- autoadmin
- រថយន្ត
ជាមួយនឹងការដាក់តាំងបង្ហាញម៉ូដែល Tesla Model Y នាពេលថ្មីៗនេះ ក្រុមគ្រួសារ S3XY ម៉ូដែលទាំង 4 របស់ Tesla ដែលលោកអ្នកទន្ទឹងរង់ចាំយូរមក ពេលនេះត្រូវបានបញ្ចប់ហើយ។ រូបថតមួយចំនួនដែលត្រូវបានបង្ហោះដោយក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិចមួយនេះ បានបង្ហាញយ៉ាងច្បាស់ថា ម៉ូដែលទាំង 4 គឺពិតជាមានភាពស្រដៀងគ្នាខ្លាំងណាស់ តួយ៉ាងដូចជាម៉ូដែល 3 និង Y គឺមើលទៅស្ទើរតែច្រឡំគ្នា។ ជាការពិតក្រុមហ៊ុន Tesla បានចាប់ផ្តើមបញ្ចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួនជាមួយនឹងម៉ូឌែលស៊េរី S (sedan) បន្ទាប់មកពួកគេក៏បានបញ្ចញស៊េរី X ដែលមានរូបរាងដូចគ្នាទៅនឹងម៉ូដែល S ប៉ុន្តែជាប្រភេទ SUV
March 21, 2019 - អន្តរជាតិ
សាកសពត្រីបាឡែនមួយក្បាលត្រូវបានរកឃើញថា ពោរពេញទៅដោយសារថង់ប្លាស្ទិកចំនួន ៤០គីឡូក្រាម នៅក្នុងក្រពះរបស់វា។ ក្រុមអ្នកជីវសាស្ដ្រ និងអ្នកស្ម័គ្រចិត្តមកពីសារមន្ទីរ D’Bone Collector ក្នុងទីក្រុង Davao នៃកោះ Mindanao ប្រទេសហ្វីលីពីន បានធ្វើការសិក្សាស្រាវជ្រាវទៅលើសាកសពត្រីបានឡែននេះ និងបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារពួកគេបានរកឃើញមូលហេតុនៃការស្លាប់យ៉ាងឃោរឃៅរបស់វា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅទំព័រ Facebook របស់ពួកគេសារមន្ទីរបាននិយាយថា ពួកគេរកឃើញថង់ប្លាស្ទិកចំនួន ៤០គីឡូក្រាម រួមទាំងបាវអង្ករចំនួន ១៦ និងថង់ទំនិញផ្សេងៗទៀត។ ការធ្វើកោសល្យវិច័យក៏បានបង្ហាញយ៉ាងច្បាស់ថា ត្រីបាឡែននេះគឺពិតជាស្លាប់ដោយសារសំរាមមែន! ដោយសារក្រពះរបស់វាព្យាយាមកិនសំរាមទាំងនោះ ហើយវាគឺជាស្នាដៃរបស់មនុស្សដែលតែងតែចោលកាកសំណល់ទៅក្នុងសមុទ្រ។ លោក Darrell Blatchley អ្នកជីវសាស្រ្តសមុទ្រក៏បានឱ្យដឹងដែរថា ត្រីបាឡែន និងផ្សោតចំនួន
March 21, 2019 - អន្តរជាតិ
