autoadmin
  • អន្តរជាតិ

    អ្នកវិទ្យាសាស្រ្តបានបង្កើតឧបករណ៍ជំនួយផ្នែកត្រចៀកមួយដែលពឹងផ្អែកលើរលកខួរក្បាលរបស់អ្នកប្រើប្រាស់ ដើម្បីបន្ថយសំឡេងដែលរំខាន និងធ្វើឱ្យពួកគេស្តាប់ឮអ្វីមួយជាក់លាក់ពីមនុស្ស ឬវត្ថុនៅជុំវិញខ្លួនដែលពួកគេចង់ស្តាប់។ ឧបករណ៍នេះបង្កើតដោយក្រុមអ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យកូឡុំបៀ (Columbia University) ក្នុងទីក្រុងញូវយ៉ក ដែលវាប្រើក្បួនញែកសំឡេងឱ្យដាច់ពីគ្នា (speech-separation) ជាមួយបណ្តាញសរសៃប្រសាទ។ ជាដំបូងប្រព័ន្ធនេះនឹងញែកសំឡេងមនុស្សនៅជុំវិញឱ្យដាច់ដោយលែកពីគ្នា បន្ទាប់មកវាប្រៀបធៀបការនិយាយរបស់ពួកគេម្នាក់ៗទាំងនោះទៅនឹងរលកខួរក្បាលរបស់អ្នកកំពុងស្តាប់។ ប្រសិនបើសំឡេងនរណាម្នាក់ស៊ីគ្នាជាមួយនឹងរលកខួរក្បាលរបស់អ្នកស្តាប់ វានឹងបន្ថយសំឡេងផ្សេងៗដែលរំខាន និងមិនចាំបាច់។ និយាយឱ្យស្រួលយល់ វានឹងបន្ថយសំឡេងដែលរំខានអ្នក ហើយបង្កើនការស្តាប់ចំពោះសំឡេងដែលខួរក្បាលរបស់អ្នកចង់ស្តាប់ឮ។ បច្ចេកវិទ្យាពីមុនៗបានត្រឹមតែជួយបន្ថយសំឡេងរំខានដូចជាសំឡេងចរាចរណ៍ជាដើម ប៉ុន្តែមិនអាចបង្កើនការស្តាប់ឮពីបុគ្គលម្នាក់ណានោះទេ។ ចំពោះបច្ចេកវិទ្យាថ្មីនេះពួកគេបានរកឃើញអំពីតំណភ្ជាប់់រវាងរលកខួរក្បាល និងសំឡេងមនុស្ស ហើយជំហានដំបូងនេះពួកគេបានធ្វើតេស្តជោគជ័យចំពោះក្រុមមនុស្សនៅក្នុងបន្ទប់មួយ និងសង្ឃឹមថា ធ្វើតេស្តឱ្យបានជោគជ័យនៅមជ្ឈដ្ឋានខាងក្រៅឆាប់ៗ៕ អត្ថបទ៖ លីដា ប្រភព៖ Daily Mail

