- autoadmin
- រថយន្ត
សហរដ្ឋអាមេរិក និងកាណាដា នឹងក្លាយជាប្រទេសដំបូងគេដែលមានវត្តមានរបស់ Audi RS5-R Sportback ស៊េរីថ្មីរបស់ក្រុមហ៊ុន ABT Sportline ពោលគឺមុនទីផ្សាររបស់អាឡឺម៉ង់ ដែលជាទីផ្សារក្នុងស្រុករបស់ខ្លួន។ បន្ទាប់ពីការបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តការណ៍ SEMA Show របស់រថយន្ត RS5-R Coupé កាលពីឆ្នាំមុន ABT ក៏កំពុងបង្ហាញនូវម៉ូដែលដែលមានរូបរាងស្រដៀងគ្នានេះម្តងទៀត គឺ RS5-R Sportback។ RS5-R Sportback គឺជារថយន្តប្រភេទ Limited Edition និងមានចំនួន ៥០គ្រឿង ប៉ុណ្ណោះនៅទូទាំងពិភពលោក ដែលត្រូវបានកសាងឡើងដោយ ABT រួមជាមួយដៃគូរបស់ខ្លួនគឺ
March 18, 2019 - អន្តរជាតិ
សឹង្ហបុរី៖ យោងតាមសារពត៌មាន The Straits Times បានឱ្យដឹងថា គូស្វាមីភរិយាមួយគូបានធ្វើបាបអ្នកបម្រើរបស់ខ្លួនជាច្រើនលើកច្រើនសារដោយវាយនឹងរំពាត់ និងទាត់ធាក់មកលើគាត់យ៉ាងចាស់ដៃ មុនពេលដែលពួកគេបង្ខំគាត់ឱ្យបរិភោគបាយលាយជាមួយនឹងស្ករ ហើយបន្ទាប់មកក៏បង្ខំគាត់ឱ្យបរិភោគកម្អួតខ្លួនឯងថែមទៀត នៅពេលដែលគាត់ក្អួតវាចេញមក។ ស្ត្រីជាអ្នកបម្រើមានឈ្មោះ Moe Moe Than អាយុ ៣២ឆ្នាំ ជាជនជាតិភូមា ហើយគាត់ត្រូវបានប្តីប្រពន្ធនេះគំរាមថា នឹងជួលមនុស្សឱ្យទៅសម្លាប់គ្រួសាររបស់គាត់ ប្រសិនបើគាត់មិនស្តាប់តាមពួកគេ។ ប្រភពដដែលក៏បានឱ្យដឹងដែរថា មានពេលខ្លះរូបគាត់ត្រូវបានបង្ខំឱ្យធ្វើការទាំងមានស្លៀកតែអាវក្នុង និងខោខ្លីទៀតផង។ បន្ទាប់ពីដំណើរការរឿងក្តីរយៈពេល ៣១ថ្ងៃ បានបញ្ចប់ទៅតុលាការបានប្រកាសថា ប្តីប្រពន្ធនេះមានទោសពីបទ ធ្វើទារុណកម្មមកលើអ្នកបម្រើ។ ជនដៃដល់ ទី១ ដែលត្រូវជាប្រពន្ធមានឈ្មោះថា Chia Yun
March 18, 2019 - អន្តរជាតិ
មនុស្ស ២នាក់ បន្ថែមទៀតបានស្លាប់ដោយការបាក់ដីនៅលើកោះ Lombok ដែលជាកោះកម្សាន្តមួយរបស់ប្រទេសឥណ្ឌូណេស៊ី ខណៈអ្នកទេសចររាប់សិបនាក់ត្រូវបានគេជម្លៀសចេញពីតំបន់ទឹកជ្រោះនោះភ្លាមៗ។ ក្រុមមន្ត្រីបាននិយាយថា ការរញ្ជួយដីកម្រិតបង្គួរមួយនេះបានបង្កឱ្យមានការបាក់ដី និងបានវាយប្រហារដល់តំបន់ទឹកធ្លាក់ដ៏ល្បីរបស់ប្រទេស ខណៈផ្ទះប្រជាជនរាប់រយខ្នងត្រូវបានបំផ្លាញដោយគ្រោះធម្មជាតិមួយនេះ។ ការស្ទង់ភូមិសាស្ត្ររបស់អាមេរិក (US Geological Survey) ក៏បានឱ្យដឹងដែរថា រញ្ជួយដីមានទំហំ 5.5រិចទ័រ និងវាយប្រហារពីជម្រៅ ២៣គីឡូម៉ែត្រ។ រញ្ជួយដីត្រូវបានគេឱ្យដឹងថា បានវាយប្រហារពេញទូទាំងកោះ ចំណែកប្រជាជនឥណ្ឌូណេស៊ីវិញពួកគេទទួលរងសម្ពាធយ៉ាងខ្លាំង ដោយសារវាជាទីតាំងដដែលនៃគ្រោះរញ្ជួយដីកាលពីខែសីហា ដែលសម្លាប់មនុស្ស ៣០០នាក់ និងបំផ្លាញផ្ទះរាប់ពាន់ខ្នង។ រហូតមកដល់ពេលនេះមនុស្ស ៥៨នាក់ បានស្លាប់នៅក្នុងការរអិលបាក់ដី និងទឹកជំនន់នៅតំបន់នោះ ហើយមនុស្សរាប់ពាន់នាក់បានបាត់បង់ផ្ទះសំបែង។ កោះ Lombok រងការវាយប្រហារដោយការរញ្ជួយដីជាច្រើនដងកាលពីរដូវក្តៅឆ្នាំមុន
March 18, 2019 - អន្តរជាតិ
វិហារ Trinity នៅទីក្រុង Addis Ababa រដ្ឋធានីរបស់ប្រទេសអេត្យូពីនៅព្រឹកថ្ងៃអាទិត្យនេះ មានការទ្រហោយំយ៉ាងគួរឱ្យសង្វេគចិត្តបំផុតពីសំណាក់គ្រួសារសព ដែលមនុស្សជាទីស្រឡាញ់របស់ពួកគេបានស្លាប់ ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះជើងហោះហើរលេខ ៣០២ របស់អាកាសចរណ៍អេត្យូពី។ ក្រុមគ្រួសារទាំងនោះយំសោកទាំងមិនអស់អាល័យ ខណៈពួកគេត្រូវដង្ហែមឈូសចូលមកក្នុងវិហារ Trinity ទាំងគ្មានសាកសពនៅខាងក្នុង គឺមានតែរូបថតដែលតំណាងឱ្យអ្នកស្លាប់តែប៉ុណ្ណោះ។ ក្រុមគ្រួសារសពរបស់អាកាសចរណ៍អេត្យូពីមិនរំពឹងថា ពួកគេនឹងអាចទទួលបានសាកសពជនរងគ្រោះមកបូជាបាននោះទេ ព្រោះយន្តហោះនេះបានធ្លាក់ជាមួយនឹងការផ្ទុះដ៏ខ្លាំង ពួកគេបានត្រឹមតែបូជាមឈូសទទេជាមួយរូបថតប៉ុណ្ណោះ។ គួររំឭកផងដែរថា ជើងហោះហើរលេខ ៣០២ របស់អាកាសចរណ៍អេត្យូពីនេះបានធ្លាក់ភ្លាមៗ បន្ទាប់ពីបាត់ការទំនាកទំនងពីប៉មសុវត្ថិភាព ៦នាទី បន្ទាប់ពីចាកចេញពីព្រលាន និងបណ្តាលឱ្យអ្នកដំណើរ និងអាកាសយានិកទាំងអស់ ១៥៧នាក់ ស្លាប់។ ការធ្លាក់នេះបានចោទជាសំណួរពេញពិភពលោក ខណៈវាជាម៉ូដែលដូចគ្នាដែលបានធ្លាក់កាលពី ៥ខែ
March 18, 2019 - អន្តរជាតិ
