autoadmin
  • Nissan Auto Tech

    ក្រុមហ៊ុន Nissan គឺជាក្រុមហ៊ុនផលិតរថយន្តធំជាងគេនៅក្នុងប្រទេសជប៉ុន និងត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៣៣ ។ ចាប់តាំងពីដើមដំបូងមកក្រុមហ៊ុន Nissan បានបង្ហាញពីភាពច្នៃប្រឌិតថ្មី និងឆន្ទៈក្នុងការផ្សងព្រេងចូលទៅក្នុងទឹកដីថ្មី។ ដោយមានបាវចនៈទាំង ៤ ដែលជាស្នូលមានដូចជា៖ និរន្តរភាព ភាពងាយស្រួល ភាពសម្បូរបែប និងចំណូលចិត្តខ្ពស់ ក្រុមហ៊ុន Nissan បានក្លាយជាអ្នកលេងដ៏សំខាន់នៅលើឆាករថយន្តអន្តរជាតិ។ ការបង្កើតផលិតផលដែលអាចទុកចិត្តបានក្នុងតម្លៃសមរម្យគឺជាគោលការណ៍របស់ក្រុមហ៊ុន Nissan ។ រយៈពេលជាង ៨០ឆ្នាំ មកហើយ ការច្នៃប្រឌិតគឺជាឆ្អឹងខ្នង និងកម្លាំងរបស់ក្រុមហ៊ុន។ ចាប់តាំងពីការផលិតចេញដំបូងពីរោងចក្រដំឡើងនៅទីក្រុង Yokohama ប្រទេសជប៉ុន ការផលិត និងការនាំចេញរថយន្ត Nissan

    April 22, 2019
  • អន្តរជាតិ

    កាលពីថ្ងៃសៅរ៍ប៉ុន្មានថ្ងៃមុនគឺជាថ្ងៃខួបកំណើតគម្រប់អាយុ ១០៩ឆ្នាំ របស់លោកយាយ Annie Wilson ហើយគាត់ក៏បានអបអរថ្ងៃកំណើតរបស់គាត់ជាមួយនឹងស្រាក្រហមមួយកែវ ដែលគាត់មានទម្លាប់ផឹកបែបនេះជារៀងរាល់សប្តាហ៍។ លោកយាយធ្លាប់ត្រូវបានគេគិតថា មានអាថ៌កំបាំង ឬមានរបបការរស់នៅប្រចាំថ្ងៃពិសេសអ្វីមួយ ដែលអាចឱ្យលោកយាយមានអាយុវែងបែបនេះ។ ប៉ុន្តែលោកយាយបានឱ្យដឹងថា គាត់គ្មានរបបការរស់នៅអ្វីនោះទេ គាត់គ្រាន់តែរីករាយនឹងជីវិត និងផឹកស្រាក្រហមមួយកែវនៅថ្ងៃសុក្រជារៀងរាល់សប្តាហ៍ប៉ុណ្ណោះ ហើយគាត់ធ្វើបែបហ្នឹងរាប់ឆ្នាំមកហើយ។ លោកយាយបានបន្តថា ពីកាលពីមុនគាត់តែងតែរីករាយជាមួយនឹងជិវិត ដោយគាត់តែងតែចម្អិនអាហារឱ្យអ្នកផ្ទះបរិភោគ ហើយថ្វីបើពេលនេះបងប្អូន ប្តី និងសមាជិកគ្រួសារមួយចំនួនរបស់គាត់ស្លាប់ចោលគាត់ក៏ដោយ គាត់នៅតែបន្តរស់រានដោយគ្មានកង្វល់ ហើយគាត់មិនចូលចិត្តគិតច្រើនរឿងបញ្ហាសុខភាពនោះទេ។ រឿងរ៉ាវរបស់គាត់ហាក់ដូចជាធ្វើឱ្យអ្នកវិទ្យាសាស្ត្រពិបាកនឹងបកស្រាយខ្លាំងណាស់ វាហាក់ដូចជានៅពេលដែលមនុស្សឈានដល់វ័យណាមួយដំណើរឈានទៅរកភាពចាស់របស់ពួកគេនឹងកាន់តែយឺតទៅ។ ជាក់ស្តែងសាស្ត្រាចារ្យជនជាតិអូស្រ្តាលីផ្នែកវិទ្យាស្រាវជ្រាវខាងពូជពង្ស និងជាសាស្ត្រាចារ្យសាលាវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Harvard លោក David Sinclair ក៏គាត់មានទម្លាប់ផឹក cocktail