គណៈកម្មការសហគមន៍អ៊ឺរ៉ុបបានផាកពិន័យ Google ចំនួន ១.៤៩ ពាន់លានអឺរ៉ូ (ស្មើនឹង ១.៦៩ ពាន់លានដុល្លារអាមេរិក) លើអ្វីដែលខ្លួនហៅថា «ការអនុវត្តបំពានលើការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត»។ គណៈកម្មការការប្រកួតប្រជែងលោកស្រី Margrethe Vestager បាននិយាយថា Google បានការពារខ្លួនពីសម្ពាធប្រកួតប្រជែង ដោយដាក់កិច្ចសន្យាផ្សាយពាណិជ្ជកម្មផ្តាច់មុខជាមួយអ្នកបង្ហោះការផ្សាយពាណិជ្ជកម្ម។ ពោលគឺ Google បិទមិនឱ្យឃើញពាណិជ្ជកម្មរបស់ដៃគូប្រជែងតាមរយៈ search engine របស់ខ្លួន ហើយវាគឺខុសនឹងច្បាប់របស់សហភាពអឺរ៉ុបលើការប្រឆាំងនឹងការទុកចិត្ត។ ក្រុមហ៊ុន Google ធ្វើដូច្នេះតាមរយៈសេវាកម្ម AdSense របស់ខ្លួន ដែលវាគ្របដណ្ដប់ទីផ្សារអឺរ៉ុប ៧០ភាគរយ ក្នុងរយៈពេល ១០ ឆ្នាំមកហើយ។
March 21, 2019 - អន្តរជាតិ
ភាគច្រើនយើងទាំងអស់គ្នាតែងតែថែរក្សាអនាម័យផ្ទាល់ខ្លួន ប៉ុន្តែមានផ្នែកខ្លះទៀតគឺយើងមិនអាចមើលឃើញ និងសម្អាតបានដោយខ្លួនឯងបាននោះទេ ហើយមួយក្នុងចំណោមនោះគឺភ្នែករបស់យើងតែម្តង។ យោងតាមសារព៌តមាន Guang Ming Daily បានឱ្យដឹងថា ហាងតូចមួយនៅរដ្ឋ Penang របស់ម៉ាឡេស៊ី កំពុងបម្រើជូននូវសេវាចម្លែកមួយគឺ «លាងសម្អាតភ្នែក» ។ ជាការពិតហាងនេះគឺដំណើរការ ៨០ឆ្នាំ មកហើយ ជាមួយនឹងបច្ចេកទេសបុរាណតពីមួយជំនាន់ទៅមួយជំនាន់ ហើយអ្នកតជំនាន់សព្វថ្ងៃគឺជាស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺហាងនេះត្រូវបានបើកដំណើរការ ៨០ឆ្នាំ មកហើយ ជាមួយនឹងសេវាកម្មដូចជា៖ លាងត្របកភ្នែក ច្រមុះ និងត្រចៀក។ ជំនាញលាងត្របកភ្នែកនេះ គឺត្រូវបានបង្រៀនបន្តពីស្ថាបនិក Huang Congzhao រយៈពេល ៤ជំនាន់ មកហើយ។
March 21, 2019 - អន្តរជាតិ
បុរសវ័យ ៤៤ឆ្នាំ ម្នាក់បានក្លាយជាមនុស្ស ទី២ ដែលត្រូវបានគេចោទប្រកាន់ពីបទចែករំលែកវីដេអូផ្សាយបន្តផ្ទាល់នៃការវាយប្រហារមកលើវិហារអ៊ីស្លាម ២កន្លែង ក្នុងទីក្រុង Christchurch ។ លោក Philip Arps ត្រូវបានចាប់ខ្លួនដោយប៉ូលីសនូវែលហ្សេឡង់ កាលពីថ្ងៃអង្គារ ទី១៩ ខែមីនា ពោលគឺ ៤ថ្ងៃ បន្ទាប់ពីជនល្មើសជនជាតិអូស្រ្តាលី Brenton Tarrant អាយុ ២៨ឆ្នាំ បានធ្វើការបាញ់ប្រហារវិហារអ៊ីស្លាម និងបានសម្លាប់មនុស្ស ៥០នាក់ និងរបួសរាប់សិបនាក់។ លោក Philip Arps ត្រូវបានគេចោទប្រកាន់ចំនួន ២ករណី ជុំវិញការចែកចាយវីដេអូភេរវកម្មនេះ ហើយរូបគេក៏ត្រូវបានបញ្ជូនឡើងតុលាការក្រុង
March 20, 2019 - អន្តរជាតិ