ភេរវករដែលបានធ្វើការបាញ់ប្រហារមកលើវិហារអ៊ីស្លាមចំនួន ២ នៅកណ្តាលទីក្រុង Christchurch នៃប្រទេសនូវែលសេឡង់ត្រូវបានគេរកឃើញថា មានអាជ្ញាប័ណ្ណប្រើប្រាស់កាំភ្លើង និងបានប្រើប្រាស់កាំភ្លើងកែច្នៃចំនួន ៥ ក្នុងការបាញ់ប្រហារនេះ។ ភេរវករនេះមានឈ្មោះថា Brenton Tarrant វ័យ ២៨ឆ្នាំ កើតនៅក្នុងប្រទេសអូស្ត្រាលី ហើយកំឡុងពេលឡើងតុលាការគេឃើញថា ជនមួយនេះបានញញឹម និងថែមទាំងធ្វើដៃជាសញ្ញា «white power» ដែលវាបានបង្ហាញពីការរើសអើងទាំងជាតិសាសន៍ និងសាសនា មកកាន់ប្រជាជនអ្នកកាន់សាសនាអ៊ីស្លាម។ ភេរវករនេះត្រូវបានគេចាប់ខ្លួន និងអូសចេញពីរថយន្តរបស់គាត់ ៣៦នាទី បន្ទាប់ពីទទួលបានការរាយការណ៍ ហើយរថយន្តនោះត្រូវបានគេឱ្យដឹងថា មានទាំងគ្រាប់បែកចំនួន ២គ្រាប់ ទៀតផង។ ភេរវករមួយនេះការពិតមិនមែនត្រឹមតែមានគម្រោងធ្វើការវាយប្រហារតែប៉ុណ្ណឹងទេ គេមានគម្រោងបន្តការបាញ់តទៀត ប៉ុន្តែត្រូវបានកម្លាំងប៉ូលិសក្របួចចាប់បាន។
March 18, 2019 - អន្តរជាតិ
រដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសអេត្យូពីបាននិយាយនៅថ្ងៃអាទិត្យ ទី១៧ ខែមីនា នេះថា ទិន្នន័យប្រអប់ខ្មៅដែលបានរកឃើញពីយន្តហោះអាកាសចរណ៍អេត្យូពី ដែលបានធ្លាក់កាលពីសប្តាហ៍មុនបានបង្ហាញពី «ភាពស្រដៀងគ្នាយ៉ាងច្បាស់» ជាមួយនឹងការធ្លាក់យន្តហោះដឹកអ្នកដំណើររបស់ឥណ្ឌូណេស៊ី ខណៈវាជាប្រភេទយន្តហោះដូចគ្នាផងនោះ។ បដិសេធក្នុងការផ្តល់ព័ត៌មានលម្អិត លោក Dagmawit Moges បានប្រាប់អ្នកសារព័ត៌មានថា ដោយសារពួកគេត្រូវការសិក្សាបន្ថែមទៀតអំឡុងពេលនៃការស៊ើបអង្កេត ហើយជាធម្មតាលទ្ធផលនឹងចេញក្នុងរយៈពេល ៣០ ថ្ងៃ។ សេចក្តីប្រកាសនេះបានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីជើងហោះហើរលេខ 302 របស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី បានធ្លាក់ទៅក្នុងវាលមួយនៅភាគអាគ្នេយ៍នៃក្រុង Addis Ababa ប៉ុន្មាននាទីបន្ទាប់ពីចេញដំណើរពីព្រលានយន្តហោះអន្តរជាតិ Bole ទៅទីក្រុង Nairobi ប្រទេសកេនយ៉ា និងបណ្តាលឱ្យអ្នកដំណើរទាំងអស់ ១៥៧នាក់ ស្លាប់។ ទាក់ទងនឹងការធ្លាក់យន្តហោះ
March 18, 2019 - អន្តរជាតិ
