- autoadmin
- អន្តរជាតិ
បន្ទាប់ពីការកើនឡើងនៃភ្ញៀវទេសចរ និងការកើនឡើងនៃអាកប្បកិរិយាមិនប្រក្រតីជុំវិញថ្ងៃឈប់សែនផ្នូរ (Tomb Sweeping Day) ការិយាល័យកណ្តាលរបស់ក្រុងប៉េកាំងបាននិយាយថា ពួកគេកំពុងប្រើប្រាស់បច្ចេកវិទ្យាស្គាល់មុខ (face recognition) ដើម្បីរក្សាអត្តសញ្ញាណភ្ញៀវទេសចរ និងហាមឃាត់អ្នកដែលមានអាកប្បកិរិយាអាក្រក់ មិនឱ្យពួកគេមិនឱ្យចូលទៅក្នុងឧទ្យានទីក្រុង សារមន្ទីរ និងតំបន់ប្រវត្តិសាស្រ្តផ្សេងៗនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនក៏បានឱ្យដឹងដែរថា ជាក់ស្តែងថ្មីៗនេះក៏ឃើញមានឡើងនូវករណីទាក់ទិននឹងអាកប្បកិរិយាមិនប្រក្រតីដូចជា៖ អ្នកទេសចរណ៍បានលួចកាច់ផ្កា បំផ្លាញរុក្ខជាតិ និងអ្នកក្នុងស្រុកមួយចំនួនបានព្យាយាមចូលទៅលក់ទំនិញនៅក្នុងឧទ្យានឯកជន -ល- ហើយវាជាមូលហេតុដែលពួកគេត្រូវការការរឹតបន្តឹង។ ជាពិតណាស់ភ្ញៀវទេសចរចិនគឺល្បីល្បាញនៅជុំវិញពិភពលោក ទៅលើអាកប្បកិរិយាមិនគួរសមរបស់ពួកគេ ដែលជាហេតុនាំឱ្យពួកគេទាំងនោះមានឈ្មោះក្នុងបញ្ជីខ្មៅ (blacklist) ផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ shanghai
April 11, 2019 - រថយន្ត
ជាមួយនឹងតម្លៃជាងខ្ទង់៣ម៉ឺនដុល្លារអាមេរិក រថយន្តអគ្គិសនី Kona ស៊េរីថ្មី ឆ្នាំ2019 របស់ Hyundai កំពុងតែធ្វើឲ្យទីផ្សាររថយន្តរង្គោះរង្គើយ៉ាងខ្លាំង។ អ្វីដែលសំខាន់វាអាចធ្វើដំណើរបានចម្ងាយ 258 ម៉ាយល៍ (415 គីឡូម៉ែត្រ) សម្រាប់ការសាកភ្លើងមួយពេញ ហើយរថយន្តនេះក៏មានភ្ជាប់មកជាមួយនូវសមត្ថភាពសាកថ្មល្បឿនលឿន 100 kW DC (fast-charging) ដែលជួយឱ្យវាបញ្ចូលអគ្គិសនីបានរហូតដល់ 80ភាគរយ ក្នុងរយៈពេលតិចជាងមួយម៉ោង។ ម៉្យាងទៀតគុណសម្បត្តិដ៏ធំបំផុតមួយក្នុងការបញ្ជាទិញរថយន្ត Kona Electric ជំនួសអោយម៉ូដែលប្រើសាំងធម្មតា គឺម៉ូទ័រអេឡិចត្រូនិចដែលប្រើតែប៉ុងមួយ (កង់មុខ front wheels ) ។ រថយន្តនេះមានកម្លាំង 201
April 11, 2019 - អន្តរជាតិ
ថ្មីៗនេះអ្នកស្រាវជ្រាវបានរកឃើញភស្ដុតាងឆ្អឹងមនុស្សបុរាណ ដែលអាចជាអម្បូរ Homo luzonensis នៅក្នុងល្អាង Callao នៅភាគខាងជើងលើកោះ Luzon របស់ប្រទេសហ្វីលីពីន។ អម្បូរនេះត្រូវបានគេឱ្យដឹងថា ធ្លាប់មានវត្តមានតាំងពីចន្លោះពី ៦៧,០០០ឆ្នាំ ទៅ ៥០,០០០ឆ្នាំមុន។ យ៉ាងណាមិញក្រុមស្រាវជ្រាវបានរកឃើញភស្ដុតាងដូចជា៖ ធ្មេញ ឆ្អឹងដៃ ឆ្អឹងជើង ឆ្អឹងភ្លៅ ដែលយ៉ាងហោចណាស់ជារបស់មនុស្សពេញវ័យ និងជំទង់ ចំនួន ៣នាក់ របស់អម្បូរនេះ ហើយពួកវាត្រូវបានគេរកឃើញនៅក្នុងការជីកនៅរូងភ្នំមួយ ដែលមានតាំងពីឆ្នាំ២០០៧។ អម្បូរ Homo luzonensis មានលក្ខណៈស្រដៀងគ្នាទៅនឹងមនុស្សបច្ចុប្បន្ន ប៉ុន្ដែក៏មានលក្ខណៈដូចនឹងអម្បូរ Australopithecine ដែលមានដំណើរដើរដូចសត្វស្វាធំ Ape
