- autoadmin
- អន្តរជាតិ
អតីតប្រធានាធិបតីប្រទេសប៉េរូលោក Alan Garcia ត្រូវបានគេរាយការណ៍ថា បានស្លាប់ដោយសារបាញ់សម្លាប់ខ្លួនឯង ស្របពេលប៉ូលិសកំពុងរៀបចំឃាត់ខ្លួនគាត់កាលពីព្រឹកថ្ងៃពុធ ទី១៧ ខែមេសា ម្សិលមិញនេះ។ ការស្លាប់របស់គាត់ត្រូវបានបញ្ជាក់ដោយប្រធានាធិបតីបច្ចុប្បន្នលោក Martin Vizcarra ដែលគាត់បានសម្តែងការសោកស្តាយតាមរយៈបណ្តាញសង្គម Twitter ។ លោក Alan Garcia ធ្លាប់បានបម្រើការជាប្រធានាធិបតី ២លើក កាលពីឆ្នាំ ១៩៨៥ ដល់ ១៩៩០ និងពីឆ្នាំ ២០០៦ ដល់ ២០១១ ហើយមុនឈានដល់ការធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងនេះ គាត់កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតទាក់ទិននឹងការលាងលុយកខ្វក់ និងទទួលសំណូករឿងអាស្រូវពុករលួយដ៏ធំរបស់មេដឹកនាំអាមេរិកឡាទីនមួយចំនួន។ លោក Carlos Moran
April 18, 2019 - អន្តរជាតិ
ចិន៖ ករណីអ្នកដំណើរជនជាតិចិនបោះកាក់ចូលទៅក្នុងម៉ាស៊ីនយន្ត ដើម្បីបួងសួងសុំឲ្យមានសំណាងល្អមុនពេលយន្តហោះចេញដំណើរបានកើតមានជារឿយៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ហើយកាលពីពេលថ្មីៗនេះទៀតសោធសារព័ត៌មាន SHANGHAI បានរាយការណ៍ថា មានស្រ្តីអ្នកដំណើរអាយុ ៦៦ ឆ្នាំម្នាក់ទៀតបានបោះកាក់ចំនួន ៦ ចូលទៅក្នុងម៉ាស៊ីនយន្តហោះ និងបានធ្វើឲ្យយន្តហោះត្រូវពន្យាពេលហោះហើររហូតដល់ ២ ម៉ោង។ ហេតុការណ៍នេះបង្កឡើងដោយអ្នកដំណើរឈ្មោះ Wang ហើយវាបានកើតឡើងនៅក្នុងប្រលានយន្តហោះក្នុងតំបន់ Mongolian ក្រុង Hohhot ភាគខាងត្បូងប្រទេសចិន។ ក្រោយរកឃើញថា អ្នកដំណើរខាងលើបានប្រព្រឹត្តសកម្មភាព ដែលអាចបង្កគ្រោះថ្នាក់ដូចនេះ ក្រុមសន្តិសុខបានធ្វើការឃាត់ខ្លួនគាត់ហើយគាត់បានប្រាប់ថា គាត់ធ្វើនេះគឺដើម្បីបួងសួងសុំឲ្យសេចក្តីសុខពេលធ្វើដំណើរតែប៉ុណ្ណោះគ្មានហេតុផលអ្វីផ្សេងពីនេះឡើយ។ គួរម្លឹកជូនថាសកម្មភាពនេះបានផ្តើមកើតឡើងចាប់តាំងពីឆ្នាំ ២០១៧ មកម្លះក្នុងចំណោមអ្នកដំណើរជនជាតិចិន ដែលករណីដូចគ្នានេះបានកើតឡើងប្រមាណជា ៥ ដងហើយ។ ពេលនេះអាជ្ញាធរចិនកំពុងតែស៊ើបអង្កេតថា តើជំនឿមួយនេះមានប្រភពមកពីណា
April 18, 2019 - អន្តរជាតិ
