autoadmin
  • អន្តរជាតិ

    អតីតប្រធានាធិបតីប្រទេសប៉េរូលោក Alan Garcia បានសរសេរក្នុងពាក្យបណ្តាំមុនធ្វើអត្តឃាតថា លោកសម្លាប់ខ្លួនដោយសារវាជាមធ្យោបាយមួយដើម្បីគេចពីការអាម៉ាស់ពីសត្រូវនយោបាយរបស់គាត់។ យ៉ាងណាមិញក្រុមគ្រួសារ និងមិត្តភក្តិបានហែក្ដារមឈូសសពរបស់លោក Alan Garcia ដែលបានសម្លាប់ខ្លួនប៉ុន្មានថៃមុននេះ ខណៈប្រធានាធិបតីបច្ចុប្បន្នលោក Martin Vizcarra បានប្រកាសការកាន់ទុក្ខទូទាំងប្រទេសរយៈពេល ៣ថ្ងៃ ។ លោក Alan Garcia បានបាញ់សម្លាប់ខ្លួនដោយយកកាំភ្លើងបាញ់ភ្ជង់ក្បាលខ្លួនឯងកាលពីដើមសប្តាហ៍នេះ នៅពេលដែលក្រុមប៉ូលិសបានទៅដល់មាត់ទ្វារផ្ទះរបស់គាត់ ដើម្បីសុំចាប់ខ្លួនគាត់ទាក់ទងនឹងរឿងការសូកប៉ាន់ពីសំណាក់ជនជាតិប្រេស៊ីលម្នាក់ឈ្មោះ Odebrecht ដែលជារឿងអាស្រូវពុករលួយធំបំផុតនៅអាមេរិកឡាទីន។ មុនពេលធ្វើអត្តឃាតគាត់បានច្រានចោលម្តងហើយម្តងទៀតនូវការចោទប្រកាន់ពីអំពើពុករលួយនេះថា «ជាការវាយប្រហារនយោបាយ» ប៉ុន្តែទីបំផុតគាត់សុខចិត្តសម្លាប់ខ្លួនដើម្បីកុំឱ្យគ្រួសារ និងអ្នករាល់គ្នាអាម៉ាស់ដោយសារគាត់ ហើយក៏មិនព្រមអាប់យសនៅមុខសត្រូវរបស់គាត់ដែរ៕ អត្ថបទ៖ លីដា ប្រភព៖ thetodaypress

    April 20, 2019
  • រថយន្ត

    រថយន្តអគ្គិសនីជាច្រើនម៉ាកបានចូលរួមបង្ហាញខ្លួនក្នុងពិព័រណ៍រថយន្ដក្រុងស៊ាងហៃនៅសប្តាហ៍នេះ ខណៈទីផ្សាររថយន្តអគ្គិសនីកំពុងវាយលុកគួរឱ្យកត់សម្គាល់។ អ្នកផលិតចាស់ និងថ្មីមួយចំនួនធំកំពុងដាក់បង្ហាញស្នាដៃរបស់ពួកគេ ក្នុងគោលបំណងដើម្បីបង្កើនកំណើននៃការប្រើប្រាស់រថយន្តអគ្គិសនីនេះ ដឹកនាំដោយប្រទេសចិនដែលជាប្រទេសមានទីផ្សាររថយន្តធំជាងគេរបស់ពិភពលោក។ ប៉ុន្តែអ្វីដែលជាធាតុពិតរបស់វា ខណៈដែលក្រុមហ៊ុនទាំងនោះកំពុងជះលុយរាប់ពាន់លានដុល្លារអាមេរិកទៅលើការអភិវឌ្ឍន៍ គម្រោងលក់ចេញនៃរថយន្តអគ្គិសនីរបស់ពួកគេអាចនឹងមិនគ្រប់គ្រាន់ឱ្យពួកគេឈរជើងបានយូរគ្រប់ៗគ្នានោះទេ ហើយមានតែក្រុមហ៊ុន ២ ឬ ៣ ប៉ុណ្ណោះដែលអាចនឹងឈរជើងបានដល់អនាគត។ យ៉ាងណាមិញខាក្រោមនេះគឺជារថយន្តអគ្គិសនីប្រណីត និងមានបច្ចេកវិទ្យាទំនើបដែលបានដាក់បង្ហាញខ្លួននៅពិព័រណ៍រថយន្ដក្រុងស៊ាងហៃ ឆ្នាំ២០១៩ ៖ Audi AI:ME Audi Q2L BAIC Arcfox-GT BMW iFE.18 BMW Vision iNEXT Great Wall ORA R1 Icona