    May 16, 2019
  • អន្តរជាតិ

    លោកប្រធានាធិបតី Donald Trump បានប្រកាសពីភាពអាសន្នជាតិកាលពីថ្ងៃពុធ ទី១៥ ខែឧសភា ដើម្បីរារាំងក្រុមហ៊ុនអាមេរិកមិនឱ្យប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍បរទេស។ ការបញ្ជាដែលបានចុះហត្ថលេខាដោយលោក Trump ហាមប្រាមការទិញ ឬការប្រើប្រាស់ឧបករណ៍ពីក្រុមហ៊ុនណាមួយ ដែលបង្កឱ្យមាន «ហានិភ័យដែលមិនអាចទទួលយកបានចំពោះសន្ដិសុខជាតិរបស់សហរដ្ឋអាមេរិក ឬសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនអាមេរិក» ។ អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បាននិយាយថា៖ «រដ្ឋបាលនេះនឹងធ្វើអ្វីដែលចាំបាច់ ដើម្បីរក្សាអាមេរិចឱ្យមានសុវត្ថិភាព និងវិបុលភាព និងដើម្បីការពារអាមេរិកពីសត្រូវបរទេស»។ យ៉ាងណាមិញមន្ត្រីជាន់ខ្ពស់នៅសេតវិមានម្នាក់បានទទូចថា គ្មានប្រទេសណាមួយ ឬក្រុមហ៊ុនណាមួយ ត្រូវបានគេកំណត់គោលដៅនៅក្នុងការប្រកាសអាសន្ននេះទេ។ ទោះជាយ៉ាងណាក៏ដោយវិធានការរបស់អាមេរិកនេះគឺប្រៀបដូចជាបានបង្ហាញថា សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក-ចិន កាន់តែជ្រៅឡើងៗ ខណៈអាមេរិកព្យាយាមបញ្ចុះបញ្ចូលឱ្យប្រទេសជាសម្ព័ន្ធមិត្ត មិនឱ្យរើសយកប្រព័ន្ធ 5G

    May 16, 2019
  • អន្តរជាតិ

    London North Eastern Railway នឹងបើកដំណើរការរថភ្លើងអេឡិចត្រូនិចកូនកាត់ (អគ្គិសនី-ម៉ាស៊ូត) នៅលើផ្លូវរត់អេឡិចត្រូនិច ដែលគ្របដណ្ដប់ប្រហែល ៣០០គីឡូម៉ែត្រ រវាងទីក្រុងឡុង និង Leeds នៅភាគខាងជើងប្រទេសអង់គ្លេស ជាមួយនឹងគម្រោងពង្រីកសេវាកម្មទៅដល់ Edinburgh ប្រទេសស្កុតឡែន។ ប្រតិបត្តិករផ្លូវដែកដែលបានបង្ហាញរថភ្លើងថ្មីកាលពីថ្ងៃអង្គារមួយនេះ ក៏គ្រោងនឹងដាក់បង្ហាញវានៅលើផ្លូវរត់ធម្មតាពីទីក្រុង Edinburgh ទៅ Inverness និង Aberdeen នៅក្នុងប្រទេសស្កុតឡែនផងដែរ។ រថភ្លើងនេះមានឈ្មោះថា Azuma ដែលមានន័យថា «ខាងកើត» ក្នុងភាសាជប៉ុន។ វានឹងរត់នៅលើផ្លូវរត់ East Coast Main Line

    May 16, 2019
  • អន្តរជាតិ

    វៀតណាម៖ តុលាការរដ្ឋបានរាយការណ៍កាលពីថ្ងៃសៅរ៍ ទី១១ ខែឧសភា នេះថា តុលាការវៀតណាមបានដាក់គុកសកម្មជន ២នាក់ ពីបទផ្សព្វផ្សាយការឃោសនាប្រឆាំងនឹងរដ្ឋលើប្រទេសកុម្មុយនីសមួយនេះ ដែលជាការផ្តន្ទាទោសនេះគឺក្រោមការដឹកនាំដ៏រឹងមាំ ដោយគ្មានការអត់ឱនអ្នកប្រឆាំងណាម្នាក់ឡើយ។ ជនប្រឆាំងទាំង ២នាក់ គឺជាស្រ្តី ដែលមានឈ្មោះថា Vu Thi Dung និង Nguyen Thi Ngoc Suong ។ ម្នាក់ត្រូវជាប់គុក ៦ឆ្នាំ និងម្នាក់ទៀតត្រូវជាប់គុក ៥ឆ្នាំ ដោយសារការបង្ហោះវីដេអូ និងអត្ថបទនៅលើហ្វេសប៊ុក ប្រឆាំងនឹងតំបន់សេដ្ឋកិច្ចពិសេសមួយ ខណៈប្រទេសនេះកំពុងពង្រឹងសន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (cybersecurity) ។ តុលាការភាគខាងត្បូងរបស់ប្រទេសបានរកឃើញថា