    April 22, 2019
  • អន្តរជាតិ

    នៅឆ្នាំក្រោយយើងនឹងអាចឃើញការបន្ថែមថ្មីដ៏គួរឱ្យរំភើប របស់់ Formula 1 ដោយទីក្រុងហាណូយដ៏អស្ចារ្យរបស់វៀតណាមនឹងត្រៀមរៀបចំដើម្បីធ្វើជាម្ចាស់ផ្ទះ Vietnam Grand Prix ។ ហើយដើម្បីអបអរដល់ការរាប់ថយក្រោយ (countdown) រយៈពេល ១២ខែ ចំពោះព្រឹត្តិការណ៍នេះ អ្នករៀបចំការប្រណាំងបានផ្តល់ឱ្យអ្នកគាំទ្រនូវឱកាសបានចូលទស្សនា ដើម្បីមើលនិងកោតសរសើរដល់ប្រដាប់​ប្រដាគ្រឿងរបស់ Formula 1 ។ ព្រឹត្តិការណ៍នេះនឹងប្រារព្ធឡើងនៅកីឡដ្ឋានជាតិ My Dinh ហើយមិនមែនគ្រាន់តែបង្ហាញពីល្បឿននៃការប្រណាំរថយន្តតែមួយមុខអាចរក្សាអ្នកគាំទ្រចំនួន ៥០,០០០នាក់។ កំពូល DJ ទាំង ៥ របស់ពិភពលោកក៏នឹងមកចាក់បទភ្លេងកម្សាន្តសម្រាប់ព្រឹត្តិការណ៍នេះផងដែរ។ ម្ចាស់ផ្ទះវៀតណាមក៏កំពុងបានដាក់លក់សំបុត្រសម្រាប់ការសម្ពោធ Vietnam Grand Prix ផងដែរ

    April 22, 2019
  • អន្តរជាតិ

    តើអ្នកដឹងទេថា ប្រជាជនម៉ាឡេស៊ីប្រហែល ១០០,០០០នាក់ កើតជំងឺមហារីកជារៀងរាល់ឆ្នាំ? អ្វីដែលលើសពីនេះទៀតជនជាតិម៉ាឡេស៊ី ១ ក្នុងចំណោម ៤នាក់ នឹងអភិវឌ្ឍឱ្យមានជំងឺមហារីកនៅអាយុ ៧៥ឆ្នាំ។ អ្វីដែលគួរឱ្យភ័យខ្លាចគឺថា ករណីភាគច្រើននៃជំងឺមហារីកកើតឡើងដោយសារទម្លាប់ជាប្រចាំមួយចំនួន។ យ៉ាងណាមិញវេជ្ជបណ្ឌិតម៉ាឡេស៊ីលោក Khiddir ជាអ្នកអនុវត្តផ្នែកវេជ្ជសាស្រ្តដែលមានមូលដ្ឋាននៅទីក្រុង Kuala Selangor បានឱ្យដឹងថា ទម្លាប់ទាំង ៥ ខាងក្រោមគឺជាមូលហេតុអាចឱ្យពួកគេមានជំងឺមហារីកទៅថ្ងៃអនាគត៖ ១. បរិភោគអាហារមិនទៀងពេល និងមិនមានរបបអាហារល្អ៖ ជាការពិតការបរិភោគមិនទៀងទាត់ និងខ្វះរបបអាហារអាចឱ្យយើងប្រឈមមុខនឹងការចុះ និងឡើងទម្ងន់មិនទៀងទាត់។ របបអាហារល្អដោយការបរិភោគបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ អាចឱ្យយើងមានទម្ងន់ និងសុខភាពល្អ ជាពិសេសអាចជៀសឆ្ងាយពីជំងឺមហារីក​ក្រពេញ​ប្រូ​ស្តាត។ ២.

