autoadmin
  • អន្តរជាតិ

    ដើម្បីទទួលការមកដល់នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ ជប៉ុនបានសន្យាថា នឹងនាំមកនូវបច្ចេកវិទ្យាថ្មីបំផុតរបស់ខ្លួនដូចជា៖ រថយន្តស្វ័យប្រវត្ត មនុស្សយន្តស្ម័គ្រចិត្ត និង អេក្រង់ដ៏ច្បាស់ប្រភេទ ultra high-definition ដើម្បីបង្អួតទៅកាន់ពិភពលោក។ ដូចយើងធ្លាប់បានដឹងរួចមកហើយថា កាលពី ឆ្នាំ១៩៦៤ ជប៉ុនក៏បានសន្យាថា នឹងដាក់បង្ហាញរថភ្លើងល្បឿនលឿនឈ្មោះ Shinkansen ដែលជារថភ្លើងល្បឿនលឿនដំបូងគេបំផុតដែលមានល្បឿន ២១០គីឡូម៉ែត្រ/ម៉ោង។ ជប៉ុនគឺប្រើប្រាស់ការប្រកួតដ៏សំខាន់នេះ ដើម្បីផ្សព្វផ្សាយបច្ចេកវិទ្យារបស់ខ្លួនទៅកាន់ពិភពលោកឱ្យបានស្គាល់កាន់តែច្បាស់ថា ជប៉ុនគឺពិតជាប្រទេសដែលនាំមុខនូវបច្ចេកវិទ្យាទំនើប។ ចាប់តាំងពីកញ្ចក់អេក្រង់ LCD ស្ដើងរបស់ Sharp រហូតដល់ទូរស័ព្ទ Sony Walkman ជប៉ុនគឺពិតជារីករាយក្នុងការបង្ហាញនូវអ្វី ដែលជាកេរ្តិ៍ឈ្មោះគ្មានអ្វីប្រៀបផ្ទឹមបានរបស់ពួកគេនៅក្នុងពិភពបច្ចេកវិទ្យា។ ប៉ុន្តែសម្រាប់សតវត្សរ៍ ទី២១ តំបន់

    March 13, 2019
  • រថយន្ត

    នាយកប្រតិបត្តិក្រុមហ៊ុន Lamborghini លោក Stefano Domenicali បានបញ្ជាក់ថា ស្លាកយីហោអ៊ីតាលីមួយនេះនឹងបង្ហាញគំរូម៉ូដែល ទី៤ ឆាប់ៗ។ ជាមួយនឹងការបើកដំណើរការរថយន្ត Urus SUV ថ្មីៗនេះក្រុមហ៊ុន Lamborghini ក៏មានម៉ូឌែល ទី៣ ដែលអាចលក់ជាមួយនឹងត្រកូល Huracan និង Aventador ។ យ៉ាងណាក៏ដោយគ្រួសារ Lamborghini នឹងរីកចម្រើនបន្ថែមទៀតប្រសិនបើការទស្សទាយពីការលក់របស់ក្រុមហ៊ុនចាប់ពីពេលនេះដល់ឆ្នាំ ២០២៥ ទទួលបានផ្លែផ្កា។ ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន Lamborghini បានលក់ចេញនូវរថយន្តជាមួយនឹងកំណត់ត្រាចំនួន ៥៧៥០គ្រឿង ប៉ុន្តែលោក Domenicali

