- autoadmin
- អន្តរជាតិ
ការសិក្សាថ្មីបានបង្ហាញថា ការជក់បារីអេឡិចត្រូនិកអាចចម្លងរោគជាមួយនឹងបាក់តេរី និងមេរោគផ្សិត ដែលមានតំណភ្ជាប់ទៅនឹងជំងឺសួត។ ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើតេស្តដងបារីអេឡិចត្រូនិក (cartridges) ចំនួន ៧៥ រួមទាំងសារធាតុរាវសម្រាប់ចាក់បញ្ចូលរបស់វា និងបានរកឃើញថា ត្រឹមតែ ១ ភាគ ៤ នៃសារធាតុរាវទាំងនោះ អាចឱ្យមានសញ្ញាគ្រោះថ្នាក់នៃមេរោគបាត់ទៅហើយ ខណៈឃ្លូខេន (GLUCAN) ដែលជាម៉ូលេគុលជាតិស្ករមាននៅក្នុងមេរោគផ្សិត ត្រូវបានគេរកឃើញដល់ទៅ ៨១ភាគរយ នៃលិតផលទាំងអស់។ អ្នកស្រាវជ្រាវបាននិយាយថា ការប៉ះពាល់នឹងជាតិពុល (toxins) ត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ហាសុខភាពមួយចំនួនដូចជា៖ ជំងឺហឺត ការបន្ថយមុខងារសួត និងការរលាកផ្សេងៗ។ ក្រុមការងារមកពីសាលាសុខភាពសាធារណៈនៅសាកលវិទ្យាល័យ Harvard TH Chan បានសិក្សាពីបារីអេឡិចត្រូនិច
April 25, 2019 - អន្តរជាតិ
ទាំងនេះគឺជារូបភាពដំបូងនៃអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតទាំង ២នាក់ បងប្អូន ដែលជាចំណែកនៃការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សជាង ៣០០នាក់ និងរបួសមិនក្រោម ៤០០នាក់ កាលពីថ្ងៃអាទិត្យកន្លងទៅនៅថ្ងៃបុណ្យអ៊ីស្ទើ។ បងប្អូនប្រុសទាំង ២នាក់ គឺមកពីគ្រួសារអ្នកមានទ្រព្យសម្បត្តិ ដោយពួកគេមានឈ្មោះថា Inshaf និង Ilham Ibrahim ។ មុនពេលកើតហេុតតាមរយៈភស្តុតាងនៃកាមេរ៉ា CCTV បានឱ្យដឹងថា ពួកគេបានដើរចូលទៅក្នុងសណ្ឋាគារ Shangri-La និង Cinnamon Grand ហើយបានបំផ្ទុះគ្រាប់បែកពេលភ្ញៀវដទៃទៀតកំពុងញ៉ាំអាហារពេលព្រឹក។ ការវាយប្រហាររបស់ពួកគេបានធ្វើឱ្យមានជនបរទេសយ៉ាងហោចណាស់ចំនួន ៤១នាក់ រួមទាំងអ្នកទេសចរអង់គ្លេសចំនួន ៨នាក់ ដែលក្នុងនោះមាន ៣នាក់ ជាកុមារ។ ប៉ុន្មានម៉ោងក្រោយមក
April 25, 2019 - អន្តរជាតិ
