- autoadmin
- អន្តរជាតិ
អ្នកជំនាញបានរកឃើញថា អ្នកបរិភោគរបបអាហារតាមបែបជប៉ុន ឬអាស៊ី ដែលភាគច្រើនបរិភោគបាយសជាគោល ភាគច្រើនគឺមិនសូវមានជំងឺធាត់ ដូចអ្នករស់នៅក្នុងប្រទេសដែលមិនសូវមានទម្លាប់បរិភោគបាយច្រើននោះទេ។ អ្នកស្រាវជ្រាវបាននិយាយថា របបអាហារដែលមានសារធាតុកាបូអ៊ីដ្រាតទាបដូចជាបាយស គឺជាយុទ្ធសាស្ត្រសម្រកទម្ងន់ដ៏មានប្រជាប្រិយចំពោះបណ្តាប្រទេសអភិវឌ្ឍន៍ ប៉ុន្តែឥទ្ធិពលរបស់អង្ករទៅលើការធាត់នៅតែមិនទាន់មានភាពច្បាស់លាស់។ នៅក្នុងការស្រាវជ្រាវនេះពួកគេបានតាមដានរបៀបនៃការប្រើប្រាស់អង្ករ (គិតជាក្រាម/ថ្ងៃ) របស់មនុស្សមកពី ១៣៦ប្រទេស ហើយពួកគេក៏បានមើលទៅលើទិន្នន័យនៃសន្ទស្សន៍ម៉ាសនៃរាងកាយ (BMI) ផងដែរ។ ក្នុងនោះពួកគេរកឃើញថា នៅក្នុងចក្រភពអង់គ្លេសប្រជាជនប្រើប្រាស់អង្ករតែ ១៩ក្រាម/ថ្ងៃ ដែលវាទៀបជាងនៅប្រទេសកាណាដា អេស្ប៉ាញ និងសហរដ្ឋអាមេរិកទៅទៀត។ អ្នកស្រាវជ្រាវក៏បានគណនាថា សូម្បីការប្រើប្រាស់អង្ករ ៥០ក្រាម/ថ្ងៃ (មនុស្សម្នាក់) អាចបន្ថយអត្រាកើតជំងឺធាត់របស់ពិភពលោកបានរហូតដល់ ១ ភាគរយឯណោះ។ សាស្រ្តាចារ្យ Tomoko Imai មកពីមហាវិទ្យាល័យ
May 2, 2019 - Nissan Auto Tech
Blind Spot Warning (BSW) ៖ មុខងារនេះអាចជួយមើលស្ថានភាពយានយន្ត ដែលនៅលើគន្លងផ្លូវអមសងខាងអ្នក (មិនថាខាងឆ្វេង ឬស្តាំ ដែលអ្នកមិនអាចឃើញផ្ទាល់) ហើយវានឹងរាយការណ៍ការព្រមានណាមួយមកកាន់លោកអ្នកតាមរយៈសំឡេង និងពន្លឺហ្វ្លាស់ (indicator light) នៅជាប់សរសរទ្វារយានយន្តរបស់អ្នក។ Intelligent Blind Spot Intervention® (i-BSI) ៖ មុខងារនេះអាចជួយមើលស្ថានភាពយានយន្ត ដែលនៅលើគន្លងផ្លូវអមសងខាងលោកអ្នក (មិនថាខាងឆ្វេង ឬស្តាំ ដែលអ្នកមិនអាចឃើញផ្ទាល់) ហើយវានឹងរាយការណ៍ការព្រមានជាសញ្ញាណាមួយមកកាន់អ្នកបើកបរ តាមរយៈអេក្រង់ Advanced Drive-Assist Display (ADAD)។ សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan
May 2, 2019 - រថយន្ត
ថ្មីៗនេះរថយន្ត Bugatti ម៉ូដែល La Voiture Noire បានក្លាយជារថយន្តថ្លៃបំផុតនៅលើពិភពលោក ដែលវាមានតម្លៃរហូតដល់ជិត 19 លានដុល្លារអាមេរិក។ ដំបូងឡើយវាត្រូវបានគេគិតថា អតីតប្រធានក្រុម VW Group លោក Ferdinand Piech គឺជាអ្នកទិញ hypercar មួយនេះ ប៉ុន្ដែរបាយការណ៍ថ្មីដោយកាសែត Marca របស់អេស្ប៉ាញបានអះអាងថា ម្ចាស់ដ៏មានសំណាងរបស់វាគឺកំពូលកីឡាករបាល់ទាត់ Cristiano Ronaldo ។ យ៉ាងណាក៏ដោយ CR7 ក៏នៅតែត្រូវរង់ចាំរហូតដល់ ឆ្នាំ2021 ទើបបានជិះរថយន្ត Bugatti La