    April 22, 2019
  • បច្ចេកវិទ្យា

    សម្រាប់និយមប្រើប្រាស់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei អាចនឹងចេញចិត្តខ្លាំងហើយ​ជាមួយនឹងដំណឹងមួយនេះ ដែលជាការបង្ហាញអំពីភាពរឹងមាំនៃអេក្រង់ទូរស័ព្ទ Huawei លើសពីការរំពឹងទុក។ តាមរយៈវីដេអូដែលមានរយៈពេលប្រមាណជា ៦ នាទីក​ន្លះ បានបង្ហាញថា គេបានយកទូរស័ព្ទ Huawei P30 Pro មកធ្វើការសាកល្បងដោយយកវត្ថុរឹង និងមុតស្រួចជាច្រើនមកឆ្កូតនៅលើអេក្រង់របស់ជាច្រើនដង និងដោយប្រើកំលាំងធ្ងន់ៗទៀតផង តែទូរស័ព្ទនៅតែគ្មានបញ្ហាដដែល។ ភាពរឹងមាំនេះបានបញ្ជាក់ថា Huawei P30 Pro នឹងក្លាយជាទូរស័ព្ទឆ្លាតវ័យមួយ ដែលមានអេក្រង់មានគុណភាពខ្ពស់ សម្រាប់ប្រកួតប្រជែងជាមួយនឹងទូរស័ព្ទម៉ាក់ល្បីៗជាច្រើនទៀតនៅក្នុងទីផ្សារក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ចង់ដឹងថា Huawei P30 Pro មានអេក្រង់ខ្លាំងយ៉ាងណានោះ សូមប្រិយមិត្តទស្សនាវីដេអូនៃការធ្វើតេស្តិ៍ដូចខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី ប្រភព៖ gsmarena

    April 22, 2019
  • អន្តរជាតិ

    ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងកុបករ និងប៉ូលិសរាប់សិបនាក់នៅទីក្រុងប៉ារីស បន្ទាប់ពីក្រុមអាជ្ញាធរធ្លាប់បានព្រមានថា ក្រុមកុបករអាចវិលត្រឡប់ទៅរដ្ឋធានីរបស់បារាំងម្តងទៀត ដើម្បីបង្កើតឱ្យមានអំពើហិង្សាថ្មីមួយ។ យោងតាមរ៉យទ័របាននិយាយថា កុបករអាវខ្មៅរាប់សិបនាក់បានគប់ដុំថ្មទៅពួកប៉ូលិស ហើយថែមទាំងដុតកំប៉ុងសំរាម និងម៉ូតូជាច្រើនគ្រឿងផងដែរ។ ចំណែកប៉ូលិសវិញក៏បានឆ្លើយតបទៅវិញដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកផ្សែង។ ការិយាល័យរបស់ព្រះរាជអាជ្ញាទីក្រុងប៉ារីសបាននិយាយថា គិតមកដល់ម៉ោង ១រសៀល មានមនុស្សចំនួន ១១០នាក់ ត្រូវបានចាប់ និងឃុំខ្លួន។ ជាការពិតក្រុមបាតុករទាំងនេះ ដំបូងឡើយគ្រាប់តែបង្កើតដើម្បីតវ៉ាតម្លៃប្រេង និងកំណើនតម្លៃជីវភាពប៉ុណ្ណោះ ប៉ុន្តែយូរទៅពួកគេគឺប្រឆាំងនឹងរដ្ឋាភិបាលលោក Emmanuel Macron ផ្ទាល់តែម្តង ហើយលើកនេះពួកគេបានលើកឡើងអំពីអគ្គីភ័យនៅមហាវិហារ Notre-Dame កាលពីថ្ងៃចន្ទសប្តាហ៍មុន ដែលបានជំរុញឱ្យមានការសោកស្តាយជាតិ និងមានការរួមដៃពីក្រុមពួកអ្នកមាន និងក្រុមហ៊ុនសាជីវកម្ម ដើម្បីសន្យានឹងចំណាយថវិកាប្រហែល ១ពាន់លាន អឺរ៉ូសម្រាប់ការស្ថាបនាឡើងវិញ។

