autoadmin
  • អន្តរជាតិ

    តៃវ៉ាន់គ្រោងនឹងបង្កើនការដាក់ទណ្ឌកម្មចំពោះនរណាម្នាក់ដែលបើកបរក្នុងពេលស្រវឹង និងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ខណៈការកាត់ទោសនឹងអាចឈានដល់ការប្រហារជីវិតសម្រាប់ករណីធ្ងន់ធ្ងរ (របួសដល់ស្លាប់) ដែលនេះបានធ្វើឱ្យមានការមិនពេញចិត្តពីក្រុមសិទ្ធិមនុស្ស។ ក្រុមមន្ត្រីបាននិយាយថា គណៈរដ្ឋមន្រ្តីកាលពីម្សិលមិញ បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីក្រមព្រហ្មទណ្ឌ ដែលអាចឱ្យអ្នកបើកបរក្នុងពេលស្រវឹងមានទោសប្រហារជិវិត ប្រសិនបើអំពើនោះត្រូវបានចាត់ទុកជា «ចេតនា» របស់ជនបង្ក។ សព្វថ្ងៃច្បាប់សម្រាប់ករណីបែបនេះ ត្រូវបានតុលាការកាត់ទោសឱ្យជាប់គុកត្រឹមតែ ១០ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែសំណើថ្មីនេះនឹងបង្កើនទោសជាប់ពន្ធនាគារដល់ជនល្មើស ដែលប្រព្រឹត្តបទល្មើសជាថ្មីម្តងទៀតក្នុងរយៈពេល ៥ឆ្នាំ។ ពួកគេប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត និង ជាប់គុករយៈពេល ១២ឆ្នាំ ចំពោះករណីបង្ករបួសធ្ងន់ធ្ងរ។ ក្រសួងយុត្ដិធម៌បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ករណីបើកបរដែលនាំឱ្យស្លាប់មានច្រើនពេក … អ្នកបើកបរដែលផឹកស្រាស្រវឹងបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរ ដែលនាំឱ្យមានការស្លាប់ និងធ្វើឱ្យគ្រួសារសពមានការឈឺចាប់មិនអាចបំភ្លេចបាន»។ យ៉ាងណាក៏ដោយការដាក់ទោសដល់ថ្នាក់ប្រហារជីវិតនេះត្រូវបានអនុវត្តក្នុងប្រទេសតិចតួចបំផុត ក្នុងនោះក៏មានប្រទេសចិនផងដែរ៕ អត្ថបទ៖ លីដា

    March 29, 2019
  • អន្តរជាតិ

    កម្រិតខ្យល់កខ្វក់នៅតែមានខ្ពស់នៅក្នុងតំបន់ភាគខាងជើង ជាមួយនឹងការចុះថយតិចតួចនៅតាមព្រំដែនដែលមានផ្សែងអ័ព្ទ។ នាយកផ្នែកធនធានធម្មជាតិ និងបរិស្ថានខេត្តឈៀងម៉ៃ លោក Saratcha Suriyakul Na Ayudhaya និយាយថា វិស័យសាធារណៈឯកជន និងវិស័យដទៃទៀតរួមចំណែកក្នុងការកាត់បន្ថយកម្រិតនៃការបំពុលបរិយាកាស តាមរយៈការបាញ់ទឹក និងការសំអាតផ្លូវ។ ប៉ុន្តែកម្រិតនៃការបំពុលបរិយាកាស និងផ្សែងអ័ព្ទនៅតែមាន បើទោះបីជាមានកិច្ចប្រឹងប្រែងដ៏ល្អបំផុតដែលជាការចូលរួមរបស់អ្នកស្រុកក៏ដោយ។ តំបន់ជាច្រើននៅឈៀងម៉ៃត្រូវបានគេរាយការណ៍ថា នៅតែមានផលប៉ះពាល់ពីខ្យល់កខ្វក់ ដែលកម្រិតពី ៦៣-៩០ មីក្រូក្រាមក្នុង/ម៉ែត្រគូប។ ភាគច្រើននៃបញ្ហាខ្យល់កខ្វក់នៅឈៀងម៉ៃ ភាគច្រើនដោយសារតែភ្លើងឆេះព្រៃ សរុបមាន ៣១កន្លែង ថ្មីៗគិតត្រឹមរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។ របាយការណ៍របស់ PCD បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី ១

