autoadmin
  • អន្តរជាតិ

    ការពង្រីកគោលនយោបាយ e-visa ទៅកាន់បណ្តាប្រទេសជាច្រើន រួមទាំងព្រឹត្តិការណ៍សំខាន់ៗដែលបានរៀបចំឡើងនាពេលថ្មីៗនេះ បាននាំមកនូវឱកាសមាសដល់វៀតណាម ដើម្បីទាក់ទាញភ្ញៀវទេសចរថែមទៀតចូលមកកាន់ប្រទេសមួយនេះ។ រដ្ឋាភិបាលវៀតណាមបានចេញអនុក្រឹត្យលេខ ១៧ ដោយមានការពិនិត្យឡើងវិញទៅនឹងមាត្រានៃអនុក្រឹត្យលេខ ០៧ ស្តីពីនីតិវិធី ដើម្បីផ្តល់ទិដ្ឋាការអេឡិចត្រូនិច (e-visa) ដល់ជនបរទេសដើម្បីចូលទឹកដីវៀតណាម។ អនុក្រឹត្យដែលត្រូវបានអនុវត្តក្នុងមូលដ្ឋានសាកល្បងអស់រយៈពេល ២ឆ្នាំ មួយនេះ បានពង្រីកបន្ថែមនូវបណ្តាប្រទេស ដែលអាចរីករាយជាមួយនឹង e-visa ដោយក្នុងនោះរួមមាន៖ ប្រទេសអូស្រ្តាលី ព័រទុយហ្គាល់ បែលហ្ស៊ិក ស្វីស ប្រេស៊ីល និងមិចស៊ីកូ។ រហូតមកដល់ពេលនេះប្រទេសវៀតណាមបានអនុញ្ញាតឱ្យមានទិដ្ឋាការអេឡិចត្រូនិចទៅកាន់ប្រជាពលរដ្ឋពី ៨០ ប្រទេស។ ហើយច្រកព្រំដែនអាកាស ច្រកទ្វារផ្លូវទាំង ១៦ និង

    March 23, 2019
  • អន្តរជាតិ

    បន្ទាប់ពីការផ្ទុះដ៏ធំកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា នៅរោងចក្រគីមីមួយកន្លែង ក្នុងខេត្តជាំងស៊ូ ប្រទេសចិន អ្នកស្រុកនៅជិតទីក្រុង Yancheng បានតម្រង់ជួរ ដើម្បីបរិច្ចាគឈាមរបស់ពួកគេទៅឱ្យជនរងគ្រោះ។ នៅទីតាំងដាក់ឱ្យផ្តល់ឈាមមួយកន្លែង ប្រជាជនបានឈរជាជួរទាំងពាក់កណ្ដាលអធ្រាត្រដើម្បីបរិច្ចាគឈាមរបស់ពួកគេ ដោយមានមនុស្សជាង ២០០នាក់ បានអញ្ចើញមកបរិច្ចាគឈាមតាមការសុំរបស់ក្រុមសង្គ្រោះ បន្ទាប់ពីបានទទួលដំណឹងដ៏អាក្រក់មួយនេះ។ ឈាមត្រូវបានក្រុមសង្គ្រោះត្រូវការជាចាំបាច់បំផុត នៅពេលដែលមនុស្សជាង ៦៤០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីការផ្ទុះរោងចក្រគីមីនេះ។ ប្រភពដដែលបានឱ្យដឹងថា យ៉ាងហោចណាស់មានជនរងគ្រោះចំនួន ៩០នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និង ៤៧នាក់ ផ្សេងទៀតបានស្លាប់។ ខណៈពេលនេះមូលហេតុពិតប្រាកដនៃការផ្ទុះនេះមិនទាន់ត្រូវបានកំណត់នៅឡើយ ប៉ុន្តែវាត្រូវបានគេរាយការណ៍ថា មានការផ្ទុះបន្ទាប់ពីការឆេះទាក់ទិននឹងសារធាតុគីមី benzene។ ការឆេះផ្ទុះនេះបានធ្វើឱ្យរោងចក្រទាំងមូលក្លាយជាផេះ ខណៈអគារនៅម្តុំនោះក៏រងការខូចខាចច្រើន៕