    May 11, 2019
  • រថយន្ត

    ប្រទេសអាល្លឺម៉ង់បានបើកផ្លូវ eHighway ជាលើកដំបូងមិនធ្លាប់មានពីមុនមក ដែលអនុញ្ញាតឱ្យឡានដឹកទំនិញធុនធំ (ម៉ាស៊ីនកូនកាត់) បញ្ចូលភ្លើងនៅពេលដែលពួកគេកំពុងធ្វើដំណើរតាមផ្លូវមួយនេះ។ កាលពីថ្ងៃអង្គាររដ្ឋាភិបាលអាល្លឺម៉ង់បានណែនាំបច្ចេកវិទ្យានេះនៅលើផ្លូវហាយវ៉េមួយដែលមានប្រវែង ៦ម៉ាយ នៅជិតទីក្រុង Frankfurt ។ ផ្លូវនេះប្រើខ្សែកាបបណ្តាញចរន្តដោយផ្ទាល់ទំហំ ៦៧០វ៉ាត់ ដែលអនុញ្ញាតឱ្យរថយន្តអេឡិចត្រូនិចទាញថាមពល និងបញ្ចូលអគ្គិសនីនៅពេលធ្វើដំណើរ។ កម្មវិធីនេះដែលត្រូវបានគេហៅថា Elisa (electrified innovative heavy traffic on the Autobahn) បានក្លាយជាគម្រោងឧបត្ថម្ភដោយក្រសួងបរិស្ថាន ដែលមានការរួមដៃពីក្រុមហ៊ុនអេឡិចត្រូនិច Siemens និងអាជ្ញាធររដ្ឋ Hesse ។ នៅពេលដែលរថយន្តរបស់ពួកគេបានភ្ជាប់គ្នាជាមួយនឹងបណ្តាញចរន្តអគ្គិសនី (ដូចក្នុងរូបភាពខាងក្រោម) រថយន្តរបស់ពួកគេនឹងរត់ដោយថាមពលអគ្គិសនី ហើយនៅពេលរថយន្តរបស់ពួកគេបើកលើផ្លូវហាយវ៉េធម្មតា

    May 11, 2019
  • អន្តរជាតិ

    សិង្ហបុរីបានរាយការណ៍ពីករណីដំបូងនៃជំងឺ Monkeypox ដោយនាំចូលប្រទេសដោយជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលបានឆ្លងវីរុសដ៏កម្រនេះដោយសារគាត់បានបរិភោគសាច់សត្វព្រៃនៅក្នុងពិធីមង្គលការមួយ។ រោគសញ្ញាជំងឺ Monkeypox នៅក្នុងមនុស្សាមានដូចជា៖ ដុំពកតូចៗ គ្រុនក្ដៅ ស្ពឹកសាច់ដុំ ហើយវាមានដើមកំណើតចេញពីអាហ្វ្រិកកណ្តាល និងខាងលិច។ ការចម្លងរបស់វាគឺតាមរយៈការជិតស្និទ្ធជាមួយនឹងសត្វដែលមានជំងឺដូចជា៖ សត្វកកេរ និងសត្វស្វា ហើយមិនងាយឆ្លងមកមនុស្សទេ។ វាជាករណីកម្រ ដែលជំំងឺនេះអាចបណ្តាលឱ្យមនុស្សស្លាប់។ ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា បុរសដែលបានឆ្លងមេរោគនេះបានមកដល់ប្រទេសសិង្ហបុរីនៅថ្ងៃទី ២៨ ខែមេសា។ ក្រសួងសុខាភិបាលបាននិយាយថា បុរសវ័យ ៣៨ឆ្នាំ នេះបានវិវត្តមានរោគសញ្ញាពីរថ្ងៃក្រោយពីការមកដល់ ហើយបច្ចុប្បន្នគាត់ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគេ នៅមជ្ឈមណ្ឌលព្យាបាលជំងឺឆ្លងមួយ។ ក្រសួងសុខាភិបាលបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៣នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយបុរសនោះត្រូវបានគេតាមដាន។ ហើយអ្នកដែលមកដល់សិង្ហបុរីជាមួយគាត់ ក៏នឹងត្រូវតាមដាន