    April 20, 2019
  • អន្តរជាតិ

    បាតុភូតធម្មជាតិម្យ៉ាង ដែលធ្វើឲ្យព្រះច័ន្ទមើលទៅមានរាងមូលពេញ និងប្រែប្រួលពណ៌ខុសធម្មតានោះ ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តព្យាករណ៍ថា នឹងកើតមាននៅក្នុងថ្ងៃសុក្រខាងមុខនេះហើយ ម៉ោងប្រមាណជា ១២ និង ១២នាទីថ្ងៃត្រង់ម៉ោងនៅក្នុងចក្រភពអង់គ្លេស (ម៉ោងនៅកម្ពុជាគឺម៉ោង ៦ និង ១២ នាទីល្ងាច)។​ បាតុភូតនេះត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រហៅថា “Pink Moon” ឬប្រែជាខេមរៈភាសាថា បាតុភូតដែលព្រះច័ន្ទមានពណ៌ផ្កាឈូក។ តាមការពិតទៅបាតុភូមិនេះមិនបានធ្វើឲ្យព្រះច័ន្ទមានពណ៌ផ្កាឈូកដុត ១០០% ដូចដែលគេបានដាក់ឈ្មោះឲ្យវានោះទេ តែជាក់ស្តែងវាមានពណ៌បែបពងមាន់ទៅវិញ។ ក្រុមអ្នកវិទ្យសាស្ត្របានឲ្យដឹងថា មូលហេតុដែលគេបានដាក់ឈ្មោះវាដូចនេះដោយសារតែកាលពីបាតុភូតនេះកើតឡើងពេលពីដំបូងនោះ វាមាណពណ៌ដូចផ្កាឈូកអីចឹង ហើយឈ្មោះនេះក៏ត្រូវបានគេប្រើជាប់មកដល់សព្វថ្ងៃនេះតែម្តង បើទោះបីជាវាប្រែទៅពណ៌ផ្សេងហើយក៏ដោយ។ លោកអ្នកអាចទស្សនារូបភាពនៃបាតុភូតនេះតាមរយៈរូបភាពដូចខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    April 20, 2019
  • បច្ចេកវិទ្យា

    យើងទាំងអស់គ្នាច្បាស់ជាដឹងហើយថា Samsung Galaxy Fold គឺជាឧបករណ៍មួយដែលប្រណីត និងមានតម្លៃថ្លៃ ហើយពួកយើងច្បាស់ជាចង់ដឹងហើយថា តើនៅពីក្រោយភាពស្មុគស្មាញរបស់វា គេធ្វើវាបានយ៉ាងដូចម្តេច? យ៉ាងណាមិញខណៈដែល Galaxy Fold កំពុងមានការរាយការណ៍ថាមានបញ្ហាផ្នែកអេក្រង់ អ្នកលេងបណ្តាញសង្គមចិនម្នាក់បានរុះរើគ្រឿងខាងក្នុងរបស់ស្មាតហ្វូនមួយនេះ ហើយថែមទាំងបានបង្ហោះរូបភាពទាំងនោះទៅលើបណ្តាញ Weibo ផងដែរ។ អ្នកលេងបណ្តាញ Weibo ម្នាក់នោះគាត់បានឱ្យដឹងថា ការដំឡើងរបស់ Galaxy Fold គឺពិតជាមានភាពស្មុគស្មាគណាស់ ហើយអេក្រង់បត់របស់វាគឺទន់ល្អ និងងាយស្រួលក្នុងការដោះចេញ ប៉ុន្តែអ្វីដែលជាបញ្ហាគឺអេក្រង់តូចមួយទៀតបានបែក នៅពេលដែលគាត់រុះរើគ្រឿងក្នុងរបស់វា។ ប្រភពមួយក៏បានឱ្យដឹងដែរថា Samsung បានព្យាយាមរចនាត្រចៀកអេក្រង់បត់បានរបស់ Galaxy Fold ម្តងហើយម្តងទៀតក្នុងកំឡុងពេលដំណើរការអភិវឌ្ឍន៍ទម្រាំអាចចេញជាផ្លែផ្កា។