    March 29, 2019
  • អន្តរជាតិ

    អូស្រ្តាលី៖ បឹងក្នុងឧទ្យាននៅមែលប៊នមួយ បានប្រែទៅជាពណ៌ផ្កាឈូកធម្មជាតិឯកឯង ដែលបានទាក់ទាញអ្នកទស្សនាចូលចិត្តថតរូបយ៉ាងច្រើន។ បឹងអំបិលនៅតំបន់ Westgate Park របស់ទីក្រុងមែលប៊ននេះ បានប្រែក្លាយជាពណ៌ផ្កាឈូកដ៏ស្រស់ស្អាតកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ បឹងដែលមានព៌ណឆើតឆាយនេះ ត្រូវបានបង្កើតឡើងដោយពន្លឺព្រះអាទិត្យជាច្រើន ជាមួយនឹងភ្លៀងធ្លាក់ និងសីតុណ្ហភាពក្តៅគួរសម។ នៅក្នុងលក្ខខណ្ឌទាំងនោះ សារាយរបស់បឹងនេះក៏ផលិតបានសារធាតុពណ៌ក្រហមម៉្យាងហៅថា beto carotene ដែលជាលទ្ធផលបានបង្ហាញថា អ្នកទេសចរនាំគ្នាមកទីនេះរៀងរាល់រដូវក្តៅចាប់តាំងពី ឆ្នាំ២០១៣ មកម្ល៉េះ។ បើមើលតាមរូបភាព អ្នកមកទស្សនាទាំងនោះបានស្លៀកពាក់ឱ្យសាកសម និងស៊ីគ្នាទៅតាមផ្ទៃបឹងពណ៌ផ្កាឈូកនៅខាងក្រោយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយអាជ្ញាធរបានស្នើសុំភ្ញៀវទេសចរ កុំឱ្យនៅជិតស្និទ្ធនឹងបឹងនោះពេក ព្រោះកម្រិតអំបិលរបស់ទឹកបឹងអាចធ្វើឱ្យស្បែកឆាប់រលាក។ នៅលើបណ្តាញសង្គម អ្នកទស្សនាក៏បានព្រមានដល់អ្នកដទៃទៀតអំពី «ក្លិនស្អុយ» របស់បឹង។ ពណ៌ផ្កាឈូករបស់បឹងនេះជាទូទៅមានរយៈពេលរហូតដល់ចុងរដូវស្លឹកឈើជ្រុះ ហើយត្រលប់ទៅជាព៌ណខៀវវិញនៅពេលសីតុណ្ហភាពចុះត្រជាក់៕ អត្ថបទ៖

    March 29, 2019
  • អន្តរជាតិ

    ចំនួនអ្នកស្លាប់ដោយសារភ្លើងឆាបឆេះកាត់តាមអាគារខ្ពស់ (skyscraper) នៅបង់ក្លាដេស បានកើនឡើងដល់ ២៥នាក់ ហើយ គិតត្រឹមថ្ងៃសុក្រ ទី២៩ ខែមីនា។ ក្នុងនោះមានជនរងគ្រោះខ្លះបានលោតពីលើអាគារ ទើបបណ្តាលឱ្យពួកគេស្លាប់ ខណៈដែលអ្នកពន្លត់អគ្គីភ័យបានព្យាយាមជួយសង្គ្រោះ និងរកមើលជនរងគ្រោះតាមកន្លែងដែលបានឆាបឆេះ។ ហេតុការណ៍នេះគឺកើតឡើង ដោយសារអណ្តាតភ្លើងបានឆេះឆ្លងកាត់អាគារកម្ពស់ ២២ជាន់ នៅឯក្រុង Dhaka ដែលបានធ្វើឱ្យបុគ្គលិកការិយាល័យជាច្រើននាក់ផ្សេងទៀតជាប់គាំង។ របាយការណ៍ក៏បានឱ្យដឹងថា យ៉ាងហើចណាស់មានមនុស្ស ៦នាក់ បានស្លាប់ដោយការព្យាយាមលោតចុះមកក្រោមដើម្បីគេចពីអគ្គិភ័យ ខណៈ ១៩នាក់ ផ្សេងទៀតត្រូវបានសន្និដ្ឋានថាស្លាប់។ ជនរងគ្រោះផ្សេងទៀតបានសម្រូតខ្លួនចុះក្រោមតាមរយៈខ្សែកាប ហើយខ្លះទៀតក៏ត្រូវបានក្រុមសង្គ្រោះជួយសង្គ្រោះបានទាន់ពេល។ មូលហេតុដែលបណ្តាលឱ្យមានការឆាបឆេះសន្ធោ​សន្ធៅនៅមិនទាន់បានរកឃើញនៅឡើយ ប៉ុន្តែយ៉ាងណាមិញប៉ូលីសបាននិយាយថា ពួកគេកំពុងទាក់ទងទៅម្ចាស់អគារនេះ ដែលវាជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ពួកគេ៕ អត្ថបទ៖ លីដា

