autoadmin
  • រថយន្ត

    រថយន្ត Tesla Model Y ទើបតែត្រូវបានដាក់បង្ហាញជាលើកដំបូង នៅក្នុងពិធីសម្ពោធពិសេសមួយនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។ រថយន្តប្រភេទនេះក៏នឹងចូលរួមជាមួយនឹង៖ ម៉ូដែល 3, ម៉ូដែល S, និងម៉ូឌែល X ដែលជាម៉ូដែលពេញនិយមនៃអតិថិជនរបស់ Tesla ព្រមទាំងរថយន្ត Tesla Roadster និង Tesla Semi ជំនាន់ទី 2។ ម៉ូដែល Y នេះ Tesla នឹងផ្តល់មកជាមួយនឹងជម្រើសរូបសណ្ឋាន 4ប្រភេទ ដោយម៉ូឌែលធម្មតា (Range

    March 16, 2019
  • បច្ចេកវិទ្យា

    រយៈពេល ៣០ឆ្នាំ មកហើយដែលសន្និសីទ WWDC របស់ Apple ត្រូវបានប្រារព្ធឡើង ហើយសម្រាប់ឆ្នាំនេះក្រុមហ៊ុន Apple បានប្រកាសថា ការចេញផ្សាយប្រចាំឆ្នាំនៃព្រឹត្តិការណ៍របស់ខ្លួននឹងចាប់ផ្តើមនៅថ្ងៃ ទី៣ ខែមិថុនា ដល់ ទី៧ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និបាត McEnery ទីក្រុង San Jose រដ្ឋ California ។ ប្រធានបទរបស់ Apple សម្រាប់ព្រឹត្តិការណ៍នៅឆ្នាំនេះគឺ «Write code. Blow minds.» ដោយមានពាក្យចចាមអារាមបាននិយាយថា ក្រុមហ៊ុន Apple

    March 16, 2019
  • អន្តរជាតិ

    ខ្មាន់កាំភ្លើងជ្រុលនិយមម្នាក់ ដែលបានថតវីដេអូ Live-Stream ក្នុងកំឡុងពេលចូលបាញ់ប្រហារក្នុងវិហារអ៊ីស្លាមចំនួន ២ នៅទីក្រុង Christchurch ប្រទេសនូវែលសេឡង់ និងបានសម្លាប់អ្នកកាន់សាសនាអ៊ីស្លាម ដែលកំពុងថ្វាយបង្គំព្រះចំនួន ៤៩នាក់ ត្រូវបានបញ្ជូនខ្លួនមកតុលាការហើយនៅថ្ងៃសៅរ៍នេះ។ ជនជ្រុលនិយមនេះមានឈ្មោះថា Brenton Tarrant អាយុ ២៨ឆ្នាំ កើតនៅប្រទេសអូស្ត្រាលី រូបគេត្រូវបានមើលឃើញថា មានជាប់ខ្នោះដៃ ខណៈដើរចូលក្នុងតុលាការអមដោយប៉ូលិស ហើយការចោទប្រកាន់បន្ថែមទៀតមកលើជនម្នាក់នេះ ត្រូវបានគេរំពឹងទុកផងដែរ។ មនុស្ស ៤៩នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅវិហារអ៊ីស្លាមចំនួន ២ នៅកណ្តាលក្រុង Christchurch (New Zealand) កាលពីថ្ងៃសុក្រ ខណៈ ៤៨នាក់

    March 16, 2019
  • អន្តរជាតិ

    ការស្រាវជ្រាវមួយបានរកឃើញថា សារធាតុប្រឆាំងអុកស៊ីតកម្មពិសេសម្យ៉ាងគឺមានវត្តមាននៅក្នុងផ្សិត ហើយវាអាចមានឥទ្ធិពលការពារខួរក្បាលមនុស្សបាន។ អ្នកបរិភោគផ្សិតកាន់តែច្រើនប៉ុណ្ណា ពួកវានឹងកាន់តែធ្វើឱ្យមានផលល្អដល់ការគិត និងដំណើរការខួរក្បាលរចស់អ្នកប៉ុណ្ណឹងដូចគ្នា។ ថ្វីបើអ្នកស្រាវជ្រាវមិនអាចកំណត់ទំនាក់ទំនងរវាងផ្សិត និងមុខងារខួរក្បាលបាន ប៉ុន្តែពួកគេបានអះអាងថា វាពិតជាជួយដល់ខួរក្បាលពិតមែន។ ការស្រាវជ្រាវរបស់សាកលវិទ្យាល័យជាតិសឹង្ហបូរី បានផ្អែកលើមនុស្សពេញវ័យជនជាតិចិន ៦៦៣នាក់ មានអាយុលើសពី ៦០ឆ្នាំ ទៅលើរបបអាហារ និងរបៀបរស់នៅរបស់ពួកគេ ដោយក្រុមស្រាវជ្រាវបានតាមដានពីចន្លោះ ឆ្នាំ២០១១ ដល់ ឆ្នាំ២០១៧។ ក្នុងរយៈពេល ៦ឆ្នាំ នៃការសិក្សា អ្នកស្រាវជ្រាវបានរកឃើញថា ការទទួលទានផ្សិតច្រើនជាង ២ដង ក្នុងមួយសប្តាហ៍ បានបន្ថយឱកាសនៃការថយចុះការយល់ដឹងកម្រិតស្រាល ដល់ទៅ ៥០ភាគរយ បើប្រៀបធៀបទៅនឹងអ្នកដែលទទួលទានតិចជាង ១ ដង។

