- autoadmin
- អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានកំពុងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងថ្ងៃពុធនេះ សម្រាប់ជំនួបកំពូលជាលើកដំបូងជាមួយមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ខណៈក្រុងព្យុងយ៉ាងកំពុងស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ស្របពេលកំពុងមានឧបសគ្គនុយក្លេអ៊ែរជាមួយអាមេរិក។ ជំនួបនេះនឹងក្លាយជាកិច្ចចរចាជាលើកដំបូងរបស់លោក គីម ជាមួយលោក ពូទីន ចាប់តាំងពីវិលត្រឡប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ដ្រាំ ដោយបញ្ចប់ទាំងគ្មានកិច្ចព្រមព្រៀងអ្វី។ ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើងបានរាយការណ៍ថា លោក គីម ជុងអ៊ុន «បានចាកចេញពីទីប្រទេសដោយរថភ្លើងឯកជននៅព្រឹកព្រលឹមថ្ងៃពុធនេះ ដើម្បីទៅទស្សនាសហព័ន្ធរុស្ស៊ី»។ កិច្ចចរចារបស់មេដឹកនាំទាំង ២ នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ នៅកំពង់ផែ Vladivostok ភាគខាងកើតប្រទេសរុស្សី ដែលជាការអញ្ជើញម្តងហើយម្តងទៀតពីលោក ពូទីន ចាប់តាំងពីលោក គីម បានចាប់ផ្តើមដំណើរការការទូតរបស់លោកកាលពីឆ្នាំមុន៕
April 24, 2019 - Nissan Auto Tech
Nissan Intelligent Mobility គឺកំពុងផ្លាស់ប្តូររបៀបនៃការផ្លាស់ទីជារៀងរហូតជាមួយនឹងបច្ចេកវិទ្យា ដែលធ្វើឱ្យលោកអ្នកកាន់តែមានភាពផ្សាភ្ជាប់ ជឿជាក់ និងរំភើបជាងមុន។ លោកអ្នកនឹងទទួលបានការបើកបរប្រកបដោយស្មារតីប្រុងប្រយ័ត្ន និងអាចទទួលបានជំនួយនៅពេលដែលលោកអ្នកត្រូវការវាជាចាំបាច់។ អ្វីគ្រប់យ៉ាងក៏កាន់តែងាយស្រួលផងដែរ តាំងពីការស្វែងរកផ្លូវ រហូតដល់ការជ្រើសរើសបទភ្លេងរបស់លោកអ្នក។ Nissan Intelligent Mobility គឺជាអនាគតនៃការបើកបរ ហើយវាត្រៀមខ្លួនរួចរាល់សម្រាប់អ្នកគ្រប់គ្នាដែលធ្វើដំណើរជាមួយលោកអ្នក។ Nissan Intelligent Mobility រួមបញ្ចូលភាពច្នៃប្រឌិតថ្មីដែលជាស្នូលចំនួន ៣ រួមមាន៖ – Nissan Intelligent Driving ជួយផ្តល់ទំនុកចិត្តបន្ថែមដល់អតិថិជនតាមរយៈការបង្កើនសុវត្ថិភាព ការត្រួតពិនិត្យ និងជួយសម្រាលបន្ទុក ដល់អ្នកដំណើរលើរថយន្ត។ – Nissan Intelligent
April 23, 2019 - អន្តរជាតិ
