autoadmin
  • អន្តរជាតិ

    ថ្វីបើយើងដឹងថា គួរតែការពារកម្តៅថ្ងៃជាមួយនឹង SPF ដើម្បីការពារស្បែករបស់យើងពីពន្លឺព្រះអាទិត្យ ក៏អ្នកវិទ្យាសាស្ត្របានរកឃើញនូវហេតុផលផ្សេងទៀតដែលតម្រូវឱ្យយើងការពារស្បែកឱ្យចៀសពីភាពចាស់ផងដែរ។ ហើយហេតុផលនោះគឺថា មិនមែនមានតែពន្លឺព្រះអាទិត្យដែលធ្វើឱ្យអ្នកមានស្នាមជ្រួញនោះទេ ប៉ុន្តែពន្លឺពណ៌ខៀវ High Energy Visible (HEV) ដែលចេញពីអេក្រង់ឧបករណ៍ដូចជា៖ ទូរស័ព្ទ កុំព្យូទ័រ កុំព្យូទ័រយួរដៃ ឬថេប្លេត -ល- ដែលលោកអ្នកតែងតែនៅនឹងមុខពួកវាជាច្រើនម៉ោងរៀងរាល់ថ្ងៃ។ វេជ្ជបណ្ឌិតលោក Stefanie Williams បានពន្យល់ថា៖ «បើតាមការសិក្សាបានបង្ហាញថា ពន្លឺពណ៌ខៀវ High Energy Visible (HEV) អាចបណ្ដាលឱ្យមានភាពតានតឹងអុកស៊ីដកម្ម (oxidative stress) ក្នុងស្បែក»។ អុកស៊ីដកម្មគឺជាដំណើរខូចខាតម្តងបន្តិចចំពោះស្បែក

    April 29, 2019
  • អន្តរជាតិ

    បងប្អូនត្រកូល Russo ដែលជាអ្នកដឹកនាំរឿង Avengers: Endgame ប្រហែលជាធ្លាប់បានសរសេរលិខិតបើកចំហរមួយនៅលើបណ្តាញសង្គមទៅឱ្យសាធារណជន ដើម្បីចៀសវាងការ spoil សាច់រឿង ប៉ុន្តែវាហាក់ដូចជាពិបាកឱ្យអ្នកដែលមើលរួចមួយចំនួនបិទមាត់ខ្លាំងណាស់។ ជាក់ស្តែងថ្មីៗនេះមានរូបថតមួយត្រូវបានគេបង្ហោះនៅលើបណ្តាញអ៊ីនធឺណិត បង្ហាញពីបុរសម្នាក់មានបែកមុខមាត់អង្គុយក្រៅរោងកុន ដោយសារតែគាត់បាន spoil រឿង Avengers: Endgame ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅខាងក្រៅរោងកុនមួយនៅ Causeway Bay ទីក្រុងហុងកុង។ យោងតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានឱ្យដឹងថា បន្ទាប់ពីមើលខ្សែភាពយន្តរយៈពេល ៣ម៉ោង នោះរួច បុរសពាក់អាវយឺតសម្នាក់នេះ បានចាប់ផ្តើម spoil សាច់រឿង និងនិយាយខ្លាំងៗនៅច្រកទ្វារចេញ ខណៈដែលមានអ្នករង់ចាំទស្សនាផ្សេងទៀតក៏កំពុងតម្រង់ជួរគ្នាចាំចូលផងនោះ គាត់ក៏ត្រូវបានគេវាយតែម្តងទៅ។ យ៉ាងណាមិញក៏មានមតិជាច្រើនបានចោទសួរថា

