autoadmin
  • អន្តរជាតិ

    កម្ទេចយន្តហោះចម្បាំងបំបាំងកាយ F-35 របស់ជប៉ុនមួយត្រូវបានគេរកឃើញ មួយថ្ងៃបន្ទាប់ពីវាបានបាត់ពីប្រព័ន្ធរ៉ាដានៅលើមហាសមុទ្រប៉ាស៊ីហ្វិក។ ក្រុមមន្ត្រីយោធាជប៉ុនបាននិយាយថា អ្នកបើកបរយន្ដហោះនេះនៅតែបាត់ខ្លួននៅឡើយទេ ហើយផ្នែកខ្លះនៃយន្ដហោះត្រូវបានរកឃើញឡើងវិញក្នុងអំឡុងពេលប្រតិបត្តិការរុករកនៅមហាសមុទ្រ។ គេមិនទាន់ដឹងថាហេតុអ្វីបានជាយន្ដហោះដែលមានអាយុកាលតិចជាងមួយឆ្នាំនេះ បានបាត់ការទាក់ទង ហើយធ្លាក់នោះទេ។ យន្តហោះចម្បាំងនេះបានបាត់ខ្លួននៅវេលាម៉ោង ១៩ និង ២៧នាទី (ម៉ោងនៅជប៉ុន) កាលពីថ្ងៃអង្គារ ខណៈវាកំពុងហោះហើរបាន ១៣៥គីឡូម៉ែត្រ នៅភាគខាងកើតនៃទីក្រុងមីសាវ៉ា ប្រទេសជប៉ុន និងបានបាត់ការទាក់ទងប្រហែល ៣០នាទី ក្រោយពីហោះចេញពីមូលដ្ឋានអាកាសមីសាវ៉ា។ យោងតាមប្រភពដដែលបានឱ្យដឹងថា អ្នកបើកយន្ដហោះដែលបាត់ខ្លួន បានបញ្ជូនសញ្ញាមួយដើម្បីសុំបញ្ឈប់បេសកកម្មនេះ ប៉ុន្តែការទំនាក់ទំនងទាំងអស់ជាមួយគាត់បានដាច់ភ្លាមមិនអាចទាក់ទងបាន។ យ៉ាងណាក៏ដោយក្រុមជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកបើកយន្តហោះ ដែលមានអាយុ ៤០ឆ្នាំ ម្នាក់នោះផងដែរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់ជប៉ុន NHK បានឱ្យដឹងថា

    April 10, 2019
  • អន្តរជាតិ

    ក្មេងស្រីអាយុ ៦ ឆ្នាំម្នាក់បានស្រែកទ្រហោយំយ៉ាងខ្លាំង ក្រោយពីសប្បុរសជនដែលត្រូវមកបរិច្ចាគខួរឆ្អឹងដល់នាង មិនអាចបង្ហាញខ្លួនតាមការណាត់ ខណៈដែលនាងបានរងចាំវត្តមានរបស់សប្បុសជនដែលគេមិនស្គាល់អត្តសញ្ញាណរូបនោះយ៉ាងអន្ទះសារ។ ក្មេងស្រីគួរឲ្យអាណិតរូបនេះមានឈ្មោះថា​ Ye Yuxin រស់នៅក្នុងខេត្ត Jiangxi ភាគខាងត្បូងប្រទេសចិន។ ក្រោយកើតមកបានត្រឹមតែ ២ ខែ នាងត្រូវបានគេរកឃើញថា មានផ្ទុកនូវជំងឺដំណរពូជម្យ៉ាងដែលមានឈ្មោះថា thalassemia ដែលជំងឺនេះបានធ្វើឲ្យនាងដកដង្ហើមថប់ៗ និងខ្សោយកម្លាំងយ៉ាងខ្លាំងជាប្រចាំ។ ដើម្បីព្យាបាលជំងឺមួយនេះនាងត្រូវការប្តូរឈាមជាប្រចាំរាល់ ២ សប្តាហ៍ម្តង និងត្រូវប្តូរខួរឆ្អឹងទៀតផងក្នុងករណីចាំបាច់ បើមិនដូចនោះទេអាចនឹងស្លាប់បានគ្រប់ពេល។ គិតមកទល់នឹងពេលនេះគ្រួសារបស់នាងបានចំណាយលុយអស់ជាង ៦ ម៉ឺនដុល្លារហើយ សម្រាប់ការព្យាបាលនាង ហើយវាជាប្រាក់ទាំងអស់់របស់ដែលគ្រួសារនាងមានរួមនឹងប្រាក់ជំពាក់គេខ្លះទៀតផង។ កាលពីពេលថ្មីៗមានមនុស្សម្នាក់បានទូរស័ព្ទមកប្រាក់ថា គាត់នឹងធ្វើការបរិច្ចាគខួរខ្អឹងរបស់គាត់ឲ្យក្មេងស្រីរងគ្រោះរូបនេះដើម្បីបន្តជីវិតរបស់នាងទៅមុខទៀត។ដំណឹងនេះបានធ្វើឲ្យក្មេងស្រីរងគ្រោះរួមជាមួយនឹងគ្រួសារនាងរង់ចាំយ៉ាងត្រេកអរជាមួយនឹងក្តីសង្ឃឹមថ្មីមួយនៃការបន្តរស់ទៅមុខទៀត។ យ៉ាងណាក្តី ដល់ថ្ងៃដែលបានណាត់ជួបគ្នា

