autoadmin
  • អន្តរជាតិ

    ព្រះអង្គម្ចាស់ហារី និងភរិយា បានថ្លែងនៅក្នុងសេចក្តីប្រកាសមួយនៅឯបរិវេណនៃប្រាសាទ Windsor មុនកិច្ចជំនួបជាមួយព្រះមហាក្សត្រីយានី Elizabeth II ដែលទ្រង់ជាសមាជិកដំបូងនៃគ្រួសាររាជវង្ស ដែលនឹងយាងមកទតកូនប្រុសរបស់អ្នកទាំងពីរ។ នៅពេលដែលមហាជនសុំឱ្យអ្នកទាំងពីរបង្ហាញមុខកូនប្រុសឱ្យបានច្បាស់ ព្រះអង្គម្ចាស់ហារីបានកំប្លែងថា៖ «កូនរបស់ខ្ញុំមានដុះរោម​មុខតិចៗ វាពិតជាអស្ចារ្យណាស់» ខណៈនាង Meghan បាននិយាយថា៖ «គេមាននិស្ស័យល្អណាស់ និងពិតជាស្លូត» ហើយព្រះអង្គម្ចាស់ហារីក៏កំប្លែងបន្តថា កូននេះមិនដឹងកាត់តាមនរណាទេ រួចហើយពួកគេទាំង ២ ក៏សើច។ យ៉ាងណាក៏ដោយកូនប្រុសរបស់ពួកគេទាំងពីរនឹងមិនមានឋានន្តរ​សក្តិដូចជាបុត្រៗរបស់ព្រះអង្គម្ចាស់ William និងនាង Kate នោះទេ ដោយសារតែមានការកំណត់ចំនួនសែរាជវវង្សបែបនេះតាំងពីសង្គ្រាមលោកលើកទី១។ កូនប្រុសរបស់ពួកគេមាននាមថា Archie Harrison Mountbatten ដែលកើតមកជាមួយនឹងទម្ងន់់

    May 9, 2019
  • អន្តរជាតិ

    អង់គ្លេស៖ ភ្នាក់ងារបរិស្ថានបានព្រមានថា អ្នករៀបចំផែនការទឹកជំនន់អង់គ្លេសត្រូវត្រៀមខ្លួន សម្រាប់ការប្រែប្រួលអាកាសធាតុមួយដែលអាក្រក់បំផុត។ ប្រធានភ្នាក់ងារបរិស្ថានអ្នកស្រី Emma Howard Boyd បាននិយាយចំពោះបញ្ហាដែលកំពុងមានឡើងនៅពេលបច្ចុប្បន្នថា សីតុណ្ហភាពពិភពលោកនឹងកើនឡើងពី ២អង្សាសេ ទៅ ៤អង្សាសេ ត្រឹមឆ្នាំ ២១០០ ហើយថវិកា ១ពាន់លានផោន ក្នុងមួយឆ្នាំៗនឹងត្រូវចំណាយលើការគ្រប់គ្រងទឹកជំនន់។ អ្នកស្រីបាននិយាយថា សហគមន៍មួយចំនួនអាចត្រូវការផ្លាស់ទីដោយសារតែហានិភ័យនៃទឹកជំនន់។ រដ្ឋាភិបាលអង់គ្លេសក៏បាននិយាយថា ពួកគេនឹងស្វែងរកភស្តុតាងបន្ថែម សម្រាប់គោលនយោបាយទឹកជំនន់របស់ខ្លួននៅក្នុងរដូវស្លឹកឈើជ្រុះនេះ។ លោកស្រី Howard Boyd បានចាប់ផ្តើមការពិគ្រោះយោបល់លើយុទ្ធសាស្ត្រគ្រប់គ្រងទឹកជំនន់ និងបាននិយាយថា គោលនយោបាយរបស់រដ្ឋាភិបាលគួរធានាថា ហេដ្ឋារចនាសម្ព័ន្ធដែលទទួលបានមូលនិធិសាធារណៈជន គឺអាចទប់ទល់ទៅនឹងការជន់លិច និងការផ្លាស់ប្តូរលំនៅស្ថានតាមតំបន់ឆ្នេរសមុទ្រឱ្យបានត្រឹម ឆ្នាំ២០៥០ ។