    April 22, 2019
  • អន្តរជាតិ

    រដ្ឋាភិបាលប្រទេសស្រីលង្កាបានដាក់បំរាមគោចរនៅទូទាំងប្រទេស បន្ទាប់ពីការផ្ទុះគ្រាប់បែកយ៉ាងរង្គាលនៅព្រះវិហារ និងសណ្ឋាគារជាច្រើនកន្លែងកាលពីថ្ងៃអាទិត្យ ដែលបណ្តាលឱ្យមនុស្ស ២០៧នាក់ ស្លាប់ក្នុងនោះមានជនបរទេស ៣៥នាក់ ផងដែរ។ អ្នកនាំពាក្យប៉ូលិសលោក Ruwan Gunasekera បានប្រាប់ក្រុមអ្នកកាសែតនៅកូឡុំបូថា យ៉ាងហោចណាស់មនុស្ស ៤៥០នាក់ ផ្សេងទៀតដែលរងរបួស ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ការវាយប្រហារនេះភាគច្រើនត្រូវបានតម្រង់ទៅលើសណ្ឋាគារលំដាប់ខ្ពស់របស់រដ្ឋធានី និងព្រះវិហារដែលអ្នកគោរពបូជាកំពុងចូលរួមក្នុងពិធីបុណ្យ Easter ។ ខណៈរដ្ឋាភិបាលបានដាក់បំរាមគោចរនៅទូទាំងប្រទេស ប្រព័ន្ធផ្សព្វផ្សាយសង្គមក៏ត្រូវបានរឹតត្បិតដើម្បីរឹតបន្តឹង «ព័ត៌មានមិនពិត» ដែលបានរីករាលដាលនៅទូទាំងប្រទេសមួយនេះ។ មិនមានការទទួលខុសត្រូវភ្លាមៗត្រូវបានរាយការណ៍នោះទេ ប៉ុន្តែរដ្ឋាភិបាលបាននិយាយថា ជនសង្ស័យ ៨នាក់ ត្រូវបានចាប់ខ្លួន។ នាយករដ្ឋមន្ត្រីលោក Ranil Wickremesinghe បាននិយាយថា៖ «រហូតមកដល់ពេលនេះឈ្មោះជនរងគ្រោះភាគច្រើនគឺនៅអ្នកនៅក្នុងស្រុក»

    April 22, 2019
  • អន្តរជាតិ

    ចិន៖ រូបភាពដែលបង្ហាញពីទិដ្ឋភាព ក្មេងតូចអាយុត្រឹមតែ ២០ ខែម្នាក់ ត្រូវបានឪពុកយកទៅដាក់ឃុំនៅក្នុងទ្រុងសម្រាប់ដាក់សត្វសុខន និងយកជើងទៅជាន់លើមុខទៀតនោះ ត្រូវបានគេយកទៅបង្ហោះពេញបណ្តាញសង្គម ជាមួយនឹងការរិះគន់ជាខ្លាំងចំពោះសកម្មភាពរំលោភសិទ្ធកុមារយ៉ាងឃោរឃៅនេះ។ បើយោងតាមសារព័ត៌មានអេឡិចត្រូនិច Dailymail បានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន និងបានបង្កឡើងដោយបុរសជាឪពុកដែលមានឈ្មោះថា Xu Ting។ ប្រភពដដែលនេះបានបន្តថា មូលហេតុដែលជំរុញឲ្យបុរសជាឪពុកប្រព្រឹត្តិសកម្មភាពអសីលធម៌ដូចនេះ ក៏ព្រោះតែគាត់ចង់សងសឹងប្រពន្ធរបស់គាត់ដែលបានចាកចេញពីរូបគាត់ ដោយបន្យល់ទុកឲ្យគាត់ និងកូនរស់នៅយ៉ាងឯកា។ ក្រោយពីប្រទះឃើញរូបភាពនេះតាមរយៈបណ្តាញសង្គមស្ត្រីជាប្រពន្ធដែ លបានចុះចេញចោលគ្រួសារនោះ បានទៅប្ដឹងប៉ូលិសឲ្យជួយធ្វើអន្តរាគមន៍លើរឿងនេះ តែប៉ូលិសបានប្រាប់ថា ឲ្យនាងត្រលប់ទៅផ្ទះវិញទៅនោះបញ្ហាទាំងអស់នឹងត្រូវបានដោះស្រាយដោយសន្តិវិធីហើយ។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងថា ស្ថានភាពក្នុងគ្រួសារមួយនេះបានវិវឌ្ឍន៍ទៅជាយ៉ាងណាហើយទេ ខណៈមានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនកំពុងតែធ្វើការិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពរបស់ឪពុកដែលយកកូនតូចមិនដឹងអីទាល់តែសោះមកធ្វើជាចំណាប់ខ្មាំងក្នុងរឿងផ្ទាល់ខ្លួនគាត់ជាមួយនឹងប្រពន្ធដូចនេះទៅវិញ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    April 22, 2019
  • អន្តរជាតិ

