autoadmin
  • រថយន្ត

    Bugatti កំពុងផ្លុំទៀនគម្រប់ខួបទី ១១០ របស់ខ្លួននៅឆ្នាំនេះ ហើយដើម្បីអបអរដល់ខួបលើកទី ១១០ ពួកគេនឹងនាំយកនូវម៉ូដែល Chiron Sport 110 Ans Edition ទៅដាក់បង្ហាញនៅព្រឹត្តការណ៍ Geneva Motor Show 2019។ រថយន្តប្រភេទ hypercar នេះខាង Bugatti បានឱ្យដឹងថា នឹងត្រូវផលិតតែ ២០គ្រឿង ប៉ុណ្ណោះ ហើយសម្រាប់ការរចនារបស់វាវិញគឺ ពិតជាមិនខុសបំណងនោះឡើយ។ រថយន្ត Bugatti Chiron Sport 110 Ans Edition

    March 5, 2019
  • អន្តរជាតិ

    មនុស្សជិត ៥,០០០នាក់ បានតម្រង់ជួរគ្នាព្យាយាមចង់ធ្វើជាអ្នកបរិច្ចាគកោសិកា (stem cells) ដើម្បីជួយសង្គ្រោះជីវិតក្មេងប្រុសម្នាក់ អាយុ ៥ឆ្នាំ ដែលមានជំងឺមហារីក។ ក្មេងប្រុសម្នាក់នោះត្រូវបានគេឱ្យដឹងថា ឈ្មោះ Oscar Saxelby-Lee មកពីទីក្រុង Worcester ប្រទេសអង់គ្លេស។ កុមារម្នាក់នេះបានបំផុសឱ្យមនុស្សចំនួនសរុបទាំងអស់ ៤,៨៥៥នាក់ ទៅចូលរួមពិនិត្យមើលកោសិការបស់ពួកគេថា តើត្រូវគ្នាជាមួយកុមារា ឬអត់!? ជាការពិតក្រុមវេជ្ជបណ្ឌិតបាននិយាយថា ក្មេងប្រុសម្នាក់នេះគឺមានពេលរយៈពេលតែ ៣ខែ ប៉ុណ្ណោះដើម្បីរកអ្នកបរិច្ចាគ ដើម្បីព្យាបាលជំងឺមហារីកឈាម (lymphoblastic leukemia) របស់គេ។ Oscar បានទទួលការព្យាបាលដោយសារធាតុគីមីរួចមកហើយ តាំងពីត្រូវបានគេធ្វើរោគវិនិច្ឆ័យកាលពី ខែធ្នូ ប៉ុន្តែគាត់នឹងត្រូវការការព្យាបាលកាន់តែល្អជាងនេះ

    March 5, 2019
  • អន្តរជាតិ

    កាលពីថ្ងៃចន្ទកងកម្លាំងអាកាសរបស់ឥណ្ឌាបានបាញ់ទម្លាក់ Drone របស់ប៉ាគីស្ថាន ដែលបានវង្វេងចេញពីព្រំដែនរបស់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាក៏បានរាយការណ៍ថា ភាពតានតឹងនៅតែបន្តកើនឡើងខ្ពស់រវាងសត្រូវទាំងពីរនេះ ដោយយន្តហោះចម្បាំង Sukhoi-30 របស់ឥណ្ឌា បានបាញ់ទម្លាក់យានអវកាសគ្មានមនុស្សបើក UAV (Drone) ដែលជារបស់ប៉ាគីស្ថាន ក្បែរទីក្រុង Bikaner នៅរដ្ឋ Rajasthan ភាគខាងជើងប្រទេសឥណ្ឌា ជិតព្រំដែនប៉ាគីស្ថាន។ ទីភ្នាក់ងារព័ត៌មាន Press Trust of India (PTI) បានរាយការណ៍ថា នេះជាការប៉ុនប៉ងលើក ទី២ របស់ប៉ាគីស្ថាន ដើម្បីបញ្ជូន Drone មកកាន់ទឹកដីប្រទេសឥណ្ឌាក្នុងរយៈពេល ៦ថ្ងៃ ចុងក្រោយ

