autoadmin
  • អន្តរជាតិ

    យោងតាមសារព័ត៌មាន CNN បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌូណេស៊ីប្រកាសថា នៅខែមករា ឆ្នាំ២០២០ ទិសដៅទេសចរណ៍ដ៏ពេញនិយមកោះកូម៉ូដូ ដែលជាកោះសម្បូរសត្វត្រកួតយក្សរបស់ពិភពលោក នឹងត្រូវបិទទ្វារ ១ឆ្នាំ មិនឱ្យភ្ញៀវទេសចរចូលមកលេងនោះទេ។ ហេតុផលគឺដោយសារពួកគេរកឃើញថា មានការជួញដូរសត្វត្រកួតយក្ស (Komodo Dragon) ចំនួន ៤១ក្បាល នៅលើបណ្តាញសង្គម Facebook ក្នុងតម្លៃ ៣៥,០០០ ដុល្លារអាមេរិក/ក្បាល។ សត្វត្រកួតយក្ស គឺជាពូជសត្វល្មូនដែលធំជាងគេបំផុតនៅលើពិភពលោក និងជាសត្វមានពិស សូម្បីតែខាំតែបន្តិចក៏អាចមានគ្រោះថ្នាក់បានដែរ។ ប្រភេទសត្វនេះក៏ត្រូវបានចាត់ជាប្រភេទ «ងាយរងគ្រោះ» ក្រោមបញ្ជីក្រហម ICUN ។ រឿងដែលគួរឱ្យចាប់អារម្មណ៍មួយទៀតអំពីសត្វត្រកួតយក្សកូម៉ូដូគឺថា ឈាមរបស់ពួកវាផ្ទុកនូវ antimicrobial

    April 3, 2019
  • អន្តរជាតិ

    ផ្សារទំនើបវៀតណាមមួយចំនួនបានចាប់ផ្តើមប្រើស្លឹកចេកសម្រាប់ខ្ចប់បន្លែ ដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិច។ ជុំវិញការកាត់បន្ថយផ្លាស្ទីកនេះ អ្នកទិញអីវ៉ាន់នៅផ្សារ Lotte Mart ក្នុងស្រុកលេខ ៧ របស់ទីក្រុងហូជីមិញ ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលពួកគេបានឃើញ ដើមខ្ទឹម ពោតបារាំង និងបន្លែដទៃទៀត សុទ្ធតែត្រូវបានរុំនៅក្នុងស្លឹកចេក។ យ៉ាងណាមិញអ្នកតំណាងផ្សារទំនើបបាននិយាយថា ក្រុមហ៊ុនកំពុងពិសោធន៍ប្រើស្លឹកដើម្បីខ្ចប់បន្លែនៅតាមហាងទំនិញ ហើយគ្រោងនឹងពង្រីកការប្រើប្រាស់នេះនៅពេលក្រោយទៀត។ អ្នកតំណាងបានបន្ថែមថា នេះគឺជាផ្នែកមួយនៃផែនការដើម្បីបង្កើនការប្រើប្រាស់ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន មិនត្រឹមតែសម្រាប់បន្លែប៉ុណ្ណោះទេ ថែមទាំងសម្រាប់សាច់ស្រស់ទៀតផង។ ចំពោះអ្នកទិញអីវ៉ាន់ក្នុងស្រុកវិញ ពួកគេក៏បានសម្តែងការគាំទ្រចំពោះការផ្លាស់ប្តូរនេះផងដែរ។ ក្នុងនោះអ្នកទិញអីវ៉ាន់ម្នាក់បាននិយាយថា៖ «នៅពេលខ្ញុំឃើញបន្លែរុំនៅក្នុងស្លឹកចេកដ៏ស្រស់ស្អាតទាំងនេះ ខ្ញុំកាន់តែមានឆន្ទៈក្នុងការទិញ ខ្ញុំគិតថាគំនិតផ្តួចផ្តើមនេះនឹងជួយអ្នកភូមិឱ្យយល់ដឹងបន្ថែមអំពីការការពារបរិស្ថាន»៕ អត្ថបទ៖ លីដា ប្រភព៖ vnexpress