    April 10, 2019
  • អន្តរជាតិ

    នាយកដ្ឋានអាកាសយានដ្ឋានរំពឹងថា អ្នកដំណើរជាង ៤០០,០០០នាក់ នឹងឆ្លងកាត់អាកាសយានដ្ឋានចំនួន ២៥ របស់ប្រទេសក្នុងអំឡុងពេលបុណ្យសង្រ្គាននេះ ពោលគឺពួកគេនឹងចេញទៅកម្សាន្តនៅក្រៅស្រុក។ លោក Ampawan Wannako អគ្គនាយកនៃនាយកដ្ឋានអាកាសយានដ្ឋានបាននិយាយថា ការព្យាករណ៍អ្នកដំណើរសម្រាប់ថ្ងៃបុណ្យសង្រ្គាននឹងមានដល់ ៤០៤,៧៧៨នាក់ អំឡុងពេលចាប់ពីថ្ងៃទី ១១ ខែមេសា ដល់ថ្ងៃទី ១៧ ខែមេសា ឬជាមធ្យម ៥៧,២២៤នាក់ ក្នុងមួយថ្ងៃ ហើយចំនួននេះគឺកើនឡើងជាងឆ្នាំមុនចំនួន ២៣,៨៧៤ ពោលគឺ ៦.២៦ភាគរយ។ អត្ថបទ៖ លីដា ប្រភព៖ thethaiger

    April 10, 2019
  • រថយន្ត

    ក្រុមហ៊ុនផលិតរថយន្តមួយចំនួនកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើប្រភេទ Crossover និង SUV ប៉ុន្តែចំណែកឯ Lexus វិញបែរជាងាកមកចាប់អារម្មណ៍លើប្រភេទមីនីវ៉ែន (Minivan) ទៅវិញ។ ជាក់ស្តែងក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនមួយនេះ នឹងបើកដំណើរការរថយន្តប្រភេទមីនីវ៉ែនរបស់ខ្លួនជាលើកដំបូងបំផុត នៅឯពិព័រណ៍រថយន្ដក្រុងស៊ាងហៃនៅពាក់កណ្តាលខែនេះ។ Lexus Minivan មួយនេះត្រូវបានគេជឿថា មានរូបសណ្ឋានលំនាំ Toyota Alphard ជំនាន់​ ទី៣ នេះបើមើលទៅតាមទ្វារ មុខ/ក្រោយ និងបង្អួចវែងនៅខាងក្រោយរបស់វា។ រថយន្ត Lexus Minivan នេះប្រហែលជានឹងត្រូវបំពាក់ដោយចង្កៀងជ្រុងនៅខាងមុខ ដែលរួមបញ្ចូលភ្លើង LED ដែលបំភ្លឺនៅពេលថ្ងៃ។ យ៉ាងណាមិញរថយន្តម៉ូដែល Alphard ស៊េរីថ្មីរបស់ក្រុមហ៊ុន Toyota