    March 5, 2019
  • អន្តរជាតិ

    សិល្បករជនជាតិជប៉ុនម្នាក់ ដែលនៅពីក្រោយរូបភាពដ៏គួរឱ្យរន្ធត់ «Momo» បាននិយាយថា គាត់បានបំផ្លាញតុក្កតានោះរួចហើយ និងបានប្រកាសថា៖ «Momo បានស្លាប់ហើយ» ។ នេះបើយោងតាមសិល្បករលោក Keisuke Aisawa ឬ Keisuke Aiso គាត់មានអារម្មណ៍ថា គាត់ត្រូវតែ «ទទួលខុសត្រូវ» ចំពោះឪពុកម្តាយ និងក្មេងៗនៅជុំវិញពិភពលោក ដែលមានការភ័យខ្លាចមកលើ «Momo» បន្ទាប់ពីកុមារជាច្រើនទទួលរងការភ័យខ្លាចតាមរយៈ «Momo Challenge» ។ សិល្បករម្នាក់នេះត្រូវបានគេឱ្យដឹងថា មានអាយុ ៤៦ឆ្នាំ ដែលគាត់បានបង្កើតស្នាដៃសិល្បៈផ្សេងៗអស់រយៈពេលជាង ២០ឆ្នាំ មកហើយ និងមានស្ទូឌីយោនៅជាយទីក្រុងតូក្យូ។ តុក្កតា

    March 5, 2019
  • អន្តរជាតិ

    ការបង្ហាញម៉ូតរថយន្តប្រៀបដូចជា «ចំការរ៉ែនៃលោហធាតុ» ដែលទាំងអ្នកផលិត ដំឡើង អ្នកចែកចាយ ប្រជែងគ្នាដណ្តើមកេរ្តិ៍​ឈ្មោះ ដោយការបង្ហាញនូវបច្ចេកវិទ្យាថ្មីទៅកាន់ទីផ្សាររៀងៗខ្លួន។ ហើយសម្រាប់ទីផ្សារអឺរ៉ុប គ្មានអ្វីដែលធំជាងកម្មវិធីការបង្ហាញម៉ូតរថយន្តក្រុងហ្សឺណែវនេះទេ។ សម្រាប់កម្មវិធី Geneva International Motor Show 2019 លើកទី 89 ក៏បានត្រឡប់មកវិញហើយ ដែលនឹងប្រារព្ធចាប់ពីថ្ងៃ ទី៧ ខែមីនា និងមានរយៈពេល ១០ថ្ងៃ នៅក្នុងប្រទេសស្វីស។ យ៉ាងណាមិញដើម្បីឱ្យជ្រាបច្បាស់ថានឹងមានអ្វីប្លែកសម្រាប់ ឆ្នាំ២០១៩ អត្ថបទនេះនឹងណែនាំលោកអ្នកឱ្យស្គាល់រថយន្ត/គំរូ ទាំង ១៥ ដែលនឹងបង្ហាញខ្លួនក្នុងកម្មវិធីការបង្ហាញម៉ូតរថយន្តក្រុងហ្សឺណែវ៖ 15. Hispano Suiza 14.