    May 9, 2019
  • អន្តរជាតិ

    រដ្ឋបាលក្រុងបាងកក (BMA) គ្រោងនឹងចំណាយថវិកាចំនួន ៣០លានបាត (ប្រហែល ៩៤២,០០០ ដុល្លារអាមេរិក) ក្នុងការដាំដើមឈើចំនួន ១០០,០០០ ដើមនៅឆ្នាំនេះ ដើម្បីបង្កើនបរិស្ថានបៃតងនៅទីក្រុងបាងកក។ ដើមឈើដំបូងចំនួន ៥០,០០០ដើម ដែលត្រូវការថវិកា ៥លានបាត ត្រូវបានដាំនៅសួនសាធារណៈ និងការិយាល័យរបស់រដ្ឋ។ ការដាំដើមឈើទី ២ ចំនួន ៥០,០០០ដើម ដែលទាមទារប្រាក់ ២៥លានបាត នឹងត្រូវដាំដុះដោយការិយាល័យស្រុកចំនួន ៥០ នៅលើដីរបស់អង្គការឯកជន វត្តអារាម សាលារៀន និងតាមបណ្តោយឆ្នេរ Bang Khun Thien ។ លេខាធិការអចិន្ត្រៃយ៍រង

    May 9, 2019
  • រថយន្ត

    យោងតាមកាសែតញូវយ៉កប៉ុស្តិ៍ (New York Post) បានរាយការណ៍ថា រថយន្តមួយចំនួននៅតំបន់ Manhattan កំពុងត្រូវបានគេកំណត់ជាគោលដៅថ្មី ដោយសារតែកញ្ចក់ចំហៀងរបស់រថយន្ត ដែលមានតម្លៃថ្លៃទាំងនោះត្រូវបានគេលួច។ យោងតាមនាយកដ្ឋានប៉ូលីសក្រុងញូវយ៉កបានឱ្យដឹងថា យានយន្តចំនួន ១៨គ្រឿង ចន្លោះពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ២៦ ខែមេសា មានគេរាយការណ៍ថា បានបាត់កញ្ចក់ចំហៀង។ ចោរកម្មចំនួន ១០ បានកើតឡើងនៅម្តុំ 20th Precinct ចន្លោះផ្លូវ West 59th និងផ្លូវ West 86th ខណៈបួននាក់ផ្សេងទៀតបានកើតមានឡើងនៅម្តុំ 24th