April 11, 2019 - អន្តរជាតិ
តុលាការធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូងនឹងសម្រេចនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា នេះ ស្តីពីនីត្យានុកូលភាពនៃការហាមប្រាមការរំលូតកូន ដែលជាច្បាប់មានអាយុកាលជាច្រើនទសវត្សរ៍មកហើយ។ ប្រទេសខាងត្បូងគឺជាប្រទេសឧស្សាហកម្មដ៏ធំមួយ ដែលការរំលូតកូនគឺខុសច្បាប់ លើកលែងតែករណី៖ រំលោភសេពសន្ថវៈ រួមភេទជាមួយបងប្អូនឯង និងម្តាយកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ ស្រ្តីដែលទទួលការរំលូតអាចត្រូវពិន័យជាប្រាក់ និង ជាប់គុកមួយឆ្នាំ ខណៈក្រុមគ្រូពេទ្យដែលរួមដៃអាចជាប់ពន្ធនាគារពីរឆ្នាំ។ ច្បាប់ដែលចេញតាំងពីឆ្នាំ ១៩៥៣ ជាការពិតត្រូវបានគេបំពានយ៉ាងទូលំទូលាយ ហើយកម្រនាំឱ្យមានការផ្តន្ទាទោសណាស់ ប៉ុន្ដែក្រុមសកម្មជននិយាយថា ច្បាប់នេះធ្វើឱ្យស្ត្រីប្រឈមនឹងការគ្មានលទ្ធភាពអាចបង់ប្រាក់ដើម្បីបញ្ចប់នីតិវិធី, ប្រឈមនឹងការវះកាត់រំលូតមិនមានសុវត្ថិភាព និងមានភាពឯកោក្នុងសង្គម៕ អត្ថបទ៖ លីដា ប្រភព៖ channelnewsasia
April 11, 2019 - អន្តរជាតិ
ស្ត្រីជនជាតិចិនម្នាក់ត្រូវបានគេចោទប្រកាន់ ពីបទរំលោភបំពានលើកុមារ បន្ទាប់ពីនាងត្រូវបានកាមេរ៉ាថតជាប់សកម្មភាពទាត់កូនស្រីរបស់ខ្លួន ដែលមានអាយុត្រឹមតែ ៣ឆ្នាំ យ៉ាងឃោរឃៅ ខណៈពេលដែលក្មេងស្រីតូចកំពុងរៀបឥរិយាបទដើម្បីថតរូប។ ក្មេងស្រីតូចត្រូវបានគេជឿថា ម្តាយរបស់នាងមិនពេញចិត្តនឹងស្តាយថតរូបរបស់នាងតូចកំឡុងពេលថតពាណិជ្ជកម្មនោះទេ ដូច្នេះស្ត្រីជាម្តាយក៏ដាក់ទណ្ឌកម្មក្មេងស្រីបែបនេះទៅ។ វីដេអូដែលគេថតបាន និងមានរយៈពេល ១៦វិនាទី បានបង្ហាញពីកូនក្មេងដែលពាក់អាវពណ៌លឿង និងសំពត់ពណ៌ស ត្រូវបានស្ត្រីជាម្ដាយទាត់យ៉ាងគួរឱ្យអាណិត។ ក្មេងស្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា Niu Niu ហើយនាងតូចមួយនេះតែងតែធ្វើការធ្វើការលើសម៉ោងជានិច្ច។ នាងតូចនេះគឺជាអ្នកតារាមូដែលកុមារ ហើយក៏មានឈ្មោះល្បីតាមបណ្តាហាងអនឡាញដែលនិយមលក់ផលិតផលកុមារផងដែរ។ នាងតូចធ្វើការនេះរយៈពេល ៦ខែ មកហើយ ទាំងដែលខ្លួនមិនទាន់ទាំងគ្រប់អាយុនឹងរៀនមត្តេយ្យផង ហើយអ្វីដែលកាន់តែគួរឱ្យឈឺក្បាលបំផុត គឺប្រទេសចិនមិនមានច្បាប់ដែលហាមឃាត់ម្តាយឪពុកមិនឱ្យស៊ីកម្លាំងញើសឈាមកូនតូចរបស់ពួកគេនោះទេ។ យ៉ាងណាមិញស្ត្រីជាម្តាយបានសារភាពថា ខ្លួនបានធ្វើដូច្នេះមែន ហើយវាជារឿងធម្មតាដែលម្តាយវាយអប់រំកូន ប៉ុន្តែរូបគេមិនមានបំណងអាក្រក់ណាមួយនោះទេ ហើយនាងក៏បានសុំទោសជាសាធារណៈចំពោះទង្វើរបស់ខ្លួនផងដែរ៕ អត្ថបទ៖