    March 23, 2019
  • អន្តរជាតិ

    ស្ត្រីម្នាក់ឈ្មោះថា Zhang វ័យ ៣១ឆ្នាំ មកពីខេត្ត Jiangxi ប្រទេសចិនបានសង្ស័យថា ខ្លួនគាត់ប្រហែលជាមានផ្ទៃពោះ បន្ទាប់មកគាត់ក៏បានទៅមន្ទីរពេទ្យដើម្បីពិនិត្យ។ លុះមកដល់មន្ទីរពេទ្យ វេជ្ជបណ្ឌិតស្រីម្នាក់បានពិនិត្យឱ្យគាត់ និងបញ្ជាក់ថា គាត់ពិតជាមានផ្ទៃពោះ និងមានសុខភាពល្អធម្មតា។ ក្រោយមកវេជ្ជបណ្ឌិតម្នាក់នោះបានចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំបំប៉នបន្ថែម ពីព្រោះស្រ្តីមានផ្ទៃពោះជាធម្មតាត្រូវការការបំប៉នជាចាំបាច់។ ជាអកុសលនៅយប់ថ្ងៃដដែល បន្ទាប់ពីលេបថ្នាំរួច នាង Zhang ទទួលរងនូវការឈឺចាប់ក្នុងពោះយ៉ាងខ្លាំង ហើយថែមទាំងមានហូរឈាមទៀតផង។ នាងត្រូវបានគេប្រញាប់ប្រញាល់បញ្ជូនទៅមន្ទីរពេទ្យភ្លាម ប៉ុន្តែក្រោយមកខាងមន្ទីរពេទ្យបានប្រាប់នាងថា នាងបានបាត់បង់កូនទៅហើយ។ នាង Zhang និងក្រុមគ្រួសារមានការសោកស្តាយបំផុត​ ដោយសាររយៈពេល ៨ឆ្នាំ មកហើយ ដែលនាងទើបតែអាចមានកូនជាថ្មីម្តងទៀត។ ការស៊ើបអង្កេតត្រូវបានធ្វើឡើងហើយវាបង្ហាញថា ថ្នាំវេជ្ជបញ្ជាដែលនាងលេបជាការពិតគឺជាថ្នាំសម្រាប់រំលូតកូន

    March 23, 2019
  • អន្តរជាតិ

    អាពាហ៍ពិពាហ៍កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទាក់ទាញការចាប់អារម្មណ៍ពីមនុស្សជាច្រើន មុនការមកដល់នៃការបោះឆ្នោតទូទៅក្នុងប្រទេសថៃ។ អាពាហ៍ពិពាហ៍នេះធ្វើនៅសណ្ឋាគារ Rosewood ក្នុងសារមន្ទីរសិល្បៈ Victoria Dockside ដែលអាចមើលឃើញពីមាត់ទន្លេ Kowloon ទីក្រុងហុងកុង ដែលប្រព្រឹត្តិធ្វើឡើងកាលពីម្សិលមិញថ្ងៃសុក្រ ទី២២ ខែមីនា។ ក្នុងនោះក៏មានវត្តមានម្ចាស់ក្សត្រីរបស់ប្រទេសថៃ Ubolratana Rajakanya បានអញ្ចើញចូលរួមផងដែរ។ កាសែត South China Morning Post ក៏បានរាយការណ៍ថា សន្តិសុខនៅសណ្ឋាគារដ៏ប្រណីត ដែលបានបើកទ្វាររបស់ខ្លួនកាលពីសប្តាហ៍មុន គឺមានភាពតឹងតែងជាពិសេសសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់នាង Paetongtarn Ing Shinawatra និងអ្នកបើកយន្តហោះជំនាញលោក Pidok

