autoadmin
  • អន្តរជាតិ

    មន្រ្តីរដ្ឋបាល Trump មិនបានធ្វើគម្រោងថ្មីណាមួយដើម្បីបញ្ជូនក្រុមទៅប្រទេសចិនសម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្មដោយផ្ទាល់ទេ ទោះបីជាមានការងារជាច្រើនដែលត្រូវធ្វើ ដើម្បីឈានដល់កិច្ចព្រមព្រៀងក៏ដោយ។ នេះបើតាមទីប្រឹក្សាពាណិជ្ជកម្មសេតវិមានលោក Clete Willems កាលពីថ្ងៃសុក្រ។ លោក Willems បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅខាងក្រៅព្រឹត្តិការណ៍សាលាច្បាប់ Georgetown Law ថា៖ «យើងកំពុងនិយាយទៅកាន់ពួកគេ (មន្ត្រីចិន) ជារៀងរាល់ថ្ងៃ ប៉ុន្តែគ្មាននរណាម្នាក់មានគម្រោងអ្វី» ។ ហើយនៅពេលដែលត្រូវបានសួរអំពីការរំពឹងទុកសម្រាប់ការជួបគ្នាផ្ទាល់មាត់នាពេលអនាគត លោក Willems និយាយថា «ប្រហែល ប៉ុន្តែមិនទាន់មានផែនការច្បាស់លាស់នៅឡើយទេ» ។ រដ្ឋាភិបាលនៃប្រទេសមហាសេដ្ឋកិច្ចធំជាងគេទាំងពីរ ត្រូវបានជាប់គាំងក្នុងជម្លោះពន្ធដាររយៈពេលជាច្រើនខែ ខណៈពេលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យទីក្រុងប៉េកាំងដោះស្រាយកង្វល់យូរអង្វែងលើការអនុវត្ត និងគោលនយោបាយរបស់ចិនជុំវិញការឧបត្ថម្ភធន ឧស្សាហកម្ម ការផ្ទេរបច្ចេកវិទ្យា ការចូលទីផ្សារ

    March 9, 2019
  • អន្តរជាតិ

    ជាការពិតការសម្រាលកូនគឺពិតជាមិនងាយស្រួយនោះឡើយ ហើយស្ត្រីជាម្ដាយក៏នឹងមានការឈឺចុកចាប់ និងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតទៀងផង ប្រសិនបើគាត់មិនទទួលបានការមើលថែពីក្រុមគ្រូពេទ្យ និងគ្រួសារឱ្យបានដិតដល់។ ជាក់ស្តែងថ្មីៗនេះ មានវីដេអូនៅក្នុងបណ្ដាញ Tik Tok ដែលត្រូវបានផ្សព្វផ្សាយបន្តនៅក្នុង Twitter បានបង្ហាញពីភាពឈឺចុកចាប់របស់បុរស នៅពេលដែលពួកគេសាកល្បងនូវបច្ចេកវិទ្យាម៉្យាង ដែលធ្វើឱ្យពួកគេមានការឈឺចាប់ដូចនឹងស្រ្តីដែលកំពុងសម្រាលកូន។ វីដេអូមួយនោះត្រូវបានបង្ហោះបន្តដោយគណនី JidanVideo នៅលើបណ្ដាញសង្គម Twitter ជាមួយនឹងសំឡេងឮ​កង​រំពងពេញផ្សារទំនើបមួយកន្លែងក្នុងប្រទេសចិន។ កន្លែងដែលដាក់ឱ្យបុរសសាកល្បងអំពីទំហំនៃការឈឺចាប់របស់ស្ត្រីពេលសម្រាលកូននោះមានឈ្មោះថា «Deliver Bar» ហើយនៅក្នុងវីដេអូនោះ ក្រុមបុរសបានស្រែកឮ​កង​រំពងពេញផ្សារ ហើយមានខ្លះទៀតក៏បានរត់ទៅឱបភរិយានៅពេលបញ្ចប់ការសាកល្បង ក៏ព្រោះតែពួកគេមានការអាណិតអាសូរដល់ស្ត្រីជាមាតា និងបានដឹងនូវទំហំនៃការឈឺចាប់វេទនារបស់ស្ត្រី៕ (សូមចុចចូលបន្តទៅក្នុងបណ្តាញ Twitter ដើម្បីមើលវីដេអូទាំងអស់) 中国では今男性にも陣痛の痛さを理解してもらおうと分娩擬似体験が流行っているそうです? pic.twitter.com/SorhrtJ6SZ — たまご動画くん