April 11, 2019 - អន្តរជាតិ
រូបភាពដំបូងបំផុតនៃរណ្តៅខ្មៅ (Black Hole) ត្រូវបានគេដាក់បង្ហាញកាលពីថ្ងៃពុធ ដែលនេះជាការកត់សម្គាល់ជាប្រវត្តិសាស្ត្រមួយរបស់ការស្រាវជ្រាវផ្នែកតារាសាស្ត្រ។ រូបថតដំបូងរបស់ Black Hole ត្រូវបានប្រកាសនៅឯសន្និសីទកាសែត ដែលបានធ្វើឡើងនៅក្នុងទីក្រុងចំនួន ៦ ដូចជា៖ ទីក្រុងស៊ាងហៃ តៃប៉ិ តូក្យូ វ៉ាស៊ីនតោន ព្រុចសែល និងសាន់ត្យាហ្គោ។ រូបភាពនោះបង្ហាញពីរណ្តៅខ្មៅនៅចំកណ្តាល Messier 87 (M87) ដែលជាកាឡាក់ស៊ីដ៏ធំមួយ នៅជិតចង្កោមកាឡាក់ស៊ី Virgo ។ រណ្តៅខ្មៅនេះមានចម្ងាយ ៥៥លាន ឆ្នាំពន្លឺ ហើយមានម៉ាស ៦.៥ពាន់លានដង ធំជាងព្រះអាទិត្យ និងថតដោយ Event
April 11, 2019 - អន្តរជាតិ
ថៃ៖ អគ្គិភ័យមួយបានឆាបឆេះនៅជិតផ្សារទំនើបដ៏ពេញនិយមក្នុងទីប្រជុំជននាទីក្រុងបាងកកកាលពីល្ងាចថ្ងៃពុធ ដោយបានសម្លាប់មនុស្សយ៉ាងតិច ២ នាក់។ មនុស្ស ១៦ នាក់ត្រូវបានគេរាយការណ៍ថា រងរបួសដោយសារអគ្គីភ័យដែលបានផ្ទុះឆេះនៅសណ្ឋាគារ Centara Grand Hotel នៅម៉ោងជិត ៦ល្ងាច។ វីដេអូ និងរូបថត ដែលបង្ហោះតាមអនឡាញបានបង្ហាញពីការផ្ទុះឆេះ និងផ្សែងដ៏ក្រាស់របស់វា លាតសន្ធឹងចេញពីសណ្ឋាគារដែលមានទីតាំងស្ថិតនៅជាប់ផ្សារទំនើប CentralWorld ។ លោក Aswin Kwanmuang បាននិយាយថា មនុស្ស ២នាក់ បានស្លាប់ ដោយមានម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតនៅមន្ទីរពេទ្យ បន្ទាប់ពីបានលោតចេញពីសណ្ឋាគារដើម្បីគេចពីអគ្គីភ័យ។ មនុស្ស ១៦នាក់ ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារឈ្លក់នឹងផ្សែងដែលពួកគេហឺតចូលខ្លួន។
April 11, 2019 - អន្តរជាតិ
យោងតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា បណ្តាញសង្គមកំពុងធ្វើឱ្យមនុស្សសម័យចាកឆ្ងាយពីគ្រួសារ និងមិត្តភក្ដិរបស់ពួកគេ ដោយសារយូរៗទៅវាធ្វើឱ្យពួកគេជឿ និងទុកចិត្តពួកតារាក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ច្រើនជាងឪពុកម្តាយ បងប្អូន និងមិត្តភក្តិរបស់ខ្លួនឯងទៅវិញ។ អ្នកជំនាញបានរកឃើញថា ក្រុមមនុស្សអាយុពី ១៨ ទៅ ៣៥ឆ្នាំ ដែលអាចហៅថា «មនុស្សជំនាន់សហស្សវត្សរ៍» មានឱកាសទ្វេដងនៃការទុកចិត្តលើ «ពួកមានឥទ្ធិពល» លើបណ្តាញសង្គមដូចនឹងបងប្អូន ឬដៃគូរបស់ពួកគេ ខណៈ ៥៣% នៃមនុស្សជំនាន់សហស្សវត្សរ៍នេះ មានការជឿទុកចិត្តលើដំបូន្មានក្នុង Facebook Instagram និងពួកសេសេរ blog ច្រើនជាងគ្រួសារ និងមិត្តភក្តិរបស់ពួកគេ។ ទោះយ៉ាងណាក៏ដោយក្រុមអ្នករិះគន់បានព្រមានថា ការផ្តល់ដំបូន្មានដោយពួកមានឥទ្ធិពលនៅលើអ៊ីនធឺរណេត មិនមែនតែងតែមិនលំអៀង ឬគួរឱ្យទុកចិត្តនោះឡើយ។ មានក្រុមហ៊ុនជាច្រើនកំពុងឧបត្ថម្ភដល់ពួកអ្នកល្បីៗទាំងនោះ