ក្រុមមន្ត្រីជប៉ុនបាននិយាយនៅថ្ងៃអង្គារ ទី២៣ ខែមេសា ម្សិលមិញថា សាកលវិទ្យាល័យមួយរបស់ប្រទេសជប៉ុននឹងឈប់ជួលសាស្រ្តាចារ្យ និងគ្រូបង្រៀនមួយណា ដែលជក់បារី ខណៈដែលប្រទេសនេះបានបោះជំហានក្នុងយុទ្ធនាការប្រឆាំងនឹងការជក់បារី មុនពេលព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២០ ឈានចូលមកដល់។ អ្នកនាំពាក្យនៃសកលវិទ្យាល័យ Nagasaki លោក Yusuke Takakura បានប្រាប់ AFP ថា ពួកគេបានឈប់ជួលបុគ្គលិកបង្រៀនដែលជក់បារី បើទោះបីជាបេក្ខជនសន្យាថា នឹងឈប់ជក់ក៏ដោយ។ លោក Takakura បាននិយាយថា សាកលវិទ្យាល័យក៏នឹងហាមឃាត់ការជក់បារីទាំងស្រុងនៅក្នុងបរិវេណសាលាចាប់ពីខែសីហា ហើយក៏នឹងបើគ្លីនិកមួយទុកព្យាបាលអ្នកដែលមិនទាន់ផ្តាច់បារីបាន។ គាត់បន្តថា៖ «យើងបានឈានទៅដល់ការសន្និដ្ឋានមួយថា អ្នកជក់បារីគឺមិនសាកសមនៅក្នុងវិស័យអប់រំនោះទេ»។ លោកបានបន្ថែមថា សាកលវិទ្យាល័យបានស្វែងរកការប្រឹក្សាផ្នែកច្បាប់ ហើយពួកគេច្បាស់ថា ការហាមឃាត់នេះមិនបានប្រឆាំងនឹងច្បាប់រើសអើងនោះទេ។
April 24, 2019 - រថយន្ត
ការរចនារបស់ KAHN ទៅលើរថយន្ត Bentley Bentayga Centenary Edition មួយនេះ គឺពិតជាស្អាតប្រណីតមិនធម្មតា ដោយ Bentayga ម៉ាស៊ីន V8 មួយនេះគឺមានព៌ណខ្មៅរលោង ដែលធ្វើឱ្យរថយន្តមួយនេះមើលទៅមានភាពលេចធ្លោ។ ក្រៅពីមើលទៅអង់អាចដូចពេជ្ឈឃាដ រូបរាងខាងក្រៅដូចជា៖ កាងខាងមុខជាប្រភេទសរសៃកាបូន ខាងក្រោយជាប្រភេទ trim និងដំបូលប្រភេទ roof rails… ។ ចំណែកផ្នែកខាងក្នុង KAHN ក៏មិនបានរចនាអ្វីថ្មីច្រើនដែរ ដោយកៅអី កន្លែងដាក់ដៃ តួទ្វារផ្នែកខាងក្នុងគឺស្រោបដោយស្បែក Herringbone ពណ៌ខ្មៅ។ ម៉ាស៊ីន V8
April 24, 2019 - អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានឆ្លងកាត់ព្រំដែនមកដល់ប្រទេសរុស្ស៊ីហើយមុននេះ ដោយបណ្តាញសារព័ត៌មានរុស្ស៊ីបាននិយាយថា សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក លោកមានបំណងប្រមូលការគាំទ្រពីប្រធានាធិបតីលោក វ្ល៉ាឌីមៀរ ពូទីន ខណៈពេលដែលកិច្ចចរចានុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោនកំពុងស្ថិតក្នុងសភាពស្ងាត់ជ្រងំមួយ។ លោក គីម នឹងធ្វើឱ្យពិភពលោកដឹងថា លោកជាអ្នកលេងដ៏សំខាន់ ហើយក្នុងជំនួបលើកដំបូងរបស់លោក ជាមួយមេដឹកនាំរុស្ស៊ីនេះ លោក គីម ទំនងជានឹងពឹងលោក ពូទីន ជាជំនួយ ដើម្បីឱ្យអាមេរិកដកចេញនូវទណ្ឌកម្មអន្តរជាតិពីគាត់។ អ្នកដឹកនាំវ័យក្មេងរូបនេះនឹងជួបពិភាក្សាជាមួយលោក ពូទីន នៅក្នុងកំពង់ផែ Vladivostok នៃប្រទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍ នេះបើតាមសំដីលោក Yuri Ushakov អ្នកជំនួយការរបស់វិមានក្រឹមឡាំង ក្រុងម៉ូស្កូ។ លោកថ្លែងបន្តថា៖ «ក្នុងប៉ុន្មានខែចុងក្រោយនេះស្ថានភាពនៅជុំវិញឧបទ្វីបមានស្ថិរភាព
April 24, 2019 - អន្តរជាតិ
ប៉ូលិសឱ្យដឹងនៅថ្ងៃពុធ ទី២៤ នេះថា ចំនួនអ្នកស្លាប់ពីការវាយប្រហារអត្តឃាតកាលពីថ្ងៃអាទិត្យនៅប្រទេសស្រីលង្កា បានកើនឡើងដល់ ៣៥៩នាក់ ដោយសារជនរងគ្រោះដែលមានរបួសធ្ងន់ធ្ងរមួយចំនួន ពួកគាត់មិនអាចតស៊ូតទៀតបាន។ ជនរងគ្រោះជាង ៤០០នាក់ នៅតែស្ថិតក្រោមការសង្គ្រោះពីមន្ទីរពេទ្យ ហើយមានអ្នកខ្លះទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង។ ចំណែកពិធីបុណ្យសពជាបន្តបន្ទាប់របស់ជនរងគ្រោះដែលបានស្លាប់ ក៏នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃពុធក្រោមលក្ខខណ្ឌសន្តិសុខដ៏តឹងរឹងផងដែរ។ ប៉ូលីសបានបន្ថែមថា ជនសង្ស័យ ១៨នាក់ ផ្សេងទៀត ត្រូវបានគេចាប់ខ្លួនកាលពីយប់មិញ ទាក់ទងនឹងការវាយប្រហារលើព្រះវិហារ និងសណ្ឋាគារប្រណីត ដែលនាំឱ្យចំនួនជនសង្ស័យក្នុងការវាយប្រហារនេះកើនដល់ ៦០នាក់។ កាលពីថ្ងៃអង្គារនាយករដ្ឋមន្ត្រីលោក Ranil Wickremesinghe បានព្រមានថា ចំនួនជនសង្ស័យផ្សេងទៀតនៅតែមានទំហំធំនៅឡើយ ខណៈដែលប៉ូលីសបាននិយាយថា ពួកគេកំពុងរុករកឡានដឹកទំនិញ និងយានយន្តដែលបំពាក់ដោយគ្រឿងផ្ទុះ នៅក្នុងទីក្រុង Colombo ដែលត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងរបាយការណ៍សម្ងាត់មួយ៕
April 24, 2019 - Nissan Auto Tech
គោលបំណងនៃប្រព័ន្ធ Intelligent Mobility គឺដើម្បីធ្វើឱ្យអតិថិជនរបស់ក្រុមហ៊ុន Nissan កាន់តែមានទំនុកចិត្ត រំភើប និងភាពផ្សាភ្ជាប់ និងបង្កើនសុវត្ថិភាពចរាចរណ៍។ ម៉ូដែលផ្សេងៗគ្នា មានលក្ខណៈពិសេសផ្សេងៗគ្នា ហើយវាក៏មានភាពខុសៗគ្នាទៅតាមប្រទេសនីមួយៗផងដែរ ដូច្នេះលោកអ្នកគួរពិគ្រោះយោបល់ជាមួយអ្នកចែកចាយរថយន្ត Nissan ដើម្បីជ្រើសយកម៉ូដែលមួយណាដែលសាកសមសម្រាប់អស់លោកអ្នក។ មុខងារ ProPILOT ៖ នៅពេលដែលដំណើរការប្រព័ន្ធនេះ វានឹងអនុញ្ញាតឱ្យយានយន្តរបស់លោកអ្នកជិះទៅតាមរថយន្តដែលនៅពីមុខដោយស្វ័យប្រវត្តិ និងរក្សារថយន្តរបស់លោកអ្នកឱ្យនៅចំកណ្តាល (សូម្បីតែការបើកបរលើផ្លូវកោងក៏ដោយ) ។ មិនថាស្ថិតក្នុងស្ថានភាពស្ទះចររាចរណ៍បែបណា មុខងារ ProPILOT នឹងចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ ហើយវានឹងបន្តដំណើរទៅមុខបន្តទៀតជាធម្មតា បន្ទាប់ពីផុតឧបសគ្គ។ មុខងារ Intelligent ProPILOT Park Assist
April 24, 2019 - អន្តរជាតិ
វីដេអូឃ្លាំមើល CCTV បានបង្ហាញឱ្យដឹងថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ២នាក់ បានឡើងជណ្ដើរទៅភោជនីយដ្ឋានរបស់សណ្ឋាគារ Shangri-La នៃប្រទេសស្រីលង្កា មុនពេលពួកគេបានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួន។ បុរស ២នាក់ ដែលមានកាបូបស្ពាយពីក្រោយនេះ ហាក់ដូចជានិយាយអំពីផែនការរបស់ពួកគេនៅក្នុងជណ្តើរយន្តជាន់ ទី២ គ្រាចុងក្រោយបង្អស់ មុនការសម្លាប់រង្គាលនៅថ្ងៃអាទិត្យក្នុងពិធីបុណ្យអ៊ីស្ទើ។ ចំណែកម្នាក់ទៀតដែលបានចូលទៅបំផ្ទុះនៅក្នុងព្រះវិហារមួយកន្លែងផ្សេងទៀត ក៏មានកាបូបស្ពាយពីក្រោយបែបនេះដូចគ្នា។ អ្នកបំផ្ទុះគ្រាប់បែកនៅសណ្ឋាគារ Shangri-La ទាំង ២នាក់ បានចូលទៅក្នុងហាង Table One ដែលស្ទើរតែមិនមាននរណាម្នាក់បានកត់សម្គាល់ ខណៈពេលដែលភ្ញៀវផ្សេងៗក្នុងសណ្ឋាគារកំពុងញ៉ាំអាហារពេលព្រឹក ដែលជាអាហារចុងក្រោយសម្រាប់ពួកគេ។ មួយពព្រិចភ្នែកសោះ ភោជនីយដ្ឋានដ៏ស្រស់ស្អាតនេះបានក្លាយទៅជាវាលរហស្ថានពោរពេញដោយសាកសព។ មន្រ្តីប្រទេសស្រីលង្កាជឿថា ម្នាក់ក្នុងចំនោមអ្នកវាយប្រហារនៅឯសណ្ឋាគារ Shangri-La គឺជាកូនប្រុសរបស់ឈ្មួញគ្រឿងទេសរបស់ក្រុង
April 24, 2019 - អន្តរជាតិ
ខណៈដែលចំនួនអ្នកស្លាប់ពីការបំផ្ទុះគ្រាប់បែកថ្ងៃបុណ្យអ៊ីស្ទើរនៅស្រីលង្កាបានកើនឡើងដល់ ៣២១ កាលពីថ្ងៃអង្គារ រដ្ឋអ៊ីស្លាម (Islamic State) បានប្រកាសទទួលខុសត្រូវ និងបានបញ្ចេញរូបភាពដែលបង្ហាញពីជនសង្ស័យក្នុងការវាយប្រហារនេះ ខណៈនាយករដ្ឋមន្ត្រីរបស់ប្រទេសបានព្រមានថា ជនសង្ស័យជាច្រើនដែលប្រដាប់ដោយគ្រឿងផ្ទុះនៅតែមានច្រើន។ មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់មួយរូបបាននិយាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅព្រះវិហារ សណ្ឋាគារ និងកន្លែងដទៃទៀត ត្រូវបានធ្វើឡើងដោយក្រុមអ្នកកាន់សាសនាអ៊ិស្លាមក្នុងការសងសឹកចំពោះការសម្លាប់រង្គាលក្នុងវិហារអ៊ីស្លាមនៅប្រទេសណូវែលហ្សេឡង់កាលពីខែមុន។ ភ្នាក់ងារព័ត៌មាន Aamaq របស់ក្រុមរដ្ឋអ៊ីស្លាម (IS) បានចេញផ្សាយរូបភាពមួយដែលបង្ហាញថា មេដឹកនាំក្នុងការវាយប្រហារនេះបានឈរ ខណៈកូនចៅរបស់គេ ៧នាក់ ផ្សេងទៀតបិទមុខជិត។ យ៉ាងណាមិញក្រុមនេះមិនបានផ្តល់ភស្តុតាងផ្សេងទៀត សម្រាប់ការអះអាងរបស់ខ្លួននោះទេ ហើយអត្តសញ្ញាណរបស់អ្នកដែលបានបង្ហាញក្នុងរូបភាពនេះ មិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យទេ។ ទន្ទឹមនឹងនេះដែរនៅក្នុងសុន្ទរកថាទៅកាន់សភាលោក Ruwan Wijewardene រដ្ឋមន្រ្តីក្រសួងការពារជាតិបាននិយាយថា «ភាពទន់ខ្សោយ» ខាងសន្តិសុខរបស់ប្រទេសស្រីលង្កា
April 24, 2019 - អន្តរជាតិ
ភ្ញៀវទេសចរក្នុងអំឡុងពេលបុណ្យសង្រ្កាន្តបានបណ្តាលឱ្យខូចខាតដល់ផ្កាថ្មនៅក្នុងតំបន់ឧទ្យានជាតិខេត្ត ត្រាង ភាគខាងត្បូងនៃប្រទេសថៃ។ កាសែត Matichon Online បានរាយការណ៍ថា ការខូចខាតនេះបណ្តាលមកពីចំនួនភ្ញៀវទេសចរអំឡុងពេលបុណ្យសង្ក្រាន្ត ចូលមកតំបន់នេះច្រើនលើសលុបពេក។ ទូកជាច្រើនបានទម្លាក់យុថ្ការបស់ពួកគេនៅលើផ្ទៃក្រោមទឹក ដែលធ្វើឱ្យងាយផុយស្រួយផ្កាថ្ម និងខ្លះទៀតបានចងខ្សែភ្ជាប់ជុំវិញផ្កាថ្មទៀតផង។ ទូកខ្លះចតនៅជិតបណ្តុំផ្កាថ្ម ព្រោះពួកគេព្យាយាមនាំអតិថិជនបានឃើញផ្កាថ្មកាន់តែជិត ហើយទូកខ្លះទៀតក៏បានបុកផ្កាថ្ម។ ក្រុមមន្រ្តីបាននិយាយថា ក្រៅពីការខូចខាតអំឡុងពេលមួយអាទិត្យនៃបុណ្យសង្ក្រាន្ត ផ្កាថ្មក៏ចាប់ផ្តើមទៅជាពណ៌ស (ខូច) ផងដែរ។ ប្រធានឧទ្យានជាតិលោក Hat Chao Mai និយាយថា ពួកគេមិនមានបុគ្គលិកគ្រប់គ្រាន់ដើម្បីគ្រប់គ្រងលំហូរភ្ញៀវទេសចរអំឡុងពេលថ្ងៃបុណ្យសង្ក្រាន្តនោះទេ ប៉ុន្តែពួកគេនឹងជួលបុគ្គលិកបន្ថែម នឹងអនុវត្តបន្ថែមពោងសញ្ញាប្រាប់ផ្លូវនាវា ដើម្បីកុំឱ្យពួកគេប៉ះពាល់ដល់ផ្កាថ្មទៀត៕ អត្ថបទ៖ លីដា ប្រភព៖ thethaiger
April 24, 2019









