្ងៃពុធ ទី ០៨ ខែឧសភា ខណៈកូនប្រុសរបស់គាត់ទាមទារលុយចំណែកធានារ៉ាប់រងចំនួន ៣០,០០០រីងហ្គីត (ប្រហែល ៧,២២០ដុល្លារអាមេរិក)។ វាជាលុយបន្សល់ពីភរិយារបស់គាត់ដែលបានស្លាប់ ប៉ុន្តែគាត់បានចែកឱ្យកូនប្រុសតែ ១០រីងហ្គីត ប៉ុណ្ណោះ។ ភ្លាមៗនោះជម្លោះពាក្យសម្តីបានចាប់ផ្តើមកាន់តែខ្លាំងឡើង ដែលធ្វើឱ្យឪពុកជះទឹកក្តៅដាក់កូនប្រុស ធ្វើឱ្យរលាកពេញទ្រូង និង

    May 10, 2019
  • អន្តរជាតិ

    សេវាកម្មជួល E-scooter បានកំពុងតែវាយលុកនៅតាមទីក្រុងនានាជុំវិញពិភពលោក ហើយឥឡូវនេះពួកវាបានមកដល់ប្រទេសឥណ្ឌូនេស៊ីហើយ ជាមួយនឹងការចាប់ផ្តើមសេវាកម្មចែកចាយ E-scooter ដំបូងគេរបស់ប្រទេស។ ក្រុមហ៊ុន Grab ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីនៅព្រឹកថ្ងៃព្រហស្បតិ៍ បានបើកដំណើរការសេវាមានឈ្មោះថា GrabWheels នៅក្នុងក្រុង Bumi Serpong Damai នៃទីក្រុង Tangerang ។ សេវាកម្មនេះគឺជាគម្រោងរួមគ្នាមួយជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sinarmas Land ដូច្នេះ GrabWheels នឹងមាននៅតែ Green Office Park ការិយាល័យ និងពាណិជ្ជកម្មនៅ Bumi Serpong Damai តែប៉ុណ្ណោះ។

    May 10, 2019
  • អន្តរជាតិ

    ភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា រញ្ជួយដីកម្រិត ៦.៣រិចទ័រ ដ៏ខ្លាំង បានវាយប្រហារឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសជប៉ុនក្នុងថ្ងៃសុក្រ ទី១០ ឧសភា។ យ៉ាងណាមក៏ដោយជាសំណាងដែលគ្មានការប្រកាសអាសន្នពីរលកយក្សស៊ូណាមី ហើយមិនមានសេចក្តីរាយការណ៍ភ្លាមៗអំពីការខូចខាតនៅឡើយ ដោយសារតែការរញ្ជួយដីដែលបានកើតឡើងនៅវេលាម៉ោង ៨ និង ៤៨នាទី (ម៉ោងក្នុងស្រុក)។ ភ្នាក់ងារឧតុនិយមបាននិយាយថា ការរញ្ជួយដីនេះបានកើតឡើងនៅជម្រៅ ២៤គីឡូម៉ែត្រ និងការរញ្ជួយយ៉ាងខ្លាំងត្រូវបានគេឃើញកើតមាននៅតំបន់ក្បែរចំណុចកណ្តាលឆ្នេរ Miyazaki នៅភាគនិរតីនៃកោះ Kyushu ។ ទីភ្នាក់ងារឧតុនិយមក៏បានចេញការព្រមានជាបន្ទាន់ នៅពេលដែលការរញ្ជួយដីនេះបានបណ្តាលឱ្យទូរទស្សន៍ NHK ប្ដូរកម្មវិធីរបស់ខ្លួន ទៅជាកម្មវិធីពិសេសស្តីពីស្ថានភាពនៅតំបន់ Kyushu ភាគខាងត្បូងរួមទាំងកោះ Miyazaki ផងដែរ។ ហើយបើយោងតាម ​​USGS ការរញ្ជួយដីមួយនេះក៏ត្រូវបាន

