autoadmin
  • អន្តរជាតិ

    អ្នកគ្រប់គ្រង NASA លោក Jim Bridenstine ជឿជាក់ថា អ្វីដែលយើងធ្លាប់ទាយទុកថានឹងមានអាចម៍ផ្កាយឃាតកម្មដ៏ធំមួយបុកជាមួយនឹងផែនដី គឺមិនមែនគ្រាន់តែជារឿងប្រតិដ្ឋវិទ្យាសាស្ដ្រទៀតនោះទេ។ លោក Bridenstine បានលើកហេតុផលមួយចំនួន ដែលថាសហរដ្ឋអាមេរិកគួរតែពង្រឹងការការពាររបស់ខ្លួនប្រឆាំងនឹងបាតុភូតនេះ នៅឯសន្និសីទការពារផ្កាយព្រះគ្រោះឆ្នាំ ២០១៩ ក្នុងរដ្ឋវ៉ាស៊ីនតោន។ លោក Bridenstine បាននិយាយថា៖ «យើងត្រូវធ្វើឱ្យប្រាកដថា ប្រជាជនយល់ថានេះមិនមែនជារឿងហូលីវូដនោះទេ វាក៏មិនមែនជាខ្សែភាពយន្តនោះដែរ»។ ជាក់ស្តែងគាត់បានលើកឡើងពីបាតុភូតអាចម៍ផ្កាយ Chelyabinsk ដែលបានធ្លាក់ និងឆាបឆេះនៅទូទាំងភ្នំ Ural ភាគខាងត្បូង (Southern Ural Mountain) កាលពីខែកុម្ភៈ ឆ្នាំ២០១៣ ដែលវាជាបាតុភូតអាចម៍ផ្កាយដ៏ធំបំផុតក្នុងរយៈពេលជាងមួយសតវត្ស បន្ទាប់បាតុភូតអាចម៍ផ្កាយ

    April 30, 2019
  • អន្តរជាតិ

    ថ្ងៃសៅរ៍ ទី៤ ខែឧសភានេះ គឺជាការចាប់ផ្តើមនៃព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ដែលមានរយៈពេល ៣ ថ្ងៃ។ ទ្រង់នឹងឡើងគ្រងរាជ្យជាព្រះមហាក្សត្រ Rama X ដែលបន្តវេនពីព្រះបិតាជាទីស្រឡាញ់របស់ទ្រង់ នោះគឺអតីតព្រះមហាក្សត្រទ្រង់ Bhumibol Adulyadej។ អតីតព្រះមហាក្សត្រ Bhumibol Adulyadej ទ្រង់សោយទិវង្គតនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៦ ហើយរដ្ឋសភានីតិប្បញ្ញត្តិជាតិក៏បានតែងតាំងព្រះមហាក្សត្រទ្រង់ Maha Vajiralongkorn ជាអ្នកស្នងរាជ្យនៅខែបន្ទាប់មក។ ព្រះមហាក្សត្រ Maha Vajiralongkorn បានមានព្រះបន្ទូលតបនឹងការអញ្ជើញនេះថា៖ «យើងទទួលយកការយាងអញ្ជើញនេះ ដើម្បីគោរពតាមឆន្ទៈរបស់ព្រះករុណាព្រះមហាក្សត្រ Bhumibol

    April 30, 2019
  • អន្តរជាតិ

    រដ្ឋមន្ត្រីរៀបចំផែនការរបស់ប្រទេសឥណ្ឌូនេស៊ីបានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីកំពុងផ្លាស់ប្តូរទីក្រុងរបស់ខ្លួនពីហ្សាកាតា។ សេដ្ឋវិទូលោក Bambang Brodjonegoro បាននិយាយថា លោកប្រធានាធិបតី Joko Widodo បានជ្រើសរើសផ្លាស់ទីតាំងរដ្ឋធានីនៅក្នុង «ការសម្រេចចិត្តដ៏សំខាន់មួយ»។ ទីតាំងថ្មីមិនត្រូវបានគេស្គាល់នៅឡើយ ប៉ុន្តែទោះយ៉ាងណាក៏ដោយប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានរាយការណ៍ថា ទីក្រុង Palangkaraya នៅលើកោះ Borneo អាចមានអាទិភាពជាងគេ។ ទីក្រុងហ្សាកាតាមានប្រជាជនជាង ១០លាននាក់ ហើយទីក្រុងនេះគឺកំពុងតែមានបញ្ហាជាមួយនឹងចររាចណ៍ ការបំពុល ជាពិសេសទីក្រុងនេះគឺតែងតែមានទឹកលិច និងស្ថិតក្នុងភាគរយងាយលិចលង់បំផុតក្នុងពិភពលោក។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោក Joko Widodo បានប្រកាសជ័យជម្នះនៅក្នុងការបោះឆ្នោតទូទៅរបស់ប្រទេសនេះកាលពីដើមខែ ទោះបីជាលទ្ធផលជាផ្លូវការនឹងមិនត្រូវបានប្រកាសរហូតដល់ថ្ងៃទី ២២ ខែឧសភាក៏ដោយ។ គំនិតនៃការផ្លាស់ប្តូររដ្ឋធានីត្រូវបានលេចឡើងជាច្រើនលើក ចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យពីហូឡង់ក្នុង ឆ្នាំ១៩៤៥