    April 20, 2019
  • អន្តរជាតិ

    ក្រុមភ្នាក់ងារផ្គត់ផ្គង់រូបភាពធំបំផុតរបស់ចិនមួយ ត្រូវបានគេពិន័យជាប្រាក់ចំនួន ៣០០,០០០យ័ន (៤៤,៧០០ដុល្លារអាមេរិក) ដោយសារលក់រូបភាព Blackhole ។ Visual China Group (VCG) ជាភ្នាក់ងាររូបថតមានមូលដ្ឋាននៅទីក្រុងប៉េកាំង ដែលបានសហការជាមួយក្រុមហ៊ុន Getty Images ត្រូវបានគេរកឃើញថា បានលក់រូបភាព Blackhole ដែលជារូបថតបានដំបូងបង្អស់របស់ពិភពលោកនៅលើគេហទំព័ររបស់ខ្លួនកាលពីសប្តាហ៍មុន និងថែមទាំងដាក់ copyright ជាមួយនឹង Logo ក្រុមហ៊ុនទៀតផង។ អ្នកនិយមលេងអ៊ីនធឺរណិតក៏មានប្រតិកម្មយ៉ាងឆាប់រហ័ស អំពីរបៀបដែលក្រុមហ៊ុន VCG បានក្លាយជាម្ចាស់នៃរូបថត Blackhole ដែលការពិតរូបមួយនេះបានដោយការសហការគ្នាពីក្រុមអ្នកវិទ្យាសាស្ត្រចំនួន ២០០នាក់ តាមរយៈ Telescope Horizon

    April 20, 2019
  • បច្ចេកវិទ្យា

    ការប្រយុទ្ធចុងក្រោយនៃតួអង្គដែលនៅសេសសល់នៅក្នុងពិភព Marvel Cinematic Universe ដ៏អស្ចារ្យ ដែលហៅថា «Avengers: Endgame» ជិតឈានជើងមកដល់ហើយ ហើយអ្នកដែលនឹងមិនអាចមើលខ្សែភាពយន្តនៅថ្ងៃបញ្ចាំដំបូងក៏កំពុងមានការព្រួយបារម្ភពីពួក spoilers (ពួកនិយាយសាច់រឿងធ្វើឱ្យអស់អារម្មណ៍)។ យ៉ាងណាមិញវាជាសំណាងល្អ ដោយអ្នកបង្កើតកម្មវិធីជនជាតិម៉ាឡេស៊ីម្នាក់ គាត់ទើបតែបានបង្កើត និងដាក់ឱ្យទាញយកនូវកម្មវិធីប្រឆាំងនឹងពួក spoilers នេះពី Google Chrome WebStore ដែលគោលបំណងតែមួយគត់ គឺដើម្បីធ្វើឱ្យព្រាល (blur out) រាល់ការបង្ហោះណាមួយដែលទាក់ទងនឹង «Avengers: Endgame» ទៅក្នុងបណ្តាញសង្គម។ ប្រសិនបើលោកអ្នកមានការព្រួយបារម្ភថា អាចនឹងឃើញការបង្ហោះសាច់រឿងពីពួក spoilers ដោយសារតែលោកអ្នកមិនបានទៅមើលថ្ងៃបញ្ចាំងដំបូងរបស់ខ្សែភាពយន្ត «Avengers:

    April 20, 2019
  • បច្ចេកវិទ្យា

    សារព័ត៌មានអេឡិចត្រូនិច GSMARENA បានចុះផ្សាយថា តួលេខលក់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple បានធ្លាក់ចុះគួរឲ្យកត់សម្គាល់បើគិតត្រឹមត្រីមាសទី២ ក្នុងឆ្នាំ ២០១៩ នេះ។ បើយោងតាមរបាយការណ៍លក់របស់ក្រុមហ៊ុន Apple បានបង្ហាញថា ត្រឹមត្រីមាសទី២ នេះ មានទូរស័ព្ទ iPhone មិនលើសពី ៤៥ លានគ្រឿងនោះទេ ដែលត្រូវបានគេលក់ចេញ ខណៈដែលឆ្នាំមុនៗបើគិតត្រឹមត្រីមាសទី២ នេះគេអាចលក់ទូរស័ព្ទ iPhone រហូតដល់ ៥២ លានគ្រឿងឯណោះ។ បើធ្វើការប្រៀបធៀបជាភាគរយ គេអាចមើលឃើញថា តួលេខនៃការលក់មានការធ្លាក់ចុះជាង ១០% បើធៀបទៅនឹងឆ្នាំ ២០១៨

