- autoadmin
- អន្តរជាតិ
ក្រុមគ្រូពេទ្យដែលព្យាបាលក្មេងប្រុសទាំង ១២នាក់ និងគ្រូបង្វឹករបស់ពួកគេ បានប្រាប់ BBC ថា ថ្នាំកេតាមីន (Ketamine) បានដើរតួនាទីយ៉ាងសំខាន់ក្នុងបេសកកម្មដ៏គ្រោះថ្នាក់ ដើម្បីសង្គ្រោះក្រុមបាល់ទាត់មួយនេះ។ យោងតាមព័ត៌មានលម្អិតនៃការជួយសង្គ្រោះ ដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្ដីពេទ្យមួយកាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា ក្មេងប្រុសទាំងនោះត្រូវបានក្រុមសង្គ្រោះដាក់ថ្នាំ កេតាមីន ដែលថ្នាំនេះត្រូវបានគេស្គាល់ថាជា Special K មុនពេលដែលពួកគេត្រូវបានក្រុមសង្គ្រោះយកចេញពីល្អាងភ្នំថាំហ្លួង។ ជាក់ស្ដែងរបាយការណ៍ពីមុនៗក៏ធ្លាប់បានលើកឡើងថា ក្រុមកុមារា និងគ្រូបង្វឹករបស់ពួកគេ ដែលបានជាប់ក្នុងល្អាងរយៈពេល ២សប្តាហ៍ ត្រូវបានគេដាក់ថ្នាំរំងាប់អារម្មណ៍ «កេតាមីន» ប៉ុន្ដែពេលនោះក្រុមមន្រ្តីមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។ យ៉ាងណាមិញមេបញ្ជាការកងទ័ពជើងទឹកថៃលោក Arpakorn Yookongkaew បានប្រាប់ CNN យ៉ាងខ្លីថា៖ «យើងត្រូវប្រើមធ្យោបាយណា ដែលអាចរក្សាក្រុមកុមារាមិនឱ្យមានភាពភ័យខ្លាច
April 5, 2019 - អន្តរជាតិ
យោងតាម BBC បានឱ្យដឹងថា រយៈពេល ១០ឆ្នាំ មកនេះ ក្រុមអ្នកស្រាវជ្រាវរបស់អង់គ្លេសបានសហការគ្នាជាមួយអ្នកស្រាវជ្រាវចិន ទៅលើជនជាតិចំនួន ៥០០,០០០នាក់ ហើយពួកគេបានរកឃើញថា សូម្បីការផឹកស្រា ១កែវ រៀងរាល់ថ្ងៃ ក៏អាចបង្កហានិភ័យនៃជំងឺសរសៃឈាមខួរក្បាល (stroke) បានដែរ។ អ្នកជំនាញក៏ធ្លាប់បានព្រមានផងដែរចំពោះអ្នកដែលចូលចិត្តផឹកស្រាច្រើន ខណៈដែលមានការលើកឡើងខ្លះនិយាយថា ការផឹកស្រាតិចតួចអាចមានផលល្អមកសុខភាព ប៉ុន្តែយ៉ាងណាក៏ដោយមតិទាំង ២ នៅតែមានភាពចម្រូងចម្រាស។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Oxford និងសាកលវិទ្យាល័យប៉េកាំង និងបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិនបានរកឃើញថា៖ – ១ ទៅ ២កែវ ក្នុងមួយថ្ងៃ បង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលពី ១០ ទៅ
April 5, 2019 - បច្ចេកវិទ្យា