    May 11, 2019
  • អន្តរជាតិ

    មន្ទីរពេទ្យអន្តរជាតិ Bumrungrad បានសារភាពថា អ្នកជំងឺមហារីកម្នាក់ត្រូវបានឆ្លងមេរោគអេដស៍ តាមរយៈការចាក់បញ្ចូលឈាមរបស់បន្ទីរពេទ្យ ហើយបានសន្យាថានឹងព្យាបាលអ្នកជំងឺនោះដោយឥតគិតថ្លៃ។ អ្នកគ្រប់គ្រងមន្ទីរពេទ្យឯកជនរបស់ថៃនៅថ្ងៃព្រហស្បតិ៍នេះ បានសារភាពទៅកាន់ប្រព័ន្ធផ្សព្វផ្សាយដែលបានរាយការណ៍ថា មានបុរសវ័យ ២៤ឆ្នាំ ម្នាក់បានឆ្លងមេរោគអេដស៍អំឡុងពេលបញ្ចូលឈាម ដើម្បីព្យាបាលជំងឺមហារីកឈាមរបស់គាត់។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា មន្ទីរពេទ្យនេះទទួលបានឈាមពីមជ្ឈមណ្ឌលឈាមជាតិនៃកាកបាទក្រហមថៃ ដែលមានស្តង់ដារខ្ពស់ក្នុងការពិនិត្យមើលអ្នកបរិច្ចាគ និងឈាមដែលត្រូវបានបរិច្ចាគរួច។ សេចក្តីថ្លែងការណ៍បាននិយាយថា ការឆ្លងមេរោគអេដស៍តាមរយៈការបរិច្ចាគឈាមគឺអាចទៅរួច ប៉ុន្តែកម្រនឹងកើតមានឡើងណាស់។ វាអាចដែលថា អ្នកបរិច្ចាគឈាមដែលមានឆ្លងមេរោគអេដស៍នេះ គាត់អាចស្ថិតនៅក្នុងអំឡុងពេលដែលគេហៅថា «window period» បានន័យថា ទោះបីជាមានការតេស្តក៏លទ្ធផលចេញមកអវិជ្ជមានដែរ។ អ្នកទទួលឈាមត្រូវបានដឹងអំពីបញ្ហានេះ ហើយទទួលយកជាផ្លូវការនូវហានិភ័យទាំងឡាយ។ ការព្យាបាលរបស់បុរសដែលឆ្លងជំងឺនេះបានចាប់ផ្តើមនៅ ឆ្នាំ២០០៤ នៅពេលដែលគាត់មានអាយុ ៩ ឆ្នាំ។ មន្ទីរពេទ្យនេះបានព្យាបាលអ្នកជំងឺអេដស៍ចំនួន

    May 11, 2019
  • អន្តរជាតិ

    ជាមួយនឹងព្រឹត្តិការណ៍សំខាន់នេះ វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានសាកល្បងលើបណ្តាញ 5G ដោយជោគជ័យ។ ការហៅ (call) ដំបូងត្រូវបានកត់ត្រាដោយល្បឿននៃការតភ្ជាប់បណ្តាញ 5G របស់ក្រុមហ៊ុន Viettel ជាមួយនឹងល្បឿន 1.5 ទៅ 1.7 Gbps ។ វាមានល្បឿនលឿនជាងបណ្តាញ LTE 4G និងមានល្បឿនស្មើនឹងខ្សែកាបអុបទិក (fiber-optic cable commercial speed) ។ ខណៈបណ្តាប្រទេស និងក្រុមហ៊ុនផ្តល់សេវាកម្មជាច្រើនចង់នាំមុខនូវបណ្តាញ 5G ដែលវាបានធ្វើឱ្យមានការប្រកួតប្រជែងសម្រាប់វៀតណាម។ អគ្គនាយករងក្រុមហ៊ុន Viettel Group លោក

