autoadmin
  • អន្តរជាតិ

    នៅក្នុងទិនានុប្បវត្តិនៃជីវវិទ្យាវិវត្តន៍ដែលមានចំណងជើងថា «ប្រតិមតិនៃភាពជាបុរស៖ ទម្រង់មុខ និងពុកចង្កាធ្វើអន្តរកម្ម ដើម្បីកំណត់កម្រិតនៃភាពទាក់ទាញរបស់បុរស» ក្រុមអ្នកស្រាវជ្រាវបានសួរទៅស្ត្រីចំនួន ៨,៥០០នាក់ ដើម្បីវាយតម្លៃពីភាពទាក់ទាញរបស់បុរសត្រង់ ៣ចំណុច ដូចជា៖ ពុកចង្កា ពុកចង្កាដុះពេញ ឬពុកចង្កាតិចៗ (sporting a goatee)។ ក្រុមស្រាវជ្រាវបានប្រើប្រាស់រូបថតរបស់បុរស ខណៈពុកចង្ការបស់ពួកគេចាប់ផ្តើមដុះតាំងពីមុខទទេរហូតមានពុកចង្កាដុះពេញរយៈពេល ៤ សប្តាហ៍។ ក្រុមស្ត្រីត្រូវបានគេសាកសួរដើម្បីវាយតម្លៃភាពទាក់ទាញរបស់បុរស ហើយចម្លើយនោះគឺថា ភាគច្រើននៃពួកគេមិនទាក់ភ្នែកជាមួយអ្នកបុរសកោរពុកចង្កាស្អាតៗនោះទេ ពោលគឺពួកគេគិតថាវាមិនទាក់ទាញ។ ដូច្នេះហើយអ្នកស្រាវជ្រាវក៏បានសន្និដ្ឋានថា៖ «បុរសមានពុកចង្ការដុះពេញត្រូវបានគេមើលឃើញថា ជាបុរសដែលមានភាពចាស់ទុំ មានភាពជាបុរស ភាពលេចធ្លោក្នុងសង្គម និងមានអំណាច (aggressive)។ ក្រុមស្រាវជ្រាវបានបន្ថែមថា ពុកចង្កាក៏ជាលក្ខណៈដែលស្ត្រីត្រូវយកមកគិត នៅពេលពួកគេជ្រើសរើសដៃគូរយៈពេលខ្លី

    May 6, 2019
  • អន្តរជាតិ

    ព្រះសែងខ័ឌ្គជ័យស្រី (Phra Saeng Khan Chai Sri) ដែលជា «ព្រះខ័ឌ្គជ័យ» ជួយរំលឹកប្រជាជនអំពីតួនាទីប្រពៃណីរបស់ស្តេចជាអ្នកចម្បាំងការពារព្រះរាជាណាចក្រ។ អាវុធនេះក៏ជានិមិត្តរូបនៃភាពក្លាហានរបស់ព្រះមហាក្សត្រ និងអំណាចខ្ពស់បំផុតរបស់ទ្រង់ជាអ្នកគ្រប់គ្រង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា អាវុធដ៏សំខាន់របស់ព្រះរាជពង្សាវតាថៃមួយនេះបានមកពីប្រទេសកម្ពុជាយើង។ ព្រះខ័ឌ្គមុខពីរបុរាណនេះ ត្រូវបានគេរកឃើញនៅក្នុងបឹងមួយនៅខេត្តសៀមរាបដោយអ្នកនេសាទក្នុងស្រុកម្នាក់ មុនពេលដែល ចៅពញាអភ័យបដេស ប៉ែន (Chao Phraya Abhaiphubet) អតីតមន្ត្រីក្បត់ជាតិខ្មែរចុះចូលជាមួយសៀម (ដោយកាលនោះខ្មែរស្ថិតក្រោមចំណុះរបស់សៀម) បាននាំយកវាទៅឱ្យព្រះរាមាធិបតីទី១ (King Rama I)។ ក្រោយមកស្តេចថៃក៏មានព្រះរាជបញ្ជា ឱ្យជាងធ្វើដងកាន់ និងស្រោមបន្ថែមលើព្រះខ័ឌ្គមួយដើមនេះ ដែលធ្វើដោយមាស និងមានដាំត្បូងចរណៃ។ នៅជិតដងកាន់របស់ព្រះខ័ឌ្គមួយដើមនេះ ត្រូវបានតុបតែងដោយរូបចម្លាក់ដែលតំណាងឱ្យទេវតា