យោងតាម Androidauthority បានឱ្យដឹងថា កាលពីចុងខែមករា Oppo បានចេញគំរូមួយចំនួនសម្រាប់ម៉ូដែលថ្មី ហើយជាក់ស្តែងក៏មានមនុស្សចំនួនបានច្នៃគំនូរទាំងនោះ ឱ្យចេញជារូបភាពពណ៌យ៉ាងគួរឱ្យចាប់អារម្មណ៍។ ដូចអ្នកទាំងអស់បានឃើញស្រាប់ គំរូថ្មីនេះបានបង្ហាញថា ស្មាតហ្វូនថ្មីនេះមានអេក្រង់លយចេញ (pop-up) ដែលមានទំហំ 1/3 នៃផ្ទៃអេក្រង់របស់វាផ្ទាល់ ដែលនេះវាហាក់ដូចជាចម្លែកខ្លាំងមែនទែន ខណៈសព្វថ្ងៃនេះក្រុមហ៊ុនស្មាតហ្វូនដទៃ (ក៏ដូចជា Oppo ផ្ទាល់) កំពុងតែផលិតស្មាតហ្វូនដែលមានកាមេរ៉ាមុខដែលលយចេញក្រៅបែបនេះ។ អ្វីដែលគួរឱ្យឆ្ងល់មួយទៀតគឺថា តើអេក្រង់ដែលលយចេញនោះទុកសម្រាប់ធ្វើអ្វី? ព្រោះថាបើតាមមើលទៅ កាមេរ៉ាមុខរបស់វាគឺនៅចុងគែមនៃផ្ទៃអេក្រង់ស្រាប់ហើយ។ ប៉ុន្តែយ៉ាងណាពួកយើងដែលជាអ្នកគាំទ្រនៅតែមិនទាន់អាចដឹងថា តើវាសម្រាប់ធ្វើអ្វីឱ្យប្រាកដ ខណៈដែលនេះវាគ្រាន់តែជាគំនូរគំរូសម្រាប់ផលិតផលថ្មី ហើយវាក៏មិនមានន័យថា គំរូទាំងអស់សុទ្ធតែនឹងត្រូវផលិតឡើងនោះដែរ មានតែត្រូវរង់ចាំចម្លើយពីខាង Oppo។ ចុះចំណែកអ្នកវិញ គិតយ៉ាងណាចំពោះការរចនាមួយនេះ?
April 5, 2019 - អន្តរជាតិ
យោងតាមក្រុមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា ស្វាហ្គោរីឡាមានការកាន់ទុក្ខ និងមានបុណ្យសពចំពោះអ្នកដែលស្លាប់ដូចជាមនុស្សដូច្នេះដែរ។ ការចេះកាន់ទុក្ខដល់សាកសពរបស់ពួកគេ កំពុងក្លាយជាប្រធានបទនៃការសិក្សាថ្មីមួយ ខណៈអ្នកជំនាញកំពុងបារម្ភថា ការចាប់ប៉ះ និងការលិឍរបស់ពួកគេទៅកាន់សាកសព អាចរាលដាលជំងឺម៉្យាងដូចជាអេបូឡាទៅកាន់ពួកគេ។ ហើយទាំងនេះ វាបានបញ្ជាកថា សត្វមានការគិត និងបារម្ភចំពោះគ្នាដូចនឹងមនុស្សដែរ។ ចំណែកមនុស្សវិញធ្លាប់ត្រូវបានគេចាត់ទុកថា ជាអម្បូរតែមួយដែលមានភាពពិសេស និងចេះព្រួយបារម្ភចំពោះមនុស្សស្លាប់ និងមានប្រឌិតញ្ញាណចំពោះការស្លាប់។ ដូចក្នុងរូបភាពខាងលើ ក្រុមអ្នកស្រាវជ្រាវមួយក្រុមបានសង្កេតឃើញថា បន្ទាប់ពីមាននរណាបានស្លាប់ ពួកគេនឹងប្រមូលផ្តុំគ្នានៅជុំវិញសាកសព ហើយកំដរសាកសពមួយនោះ ដែលវាប្រហែលជារបៀបនៃការកាន់ទុក្ខរបស់ពួកគេ។ ចំណែករូបភាពខាងក្រោមនេះយើងឃើញថា មានកូនស្វាហ្គោរីឡាមួយក្បាលបានឱប និងកំដរសាកសពម្តាយរបស់វា ដែលបានស្លាប់ទៀតផង៕ អត្ថបទ៖ លីដា ប្រភព៖ dailymail
April 5, 2019 - អន្តរជាតិ
យោងតាមកាសែត The Straits Times បានឱ្យដឹងថា មន្ត្រីវិភាគសាកសពបានរិះគន់យ៉ាងខ្លាំងៗទៅកាន់ក្រុមសង្គ្រោះអ្នកលង់ទឹក ២នាក់ និងគ្រូបង្ហាត់ហែលទឹកម្នាក់ របស់ក្លឹបហែលទឹក Kallang Basin Swimming Complex បន្ទាប់ពីក្មេងស្រីអាយុ ៦ឆ្នាំ ម្នាក់បានស្លាប់។ ក្មេងស្រីម្នាក់នេះមានឈ្មោះ Sherlyn Ler ហើយប្រភពដដែលបានឱ្យដឹងថា នាងត្រូវបានគេទុកចោលយ៉ាងហោចណាស់ ៤នាទី បន្ទាប់ពីគ្រូបង្ហាត់ហែលទឹកឈ្មោះ Yeo Chwee Chuan បានទុកនាងចោលម្នាក់ឯងជាមួយនឹងបន្ទះក្តារហែលទឹក។ ខណៈដែលគ្រូបង្ហាត់ហែលទឹកបានទុកនាងចោល ដើម្បីទៅមើលថែកុមារៗផ្សេងទៀត ក្រុមសង្គ្រោះ ២នាក់ ទៀតក៏មិនបានចាប់អារម្មណ៍នឹងនាងដែរ ដោយពួកគេម្នាក់រវល់រៀបចំកៅអី ហើយម្នាក់ទៀតរវល់តែចុចទូរស័ព្ទ