    April 29, 2019
  • អន្តរជាតិ

    ចិន៖ ស្ត្រីជនជាតិចិនម្នាក់បានចាក់ប្តីជាច្រើនកាំបិតរហូតដល់ស្លាប់ ព្រោះតែខឹងប្តីរបស់ខ្លួនភ្លេចទិញជើងមាន់ឲ្យនាងសម្រាប់ញ៉ាំបាយពេលល្ងាច។ ហេតុការណ៍ដ៏គួរឲ្យហួសចិត្តនេះបានកើតឡើងនៅក្នុងស្រុក Lujiang ខេត្ត Anhui ភាគខាងជើងប្រទេសចិន។ ស្រ្តីជាជនដៃដល់មានឈ្មោះថា​ Luo ហើយបុរសជនរងគ្រោះមានឈ្មោះថា Wu ពួកគេបានរៀបការជាមួយគ្នាជាងប្រាំឆ្នាំមកហើយ និងមានកូនចំនួនពីរនាក់ថែមទៀត។ បើតាមសំដីម្តាយបង្កើតរបស់ជនរងគ្រោះបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុនោះកូនប្រុសរបស់គាត់បានចេញទៅក្រៅ ដើម្បីញ៉ាំអាហារជាមួយមិត្តភក្តិ និងដើម្បីជជែកពីការរកស៊ីរបស់គេផង។ លុះដល់ពេលល្ងាចបន្តិចស្រាប់តែកូនប្រសារស្រីរបស់គាត់បានតេទៅប្រាប់កូនប្រុសគាត់ថា ពេលត្រលប់មកផ្ទះវិញកុំភ្លេចទិញជើងមាន់មកញ៉ាំផង ហើយនាងក៏អង្គុយរង់ចាំជើងមាន់នោះដោយគ្មានធ្វើម្ហូបអ្វីផ្សេងទេសម្រាប់ញ៉ាំបាយល្ងាច។ ខណៈដែលបុរសជាប្តីបានទៅដល់ផ្ទះដោយមិនបានទិញជើងមាន់ទៅជាមួយនោះ ស្រ្តីជាប្រពន្ធបានខឹង និងបានបង្កឲ្យមានជំលោះយ៉ាងខ្លាំងមួយនៅក្នុងគ្រួសារ ហើយក្នុងជំលោះនោះហើយដែលនាងបានស្ទុះទៅទាញកាំបិតមកចាក់ប្តីទាល់តែស្លាប់តែម្ដង។ ពេលនេះស្រ្តីជាជនដៃដល់ត្រូវប៉ូលិសធ្វើការឃាត់ខ្លួន និងរង់ចាំទទួលទោសតាផ្លូវច្បាប់៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    April 29, 2019
  • អន្តរជាតិ

    ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា អ្នកដែលផឹកស្រាមួយកែវរៀងរាល់ថ្ងៃហាក់ដូចជាមានការថយចុះហានិភ័យនៃជំងឺបាក់ទឹកចិត្ត ជាងអ្នកដែលមិនប៉ះស្រាសោះ។ ក្រុមអ្នកស្រាវជ្រាវនៅប្រទេសស៊ុយអែតបានតាមដានទម្លាប់រស់នៅរបស់មនុស្សជាង ៥,០០០នាក់ តាំងពី ឆ្នាំ១៩៩៨ ដល់ ឆ្នាំ២០១០ ហើយពួកគេបានរកឃើញថា មនុស្សដែលមានសុខភាពផ្លូវចិត្តល្អបំផុត ផឹកជាតិអាល់កុលរហូតដល់ ១៤កំប៉ុង/ដប ក្នុងមួយសប្តាហ៍ ដែលស្មើនឹងស្រាបៀរ ១០កែវធំៗ (pint) និងតិចជាង ១០កែវ នៃស្រា (ព្រោះជាធម្មតាស្រាមានជាតិអាល់កុលច្រើនជាងស្រាបៀរ)។ ចំណែកអ្នកដែលមិនផឹកស្រាវិញមានហានិភ័យខ្ពស់នៃជំងឺបាក់ទឹកចិត្តរហូតដល់ ៧០ភាគរយ ខណៈអ្នកដែលល្មោភផឹកស្រានឹងមានហានិភ័យរហូតដល់ ៨០ភាគរយ។ ខណៈដែលជាតិអាល់កុលជាពិសេសការផឹកស្រាហួសប្រមាណ ជាកត្តាបង្កហានិភ័យនៃជំងឺបាក់ទឹកទឹកចិត្ត ការស្រាវជ្រាវជាច្រើនបានបង្ហាញថា វាក៏មានផលប្រយោជន៍ដែរ។ ជាការពិតនៅតាមតំបន់ដែលមានប្រជាជនមានសុខភាពល្អជាងគេក្នុងពិភពលោក ភាគច្រើនពួកគេសុទ្ធតែផឹកស្រាជាមធ្យម ១កែវ រៀងរាល់ថ្ងៃ។ យ៉ាងណាក៏ដោយមិនមែនគ្រប់គ្នាសុទ្ធតែទទួលបានផលប្រយោជន៍ពីវានោះទេ