    May 9, 2019
  • អន្តរជាតិ

    ប្រទេសប៉ាគីស្ថានត្រូវបានគេរាយការណ៍ថា បានក្លាយជាទីផ្សារអាពាហ៍ពិពាហ៍ថ្មីមួយសម្រាប់បុរសជនជាតិចិន ដែលចង់ស្វែងរកកូនក្រមុំ ខណៈដែលរឿងរ៉ាវបានលេចឡើងទាក់ទងអំពីស្ត្រី និងក្មេងស្រីរាប់រយនាក់មកពីជនជាតិភាគតិច និងក្រីក្រ មកពីប្រទេសអាស៊ីខាងត្បូងមួយនេះ ត្រូវបានគេនាំយកទៅឆ្ងាយពីគ្រួសាររបស់ពួកគេ និងត្រូវបានគេជួញដូរឱ្យទៅប្រទេសចិន។ ឈ្មួញកណ្តាលត្រូវបានគេរាយការណ៍ថា ត្រូវបានជួយដោយពួកបព្វជិតគ្រីស្ទាន ដែលត្រូវគេជួលឱ្យស្វែងរកកូនក្រមុំប៉ាគីស្ថាន ដើម្បីធ្វើជាប្រពន្ធពួកបុរសជនជាតិចិន។ ពួកឈ្មួញត្រូវបានគេរាយការណ៍ថា បានចំណាយប្រាក់រាប់ពាន់ដុល្លារ និងបានសន្យាដល់គ្រួសារពួកនារីទាំងនោះថា កូនៗរបស់ពួកគេនឹងត្រូវបានរៀបការជាមួយជនជាតិចិន ដែលមានទ្រព្យសម្បត្តិ និងបានប្រែខ្លួនជាគ្រិស្តបរិស័ទ។ ប៉ុន្តែគ្រួសារខ្លះនិយាយថា ពួកគេមិនដែលទទួលបានលុយពីឈ្មួញកណ្តាលទេ។ ក៏មានរបាយការណ៍ខ្លះថា ពួកនារីត្រូវបានវាយ​ដំធ្វើបាបដោយប្តីបរទេសរបស់ពួកគេទៀតផង។ រដ្ឋាភិបាលចិនក៏ស្ថិតនៅក្រោមការរិះគន់ផងដែរ សម្រាប់ការចេញទិដ្ឋាការទាំងមិនបានដេញ​ដោលជជីកឱ្យច្បាស់ការដល់នារីទាំងនោះ។ យ៉ាងណាមិញតម្រូវការរបស់ចិនសម្រាប់កូនក្រមុំបរទេសនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងអតុល្យភាពយេនឌ័រដែលបណ្តាលមកពីគោលនយោបាយកូនតែមួយទើបតែត្រូវបានប្រទេសចិនបោះបង់ចោល។ កូនក្រមុំក៏ត្រូវបានគេនាំយកទៅប្រទេសចិនពីបណ្តាប្រទេសក្នុងអាស៊ីផ្សេងទៀតដែលរួមមានប្រទេសវៀតណាម ឡាវ និងកូរ៉េខាងជើងផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ scmp

    May 9, 2019
  • អន្តរជាតិ

    ពួកតាលីបង់បានអះអាងថា ជាអ្នកបំផ្ទុះគ្រាប់បែកធ្វើអត្តឃាត ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ និងរងរបួស ២៤នាក់ នៅខាងក្រៅទីសក្ការបូជាមូស្លីមមួយកន្លែងនៅប៉ាគីស្ថាន។ ការផ្ទុះនេះបានកើតឡើងនៅក្នុងទីសក្ការបូជា Sufi ដ៏ចំណាស់ជាងគេ និងពេញនិយមបំផុតរបស់ប៉ាគីស្ថាន នៅក្នុងទីក្រុង Lahore ភាគខាងកើត ខណៈដែលប្រទេសនេះកំពុងចាប់ផ្តើមធ្វើពិធីបុណ្យរ៉ាម៉ាដាន។ ក្រុមមន្រ្តីបាននិយាយថា ពួកគេនៅតែកំពុងស៊ើបអង្កេតពីការផ្ទុះដែលបានកើតឡើងនៅជិតច្រកចូលសម្រាប់អ្នកទេសចរស្ត្រីទៅកាន់ទីសក្ការៈ Data Darbar ដែលជាទីសក្ការបូជាធំបំផុតមួយនៅអាស៊ីខាងត្បូង។ ការវាយប្រហារនៅទីសក្ការបូជា Sufi បានកើតឡើង ចំពេលអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ និងការិយាល័យអគ្គមេបញ្ជាការនៅអាហ្វហ្គានីស្ថានក៏ជាមុខសញ្ញាបំផ្ទុះដោយពួកតាលីបង់នេះផងដែរ។ ហើយយ៉ាងហោចណាស់មានមនុស្ស ៩នាក់ បានរងរបួសនៅក្នុងការផ្ទុះ ដែលបានធ្វើឱ្យមានផ្សែង និងអណ្តាតភ្លើងឆាបឆេះនៅក្នុងទីក្រុង Kabul របស់ប្រទេស។ អាជ្ញាធរនៅក្នុងប្រទេសប៉ាគីស្ថានជឿជាក់ថា រថយន្តប៉ូលីសនៅជិតកន្លែងកើតហេតុ