    March 29, 2019
  • អន្តរជាតិ

    យោងតាមទំព័រសារព័ត៌មាន BBC បានឱ្យដឹងថា នារីមានផ្ទុកជំងឺអេដស៍ម្នាក់ បានបរិច្ចាគតំរងនោមរបស់គាត់ទៅឱ្យអ្នកជំងឺដែលត្រូវការម្នាក់ទៀត ហើយនេះគឺជាលើទីមួយរបស់ពីភពលោកហើយ ដែលអ្នកជំងឺអេដស៍ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការបរិច្ចាគសរីរាង្គ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅឯសាកលវិទ្យាល័យ Johns Hopkins នៅទីក្រុង Baltimore រដ្ឋ Maryland ដោយទាំងអ្នកជំងឺ និងអ្នកបរិច្ចាគ កំពុងស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ។ នារីម្នាក់នោះត្រូវបានគេឱ្យដឹងថា មានឈ្មោះ Nina Martinez ជាមួយនឹងកិច្ចប្រតិបត្តិការរបស់វេជ្ជបណ្ឌិត Dorry Segev និង វេជ្ជបណ្ឌិត Christine Durand ។ គួររំឭកដែរថា ជាធម្មតាអ្នកមានជំងឺអេដស៍តែងតែខ្សោយតំរងនោម ប៉ុន្តែថ្នាំ anti-retroviral ប្រភេទថ្មីសម្រាប់អ្នកជំងឺអេដស៍ ហាក់ដូចជាថែរក្សាតំរងនោមពួកគេឱ្យមានសុវត្ថិភាព។

    March 29, 2019
  • អន្តរជាតិ

    បុរសម្នាក់បានស្លាប់ បន្ទាប់ពីទទួលទានសាច់ជ្រូកដែលចម្អិននៅឆៅ ហើយបានបង្ករឱ្យប៉ារ៉ាស៊ីត larvae លុកលុយទៅខួរក្បាលរបស់គាត់។ បុរសម្នាក់នោះត្រូវបានគេឱ្យដឹងថា មានវ័យ ១៨ឆ្នាំ មិនត្រូវបានបញ្ចេញអត្តសញ្ញាណ និងមកពីប្រទេសឥណ្ឌា។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីគាត់មានការប្រកាច់ ហើយសន្លប់។ ការស្កេនខួរក្បាលដោយ MRI បានបង្ហាញថា អ្នកជំងឺមានដំពក (cysts) នៅលើខួរក្បាលរបស់គាត់ ជាមួយនឹងការខូចខាត ដែលធ្វើឱ្យគាត់មានជំងឺដុំគីសក្នុងប្រព័ន្ធសរសៃប្រសាទ (neurocysticercosis)។ ជំងឺនេះកើតមានឡើងនៅពេលប៉ារ៉ាស៊ីត larvae ដែលមាននៅក្នុងសាច់ជ្រូកមិនត្រូវបានចម្អិនឱ្យឆ្អិនល្អ ហើយពួកវានឹងប្រមូលផ្តុំនៅក្នុងខ្លួនមនុស្ស។ បន្ទាប់មកប៉ារ៉ាស៊ីតនេះនឹងឈ្លានពានប្រព័ន្ធសរសៃប្រសាទកណ្តាល និងបង្កឱ្យមានការប្រកាច់ (Tonic-clonic seizure ដែលមានរយៈពេលពី ១ ទៅ ៣នាទី)។