    March 7, 2019
  • អន្តរជាតិ

    ស្ថានីយ៍វិទ្យុនៅក្នុងប្រទេសអូស្ត្រាលី កាណាដា និងនូវែលសេឡង់ កំពុងបដិសេធការចាក់ចម្រៀងរបស់លោក Michael Jackson បន្ទាប់ពីមានការចោទប្រកាន់ថ្មីៗ ដែលចោទថាលោក រំលោភបំពានផ្លូវភេទលើកុមារ។ ក្រុមហ៊ុន Nova Entertainment នៃទីក្រុងស៊ីដនីក្នុងថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា បានក្លាយជាក្រុមវិទ្យុចុងក្រោយបំផុត ដែលប្រកាសថា ពួកគេនឹងមិនចាក់ចម្រៀងរបស់ «ស្ដេចប៉ុប» ម្នាក់នេះទៀតទេ ដើម្បីឆ្លើយតបទៅនឹងមតិសាធារណៈ។ ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីការចាក់ផ្សាយឯកសារអាមេរិក ដែលមានចំណងជើងថា «Leaving Neverland» និងបានបង្ហាញពីបុរសពីរនាក់ ដែលអះអាងថា លោក Michael Jackson បានរំលោភបំពានផ្លូវភេទពួកគេអស់ជាច្រើនឆ្នាំ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានស្រង់សម្តីលោក Paul Jackson

    March 7, 2019
  • រថយន្ត

    រថយន្តដែលមានតម្លៃថ្លៃបំផុតនៅលើពិភព Bugatti La Voiture Noire ដែលត្រូវបានគេដាក់តាំងបង្ហាញនៅក្នុងព្រឹត្តការណ៍ Geneva International Motor Show 2019 បានរកឃើញម្ចាស់ហើយពេលនេះ ដោយវាត្រូវបានគេលក់ឱ្យអ្នកទិញអាថ៌កំបាំងម្នាក់ក្នុងតម្លៃ ២៧លានដុល្លារ ។ រថយន្តស្ព័រពណ៌ខ្មៅរលោងនេះ មានកម្លាំង 1,500 សេះ ស៊ីឡាំង 16 ទំហំចំណុះ 8លីត្រ ដែលត្រូវបានស្រោបដោយសារធាតុកាកសរសៃកាបូន។ ក្រុមហ៊ុន Bugatti មិនបានបញ្ជាក់លម្អិតអំពីលក្ខណៈពិសេសរបស់វាច្រើននោះទេ បើទោះបីជាវាត្រូវបានគេគិតថា មានភាពស្រដៀងគ្នា ឬដូចទៅនឹងម៉ូដែល Chiron ក៏ដោយ។ ប៉ុន្តែយ៉ាងណាក៏ដោយ Bugatti

