- autoadmin
- អន្តរជាតិ
យោងតាមសារព័ត៌មានចក្រភពអង់គ្លេសបានរាយការណ៍ថា កាលពីពេលថ្មីៗនេះមានមេរោគឆ្លងតាមសត្វឆ្កែដ៏កាចសាហាវមួយបានកើតមានចំពោះសត្វឆ្កែនៅក្នុងប្រទេសអង់គ្លេស ហើយមេរោគនេះអាចឆ្លងទៅកាន់មនុស្សទៀតផង។ មេរោគដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតនេះត្រូវបានគេហៅថា Leishmaniasis ជាប្រភេទប៉ារ៉ាស៊ីតដែលអាចចម្លងពីឆ្កែមួយក្បាលទៅកាន់ឆ្កែមួយក្បាលទៀត ខណៈសត្វឆ្កែមួយក្បាលមានរបួសហើយទៅប៉ះពាល់ ឬនៅក្បែរសត្វឆ្កែដែលមានផ្ទុកមេរោគនេះ។ ហើយប្រសិនបើឆ្កែដែលមានមេរោគនេះទៅខាំមនុស្ស វាក៏អាចចម្លងទៅកាន់មនុស្សបានទៀតផងដែរ។ សម្រាប់ករណីនៅក្នុងប្រទេសអង់គ្លេសវិញគឺមានសត្វឆ្កែមួយក្បាល ដែលមានផ្ទុកមេរោគនេះបានស្លាប់ ក្រោយវាមានអាការៈស្រកទម្ងន់យ៉ាងលឿន ក្អួត និងក្តៅខ្លួនរហូតដល់ស្លាប់តែម្តង។ យ៉ាងណាក្តីគេមិនទាន់រកឃើញថា មេរោគនេះត្រូវបានចម្លងទៅកាន់សត្វឆ្កែផ្សេងទៀតនោះ ដោយមន្ទីរសុខាភិបាលអង់គ្លេសបានអះអាងថា វាជាករណីទី ១ ហើយគេនឹងព្យាមទប់ស្កាត់មិនឲ្យមានការរាតត្បាតក្នុងចំណោមសត្វឆ្កែនៅក្នុងប្រទេសអង់គេ្លសឡើយ។ យ៉ាងណាក្តី មន្ទីរសុខាភិបាលអង់គ្លេសបានអំពាវនាវដល់ម្ចាស់ឆ្កែទាំងអស់ត្រូវតាមដាន និងពិនិត្យសុខភាពឆ្កែរបស់ខ្លួនឲ្យបានទៀងទាត់ ហើយក្នុងករណីដែលសង្ស័យថា ឆ្កែមានមេរោគខាងលើត្រូវប្រញាប់ទៅជួយពេទ្យសត្វជាបន្ទាប់ដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា៕ អត្ថបទ៖ ភក្តី ប្រភព៖ mirror
April 8, 2019 - បច្ចេកវិទ្យា
រូបភាពបែកធ្លាយមួយសន្លឹកត្រូវបាកគេជឿថា ជាស៊ុមកណ្តាល (middle frame) របស់ iPhone ជំនាន់ថ្មី ហើយបើមើលទៅក៏ទំនងជារបស់ iPhone XI ផងដែរ។ ស៊ុមកណ្តាលនេះជាធម្មតាដើរតួរសំខាន់ក្នុងការចាប់កាន់ម៉ាស៊ីននៅក្នុងទូរស័ព្ទដូចជា៖ ផ្ទាំងសៀកគ្វី (motherboard), mainframe, ថ្ម និងអេក្រង់។ ជាក់ស្តែងដូចនៅក្នុងរូបភាពខាងក្រោម ស៊ុមកណ្តាលនេះបានបង្ហាញយ៉ាងច្បាស់ថា ជំនាន់ថ្មីរបស់ក្រុមហ៊ុនអាមេរិកមួយនេះនឹងមានកាមេរ៉ាក្រោយចំនួន 3គ្រាប់។ បើមើលតាមរូបភាពអាចឱ្យយើងដឹងថា វាមានរន្ធកាមេរ៉ាចំនួន 3 ដូចជាប្រភេទ៖ ធម្មតា, ultra-wide និង telephoto ហើយរន្ធមួយរាងបួនជ្រុងនៅលើគេ (បណ្ដុំជាមួយកាមេរ៉ា) គឺសម្រាប់ពន្លឺ LED ខណៈរន្ធមួយទៀតត្រូវបានគេសង្ស័យថា
April 6, 2019 - អន្តរជាតិសូមប្រយ័ត្ន! នារីម្នាក់ខូចខាតផ្នែកខួរក្បាល ក្រោយតមអាហារមិនញុាំអ្វីទាំងអស់ក្រៅពីទឹកផ្លែឈើ និងទឹកសុទ្ធ
យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា ស្ត្រីអាយុ ៤០ឆ្នាំ ម្នាក់មកពីប្រទេសអ៊ីស្រាអែល បច្ចុប្បន្នកំពុងទទួលរងការខូចខាតផ្នែកខួរក្បាល បន្ទាប់ពីគាត់ត្រូវបានគេដាក់ឱ្យមានរបបអាហារ (Diet) រយៈពេល ៣សប្តាហ៍ ដើម្បីសម្រកគីឡូ។ ស្ត្រីរូបនេះត្រូវបានគេរាយការណ៍ថា គាត់ត្រូវបានគេតម្រូវឱ្យផឹកតែទឹកផ្លែឈើ និងទឹកសុទ្ធធម្មតាប៉ុណ្ណោះ ដែលជាផ្នែកនៃរបបអាហារប្រចាំរបស់គាត់ បន្ទាប់ពីគាត់ជឿតាមការណែនាំរបស់អ្នកជំនាញមិនស្គាល់មុខម្នាក់។ ស្ត្រីរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយរូបគាត់ត្រូវបានគេរកឃើញថា រងការខូចខាតផ្នែកខួរក្បាល ដែលបណ្តាលមកពីការទទួលទានអាហារមិនគ្រប់គ្រាន់ ហើយក្រុមគ្រូពេទ្យក៏កំពុងបារម្មណ៍ដែរថា ខួរក្បាលរបស់គាត់នឹងមិនអាចត្រឡប់មកដូចដើមវិញបាននោះទេ។ គាត់ក៏ត្រូវបានគេឱ្យដឹងថា មានទម្ងន់ត្រឹមតែ ៤០គីឡូក្រាម ប៉ុណ្ណោះក្នុងពេលនេះ ដោយសារតែសូដ្យូមក្នុងឈាមចុះទាប (Hyponatremia) ឬអាចហៅបានថា «អាការៈពុលទឹក» (water intoxication)
April 6, 2019 - អន្តរជាតិជប៉ុនឃាត់ខ្លួនបុរសជនជាតិអូស្ត្រាលីម្នាក់ ពីបទគូសគំនូរ Graffiti លើខ្សែរថភ្លើងរបស់ក្រុងកាលពីឆ្នាំ ២០១៨
បុរសអូស្ត្រាលីអាយុ ២៧ឆ្នាំ ម្នាក់ត្រូវបានចាប់ខ្លួននៅទីក្រុងតូក្យូកាលពីថ្ងៃទី ០៣ ខែមេសា ពាក់ព័ន្ធនឹងឧបទ្ទវហេតុដែលបានកើតឡើងកាលពី ឆ្នាំ២០១៨ នៅពេលដែលរថភ្លើងក្រោមដីមួយនៅក្នុងសង្កាត់ Bunkyo របស់ទីក្រុង ត្រូវបានគេរកឃើញថា មានជនអនាមិកបានគូសគំនូរជញ្ជាំង Graffiti ពីលើវា។ បើយោងតាមប៉ូលីស ជនសង្ស័យឈ្មោះ Paul Han ត្រូវបានគេជឿថា បានលួចចូលទៅក្នុងស្ថានីយ Koishikawa Rail Yard នៅប្រហែលម៉ោង ១យប់ ឈានចូលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ជាមួយនឹងបុគ្គលម្នាក់ ដែលមិនទាន់កំណត់អត្តសញ្ញាណបាន និងចំនាយពេល ៩០នាទី ដើម្បីគូសគំនូរលើជញ្ជាំងលើខ្សែរថភ្លើងរបស់
April 6, 2019 - បច្ចេកវិទ្យា
នេះជាលើកទី 2 ហើយក្នុងរយៈពេល 2សប្តាហ៍ ដែលវេបសាយរបស់ Google ហាក់ដូចជាចង់បញ្ជាក់ថា ពួកគេបានរកឈ្មោះឱ្យ Pixel 3 ស៊េរីថ្មី ប្រភេទ Lite Version របស់ពួកគេបានហើយ នោះគឺ «Pixel 3a»។ ហើយបើយោងតាម xdadevelopers បានឱ្យដឹងថា Pixel 3 ស៊េរីថ្មីនេះនឹងមាន 2ម៉ូដែល នោះគឺ Pixel 3a និង Pixel 3a XL ដែលពួកវាត្រូវបានគេរំពឹងថា មានទំហំ
April 6, 2019 - អន្តរជាតិ