    April 27, 2019
  • អន្តរជាតិ

    រោងបាល់តូចៗ (Ball pits) គឺជាកន្លែងកម្សាន្តរបស់ក្មេងៗ ដែលពោរពេញទៅដោយមេរោគ និងងាយបង្កការឆ្លងទៅដល់កូនតូចរបស់អស់លោកអ្នកខ្លាំងណាស់។ ជាក់ស្តែងអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ North Georgia បានពិនិត្យលើទីតាំងកម្សាន្តរបស់ក្មេងចំនួន ៦កន្លែង និងបានរកឃើញបាក់តេរីជាង ៣១ប្រភេទ ដែលពួកវាអាចបង្ករឱ្យមានការឆ្លងមេរោគទៅដល់ប្លោកនោម និងការឆ្លងមេរោគនៃស្រទាប់បេះដូងរបស់កុមារ។ អ្វីដែលគួរឱ្យព្រួយបារម្ភ ទីកន្លែងដែលមានរោងបាល់តូចៗទាំងនោះ មិនត្រូវបានគេសម្អាតឱ្យបានជារៀងរាល់ថ្ងៃ ឬសប្តាហ៍នោះទេ។ ជាពិសេសពណ៌ចំរុះរបស់បាល់ទាំងនោះ គឺសម្បូរទីដោយមេរោគ germs ជាទីបំផុត។ អ្នកស្រាវជ្រាវក៏បានព្រមានផងដែរថា ការអនុវត្តអនាម័យគួរតែត្រូវបានអនុវត្តឱ្យមានស្តង់ដារ ដើម្បីធានាថាកុមារមិនប៉ះពាល់ទៅនឹងកាកសំណល់ ឬមេរោគដែលគ្រោះថ្នាក់ដល់សុខភាពរបស់ពួកគេ។ ជាការពិតរោងបាល់តូចៗនេះពីមុនមកមានតែនៅតាមគ្លីនិកកុមារ ដើម្បីឱ្យពួកគេលេងកម្សាន្ត និងងាយស្រួលឱ្យគ្រូពេទ្យអាចព្យាបាលពួកគេប៉ុណ្ណោះ ប៉ុន្តែចាប់តាំងពីអំឡុង ឆ្នាំ១៩៨០ មកដល់សព្វថ្ងៃ វាមានស្ទើរតែគ្រប់កន្លែង