ជាធម្មតាពងទាកូនគឺជាអាហារតាមដងផ្លូវដ៏ពេញនិយមក្នុងប្រទេសអាស៊ីដូចជា៖ ហ្វលីពីន ថៃ វៀតណាម និងកម្ពុជា… ដោយអ្នកខ្លះគិតថា វាប៉ូវកម្លាំង ថាមពលផ្សេងៗ។ ជាក់ស្តែងរឿងគួរឱ្យហួសចិត្តដែលចុះផ្សាយដោយ China Press បានឱ្យដឹងថា នារីជនជាតិវៀតណាមម្នាក់ គាត់ទិញពងទាកូននៅឆៅយ៉ាងច្រើនក្នុងបំណងទុកចម្អិនហូបប៉ូវកម្លាំងខែក្តៅ ប៉ុន្តែដោយសារអាកាសធាតុអំណោយផលពេក ហើយប្រហែលជាពួកវានៅចង់រស់បន្តផងនោះ ពងទាកូនទាំងអស់ក៏បានញាស់។ បើយើងមើលតាមរូបភាពពួកវាពិតជាគួរឱ្យស្រឡាញ់ណាស់ ពួកវាប្រហែលជាមិនបានដឹងផលថា ប្រសិនបើពួកវាមិនញាស់ទាន់ពេលទេ ប្រហែលជាត្រូវចូលឆ្នាំងទឹកក្តៅបាត់ទៅហើយ។ យ៉ាងណាមិញប្រភពដដែលបានឱ្យដឹងថា កូនទាដែលទើបនឹងញាស់ទាំងអស់សរុប ២៤ក្បាល ហើយដោយសារតែម្ចាស់វាមិនដឹងថាត្រូវធ្វើយ៉ាងណាបន្ត ក៏សម្រេចចិត្តហៅមិត្តភក្តិឱ្យជួយយកកូនទាទាំងនោះទៅចិញ្ចឹមរៀងៗខ្លួន ទើបទីបំផុតពួកគេក៏រកបានអាណាព្យាបាលថ្មី៕ អត្ថបទ៖ លីដា ប្រភព៖ worldofbuzz
April 23, 2019 - អន្តរជាតិ
មកដល់ពេលនេះចំនួនអ្នកស្លាប់ត្រូវបានគេរាយការណ៍ថា កើនដល់ ៣១០នាក់ ស្របពេលដែលប៉ូលិសបានចាប់ខ្លួនជនសង្ស័យ ៤០នាក់ ក្នុងនោះមានទាំងអ្នកបើកបរឡានដឹកទំនិញម្នាក់ ដែលត្រូវបានគេចោទប្រកាន់ថា បានប្រើឡានដឹកទំនិញនេះក្នុងការបំផ្ទុះគ្រាប់បែកយ៉ាងរង្គាលកាលពីថ្ងៃអាទិត្យ។ ប្រធានាធិបតីស្រីលង្កាលោក Maithripala Sirisena បានប្រកាសថា ក្នុងថ្ងៃអង្គារនេះផងដែរ គឺជាថ្ងៃកាន់ទុក្ខដល់ជន់រងគ្រោះទាំងអស់ ដែលបានស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកយ៉ាងរង្គាលជាច្រើនទីតាំងនេះ។ ការវាយប្រហារប្រាំមួយដងជាប់ៗគ្នាទៅលើព្រះវិហារចំនួន ៣ និងសណ្ឋាគារប្រណីតចំនួន ៣ និងការបំផ្ទុះគ្រាប់បែក ៣ លើកកាលពីថ្ងៃអាទិត្យនេះ គឺជាអំពើហិង្សាដែលសម្លាប់មនុស្សច្រើនបំផុតប្រចាំទសវត្សរ៍សម្រាប់ប្រជាជាតិកោះអាស៊ីខាងត្បូងមួយនេះ។ រដ្ឋាភិបាលក៏បានបិទប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនផងដែរ ដើម្បីកាត់បន្ថយព័ត៌មានក្លែងក្លាយដែលអាចមាន ខណៈដែលផ្លូវដើរនៅក្នុងទីក្រុង Colombo មកទល់ពេលនេះនៅតែស្ងាត់ជ្រងំ ហាងនានាត្រូវបានបិទទ្វារ ចំណែងឯកម្លាំងត្រូវបានគេដាក់ល្បាត។ យ៉ាងណាមិញអាជ្ញាធរប្រទេសស្រីលង្កាគ្រោងនឹងនិយាយជាមួយអ្នកការទូតបរទេស និងទទួលជំនួយពីភ្នាក់ងារ FBI និងភ្នាក់ងារស៊ើបអង្កេតព័ត៌មានបរទេសផ្សេងទៀតជុំវិញការវាយប្រហារនេះ៕