យោងតាមអគ្គនាយកក្រុមហ៊ុនផលិតយន្តហោះ Boeing គឺលោក Dennis Muilenburg បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកនឹងកាត់បន្ថយការផលិតយន្តហោះប្រចាំខែចំនួន ២០% ហើយមូលហេតុនៃការកាត់បន្ថយការផលិតនេះគឺដោយសារតែកាលពីពេលថ្មីៗនេះមានយន្តហោះរបស់ក្រុមហ៊ុន Boeing ពីរគ្រឿងបានធ្លាក់ និងបានសម្លាប់មនុស្សអស់ជាច្រើនរយនាក់។ តាមរបាយការណ៍របស់ក្រុមហ៊ុនផលិតយន្តហោះអាមេរិកដ៏ធំមួយនេះ បានបង្ហាញតួលេខថា ក្រុមហ៊ុនគ្រោងនឹងកាត់បន្ថយចំនួនផលិតប្រចាំខែពីចំនួន ៥២ មកសល់ត្រឹម ៤២ គ្រឿងប៉ុណ្ណោះ។ តំណាងរបស់ក្រុមហ៊ុនឈានមុខគេមួយនេះបានបញ្ជាក់ថា ក្រុមហ៊ុនមិនដែលធ្លាប់គិតទាល់តែសោះថា យន្តហោះរបស់ក្រុមហ៊ុនអាចជួបគ្រោះថ្នាក់បន្តបន្ទាប់គ្នាដូចនេះ ហើយគ្រោះថ្នាក់បន្តបន្ទាប់គ្នាដូចនេះពិតជាបានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនមួយផ្នែក ដែលជំរុញឲ្យការផលិតក្រុមហ៊ុនត្រូវថយចុះ។ សូមរម្លឹកឡើងវិញថា កាលពីប៉ុន្មានខែមុននេះយន្តហោះរបស់ក្រុមហ៊ុន Boeing មួយគ្រឿងបានធ្លាក់់នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងបានសម្លាប់មនុស្សអស់ ១៨៩ នាក់ ហើយកាលពីខែមីនាកន្លងទៅថ្មីៗនេះទៀតសោធ ក៏មានយន្តហោះ Boeing មួយគ្រឿងផ្សេងទៀតបានងធ្លាក់នៅក្នុងប្រទេសអេត្យូពី និងបានសម្លាប់មនុស្សអស់
April 6, 2019 - អន្តរជាតិ
យោងទៅតាម AsiaOne បានឱ្យដឹងថា ក្មេងប្រុសអាយុ ៦ឆ្នាំ ម្នាក់ត្រូវបានគេប្រទះឃើញប្រញាប់ប្រញាល់យកសពកូនមាន់ទៅមន្ទីរពេទ្យ ដោយសាររូបគេជ្រុលជិះកង់កិនពីលើវាស្លាប់។ ក្មេងប្រុសម្នាក់នេះមានឈ្មោះ Derek C Lalchhanhima មកពី Sairang ប្រទេសឥណ្ឌា រឿងរ៉ាវរបស់គាត់បានកំពុងតែល្បីល្បាញពេញប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីរូបថតដែលមានកាន់សាកសពកូនមាន់ម្ខាង និងដៃម្ខាងទៀតកាន់ក្រដាសប្រាក់ ១០រូពី របស់គាត់ត្រូវបានគេបង្ហោះនៅលើ Facebook ។ ក្មេងប្រុសម្នាក់នេះបានជ្រុលជិះកង់កិនពីលើកូនមាន់របស់អ្នកជិតខាង ហើយបន្ទាប់មកគាត់ក៏យកសពកូនមាន់នោះមកមន្ទីរពេទ្យជាមួយនឹងលុយបន្តិចបន្តួចដែលមានជាប់ខ្លួនគាត់។ ការពិតទៅគាត់បានទៅសុំឱ្យគ្រួសារនាំកូនមាន់នេះទៅមន្ទីរពេទ្យជាមួយគាត់ ប៉ុន្តែគ្រួសារគាត់បានប្រាប់ថា ឱ្យគាត់ទៅម្នាក់ឯងចុះ ហើយគាត់ក៏បានរត់ទៅមន្ទីរពេទ្យម្នាក់ឯងពិតមែន។ បន្ទាប់មកកុមារាក៏ត្រឡប់មកផ្ទះវិញជាមួយទឹកមុខខកចិត្ដ ដោយសារកូនមាន់នោះបានស្លាប់បាត់ទៅហើយ។ ចំណែកគ្រួសាររបស់គាត់បានប្រាប់សារព័ត៌មានថា Derek តែងតែជាក្មេងដែលពិសេស និងមានសេចក្ដីមេត្ដាម្នាក់នៅក្នុងគ្រួសារ។ យ៉ាងណាមិញកាលពីថ្ងៃទី
April 6, 2019 - អន្តរជាតិ