    April 10, 2019
  • អន្តរជាតិ

    ចិន៖ ស្ត្រីម្នាក់បានទទួលការវះកាត់រយៈពេល ៤ម៉ោង និងត្រូវដេររបួសជាង ៧០ថ្នេរ បន្ទាប់ពីរៀនជ្រមុជទឹកជាមួយនឹងត្រីឆ្លាម ហើយរឿងនេះវាបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីបណ្តាញសង្គមរបស់ចិន Weibo។ អ្នកជ្រមុជទឹកដែលទើបតែចូលថ្មីនេះត្រូវបានគេដឹងថា កំពុងរៀនជ្រមុជទឹកនៅក្នុងអាងត្រីឆ្លាម (tiger shark) របស់ឧទ្យានទឹក Dalian Laohutan នៃខេត្ត Liaoning នៅពេលដែលនាងទទួលការវាយប្រហារ ហើយរបាយការណ៍ក៏បានបញ្ជាក់ថា នាងត្រូវត្រីឆ្លាមមួយក្បាលខាំចំពីលើតែម្តង។ នារីម្នាក់នោះមានឈ្មោះថា ណាណា នាងមិនដែលធ្លាប់រៀនជ្រមុជទឹកនោះទេ ហើយនាងបានចំណាយប្រាក់ប្រហែល ៧២០ដុល្លារ សម្រាប់ការរៀនកម្រិតដំបូងនេះ។ ចំណែកកាសែតអង់គ្លេស The Mirror ក៏បានរាយការណ៍ថា អ្នកចាត់ការឧទ្យានទឹកបានផ្ញើសារមួយថាលោកនឹងចេញថ្លៃលើការចំណាយផ្នែកវេជ្ជសាស្រ្តទាំងអស់ និងប្រតិបត្តិការវះកាត់កែសម្ផស្សចាំបាច់ណាមួយផ្សេងទៀតក្នុងពេលអនាគតផងដែរ។ យ៉ាងណាមិញជាធម្មតាត្រីឆ្លាមប្រភេទនេះមិនមែនសុខៗក៏ចេះតែខាំនោះទេ លើកលែងតែវាធុញនឹងអ្វីមួយ

    April 10, 2019
  • អន្តរជាតិ

    សារព័ត៌មាន Sinchew បានរាយការណ៍ថា កាលពីពេលថ្មីៗនេះបុរសវ័យ ៥១ឆ្នាំ ម្នាក់ដែលមានឈ្មោះថា Zhong Zhengye មកពីប្រទេសសិង្ហបុរីត្រូវបានប្រពន្ធចាក់នឹងកាំបិត និងវាយដោយដងវាយកូនហ្គោល ដោយសារតែគាត់តែងតែត្រលប់មកផ្ទះវិញយឺត។ ស្ត្រីជាប្រពន្ធត្រូវបានគេស្គាល់ថា ជាជនជាតិវៀតណាមឈ្មោះ Phan Thi Ngoc Dung មានវ័យ ៤៤ឆ្នាំ ពួកគេបានរៀបការជាមួយគ្នាតាំងពីខែកញ្ញា ឆ្នាំ២០១៤ មកម្ល៉េះ។ ពួកគេបានស្គាល់គ្នាតាមរយៈមិត្តភក្តិ និងទាក់ទងគ្នាពីចម្ងាយរយៈពេល ៩ឆ្នាំ មុនពេលដែលស្ត្រីជាប្រពន្ធរើទៅនៅជាមួយ ខណៈដែលស្ត្រីម្នាក់នោះក៏ធ្លាប់មានកូនស្រីអាយុ ១៨ឆ្នាំ ជាមួយប្តីដើមរួចដែរ។ ៣នាក់ ពួកគេបានផ្លាស់ទៅក្រុង Yishun កាលពី ៣ឆ្នាំមុន