    April 20, 2019
  • បច្ចេកវិទ្យា អន្តរជាតិ

    យោងតាមគេហទំព័រ TheVerge បានឱ្យដឹងថា Messenger របស់ BlackBerry (BBM) ដែលបានដាក់ដំណើរការកម្មវិធីចាប់តាំងពីឆ្នាំ ២០១៦ បានប្រកាសខ្លួនថា នឹងបញ្ចប់កម្មវិធីផ្ញើសារមួយនេះនៅថ្ងៃទី ៣១ ខែឧសភា ខាងមុខនេះហើយ។ ការប្រកាសនេះបានធ្វើឡើង ដោយលើកឡើងពីចំនួនអ្នកប្រើប្រាស់មានតិច ថ្វីបើពួកគេបានព្យាយាមខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យកម្មវិធីនេះមានលក្ខណៈរស់រវើក ជាមួយនឹង feature ដូចជា Uber hailing និងការហៅជាវីដេអូ (video calling) ។ ក្រុមហ៊ុនបានសរសេរសារនៅលើប្លក់របស់ពួកគេថា៖ «យើងមានមោទនភាពចំពោះអ្វីដែលយើងបានស្ថាបនារហូតមកដល់សព្វថ្ងៃ … ឧស្សាហកម្មបច្ចេកវិទ្យា យ៉ាងណាក៏ដោយវាមានភាពរឹងមាំណាស់ ហើយទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់យើងក៏ដោយ ក៏អ្នកប្រើបានផ្លាស់ប្តូរទៅប្រព័ន្ធផ្សេងទៀត

    April 20, 2019
  • អន្តរជាតិ

    ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Prawit Wongsuwan បានបញ្ជាឱ្យកងទ័ពជើងទឹកថៃ និងភ្នាក់ងារសន្តិសុខចាត់វិធានការប្រឆាំងនឹងការតាំងទីលំនៅនៅលើសមុទ្រ Andaman នៅខេត្តភូកេតរបស់ប្តីប្រពន្ធមួយគូ ដោយអនុលោមតាមស្តង់ដារនៃការអនុវត្តអន្តរជាតិ និងដើម្បីធានាការការពារធនធានធម្មជាតិរបស់ថៃ។ គូស្វាមីភរិយាទាំង ២ មានឈ្មោះថា លោក Andrew Elwartowski ជាជនអាមេរិក និងប្រពន្ធរបស់គាត់នាង Nadia ហៅក្រៅ Summergirl ជាជនជាតិថៃ។ ពួកគេទាំង ២ បានតាំងទីលំនៅនៅលើសមុទ្រអធិបតេយ្យជាអចិន្ត្រៃយ៍ (Seastead) ដែលជាផ្នែកមួយនៃផែនការមហិច្ឆតារបស់គាត់។ ទីលំនៅអធិបតេយ្យនៅលើសមុទ្ររបស់ពួកគេគឺមានចម្ងាយ ២២.២២គីឡូម៉ែត្រ នៅទិសខាងត្បូងឆៀងខាងកើតពីកោះ Racha របស់ខេត្តភូកេត។ ទោះជាយ៉ាងណាអាជ្ញាធរថៃនិយាយថា រចនាសម្ព័ន្ធបែបនេះនឹងរារាំងផ្លូវដឹកជញ្ជូន

    April 20, 2019
  • Nissan Auto Tech

    កាលពីឆ្នាំ ២០០៦ ក្រុមហ៊ុន Tan Chong Group បានបើកមជ្ឈមណ្ឌលបម្រើសេវាកម្មនៅកម្ពុជា ក្រោមយីហោរបស់សេវាកម្ម E-garage ហើយក្នុងឆ្នាំ ២០១០ ក្រុមហ៊ុន Tan Chong Group បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែកចាយជាមួយក្រុមហ៊ុន Nissan Motor Co. Ltd ដោយផ្តល់ឱ្យក្រុមហ៊ុននេះនូវសិទ្ធិ និងផ្តាច់មុខក្នុងការចែកចាយរថយន្តម៉ាក Nissan ។ ក្រោយមកក្រុមហ៊ុន Tan Chong Motor Cambodia Pty. Ltd (TCMC) ដែលជាក្រុមហ៊ុនផ្តាច់មុខ និងចែកចាយផ្តាច់មុខលើរថយន្ត

    April 19, 2019