- autoadmin
- អន្តរជាតិ
អ្នកនិយមលេងអ៊ិនធឺណិតម្នាក់បានបង្ហោះរូបភាពឆ្កែតូចៗរបស់គាត់ ជាមួយនឹងអ្វីដែលមើលទៅដូចជាលិខិតឆ្លងដែនពណ៌ខៀវនៅលើបណ្តាញសង្គមប៉ុន្មានរយៈមុន។ នៅក្នុង status មួយ គាត់បានសរសេរជួសឱ្យឆ្កែរបស់គាត់ថា៖ «មនុស្សត្រូវតែមានឯកសារកំណត់អត្តសញ្ញាណ ឆ្កែក៏ត្រូវការមានឯកសារអត្តសញ្ញាណដូចគ្នា ហើយថ្ងៃនេះម្ចាស់របស់ខ្ញុំបាននាំខ្ញុំទៅចុះឈ្មោះអត្តសញ្ញាណប័ណ្ណសត្វ ដូច្នេះហើយពេលដែលខ្ញុំចេញក្រៅ ខ្ញុំនឹងមិនខ្លាចប៉ូលិសចាប់នោះទេ ព្រោះខ្ញុំមិនមែនសត្វអន្តោប្រវេសន៍ខុសច្បាប់។ ម្ចាស់របស់វាក៏បាននិយាយលេងសើចផងដែរថា ប្រសិនបើសត្វចិញ្ចឹមអាចទទួលបានអត្តសញ្ញាណប័ណ្ណ ពួកគេអាចមានសិទ្ធិបោះឆ្នោត ប្រសិនបើមានការបោះឆ្នោតសត្វណាមួយនៅពេលក្រោយ។ អ្នកនិយមលេងអ៊ិនធឺណិតដទៃទៀតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយពួកគេធ្លាប់តែបានឮអំពីការទទួលបានអាជ្ញាប័ណ្ណសម្រាប់សត្វឆ្កែ ប៉ុន្តែពួកគេមិនបានដឹងថាវាមានអត្តសញ្ញាណប័ណ្ណសម្រាប់សត្វចិញ្ចឹម (សត្វស្រុក) ទាំងអស់នោះទេ។ ប៉ុន្តែក្រោយមកទើបពួកគេបានដឹងថា នៅក្នុងម៉ាឡេស៊ីមានលិខិតឆ្លងដែនសត្វ ឬអត្តសញ្ញាណប័ណ្ណសត្វ មានឡើងតាំងពី ឆ្នាំ២០១០ មកម៉្លេះ។ យោងតាមគេហទំព័ររបស់ Pet Passports បានឱ្យដឹងថា នេះជាឯកសារផ្លូវការរបស់រដ្ឋាភិបាលម៉ាឡេស៊ី ក្រោមគម្រោងប្រព័ន្ធទទួលយកសត្វមកមើលថែរបស់ម៉ាឡេស៊ី (MATs)
March 28, 2019 - អន្តរជាតិ
ព្រលានយន្តហោះ Changi ត្រូវបានគេដាក់ឈ្មោះថា ជាព្រលានយន្តហោះល្អបំផុតនៅលើពិភពលោក ៧ឆ្នាំ ជាប់ៗគ្នា ហើយព្រលានយន្តហោះនេះផងដែរ បានជាប់ចំណាត់ថ្នាក់ល្អបំផុត ១០ដង មកហើយ នៅក្នុងប្រវត្ដិសាស្ដ្រ ២០ឆ្នាំ នៃការដាក់ចំណាត់ថ្នាក់នេះ។ នៅក្នុងការស្ទង់មតិសកលដោយក្រុមប្រឹក្សាយោបល់មានមូលដ្ឋាននៅទីក្រុងឡុងដ៍ Skytrax ដែលមានពាក់ព័ន្ធជាមួយនឹងអ្នកដំណើរជាង ១៣លាននាក់ បានដាក់នាមព្រលានយន្តហោះ Changi របស់សិង្ហបុរីថា ជាព្រលានដែលមានបរិក្ខារកម្សាន្តល្អបំផុតនៅក្នុងអាស៊ី និងពិភពលោកទាំងមូល។ ចំណែកឯអាកាសយានដ្ឋានអន្តរជាតិតូក្យូ Haneda បានស្ថិតនៅលំដាប់លេខ ២ ខណៈអាកាសយានដ្ឋានអន្តរជាតិ Incheon របស់ប្រទេសកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ ៣។ នៅក្នុងការស្ទង់មតិនេះ អ្នកដំណើរត្រូវបានគេស្នើសុំឱ្យកំណត់អត្រាចំណុចខុសៗគ្នានៅក្នុងអាកាសយានដ្ឋានដែលពួកគេបានឆ្លងកាត់ដូចជា៖ ការត្រួតពិនិត្យ (check-in)
March 28, 2019 - អន្តរជាតិ