    March 23, 2019
  • អន្តរជាតិ

    ស្ពាន និងទីតាំងដ៏ល្បីល្បាញរបស់សិង្ហបុរីចំនួន ៣០កន្លែង ដូចជា៖ សណ្ឋាគារផ្កាយ ៥ Marina Bay Sands, ឧទ្យាន Gardens by the Bay, អគារ Millennia, អគារ Centennial, កន្រ្តកវិល (Singapore Flyer), ឧទ្យាន Bishan-Ang Mo Kio, ផ្សារ White Sands និងវិថី St Andrew’s… ត្រូវបានគេតុបតែជាពណ៌ខៀវកាលពីថ្ងៃសុក្រ ទី២២ ដើម្បីប្រារព្ធទិវាទឹកពិភពលោក

    March 23, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ នៅតាមហាងកាត់សក់មួយចំនួនបានបម្រើនូវសេវាកម្មម៉ាស្សាក្បាល ក និងមុខ បន្ថែមទៀត ដើម្បីឲ្យអតិថិជនរបស់ពួកគេទទួលបានអារម្មណ៍ស្រស់ស្រាយ និងស្រួលខ្លួនក្រោយកាត់សក់រួច។ ការម៉ាស្សាទាំងនេះពិតជាអាចផ្តល់គុណប្រយោជន៍សុខភាពសម្រាប់លោកអ្នកមែន ប្រសិនបើសេវាម៉ាស្សាត្រូវបានធ្វើឡើងដោយអ្នកមានជំនាញច្បាស់លាស់នោះ។ ផ្ទុយទៅវិញ បុរសជនជាតិឥណ្ឌារស់នៅក្នុងប្រទេសម៉ាឡេស៊ីម្នាក់ បានរងគ្រោះថ្នាក់ស្ទើរតែស្លាប់ក្រោយទទួលបានសេវាម៉ាស្សាពីហាងកាត់សក់មួយកន្លែងក្នុងប្រទេសម៉ាឡេស៊ី។ បុរសជាជនរងគ្រោះមានឈ្មោះថា Ajay Kumar និងមានអាយុ ៥៤ ឆ្នាំ។ ក្នុងថ្ងៃកើតហេតុគាត់បានទៅកាត់សក់ និងទទួលសេវាម៉ាស្សានៅហាងកាត់សក់ ដែលគាត់ធ្លាប់ទៅជាធម្មតា តែខុសត្រង់ថាអ្នកម៉ាស្សាជាបុគ្គលិកថ្មី។ ក្រោយម៉ាស្សា-ករួចស្រាប់តែគាត់មានបញ្ហាថប់ដង្ហើមស្ទើរតែស្លាប់ និងត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យវេជ្ជបណ្ឌិតបានឃើញថា គាត់មានរបួសនៅ-កយ៉ាងខ្លាំង ហើយមានសរសៃមួយនៅត្រង់-កបានដាច់ផងដែរទើបធ្វើឲ្យគាត់ស្ទះដង្ហើមដូចនេះ។ ក្រុមវេជ្ជបណ្ឌិតបានព្រមានថា បើអ្នកចង់ទទួលបានសេវាម៉ាស្សាផ្សេងៗ សូមប្រាកដថា អ្នកទទួលសេវានេះពីអ្នកដែលមានវិជ្ជាជីវៈត្រឹមត្រូវទើបគ្មានគ្រោះថ្នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖

    March 23, 2019
  • អន្តរជាតិ

    កាលពីសប្តាហ៍មុនភេរវករម្នាក់បានបាញ់ប្រហារទៅលើវិហារអ៊ីស្លាម ២ទីតាំង នៅទីក្រុង Christchurch ប្រទេសនូវែលសេឡង់ ដោយបានសម្លាប់មនុស្ស ៥០នាក់ និងរបួសរាប់សិបអ្នកទៀត។ សម្រាប់ក្នុងថ្ងៃសុក្រនេះ ស្ត្រីនៅទូទាំងប្រទេសបានធ្វើការគ្រងកន្សែងរុំក្បាល ដែលវាស្រដៀងទៅនឹងកន្សែងរុំបែបប្រពៃណី (Hijab) របស់ស្ត្រីម៉ូស្លីម ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះជនរងគ្រោះ និងសាសនាអ៊ីស្លាម។ ការពាក់ឈុតហ៊ីចាប់គឺជាប្រពៃណីអ៊ីស្លាមដែលស្ត្រីម៉ូស្លីមតែងតែអនុវត្ត ព្រោះវាជាសញ្ញានៃអត្តសញ្ញាណរបស់ពួកគេ។ សម្រាប់ស្ត្រីដែលមិនមែនជាជនជាតិម៉ូស្លីម ការពាក់កន្សែងរុំដើម្បីជាការគោរពដល់ជនរងគ្រោះដែលបានស្លាប់ក្នុងការបាញ់ប្រហារនេះ គឺជានិមិត្តរូបនៃក្ដីស្រឡាញ់ កម្លាំង និងសាមគ្គីភាពនៅក្នុងពេលវេលាដ៏អួលអាក់មួយនេះ។ យ៉ាងណាមិញស្ត្រីនូវែលសេឡង់ជាច្រើនបាប្រាប់មក CNN អំពីមូលហេតុដែលពួកគេសម្រេចចិត្តចូលរួមក្នុងចលនានេះថា ជនរងគ្រោះទាំងនោះគឺជាជនជាតិនូវែលសេឡង់ដូចពួកយើង ហើយយើងចង់ឱ្យមនុស្សជំនាន់ក្រោយយល់ថា ទោះបីពួកយើងមិនមែនកើតមកក្នុងសាសនាដូចគ្នា ប៉ុន្តែពួកយើងគឺរស់នៅស្មើរភាពគ្នា។ ស្ត្រីទាំងនោះបានបន្តថា ពួកយើងចង់ឱ្យជនជាតិម៉ូស្លីមដឹងថា យើងក៏ដូចជាពួកគេ គោរព និងស្រឡាញ់ពួកគេ

    March 22, 2019
  • រថយន្ត

    ដូចយើងធ្លាប់ដឹងមកហើយថា ម៉ូដែល Sienna minivan ជំនាន់ទី 3 មានចេញលក់តាំងពី ឆ្នាំ2010 ដូច្នេះវាល្មមដល់ពេលសម្រាប់ជំនាន់ថ្មីហើយ។ យ៉ាងណាមិញប្រភព carscoops បានឱ្យដឹងថា តាមរយៈរូបភាពខាងក្រោម ដែលថតដោយអ្នកប្រមាញ់រូបភាព ក្រុមហ៊ុនផលិត Toyota គឺកំពុងចាប់ផ្តើមធ្វើតេស្ត Sienna ជំនាន់ ទី4 របស់ខ្លួន។ ការសាកល្បងសម្រាប់ Sienna ស៊េរីថ្មី ឆ្នាំ2021 ត្រូវបានគេប្រទះឃើញធ្វើឡើងនៅសហរដ្ឋអាមេរិក ដោយរួមបញ្ចូលគ្នានូវស៊ុមជំនាន់ថ្មីទាំងអស់ ជាមួយនឹងរូបរាងកែច្នៃពីគំរូចាស់ ហើយម៉ូដែលថ្មីនេះនឹងប្រើប្រាស់កំណែស្ថាបត្យកម្មសកលថ្មីរបស់ក្រុមហ៊ុន Toyota (TNGA)។ ក្រៅពីធ្វើកំណែផ្ទៃខាងក្នុងឱ្យកាន់តែទូលាយបន្ថែមទៀត និងការអនុវត្តល្អប្រសើរជាងមុន កំណែនេះនឹងផ្តល់អត្ថប្រយោជន៍នៃភាពរឹងមាំខាងរចនាសម្ព័ន្ធកាន់តែប្រសើជាងមុន។