ហ្វីលីពីន៖ មនុស្សជិត ៧លាននាក់ កំពុងទទួលរងផលប៉ះពាល់ដោយការខ្វះខាតទឹកនៅតាមតំបន់ធំៗនៃរដ្ឋធានីរបស់ប្រទេស និងខេត្តក្បែរនោះ។ មនុស្សជាច្រើនបានឈរជាជួរយ៉ាងវែងដើម្បីរង់ចាំទទួល និងទិញទឹកដើម្បីប្រើប្រាស់ ខណៈពួកគេទាំងនេះត្រូវបានកាត់ផ្តាច់ទឹករយៈពេល ៦ ទៅ ២១ម៉ោង ក្នុងមួយថ្ងៃៗ។ ការខ្វះខាតនេះបានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនប្រហែល ៦.៨លាននាក់ ស្មើនឹងជាង ១លានគ្រួសារ រហូតទាល់តែរដូវវស្សាចូលមកដល់ ដើម្បីឱ្យទំនប់ទឹករបស់ក្រុងមានទឹកគ្រប់គ្រាន់សម្រាប់ផ្គតផ្គង់ឡើងវិញ ពោលគឺរហូតដល់ខែឧសភា ឬខែមិថុនា។ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកដ៏សំខាន់ចំនួន ២ នៅក្នុងទីក្រុង Manila និងក្រុង Rizal បានឱ្យដឹងថា ការកើនឡើងតម្រូវការ និងការស្រកកម្ពស់ទឹកក្នុងទំនប់ និងអាងស្តុកទឹកតូចៗនៅរដូវក្តៅនេះ គឺបណ្តាលមកពីបាតុភូត El Nino (កម្ពុជាក៏កំពុងរងផលប៉ះពាល់ពីបាតុភូតនេះដូចគ្នា)។
March 16, 2019 - អន្តរជាតិ
បើយោងតាម Hindustan Times បានឱ្យដឹងថា ស្រ្តីវ័យ ២៦ឆ្នាំ និងមានផ្ទៃពោះម្នាក់ បានស្លាប់កំឡុងពេលគាត់ប៉ុនប៉ងសម្រាលកូនដោយខ្លួនឯងតាមរយៈការមើលវីដេអូ YouTube អំពីរបៀបបង្កើតកូន។ មន្ត្រីប៉ូលិសលោក Ravi Rai បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងទីក្រុង Gorakhpur ប្រទេសឥណ្ឌា។ មូលហេតុដែលស្ត្រីរូបនេះរៀនពីរបៀបបង្កើតកូនតាមវីដេអូ (YouTube Tutorial) ដោយសារគាត់ខ្លាចទទួលបានការមាក់ងាយពីសង្គម ព្រោះគាត់មានកូនដោយមិនរៀបការ។ ហេតុការណ៍នេះត្រូវបានរកឃើញដំបូងដោយអ្នកជិតខាងរបស់ស្ត្រីដែលស្លាប់នេះ ដោយគាត់បានឃើញមានឈាមហូរចេញពីបន្ទប់របស់នាង ហើយក្រោយមកគាត់ក៏ប្រញាប់រត់ទៅប្រាប់ម្ចាស់ផ្ទះភ្លាម។ ម្ចាសផ្ទះក៏បានធាក់ទ្វារបន្ទប់នារីរគ្រោះ ប៉ុន្តែគួរឱ្យសោកស្តាយនាង និងកូនប្រុស បានស្លាប់ទាំង ២នាក់ ដោយបន្សល់ទុកតែសម្ភារដូចជា៖ កាំបិត កន្ដ្រៃ និងទូរស័ព្ទ
March 16, 2019 - អន្តរជាតិ
ក្រុមហ៊ុន Dentsu Group ដែលជាក្រុមហ៊ុនជប៉ុន បានបង្កើតបច្ចេកវិទ្យាថ្មីមួយ ដែលអាចឱ្យលោកឪពុកបំបៅកូនៗបាន។ ឧបករណ៍មានរូបរាងដូចសុដន់នេះ ត្រូវបានបំពាក់ដោយកំប៉ុងទឹកដោះ ឬម្សៅទឹកដោះគោនៅខាងក្នុង ដែលធ្វើឱ្យមានភាពងាយស្រួលដល់លោកឪពុកទាំងឡាយ ព្រោះថាទារកគឺមានទម្លាប់លេងនៅពេលបំបៅដោះ។ ឧបករណ៍នេះវាក៏មានបច្ចេកវិទ្យារំញ័រម៉្យាងដែលធ្វើឱ្យទារកឆាប់គេង និងអាចឱ្យដំណឹងដល់មាតាបិតាអំពីការបំបៅដល់ទារកទៀតផង។ ជាមួយនឹងភាពទន់ និងភាពកក់ក្តៅដូចជាអ្នកម្តាយនៃឧបករណ៍នេះ ទារកនឹងមិនរករឿង និងគេងលក់បានដូចធម្មតា។ នៅឆ្នាំនេះក្រុមហ៊ុន Dentsu Group កំពុងលើកកម្ពស់គំនិតមួយដែលមានឈ្មោះថា «Pointless Brings Progress» ដែលជាគំនិតអំពីអនាគតនៃបច្ចេកវិទ្យាដែលមិនទៀងទាត់។ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏បាននិយាយថា គំនិតនេះគឺដើម្បីកាត់បន្ថយភាពតានតឹងសម្រាប់ម្តាយ និងលើកទឹកចិត្តឪពុកឱ្យមានតួនាទីកាន់តែសកម្មនៅក្នុងការចិញ្ចឹមកូន។ យ៉ាងណាមិញឧបករណ៍នេះគឺមិនទាន់មានលក់ជាផ្លូវការនោះទេ សង្ឃឹមថានឹងអាចមានលក់ឆាប់ៗ ដើម្បីឱ្យតួនាទីបំបៅកូនដោយមាតាត្រូវបានកាត់បន្ថយ៕ អត្ថបទ៖ លីដា ប្រភព៖
March 16, 2019 - អន្តរជាតិ
ប្រទេសវេណេហ្ស៊ូអេឡាកំពុងជួបបង្ហាទឹកមានពណ៌ខ្មៅកខ្វក់ ដែលបណ្តាលមកពីវិបត្តិ និងការគ្រប់គ្រងរបស់ប្រទេសនេះ។ នៅក្នុងវីដេអូ និងរូបភាពដែលចេញដោយកាសែត Daily Mail ក៏បានបង្ហាញថា ប្រជាពលរដ្ឋនៅក្នុងទីក្រុង San Diego រដ្ឋ Carabobo កំពុងតែប្រើប្រាស់ទឹកដែលហូរចេញពីលូទឹកស្អុយ ដោយសារប្រព័ន្ធទឹកនៅក្នុងប្រទេសនេះមិនបានផ្គត់ផ្គង់ទឹកស្អាតឱ្យពួកគេទៀតទេ។ ប្រជាជនបានត្អូញត្អែរថា ប្រព័ន្ធទឹករបស់ពួកគេត្រូវបានបំផ្លាញដោយសារការបំពុលរបស់ប្រេងឆៅ ទីក្រុងរបស់ពួកគេកំពុងខ្វះខាតទឹកជាច្រើនខែមកហើយ ប៉ុន្តែវាកាន់តែអាក្រក់ខ្លាំង បន្ទាប់ពីមានការដាច់ភ្លើងពេញមួយអាទិត្យដែលធ្វើឱ្យដាច់ការផ្គត់ផ្គង់នៅក្នុងតំបន់មួយចំនួន។ យ៉ាងហោចណាស់អ្នកជំងឺ ១៧នាក់ ត្រូវបានស្លាប់នៅក្នុងមន្ទីរពេទ្យ ដែលភាគច្រើនពួកគេជាអ្នកដែលមានជំងឺតម្រងនោម ដោយសារតែការផ្គត់ផ្គង់ថាមពលដល់កន្លែងវេជ្ជសាស្រ្តត្រូវបានបញ្ឈប់។ ចាប់តាំងពីវិបត្តិនេះបានចាប់ផ្តើមជនជាតិវេណេហ្ស៊ូអេឡាជាង ៣ លាននាក់ បានបង្ខំចិត្តភៀសខ្លួនទៅបណ្តាប្រទេសនានានៅអាមេរិចខាងត្បូង ហើយវាជាហេតុដែលនាំឱ្យមានការប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ា និងកងកម្លាំងរដ្ឋាភិបាលនៅតាមព្រំដែន។ ការខ្វះខាតទឹកបានក្លាយជាផលប៉ះពាល់ដ៏អាក្រក់បំផុតមួយរបស់ប្រទេសនេះ ប៉ុន្តែរដ្ឋាភិបាលរបស់លោក Nicolás
March 16, 2019