    May 9, 2019
  • អន្តរជាតិ

    ពន្ធថ្មីលើការបំភាយសម្រាប់ម៉ូតូត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីបណ្តោះអាសន្នកាលពីម្សិលមិញ។ អត្រាពន្ធនឹងផ្អែកលើទំហំម៉ាស៊ីន និងកម្រិតនៃការបំភាយ ដោយវាជាគោលដៅនៃការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់មួយភាគបួន និងត្រូវដាក់ឱ្យមានប្រសិទ្ធិភាពនៅថ្ងៃទី ១ ខែមករា ឆ្នាំក្រោយ។ គណៈរដ្ឋមន្ត្រីសង្ឃឹមថា ពន្ធនឹងជួយកាត់បន្ថយចំនួនយានយន្តនៅលើផ្លូវ ហើយកាត់បន្ថយការបំពុលបរិស្ថាននៅលើរយៈពេលវែង។ នេះបើយោងតាមលោក Nattaporn Jatusripitak អ្នកនាំពាក្យរបស់ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការសេដ្ឋកិច្ចតាមរយៈស្ថានីយទូរទស្សន៍ Workpoint ។ កាលពីឆ្នាំមុនមានតែជាង ៧១ភាគរយ នៃជនជាតិថៃជាង ២១,០០០នាក់ ដែលត្រូវបានអង្កេតដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារឈ្មោះ Cint បាននិយាយថា ពួកគេជាម្ចាស់ម៉ូតូ។ ហើយយោងតាមរបាយការណ៍របស់ធនាគារអយុធ្យាបានឱ្យដឹងថា ម៉ូតូថ្មីប្រហែល ២លានគ្រឿង ត្រូវបានលក់ជារៀងរាល់ឆ្នាំ។ រចនាសម្ព័ន្ធពន្ធដែលមានមូលដ្ឋានលើការបំភាយថ្មី ត្រូវបានបែងចែកជា ៥ថ្នាក់ ដោយផ្អែកលើប្រភេទនៃម៉ាស៊ីនរួមទាំង៖

    May 9, 2019
  • អន្តរជាតិ

    លោកអ្នកមួយចំនួនអាចនឹងធ្លាប់ជួបប្រទះជាមួយអាការៈឈឺកែងជើងនៅព្រឹកព្រលឹម ឬនៅពេលដែលលោកអ្នកឈរជាដើម។ ជាទូទៅអាការៈបែបនេះបង្កឡើងដោយសារតែការប៉ះទង្គិច ការឡើងទម្ងន់ជ្រុល ការពាក់ស្បែកជើងចង្អៀតពេក ឬប្រភេទស្បែកជើងមិនត្រូវជាមួយនឹងជើងរបស់លោកអ្នក និងបង្កឡើងដោយការរលាកផ្សេងៗជាដើម។ ក្នុងករណីដែលលោកអ្នកកើតមានបញ្ហាឈឺកែងជើងនេះ លោកអ្នកអាចព្យាបាលវាបានដោយមធ្យោបាយដូចខាងក្រោមនេះ៖ ១.ក្នុងករណីគ្រេច ឬថ្លោះឆ្អឹងកជើង៖ លោកអ្នកត្រូវសម្រាក យកដុំទឹកកកមកស្អំ យកបង់មករុំឲ្យជិត និងលើកចុងជើងឲ្យខ្ពស់បន្តិច ដើម្បីឲ្យឆ្អឹងកជើងចូលត្រូវកន្លាក់វាវិញ។ ២.បង្កឡើងដោយបញ្ហារលាកសន្លាក់៖ ការឈឺកែងជើងរ៉ាំរ៉ៃជាសញ្ញាបង្ហាញថា លោកអ្នកមានបញ្ហាសន្លាក់ធ្ងន់ធ្ងរហើយ ដែលក្នុងករណីនេះលោកអ្នកត្រូវតែទៅជួបវេជ្ជបណ្ឌិតជំនាញជាបន្ទាន់។ ៣.សន្លាក់ជើងមានបញ្ហាផុយស្រួយ៖ លោកអ្នកអាចពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតដើម្បីប្រើប្រាស់ថ្នាំ ហើយអ្វីដែលលោកអ្នកអាចធ្វើដោយខ្លួនឯងបន្ថែមទៀតបានគឺសម្រកទង្ងន់ខ្លួន និងឧស្សាហ៍យកក្រូចឆ្មាមកញីកែងជើង។ ៤.រលាកសរសៃ៖​ ពេលគេងត្រូវមានខ្នើយកល់ជើង ហើយគួរងូតទឹក ឬត្រាំជើងដោយទឹកក្តៅឲ្យបានជាប្រចាំ។ ៥.បញ្ហាប្រគ្រីវ៖ ដើម្បីដោះស្រាយបញ្ហានេះលោកអ្នកអាចព្យាយាមញ៉ាំទឹកឲ្យបានច្រើន កាត់បន្ថយគ្រឿងស្រវឹង និងអាហារដែលមានជាតិអាស៊ីតខ្ពស់ បើក្នុងករណីធ្ងន់ធ្ងរសូមទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត។ ៦.ប្រេះកែងជើង៖