    March 4, 2019
  • អន្តរជាតិ

    ស្ត្រីជាម្ចាស់សត្វចិញ្ចឹមមកពីភាគខាងកើតនៃប្រទេសចិនម្នាក់ ត្រូវបានគេរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីគាត់បានយកឆ្មាចិញ្ចឹមទៅវះកាត់កែត្របកភ្នែក ដោយហេតុតែគាត់មិនចូលចិត្តរូបរាងត្របកភ្នែករបស់វា និងគិតថា «វាមិនស្អាត»។ ស្ត្រីម្នាក់នោះត្រូវបានគេឱ្យដឹងថា រស់នៅក្នុងទីក្រុងណានជីង ខេត្តជាំងស៊ូ ប្រទេសចិន ហើយគាត់បានយកឆ្មាចញ្ចឹមពូជ moggy ទៅធ្វើការវះកាត់ត្របកភ្នែក ២ជាន់ ដែលមានតម្លៃ ១០,០០០ យ័ន (ប្រហែល ១,៥០០ ដុល្លារអាមេរិក) ។ ជាការពិតមនុស្សជាច្រើននៅប្រទេសចិនដែលភាគច្រើនមានត្របកភ្នែកតែ ១ជាន់ ជឿថា ការមានត្របកភ្នែក ២ជាន់ នឹងធ្វើឱ្យភ្នែករបស់ពួកគេកាន់តែធំ និងកាន់តែទាក់ទាញ។ ហើយបើយោងតាមទូរទស្សន៍ Jiangsu Television កាលពី ថ្ងៃពុធ បានឱ្យដឹងថា

    March 4, 2019
  • អន្តរជាតិ

    រថយន្តក្រុងពីរជាន់មួយបានបុកជាមួយរថយន្តដឹកទំនិញមួយទំហឹងនៅលើផ្លូវហាយវេមួយនៃទីក្រុងហុងកុងក្នុងថ្ងៃចន្ទនេះ ដោយបានសម្លាប់អ្នកបើកបរទាំងសងខាង។ អ្នកដំណើររថយន្តក្រុងចំនួន ១៥នាក់ ដែលមានស្ត្រី ១០នាក់ និងបុរស ៥នាក់ ត្រូវបានគេឱ្យដឹងថា រងរបួសធ្ងន់។ តាមរបាយការណ៍បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវហាយវ៉េ West Kowloon នៅតំបន់ Yau Ma Tei ជិតផ្សារទំនើប Elements នៅម៉ោង ១០ និង ៣០នាទី ព្រឹក។ យោងតាមកាសែត South China Morning Post (SCMP) ក៏បានឱ្យដឹងដែរថា អ្នកបើកបររថយន្តក្រុងត្រូវបានប្លោងចេញពីរថយន្តក្រុងពីរជាន់ ទៅជាប់នៅនឹងក្រោមរថយន្តដឹកទំនិញ

    March 4, 2019
  • អន្តរជាតិ

    ថៃ៖ បន្ទាប់ពីប្រទេសថៃបានបាត់បង់ប្រជាប្រិយភាពពីអ្នកទេសចរចិនមួយរយៈ ដោយសារគ្រោះថ្នាក់កាលពីខែកក្កដា នៅកោះភូកេត ដែលបណ្តាលឱ្យអ្នកទេសចរចិន ៤៧នាក់ បានលង់ទឹកស្លាប់ ពេលនេះពួកគេអាចទាក់ទាញភ្ញៀវទេសចរចិនសារជាថ្មីម្តងទៀតវិញហើយ។ ដោយនៅក្នុងខែមករានេះ ថៃមានកំណើនភ្ញៀវទេសចរណ៍សរុប ៣.៧លាននាក់ ពោលគឺកើនឡើងបាន ៥ភាគរយ គិតត្រឹមរយៈពេលដូចគ្នាក្នុងឆ្នាំមុន។ ចិនដីគោកនៅតែជាប្រភពដ៏សំខាន់នៃភ្ញៀវបរទេសដែលមកទស្សនាប្រទេសថៃ ដោយមានអ្នកដំណើរជាង ១លាននាក់ គិតត្រឹមខែមករា វាកើនឡើង ៩.៣ភាគរយ ធៀបនឹងឆ្នាំមុន និងកើនបាន ២០ភាគរយ គិតចាប់ពីខែធ្នូ។ ក្រសួងទេសចរណ៍ និងកីឡាបាននិយាយថា ព្រះរាជាណាចក្រថៃកំពុង «បង្កើតនូវភាពប្រក្រតីថ្មី» ដើម្បីកាត់បន្ថយអត្រានៃភ្ញៀវទេសចរណ៍ដែលមានការថយចុះ និងកើនខ្ពស់មិនទៀងទាត់។ បន្ទាប់ពីសោកនាដកម្មនៅភូកេត និងយោបល់មិនល្អពីមេដឹកនាំថៃមួយចំនួន បានបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃការមកដល់របស់ភ្ញៀវទេសចរចិន ជាពិសេសនៅខេត្តភូកេតតែម្តង