    April 10, 2019
  • អន្តរជាតិ

    ឆ្នេរខ្សាច់លាតសន្ធឹងក្បែរអាកាសយានដ្ឋានដ៏មមាញឹកមួយនៅលើកោះភូកេតភាគខាងត្បូងប្រទេស បានក្លាយជាកន្លែងទាក់ទាញដ៏ពេញនិយមមួយរបស់អ្នកធ្វើដំណើរកម្សាន្ត ដោយសារវានៅជិតនឹងព្រលានយន្តហោះអន្តរជាតិភូកេត (Phuket International Airport) ហើយពួកគេអាចមើលឃើញយន្តហោះបានយ៉ាងកៀកភ្នែកផងដែរ។ ប៉ុន្តែកាលពីសប្តាហ៍មុនក្រុមអាជ្ញាធរអាកាសចរណ៍បានព្រមានថា ពួកគេនឹងដាក់ទោសរាល់នរណាម្នាក់ដែលចូលទៅថតរូបនៅក្នុងទីតាំងដែលយន្តហោះតម្រូវឱ្យហោះនៅកម្ពស់ទាប។ ការដាក់ទោសនឹងអាចឈានដល់ប្រហារជីវិត ដោយពួកអាជ្ញាធរបានចោទថា ការដែលទៅថតរូប ឬចូលទៅកាត់តំបន់ហាមឃាត់នៃឆ្នេរ Mai Khao អាចធ្វើឱ្យអ្នកបើកយន្តហោះមានអារម្មណ៍មិននឹង ហើយអាចធ្វើឱ្យមានគ្រោះថ្នាក់ណាមួយបានយ៉ាងងាយស្រួល។ ប៉ុន្តែការព្រមាននេះបានធ្វើឱ្យអ្នកស្រុកភូកេតមានការមិនសប្បាយចិត្ត ដោយពួកគេយល់ថា បើធ្វើបែបនេះឆ្នេរអាចនឹងត្រូវបិទទ្វារ ហើយពួកគេនឹងបាត់បងចំណូលអ្នកទេសចរណ៍ដែលចូលមកកោះភូកេតទាំងមូលតែម្តង។ អត្ថបទ៖ លីដា ប្រភព៖ dailymail

    April 9, 2019
  • អន្តរជាតិ

    ថ្មីៗនេះនៅក្នុងវេទិកាតាមអនឡាញមួយ មានសិស្សមកពីហុងកុងម្នាក់ បានចែករំលែកបទពិសោធន៍របស់គាត់នៅក្នុងការប្រកាសមួយដែលមានចំណងជើងថា «កំពុងអង្គុយដាក់អារម្មណ៍ប្រឡង DSE (Diploma of Secondary Education Examination) ហើយក៏មានមនុស្សម្នាក់នៅពីមុខខ្ញុំផោម ២ម៉ោង ជាប់គ្នា» ។ គាត់បានសរសេរសារនេះកាលពីថ្ងៃទី ០៦ ខែមេសា ប៉ុន្មានថ្ងៃមុនបន្ទាប់ពីប្រលងភាសាអង់គ្លេសចប់រួច។ គាត់បានបន្តថា ដំបូងមនុស្សម្នាក់នៅខាងមុខគាត់មើលទៅធម្មតាទេ ប៉ុន្តែរហូតដល់ពេលចាប់ផ្តើមការប្រលង ម្នាក់នោះក៏ចាប់ផ្តើមរំខានអារម្មណ៍របស់គាត់។ សិស្សម្នាក់នោះបានបន្តទៀតថា៖ «ខ្ញុំបានឮសំឡេងគាត់ផោម ហើយវាហាក់ដូចជាគាត់កំពុងផោមតាមចង្វាក់បទចម្រៀង Greensleeves ដែលកំពុងតែលេង ពេលនោះខ្ញុំក៏បង្អត់ដង្ហើមភ្លាមៗមួយរយៈ ប៉ុន្ដែមិនបានប៉ុន្មានផងគាត់ក៏បង្ហុយឧស្ម័នរបស់គាត់ទៀត! ខណៈពេលដែលខ្ញុំកំពុងផ្ទៀងស្តាប់ចង្វាក់ផោមរបស់គាត់ និងបង្ខំចិត្តទ្រាំទ្រក្លិនរបស់គាត់ ធ្វើឱ្យខ្ញុំមិនអាចដាក់អារម្មណ៍បង្ហើយសំណួរចំនួន ២ នៅលើក្រដាសប្រឡងរបស់ខ្ញុំបានទេ»។