    May 6, 2019
  • អន្តរជាតិ

    ប្រទេសរុស្ស៊ី៖ អ្នកស្រី Elena Markovskaya សមាជិកគណៈកម្មការស៊ើបអង្កេតរបស់ប្រទេសបាននិយាយថា មនុស្ស ៤១នាក់ រួមមានទាំងកូនក្មេង ២នាក់ ត្រូវបានស្លាប់ នៅពេលយន្តហោះដឹកអ្នកដំណើររុស្ស៊ីមួយគ្រឿងបានចុះចតជាបន្ទាន់ និងឆាបឆេះយ៉ាងសន្ធោ​សន្ធៅកាលពីថ្ងៃអាទិត្យ នៅឯព្រលានយន្តហោះទីក្រុងម៉ូស្គូ។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax បានរាយការណ៍ថា ពលរដ្ឋអាមេរិកម្នាក់ក៏ត្រូវបានស្លាប់ផងដែរនៅក្នុងការធ្លាក់យន្តហោះនេះ។ របាយការណ៍ជាបឋមបានឱ្យដឹងថា យន្តហោះម៉ូដែល Superjet 100 របស់រុស្ស៊ីមួយនេះ កំពុងហោះពីទីក្រុងមូស្គូទៅក្រុង Murmansk នៅពេលដែលមានអគ្គីភ័យឆាបឆេះឡើង។ Interfax បានរាយការណ៍ថា យន្ដហោះដឹកអ្នកដំណើរលេខ SU1992 របស់ក្រុមហ៊ុនអាកាសចរណ៍ Aeroflot បានវិលត្រឡប់ទៅកាន់ព្រលានយន្តហោះ Sheremetyevo របស់ទីក្រុងម៉ូស្គូ

    May 6, 2019
  • អន្តរជាតិ

    បុរសជនជាតិតៃវ៉ាន់ម្នាក់បានច្រឡំលេបកាស Airpod ដោយចៃដន្យពេលដែលគាត់កំពុងគេងលក់ ប៉ុន្តែអ្វីដែលកាន់តែធ្វើឱ្យមានការភ្ញាក់ផ្អើលគឺកាសឥតខ្សែនៅតែដំណើរការ ទោះបីវាបានឆ្លងកាត់ចូលទៅក្នុងប្រព័ន្ធរាងកាយរបស់គាត់ក៏ដោយ។ បុរសម្នាក់នោះមានឈ្មោះថា Ben Hsu ជាអ្នកជ្រើសរើសទ័ពជើងទឹក មកពីក្រុង Kaohsiung គាត់ត្រូវបានគេឱ្យដឹងថា គេងស្តាប់កាសទាំងសងខាងធម្មតា ប៉ុន្តែក្រោយងើបពីគេងគាត់ក៏បានបាត់កាសមួយចំហៀង។ ក្រោយមកលោក Hsu ក៏សម្រេចចិត្តប្រើមុខងារស្វែងរកតាមរយៈទូរស័ព្ទ iPhone របស់គាត់ ហើយគាត់ក៏បានឮសំឡេង (beep) របស់វា ដែលបញ្ជាក់ថាវានៅក្នុងបន្ទប់របស់គាត់មិនបាត់ទៅណាឡើយ។ លោក Ben Hsu បាននិយាយថា៖ «ខ្ញុំបានរកនៅក្រោមភួយ ហើយជុំវិញខ្លួន ប៉ុន្តែមិនអាចរកវាឃើញ» «ក្រោយមកខ្ញុំក៏ដឹងថា សំឡេងរបស់កាសគឺចេញពីពោះរបស់ខ្ញុំ» បន្ទាប់មកលោក Hsu

