- autoadmin
- អន្តរជាតិ
ប៉ាគីស្ថាន៖ ក្រុមមន្ត្រីបានឱ្យដឹងនៅថ្ងៃសុក្រនេះថា យ៉ាងហោចណាស់ជនរងគ្រោះ ៩០នាក់ ក្នុងនោះមានកុមារ ៦៥នាក់ ត្រូវបានគេជឿថា បានឆ្លងវីរុសហ៊ីវ (HIV) នៅប្រទេសប៉ាគីស្ថាន ដោយសារគ្រូពេទ្យប្រើស៊ីរាំងកខ្វក់។ លោក Kamran Nawaz ប្រធានប៉ូលិសក្នុងតំបន់ នៅទីក្រុង Larkana ភាគខាងត្បូងបាននិយាយថា៖ «យើងបានចាប់ខ្លួនគ្រូពេទ្យម្នាក់នេះ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីអាជ្ញាធរសុខាភិបាល» ។ គាត់បានបន្តថា៖ «ពួកយើងត្រូវបានគេរាយការណ៍ថា គ្រូពេទ្យនោះផ្ទាល់ក៏បានឆ្លងវីរុសហ៊ីវដែរ»។ អាជ្ញាធរត្រូវបានជូនដំណឹងជាលើកដំបូងកាលពីសប្តាហ៍មុន បន្ទាប់ពីក្មេងៗចំនួន ១៨នាក់ មកពីតំបន់មួយនៅជាយក្រុង Larkana បានធ្វើតេស្តរកមេរោគហ៊ីវ ហើយជាលទ្ធផលគឺ «វិជ្ជមាន» ដែលជំរុញឱ្យមន្ត្រីសុខាភិបាលធ្វើសកម្មភាពលើរឿងនេះជាទ្រង់ទ្រាយធំ ខណៈរាប់សិបនាក់ទៀតក៏ត្រូវបានឆ្លងមេរោគ។
May 3, 2019 - អន្តរជាតិ
ឧត្តមសេនីយ៍ Anantaporn Kanjanarat ប្រធានផ្នែកអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស (MSDHS) មានប្រសាសន៍ថា ភ្នាក់ងាររបស់លោកនឹងសម្របសម្រួលជាមួយការិយាល័យជាតិពុទ្ធសាសនា ដើម្បីស្នើសុំសហប្រតិបត្ដិការពីតាមវត្តអារាម ដើម្បីអប់រំសាធារណជនអំពីការដាក់ទាន និងដើម្បីឱ្យពួកគេបញ្ឈប់ការឱ្យលុយទៅអ្នកសុំទាន ព្រោះថាអំពើទាំងនេះគឺខុសច្បាប់។ យោងតាមច្បាប់ស្តីពីការគ្រប់គ្រងអ្នកសុំទានចុងក្រោយ ដែលនឹងចូលជាធរមាននៅខែសីហាឆ្នាំនេះ វត្តអារាមទូទាំងប្រទេសថៃត្រូវបានគេជំរុញឱ្យមានការបញ្ឈប់ការឱ្យលុយទៅកាន់អ្នកសុំទាន។ លោករដ្ឋមន្រ្តីបាននិយាយថា ស្លាកសញ្ញាព្រមានប្រឆាំងនឹងការឱ្យប្រាក់ទៅឱ្យអ្នកសុំទានជាភាសាអង់គ្លេស ចិន ជប៉ុន កូរ៉េ កម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវដាក់នៅតាមកន្លែងដែលទាក់ទាញភ្ញៀវទេសចរ ព្រលានយន្តហោះ និងការិយាល័យរដ្ឋ។ លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើមានអ្នកចង់ជួយអ្នកសុំទាន ពួកគេអាចធ្វើការបរិច្ចាគទៅគម្រោង MSDHS ដែលជាគម្រោងសម្រាប់ការលើកកម្ពស់វិជ្ជាជីវៈសម្រាប់អ្នកសុំទាន»។ ចំពោះអ្នកសុំទានដែលល្មើស និងចាប់បានជាលើកទី១ ដោយពួកមន្ត្រីនឹងត្រូវពិន័យជាប្រាក់ចំនួន ៥០០បាត
May 3, 2019 - អន្តរជាតិ