    April 3, 2019
  • អន្តរជាតិ

    Ellen DeGeneres កំពុងជម្រុញឱ្យធ្វើពហិការ ទៅលើអចលនទ្រព្យទាំងអស់របស់ក្រុមហ៊ុន Dorchester Collection ដែលកាន់កាប់ដោយស្តេចស៊ុលតង់ Hassanal Bolkiah នៃប្រ៊ុយណេ។ តារាទូរទស្សន៍ស្រី ដែលជាអ្នកស្រឡាញ់ភេទដូចគ្នាម្នាក់នេះ បានបង្ហោះសារបញ្ជី «ឈ្មោះសណ្ឋាគារដែលគួរតែជៀសវាង» ដើម្បីជម្រុញឱ្យមានការធ្វើពហិការ ទៅក្នុងបណ្តាញសង្គម Twitter រាប់បញ្ចូលទាំងសណ្ឋាគារ Beverly Hills និងសណ្ឋាគារ Bel-Air។ គាត់ក៏បានរួមបញ្ចូលសារមួយ ដែលលើកទឹកចិត្តដល់អ្នកដើរតាមគាត់ឱ្យ «ក្រោកឡើង» និង «បង្ហាញទៅកាន់ពិភពលោក»។, Ellen DeGeneres បានធ្វើដូច្នេះ ចំពេលមុនមួយថ្ងៃនៃការដាក់ឱ្យអនុវត្តច្បាប់ Sharia ដែលនឹងត្រូវចូលជាធរមានក្នុងប្រទេសប៊្រុយណេនៅថ្ងៃពុធនេះ ហើយវានឹងអនុញ្ញាតឱ្យមានការគប់ដុំថ្ម

    April 3, 2019
  • អន្តរជាតិ

    អតីតមេដឹកនាំម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ (Najib Razak) នឹងត្រូវកាត់ទោស ក្នុងថ្ងៃពុធ ទី ០៣ ខែមេសា ជុំវិញរឿងអាស្រូវហិរញ្ញវត្ថុមានតម្លៃរាប់ពាន់លានដុល្លារ ដែលបានរួមចំណែកដល់ការបាត់បង់សម្ព័ន្ធភាពយូរអង្វែងរបស់លោកកាលពីឆ្នាំមុន និងបានធ្វើឱ្យមានការភ្ញាកផ្អើលជុំវិញពិភពលោក។ បុរសវ័យ ៦៥ឆ្នាំ រូបនេះនឹងត្រូវប្រឈមនឹងការកាត់ក្តីជាលើកដំបូង ជុំវិញការជាប់ពាក់ព័ន្ធរបស់គាត់ក្នុងការលួចយកមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាព 1MDB ដែលជាមូលនិធិរបស់រដ្ឋមួយ បង្កើតឡើងដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ។ លោក និងបក្សពួកត្រូវបានចោទប្រកាន់ពីបទពុករលួយ និងបានចំណាយប្រាក់ទាំងនោះទៅលើអចលនទ្រព្យ ស្នាដៃសិល្បៈ… ល។ លោកក៏ស្ទើរតែមានតំណែងបន្ថែមមួយទៀតកាលពីឆ្នាំមុនដើម្បីពង្រឹងអំណាចកាន់តែខ្លាំង ប៉ុន្តែគួរឱ្យស្តាយ ក្រោយពេលមានការស៊ើបអង្កេតគាត់ក៏អស់អ្វីៗគ្រប់យ៉ាងទៅវិញ៕ អត្ថបទ៖ លីដា ប្រភព៖ channelnewsasia

    April 3, 2019
  • អន្តរជាតិ

    សាកសពត្រីបាឡែនពោះធំមួយក្បាលត្រូវបានគេប្រទះឃើញនៅកោះ Sardinia របស់ប្រទេសអ៊ីតាលីកាលពីសប្តាហ៍មុន ខណៈដែលកូនរបស់វាក៏បានស្លាប់ទៅជាមួយ ហើយនៅក្នុងក្រពះរបស់វាក៏ត្រូវបានគេរកឃើញថា មានសំរាមផ្លាស្ទីកចំនួន ២២ គីឡូក្រាម ផងដែរ។ វាពិតជារឿងគួរឱ្យសោកស្តាយបំផុត ដែលសំរាមផ្លាស្ទីកនៅក្នុងសមុទ្រកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលជារឿយៗសំរាមទាំងនេះបានបំផ្លាញដល់ប្រព័ន្ធអេកូឡូស៊ី ជាពិសេសគឺសត្វដែលរស់នៅក្នុងសមុទ្រ។ លោក Luca Bittau ប្រធានក្រុមរបស់ SeaMe បានប្រាប់ CNN ថា នៅក្នុងពោះសាកសពត្រីបាឡែននេះ មានទាំងសំរាមផ្លាស្ទីក សំណាញ់សម្រាប់នេសាទត្រី និងកាកសំណល់ផ្សេងៗដែលស្ទើរតែមិនអាចកំណត់អត្តសញ្ញាណបាន។ ត្រីបាឡែននេះស្លាប់ទាំងមានផ្ទៃពោះ ហើយវាប្រហែលជាជិតរលូតទៀតផង មុនពេលដែលវាស្លាប់ និងអណ្តែតមកច្រាំង។ គួររំឭកផងដែរថា កាលពីប៉ុន្មានរយៈមុនក៏មានករណីសំរាមក្នុងពោះត្រីបាឡែន និងបណ្តាលឱ្យវាស្លាប់ដូចគ្នានេះដែរនៅក្នុងប្រទេសហ្វីលីពីន៕ អត្ថបទ៖ លីដា