    May 11, 2019
  • អន្តរជាតិ

    ក្នុងករណីដែលលោកអ្នកមានបញ្ហាសំពាធឈាមឡើងខ្ពស់ លោកអ្នកអាចធ្វើឲ្យសម្ពាធរបស់លោកអ្នកចុះមកធម្មតាវិញក្នុងរយៈពេលត្រឹមតែ ១០ នាទី តាមរយៈវិធីទាំង ៨ ខាងក្រោមនេះ៖ ១. ផ្តើមធ្វើការម៉ាស្សាត្រចៀក និងករបស់លោកអ្នក ចំពីចំណុចទី  ១ ទៅដល់ទី ៣ តាមរូបភាពដូចខាងក្រោមនេះ។ ២. ឈ្លីក្បាលរបស់លោកអ្នកដូចក្នុងរូបភាពខាងក្រោម។ ៣. យកម្រាមដៃបិទរន្ធច្រមុះខាងស្ដាំ ហើយព្យាយាមដកដង្ហើមតាមរន្ធច្រមុះខាងធ្វេងតែមួយ។ ៤. អង្គុយឲ្យស្រួល ហើយយកចង្អុលដៃរុញបិទត្រចៀកទាំងសងខាង និងព្យាយាមដកដង្ហើមវែងៗប្រមាណជា ៧ ទៅ ១០ នាទី។ ៥. ព្យាយាមស្តាប់តន្រ្តីបែបុរាណបែបអន្លុងអន្លូច ព្រោះវាធ្វើឲ្យលោកអ្នកធូរស្រាលក្នុងអារម្មណ៍បានច្រើន។ ៦. ញ៉ាំទឹកចំនួន ២

    May 11, 2019
  • អន្តរជាតិ

    កាលពីថ្ងៃសុក្រនេះប្រទេសចំនួន ៧០ បានអំពាវនាវឱ្យកូរ៉េខាងជើង លុបចោលនូវអាវុធនុយក្លេអ៊ែរ មីស៊ីលផ្លោង និងកម្មវិធីដែលទាក់ទង ដើម្បីបញ្ឈប់ «ការគំរាមកំហែងឥតឈប់ឈរ» ដែលបង្កឱ្យមានអសន្តិភាពពិភពលោក។ ហត្ថលេខីរួមមានសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក៏ដូចជាបណ្តាប្រទេសនៅអាស៊ី អាមេរិចឡាទីន អាហ្វ្រិក និងអឺរ៉ុប។ ប្រទេសរុស្ស៊ី និងប្រទេសចិន ដែលជាអ្នកគាំទ្រក្រុងព្យុងយ៉ាងមិនបានចុះហត្ថលេខាលើឯកសារ ដែលបានព្រាងដោយប្រទេសបារាំងនេះទេ។ ក្រុមអ្នកវិភាគនិយាយថា ជាមួយការបាញ់មីស៊ីលពីរដងត្រឹមរយៈពេលមួយសប្តាហ៍ ទីក្រុងព្យុងយ៉ាងកំពុងបង្កើនសម្ពាធលើសហរដ្ឋអាមេរិក និងមិនបញ្ឈប់អាវុធនុយក្លេអ៊ែរអ្វីទាំងអស់។ យោងតាមប្រភពការទូតមួយបានឱ្យដឹងថា ប្រហែល ១៥ប្រទេសបន្ថែមទៀតបានស្នើសុំឱ្យចុះហត្ថលេខាលើសំណើរសុំដកអាវុធរបស់កូរ៉េខាងជើង បន្ទាប់ពីមានការបាញ់មីស៊ីលថ្មីជាលើកទី ២ ។ សេចក្តីថ្លែងការណ៍នោះបាននិយាយថា ប្រទេសដែលបានអំពាវនាវដល់កូរ៉េខាងជើងទាំងនេះ ស្អប់ខ្ពើមនូវការគំរាមកំហែងឥតឈប់ឈរ និងការគំរាមកំហែងចំពោះសន្តិភាព សន្តិសុខក្នុងតំបន់

    May 11, 2019