    March 13, 2019
  • អន្តរជាតិ

    ខណៈវាពិតជាគួរឱ្យសោកស្តាយក្នុងការរកឃើញថា សង្សាររបស់អ្នកក្បត់ទៅមានអ្នកថ្មី បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់នេះគាត់បានជួលផ្ទាំងប៉ាណូមួយ ដើម្បីឱ្យមនុស្សគ្រប់គ្នាដឹងថា នារីជាសង្សារក្បត់ចិត្តគាត់។ នៅក្នុងវីដេអូដែលត្រូវបានផ្សព្វផ្សាយនៅលើបញ្តាញ Twitter គេឃើញថា គូសង្សានេះបានឈ្លោះគ្នាយ៉ាងខ្លាំង ហើយក៏មានមនុស្សមួយចំនួនបានថតវីដេអូសកម្មភាពរបស់ពួកគេ។ នៅក្នុងវីដេអូនោះ កាមេរ៉ាក៏បានបែទៅរកផ្ទាំងប៉ាណូដែលមានរូបនារីជាសង្សារក្បត់ចិត្ត និងមានសរសេរពាក្យថា៖ «អ្នកបានធ្វើឱ្យខ្ញុំខូចចិត្ត អ្នកបានបោកប្រាស់ខ្ញុំ ខ្ញុំចង់បែកគ្នា» ផងដែរ។ វីដេអូនៅលើ Twitter នោះ បានទទួលការចែកចាយ ៣០,០០០ដង និងការ Likes ជាង ១៨,០០០ ដែលវាត្រូវបានបង្ហោះកាលពីថ្ងៃសៅរ៍ ទី០៩ ខែមីនា។ អ្នកលេងអ៊ិនធឺរណែតជាច្រើនបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏មានខ្លះគិតថា វាជាការសម្តែង។ យ៉ាងណាក៏ដោយម្ចាស់វីដេអូបានបញ្ជាក់ថា វាជាការពិតមិនបានសម្ដែងនោះទេ៕

    March 13, 2019
  • អន្តរជាតិ

    និយ័តករអាកាសចរណ៍អាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា «មិនមានមូលដ្ឋាន» សម្រាប់ការហាមឃាត់យន្តហោះ Boeing 737 MAX នោះទេ។ ថ្វីបើវាជាម៉ូដែលតែមួយ ពាក់ព័ន្ធនឹងការធ្លាក់យន្តហោះនៅប្រទេសអេត្យូពី ដែលបានសម្លាប់មនុស្ស ១៥៧នាក់។ ទោះបីជាការធានាថាយន្តហោះនេះមានសុវត្ថិភាព និងអាចទុកចិត្តបាន សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងឥណ្ឌាបានចូលរួមជាមួយ ប្រទេសចិន និងបណ្តាប្រទេសដទៃទៀត បានកំពុងតែហាមឃាត់ ឬផ្អាកការហោះហើររបស់វា ដើម្បីរង់ចាំការស៊ើបអង្កេតនៃមូលហេតុដែលធ្វើឱ្យធ្លាក់។ ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិចវិញ ពួកគេបានបដិសេធមិនធ្វើសកម្មភាពស្រដៀងគ្នានេះ ប្រឆាំងទៅនឹងក្រុមហ៊ុនផលិតយន្តហោះដែលលក់ដាច់បំផុតរបស់អាមេរិចនោះទេ។ ខណៈលោក Daniel Elwell ដែលជានាយករដ្ឋបាលអាកាសចរណ៍សហព័ន្ធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រហូតមកដល់ពេលនេះ ការពិនិត្យរបស់យើងបង្ហាញថា គ្មានបញ្ហាដំណើរការជាមួយនឹងប្រព័ន្ធ និងគ្មានមូលដ្ឋានលើការបញ្ជាហាមឃាត់យន្តហោះនោះទេ»។ អត្ថបទ៖ លីដា

    March 13, 2019
  • អន្តរជាតិ

    លោក Satharith By តែងតែងើបឡើងនៅម៉ោង ២ព្រឹក ដើម្បីចាប់ផ្តើមធ្វើនំដូណាត់ ចាប់តាំងពីហាងរបស់គាត់បានបើកនៅសប្តាហ៍មុន ក្នុងទីក្រុងមីសសួរី រដ្ឋតិចសាស់។ ប៉ុន្តែជំនួញនៅហាងលក់ដូណាត់របស់គាត់ឈ្មោះ Billy’s Donuts ក្បែរទីក្រុង Houston មិនសូវមានភ្ញៀវចូលទិញនោះទេ។ ដូច្នេះហើយបានជាលោក Billy By ដែលកូនប្រុស បានបង្ហោះនៅលើ Twitter ថា៖ «ឪពុករបស់ខ្ញុំគឺពិបាកចិត្ត ព្រោះគ្មាននរណាម្នាក់មកហាងនំដូណាត់ថ្មីរបស់គាត់ទេ» ។ មិនប៉ុន្មានម៉ោងផង tweet របស់គាត់បានទទួលការ retweet រាប់ពាន់ ហើយគិតត្រឹមថ្ងៃចន្ទនេះ គាត់ទទួលបានចំនួន retweet ច្រើនជា