April 5, 2019 - អន្តរជាតិ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិនកំពុងឈានជិតមកដល់ ហើយអាចត្រូវបានប្រកាសនៅប្រហែល ៤សប្តាហ៍ ក្រោយ ប៉ុន្តែលោកបានព្រមានថា វានឹងពិបាកក្នុងការអនុញ្ញាតឱ្យចិនបន្តធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ប្រសិនបើបញ្ហានៅសល់មិនត្រូវបានដោះស្រាយ។ ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅសេតវិមាន នៅពេលមានកិច្ចប្រជុំជាមួយលោកឧបនាយករដ្ឋមន្រ្តីចិន Liu He លោក Trump បាននិយាយថា ផ្នែកសំខាន់ខ្លះៗនៃកិច្ចព្រមព្រៀងគឺមានការយល់ស្របគ្នា ប៉ុន្តែផ្នែកខ្លះនៅតែមានការខ្វែងគំនិតគ្នា។ លោក Trump បាននិយាយបន្ថែមថា លោកនឹងធ្វើកិច្ចប្រជុំកំពូលមួយជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនភីង ប្រសិនបើមានកិច្ចព្រមព្រៀងណាមួយ។ ប្រទេសចិន និងសហរដ្ឋអាមេរិកកំពុងស្ថិតនៅចំកណ្តាលនៃការចរចារមួយ ដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មរយៈរាប់ខែយ៉ាងយូររវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗទាំង ២ ដែលបានធ្វើឱ្យទីផ្សារសកលលោករង្គោះរង្គើ។ ហើយលោក Trump
April 5, 2019 - អន្តរជាតិ
ខណៈដែលខ្យល់កខ្វក់នៅតែបន្តវាយប្រហារនៅភាគខាងជើងប្រទេសថៃ នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា បានធ្វើដំណើរទៅខេត្តឈៀងម៉ៃកាលពីម្សិលមិញ ហើយបានសន្យាផ្តល់ជំនួយរដ្ឋាភិបាលយ៉ាងពេញទំហឹង ដើម្បីធ្វើយ៉ាងណាឱ្យដោះស្រាយវិបត្តិនេះបាន។ តំបន់នេះហាក់ដូចជាត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងនៅឆ្នាំនេះដោយសារអ័ព្ទអាក្រក់ ដែលជាគ្រោះធម្មជាតិប្រចាំឆ្នាំ បណ្តាលមកពីការឆេះព្រៃ ការដុតភ្លើងខុសច្បាប់ ក្នុងកំឡុងពេលរដូវក្តៅ។ នៅវេលាម៉ោង ២ រសៀល ថ្ងៃអង្គារ តំបន់ភាគខាងជើងជាច្រើនដូចជា៖ ខេត្តណាន ផៃយ៉ាវ ឡាំប៉ាង ឈៀងម៉ៃ ម៉ៃហុងសុង និងឈាងរ៉ៃ សុទ្ធតែរងការវាយប្រហារដោយខ្យល់អាក្រក់ ខណៈដែលខ្យល់អាក្រក់ខ្លាំងបំផុតបានវាប្រហារតំបន់ជិតព្រំដែនភូមា គឺខេត្ត ម៉ៃហុងសុង ដែលវាឡើងខ្ពស់រហូតដល់ ២៥៦ មីក្រូក្រាម/ម៉ែត្រគូប ខណៈលោក ប្រាយុទ្ធ ចាន់អូចា បានសន្យាថា