    April 2, 2019
  • អន្តរជាតិ

    កាលពីថ្ងៃចន្ទ ទី ០១ ខែមេសា មន្ត្រីប៉ូលីសបានផ្តល់រង្វាន់កិត្តិយសដល់ឆ្កែពូជ Akita និងម្ចាស់របស់វា ដោយសារឆ្កែមួយក្បាលនោះបានជួយសង្គ្រោះស្ត្រីវ័យចំណាស់ម្នាក់ឱ្យរួចផុតពីសេចក្តីស្លាប់។ ឆ្កែពូជ Akita នេះត្រូបានគេឱ្យដឹងថា មានឈ្មោះ Mame មានអាយុ ១២ឆ្នាំ ចំណែកស្រ្តីជាម្ចាស់មានឈ្មោះថា Megumi Takeuchi អាយុ ៥៧ឆ្នាំ។ នៅថ្ងៃកើតហេតុម្ចាស់របស់ Mame បាននាំគេចេញក្រៅនៅម្តុំភាគខាងជើងប្រទេសជប៉ុន ខណៈពេលនោះ Mame បានឃើញស្ត្រីម្នាក់អាយុប្រហែល ៩០ឆ្នាំ ស្លៀកខោអាវដេកយប់ បានសន្លប់នៅនឹងផ្លូវម្ខាងទៀត ហើយ Mame ក៏បានឱ្យដំណឹងមកម្ចាស់វាភ្លាម។ ស្ត្រីចំណាស់ដែលបានសន្លប់នោះត្រូវបានគេឱ្យដឹងថា គាត់មានបញ្ហា

    April 2, 2019
  • អន្តរជាតិ

    សូមកត់សម្គាល់ប្រសិនបើអ្នក ឬនរណាម្នាក់ ដែលអ្នកស្គាល់កំពុងតែប្រើផលិតផលសម្ផស្សទាំង ២ នេះ! ព្រោះថា ទីភ្នាក់ងារជាតិគ្រប់គ្រងឱសថជាតិ (NPRA) នៃក្រសួងសុខាភិបាលម៉ាឡេស៊ីបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ០១ ខែមេសា និងបានឱ្យដឹងថា ពួកគេបានរកឃើញផលិតផល ២ ដែលមានជាតិពុលដែលមានឈ្មោះថា Diphenhydramine។ ផលិតផលទាំង ២ ត្រូវបានគេស្គាល់ឈ្មោះថា ជា Bao Fu Ling Snow Lotus និង Bao Fu Ling Skincare ដោយវាមានសារធាតុ Diphenhydramine ដែលជាសារធាតុត្រូវការការពិនិត្យ និងដាក់ឱ្យប្រើប្រាស់ដោយអ្នកជំនាញខាងសុខភាពប៉ុណ្ណោះ។

    April 2, 2019
  • អន្តរជាតិ

    យោងតាមកាសែត Harian Metro បានឱ្យដឹងថា កូនសិស្សមត្តេយ្យចំនួន ២៣នាក់ នៅខេត្តហឺណាន ប្រទេសចិន ត្រូវបានគេប្រញាប់ប្រញាល់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីគ្រូរបស់ពួកគេបានបំពុលពួកគេ ដោយដាក់ថ្នាំបំពុលចូលទៅក្នុងបបរ។ គ្រូបង្រៀនម្នាក់នោះមានឈ្មោះថា Wang និងត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ បន្ទាប់ពីមានការស៊ើបអង្កេតពីប៉ូលិស។ អាជ្ញាធរបាននិយាយថា សិស្សដែលរងផលប៉ះពាល់ត្រូវបានគេរាយការណ៍ថា បានចាប់ផ្ដើមក្អួត និងបាត់បង់ស្មារតីភ្លាមៗ បន្ទាប់ពីទទួលទានអាហារពេលព្រឹក (បបរ) ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ យ៉ាងណាមិញកុមាររងគ្រោះម្នាក់ កំពុងស្ថិតក្នុងការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ដោយរូបគេរងការពុលអាហារធ្ងន់ធ្ងរ ខណៈ ៧នាក់​ ផ្សេងកំពុងនៅបន្តសម្រាក ហើយផ្សេងៗទៀតបានធូរ និងត្រឡប់ទៅផ្ទះវិញ។ ចំពោះមូលហេតុនៅមិនទាន់មានការបញ្ជាក់លម្អិតនៅឡើយទេ ប៉ុន្តែបើយោងតាម Daily Mail