April 23, 2019 - រថយន្ត
Toyota កំពុងនឹងឈានជើងចូលទៅទីផ្សារទ្វីបអឺរ៉ុបជាមួយនឹងរថយន្តវ៉ែនម៉ូដែល Proace City ស៊េរីថ្មីបំផុតរបស់ខ្លួន។ រថយន្តនេះផងដែរនឹងបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី 30 ខែមេសា នៅពិព័រណ៍រថយន្តពាណិជ្ជកម្មឆ្នាំ 2019 នៅទីក្រុង Birmingham ប្រទេសអង់គ្លេស។ រថយន្ត Proace City មានប្រវែងខ្នាត 2 ឱ្យជ្រើសរើស (4.4ម៉ែត្រ និង 4.7ម៉ែត្រ) ក៏ដូចជារចនាប័ទ្មតួខ្លួន 3ប្រភេទ ផងដែរ។ អតិថិជនក៏អាចជ្រើសរើសយកជាប្រភេទស៊ីប្រេងសាំង និងប្រេងម៉ាស៊ូត ជាមួយនឹងថាមពលរបស់វាចាប់ពី 74សេះ (75PS) ទៅ 128សេះ (130 PS)
April 23, 2019 - បច្ចេកវិទ្យា
វាហាក់ដូចជាមិនអាចទេដែលថា ក្រុមហ៊ុន Apple នឹងចូលទៅក្នុងសម័យកាល 5G នៅឆ្នាំ ២០១៩ ដូចដៃគូប្រជែងដទៃ។ ក្នុងការស្រាវជ្រាវថ្មីមួយអ្នកវិភាគលោក Ming-Chi Kuo បានព្យាករណ៍ថា ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple នៅឆ្នាំ ២០២០ នឹងក្លាយជាស្មាតហ្វូនដែលអាចគាំទ្រ 5G ដំបូងរបស់ក្រុមហ៊ុន។ ដើម្បីសម្រេចវាឱ្យបាន ក្រុមហ៊ុន Apple នឹងត្រូវការទិញម៉ូដឹម 5G ដើម្បីឱ្យឧបករណ៍របស់ពួកគេគាំទ្របណ្តាញ 5G បាន។ ប៉ុន្តែវាក៏មិនចម្លែកនោះទេដែល Apple នឹងប្រើម៉ូដឹងរបស់ក្រុមហ៊ុន Qualcomm ដដែលព្រោះក្រុមហ៊ុនទាំងពីរថ្មីៗនេះទើបតែដោះស្រាយជម្លោះប៉ាតង់របស់ពួកគេ។
April 23, 2019 - អន្តរជាតិ
វេជ្ជបណ្ឌិត និងនិស្សិតផ្នែកវេជ្ជសាស្រ្តចំនួនមួយភាគបួន (1/4) ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានស្ថានភាពសុខភាពផ្លូវចិត្ត ដោយសម្ពាធពីការងារបានជំរុញឱ្យមានការបាក់ទឹកចិត្ត ថប់បារម្ភ និងបញ្ហាការផឹកទឹកផ្សេងៗ។ ការស្ទង់មតិលើវេជ្ជបណ្ឌិត និងនិស្សិតផ្នែកវេជ្ជសាស្រ្តចំនួន ៤,៣០០នាក់ នៅអង្កការ NHS បានរកឃើញថា ២៧ភាគរយ នៃពួកគេកំពុងមានបញ្ហា និងព្យាបាលសុខភាពផ្លូវចិត្តរបស់ពួកគេ។ ២នាក់ ក្នុងចំណោម ៥នាក់ កំពុងប្រឈមមុខនឹងបញ្ហាផ្លូវចិត្ត និងអារម្មណ៍ រួមទាំងភាពតានតឹង ការបាក់ទឹកចិត្ត ការថប់បារម្ភ និងអារម្មណ៍ទុក្ខព្រួយ។ សមាគមវេជ្ជសាស្ត្រអង់គ្លេស (The British Medical Association) ក៏បានរកឃើញថា ស្រ្តីប្រឈមមុខនឹងបញ្ហាទាំងនេះជាងបុរស ខណៈអ្នកដែលធ្វើការច្រើនជាង
April 23, 2019 - បច្ចេកវិទ្យា