លោក Jeff Bezos ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Amazon បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងផ្ទេរភាគហ៊ុនប្រហែល ៤% ស្មើនឹង ៣៥ពាន់លានដុល្លារអាមេរិក ទៅឱ្យអតីតភរិយារបស់លោក គឺលោកស្រី MacKenzie នៅដើមខែកក្កដាខាងមុខ ខណៈដែលប្តីប្រពន្ធមួយគូនេះកំពុងស្ថិតនៅក្នុងដំណាក់កាលដើរដល់ផ្លូវបំបែក។ លោកស្រី MacKenzie នឹងក្លាយជាស្ត្រីទី ៣ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោក ដេញពីក្រោយលោកស្រី Francoise Bettencourt Meyer ដែលជាអ្នកស្នងមរតករបស់ក្រុមហ៊ុន L’Oréal មានទ្រព្យសម្បត្តិតម្លៃប្រមាណ ៥២.៩ពាន់លានដុល្លារ និងលោកស្រី Alice Walton របស់ក្រុមហ៊ុន Walmart
April 6, 2019 - អន្តរជាតិ
អាជ្ញាធរបានប្រកាសនៅក្នុងថ្ងៃសុក្រ ទី៥ ខែមេសា នេះថា មានគ្រោះមហន្តរាយធម្មជាតិដ៏កម្រមួយ ដែលបណ្តាលមកពីភ្លើងឆេះព្រៃយ៉ាងធំ បានវាយប្រហារកាត់ឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងត្បូង។ ក្រុមមន្ត្រីបានដាក់ពង្រាយម៉ាស៊ីនពន្លត់អគ្គីភ័យចំនួន ៩០០គ្រឿង និងក្រុមសង្គ្រោះប្រហែល ១០,០០០នាក់ ដើម្បីយកទៅគ្រប់គ្រងស្ថានការណ៍។ រូបភាពក៏បានបង្ហាញដែលថា ភ្លើងបានឆេះយ៉ាងសន្ធោសន្ធៅនៅវេលាយប់ថ្ងៃព្រហស្បតិ៍ ខណៈតំបន់ដែលឆេះពោរពេញដោយផ្សែងហុយនៅថ្ងៃបន្ទាប់។ ការឆេះនេះបានផ្ទុះឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ជាមួយនឹងផ្លូវមួយនៅទីក្រុង Goseong ភាគឦសាននៃប្រទេស ចម្ងាយប្រហែល ៤៥គីឡូម៉ែត្រ ពីព្រំដែនជាមួយកូរ៉េខាងជើង។ សារព័ត៌មានយ៉ុនហាបបានរាយការណ៍ថា ដោយសារខ្យល់បក់ខ្លាំង វាបានរីករាលដាលយ៉ាងឆាប់រហ័សតាមទីក្រុងដូចជា៖ Sokcho Gangneung និង Donghae ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ផ្ទះប្រមាណ ៤០០ខ្នង និងដី ៥០០ហិកតា
April 5, 2019 - បច្ចេកវិទ្យា
រយៈពេល ២សប្តាហ៍ មកហើយបន្ទាប់ពីក្រុមហ៊ុន Apple បានចេញលក់ AirPod ជំនាន់ទី 2 របស់ខ្លួន ខណៈក្រុមហ៊ុន Beats ពេលនេះក៏បានបោះបានជំហានចូលក្នុងទីផ្សារកាសឥតខ្សែដូចគ្នានេះដែរ។ កាសឥតខ្សែថ្មីបំផុត Powerbeats Pro របស់ក្រុមហ៊ុន Beats ត្រូវបានគេឱ្យដឹងថា មានតម្លៃ $249.95 អាមេរិក មានវត្តមានក្នុង ខែឧសភា ហើយកាសនេះនឹងក្លាយជាផលិតផលសំខាន់បំផុតរបស់ក្រុមហ៊ុន Beats ក្នុងឆ្នាំនេះ។ ពួកយើងជឿថា Powerbeats Pro របស់ Beats នឹងក្លាយជាសំណព្វចិត្តរបស់អ្នកប្រើប្រាស់ ព្រោះថាផលិតផលនេះអាចនិយាយបានថា មានគុណភាពល្អ
April 5, 2019