    April 27, 2019
  • អន្តរជាតិ

    កងសន្តិសុខនឹងត្រូវបានដាក់ពង្រាយបន្ថែមនៅតាមវិហារអ៊ីស្លាមនៅទូទាំងប្រទេសនូវែលសេឡង់ ដោយកងកម្លាំងប្រដាប់អាវុធទាំងនោះនឹងត្រូវយាម​ល្បាតពិធីបុណ្យរ៉ាម៉ាដាន ដើម្បីចៀសវាងមានការបាញ់ប្រហារយ៉ាងរង្គាយដូចករណីនៅទីក្រុង Christchurch កន្លងទៅ។ ពិធីបុណ្យរ៉ាម៉ាដានត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃចន្ទ ទី៦ ខែឧសភា និងបន្តរហូតដល់ថ្ងៃទី ៤ ខែមិថុនា ហើយកំលុងពេលនេះត្រូវបានគេចាត់ទុកថា ជាខែដ៏ពិសិដ្ឋបំផុតសម្រាប់អ្នកកាន់សាសនាម៉ូស្លីម។ ការភ័យខ្លាចមានឡើងចាប់តាំងពីអ្នកកាន់សាសនាម៉ូស្លីមដែលកំពុងថ្វាយបង្គំព្រះចំនួន ៥០នាក់ ត្រូវបានសម្លាប់ នៅពេលដែលភេរវករប្រដាប់ដោយកាំភ្លើង បានវាយលុកទៅលើវិហារអ៊ីស្លាមចំនួនពីរនៅទីក្រុង Christchurch កាលពីថ្ងៃទី ១៥ ខែមីនា។ ចាប់តាំងពីមានការបាញ់ប្រហារនៅក្នុងទីក្រុង Christchurch នោះមក កងសន្តិសុខត្រូវបានដាក់ពង្រាយដើម្បីធានាសុវត្ថិភាព ប៉ុន្តែមួយរយៈក្រោយនេះកងសន្តិសុខត្រូវបានគេដកចេញពីទីតាំងខ្លះ។ ប៉ុន្តែយ៉ាងណាក៏ដោយអ្នកនាំពាក្យបានឱ្យដឹងថា កងសន្តិសុខនឹងដាក់ពង្រាយឡើងវិញបន្តទៀត ដើម្បីធានាសុវត្ថិភាពដល់ពួកគេក្នុងកំលុងពេលពិធីបុណ្យរ៉ាម៉ាដានខាងមុខនេះ។ ហើយមិនមែនមានតែវិហារអ៊ីស្លាមនោះទេ វិហារសាសនាផ្សេងៗក៏នឹងត្រូវដាក់បន្ថែមកម្លាំងផងដែរ ដើម្បីធានាថាពួកគេនឹងគោរពធ្វើពិធីតាមសាសនាប្រកបដោយសុវត្ថិភាព៕

    April 27, 2019
  • អន្តរជាតិ

    ការផ្ទុះមួយទៀតបានកក្រើកប្រទេសស្រីលង្កា ខណៈដែលប៉ូលិសបានបើកការបាញ់ប្រហារនៅឯរោងចក្រផលិតអាវគ្រាប់បែក (suicide vest factory) ជាមួយនឹងក្រុមភេរវករដែលគេសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការសម្លាប់រង្គាលកាលពីថ្ងៃអាទិត្យ។ អ្នកនាំពាក្យយោធាម្នាក់បាននិយាយថា ការបាញ់ប្រហាររវាងកងកម្លាំងសន្តិសុខ និងក្រុមមនុស្សមួយក្រុមនេះ បានកើតឡើងចំពេលកំពុងមានប្រតិបត្តិការស្វែងរកជនសង្ស័យទាក់ទង់នឹងឧបទ្ទវហេតុកាលពីថ្ងៃបុណ្យអ៊ីស្ទើបន្ត។ ការវាយឆ្មក់នេះបានកើតឡើងនៅក្នុងទីក្រុង Sainthamaruthu ចម្ងាយ ២០០ម៉ាយ ពីទីក្រុងកូឡុំបូ ដែលមនុស្ស ២៥៣នាក់ ត្រូវបានសម្លាប់នៅក្នុងសណ្ឋាគារប្រណីត និងព្រះវិហារមួយចំនួនកាលពីថ្ងៃអាទិត្យ។ យោងតាមកាសែត Ada Derana បានឱ្យដឹងថា ជនសង្ស័យភេរវករមួយចំនួនបានបំផ្ទុះខ្លួនឯង នៅពេលដែលអាជ្ញាធរបានចុះទៅចាប់ខ្លួន។ កាលពីល្ងាចថ្ងៃសុក្រនេះ ប្រតិបត្តិការបំផ្ទុះគ្រាប់បែកដ៏ធំមួយត្រូវបានគេរកឃើញ នៅក្នុងការវាយឆ្មក់មួយនៅក្នុងតំបន់ Samanthurai ។ កងកម្លាំងសន្តិសុខរបស់ប្រទេសស្រីលង្កាបាននិយាយថា ទីតាំងនេះត្រូវបានគេជឿថា ត្រូវបានប្រើដោយពួករ៉ាឌីកាល់អ៊ិស្លាម