    April 2, 2019
  • អន្តរជាតិ

    ប្រសិនបើអ្នកធ្លាប់បានទៅហាងធ្វើក្រចកណាមួយ អ្នកប្រហែលជាឧស្សាហ៍បានជួបជាងធ្វើក្រចកដែលជាជនជាតិវៀតណាម ហើយជាការពិតដែលពួកគេហាក់ដូចជាមានវត្តមានគ្រប់ទីកន្លែងទាំងអស់។ ប៉ុន្តែសំណួរសួរថាហេតុអ្វី? តើវាជាប្រពៃណីរបស់គ្រួសារ ដែលធ្វើតគ្នាពីជំនាន់មួយទៅជំនាន់មួយ? តើពួកគេមានសមត្ថភាពពិសេសក្នុងការកាន់កាប់ និងប្រតិបត្តិការអាជីវកម្មប្រភេទទាំងនេះឬ? ឬដោយសារអ្វីផ្សេង? តាមពិតប្រភពដើមកំណើតនៃការងារនេះ គឺគួរឱ្យចាប់អារម្មណ៍ជាងប្រពៃណីរបស់គ្រួសារជនជាតិវៀតណាមទៅទៀត ហើយអ្វីៗទាំងអស់វាចាប់ផ្តើមដោយសង្គ្រាមវៀតណាម ដោយរឿងដំបូងគឺទាក់ទិនជាមួយតួសម្តែងហូលីវូដម្នាក់ និងជនភៀសខ្លួនវៀតណាមចំនួន ២០នាក់។ កាលនោះអ្នកស្រី Tippi Hedren ដែលជាតារាសម្តែងរបស់អាមេរិក និងមានឈ្មោះបោះសំឡេងដោយបានសម្តែងនៅក្នុងខ្សែភាពយន្ត «The Bird» បានចូលទៅកាន់ជុំរំជនភៀសខ្លួននៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ដោយពេលនោះអ្នកស្រីបានព្យាយាមចង់ឱ្យពួកគេមានការងារមួយ ដើម្បីកសាងជីវិតថ្មីនៅលើទឹកដីថ្មីដែលពួកគេភៀសខ្លួនចូលមក។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកស្រីចាប់អារម្មណ៍បំផុតគឺក្រុមជនភៀសខ្លួនទាំង ២០នាក់ ពួកគេចូលចិត្តក្រចករបស់គាត់ ហើយក្រោយមកគាត់ក៏គិតថា ប្រសិនបើពួកគាត់ធ្វើការជាមួយនឹងអ្វីដែលពួកគេស្រឡាញ់ចូលចិត្ត ពួកគេនឹងឆាប់ទទួលបានជោគជ័យនៅលើទឹកដីអាមេរិកនេះជាមិនខាន។ ក្រោយមកអ្នកស្រី Tippi Hedren

    April 1, 2019
  • អន្តរជាតិ

    ថ្មីៗនេះ TripAdvisor ទើបតែបានចេញនូវ «Travelers’ Choice awards» របស់ខ្លួនប្រចាំ ឆ្នាំ២០១៩ សម្រាប់ពាននេះផងដែរ គឺវាត្រូវបានចូលរួមវាយតម្លៃដោយអ្នកទស្សនារាប់លាននាក់ ដែលបានបោះឆ្នោតឱ្យគោលដៅទេសចរណ៍ដែលពេញនិយមនានានៅជុំវិញពិភពលោក។ មិនថាអ្នកកំពុងស្វែងរកគោលដៅទេសចរណ៍ជាលក្ខណៈឆ្នេរខ្សាច់ ឬទីក្រុងមានសភាពអ៊ូអរនោះទេ នៅទីនេះគឺជាបណ្តុំគោលដៅចម្រុះសម្រាប់ការជ្រើសរើសរបស់លោកអ្នក។ ហើយសម្រាប់ខេត្ត សៀមរាប របស់កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ ក៏បានជាប់ចំណាត់ថ្នាក់មួយក្នុងចំណោតចំណាត់ថ្នាក់កំពូលទាំង ២៥ ផងដែរ យ៉ាងណាមិញខាងក្រោមនេះគឺជាទីតាំងកំពូលទាំង ២៥ ដែលជាគោលដៅទេសចរណ៍ល្អបំផុតរបស់ពិភពលោកក្នុង ឆ្នាំ២០១៩ ៖ ១. ទីក្រុងឡុងដ៍, ចក្រភពអង់គ្លេស ២. ប៉ារីស, ប្រទេសបារាំង ៣. ទីក្រុងរ៉ូម, នៃអ៊ីតាលី

    April 1, 2019