    May 8, 2019
  • Nissan Auto Tech

    Intelligent 4×4 (i4x4) ៖ ប្រព័ន្ធនេះផ្តល់នូវការគាំទ្របន្ថែមដើម្បីដោះស្រាយបញ្ហាផ្លូវណាមួយ ដោយគ្រាន់តែការចុចប៊ូតុងប៉ុណ្ណោះ។ រួមជាមួយនឹងមុខងារ Shift-on-the-Fly ដែលអាចឱ្យអ្នកបើកបរផ្លាស់ប្តូរពីប៉ុងមួយ (2WD) ទៅប៉ុងពីរ (4WD) ដើម្បីជាសុវត្ថិភាពបើកនៅលើផ្លូវរអិល និងនៅពេលបើកបរនៅលើផ្លូវធម្មតា។ ខណៈដែលមុខងារ low-range four-wheel-drive (4LO) គឺសម្រាប់ការបើកបរលើខ្សាច់ ភក់ ឆ្លងកាត់ទឹក ឡើងថ្ម និងឡើង/ចុះភ្នំ។ Rear Differential Locking (RDL) ៖ ផ្តល់ឱ្យអ្នកបើកបរនូវទំនុកចិត្តលើផ្លូវពិបាក ( off-road ) និងមុខងារសុវត្ថិភាព no-wheel-spin

    May 7, 2019
  • Nissan Auto Tech

    Intelligent Ride Control (IRC) ៖ ធ្វើឱ្យលោកអ្នកបើកបរដោយភាពងាយស្រួល និងមានការគ្រប់គ្រងល្អ។ មុខងារ IRC ប្រើហ្វ្រាំង (subtle braking) និងបង្កើតការសម្របខ្លួនឱ្យស្របនឹងការបង្វិលរបស់ម៉ាស៊ីន ដើម្បីទប់ស្កាត់ចលនាដែលមិនល្អ និងបង្កើនភាពងាយស្រួលក្នុងការបើកបររបស់អ្នក។ Intelligent Trace Control ៖ មុខងារនេះត្រូវបានរចនាឡើងដោយបច្ចេកវិទ្យាថ្មី ដែលអាចធ្វើឱ្យការត្រួតពិនិត្យរបស់យានយន្តកាន់តែប្រសើរឡើងនៅផ្លូវកែង។ វាអនុញ្ញាតឱ្យកង់នីមួយៗមានការចាប់ហ្វ្រាំងដាច់ដោយឡែកពីគ្នា ដែលជួយអ្នកបើកបរដោយមានភាពជឿជាក់។ សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan/៕ អត្ថបទ៖

    May 7, 2019