    March 15, 2019
  • អន្តរជាតិ

    New Zealand៖ ខ្មាន់កាំភ្លើងដែលត្រូវបានគេជឿថា ជាជនអូស្ត្រាលី អាយុ ២៨ឆ្នាំ បានធ្វើការបាញ់ប្រហារនៅក្នុងព្រះវិហារសាសនាឥស្លាមមួយនៃប្រទេស New Zealand ដោយបាញ់ទៅលើកុមារជាច្រើន និងបានសម្លាប់មនុស្សយ៉ាងហោចណាស់៤៩នាក់ និង៤៨នាក់ទៀតរងរបួស។ សាក្សីបានរាយការណ៍ថា បានឮការបាញ់ប្រហារជាច្រើនគ្រាប់ ពីអាវុធរបស់ខ្មាន់កាំភ្លើង រួមមានគ្រាប់កាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ និងកាំភ្លើងវែង នៅព្រះវិហារសាសនាឥស្លាម Al Noor ទីក្រុង Christchurch ខាងត្បូងរបស់ប្រទេស។ ខ្មាន់កាំភ្លើងត្រូវបានគេឱ្យដឹងថា បានធ្វើការផ្សាយផ្ទាល់ (Live-Streaming) សកម្មភាពបាញ់សម្លាប់ដ៏ធំមួយនេះ នៅក្នុងព្រះវិហារសាសនាគ្រឹស្ត Al Noor ដែលបានកើតឡើងប្រហែលម៉ោង ១ និង ៣០នាទី

    March 15, 2019
  • បច្ចេកវិទ្យា

    ស្ថាបនិកសេវាផ្ញើសារដ៏មានប្រជាប្រិយភាព បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សម្នាជាច្រើនបានប្រមូលផ្ដុំទៅ Download និងចុះឈ្មោះកម្មវិធី Telegram ក្នុងអំឡុងពេលបណ្តាញសង្គម Facebook កំពុងមានបញ្ហាបច្ចេកទេស ដែលមិនត្រឹមតែក្រឡុកបណ្តាញសង្គមយក្សមួយនេះទេ សូម្បីតែបងប្អូនរបស់វាដូចជា៖ Messenger WhatsApp និង Instagram។ លោក Pavel Durov អគ្គនាយកក្រុមហ៊ុន Telegram បានសរសេរថា៖ «ខ្ញុំឃើញមានអ្នកប្រើប្រាស់ថ្មីចំនួន ៣ លាននាក់ បានចុះឈ្មោះក្នុងបណ្តាញ Telegram ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ» «ល្អហើយ ព្រោះយើងមានភាពជាឯកជនពិត និងទីកន្លែងមិនកំណត់សម្រាប់មនុស្សគ្រប់គ្នា»។ ក្រុមហ៊ុន Telegram

    March 15, 2019
  • អន្តរជាតិ

    យោងតាមបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោករបស់ទស្សនាវដ្តី Forbes ដែលបានចេញផ្សាយនូវលទ្ធផលប្រចាំ ឆ្នាំ២០១៩ បានឱ្យដឹងថា ជនជាតិវៀតណាមចំនួន ៥នាក់ បានជាប់នៅក្នុងបញ្ជីក្នុងឆ្នាំនេះ ខណៈកាលពីឆ្នាំមុនមានតែ ៣នាក់ ប៉ុណ្ណោះ។ ក្នុងនោះបុគ្គលជាប់ឈ្មោះទាំង ៥ រួមមាន៖ លោក Pham Nhat Vuong លោកស្រី Nguyen Thi Phuong Thao លោក Tran Ba ​​Duong និងចំណូលថ្មី លោក Nguyen Dang Quang និង លោក