    May 4, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Samsung Electronics និងក្រុមហ៊ុនអាមេរិក Universal Pictures Home Entertainment (UPHE) បានប្រកាសពីផែនការ ដើម្បីនាំយក HDR10+ ជាបច្ចេកវិទ្យាវីដេអូស្តង់ដារទំនើប ដែលបង្កើតឡើងដោយក្រុមហ៊ុន Samsung Electronics ទៅកាន់ទីផ្សារសាកល។ HDR10+ (High Dynamic Range 10+) គឺជាស្តង់ដារវីដេអូជំនាន់ថ្មី ដែលមានប្រភពពីក្រុមហ៊ុន Samsung Electronics ។ HDR10+ ផ្លាស់ប្តូរបទពិសោធទូរទស្សន៍របស់អ្នកជាមួយ ពន្លឺ និង contrast យ៉ាងមិនគួរឱ្យជឿសម្រាប់ឈុតនីមួយៗ ហើយវានឹងផ្តល់ជូននូវពន្លឺភ្លឺ

    May 4, 2019
  • អន្តរជាតិ

    យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Glasgow Caledonian ដែលចេញផ្សាយដោយ daily mail បានឱ្យដឹងថា រាល់ម្ចាស់សត្វចិញ្ចឹមត្រូវបានគេព្រមានអំពីហានិភ័យនៃភាពស្និទ្ធស្នាលរបស់ពួកគេជាមួយនឹងសត្វចិញ្ចឹម ដែលអាចគំរាមកំហែងដល់អាយុជីវិតរបស់ពួកគេទៀតផង។ ការចាប់កាន់សត្វចិញ្ចឹមដូចជា៖ ការថើប ឬការឱប អាចនឹងចម្លងបាក់តេរីដែលមានភាពស៊ាំជាមួយនឹងថ្នាំបង្ការតាមរយៈទឹកមាត់របស់វា ដែលបញ្ហានេះវាបានធ្វើឱ្យអ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភជាខ្លាំង។ បាក់តេរីអាចប្រែជាមានភាពស៊ាំជាមួយថ្នាំបង្ការ នៅពេលដែលមនុស្ស ឬសត្វ ប្រើប្រាស់កម្រិតថ្នាំអង់ទីប៊ីយោទិចមិនត្រឹមត្រូវ ឬប្រសិនបើពួកគេចេះតែប្រើផ្តេសផ្តាស់។ វាមានន័យថា បាក់តេរីដែលធ្វើសកម្មភាពលើសត្វចិញ្ចឹមរបស់អ្នក អាចក្លាយជាបាក់តេរីដែលធន់ទ្រាំនឹងថ្នាំបង្ការ ហើយវានឹងចម្លងទៅកាន់មនុស្សដែលស្រឡាញ់ និងស្និទ្ធស្នាលជាមួយសត្វចិញ្ចឹមខ្លាំង។ ប៉ុន្តែអ្នកចិត្តសាស្រ្តដែលនៅពីក្រោយការសិក្សានេះបាននិយាយថា អាកប្បកិរិយាទាំងនោះ «មានតម្លៃណាស់ ដែលពួកគេ (ម្ចាស់សត្វ) មិនទំនងជាអាចផ្លាស់ប្តូរបានងាយនោះទេ»។ យ៉ាងណាមិញជុំវិញបញ្ហានេះ អ្នកជំនាញមិនបានឱ្យអ្នកស្រឡាញ់សត្វទាំងនោះបោះបង់ចោលនូវសត្វចិញ្ចឹមរបស់ពួកគេនោះទេ។ ប៉ុន្តែដើម្បីជាការការពារម្ចាស់សត្វមិនគួរថើបពួកវាផ្ទាល់នឹងមាត់ ឬប្រសិនបើលោកអ្នកមានរបួស