    March 29, 2019
  • អន្តរជាតិ

    ការស្រាវជ្រាវបានបង្ហាញថា ម្តាយដែលជក់បារីអំឡុងពេលមានផ្ទៃពោះអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពកូនៗ ជាពិសេសគឺកូនស្រីរបស់ពួកគេក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។ ស្ត្រីត្រូវបានព្រមានអំពីហានិភ័យនៃការជក់បារីនៅពេលមានផ្ទៃពោះជាច្រើនឆ្នាំមកហើយ ដោយហានិភ័យរបស់វានឹងធ្វើឱ្យកូនក្នុងពោះប្រឈមនឹងបញ្ហាបេះដូង និងបញ្ហាសុខភាពដទៃទៀត។ យ៉ាងណាក៏ដោយសម្រាប់នៅអង់គ្លេសវិញ យ៉ាងហើចណាស់ក៏មានស្ត្រី ៦៥,០០០នាក់ នៅតែបន្តជក់បារីជារៀងរាល់ឆ្នាំ។ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Cambridge បានរកឃើញថា ការខូចខាតនេះកាន់តែធំឆ្ងាយជាងការគិតទៅទៀត ដោយការរកឃើញថ្មីបានបង្ហាញថា វាមិនត្រឹមតែប៉ះពាល់ដល់កូនៗរបស់ពួកគេ ប៉ុន្តែវានឹងធ្វើឱ្យពួកគេបាត់បង់ឱកាសមានចៅផងដែរ។ ដោយតាមការធ្វើតេស្ដទៅលើសត្វកណ្តុរពួកគេបានរកឃើញថា កូននៅក្នុងពោះរបស់អ្នកជកបារីនឹងថយចុះសមត្ថភាពដែលអាចមានកូនទៅថ្ងៃអនាគត ពោលគឺវាធ្វើឱ្យខ្វះខាតអុកស៊ីសែន ដែលនឹងបណ្តាលឱ្យជាលិកាអូវែរបស់ពួកគេឆាប់ចាស់។ ដូច្នេះស្ត្រីមិនគួរេជក់បារីកំឡុងពេលមានផ្ទៃពោះនោះឡើយ ជៀសវាងលទ្ធផលដែលប៉ះពាល់ដល់មនុស្សគឺដូចជាការសិក្សាលើសត្វកណ្ដុរដែរ៕ អត្ថបទ៖ លីដា ប្រភព៖ dailymail

    March 29, 2019
  • អន្តរជាតិ

    ថៃ៖ មនុស្ស ៩នាក់ ត្រូវបានឃាត់ខ្លួនពីបទផ្សព្វផ្សាយ «ពត៌មានក្លែងក្លាយ» ទៅលើបណ្តាញសង្គម Facebook ដោយមានការប្រកាសអំពីការដកហូតតំណែងរបស់មន្ត្រីបោះឆ្នោតមួយចំនួន និងសន្លឹកឆ្នោតក្លែងក្លាយ បន្ទាប់ពីមានការស្ទង់មតិដ៏ចម្រូងចម្រាសនៅក្នុងព្រះរាជាណាចក្រមួយនេះ។ ជនជាប់ចោទអាចប្រឈមនឹងការជាប់គុក ៥ឆ្នាំ និងពិន័យជាប្រាក់ជាង ៣,០០០ ដុល្លារអាមេរិក។ ថៃបានធ្វើការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅ ហើយវាគឺជាលើកដំបូង បន្ទាប់ពីរដ្ឋប្រហារ ឆ្នាំ២០១៤។ ទាំងគណបក្ស Phalang Pracharat ដែលគាំទ្រដោយពួកយោធា និងគណបក្ស Pheu Thai ដែលជាគូប្រជែក គឺកំពុងតែដណ្ដើមយកឈ្នះជានាយករដ្ឋមន្ត្រីថ្មី។ លទ្ធផលជាផ្លូវការពេញលេញមិនទាន់បានចេញផ្សាយនៅឡើយទេ ប៉ុន្តែសំណួរកំពុងតែចោទឡើង ជុំវិញភាពមិនប្រក្រតីនៃការបោះឆ្នោតនេះ ដែលវាអាចធ្វើឱ្យលទ្ធផលប្រែប្រួល។ យ៉ាងណាមិញដើម្បីតែងតាំងនាយករដ្ឋមន្ត្រីថ្មី គណបក្សដែលទទួលជ័យជម្នះត្រូវតែឈ្នះកៅអីជាងពាក់កណ្តាល