    បារាំងនឹងធ្វើការហាមឃាត់ចំណីរអាហារមួយចំនួន ដែលមានផ្ទុកសារជាតិទីតានីញឌីអុកស៊ីត (Titanium dioxide) ក្រោយគេបានរកឃើញថា សារធាតុមួយនេះគឺជាដើមចមដែលជំរុញឲ្យមានជំងឺមហារីក។ ការសិក្សាដែលបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តបារាំងបានបង្ហាញថា សារជាតិទីតានីញឌីអុកស៊ីតគឺមិនទាន់ឈានដល់កម្រិតស្តង់ដាសុវត្ថិភាពចំណីរអាហារនៅឡើយទេ ហើយសារធាតុនេះកាន់តែមានឥទ្ធិពលអាក្រក់ថែមមួយកម្រិតទៀត ប្រសិនបើវាត្រូវទឹកក្នុងរយៈពេលមួយរយថ្ងៃ។ ការសិក្សានេះក៏បានពិសោធណ៍ឃើញដែរថា នៅពេលដែលគេយកសារធាតុទីតានីញឌីអុកស៊ីតទៅដាក់នៅក្នុងខ្លួនសត្វនោះក្នុងរយៈពេលយូរនោះ វាបានធ្វើឲ្យថ្លើម និងលំពែងរបស់សត្វរងនូវការខូចខាត មានដំបៅ ដែលជាមូលហេតុជំរុញឲ្យមានជំងឺមហារីកទៀតផង។ ការសិក្សានេះក៏បានបញ្ជាក់ដែរថា បច្ចុប្បន្ននេះសារជាតិទីតានីញឌីអុកស៊ីតត្រូវបានគេរកឃើញនៅក្នុងស្ករកៅស៊ូ សូកូឡា និងទឹកជ្រលក់កញ្ចប់មួយចំនួន។ ផ្អែកលើការរកឃើញខាងលើនេះរដ្ឋាភិបាលបារាំងគ្រោងនឹងធ្វើការហាមឃាត់ចំណីរអាហារដែលមានផ្ទុកសារធាតុទីតានីញឌីអុកស៊ីតចាប់ពីឆ្នាំក្រោយនេះហើយ។ តែយ៉ាងណាក្តី រដ្ឋាភិបាលនៃប្រទេសអង់គ្លេសបានអះអាងថា សារធាតុទីតានីញឌីអុកស៊ីតមិនមានគ្រោះថ្នាក់ដូចការអះអាងរបស់រដ្ឋាភិបាលបារាំងនោះឡើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    April 22, 2019
  • អន្តរជាតិ

    អ្នកតវ៉ារាប់សិបនាក់បានប្រមូលផ្តុំគ្នានៅរដ្ឋធានី Dhaka របស់ប្រទេសបង់ក្លាដេសកាលពីថ្ងៃសុក្រ ដើម្បីទាមទារយុត្តិធម៌ដល់នារីវ័យ ១៨ឆ្នាំ ដែលត្រូវបានគេដុតសម្លាប់ទាំងរស់ បន្ទាប់ពីនាងមិនព្រមដកចេញនូវពាក្យបណ្ដឹងប្តឹងគ្រូបង្រៀនម្នាក់ពីបទយាយីផ្លូវភេទលើរូបនាង។ ជនរងគ្រោះនាង Nusrat Jahan Rafi បានប្រាប់គ្រួសារនាងថា នាងត្រូវបានមនុស្ស ៥នាក់ ក្នុងឈុតគ្របមុខជិត Burqa បញ្ឆោតឱ្យឡើងទៅលើដំបូលសាលារបស់នាងក្នុងក្រុង Feni កាលពីថ្ងៃទី ០៦ ខែមេសា និងបានសុំឱ្យនាងដកពាក្យបណ្តឹងវិញ។ ក្រោយពេលដែលនាងបដិសេធពួកគេ ដៃរបស់នាងត្រូវបានគេចាប់ចង ហើយនាងត្រូវបានគេស្រោចប្រេងកាត និងដុតទាំងរស់តែម្តង។ នាង Rafi បានប្រាប់រឿងនេះដល់បងប្រុសរបស់នាង នៅពេលរថយន្តសង្គ្រោះបន្ទាន់កំពុងបញ្ជូននាងទៅកាន់មន្ទីរពេទ្យ ខណៈដែលបងប្រុសរបស់នាងបានថតវីដេអូរបស់នាងក្នុងទូរស័ព្ទរបស់គាត់។ បើយោងតាមសារព័ត៌មាន BBC នាង

    April 20, 2019