    April 30, 2019
  • បច្ចេកវិទ្យា

    ហ្គេម Mario របស់ក្រុមហ៊ុន Nintendo គឺជាហ្គេមដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មនុស្សនៅជុំវិញពិភពលោក ហើយដើម្បីបន្តផ្គាប់ចិត្តប្រិយមិត្តរបស់ខ្លួន ពេលនេះក្រុមហ៊ុនផលិតហ្គេមរបស់ជប៉ុនមួយនេះ បានសម្រេចផលិតហ្គេម Mario ជំនាន់ថ្មី ដែលមានឈ្មោះថា Mario Kart ។ តាមការចុះផ្សាយរបស់ DAILYMAIL បានឲ្យដឹងថា Mario Kart ត្រូវបានគេផលិតជា App សម្រាប់ទូរស័ព្ទដៃប្រភេទ Android ហើយអ្នកប្រើប្រាស់ទូរស័ព្ទ Android អាចទាញយកវាមកលេងបាននៅខែក្រោយនេះ។ យ៉ាងណាក្តី ក្នុងដំណាក់កាលដំបូងនេះគឺជាដំណាក់កាលសាកល្បងនៅឡើយទេ ដែលការទាញយកហ្គេមកលេងគឺតម្រូវឲ្យមានការដាក់ពាក្យសុំពីក្រុមហ៊ុនជាមុនសិន ហើយក្រុមហ៊ុននឹងជ្រើសរើសយកម្ចាស់ទូរស័ព្ទ Android មួយចំនួនប៉ុណ្ណោះក្នុងចំណោមអ្នកដែលបានដាក់ពាក្យទាំងអស់។ ហើយអ្នកដែលអាចដាក់ពាក្យតាមប្រព័ន្ធអ៊ីនធឺណិតនេះទៀតសោធ គឺបានតែអ្នកដែលរស់នៅក្នុងសហរដ្ឋអាមេរិក

    April 30, 2019
  • អន្តរជាតិ

    វាជាលើកដំបូងក្នុងរយៈពេលជាង ២០០ឆ្នាំ ដែលព្រះចៅអធិរាជជប៉ុននឹងដាក់រាជ្យនៅថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩។ ទ្រង់នឹងលើកព្រះរាជបុត្រារបស់ព្រះអង្គឱ្យគ្រងរាជ្យបល្ល័ង្ក Chrysanthemum បន្ត ជាមួយនឹងការនាំយកនូវយុគសម័យថ្មីសម្រាប់រាជាធិបតេយ្យ ដែលមានអាយុកាលចាស់ជាងគេលើពិភពលោក។ នៅក្នុងពិធីដ៏ខ្ពង់ខ្ពស់មួយនេះ ព្រះចៅអធិរាជ Akihito នឹងប្រគល់រាជ្យបល្ល័ង្កដល់ព្រះបុត្រាច្បងរបស់ទ្រង់ព្រះនាម Naruhito ដែលមានព្រះជន្ម ៥៩វស្សា។ សម័យកាលសម្រាប់រាជវង្សថ្មីនឹងត្រូវគេដាក់ឈ្មោះថា Reiwa (រេវ៉ា) ដែលមានន័យថា «ភាពសុខដុមដ៏ស្រស់ស្អាត» ដែលនឹងបន្តមានរហូតដល់មានរជ្ជកាលស្ដេចថ្មីមួយទៀត។ ដើម្បីអបអរពិធីជាប្រវត្តិសាស្ត្រនេះ ជប៉ុននឹងឱ្យមានថ្ងៃឈប់សម្រាកចំនួន ១០ថ្ងៃដែលមិនធ្លាប់មានពីមុនមក។ វាជាថ្ងៃសម្រាកដ៏ពិសេសដើម្បីកំណត់សម័យកាលថ្មីរបស់អធិរាជថ្មី ជាមួយនឹងការអបអរ «Golden Week» ដែលជាពិធីបុណ្យប្រពៃណីសម្រាប់ដើមខែឧសភា។ នៅវេលាម៉ោង ៥ល្ងាច