ជាតិពុលមាននៅគ្រប់ទីកន្លែងជុំវិញខ្លួនរបស់លោកអ្នក អាចមាននៅក្នុងបរិយាកាស ទឹក និងចំណីអាហារ ដែលលោកអ្នកទទួលទានជាប្រចាំផងដែរ។ ពេលខ្លះនៅក្នុងរាងកាយរបស់លោកអ្នកអាចមានជាតិពុលយ៉ាច្រើន តែលោកអ្នកមិនបានដឹងខ្លួននោះទេ។ ដើម្បីជួយលោកអ្នក យើងខ្ញុំសូមបង្ហាញលោកអ្នកនូវសញ្ញាចំនួន ១០ ដែលបញ្ជាក់ថា ក្នុងខ្លួនរបស់លោកអ្នកកំពុងតែមានជាតិពុលយ៉ាងច្រើន ៖ ១.កើតមានអាការៈទល់លាមកជាញឹកញាប់ ២.ឈឺក្បាលគិតអ្វីចេញជាប្រចាំ ៣.ក្លៀកមានញើសច្រើនជាងធម្មតា និងមានក្លិនមិនល្អ ៤.ឧស្សាហ៍កើតមានបញ្ហាឈឺចុកចាប់តាមសាច់ដុំចង្កេះ ៥.ស្បែកដៃរបស់លោកអ្នកចាប់ផ្តើមរបក ឬប្រះ ៦.មានបញ្ហាដំណេក អាចជាបញ្ហាគេងមិនលក់ និងគេងមិនស្កប់ ៧.ឡើងទម្ងន់យ៉ាងលឿន ហើយបើទោះជាលោកអ្នកប្រឹងហាត់ប្រាណក៏ដោយតែមិនសូវឃើញទល្ធផលនោះទេ ៨.ខ្យល់ដង្ហើមរបស់លោកអ្នកផ្តើមមានក្លិនមិនល្អ ៩.ក្រចកផ្តើមមានស្នាមកកខ្វក់ខុសធម្មតា ១០.សក់របស់លោកជ្រុះច្រើនខុសធម្មតា ក្នុងករណីដែលលោកអ្នករកឃើញថា រាងកាយរបស់លោកអ្នកមានជាតិពុលច្រើនហើយនោះ លោកអ្នកអាចប្រើវិធីខាងក្រោមនេះដើម្បីបណ្ដេញជាតិពុលចេញរាងកាយបាន៖ -ញ៉ាំទឹកឲ្យបានច្រើន (៨ កែវ
May 3, 2019 - Nissan Auto Tech
Rear Cross Traffic Alert (RCTA) ៖ រាល់ពេលលោកអ្នកចង់ថយរថយន្តចេញពីចំណត (Parking space) មុខងារនេះនឹងរាយការណ៍ព្រមានមកលោកអ្នកតាមរយៈពន្លឺហ្វ្លាស (indicator light) និងសំឡេងបន្លឺឡើង ថាតើមានយានយន្តផ្សេងទៀតកំពុងជិះកាត់នៅពេលដែលលោកអ្នកកំពុងផ្លាស់ទី ឬអត់។ Intelligent Rear-view Mirror (i-RVM) ៖ រួមបញ្ចូលគ្នានូវកាមេរ៉ាដែលមានគុណភាពខ្ពស់ ដែលប្រើម៉ូនីទ័រ LCD ដើម្បីបង្ហាញរូបភាពពីខាងក្រោយរថយន្តដោយផ្ទាល់ ចេញពីកាមេរ៉ា (ក្រោយ) ទៅកាន់កញ្ចក់សម្រាប់មើលខាងក្រោយ (rear-view mirror) របស់យាននយន្ត។ វាក៏ផ្តល់នូវរូបភាពធំទូលំទូលាយជាងកញ្ចក់ខាងក្រោយធម្មតា ហើយវាមានប្រសិទ្ធិភាពជាពិសេសនៅក្នុងស្ថានភាពងងឹត។ សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan
May 3, 2019 - រថយន្ត
ក្រុមហ៊ុន Ford ត្រូវបានគេរាយការណ៍ថា នឹងបង្ហាញនូវរថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួននៅចុងឆ្នាំ 2020 ។ រថយន្តនេះនឹងយកគំរូរចនាតាមម៉ូដែល Mustang ហើយវាក៏ជាប្រភេទ crossover ដែលអាចធ្វើដំណើរបានរហូតចម្ងាយ ៦០០គីឡូម៉ែត្រ រាល់ពេលសាកថ្មពេញម្តង។ រថយន្តដែលមិនទាន់បង្ហាញឈ្មោះពិតប្រាកដនេះ ធ្លាប់ត្រូវបានគេហៅថា «Mach 1» ហើយសព្វថ្ងៃវាត្រូវបានគេហៅថា «Mach-E» ។ រថយន្តអគ្គីសនីនេះនឹងចាប់ផ្តើមផលិតនៅចុងឆ្នាំនេះ ដែលវានឹងក្លាយទៅជាគូប្រជែងជាមួយនឹង Model X របស់ Tesla ទៅលើសមត្ថភាពបើកបរបានឆ្ងាយនៅពេលសាកថ្មពេញម្តង។ ក្រុមហ៊ុន Ford ដែលមានមូលដ្ឋាននៅរដ្ឋ Michigan សហរដ្ឋអាមេរិក ក៏បានប្រាប់ផងដែរថា Mach