April 10, 2019 - អន្តរជាតិ
ក្មេងស្រីអាយុ ៦ឆ្នាំ ម្នាក់នៅតែអាចរស់រានមានជីវិតបាន បន្ទាប់ពីនាងតូចបានធ្លាក់ពីលើអាគារអាផាតមិនជាន់ទី ២៥ មួយនៅភាគខាងជើងប្រទេសចិន កាលពីថ្ងៃទី ០២ ខែមេសា កន្លងទៅ។ វីដេអូ CCTV ក៏បានបង្ហាញពីក្មេងស្រីម្នាក់នេះ បានធ្លាក់ពីអាគារអាផាតមិនមួយ និងបានធ្លាក់លើរនាំងមុនពេលនាងធ្លាក់ចុះដល់ដី។ ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីធ្លាក់ចុះមក នាងត្រូវបានគេឃើញថា អាចងើបស្ទុះដើរបានធម្មតា ប៉ុន្តែនាងក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមផងដែរ។ ថ្វីបើនាងតូចមិនស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិត ប៉ុន្តែដៃស្តាំរបស់នាងបានបាក់។ ហើយបើយោងទៅតាមប្រភពពីអ្នកគ្រប់គ្រងអចលនទ្រព្យបានឱ្យដឹងថា ក្មេងស្រីតូចនេះត្រូវបានគេចាក់សោរឱ្យនៅផ្ទះតែម្នាក់ឯង ខណៈពេលនាងកំពុងគេង។ បន្ទាប់ពីនាងភ្ញាក់ឡើងនាងព្យាយាមបើកទ្វារ ប៉ុន្តែបានបរាជ័យ ហើយបន្ទាប់មកបានធ្លាក់ពីបង្អួចជាន់ទី ២៥ តែម្តង៕ អត្ថបទ៖ លីដា ប្រភព៖ nextshark
April 10, 2019 - អន្តរជាតិ
អ្នកមុជទឹកចំនួន ៣នាក់ ដែលធ្លាប់ជួយក្រុមកុមារាថៃទាំង ១២ និងគ្រូបង្វឹករបស់ពួកគេកាលពីឆ្នាំមុន បានរកឃើញនូវរបកគំហើញថ្មីៗនៅក្នុងប្រទេសវៀតណាម ដោយពួកគេបានរុករករូងក្រោមដីមួយ ដែលអាចជាផ្លូវតភ្ជាទៅកាន់គុហាដ៏ធំបំផុតរបស់ពិភពលោក។ ក្រុមមុជទឹកនេះ ត្រូវបានគេអញ្ជើញឱ្យចុះក្នុងផ្លូវរូងក្រោមដីដែលពោរដោយទឹកមួយ ក្នុងរូងភ្នំ Son Doong មានទីតាំងនៅកណ្តាលប្រទេសវៀតណាម ដែលមិនដែលធ្លាប់មាននរណាម្នាក់ចុះមកស្រាវជ្រាវ និងត្រូវបានគេជឿថា ជាផ្លូវតភ្ជាប់ទៅកន្លែងអាថ៌កំបាំងម្ខាងទៀត។ អំឡុងពេលរុករក ពួកអ្នកមុជទឹកត្រូវបានបង្ខំចិត្តត្រឡប់មកផ្ទៃខាងលើវិញ បន្ទាប់ពីពួកគេមុជចុះបានជម្រៅ ៧៧ម៉ែត្រ ដោយសារតែពួកគេមិនមានអុកស៊ីហ៊្សែនគ្រប់គ្រាន់ ប៉ុន្តែពួកគេជឿថា ផ្លូវរូងក្រោមដីនេះមានជម្រៅ ១២០ម៉ែត្រ។ អ្នកជំនាញខាងរូងភ្នំអង់គ្លេសលោក Howard Limbert បាននិយាយថា ប្រសិនបើផ្លូវរូងក្រោមដីនេះ ពិតជាតភ្ជាប់ទៅរូងភ្នំម្ខាងទៀតមែននោះ វានឹងធ្វើឱ្យ Son Doong
April 10, 2019