    April 30, 2019
  • អន្តរជាតិ

    រឿងរ៉ាវគួរឱ្យចាប់អារម្មណ៍មួយអំពីគ្រូពេទ្យស្ត្រីម្នាក់ ដែលបានជួយសង្គ្រោះអ្នកមានគុណធ្លាប់ជួយសង្គ្រោះនាងកាលពីជាងមួយទសវត្សរ៍កន្លងទៅបានធ្វើឱ្យមានភាពលីល្បាញពេញបណ្តាញសង្គមចិន។ កាលពី ១១ឆ្នាំ មុនបុរសម្នាក់នេះ បានជួយក្មេងស្រីម្នាក់ឈ្មោះ Tam Ling បន្ទាប់ពីនាង និងគ្រួសារត្រូវបានវាយប្រហារដោយការរញ្ជួយដីដ៏ធំមួយ។ យោងទៅតាមសារព័ត៌មាន Sohu នាង Ling គឺជាកូនស្រីច្បងរបស់គ្រួសារក្រីក្រ និងត្រូវមើលថែរក្សាប្អូនស្រី ២នាក់ ផ្សេងទៀត ព្រោះឪពុករបស់នាងមានពិការភាព ខណៈដែលម្ដាយរបស់នាងតែងតែមានជំងឺជាប់ខ្លួន។ ការរញ្ជួយដីកម្លាំង ៧.៩វុិចទ័រ កាលពី ឆ្នាំ២០០៨ បានបំផ្លាញផ្ទះរបស់ពួកគេទាំងស្រុងនៅស៊ីឈួនប្រទេសចិន។ ដោយមិនអាចមានលទ្ធភាពជួសជុលលំនៅដ្ឋានបាននោះ នាង Ling និងគ្រួសារក៏ត្រូវបង្ខំចិត្តទៅសុំជ្រកជាមួយផ្ទះអ្នកជិតខាង។ ក្រោយមកមានបុរសម្នាក់ឈ្មោះ Zheng Hua ដោយមានចិត្តអាណិតនាង Ling

    April 30, 2019
  • រថយន្ត

    មានរថយន្តប្រភេទ SUV ជាច្រើនបានដាក់លក់លើទីផ្សារដែលលោកអ្នកអាចជ្រើសរើសបាន ប៉ុន្តែអ្វីដែលសំខាន់ពួកវាទាំងនោះច្រើនតែជាប្រភេទស៊ីប្រេងម៉ាស៊ូត។ យ៉ាងណាមិញ Toyota RAV4 ស៊េរីថ្មីនេះ គឺមានភាពខុសប្លែកពីភាគច្រើននៃរថយន្តទាំងនោះ ដោយម៉ាស៊ីន power-train 4ស៊ីឡាំង ទំហំចំណុះ 2.5លីត្រ របស់វាគឺជាប្រភេទកូនកាត់។ រថយន្តនេះមានម៉ូទ័រអេឡិចត្រិចជំនួយមួយទៀត ដែលអាចផ្តល់នូវថាមពលសរុប 215សេះ (218PS/160kW) ជារថយន្តប៉ុងមួយ (front-wheel drive) និងស៊ីប្រេងឥន្ធនៈត្រឹមតែ 4.4លីត្រ/100គីឡូម៉ែត្រ។ ទាំងអស់នេះក៏អរគុណចំពោះរចនាបថផ្នែកខាងក្រៅ ដែលបានកែលម្អដោយមានខ្សែបន្ទាត់ច្បាស់ និងផ្ទាំងសំណាញ់ដ៏ទាក់ទាញមួយដែលធ្វើឱ្យ RAV4 ឆ្នាំ 2019 មានភាពទំនើបជាងមុន។ ទំហំនៅខាងមុខ និងខាងក្រោយគឺល្អជាងមុន បង្អួចខាងក្រោយធំទូលាយដែលនឹងមិនធ្វើឱ្យអ្នកដំណើរមានភាពទើសទាល់