ឆ្នេរសមុទ្រម៉ាយ៉ារបស់ថៃដែលបានបិទទ្វារកាលពីឆ្នាំមុនដើម្បីស្ដារឡើងវិញនូវផ្កាថ្ម និងប្រព័ន្ធអេកូឡូស៊ី ត្រូវបានគេឱ្យដឹងថា នឹងត្រូវបន្តបិទទ្វាររហូតដល់រយៈពេល ៥ឆ្នាំ។ ឆ្នេរម៉ាយ៉ាដែលមានទីតាំងស្ថិតនៅលើកោះ Phi Phi ចន្លោះខេត្ត Krabi និងភូកេត ត្រូវបានបិទទ្វារដោយសារភ្ញៀវទេសចរណ៍ច្រើនហួសហេតុពេក បានបណ្តាលឱ្យប្រព័ន្ធអេកូឡូស៊ី និងជាពិសេសផ្កាថ្មត្រូវបានបំផ្លាញ។ ជិតមួយឆ្នាំមកហើយដែលឆ្នេរនេះត្រូវបានបិទទ្វារ ប៉ុន្តែប៉ុន្មានរយៈនេះគេឃើញថា ប្រភេទត្រីឆ្លាម reef shark និងប្រភេទក្តាម Ocypodinae កំពុងបានបង្ហាញខ្លួនឡើងវិញផងដែរ ប៉ុន្តែឆ្នេរនេះនឹងនៅតែត្រូវការស្តារឡើវិញជាច្រើនឆ្នាំទៀត។ រហូតមកដល់ពេលនេះមានផ្កាថ្មចំនួន ២៣,០០០ ត្រូវបានដាំដោយមន្រ្តីសមុទ្រចាប់តាំងពីមានការបិទទ្វារកាលពីឆ្នាំមុន។ ឆ្នេរម៉ាយ៉ាបានបិទទ្វារកាលពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៨ ហើយឆ្នេរនេះបានចាប់ផ្តើមល្បីល្បាញដំបូងដោយសារខ្សែភាពយន្ត «The Beach» ដែលសម្ដែងដោយតារា
April 18, 2019 - អន្តរជាតិ
វីដេអូដែលកំពុងតែមានភាពល្បីល្បាញលើបណ្តាញសង្គមមួយ បានបង្ហាញពីក្រុមកម្មករដែលកំពុងសម្រាកនៅលើអង់តែនកម្ពស់ ៥០ម៉ែត្រ (១៦០ហ្វីត) ពីដី នៅលើប៉មបញ្ជូនអគ្គិសនីមួយនៅភាគខាងត្បូងប្រទេសចិន។ នៅក្នុងវីដេអូគេឃើញថា កម្មករអគ្គិសនីទាំងនោះបានសម្រាកពេលថ្ងៃត្រង់ដោយគេងនៅលើប៉មយ៉ាងគួរឱ្យអាណិត ខណៈពួកគេបានពាក់អាវសុវត្ថិភាពពេញរាងកាយព្យួរទៅនឹងប៉មផ្ទាល់។ ហេតុការនេះត្រូវបានគេឱ្យដឹងថា បានកើតឡើងនៅប៉មអង់តែមួយកន្លែងក្នុងក្រុង Chenzhou របស់ខេត្ត Hunan កាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយវីដេអូខ្លីនេះត្រូវបានបង្ហោះដោយឈ្មោះ Xiao Jiang ។ បើយោងតាមសារព័ត៌មានប៉េកាំងបានឱ្យដឹងថា លោក Xiao Jiang និងសហការីរបស់គាត់តែងតែឡើងប៉មអង់តែនភ្លើងជារៀងរាល់ថ្ងៃ ហើយពេលខ្លះវាមានកម្ពស់ដល់ទៅ ១០០ម៉ែត្រ ឯណោះ។ គាត់បាននិយាយថា ដំបូងឡើយវាពិតជាគួរឱ្យស្រៀវសាច់មែន ប៉ុន្តែយូរទៅពួកគាត់ក៏អាចទម្លាប់បានធម្មតា៕ អត្ថបទ៖ លីដា ប្រភព៖ dailymail
April 12, 2019 - រថយន្ត
រថយន្ត Highlander ប្រភេទ SUV ជំនាន់ថ្មី ឆ្នាំ2020 របស់តូយ៉ូតា គ្រោងនឹងបង្ហាញខ្លួនជាសាធារណៈជាលើកដំបូង នៅឯពិធីតាំងពិព័រណ៍រថយន្តអន្តរជាតិទីក្រុងញូវយ៉ក នៅថ្ងៃពុធ ទី17 ខែមេសា ខាងមុខនេះ នាម៉ោង 9:10 នាទីព្រឹក (EDT) ។ យ៉ាងណាមិញមុនការបង្ហាញខ្លួនរបស់វា ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះក៏បានឱ្យវិចិត្រករលោក Michael Murphy គូសគំនូ 3D របស់រថយន្ត Highlander នេះផងដែរ ដែលលោកអ្នកអាចមើលឃើញក្នុងវីដេអូខាងក្រោម។ ជាក់ស្តែងពួកយើងនៅមិនទាន់អាចដឹងពត៌មានលម្អិតទាក់ទងពីគ្រឿងមាស៊ីន រូបរាង ឬកម្លាំងរបស់វានៅឡើយទេ ប៉ុន្តែប្រភពដដែលបានឱ្យដឹងថា វាមានរូបរាងធំជាងស៊េរីបច្ចុប្បន្ន ហើយការរចនារបស់វានឹងយកគំរូតាមរថយន្ត