    May 4, 2019
  • អន្តរជាតិ

    តៃវ៉ាន់៖ ការសំលឹងមើលអេក្រង់ទូរស័ព្ទច្រើនហួសកម្រិតពិតជាអាចបង្កគ្រោះថ្នាក់ដល់សុខភាពភ្នែក ហើយទំហំនៃគ្រោះថ្នាក់អាចធ្ងន់ឬស្រាលអាស្រ័យទៅតាមបុគ្គលផ្សេងៗគ្នា។ តួយ៉ាងក្មេងប្រុសម្នាក់នេះទើបតែមានអាយុ ៤ ឆ្នាំ សោះស្រាប់តែមានបញ្ហាម្ញ៉ូបភ្នែករហូតដល់ទៅ ៦៥០ ដឺក្រេបាត់ទៅហើយ ព្រោះតែគេមានទម្លាប់ចុចលេង និងមើលវីដេអូផ្សេងៗតាមទូរស័ព្ទដៃអស់រយៈពេលជាយូរមកហើយ។ តាមការចុះផ្សាយរបស់ WORLDOFBUZZ បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះរូបនេះរស់នៅក្នុងប្រទេសតៃវ៉ាន់ និងរស់នៅក្នុងគ្រួសារមួយដែលមានម្តាយឪពុកជាមនុស្សរវល់នឹងការងារខ្លាំងគ្មានពេលមើលថែ និងកំដរកូនបានច្រើននោះទេ។ ព្រោះហេតុផលនេះហើយ ទើបជាទូទៅកុមាររងគ្រោះត្រូវបានគេទុកឲ្យចុចលេង និងមើលវីដេអូផ្សេងៗតាមទូរស័ព្ទដៃតែម្នាក់ឯងជាច្រើនម៉ោងក្នុងមួយថ្ងៃ។ រហូតមកទល់នឹងពេលនេះស្រាប់ភ្នែករបស់គេមានបញ្ហាម៉្ញូបរហូតដល់៦៥០ ដឺក្រេ ហើយវេជ្ជបណ្ឌិតប្រចាំនៅមន្ទីរពេទ្យក្រុងតៃវ៉ាន់បានអះអាងថា ទម្លាប់នៃការមើលទូរស័ព្ទជ្រុលហួសហេតុនេះហើយ ដែលជំរុញឲ្យកុមារមានបញ្ហាដូចនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz

    May 4, 2019
  • អន្តរជាតិ

    ព្រះមហាក្សត្រថៃ Maha Vajiralongkorn នឹងត្រូវគ្រងរាជសម្បត្តិជាផ្លូវការនៅថ្ងៃទី ០៤ ខែឧសភា ដែលត្រូវជាថ្ងៃ ទី១ នៃពិធីគ្រងរាជសម្បត្តិរយៈពេល ៣ថ្ងៃ ។ ព្រះអង្គត្រូវបានគេចុះបញ្ជីថា ជាមហាក្សត្រដែលមានបំផុតនៅលើពិភពលោក តាមរយៈការបោះពុម្ពផ្សាយដោយ Business Insider ក្នុងឆ្នាំ ២០១៨ ។ ព្រះរាជបិតារបស់ព្រះអង្គ Bhumibol Adulyadej ក៏ត្រូវបានទស្សនាវដ្តី Forbes ដាក់នាមជារាជវង្សដែលមានបំផុតនៅលើពិភពលោក កាលពីឆ្នាំ ២០១១ ដោយយកឈ្នះស្ដេចស៊ុលតង់នៃប្រ៊ុយណេ។ ការប៉ាន់ប្រមាណទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ទ្រង់ Vajiralongkorn គឺអាចមានចាប់ពី ៣០ពាន់លានដុល្លារអាមេរិក នេះបើយោងតាម Business