April 3, 2019 - រថយន្ត
នេះជាលើកទីមួយដែលម៉ូដែល Explorer របស់ Ford បានឈានជើងដល់អឺរ៉ុប។ រថយន្តប្រភេទ SUV ធំបំផុតរបស់អាមេរិកដែលទទួលបានជោគជ័យបំផុតមួយនេះ នឹងមានមុខនៅលើទ្វីបអឺរ៉ុបជាមួយនឹង PHEV powertrain ដែលមានទាំងម៉ាស៊ីនហ្គាស EcoBoost V6 ទំហំ 3.0លីត្រ បង្កើតបានកម្លាំង 350សេះ (261 គីឡូវ៉ាត់) និងម៉ូទ័រអេឡិចត្រិច ដែលល្អសម្រាប់កម្លាំង 100សេះ (75 គីឡូវ៉ាត់រ) បន្ថែមទៀត។ ទាំង 2 រួមបញ្ចូលគ្នានឹងធ្វើឱ្យរថយន្តមានកម្លាំងរហូតដល់ 450សេះ (335 គីឡូវ៉ាត់) និង 620
April 3, 2019 - អន្តរជាតិមន្ទីរពេទ្យសម្ភពមួយនៅវៀតណាម បើកដំណើរការធនាគារទឹកដោះ ដើម្បីផ្គត់ផ្គង់ទឹកដោះធម្មជាតិដល់កុមារដែលខ្វះខាត
មន្ទីរពេទ្យសម្ភពឈានមុខគេមួយនៅទីក្រុងហូជីមិញ គ្រោងនឹងបើកដំណើរការធនាគារទឹកដោះគោស្តង់ដារអន្តរជាតិដំបូងរបស់ទីក្រុងនៅសប្តាហ៍ក្រោយ ដែលជាដំណោះស្រាយចំពោះភាព «កង្វះទឹកដោះគោជីវសាស្ត្រ» សម្រាប់ទារកទើបនឹងកើត។ ប្រធាននាយកដ្ឋាននៅមន្ទីរពេទ្យ Tu Du Maternity បានមានប្រសាសន៍ថា ធនាគារទឹកដោះនឹងជួយថែរក្សាប្រភពទឹកដោះ ដើម្បីផ្គត់ផ្គង់សម្រាប់ទារកដែលកើតមិនគ្រប់ខែ។ ធនាគារទឹកដោះរបស់មនុស្សនេះ គឺជាសេវាកម្មមួយសម្រាប់អ្នកដែលមានបំណងចែកចាយទឹកដោះរបស់ពួកគេ និងបរិច្ចាគទឹកដោះទៅដល់ទារកដែលងាយរងគ្រោះ កុមារកំព្រា ឬម្តាយដែលមិនសូវមានទឹកដោះ។ ជាមធ្យមមន្ទីរពេទ្យ Tu Du Maternity បញ្ជូន និងផ្តល់ការព្យាបាលដល់ទារកប្រហែលជា ៦,០០០ ទៅ ៧,០០០នាក់ ដែលកើតមកមានទម្ងន់ស្រាលជារៀងរាល់ឆ្នាំ ប៉ុន្តែមានតែ ៣០ភាគរយ នៃទារកទើបកើត (ដែលមានជំងឺ) អាចបៅដោះដោយម្តាយរបស់ពួកគេបាន។ គួរឱ្យដឹងផងដែរថា ធនាគារទឹកដោះរបស់មនុស្សដំបូងគេនៅលើពិភពលោក
April 3, 2019 - បច្ចេកវិទ្យា
ប្រទេសកូរ៉េខាងត្បូងនឹងក្លាយជាប្រទេសដំបូងគេបង្អស់ ដែលនឹងផ្តល់ជូននូវការទំនាក់ទំនងឥតខ្សែជំនាន់ទី ៥ (5G) នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០១៩ នេះ។ ក្រុមហ៊ុនទូរគមនាគមន៍ចំនួន ៣ របស់កូរ៉េខាងត្បូងដូចជា៖ KT, SK Telecom និង LG Uplus ក៏កំពុងនឹងធ្វើឱ្យបណ្តាញ 5G អាចប្រើបាននៅលើស្មាតហ្វូន Galaxy S10 5G របស់ក្រុមហ៊ុន Samsung Electronics ផងដែរ។ ចំពោះស្មាតហ្វូន Huawei, Nokia, Ericsson ក៏ត្រូវបានធ្វើតេស្តយ៉ាងជោគជ័យផងដែរ ជាមួយនឹងបណ្តាញ 5G
April 3, 2019