    March 7, 2019
  • អន្តរជាតិ

    ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ចិន ក្រុមហ៊ុន Huawei បានចោទប្រកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងថ្ងៃព្រហស្បតិ៍នេះ ពីបទលួចចូលប្រព័ន្ធ server និងអ៊ីមែល របស់ក្រុមហ៊ុន។ ដោយអនុប្រធានក្រុមហ៊ុនលោក Guo Ping បាននិយាយនៅក្នុងសន្និសីទសារពត៌មានមួយថា «រដ្ឋាភិបាលអាមេរិកបានលួចចូល server ប្រភព​កូដ និងអ៊ីម៉ែល រស់ក្រុមហ៊ុន»។ យ៉ាងណាក៏ដោយលោក Guo មិនបានបញ្ជាក់លម្អិតពីរបៀប ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានចូលលួចទិន្នន័យរបស់ពួកគេនោះទេ ប៉ុន្តែនៅក្នុងការធ្វើអត្ថាធិប្បាយឱ្យកាសែត Financial Times កាលពីសប្ដាហ៍មុន លោក Guo បាននិយាយថា មូលហេតុនៃការវាយប្រហាររបស់អាមេរិកលើក្រុមហ៊ុន Huawei គឺជាប់ទាក់ទិននឹងទិន្នន័យ ដែលអាមេរិកបានលួចចូលនោះ។ គួររំឭកផងដែរថា ក្រុមហ៊ុន

    March 7, 2019
  • អន្តរជាតិ

    វត្ថុលោហៈចំនួនប្រហែល ៤០ រួមមានទាំង៖ សោ កាក់ និងស៊ីមកាត -ល- ត្រូវបានក្រុមគ្រូពេទ្យយកចេញពីក្រពះបុរសជនជាតិឥណ្ឌាម្នាក់ បន្ទាប់ពីគាត់មានការឈឺចុកចាប់យ៉ាងខ្លាំងនៅក្នុងពោះ។ បុរសវ័យ ៥២ឆ្នាំ ម្នាក់នេះមានឈ្មោះថា Jayakumar គាត់ជាមនុស្សមានជំងឺវិកលចរិក ហើយក្រុមគ្រួសាររបស់គាត់មិនដឹងថា គាត់ចាប់ផ្តើមលេបលោហៈធាតុទាំងនេះតាំងពីពេលណានោះទេ។ បុរសជាអ្នកជំងឺត្រូវបានគេឱ្យដឹងថា ទទួលការវះកាត់រយៈពេល ៤៥នាទី ចំនួន ២ដង ទម្រាំអាចដកចេញវត្ថុចម្លែកទាំងនេះបានអស់។ លោកវេជ្ជបណ្ឌិត A.R. Venkateswaran នៃមន្ទីរពេទ្យទូទៅ Rajiv Gandhi ដែលជាអ្នកដឹកនាំដំណើរការទាំង ២ដង នេះ បានឱ្យដឹងថា អ្នកជំងឺអាចនឹងឈានដល់ការស្លាប់ ប្រសិនបើគាត់មិនទទួលបានការព្យាបាលវះកាត់ទាន់ពេល។

    March 7, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យោងតាមប្រភព Utusan បានឱ្យដឹងថា ឪពុកម្នាក់មកពីរដ្ឋ Perak របស់ម៉ាឡេស៊ី បានប្រើញញួរដែក ដើម្បីវាយនឹងមុខកូនស្រីបង្កើត ដោយសារនាងគ្មានការងារធ្វើ។ ឪពុកម្នាក់នោះ អាយុ ៥៨ឆ្នាំ ត្រូវបានគេជឿជាក់ថា គាត់មិនពេញចិត្តនឹងកូនស្រីរបស់គាត់ ដោយសារតែនាងរកការងារធ្វើមិនបាន ទោះបីជានាងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រក៏ដោយ។ មន្ត្រីប៉ូលិសបានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅផ្ទះជនរងគ្រោះ នៅក្នុងស្រុក Parit Sungai Melan ខេត្ត Kuala Kurau ។ ការវាយប្រហារនេះបានកើតឡើងនៅថ្ងៃ ទី៤ ខែមីនា ចន្លោះពីម៉ោង ៥ និង​ ៣០