    April 27, 2019
  • បច្ចេកវិទ្យា

    ចូលទៅ Google វាយពាក្យថា «Thanos» រួចចុចលើរូបស្រោមដៃ Infinity Gauntlet នៅលើផ្នែកខាងស្តាំ។ បន្ទាប់មកអ្នកគ្រាន់តែអង្គុយចុះ ហើយអ្នកនឹងឃើញថា Infinity Gauntlet នឹងធ្វើឱ្យលទ្ធផលស្វែងរករបស់អ្នកនៅលើ Google រលាយបាត់ទៅជាផេះ ហើរតាមខ្យល់។ យ៉ាងណាមិញវាមិនធ្វើឱ្យបាត់លទ្ធផលស្វែងរករបស់អ្នកនៅលើ Google រហូតនោះទេ វាមានរយៈពេលមួយភ្លែតប៉ុណ្ណោះ ប៉ុន្តែវាពិតជាកម្សាន្តភ្នែកបានម៉្យាងដែរ។ អត្ថបទ៖ លីដា ប្រភព៖ techcrunch

    April 27, 2019
  • អន្តរជាតិ

    Avengers: Endgame កំពុងក្លាយជាប្រធានបទក្តៅគគុកនៅតាមបណ្តាលបណ្តាញសង្គមធំៗ ហើយវាក៏គួរតែបែបហ្នឹងដែរព្រោះថា វាទទួលបានការគាំទ្រតាំងតែពីចេញ trailer ដំបូងមកម្ល៉េះ។ វាត្រូវបានគេឱ្យដឹងថា ជាភាពយន្តដែលមានរយៈពេលវែងបំផុតរបស់ Marvel Cinematic Universe សូម្បីតែលោក Chris Evans ដែលសម្តែងជា Captain America ក៏បង្ហើបថា គាត់បានយំ ៦ដង អំឡុងពេលមើលសង្គ្រាមចុងក្រោយនៃវីរជន Avengers មួយនេះដែរ។ យោងតាម sn.people បានឱ្យដឹងថា និស្សិតស្រីម្នាក់អាយុ ២១ឆ្នាំ មកពីប្រទេសចិនបានយំរហូតរយៈពេល ៣ម៉ោង នៃខ្សែភាពយន្ត Avengers: Endgame

    April 27, 2019
  • អន្តរជាតិ

    មន្រ្តីការពារជាតិកំពូលរបស់ប្រទេសស្រីលង្កាបានលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ជុំវិញការបរាជ័យផ្នែកសន្តិសុខជាតិ។ ភាពទន់ខ្សោយផ្នែកសន្តិសុខនេះបណ្ដាលឱ្យមានការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត និងបានសម្លាប់មនុស្សរាប់រយនាក់ ខណៈព្រះវិហារកាតូលិកទាំងអស់បានបិទទ្វារ ដោយសារខ្លាចមានការវាយប្រហារបែបនេះបន្ថែមទៀត។ រដ្ឋាភិបាលរបស់ប្រទេសស្រីលង្កា បានស្ថិតក្រោមសម្ពាធកាន់តែខ្លាំងលើវិវរណៈ ដែលខ្លួនបានបរាជ័យក្នុងពង្រឹងសន្តិសុខជាតិ ដែលជាមូលហេតុឱ្យមានការលបបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់ជីវិតជិត ៣៦០នាក់ ។ រដ្ឋមន្ត្រីការពារជាតិកំពូលលោក Hemasiri Fernando ត្រូវបានគេរំពឹងថា នឹងចុះចេញពីតំណែងឆាប់ៗ ខណៈមន្រ្តីក្រសួងការពារជាតិម្នាក់បាននិយាយថា លោក Fernando បានដាក់លិខិតលាលែងពីតំណែងទៅប្រមុខរដ្ឋនៃប្រទេសស្រីលង្កាលោក Maithripala Sirisena រួចរាល់ហើយ។ លោក Hemasiri Fernando គាត់បានសរសេរទៅប្រធានាធិបតីថា គាត់ទទួលយកការទទួលខុសត្រូវ និងលាលែងពីតំណែង ដើម្បីឱ្យប្រធានាធិបតីអាចតែងតាំងអ្នកថ្មីបាន។ យ៉ាងណាមិញភាពតានតឹងនៅតែមានកម្រិតខ្ពស់

    April 26, 2019