រូបគំនូរបង្ហាញពីសេចក្ដីដឹងគុណដល់ក្មេងប្រុស Will Connolly វ័យ ១៧ឆ្នាំ ដែលមានឈ្មោះហៅក្រៅថា Egg Boy កំពុងត្រូវបានគេឃើញមាននៅជុំវិញពិភពលោក។ ជុំវិញនឹងរូបគំនូរទាំងនេះ គឺវាត្រូវបានគូរឡើងបន្ទាប់ពីក្មេងប្រុសជនជាតិអូស្ត្រាលីម្នាក់នេះយកស៊ុតទះផ្ទប់នឹងក្បាលរបស់សមាជិកព្រឹទ្ធសភាម្នាក់ ដោយសារគាត់បាននិយាយថា បញ្ហាដែលមានការបាញ់ប្រហារមកលើវិហារអ៊ីស្លាម ២កន្លែង និងសម្លាប់អ្នកកាន់សាសនាអ៊ីស្លាមជិត ៥០ នៅពេលដែលពួកគាត់កំពុងតែថ្វាយបង្គំព្រះយ៉ាងរង្គាលនេះ គឺដោយសារប្រទេសនូវែលហ្សេឡង់មិនចេះគ្រប់គ្រងជនអន្តោប្រវេសន៍។ ការមើលឃើញរបស់លោក Fraser Anning សមាជិកព្រឹទ្ធសភាម្នាក់នេះ បានបង្ហាញពីភាពរើសអើងលើសាសនាអ៊ីស្លាម ហើយអ្វីដែលក្មេងប្រុស Will Connolly ធ្វើត្រូវបានគេគិតថា ជាសញ្ញាសន្ដិភាព និងប្រឆាំងនឹងអ្នករើសអើងសាសនាអ៊ីស្លាម (Anti-Islamophobia)។ យ៉ាងណាមិញខណៈដែលនៅជុំវិញពិភពលោកកំពុងគោរពដល់ភាពក្លាហានរបស់គាត់ វិចិត្រកររបស់ឥណ្ឌូនេស៊ីមួយចំនួនក៏បានគូររូបរបស់ក្មេងប្រុស Will Connolly
March 20, 2019 - អន្តរជាតិ
នាយកប្រតិបត្តិផលិតកម្ម Warner Bros. លោក Kevin Tsujihara ត្រូវបានគេរាយការណ៍ថា បានលាលែងចេញពីតំណែងរបស់គាត់ហើយ ចំពេលមានការចោទប្រកាន់ពីរឿងអាស្រូវដោះដូរខ្លួនដ៏ចម្រូងចម្រាស ជាមួយនឹងការសម្តែងរបស់តារាភាពយន្តហូលីវូដម្នាក់។ យោងតាមសារព័ត៌មាន Los Angeles Times បានឱ្យដឹងថា ការចាកចេញនេះត្រូវបានប្រកាសដោយនាយកប្រតិបត្តិ WarnerMedia លោក John Stankey ជិត ២សប្តាហ៍ បន្ទាប់ពីរឿងអាស្រូវដែលថា លោក Tsujihara អាយុ ៥៤ឆ្នាំ ម្នាក់នេះមានទំនាក់ទំនងជាមួយតារាសម្តែងអង់គ្លេសនាង Charlotte Kirk។ រឿងអាស្រូវនេះបានផ្ទុះឡើងបន្ទាប់ពីការផ្ញើសាររាប់រយរបស់ភាគីទាំង ២ នឹងត្រូវបានលេចធ្លាយពេញអ៊ិនធឺណិត។ The
March 20, 2019 - រថយន្ត
ក្រុមហ៊ុន Bentley ទើបតែបង្ហាញរថយន្តម៉ូដែល Continental GT និង GT Convertible ជំនាន់ ទី3 របស់ខ្លួន។ រថយន្តទាំង 2ម៉ូដែល ប្រើប្រាស់ជាមួយនឹងម៉ាស៊ីនចំណុះ 4.0លីត្រ (twin-turbocharged V8) ដែលអាចផ្តលថាមពល 542សេះ (550 PS) និងកម្លាំងបង្វិល 568 lb-ft (770 Nm)។ ប្រភេទមានដំបូល (Continental) មានល្បឿនសន្ទុះពី 0-96 គីឡូម៉ែត្រ/ម៉ោង រយៈពេល 3.9 វិនាទី