    March 15, 2019
  • អន្តរជាតិ

    មហាវិទ្យាល័យសេដ្ឋកិច្ច និងនីតិកម្មហេណាន នៅក្នុងខេត្តហេណាន របស់ប្រទេសចិន កំពុងបង្កើតនូវច្បាប់ដ៏ចម្លែកមួយ គឺពួកគេតម្រូវឱ្យនិស្សិតបង្កើនមិត្ត (Add Friend) នៅក្នុងបណ្តាញសង្គមរបស់ចិន WeChat ឱ្យបាន ១,០០០នាក់ ទើបពួកគេទាំងនោះអាចមានពិន្ទុនៅក្នុងកិច្ចការសាលារបស់ពួកគេ។ របាយការណ៍ក៏បានឱ្យដឹងដែរថា និស្សិតទាំងអស់នឹងត្រូវបំពេញកាតព្វកិច្ចនេះឱ្យបានរួចរាល់ក្នុងរយៈពេល ២សប្តាហ៍។ ប្រសិនបើពួកគេអាចបង្កើនមិត្តភក្តិបានរហូតដល់ ១,៦៦៧ ឬលើសពីនេះ ពួកគេនឹងបានពិន្ទុពេញតែម្តង។ មូលហេតុដែលពួកគេត្រូវតែដើរ Add Friend ឱ្យបានច្រើនបែបនេះ គឺដោយសារតែវាជាមុខវិជ្ជាថ្មីរបស់សាកលវិទ្យាល័យ ហើយការបង្កើនមិត្តថ្មីឱ្យបាន ១,០០០នាក់ នេះនឹងផ្តល់ពិន្ទុឱ្យពួកគេ ៣០% នៃពិន្ទុសរុប។ ពួកគេនឹងត្រូវរៀបរាប់ដំណើរហេតុដែលពួកគេ Add ទៅនរណាម្នាក់នៅក្នុង Group

    March 15, 2019
  • អន្តរជាតិ

    ស្ត្រីម្នាក់រស់នៅភាគកណ្តាលប្រទេសចិនត្រូវបានប៉ូលិសឃាត់ខ្លួន ពីបទក្លែងបន្លំការចាប់ជំរិត និងការស្លាប់របស់ខ្លួន ដើម្បីយកលេសបែកគ្នាពីមិត្តប្រុសរបស់នាងឈ្មោះថា Lin ។ ស្ត្រីវ័យ ៣៧ឆ្នាំ ដែលមាននាមត្រកូលឈ្មោះ Yu ត្រូវបានគេឱ្យដឹងថា បានចង់បែកបាក់គ្នាជាមួយបុរសជាសង្សារ បន្ទាប់ពីរកឃើញថា គាត់ជាអ្នកក្រ ប៉ុន្តែនាងក៏ដឹងដែរថា​ បើទៅសុំបែកផ្ទាល់មាត់នឹងមិនបែកគ្នាស្រួលទេ។ នាង Yu បានសម្តែងជាអតីតស្វាមី និងបានផ្ញើសារគំរាមកំហែងទៅដល់មិត្តប្រុសដោយនិយាយថា នាងត្រូវបានគេសម្លាប់ ហើយសពរបស់នាងត្រូវបានគេបោះចូលក្នុងបឹងនៅក្នុងទីក្រុង Wuhan ខេត្ត Hubei ។ នៅថ្ងៃកើតហេតុបុរសជាសង្សារវ័យ ៣៦ឆ្នាំ រូបនោះបានរាយការណ៍ប្រាប់ប៉ូលិសក្នុងតំបន់ថា មិត្តស្រីរបស់គាត់បានបាត់ខ្លួនពីកន្លែងស្នាក់នៅរបស់ពួកគេនៅឧទ្យានឧស្សាហកម្ម Huangpi Jiahai ដែលពួកគេធ្វើការនៅទីនោះ បន្ទាប់ពីត្រឡប់មកពីចូលឆ្នាំវិញ។

    March 14, 2019
  • រថយន្ត

    រថយន្តទំនើបរបស់ក្រុមហ៊ុន Lamborghini ម៉ូដែល Aventador ចាប់ផ្តើមផលិតលក់តាំងពីជាង ៨ឆ្នាំ មុនមកម៉្លេះ។ វាក៏ជិតដល់ចុងបញ្ចប់នៃវដ្តជីវិតរបស់វាដែរ ប៉ុន្តែវានឹងមិនចូលនិវត្តន៍ភ្លាមនោះទេ រហូតទាល់តែម៉ូដែលពិសេសមួយទៀតមកដល់។ នេះបើយោងតាមសម្តីរបស់លោក Maurizio Reggiani ដែលជាប្រធានផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន បានប្រាប់ Road and Track ក្នុងអំឡុងពិព័រណ៍រថយន្ត Geneva Motor Show ឆ្នាំ 2019 ដែលបានចាប់ផ្តើមតាំងពីសប្ដាហ៍មុន។ លោក Reggiani បានឱ្យដឹងថា គឺពិតជាអាចដែលថា ពួកគេនឹងផលិតត្រកូល Aventador ចុងក្រោយមួយទៀតសិន មុនពេលដែលត្រកូលថ្មីចូលមកស្នងតំណែង។ ជាងនេះផងដែរ

    March 14, 2019