May 2, 2019 - អន្តរជាតិ
វីដេអូនៅក្នុង TikTok មួយកំពុងមានភាពល្បីល្បាញលើអ៊ីនធឺណេត ដោយក្នុងនោះវាបានបង្ហាញពិធីមង្គលការគូស្នេហ៍ថ្មីថ្មោងមួយគូយ៉ាងគួរឱ្យហួសចិត្ត។ នៅក្នុងវីដេអូនោះបានបង្ហាញពីពិធីមង្គលការតាមបែបប្រពៃណីមួយ ប៉ុន្តែអ្វីដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺខាងកូនកំលោះ គាត់មិនបានយកចិត្តទុកដាក់មើលមុខប្រពន្ធ ឬខ្វល់ជាមួយពិធីនោះទេ។ កូនកំលោះគាត់មិនបានខ្វល់ថា វាជាពិធីមង្គលដែលក្នុងជីវិតយើងរាល់គ្នាប្រាថ្នាចង់បាននោះទេ ដោយគាត់គិតតែលេងហ្គេម PUBG ចំណែកកូនក្រមុំដ៏ស្រស់ស្អាតរបស់គាត់បានត្រឹមតែពាក់មុខស្មើ។ ដូចដែលបានរាយការណ៍ដោយ India Express ប្រពន្ធរបស់គាត់ដែលអង្គុយនៅជិតគាត់មិនបាននិយាយអ្វីមួយម៉ាត់ឡើយ ហើយនាងបានត្រឹមតែមើលមុខអនាគតប្តីដែលកំពុងតែវក់ជាមួយ PUBG ។ កូនកំលោះហាក់ដូចជាមិនខ្វល់នឹងពិភពលោកខាងក្រៅឡើយ ដែលសូម្បីតែនៅពេលភ្ញៀវចូលរួមបានប្រគល់អំណោយដល់គាត់ ក៏គាត់គ្រាន់តែរុញវាចេញ ហើយធ្វើមុខដូចជាធុញនឹងមនុស្សជុំវិញខ្លួន។ ប៉ុន្តែយ៉ាងណាក៏ដោយវាមិនទាន់អាចសន្និដ្ឋានបានទេថា វីដេអូមួយនេះគឺជាការពិត ឬយ៉ាងណា ខណៈដូចយើងធ្លាប់ដឹងរួចមកហើយថា អ្នកលេង TikTok តែងមានគំនិតប្លែកៗ៕ អត្ថបទ៖ លីដា ប្រភព៖
May 2, 2019 - អន្តរជាតិ
ក្រុមអ្នកកាន់សាសនាហិណ្ឌូនិយមឥណ្ឌា ដែលបានចងសម្ព័ន្ធភាពជាមួយនាយករដ្ឋមន្ត្រី Narendra Modi បានអំពាវនាវឱ្យមានការហាមឃាត់ឈុតគ្របមុខជិតរបស់ជនជាតិមូស្លីម បន្ទាប់ពីមានការវាយប្រហារពីក្រុម ISIS នៅចំថ្ងៃបុណ្យអ៊ីស្ទើ ក្នុងប្រទេសស្រីលង្កា។ ប្រទេសស្រីលង្កាបានដាក់ការហាមឃាត់នេះកាលពីថ្ងៃចន្ទ ដើម្បីជួយកងកម្លាំងសន្តិសុខកំណត់អត្តសញ្ញាណមនុស្ស បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្សអស់ច្រើនជាង ២៥០នាក់ និងរបួសរាប់រយនាក់។ ក្រុមសាសនាហិណ្ឌូប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ថា ឈុតគ្របមុខជិត burqas និង niqab (សម្រាប់ស្ត្រី) មិនទាក់ទងនឹងសាសនាអ៊ីស្លាមនោះទេ វាគ្រាន់តែជាការធ្វើតាមប្រពៃណីរបស់ប្រទេសអារ៉ាប់ ដែលស្ត្រីពាក់វានៅពេលចេញក្រៅ ដើម្បីការពារខ្លួនពីព្រះអាទិត្យ។ ប៉ុន្តែយ៉ាងណាមិញមេដឹកនាំមូស្លីមមួយចំនួនបាននិយាយថា ការហាមប្រាមលើឈុត burqa នឹងក្លាយជាការវាយប្រហារលើសេរីភាពស៊ីវិល ហើយការទាមទារមួយក៏កំពុងត្រូវបានធ្វើឡើងនៅពេលនេះ ខណៈមានស្ត្រីមូស្លីមសេរីបាននិយាយថា ឈុតទាំងនេះជាផ្នែកមួយនៃវប្បធម៌ដែលទប់ស្កាត់សេរីភាពរបស់ស្ត្រី៕ អត្ថបទ៖ លីដា ប្រភព៖