    May 10, 2019
  • អន្តរជាតិ

    រាល់គេហស្ថាននៅទីក្រុងបាងកកនឹងតម្រូវឱ្យបង់ប្រាក់ ៨០បាត (២.៥ដុល្លារ) ក្នុងមួយខែ សម្រាប់ការប្រមូលសំរាមចាប់ពីថ្ងៃទី ០១ ខែតុលា ក្រោមបទបញ្ជាថ្មីរបស់ទីក្រុង។ ថ្លៃសេវានេះគឺស្មើនឹង ៤ដង នៃថ្លៃឈ្នួលបច្ចុប្បន្នដែលមានតម្លៃ ២០បាត ព្រោះវានឹងគ្របដណ្តប់ទាំងការចំណាយលើការយកសំរាមទៅចោល ក្រៅពីថ្លៃនៃការប្រមូលតែមួយមុខ។ ថ្លៃប្រមូលសំរាមសម្រាប់អាជីវកម្មក៏នឹងកើនឡើងផងដែរ ដោយផ្អែកលើចំនួន និងប្រភេទសំរាម។ ក្រោមសេចក្តីព្រាងច្បាប់ដែលបានអនុម័តដោយក្រុមប្រឹក្សាក្រុងបាងកក គ្រួសារដែលផលិតសំរាមតិចជាង ២០លីត្រ នឹងត្រូវបង់ថ្លៃ ៤០បាត សម្រាប់ការប្រមូល និង ៤០បាត ផ្សេងទៀតសម្រាប់ការយកវាទៅចោលរៀងរាល់ខែ។ បច្ចុប្បន្នអភិបាលក្រុងបាងកកកំពុងពិនិត្យមើលបទបញ្ជានេះ ដោយលោក Chayawuth Siriyuthwattana ជាប្រធានគណៈកម្មាធិការពិសេសពិនិត្យបទបញ្ជានេះបាននិយាយថា ការស្ទង់មតិមួយកាលពីថ្ងៃទី ២១ ខែមករា

    May 10, 2019
  • អន្តរជាតិ

    ការយំគឺជាការឆ្លើយតបបែបធម្មជាតិរបស់មនុស្សចំពោះការឈឺចាប់ ភាពតានតឹង ទុក្ខព្រួយ និងសុភមង្គល។ យោងតាមវេជ្ជបណ្ឌិត Aaron Neufeld នៃមជ្ឈមណ្ឌលភ្នែក Los Altos Optometric Group របស់អាមេរិកបានឱ្យដឹងថា មនុស្សយើងមានទឹកភ្នែក ៣ ប្រភេទដែលហៅថា៖ Basal, Reflex និង Psychic។ ទឹកភ្នែក Basal ត្រូវបានគេចាត់ទុកថា ជាទឹកភ្នែកដែលមានមុខងារជាមូលដ្ឋាន ពីព្រោះវាធ្វើឱ្យភ្នែករបស់យើងមានសំណើម។ ចំណែកទឹកភ្នែក Reflex ឬ «ទឹកភ្នែករលាក» ត្រូវបានបង្កឡើងដោយភាពតានតឹងនៃបរិស្ថាន ដូចជាខ្យល់បក់ និងផ្សែង។ ខណៈទឹកភ្នែក Psychic

    May 10, 2019
  • អន្តរជាតិ

    ដោយរាំលើកដៃទៅលើអាកាស និងភាពសប្បាយរីករាយបិទមាត់មិនជិតរបស់កុមារាម្នាក់នេះ វីដេអូរបស់គាត់កំពុងមានភាពល្បីល្បាញពេញបណ្តាញសង្គម Twitter។ ក្មេងប្រុសម្នាក់នេះមានឈ្មោះថា Ahmad Sayed Rahman អាយុ ៥ឆ្នាំ គាត់ជាកុមារាពិការជើងម្ខាង។ គាត់បានឆក់យកបេះដូងអ្នកទស្សនាជាច្រើននាក់ បន្ទាប់ពីវីដេអូមួយរបស់គាត់ត្រូវបានបង្ហោះឡើងកាលពីដើមសប្ដាហ៍ បង្ហាញពីការសប្បាយចិត្តចំពោះជើងសិប្បនិម្មិតថ្មីរបស់គាត់។ ម្តាយរបស់ក្មេងប្រុសនេះមានឈ្មោះថា Rayeesa គាត់បានប្រាប់អ្នកយកព័ត៌មាននៅឯមជ្ឈមណ្ឌលឆ្អឹងនៅរដ្ឋធានីអាហ្វហ្គានីស្ថានកាលពីថ្ងៃអង្គារថា៖ «កូនរបស់គាត់តែងតែរាំ និងបង្ហាញពីអារម្មណ៍រីករាយដែលគាត់មានជើងសិប្បនិម្មិតនេះ» គាត់បានបន្ថែមថា៖ «ខ្ញុំសប្បាយរីករាយជំនួសកូនខ្ញុំណាស់ ដែលគាត់បានទទួលជើងសិប្បនិម្មិតនេះ ហើយពេលនេះគាត់គឺមានភាពឯករាជ្យ»។ វេជ្ជបណ្ឌិតវះកាត់ Semeen Sarwari បាននិយាយថា Ahmad ត្រូវបានគេកាត់ជើងចោលត្រឹមក្រោមជង្គង់នៅពេលដែលគាត់មានអាយុ ៨ខែ ហើយគេស្នាក់នៅក្នុងមន្ទីរពេទ្យជាយូរមកហើយ។ ដោយសារគាត់លូតលាស់លឿន គាត់ត្រូវការជើងថ្មីជារៀងរាល់ឆ្នាំ ហើយនេះជាជើងទីបួនរបស់គាត់ហើយ។

    May 9, 2019