    March 28, 2019
  • អន្តរជាតិ

    ប្រ៊ុយណេអាចចាប់ផ្តើមការវាយ ឬគប់ដុំថ្មឱ្យស្លាប់ ទៅលើក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ចាប់ពីសប្តាហ៍ក្រោយបន្ទាប់ពីច្បាប់ថ្មីត្រូវបានណែនាំ។ ជាការពិតប្រទេសសម្បូរប្រេងដ៏តូចមួយនេះ បានអនុវត្តច្បាប់ Sharia យូរមកហើយ ដោយពួកអ្នកស្រឡាញ់ភេទដូចគ្នាអាចនឹងត្រូវជាប់គុករហូតដល់ ១០ឆ្នាំ។ ប៉ុន្តែចាប់ពីដើមខែក្រោយនេះ រដ្ឋាភិបាលគ្រោងកែប្រែក្រមព្រហ្មទណ្ឌថ្មី ដោយមានន័យថា សហគមន៍ LGBT និងអ្នកផិតក្បត់ នឹងត្រូវបានគេដាក់ទោសដោយការគប់ដុំថ្មសម្លាប់ ចំណែកចោរប្លន់ប្រឈមនឹងការកាត់ដៃ ឬជើងចោល។ ពីមុនមកគ្រាន់តែការស្រឡាញ់ភេទដូចគ្នា ចាត់ទុកថាជាអំពើខុសច្បាប់ទៅហើយនៅក្នុងប្រទេសប្រ៊ុយណេ ហើយអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១០ឆ្នាំ ទៀតផង។ យ៉ាងណាក៏ដោយក្រុមសិទ្ធិមនុស្សបាននិយាយថា ការផ្លាស់ប្តូរច្បាប់ថ្មីនេះនឹងអនុញ្ញាតឱ្យមានការវាយនឹងរំពាត់ និងគប់ដុំថ្មដល់ស្លាប់ សម្រាប់អ្នកកាន់សាសនារបស់រដ្ឋដែលរកឃើញថា មានទោសពីបទផិតក្បត់ និងការចាប់រំលោភ៕ អត្ថបទ៖ លីដា ប្រភព៖ dailymail

    March 28, 2019
  • អន្តរជាតិ

    ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា ការទទួលទានស្រាក្រហម ឬស (white wine & red wine) មួយដបក្នុងមួយសប្តាហ៍ បង្កើនហានិភ័យនៃជំងឺមហារីក ហើយវាមានបរិមាណស្មើនឹងការជក់បារីរហូតដល់ ១០ ដើម។ នៅក្នុងការសិក្សាជំហានដំបូងមួយ ក្រុមស្រាវជ្រាវបានប្រៀបធៀបគ្រោះថ្នាក់នៃការជក់បារីទៅនឹងការផឹកស្រាច្រើន ហើយពួកគេបានរកឃើញថា បុរសផឹកស្រាក្រហម ១ដប/សប្តាហ៍ ស្មើនឹងការជក់បារី ៥ដើម ខណៈស្រ្តីដែលផឹកស្រាក្រហម ១ដប/សប្តាហ៍ ស្មើនឹងការជក់បារីរហូតដល់ ១០ដើម ពោលគឺស្ត្រីរងហានិភ័យខ្ពស់ជាងបុរស។ ក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យ & មន្ទីរពេទ្យ Southampton (UHSFT) សាកលវិទ្យាល័យ Bangor និងសាកលវិទ្យាល័យ Southampton

    March 28, 2019