    March 4, 2019
  • អន្តរជាតិ

    វៀតណាម៖ យោងតាមសារព័ត៌មាន VNEXPRESS របស់វៀតណាមបានចុះផ្សាយថា ក្រុមហ៊ុន​ Universal Alloy Corporation Asia Pte. Ltd. (UAC) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានមកបោះទុនវិនិយោគបើករោងចក្រផលិតគ្រឿងបន្លាស់យន្តហោះគ្រប់ប្រភេទនៅក្នុងប្រទេសវៀតណាម ដែលការវិនិយោគនេះស្ថិតក្រោមទំហំទឹកប្រាក់ ១៧០ លានដុល្លារអាមេរិក។ តំណាងរបស់រដ្ឋាភិបាលវៀតណាម បានឲ្យដឹងថា តាមគម្រោងវិនិយោគខាងលើនេះគេនឹងអាចផលិតបានគ្រឿងបន្លាស់យន្តហោះ និងសម្ភារៈផ្សេងៗសម្រាប់ប្រើប្រាស់ក្នុងយន្តហោះបានប្រមាណជា ៤,០០០ ប្រភេទ សម្រាប់ប្រើប្រាស់ជាមួយនឹងយន្តហោះគ្រប់ប្រភេទទាំងអស់។ ផលិតផលដែលផលិតនៅក្នុងប្រទេសវៀតណាមនេះនឹងត្រូវបាននាំយកទៅលក់នៅក្នុងតំបន់អាមេរិកខាងជើង និងនៅតំបន់អឺរ៉ុប។ តាមផែនការនៅក្នុងឆ្នាំ ២០២១ ខាងមុខនេះគេនឹងនាំចេញផលិតផលខាងលើនេះក្នុងតម្លៃ ២៥ លានដុល្លារ ហើយក្នុងឆ្នាំបន្ទាប់ ៨៥ លានដុល្លារអាមេរិក

    March 4, 2019
  • បច្ចេកវិទ្យា

    ការស្រាវជ្រាវរបស់ OnePlus ក្នុងការលុបបំបាត់ក្បាលឆក ពេលនេះប្រហែលជាចេញជាលទ្ធផលហើយ ជាក់ស្ដែងដោយ OnLeaks និង Pricebaba បានបង្ហោះរូបភាពបែកធ្លាយ ១សន្លឹក ដែលទំនងជារបស់ OnePlus 7 ។ OnePlus 7 ស៊េរីថ្មីនេះនឹងអាចត្រូវបានផលិតឡើងជាមួយនឹងអេក្រង់ពេញទំហំ 6.5 អ៊ីញ យ៉ាងស្រស់ស្អាត និងមិនមានក្បាលឆកសម្រាប់កាមេរ៉ាមុខទៀតនោះទេ។ រូបភាពក៏បានបង្ហាញដែរថា OnePlus 7 និងមានកាមេរ៉ាក្រោយ ៣ ដែលមានសមត្ថភាពខ្លាំងជាងមុន ប៉ុន្តែរន្ធកាស (headphone jack) គឺលែងមានទៀតហើយ។ OnePlus 7 នេះក៏មិនអាចធ្វើការសាកថ្មដោយឥតខ្សែ

    March 4, 2019