ក្រុមអ្នកពន្លត់អគ្គីភ័យបាននិយាយថា ទូកទេសចរណ៍កម្សាន្តរបស់ជប៉ុនមួយឈ្មោះ «yakatabune» ត្រូវបានបំផ្លាញដោយអគ្គិភ័យ នៅលើទន្លេមួយក្នុងទីក្រុងតូក្យូកាលពីថ្ងៃពុធ ទី២៧ ខែមីនា ប៉ុន្តែជាសំណាងល្អដែលទូកនេះគឺមិនកំពុងបម្រើការដឹកអ្នកដំណើរនោះទេ ប៉ុន្តែនាវិកម្នាក់ត្រូវបានរងរបួស និងបញ្ជូនទៅមន្ទីរពេទ្យ។ ពួកគេបាននិយាយថា ទូកនោះបានឆេះបន្ទាប់ពីក្រុមយានិកបានឮសំឡេងផ្ទុះ ដែលវាប្រហែលជាផ្ទុះចេញពីចង្ក្រានបាយដែលពួកគេភ្លេចបិទភ្លើង ខណៈដែលពួកគេកំពុងសម្រាកនៅលើទូកក្បែរច្រាំងទន្លេ Arakawa ភ្លាមៗមុនម៉ោង ៥ និង ១០ នាទីល្ងាច។ ទូកបានចេញដំណើររាប់រយម៉ែត្រនៅពេលកំពុងមានអគ្គិភ័យ ខណៈនាវិកបានកាត់ខ្សែពានចេញ ដើម្បីទប់ស្កាត់កុំឱ្យអគ្គីភ័យរាលដាលទៅលើច្រាំងទន្លេ៕ អត្ថបទ៖ លីដា ប្រភព៖ nhk
March 28, 2019 - អន្តរជាតិ
អ្នកសរសេរប្លុកជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅតាមបណ្តាញសង្គម ក្រោយពីគាត់បាននិយាយថា ការរៀនភាសាអង់គ្លេសគឺជាការខ្ជះខ្ជាយពេលវេលា និងជាភាសាសំរាម។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo កាលពីថ្ងៃអាទិត្យលោក Hua Qianfang បាននិយាយថា ការសិក្សាភាសាអង់គ្លេសគឺជា «ជំនាញសំរាមមួយសម្រាប់ប្រជាជនចិនភាគច្រើន ដែលខ្ជះខ្ជាយថាមពល និងលុយច្រើនឥតគណនា»។ គាត់បានបន្តថា៖ «អ្នកទាំងឡាយណាដែលការពារការរៀនភាសាអង់គ្លេស គឺគ្មានអ្វីក្រៅពីអ្នកអនុវត្តន៍ក្នុងឧស្សាហកម្ម និងធ្វើឱ្យខ្លួនឯងក្លាយជាទាសករមនោគមវិជ្ជា»។ ខណៈពេលដែលអ្នកប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនបានគាំទ្រលោក Hua ដោយនិយាយថា មនុស្សជាច្រើនមិនចាំបាច់រៀនភាសាអង់គ្លេស ក៏មានអ្នកមួយចំនួនទៀតមានការខឹងសម្បា និងចោទជាសំណួរថា តើវាខុសអ្វីទៅបើគ្រាន់តែចង់រៀនភាសាផ្សេងទៀត? ប្រជាជនចិនមានទំនាក់ទំនងទៅកាន់ពិភពលោកដូចសព្វថ្ងៃគឺដោយសារភាសាបរទេសនេះ ហើយពួកយើងក៏មិនមែនជាមនុស្សមានអំនួតគិតថា ភាសាបរទេសគ្មានប្រយោជន៍នោះដែរ…។ ក្រោយពីមានភាពចម្រូងចម្រាសកាសែតចិន China Youth Daily បានឆ្លើយតបទៅនឹងការពេញចិត្តនៃការរៀនភាសាអង់គ្លេស ដោយចង្អុលបង្ហាញពីសារៈសំខាន់របស់ភាសានៅក្នុងការអភិវឌ្ឍ។
March 28, 2019 - អន្តរជាតិ