March 20, 2019 - អន្តរជាតិ
យោងតាមគេហទំព័រ BBC បានឱ្យដឹងថា ប្រធានក្រុមហ៊ុនសំណង់ធំបំផុតមួយរបស់ប្រទេសថៃ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៦ខែ ដោយសារការចោទប្រកាន់ពីបទប្រមាញ់សត្វព្រៃ ៣ករណី ប៉ុន្តែរឿងក្តីរបស់គាត់អាចបន្តទៅឧទ្ធរណ៍បាន។ ឧកញ៉ាថៃម្នាក់នេះត្រូវបានគេឱ្យដឹងថា ធ្លាប់ជាប់ក្នុងចំណោមអ្នកមានរបស់ថៃទាំង ៥០នាក់ ដែលចេញផ្សាយដោយ Forbes។ គាត់ត្រូវបានគេពិន័យបន្ថែមពីការដាក់ពន្ធនាគារចំនួន ៤០០,០០០បាត (ប្រហែល ១២,៦០០ដុល្លារអាមេរិក)។ អ្នកបើករថយន្ត និងចុងភៅរបស់គាត់ក៏មានជាប់ទោសផងដែរ ខណៈអ្នកដែលជាប់ទោសធ្ងន់ជាងគេគឺមគ្គុទេសក៍បរបាញ់របស់គាត់ (ត្រូវជាប់គុក ៣ឆ្នាំ ៥ខែ)។ លោក Premchai Karnasuta អាយុ ៦៤ឆ្នាំ ត្រូវបានចាប់ខ្លួនជាមួយនឹងឧបករណ៍ប្រមាញ់ សត្វបក្សី Kalij Pheasant និងខ្លារខិនខ្មៅ
March 20, 2019 - អន្តរជាតិ
តើស្ត្រីមួយចំនួនឧស្សាហ៍ភ្លេចលេបឆ្នាំពន្យាកំណើតមែនទេ? ទៅថ្ងៃមុខប្រហែលជាអ្នកនឹងបំភ្លេចវិធីចាស់នេះចោលហើយ ដោយអ្នកវិទ្យាសាស្ដ្រកំពុងតែបង្កើតទម្រង់ថ្មីនៃការពន្យាកំណើត។ តាមប្រភព Daily Mail បានឱ្យដឹងថា ពួកគេកំពុងបង្កើតក្រវិលម៉្យាងដែលមានបញ្ចូលអ័រម៉ូនសំយោគ ដែលនឹងឆ្លងកាត់តាមស្បែកត្រចៀករបស់ចូលទៅក្នុងចរន្តឈាមអ្នកប្រើប្រាស់។ អ័រម៉ូនបន្ទាប់មកនឹងរងអំពើដូចគ្នាជាមួយនឹងការប្រើថ្នាំលេបពន្យាកំណើត ដូច្នេះហើយវានឹងការពារមិនឱ្យអ្នកមានផ្ទៃពោះ។ គំនិតនេះគឺដើម្បីឱ្យការពន្យាកំណើតមានប្រសិទ្ធភាព និងលុបបំបាត់ចោលនូវតម្រូវការក្នុងការចងចាំរបស់ស្ត្រីនៅពេលលេចថ្នាំ។ ការច្នៃប្រឌិតនេះគឺដោយអ្នកគីមីវិទ្យានៅវិទ្យាស្ថានបច្ចេកវិទ្យា Georgia របស់សហរដ្ឋអាមេរិក (Georgia Institute of Technology) ជាមួយនឹងការចេញផ្សាយចុងក្រោយទៅក្នុង Journal of Controlled Release ដោយពួកគេបានសរសេរថា៖ «នេះជាការពិតជាពិសេសមួយ សម្រាប់វិធីពន្យារកំណើត ដែលផ្តល់នូវការបង្ការស្ទើរតែល្អឥតខ្ចោះប្រសិនបើប្រើប្រាស់ឱ្យបានត្រឹមត្រូវ ប៉ុន្តែក៏អាចនឹងមានភាពបរាជ័យខ្ពស់ក្នុងលក្ខខណ្ឌខ្លះ»។ ពួកគេបានបន្ថែមថា អត្រាបរាជ័យមានតែ ០.៣ភាគរយ ប្រសិនបើប្រើប្រាស់ត្រឹមត្រូវ
March 20, 2019