    April 9, 2019
  • អន្តរជាតិ

    អាជ្ញាធរទេសចរណ៍ថៃ (TAT) និយាយថា កម្រិតភ្ញៀវទេសចរក្នុងអំឡុងពេលសង្ក្រាន្តចូលឆ្នាំនេះ នឹងធ្លាក់ចុះ ១០ភាគរយ ដោយសារតែបញ្ហាអ័ព្ទនៅភាគខាងជើងនៅតែបន្តកើតមាន។ យ៉ាងណាមិញខេត្តឈៀ​ង​ម៉ៃហាក់ដូចជាចុះដុនដាបជាងគេដោយសារបញ្ហាខ្យល់នេះ ខណៈវាធ្លាប់តែជាទីតាំងប្រារព្ធពិធីសង្ក្រាន្តចូលឆ្នាំដ៏ពេញនិយមបំផុតរបស់ប្រទេស។ ទន្ទឹមនឹងនេះដែរសមាគមភ្នាក់ងារទេសចរណ៍ថៃ (TTAA) បាននិយាយថា ចំពេលប្រាក់បាតកំពុងមានអនុភាព វាបានជំរុញឱ្យជនជាតិថៃយ៉ាងហោចណាស់ ៣០០,០០០នាក់ នឹងធ្វើដំណើរទៅបរទេសអំឡុងពេលសង្ក្រាន្តចូលឆ្នាំនេះ។ លោក Yuthasak Supasorn អភិបាលរដ្ឋបាលទេសចរណ៍ថៃបាននិយាយថា បញ្ហាអ័ព្ទកំពុងមានផលប៉ះពាល់ដោយផ្ទាល់ទៅលើកម្រិតទេសចរណ៍នៅភាគខាងជើងរបស់ប្រទេស ក្នុងអំឡុងពេលពិធីបុណ្យសង្ក្រាន្ត ដែលនឹងមានចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែមេសា។ ភ្ញៀវទេសចរនឹងធ្លាក់ចុះជាង ១០ភាគរយ ក្នុងឆ្នាំនេះបើប្រៀបធៀបទៅនឹងឆ្នាំមុន ហើយនៅខេត្តធំៗនៅភាគខាងជើងនឹងបាត់បង់ចំណូលដែលអាចកើបបានពិធីបុណ្យសង្ក្រាន្តដល់ទៅ ២លានបាត ៕ អត្ថបទ៖

    April 9, 2019
  • អន្តរជាតិ

    ដូចយើងធ្លាប់បានដឹងហើយថា កាលពីឆ្នាំ ២០១៨ រឿង «Crazy Rich Asians» របស់សឹង្ហបុរី បានវាយលុកទៅគ្រប់ទីកន្លែងនៅទូទាំងពិភពលោក ហើយរឿងនេះក៏ជាជោគជ័យមួយសម្រាប់អាស៊ីទាំងមូល និងរកចំណូលបានយ៉ាងច្រើនផងដែរ។ ជាក់ស្តែងភាពជោគជ័យទាំងនេះបានបញ្ជាក់ថា ជនជាតិអាស៊ីគឺមានសមត្ថភាពសម្តែងខ្ពស់មិនចាញ់បរទេសនោះទេ! ជាពិសេសប៉ុន្មានរយៈមុន Marvel ក៏មានគម្រោងដាក់ «Shang-Chi» ដែលជាវីរបុរសកុងហ្វូ ចូលទៅក្នុង Marvel Cinematic Universe (MCU) របស់ពួកគេផងដែរ។ Shang-Chi គាត់នឹងក្លាយជាវីរបុរសជនជាតិអាស៊ីដំបូង ដែលនឹងត្រូវបង្ហាញខ្លួនជាលក្ខណៈបែបខ្សែភាពយន្តឱ្យ MCU ។ ប៉ុន្តែយ៉ាងណាក៏ដោយ តើអ្នកធ្លាប់ដឹងទេថា នៅក្នុងខ្សែភាពយន្តរបស់ MCU ក៏មានជនជាតិអាស៊ីចូលរួមសម្តែង?

    April 9, 2019