    March 7, 2019
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា លោកនឹងខកចិត្តចំពោះមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រសិនបើរបាយការណ៍អំពីការកសាងឡើងវិញនូវតំបន់បាញ់បង្ហោះនុយក្លេអ៊ែរនៅកូរ៉េខាងជើងគឺជាការពិត។ គួរឱ្យដឹងផងដែរថា មជ្ឈមណ្ឌលជឿនលឿនពីររបស់សហរដ្ឋអាមេរិក និងទីភ្នាក់ងារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍កាលពីថ្ងៃអង្គារថា កូរ៉េខាងជើងកំពុងដំណើរការ ដើម្បីស្ដារឡើងវិញនូវស្ថានីយបាញ់បង្ហោះផ្កាយរណប Sohae។ លោក ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅការិយាល័យ Oval ថា៖ «ខ្ញុំនឹងខកចិត្តយ៉ាងខ្លាំង ប្រសិនបើរឿងនេះកើតឡើងពិតមែន» «យើងនឹងរកឃើញ ប៉ុន្តែការដឹងឮពេលនេះគឺវាលឿនពេក… វាជារបាយការណ៍ដំបូង ប៉ុន្តែខ្ញុំអាចនឹងខកចិត្តយ៉ាងខ្លាំងចំពោះលោកប្រធាន គីម ហើយខ្ញុំក៏មិនគិតថា ខ្ញុំនឹងអាចខកចិត្តលើគាត់ យើងនឹងដឹងនូវអ្វីដែលនឹងកើតឡើង យើងនឹងដឹងឆាប់ៗ»។ គួររំឭកផងដែរថា កិច្ចចរចាលើក ទី២ រវាងលោក

    March 7, 2019
  • អន្តរជាតិ

    បើយោងតាមបញ្ជីឈ្មោះអ្នកមានបំផុតរបស់ទស្សនាវដ្តី Forbes បានឱ្យដឹងថា លោក Jeff Bezos នៅតែបន្តជាប់ឈ្មោះជា មហាសេដ្ឋីលំដាប់លេខ ១ នៅលើលោក ខណៈលោក Bill Gates និងលោក Warren Buffett ស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ និង ៣ ដេញពីក្រោយ។ ចំណែកប្រធានាធិបតីអាមេរិកលោក Donald Trump វិញលោតឡើងបាន ៥១ចំណាត់ថ្នាក់ គឺពីលេខ ៧៦៦ នៅឆ្នាំមុន មកលេខ ៧១៥ ក្នុងឆ្នាំនេះ។ ចំណែកស្ថាបនិកហ្វេសប៊ុកលោក Mark

    March 6, 2019
  • អន្តរជាតិ

    តាំងពីលក់ប៊ឺហ្គឺបានត្រឹមតែ ២ ក្នុងមួយថ្ងៃ រហូតអាចបង្កើតបានជាហាងដ៏ធំមួយ មានតម្លៃប្រហែល 733,000ដុល្លារអាមេរិក​ លោក Syed Mohamed ម្នាក់នេះ គឺពិតជាបុគ្គលដែលពូកែតស៊ូរហូតទទួលបានជោគជ័យដ៏គួរឱ្យកោតសរសើរមែន!។ នៅក្នុងបទសម្ភាសន៍ថ្មីៗជាមួយ Harian Metro បុរសវ័យ ៥២ឆ្នាំ រូបនេះបាននិយាយថា គាត់បានចាប់ផ្តើមលក់ប៊ឺហ្គឺតាំងពីគាត់ទើបតែរៀនចប់ថ្នាក់សិក្សាកម្រិតទាបមកម៉្លេះ។ កាលនោះគាត់មានដើមប្រហែល ១២០ដុល្លារអាមេរិក ប៉ុណ្ណោះដើម្បីចាប់ផ្តើម ដោយគាត់បើកលក់ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ១យប់។ គាត់បានបន្តថា គាត់ទទួលរងការឈឺចាប់ ពេលវេលាដ៏ជូរចត់ និងការខកចិត្តជាច្រើន។ ពេលខ្លះគាត់លក់បានតែប៊ឺហ្គឺចំនួន ២ តាំងពីបើករហូតដល់បិទហាង ប៉ុន្តែគាត់មិនអាចបោះបង់វាចោលបាននោះទេ ព្រោះនេះជាអ្វីដែលគាត់អាចធ្វើបាន។

    March 6, 2019