May 3, 2019 - អន្តរជាតិ
លំនៅស្ថាន និងអាគារនៅជុំវិញកោះ Rattanakosin ត្រូវបានគេតុបតែងជាពណ៌លឿងស្រស់ឆើតឆាយ មុនការមកដល់នៃព្រះរាជពិធីគ្រងរាជសម្បត្តិជាផ្លូវការរបស់ព្រះមហាក្សត្រថៃ។ នេះគឺជាលើកទីមួយហើយដែលក្រុងបាងកកបានស្វាគមន៍ព្រះមហាក្សត្រថ្មី ខណៈដែលពិធីគ្រងរាជសម្បត្តិរបស់អតីតព្រះមហាក្សត្រ Bhumibol Adulyadej មានតាំងពីថ្ងៃ ទី៧ ខែឧសភា ឆ្នាំ១៩៥០ មកម្ល៉េះ។ ដោយមានជំនួយ និងមូលនិធិពីសាលារាជធានី ដើម្បីជួសជុល និងរៀបចំឡើងវិញ រាល់អចលនទ្រព្យនៅតាមផ្លូវមើលទៅពិតជាថ្មី និងមានភាពរស់រវើក។ រូបគំនូររបស់ព្រះមហាក្សត្រថ្មីជាមួយនឹងប្រយោគ «សូមស្តេចមានព្រះជន្មាយុយឺនយូរ» អមដោយទង់ពណ៌លឿង ដែលតំណាងឱ្យនិមិត្តរូបរាជវង្សត្រូវបានគេមើលឃើញពេញទីក្រុងបាងកក។ ចំណែកអាគារចំណាស់មួយរបស់ក្រុង ក៏ត្រូវបានជាងតាំងលម្អជាមួយនឹងរូបព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រតាំងពីកុមារភាពរហូតដល់ទ្រង់ពេញវ័យចំនួន ២២សន្លឹក។ ខណៈអាគារនេះផ្ទាល់គឺជាស្ថាបត្យកម្មបន្សល់ពីបុរាណតាំងពីឆ្នាំ ១៨៩៦ វាកាន់តែធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមនុស្សរាល់គ្នា៕ អត្ថបទ៖ លីដា ប្រភព៖ thethaiger
May 3, 2019 - អន្តរជាតិ
យោងតាមសេចក្ដីថ្លែងការណ៍របស់ VinGroup នៅថ្ងៃ ទី២ ខែឧសភា ឆ្នាំ២០១៩ ក្រុមហ៊ុន VinBus ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន គ្រោងនឹងផ្តល់សេវាដឹកជញ្ជូនសាធារណៈចាប់ពីខែមីនា ឆ្នាំ២០២០ ដល់ទីក្រុងសំខាន់ៗចំនួន ៥ របស់វៀតណាមដូចជា៖ ទីក្រុងហាណូយ ទីក្រុងហៃផង (Hai Phong) ទីក្រុងដាណាង ទីក្រុងហូជីមិញ និងទីក្រុងកានថូ (Can Tho)។ ដើមទុនរបស់ក្រុមហ៊ុន VinBus មានចំនួនប្រហែល ៤៣ លានដុល្លារអាមេរិក ដើម្បីបំពេញតម្រូវការធ្វើដំណើរ និងរួមចំណែកក្នុងការកសាងបណ្តាញដឹកជញ្ជូនសាធារណៈ។ ដើម្បីកាត់បន្ថយឧស្ម័ន និងសំឡេងរំខាន ក្រុមហ៊ុន VinBus
May 3, 2019 - អន្តរជាតិ
យោងតាម Daily Mail បានឱ្យដឹងថា ប្រទេសចិនមានបំណងហាមឃាត់មិនឱ្យកុមារនាំយកឧបករណ៍ដូចជា៖ ស្មាតហ្វូន អាយផេដ ឬឧបករណ៍ឌីជីថលផ្សេងៗចូលថ្នាក់រៀននោះទេ ដោយពួកគេបានមើលឃើញពីផលប៉ះពាល់ដែលកុមារកំពុងជួបប្រទះ។ ជាការពិតកុមារនៅក្នុងប្រទេសចិនរហូតដល់ ៧០ភាគរយ កំពុងមានបញ្ហាមីញ៉ូបភ្នែក ខណៈដែលក្មេងវ័យក្រោម ១៨ឆ្នាំ ច្រើនជាង ៥០ភាគរយ នៃចំនួនសរុបកំពុងមានបញ្ហាភ្នែកធ្ងន់ធ្ងរ។ មីញ៉ូបភ្នែកមិនមែនគ្រាន់តែជាបញ្ហា ដែលតម្រូវឱ្យពាក់វែនតា ឬលេន ដើម្បីការពារ និងជំនួយភ្នែកក្នុងការមើលនោះទេ ក្នុងករណីធ្ងន់ធ្ងរភ្នែករបស់ពួកគេអាចនឹងមានពិការភាពបាន។ កុមារត្រូវបានគេរាយការណ៍ថា ចំណាយពេលវេលាមើលអេក្រង់ឧបករណ៍ទាំងនោះច្រើនម៉ោងជារៀងរាល់ថ្ងៃ ដែលវាបានក្លាយជាបញ្ហាចំបងបណ្តាលឱ្យមីញ៉ូបភ្នែក។ ដោយហេតុផលនេះហើយ ទើបចិនមានបំណងនឹងហាមឃាត់ការប្រើប្រាស់ឧបករណ៍ឌីជីថលទាំងនេះ។ លោក/អ្នកគ្រូនៅតាមសាលាក៏តម្រូវឱ្យប្រើក្រដាសកិច្ចការ ជំនួសឱ្យការដាក់លំហាត់កិច្ចការតាមឧបករណ៍ឌីជីថលទាំងនេះផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ dailymail
May 3, 2019 - អន្តរជាតិ
យោងតាមគេហទំព័រវីដេអូចិន Pear Video បានឱ្យដឹងថា បុរសជនជាតិចិនម្នាក់ (មិនបញ្ជាក់ឈ្មោះ) មកពីស្រុក Rudong ខេត្ត Jiangsu ភាគខាងកើតប្រទេសចិន ត្រូវបានមន្ត្រីឃាត់ខ្លួនដោយសារពួកគេស្មានថា បុរសម្នាក់នេះបើកបរទាំងមានជាតិស្រវឹងកាលពីថ្ងៃទី ១៧ ខែមេសា។ ហេតុការណ៍នេះបានកើតឡើងនៅពេលដែលមន្ត្រីប៉ូលីសចុះល្បាត និងបានឃាត់ខ្លួនគាត់មកធ្វើតេស្តជាតិអាល់កុល ហើយលទ្ធផលបង្ហាញថាគាត់មានជាតិអាល់គុណ។ ប៉ុន្តែបុរសម្នាក់នោះគាត់បានប្រកែកថា គាត់មិនបានប៉ះជាតិស្រវឹងទេ គាត់គ្រាន់តែញ៉ាំទុរេនប៉ុណ្ណោះ។ បុរសម្នាក់នោះក៏បានធ្វើតេស្តឈាមវិញម្តង ហើយលទ្ធផលគឺបង្ហាញថា គាត់គ្មានជាតិអាល់កុលក្នុងខ្លួននោះទេ ទើបនាំឱ្យមានការភ្ញាក់ផ្អើលយ៉ាងនេះ។ ក្រោយមកក៏មានការស៊ើបអង្កេតថ្មីមួយ កាលពីថ្ងៃទី ២៩ ខែមេសា ដោយក្នុងនោះមន្ត្រីប៉ូលីសបានបរិភោគផ្លែទុរេន រួចហើយក៏មកសាកធ្វើតេស្តវាស់ជាតិអាល់កុលដោយឧបករណ៍ Breathalyser និងបានរកឃើញថា បន្ទាប់ពីបរិភោគទុរេនរួច
May 2, 2019 - អន្តរជាតិ
មនុស្សរាប់ពាន់នាក់កំពុងត្រូវបានគេជម្លៀសចេញពីភូមិតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតរបស់ឥណ្ឌា មុនការមកដល់នៃព្យុះស៊ីក្លូនដ៏ធំមួយ។ ព្យុះស៊ីក្លូន Fani កំពុងធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋ Orissa ដោយល្បឿនលើសពី ២០០គីឡូម៉ែត្រ/ម៉ោង និងត្រូវបានគេរំពឹងទុកថា នឹងមកដល់តំបន់ឆ្នេរនៅថ្ងៃសុក្រនេះ។ ក្រុមមន្ត្រីបានបិទប្រតិបត្តិការនៅកំពង់ផែចំនួន ២ ហើយក្រុមសង្គ្រោះរាប់ពាន់នាក់ ក៏កំពុងជួយជម្លៀសប្រជាជនពីតំបន់ដែលទាបជាប់នឹងឆ្នេរ ខណៈរដ្ឋ Andhra Pradesh និងរដ្ឋ Tamil Nadu ស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់។ ក្រុមមន្រ្តីបានប្រាប់ BBC Hindi ថាមនុស្សប្រហែល ៨០០,០០០នាក់ កំពុងស្ថិតនៅក្នុងដំណើរការនៃការជម្លៀសនេះ។ ប្រជាជនជិត ១០០,០០០នាក់ នឹងត្រូវជម្លៀសចេញពីទីក្រុង Puri នៃរដ្ឋ Orissa ស្របពេលអាជ្ញាធរបានជឿថា
May 2, 2019