April 12, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុន Disney បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សេវាកម្ម Streaming កម្សាន្ត Disney+ នឹងចាប់ផ្តើមមានវត្តមាននៅថ្ងៃទី ១២ ខែវិច្ឆិកា ក្នុងតម្លៃជួល 6.99 ដុល្លារ/ខែ ឬ 69.99ដុល្លារ/ឆ្នាំ។ នៅក្នុងថ្ងៃប្រកាសរបស់កម្មវិធីនេះប្រធានក្រុមហ៊ុន Disney លោក Kevin Mayer ក៏បានបង្ហាញគំរូដំបូងមួយចំនួនរបស់កម្មវិធី Disney+ ទៅឱ្យក្រុមវិនិយោគិនផងដែរ។ ហើយកម្មវិធីនេះវាក៏មានលក្ខណៈស្រដៀងនឹង Netflix ផងដែរ ដោយវាមានទាំងស៊េរីទូរទស្សន៍ ភាពយន្ត… ពិសេសជាងនេះទៅទៀត ផលិតកម្មដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Walt Disney ដូចជា៖ Disney,
April 12, 2019 - អន្តរជាតិ
សត្វឆ្កែមួយក្បាលបានលង់ទឹកស្លាប់នៅនឹងមុខម្ចាស់របស់វា ស្របពេលបុគ្គលិកក្នុងហាងមិនបានចាប់អារម្មណ៍ថា ឆ្កែបារាំងពូជ Bulldog មួយនេះគឺមិនចេះហែលទឹកនោះឡើយ។ ឧបទ្ទវហេតុដ៏គួរឱ្យសោកសៅនេះ បានកើតឡើងកាលពីថ្ងៃអង្គារ៏ នៅឯហាងមួយមានឈ្មោះថា «PP Pet» ក្នុងទីក្រុង Quanzhou របស់ប្រទេសចិន នៅពេលដែលម្ចាស់ឆ្កែបានយកវាទៅហាត់វគ្គហែលទឹក ដែលមានតម្លៃប្រហែល ៧ដុល្លារ (មួយដង) និងត្រួតពិនិត្យដោយបុគ្គលិកក្នុងហាងផ្ទាល់។ ប្រភពដដែលបានឱ្យដឹងថា ជាការពិតម្ចាស់របស់វាមិនដឹងថាឆ្កែ Bulldog នេះកំពុងតែលង់ទឹកនោះទេ ដោយនាងបានគិតថា វាប្រហែលជាកំពុងហែលប្រលែងលេងទឹក។ អ្វីដែលគួរឱ្យសង្វេគបំផុតនោះគឺ ស្របពេលដែលម្ចាស់មិនបានដឹងថាឆ្កែកំពុងលងទឹក ម្ចាស់ឆ្កែថែមទាំងបានថតវីដេអូសកម្មភាពដែលវាកំពុងតែលង់ទឹកទៀតផង។ ទីបំផុតឆ្កែ Bulldog ក៏បានលង់ទឹកដល់បាតអាង ហើយ ៣០វិនាទី ក្រោយមកទើបពួកគេដឹងថា វាមិនចេះហែលទឹក
April 12, 2019 - អន្តរជាតិ
មន្រ្តីម្នាក់បានរាយការណ៍ថា ប្រទេសនេប៉ាល់កាលពីថ្ងៃព្រហស្បតិ៍នេះ បានហាមឃាត់ហ្គេមអនឡាញដ៏ពេញនិយម PUBG ដោយនិយាយថា មាតិកាបែបហិង្សារបស់ពួកគេមានផលប៉ះពាល់អវិជ្ជមានដល់កុមារ។ លោក Sandip Adhikari អនុប្រធាននៃអាជ្ញាធរទូរគមនាគមន៍នេប៉ាល់ (NTA) ដែលជានិយ័តករទូរគមនាគមន៍របស់ប្រទេសនេប៉ាល់បានប្រាប់រ៉យទ័រថា៖ «យើងបានបញ្ជាឱ្យហាមឃាត់ទៅលើ PUBG ពីព្រោះវាជាគ្រឿងញៀនចំពោះកុមារ និងក្មេងជំទង់» ហើយការហាមឃាត់នេះបានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ លោក Adhikari បាននិយាយថា បន្ទាប់ពីមានការស្នើសុំពីអាជ្ញាធរស៊ើបអង្កេតសហព័ន្ធ ពួកគេបានបញ្ជាឱ្យក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺរណេត និងសេវាទូរស័ព្ទទាំងអស់ បិទមិនឱ្យហ្គេម PUBG ដំណើរការបានទេ ចាប់ពីថ្ងៃព្រហស្បតិ៍តទៅ។ គួរឱ្យដឹងផងដែរថា PUBG ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Bluehole Inc របស់កូរ៉េខាងត្បូង គឺជាហ្គេមប្រយុទ្ធគ្នាដណ្តើមយកអ្នកឈ្នះតែម្នាក់
April 12, 2019 - អន្តរជាតិ
ពួកយើងដឹងច្បាស់ថា សព្វថ្ងៃនេះមនុស្សភាគច្រើនគាត់ចូលចិត្តផឹកតែគុជ ហើយហាងលក់តែគុជនេះគឺមានស្ទើរតែគ្រប់ទីកន្លែង ទោះបីក្រឡេកទៅខាងណាក៏ឃើញដែរ ដែលវាហាក់ដូចជាប្រភេទភេសជ្ជៈនាំមុខគេទាំងអស់។ ប៉ុន្តែអ្នកទាំងអស់គ្នាគួរតែដឹងថា ការទទួលទានជាតិផ្អែមច្រើនគឺមិនល្អសម្រាប់សុខភាព និងគីឡូរបស់អ្នកនោះទេ។ យ៉ាងណាមិញដើម្បីជាការដាស់តឿន អ្នកឯកទេសខាងចំណីអាហារម្នាក់បានចែករំលែកនូវគន្លឹះ និងល្បិចមួយចំនួនទៅកាន់អ្នកចូលចិត្តតែគុជ ដើម្បីឱ្យពួកគេជៀសឆ្ងាយពីការលើសទម្ងន់ និងសុខភាពមិនល្អ៖ – ការបន្ថយទំហំកែវភេសជ្ជៈបន្តិចម្តងៗ ពីធំទៅតូច – កាត់បន្ថយកម្រិតជាតិស្ករ ពីស្ករពេញ ១០០% ឱ្យកាន់តែទៅតិចៗ – ផ្លាស់ប្តូរទម្លាប់នៃការផឹកតែគុជជាប្រចាំរាល់ថ្ងៃ ទៅជាការផឹករាល់ពីរបីថ្ងៃម្តង ឬផ្តាច់វាចោលតែម្តង – ជ្រើសយករសជាតិណាដែលមិនមានជាតិស្ករច្រើននៅក្នុងគ្រឿងផ្សំរបស់វា – ការជ្រើសរើសចាហួយ ឬចាហួយឱសថ ជំនួសឱ្យគុជ ដាក់ក្នុងភេសជ្ជៈ ប៉ុន្តែចំណុចសំខាន់នៃអត្ថបទនេះគឺ តើផឹកតែគុជពេលណាទើបមិនឡើងគីឡូ?
April 12, 2019 - អន្តរជាតិ
ព្រលានយន្តហោះ Jewel Changi បានបើកដំណើរទ្វារស្វាគមន៍ភ្ញៀវទេសចរហើយ នៅថ្ងៃព្រហស្បតិ៍ ទី១១ នេះជាមួយនឹងទេសភាពយ៉ាងសម្បូរបែបដូចធម្មជាតិពិតៗ។ ការបើកឱ្យចូលទស្សនានេះគឺមានចាប់ពីថ្ងៃទី ១១ ដល់ ទី ១៦ មុនការមកដល់នៃការបើឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១៧ ខែមេសា សប្តាហ៍ក្រោយ ដូច្នេះហើយភ្ញៀវទេសចរចំនួន ៥០០,០០០នាក់ ដែលបានចុះឈ្មោះទុក នឹងមានឱកាសបានទស្សនាព្រលានយន្តហោះដែលមានតម្លៃ ១.៧ពាន់លានដុល្លារ ចាប់ពីថ្ងៃនេះតទៅ។ ព្រលានយន្តហោះ Jewel Changi មានហាងភេសជ្ជៈ និងទំនិញ ច្រើនជាង ២៨០កន្លែង ហើយ ៩៥ភាគរយ នៃហាងទាំងនោះ គឺមានម្ចាស់កាន់កាប់រួចរាល់ហើយ។ ក្នុងព្រលានយន្តហោះដ៏ធំស្កឹមស្កៃនេះមានសណ្ឋាគារមួយ
April 12, 2019