May 2, 2019 - អន្តរជាតិ
ថៃ៖ មនុស្សរាប់ពាន់នាក់បានចូលរួមយ៉ាងច្រើកុះករនៅវត្ត Thamai ក្នុងខេត្ត Samut Sakhon នៃភាគខាងលិចទីក្រុងបាងកក ដើម្បីញ៉ាំទុរេនចំនួន ៧តោន ដែលវត្តនេះបានរៀបចំសម្រាប់ពលករនៅទិវាពលកម្មអន្តរជាតិ។ នៅខាងក្រៅវត្តមានការកកស្ទះចរាចរមានចម្ងាយ ៣គីឡូម៉ែត្រ ខណៈដែលពិធីមួយត្រូវបានរៀបចំនៅម៉ោង ៩ព្រឹក ដើម្បីថ្វាយគុណូបការៈទៅដល់អតីតព្រះមហាក្សត្រថៃ Bhumibol Adulyadej (Rama IX) និងព្រះមហាក្សត្របច្ចុប្បន្ន Maha Vachiralongkorn ។ បន្ទាប់ពីពិធីសម្រាប់អតីតព្រះមហាក្សត្រថៃ និងមហាក្សត្រថ្មីនេះរួច ទុរេនដែលពុះរួចស្រេចរាប់ពាន់ថង់ និងអ្នកស្ម័គ្រចិត្តបានចែកផ្លែឈើបន្លែ និងអាហារសម្រន់ផ្សេងៗដល់អ្នកដែលចូលរួម ហើយមានអ្នកខ្លះបានមកដល់តាំងពីម៉ោង ៥ ព្រឹក។ យ៉ាងណាមិញទុរេនចំនួន ៧តោន ត្រូវបានគេឱ្យដឹងថា
May 2, 2019 - អន្តរជាតិ
ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានតែងតាំងឧត្តមសេនីយ៍ Suthida Vajiralongkorn na Ayudhya ជាព្រះមហាក្សត្រត្រីយានីរបស់ទ្រង់ កាលពីថ្ងៃពុធម្សិលមិញនេះ។ ព្រះមហាក្សត្របានរៀបអភិសេកជាមួយឧត្តមសេនីយ៍ Suthida យ៉ាងស្របតាមច្បាប់ និងប្រពៃណី។ មហាក្សត្រត្រីយានីទ្រង់ប្រសូតនៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ១៩៧៨ ទ្រង់ព្រះ Suthida ក៏ធ្លាប់ជាអតីតអ្នកបម្រើលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ។ ទ្រង់ព្រះ Suthida ត្រូវបានតែងតាំងជាមេបញ្ជាការឆ្មាំការពារព្រះបរមរាជវាំងឱ្យព្រះមហាក្សត្រ Maha Vajiralongkorn នៅខែសីហា ឆ្នាំ២០១៤។ បន្ទាប់មកទ្រង់ត្រូវបានគេតែងតាំងជាមេបញ្ជាការនៃអង្គភាពប្រតិបត្តិការពិសេស ហើយត្រូវបានតំឡើងឋានៈជាឧត្តមសេនីយ៍នៅថ្ងៃទី ១
May 2, 2019 - អន្តរជាតិ
ក្រុមហ៊ុន Netflix បានឱ្យដឹងកាលពីថ្ងៃអង្គារនេះថា ខ្លួនបានធានានូវសិទិ្ធបង្កើតខ្សែភាពយន្តប្រភេទ «miniseries» ស្តីពីការជួយសង្គ្រោះក្មេងប្រុសទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ ពីរូងភ្នំថាំហ្លួងនៅភាគខាងជើងប្រទេសថៃកាលពីឆ្នាំមុន ដែលវាធ្វើឱ្យមានការចាប់អារម្មណ៍ជាអន្តរជាតិ។ លោកស្រី Erika North ប្រធានក្រុមហ៊ុន Netflix បាននិយាយថា៖ «រឿងនេះរួមបញ្ចូលគ្នានូវភាពពិសេសជាលក្ខណៈក្នុងស្រុក និងជាសកល ដែលផ្សាភ្ជាប់មនុស្សពីគ្រប់ស្រទាប់មកពីគ្រប់ទិសទីនៅជុំវិញពិភពលោក»។ អ្នកស្រីបានបន្ថែមថា ប្រទេសថៃគឺជាទីផ្សារដ៏សំខាន់បំផុតរបស់ក្រុមហ៊ុន Netflix ហើយគាត់កំពុងទន្ទឹងរង់ចាំនាំយករឿងរ៉ាវដ៏មានភាពបំផុសគំនិតមួយនេះ មកធ្វើជាភាពយន្តឱ្យពិភពលោកបានដឹង។ គួររំលឹកផងដែរថា ក្រុមកីឡាបាល់ទាត់ «Wild Boars» ដែលជាក្រុមមានកុមារាអាយុចន្លោះពី ១១ ទៅ ១៦ឆ្នាំ និងគ្រូបង្វឹកវ័យ ២៥ឆ្នាំ
April 30, 2019 - អន្តរជាតិ
ព្រះចៅអធិរាជជប៉ុន Akihito ក្នុងថ្ងៃអង្គារនេះ បានចាប់ផ្តើមពិធីដាក់រាជ្យរបស់ព្រះអង្គ ដែលវាគឺជាលើកទីមួយហើយក្នុងរយៈពេល ២០០ឆ្នាំ សម្រាប់រាជាធិបតេយ្យដែលមានវ័យចំណាស់ជាងគេរបស់ពិភពលោកមួយនេះ។ ព្រះចៅអធិរាជ Akihito កំពុងនឹងប្រគល់រាជ្យបល្ល័ង្ក Chrysanthemum របស់ព្រះអង្គទៅឱ្យព្រះរាជបុត្រាច្បងរបស់ទ្រង់ គឺព្រះអង្គម្ចាស់ Naruhito មានព្រះជន្ម ៥៩វស្សា នៅក្នុងពិធីបុណ្យយ៉ាងឱឡារិក មុនការមកដល់នៃពិធីគ្រងរាជ្យបល្ល័ង្កជាផ្លូវការនៅថ្ងៃស្អែក (ថ្ងៃពុធ ទី០១ ខែឧសភា) ។ ពិធីនេះក៏នឹងជាកិច្ចបញ្ចប់នៃសម័យកាល «Heisei» ផងដែរ ដើម្បីនាំមកនូវសម័យកាលអធិរាជថ្មីមានឈ្មោះថា «Reiwa» ដែលមានន័យថា «ភាពសុខដុមដ៏ស្រស់ស្អាត» ដែលនឹងមានរយៈពេលពេញមួយរជ្ជកាលស្ដេចថ្មីអង្គនេះ។ ខណៈដែលហ្វូងមនុស្សបានចាប់ផ្តើមប្រមូលផ្ដុំគ្នាកាលពីព្រឹកថ្ងៃអង្គារ៍ ខាងក្រៅវិមានព្រះបរមរាជវាំងនៅចំកណ្តាលទីក្រុងតូក្យូ ព្រះចៅអធិរាជ Akihito
April 30, 2019 - Nissan Auto Tech
Lane Departure Warning (LDW) ៖ ប្រព័ន្ធនេះប្រើប្រាស់កាមេរ៉ាមួយដែលមានទីតាំងនៅពីក្រោយកញ្ចក់ផ្នែកខាងមុខ (ក្បាំងមុខ) របស់យានយន្ត ដើម្បីរកមើលសញ្ញាសំគាល់របស់ផ្លូវនៅនឹងមុខរថយន្ត ហើយនៅពេលដែលវារកឃើញថា យានយន្តរបស់លោកអ្នកកំពុងវេរចេញពីគន្លងផ្លូវ (current lane) វានឹងផ្តល់ជូននូវការព្រមានជារូបភាព និងសម្លេង ដែលអាចឱ្យលោកអ្នកបានទទួលនូវដំណឹងភ្លាមៗ។ Intelligent Lane Departure Intervention (i-LI) ៖ មុខងារនេះនឹងជួយដល់យានយន្តរបស់លោកអ្នក ឱ្យស្ថិតនៅលើគន្លងផ្លូវដដែល។ ប្រសិនបើយានយន្តរបស់លោកអ្នកបើកលយចេញពីគំនូសរបស់គន្លងផ្លូវ វានឹងបង្កើតកម្លាំងបង្វែរ ដើម្បីជួយឱ្យអ្នកបើកបរត្រឡប់យានយន្តទៅគន្លងផ្លូវ (lane) របស់ខ្លួនវិញ។ សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan
April 30, 2019