រូបថតប៉ុន្មានសន្លឹក ដែលបង្ហាញពីគំរូពុម្ពរបស់ទូរស័ព្ទ iPhone ជំនាន់ថ្មីគឺ iPhone XI និង iPhone XI Max ត្រូវបានបែកធ្លាយក្នុងបណ្តាញសង្គម និងមានការចែករំលែកតៗគ្នាគួឲ្យចាប់អារម្មណ៍បំផុត។ គំរូពុម្ពនេះត្រូវបានគេបង្កើតឡើង ដើម្បីផលិតស្រោមការពាររបស់ iPhone XI និង iPhone XI Max តែប៉ុណ្ណោះ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន PHONEARENA បានឲ្យដឹងថា ទាំង iPhone XI និង iPhone XI Max នៅក្នុងឆ្នាំនេះ គឺសុទ្ធតែបានបំពាក់នូវកាមេរ៉ាខាងក្រោយ៣គ្រាប់ដូចគ្នា ដែលមួយគ្រាប់ជាប្រភេទ
April 23, 2019 - រថយន្ត
ប្រសិនបើអ្នកមានលុយសល់រាប់លានដុល្លារ ហើយកំពុងសម្លឹងមើលទីផ្សាររថយន្តស្ព័រថ្មីៗ ដើម្បីបន្ថែមរចនាប័ទ្មជីវិតរបស់អ្នក អ្នកប្រហែលជានឹងចង់សម្លឹងមើល Lamborghini Huracan Evo ។ វាមានវត្តមានមកដល់ប្រទេសសឹង្ហបុរីកាលពីសប្តាហ៍មុន ហើយ Huracan Evo មួយនេះគឺជាអ្នកស្នងតំណែងរបស់ម៉ូដែល Huracan និង Gallardo ជំនាន់មុន។ មិនត្រឹមតែមានរូបរាងស្រស់ស្អាត និងប្រណីតនោះទេ វាថែមទាំងជាកំណែថ្មីអភិវឌ្ឍទៀតផង ដែលសាកសមបំផុតសម្រាប់អ្នកចូលចិត្តរថយន្ត។ យ៉ាងណាមិញបើតាមការឱ្យដឹងត្រួសៗ ម៉ាស៊ីនរបស់ Lamborghini Huracan Evo ជាប្រភេទ V10 ទំហំ 5.2លីត្រ មានថាមពលរហូតដល់ 640សេះ (ខ្លាំងជាសេ៊រីចាស់ 30សេះ)
April 22, 2019 - អន្តរជាតិ
កាលពីដើមខែមីនាផ្សារទំនើបមួយនៅក្នុងប្រទេសថៃ បានល្បីសុះសាយដោយសារពួកគេប្រើការវេចខ្ចប់ស្លឹកចេក សម្រាប់ខ្ចប់ផលិតផលស្រស់ៗ។ ជាក់ស្តែងប៉ុន្មានរយៈនេះផ្សារទំនើបជាច្រើននៅប្រទេសវៀតណាមក៏កំពុងតែអនុវត្តការវេចខ្ចប់បន្លែ ដោយប្រើស្លឹកចេកនេះផងដែរ ដើម្បីចូលរួមការបន្ថយផ្លាស្ទីកដែលកំពុងក្លាយជាបញ្ហារបស់ពិភពលោក ខណៈដែលវៀតណាមផ្ទាល់គឺជាអ្នកផលិតថង់ផ្លាស្ទីកលំដាប់ទី ៤ របស់ពិភពលោក ក្នុងចំណោមសំណល់ផ្លាស្ទីកដែលត្រូវបានគេបោះចូលទៅក្នុងសមុទ្រ។ យោងទៅតាមកាសែត Tuoi Tre News បានឱ្យដឹងថា បណ្តាញផ្សារទំនើបធំៗដូចជា៖ Lotte Mart របស់ទីក្រុងហូជីមិញ និង Saigon Co.op គឺកំពុងប្រើប្រាស់វិធីសាស្ត្រនេះ។ ក្រុមហ៊ុន Saigon Co.op បានបង្ហើបថា ពួកគេនឹងមានផែនការដើម្បីជំនួសការប្រើប្រាស់ផ្លាស្ទីកមកជាស្លឹកចេកវិញ នៅទូទាំងសាខារបស់ Co.opmart, Co.op Xtra, Co.op Food
April 22, 2019