យោងតាមសារពត៌មាន CNN បានឱ្យដឹងថា កាលពីល្ងាចថ្ងៃអង្គារ ទី២៦ ខែមីនា មានយន្តហោះ Boeing 737 Max 8 មួយគ្រឿងនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានធ្វើការចុះចតជាបន្ទាន់ បន្ទាប់ពីអាកាសយានិក ២នាក់ បានរាយការណ៍ថា «មានបញ្ហាជាមួយម៉ាស៊ីនប្រតិបត្តិការ ភ្លាមៗបន្ទាប់ពីការហោះហើរ»។ ជាសំណាងល្អអាកាសយានិក (pilot) បានធ្វើតាមពិធីការ protocol និងគ្រប់គ្រងយន្តហោះនេះបានដោយសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិ Orlando ។ CNN បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines ជើងហោះហើរលេខ 8701
March 27, 2019 - អន្តរជាតិ
នាយករដ្ឋមន្ត្រីលោក Narendra Modi បាននិយាយថា ឥណ្ឌាបានបាញ់ទម្លាក់ផ្កាយរណបមួយពីលើអវកាស កាលពីថ្ងៃពុធ ទី២៧ ខែមីនា ដោយមីស៊ីលប្រឆាំងផ្កាយរណបរបស់ខ្លួន ហើយលោកគិតថា វាគឺជាជោគជ័យមួយសម្រាប់ប្រទេសឥណ្ឌា។ ថ្លែងក្នុងសេចក្តីប្រកាសនៅក្នុងស្ថានីយទូរទស្សន៍ទៅកាន់ជនរួមជាតិ លោក Modi បាននិយាយថា ប្រទេសឥណ្ឌានឹងក្លាយជាប្រទេស ទី៤ ដែលប្រើប្រាស់អាវុធប្រឆាំងផ្កាយរណបនេះ បន្ទាប់ពីសហរដ្ឋអាមេរិក រុស្ស៊ី និងចិន។ លោក Modi បាននិយាយថា ប្រទេសឥណ្ឌាបានទទួលនូវសមិទ្ធផលមិនធ្លាប់មានពីមុនមក ហើយការបាញ់ទម្លាក់ផ្កាយរណបមួយពីអវកាសចម្ងាយ ៣០០គីឡូម៉ែត្រ កាលពីថ្ងៃពុធ ដោយមីស៊ីលប្រឆាំងផ្កាយរណបរបស់ខ្លួន គឺជាជោគជ័យដ៏សំខាន់មួយនៅក្នុងកម្មវិធីអវកាសរបស់ប្រទេសឥណ្ឌា។ យ៉ាងណាក៏ដោយទាក់ទិននឹងការប្រកាសនេះ ខាងគូប្រជែងចាស់ប៉ាគីស្ថានមិនទាន់មានការអត្ថាធិប្បាយណាមួយភ្លាមៗនោះទេ ខណៈមិនមានប្រតិកម្មភ្លាមៗពីក្រសួងការពារជាតិរបស់ចិន៕ អត្ថបទ៖
March 27, 2019 - អន្តរជាតិ
អង្គការ NASA នឹងបញ្ជូនអវកាសយានិករបស់ពួកគេត្រឡប់ទៅឋានព្រះចន្ទវិញ ក្នុងរយៈពេល ៥ឆ្នាំ បន្ទាប់ពីមានការបញ្ជាពីរដ្ឋបាល Trump ។ អនុប្រធានលោក Mike Pence បាននិយាយថា ប្រធានាធិបតីលោក Donald Trump ចង់ឱ្យអវកាសយានិកប៉ះនឹងប៉ូលខាងត្បូងរបស់ឋានព្រះចន្ទឱ្យបានត្រឹម ឆ្នាំ២០២៤ ។ លោកអនុប្រធានបានអំពាវនាវដល់ NASA ឱ្យស្តារភាពរឹតបណ្តឹងនេះជាបន្ទាន់ ដើម្បីការរុករកទីអវកាស ហើយចាត់ទុកវាជាអាទិភាពក្នុងការកំណត់ «គោលដៅដ៏រឹងមាំ»។ អនុប្រធានាធិបតីលោក Mike Pence បាននិយាយកាលពីថ្ងៃអង្គារថា ចាប់តាំងពីការបញ្ចប់បេសកកម្មអាប៉ូឡូទី ១១ យើងបានបង្កើតនូវរបកគំហើញមិនគួរឱ្យជឿនៅក្នុងបច្ចេកវិទ្យា ដែលបានអនុញ្ញាតឱ្យយើងធ្វើដំណើរទៅមុខបន្ថែមទៀតដោយសុវត្ថិភាពជាងមុននៅក្នុងអវកាស។ លោក Pence
March 27, 2019 - បច្ចេកវិទ្យា