    March 13, 2019
  • អន្តរជាតិ

    មនុស្សជាង ៨០នាក់ ត្រូវបានគេរាយការណ៍ថា បានរងរបួស បន្ទាប់ពីនាវា hydrofoil ល្បឿនលឿនមួយ បានបុកជាមួយនឹងត្រីបាឡែនមួយនៅក្នុងក្រុង Niigata ប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន BBC បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅពេលដែលនាវាល្បឿនលឿន ដែលដឹកមនុស្សចំនួន ១២៥នាក់ រួមទាំងសមាជិកនាវិកផងនោះ បានបុកនឹងអ្វីមួយនៅពេលដែលសាឡាងនេះកំពុងធ្វើដំណើរទៅកោះ Sabo ពីកំពង់ផែក្រុង Niigata ។ ការបុកគ្នានេះត្រូវបានគេរាយការណ៍ថា បានបន្សល់ទុកនូវស្នាមប្រេះដែលមានទំហំ ១៥សង់ទីម៉ែត្រ នៅចំកណ្តាលសាឡាង ហើយនៅក្នុងសេចក្តីថ្លែងការណ៍ក៏បានឱ្យដឹងដែរថា ប្រតិបត្តិករជិះនាវាបានសុំទោសចំពោះអ្នកដំណើរសម្រាប់គ្រោះថ្នាក់នេះ។ ឆ្មាំឆ្នេរសមុទ្រជប៉ុនក៏បាននិយាយថា ក្នុងចំណោមអ្នកដែលរងរបួសមាន ១៣នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕ អត្ថបទ៖ លីដា

    March 12, 2019
  • អន្តរជាតិ

    ភ្នែករបស់យើងអាចនឹងខូចដោយសារវ័យកាន់តែចាស់ ឬដោយសារស្ថានភាពសុខភាពមួយចំនួន។ ទោះបីជាយ៉ាងណាក៏ដោយមានវិធីធម្មជាតិជាច្រើនដែលយើងម្នាក់ៗអាចយកមកការពារ និងកែលម្អចក្ខុវិស័យឡើងវិញដោយមិនចាំបាច់ត្រូវការ លេន ឬ វ៉ែនតាទៀតទេ។ ជាក់ស្ដែងវិធីសាស្រ្តធម្មជាតិ និងអន្តរាគមន៍របៀបរស់នៅចំនួន ១១ នៅក្នុងអត្ថបទនេះនឹងបង្ហាញលោកអ្នកអំពីវិធីដើម្បីកែលម្អសុខភាពភ្នែក និងធ្វើឱ្យសុខភាពភ្នែកកាន់តែប្រសើរឡើង៖ ១. ពាក់វ៉ែនតាការពារ៖ មិនមែនទាល់តែអ្នកមីញ៉ូបទើបត្រូវការវ៉ែនតាការពារនោះទេ! សកម្មភាពប្រចាំថ្ងៃដូចជា៖ បើកបរ លេងកីឡា ការងារដែលមានភាពហុយ ឬសកម្មភាពណាមួយដែលធ្វើឱ្យភ្នែកងាយនឹងប៉ះពាល់ដោយ កំទេច ធូលី ផ្សែង -ល- សុទ្ធតែត្រូវការការមើលថែ។ អ្នកគួរតែពាក់មួកសុវត្ថិភាព របាំងមុខ (ម៉ាស) និងរបស់ការពារផ្សេងៗទៅតាមសកម្មភាពរបស់លោកអ្នក។ ២. វ៉ែនតាកម្តៅថ្ងៃ៖ វាមិនត្រឹមតែការពារភ្នែករបស់អ្នកតែមួយមុខទេ វាជួយការពារអ្នកពីជំងឺភ្នែកដូចជា៖ ជំងឺភ្នែកឡើងបាយ