    April 29, 2019
  • អន្តរជាតិ

    កំពូលមេរោគផ្សិតមួយរបស់ជប៉ុន បានសម្លាប់អ្នកជំងឺ ៨នាក់ នៅក្នុងមន្ទីរពេទ្យមួយរបស់ចក្រភពអង់គ្លេស។ មេរោគផ្សិតនោះមានឈ្មោះថា Candida auris វាអាចចូលទៅក្នុងចរន្តឈាម និងរីករាលដាលពេញរាងកាយ ដែលបង្កឱ្យមានការឆ្លងធ្ងន់ធ្ងរ។ អ្នកជំងឺប្រហែល ៥០នាក់ បានរស់រានមានជីវិត និងអ្នកជំងឺ ២០០នាក់ ផ្សេងទៀតកំពុងត្រូវបានវាយប្រហារដោយមេរោគផ្សិតនេះ មុនពេលដែលវាចូលទៅក្នុងខ្លួនតាមរយៈរបួស។ អង្គការសុខភាពសាធារណៈប្រទេសអង់គ្លេស (PHE) បាននិយាយថា មេរោគផ្សិតនេះត្រូវបានរកឃើញជាលើកដំបូងក្នុង ឆ្នាំ២០០៩ ប៉ុន្តែវាមិនត្រូវបានគេកត់ត្រាទុកថាជាមូលហេតុដែលធ្វើឱ្យអ្នកជំងឺស្លាប់នោះទេ ក៏ព្រោះតែពេលនោះអ្នកជំងឺបានទៅរកការព្យាបាលនៅពេលដែលគាត់ធ្លាក់ខ្លួនឈឺធ្ងន់ទៅហើយ។ អ្នកនាំពាក្យម្នាក់បាននិយាយប្រាប់កាសែត The Sun ថា៖ «អ្វីដែលសំខាន់ មេរោគផ្សិត Candida auris មានភាពប្លែកពីគេ គឺថាវារីករាលដាលយ៉ាងងាយស្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត»។

    April 29, 2019
  • អន្តរជាតិ

    រោងចក្រថាមពលពន្លឺព្រះអាទិត្យមួយកន្លែង មានសមត្ថភាពផ្ទុកថាមពលសរុប ៣៣០ MWp (មេហ្គាវ៉ាត់) ដែលធំបំផុតនៅអាស៊ីអាគ្នេយ៍ ត្រូវបានបើកសម្ពោធហើយដោយក្រុមហ៊ុន BIM Group នៅខេត្ត Ninh Thuan ប្រទេសវៀតណាម កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៩។ ក្រុមហ៊ុន BIM Group បានចាប់ផ្តើមសាងសង់គម្រោងនេះកាលពីខែមករា ឆ្នាំ២០១៨ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញអគ្គិសនីជាមួយក្រុមហ៊ុនអគ្គិសនីវៀតណាមកាលពីចុងឆ្នាំមុន។ រោងចក្រនេះមានចំការសូឡា (solar plant) ចំនួន ៣ ដែលមានថាមពលផ្ទុក ៣០ MWp, ២៥០ MWp និង

    April 29, 2019
  • អន្តរជាតិ

    មន្ត្រីម្នាក់បានឱ្យដឹងថា កម្មករជាង ២៧០នាក់ ក្នុងប្រទេសឥណ្ឌូនេស៊ីបានស្លាប់ ហើយភាគច្រើនពួកគេស្លាប់ដោយជំងឺទាក់ទងនឹងភាពអស់កម្លាំង​ ដោយសារពួកគេធ្វើការរាប់សន្លឹកឆ្នោតដោយដៃ និងរាប់ម៉ោងក្នុងមួយថ្ងៃៗ។ លោក Arief Priyo Susanto អ្នកនាំពាក្យនៃគណៈកម្មការបោះឆ្នោតទូទៅ (KPU) បាននិយាយថា បុគ្គលិកផ្សេងទៀតចំនួន ១,៨៧៨នាក់ ក៏កំពុងធ្លាក់ខ្លួនឈឺ ខណៈមនុស្សចំនួន ៧លាននាក់ បានជួយរាប់ និងតាមដានការបោះឆ្នោតតាំងពីថ្ងៃទី ១៧ ខែមេសា មួយនេះ។ បុគ្គលិកត្រូវបានគេឱ្យដឹងថា នឹងធ្វើការពេញរហូតដល់យប់នៅក្នុងស្ថានភាពដ៏តឹងតែង ដែលវាបានដាក់សម្ពាធដល់មនុស្សជាច្រើន។ ការបោះឆ្នោតនេះគឺជាលើក ទី១ ហើយ ដែលប្រទេសមានប្រជាពលរដ្ឋ ២៦០លាននាក់ មួយនេះ បានរួមបញ្ចូលការបោះឆ្នោតជ្រើសរើសប្រធានាធិបតី

    April 29, 2019