អ្នកនិយមចូលចិត្តតាមដាននូវស្មាតហ្វូនស៊េរីថ្មី ប្រហែលជាធ្លាប់បានស្គាល់រួចមកហើយជាមួយនឹងត្រកូល Mate 20 របស់ក្រុមហ៊ុន Huawei ដែលកាលពីខែមុន ស្មាតហ្វូន Mate 20 Pro បានធ្វើឱ្យកក្រើកសមាជទូរស័ព្ទពិភពលោក (MWC2019) នៅទីក្រុងបាសេឡូណា ដោយឈរឈ្មោះជា «ស្មាតហ្វូនល្អបំផុត» ខណៈវាក៏ត្រូវបានជាប់ឈ្មោះជា «ស្មាតហ្វូនប្រចាំឆ្នាំ» ដោយ Stuff.tv ។ សម្រាប់លើកនេះផងដែរ ក្រុមហ៊ុនដ៏ធំរបស់ចិនមួយនេះ បានដាក់បង្ហាញជំនាន់ថ្មីរបស់ខ្លួនដែលផ្តោតសំខាន់ទៅលើកាមេរ៉ានោះគឺ ត្រកូល P30 ។ ថ្លែងក្នុងពិធីសម្ពោធសកលនៅឯមជ្ឈមណ្ឌលសន្និបាតប៉ារីស កាលពីថ្ងៃអង្គារ ទី២៦ ខែមីនា លោក Richard Yu
March 27, 2019 - អន្តរជាតិ
យោងតាមអ្នកជំនាញបានឱ្យដឹងថា ដោយមានប្រជាជនវៀតណាមប្រមាណ ៥៣ភាគរយ កំពុងប្រើប្រាស់អ៊ីនធឺណិត និងអតិថិជនជិត ៥០លាននាក់ កំពុងប្រើប្រាស់ទីផ្សារអេឡិចត្រូនិក (e-commerce) វៀតណាមព្យាករណ៍ថា ពួកគេនឹងមានកំណត់ត្រាថ្មីក្នុង ឆ្នាំ២០២០ ដោយនឹងអាចទទួលចំណូលរហូតដល់ ១៥ពាន់លានដុល្លារ ខណៈឆ្នាំ ២០១៨ មានចំនួនជិត ១០ ពាន់លានដុល្លារអាមេរិក។ វិស័យពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសនេះ មានកំណើនប្រចាំឆ្នាំជាមធ្យម ៣៥ភាគរយ ពោលគឺខ្ពស់ជាងតួលេខនៅក្នុងប្រទេសជប៉ុន ២.៥ ដង។ ហេតុផលនេះបានធ្វើឱ្យប្រទេសវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនពាណិជ្ជកម្មអេឡិចត្រូនិចលឿនបំផុតនៅក្នុងពិភពលោក។ លោក Dang Hoang Hai នាយកទីភ្នាក់ងារពាណិជ្ជកម្មអេឡិចត្រូនិច និងព័ត៌មានវិទ្យា នៅក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានឱ្យដឹងថា ការលក់រាយពីពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម
March 27, 2019 - អន្តរជាតិ
ប្រភព ២ បានឱ្យដឹងកាលពី ថ្ងៃអង្គារ ទី២៦ ថា ក្រុមហ៊ុន Boeing បានដាក់សាកល្បងការហោះហើររបស់ខ្លួនទៅលើម៉ូដែល 737 MAX ដើម្បីវាយតម្លៃការជួសជុលប្រព័ន្ធរបស់វា ដែលត្រូវបានកំណត់ថា ជាមូលហេតុនៃគ្រោះថ្នាក់យន្តហោះរបស់អាកាសចរណ៍អេត្យូពី និង Lion Air។ ក្រុមហ៊ុនផលិតយន្តហោះយក្សមួយនេះ ត្រូវបានរងការរិះគន់យ៉ាងខ្លាំងពីជុំវិញពីភពលោក ហើយម៉ូដែល 737 MAX ដែលជាប្រភេទរាងតូចទ្រវែងទាំងអស់ក៏ត្រូវបានដាក់ឱ្យចុះចត និងហាមឃាត់ការហោះហើរ ដើម្បីរង់ចាំការស៊ើបអង្កេត។ ប្រភពដដែលក៏បានឱ្យដឹងថា អាកាសយានិកអាមេរិកអ៊ែរឡាញ ក៏បានធ្វើការហោះហើរសាកល្បងនៅទីក្រុង Renton រដ្ឋធានីវ៉ាស៊ីនតោន ជាច្រើនលើកច្រើនសារដែរ ដើម្បីកំណត់បញ្ហារបស់វា។ ប៉ុន្តែទោះជាយ៉ាងណាក្រុមហ៊ុន Boeing
March 27, 2019