    March 12, 2019
  • អន្តរជាតិ

    យោងតាមប្រភព bangkokpost បានឱ្យដឹងថា ថៃនឹងមិនហាមឃាត់ការហោះហើរយន្តហោះ Boeing នោះទេ ខណៈប្រទេសជាច្រើនដូចជា៖ ឥណ្ឌូណេស៊ី ចិន សឹង្ហបុរី … កំពុងបានហាមឃាត់ការហោះហើររបស់ Boeing ម៉ូដែល 737 MAX 8 នេះ។ ក្នុងរយៈពេលត្រឹមតែ ៥ខែ ម៉ូដែលចុងក្រោយរបស់ Boeing បានធ្វើឱ្យមានឧបទ្ទវហេតុដល់ទៅ ២ករណី។ កាលពី ខែតុលា ឆ្នាំ២០១៨ យន្តហោះ Boeing របស់ក្រុមហ៊ុន Lion Air បានធ្លាក់ និងសម្លាប់អ្នកដំណើរទាំងអស់

    March 12, 2019
  • អន្តរជាតិ

    លោកចោរម្នាក់បានទទួលការកោតសរសើរពីអ្នកលេងបណ្តាញអ៊ីនធឺរណែត ដោយសារតែគាត់យកប្រាក់ដែលជំរិតបានពីជនរងគ្រោះទៅឱ្យនាងវិញ បន្ទាប់ពីឃើញគណនីធនាគាររបស់នាងអស់រលីង សល់តែ 0 យ័ន។ ក្នុងវីដេអូកាមេរ៉ាឃ្លាំមើលពីធនាគារ ICBC នៅទីក្រុងហឺយាន ខេត្តក្វាងទុង បានបង្ហាញថា នារីម្នាក់នាមត្រកូល លី បានកំពុងដកប្រាក់ពីម៉ាស៊ីន ATM ខណៈបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានមកក្រោយនាង និងភ្ជង់នាងដោយកាំបិត។ ដោយមានការភ័យខ្លាចនាង លី បានប្រគល់ប្រាក់ចំនួន ២,៥០០យ័ន (ប្រហែល ៣៧០ដុល្លារអាមេរិក) ទៅឱ្យលោកចោរ ប៉ុន្តែលោកចោរចង់បានច្រើនជាងនេះ ហើយទាមទារមើលគណនីធនាគាររបស់នាងនៅលើម៉ាស៊ីន ATM ។ បន្ទាប់ពីបានឃើញថា នាងមិនមានសល់ប្រាក់នៅក្នុងគណនីធនាគារហើយនោះ លោកចោរបានយកប្រាក់មកឱ្យនាងវិញ ថែមទាំងបន្សល់នូវស្នាមញញឹមមុននឹងចាកចេញទៀតផង។ ជាអកុសលសម្រាប់លោកចោរ ភាពសប្បុរសធម៌របស់គាត់មិនបានសង្គ្រោះគាត់ពីដៃប៉ូលិសបាននោះទេ

    March 12, 2019
  • អន្តរជាតិ

    ប្រទេសសិង្ហបុរីនឹងហាមប្រាមការហោះហើររបស់ Boeing 737 Max 8 របស់ខ្លួនទាំងអស់ ជាមួយនឹងសេចក្តីប្រកាសដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិលសឹង្ហបុរី (CAAS) កាលពីព្រឹកថ្ងៃអង្គារ៍។ ការសម្រេចចិត្តនេះគឺបានធ្វើឡើងបន្ទាប់ពីយន្តហោះ Boeing 737 Max 8 របស់អេត្យូពីបានធ្លាក់កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សទាំងអស់ ១៥៧នាក់ នៅលើយន្តហោះនោះ។ ហើយវានឹងប៉ះពាល់ដល់ដៃតំបន់របស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីឈ្មោះ SilkAir ដែលមានយន្ដហោះ Boeing ចំនួន ៦គ្រឿង កំពុងដំណើរការ។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ SilkAir កំពុងប្រតិបត្តិការយន្តហោះនេះទៅកាន់ទីក្រុង Bengaluru, Cairns, Chongqing, Darwin, Hiroshima, Hyderabad,

    March 12, 2019