    May 4, 2019
  • អន្តរជាតិ

    ការស្រាវជ្រាវបានរកឃើញថា ភេសជ្ជៈគ្មានជាតិស្ករមិនបានជួយបន្ថយទម្ងន់របស់កុមារ ឬមនុស្សរាល់គ្នានោះទេ ក៏ព្រោះតែវានឹងធ្វើឱ្យពួកគេទទួលទានអាហារអ្វីផ្សេងច្រើនជាងមុនទៅវិញ។ ទោះបីជាភេសជ្ជៈខ្លះត្រូវបានរចនាឡើងដើម្បីឱ្យមានសុខភាពល្អ ដោយការមិនបន្ថែមជាតិស្ករ កុមារនៅតែជ្រើសរើសអាហារណាផ្សេងដែលមានជាតិស្ករមកបរិភោគបន្ថែមដដែល ដែលនេះហើយវាជាមូលហេតុដែលពួកគេមិនអាចបន្ថយគីឡូដែលលើសបាន។ អ្នកស្រាវជ្រាវបានមើលទៅលើរបបអាហាររបស់កុមារជាង ៧,០០០នាក់ នៅក្នុងសហរដ្ឋអាមេរិក ហើយបានរកឃើញថា មានតែអ្នកដែលផឹកទឹកច្រើនប៉ុណ្ណោះ ដែលនឹងទទួលទានកាល់ឡូរីតិច។ ភេសជ្ជៈគ្រប់ប្រភេទ មិនថាមានជាតិស្ករ ឬមិនមាន វានឹងបង្កើនចំនួនកាឡូរីរបស់យើង។ ខណៈភេសជ្ជៈមានជាតិស្ករគឺមានឥទ្ធិពលអាក្រក់មកមនុស្ស ភេសជ្ជៈគ្មានជាតិស្ករក៏នៅតែផ្តល់ផលអាក្រក់សម្រាប់សុខភាព ដូច្នេះអ្នកទាំងអស់គ្នាគួរទម្លាប់ផឹកទឹកសុទ្ធធម្មតាទើបប្រសើរ។ អ្នកដែលផឹកភេសជ្ជៈគ្មានជាតិស្ករ ច្រើនតែទៅទទួលទានអាហារផ្សេងច្រើន ឬបន្ថែមជាតិស្ករទៅលើអាហាររបស់ពួកគេយ៉ាងហោចណាស់ ២០០កាឡូរី (ជាមធ្យម) ។ ពោលគឺពួកគេគ្រាន់តែផឹកភេសជ្ជៈគ្មានជាតិស្ករ ប៉ុន្តែនឹងបន្ថែមជាតិស្ករទៅលើអាហារផ្សេងទៀត ដែលវាប្រៀបដូចជាការបំពេញជាតិស្ករបន្ថែមដដែលៗ។ យ៉ាងណាមិញអ្នកស្រាវជ្រាវក៏បានព្រមានដែរថា ភេសជ្ជៈដែលមិនមានជាតិស្ករ មិនមែនជម្រើសល្អសម្រាប់បញ្ចុះទម្ងន់នោះឡើយ។ ដូច្នេះដើម្បីសុខភាពរបស់លោកអ្នក

    May 4, 2019
  • រថយន្ត

    រថយន្តតូយ៉ូតា Prius Prime ស៊េរីឆ្នាំ 2020 នឹងត្រូវនាំទៅកាន់សហរដ្ឋអាមេរិនៅរដូវក្តៅនេះហើយ ជាមួយនឹងការ update ឱ្យទាន់សម័យមួយចំនួន។ ការធ្វើទំនើបកម្មមួយចំនួនរបស់វាគឺទៅផ្នែកកាប៊ីនរថយន្ត ហើយការផ្លាស់ប្តូរដ៏ធំមួយទៀតនោះគឺការបន្ថែមកៅអីខាងក្រោយ ដែលអាចឱ្យអ្នកធ្វើដំណើរអង្គុយបានរហូតដល់ 5 នាក់។ វាមានកៅអីធំខាងក្រោយចំនួន 2 ជាធម្មតា ប៉ុន្តែម៉ូដែលនេះនឹងបំពាក់មកជាមួយនឹងកូនកៅអីនៅចំកណ្តាលមួយទៀត ដើម្បីឱ្យវាក្លាយទៅជាកៅអីទី 5​ របស់រថយន្ត។ ចំណែកបច្ចេកវិទ្យានៅផ្នែកកាប៊ីនរថយន្ត វាមានបំពាក់នូវរន្ធដោត USB ចំនួន 2 សម្រាប់អ្នកដំណើរកៅអីក្រោយ។ សំខាន់ជាងនេះទៅទៀត Prius Prime មានវិទ្យុផ្កាយរណប SiriusXM ក៏ដូចជា Amazon

    May 4, 2019