    March 22, 2019
  • អន្តរជាតិ

    ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងការផ្ទុះដ៏ធំនៅរោងចក្រគីមីមួយនៅភាគខាងកើតប្រទេសចិន បានកើនឡើងដល់ ៤៤នាក់ និង ៩០នាក់ទៀតរងរបួស។ ការផ្ទុះនេះបានកើតឡើងនៅប្រហែលម៉ោង ០២ និង ៥០នាទី រសៀល (ម៉ោងក្នុងស្រុក) នៅឯរោងចក្រមួយនៅក្រុង Yancheng ដែលគ្រប់គ្រងដោយក្រុមហ៊ុន Tianjiayi Chemical ។ រដ្ឋបាលទទួលបន្ទុកការរញ្ជួយដីរបស់ប្រទេសចិនបានរាយការណ៍ថា ការផ្ទុះនេះបណ្តាលមកពីអគ្គីភ័យនៅរោងចក្រ ខណៈមានការរញ្ជួយមួយដែលមានទំហំស្មើនឹង ២.២រិចទ័រ។ រូបភាពនៅលើបណ្តាញសង្គមបានបង្ហាញថា ការផ្ទុះនៅកន្លែងកើតហេតុ បានធ្វើឱ្យពពកខ្មៅគ្របដណ្តប់ពេញទីនោះ បង្កឱ្យមានការស្លាប់ រងរបួស និងខូចខាតដល់អគារជាច្រើន។ យ៉ាងណាមិញប៉ូលិសពេលនេះ គឺកំពុងស៊ើបអង្កេតពីមូលហេតុនៃការផ្ទុះនេះ៕ អត្ថបទ៖ លីដា ប្រភព៖

    March 22, 2019
  • អន្តរជាតិ

    សេដ្ឋីសង្ហាវ័យ ២៦ឆ្នាំ ម្នាក់កំពុងស្វែងរកជំនួយការផ្ទាល់ខ្លួន ដើម្បីចូលរួមធ្វើដំណើរជុំវិញពិភពលោកជាមួយគាត់ និងដើម្បីពង្រីកមុខជំនួញក្រុមហ៊ុនអេឡិចត្រូនិក និងក្រុមហ៊ុនបង្វឹកពាណិជ្ជកម្មរបស់គាត់។ ក្នុងឆ្នាំកន្លងទៅលោក Matthew Lepre បានចំណាយពេលវេលាក្នុងការស្វែងយល់ពីប្រទេសជប៉ុន ទីក្រុងឌូបៃ ហាវ៉ៃ និងទីក្រុងកំណើតទីក្រុងស៊ីដនី ខណៈតុល្យភាពធនាគាររបស់គាត់កំពុងកើនឡើងជាលំដាប់។ បច្ចុប្បន្នគាត់កំពុងស្វែងរកជំនួយការជាមួយនឹងប្រាក់បៀវត្សប្រចាំ ៥២,០០០ដុល្លារអាមេរិក (តាមបទពិសោធន៍) រយៈពេល ១ឆ្នាំ ដើម្បីជួយកិច្ចការជំនួញរបស់គាត់នៅជុំវិញពិភពលោក។ លើសពីនេះទៅទៀតបន្ថែមពីប្រាក់ខែដែលមានស្រាប់ ការស្នាក់នៅក្នុងសណ្ឋាគារប្រណិត និងថ្លៃធានារ៉ាប់រងសុខភាពនឹងត្រូវបានបូកបន្ថែមទៀត។ លោក Matthew Lepre បាននិយាយថា បុគ្គលិកថ្មីអាចរំពឹងថា នឹងបានធ្វើដំណើរទៅប្រទេសផ្សេងៗគ្នារៀងរាល់ពីរបីខែម្តង ដូច្នេះពួកគេត្រូវការលិខិតឆ្លងដែនមានសុពលភាពសម្រាប់ឆ្នាំក្រោយ។ ឱកាសនេះនឹងអនុញ្ញាតឱ្យអ្នកដាក់ពាក្យដែលមានសំណាង មានបទពិសោធន៍ជាមួយវប្បធម៌ថ្មីៗនៃប្រទេសទាំងអស់នោះ។ លោក Matthew

    March 22, 2019