autoadmin
  • រថយន្ត

    ក្រុមហ៊ុន Toyota ទើបតែសម្ពោធដាក់លក់រថយន្តស៊េរីថ្មីរបស់ខ្លួននៅក្នុងប្រទេសអង់គ្លេស ដែលរថយន្តថ្មីនេះ មានតម្លៃថោកសមរម្យនៅក្នុងទីផ្សារថយន្ត។ រថយន្តស៊េរីថ្មីនេះជាប្រភេទរថយន្តធន់មធ្យមម៉ាក Aygo X-Trend ដែលតម្លៃត្រឹមតែ £១២,៧១០ (១៦,៧៩០ ដុល្លារអាមេរិក) ប៉ុណ្ណោះ។ រថយន្តប្រភេទនេះអាចនិយាយបានថា ជារថយន្តកូនកាត់រវាងរថយន្តសេរី X-Play និង X-Cite ដែលក្រុមហ៊ុនធ្លាប់ចេញលក់នាពេលកន្លងមក។ រថយន្ត Aygo X-Trend ដើរដោយម៉ាស៊ីន 1.0-Liter Three-Cylinder Petrol Engine ស៊ីសាំងតិច ចន្លោះពី ៤,៩ ទៅ ៥,៣ លីត្រក្នុងរយៈចំងាយផ្លូវ ១០០

    March 4, 2019
  • អន្តរជាតិ

    អនាគតនៅតែមិនមានភាពច្បាស់លាស់សម្រាប់ការបើកទ្វារឡើងវិញនៃឆកសមុទ្រម៉ាយ៉ា (Maya Bay) ដែលជាតំបន់ទេសចរណ៍ដ៏មមាញឹកមួយរបស់ថៃ។ ឆកសមុទ្រម៉ាយ៉ាត្រូវបានគេឱ្យដឹងថា មុនពេលដែលវាត្រូវបិទទ្វារ (០១ មិថុនា ២០១៨) ចំនួនភ្ញៀវទេសចរអាចមានដល់ ៦,០០០នាក់ ក្នុងមួយថ្ងៃ ប៉ុន្តែក្រោយមកវាត្រូវបានមន្ត្រីថៃប្រកាសឱ្យបិទទ្វារ ដោយសារលំហូរទេសចរច្រើន និងអាកាសធាតុក្តៅធ្វើឱ្យរងការខូចខាតប្រព័ន្ធអេកូឡូស៊ីនៅទីនោះ។ អាជ្ញាធរថៃនិយាយថា ពួកគេមិនមានគម្រោងបើកឆកសមុទ្រម៉ាយ៉ាឡើងវិញនៅដំណាក់កាលនេះទេ ប៉ុន្តែពួកគេនឹងបន្តតាមដានស្ថានការណ៍នៅលើកោះ Phi Phi Ley និងឆកសមុទ្រម៉ាយ៉ានេះ។ យោងតាមលោក Thon Thamrongnawasawat នៃមហាវិទ្យាល័យជលផល នៃសកលវិទ្យាល័យ Kasetsart ទីក្រុងបាងកកបានឱ្យដឹងថា ត្រីឆ្លាម (Blacktip reef shark) ឥឡូវនេះបានត្រលប់មកឆ្នេរសមុទ្រវិញ

    March 4, 2019
  • អន្តរជាតិ

    យ៉ាងហោចណាស់មនុស្ស ១៤នាក់ បានស្លាប់នៅក្នុងភាគអាគ្នេយ៍នៃ Alabama កាលពីថ្ងៃអាទិត្យ ខណៈដែលខ្យល់ព្យុះមួយបានវាយប្រហារមកកាន់រដ្ឋមួយនេះ។ ការស្លាប់នេះគឺស្ថិតនៅក្នុងតំបន់ Lee County ដែលមានចំងាយប្រហែល ៦០ម៉ាយ ភាគឦសាននៃទីក្រុង Montgomery របស់រដ្ឋ Alabama ហើយចំនួនអ្នកស្លាប់ត្រូវគេរំពឹងថានឹងកើនឡើង។ នេះបើយោងតាមក្រុមមន្ត្រីបានរាការណ៍ឱ្យ The Associated Press។ ក្រុមមន្ត្រីសង្គ្រោះបន្ទាន់មិនបានចេញសេចក្តីលម្អិតអំពីជនរងគ្រោះនោះទេ ប៉ុន្តែភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនៅ Lee County បាននិយាយថា ការខូចខាតនេះបានកើតឡើងដំបូងនៅក្បែរទីក្រុង Beauregard រដ្ឋ Alabama ដែលយ៉ាងហោចណាស់មានមនុស្ស ២នាក់ បានស្លាប់។ យ៉ាងណាក៏ដោយក្រុមមន្ត្រីក៏បានចូលរួមរំលែកទុក្ខគ្រួសារសព និងកំពុងបន្តការជួយសង្គ្រោះ៕

    March 4, 2019
  • អន្តរជាតិ

    សម្រាប់អ្នកដែលទៅទស្សនាប្រទេសវៀតណាមជាលើកដំបូង ពួកគេនឹងអាចរៀនអំពីវប្បធម៌ តំបន់ភូមិសាស្រ្ត និងប្រជាជនវៀតណាម ប៉ុន្តែអ្វីដែលកាន់តែពិសេសគឺ អាហាររបស់ប្រជាជនក្នុងប្រទេសនេះ។ ដោយលក្ខណៈសំខាន់នៃម្ហូបវៀតណាមគឺ បង្កើតភាពសុខដុមរវាងរសជាតិ និងវាយនភាព ផ្សំដោយរុក្ខឱសថ និងគ្រឿងទេសផ្សេងៗ។ ហើយដើម្បីទទួលបានបទពិសោធន៍ជាក់ស្តែងបំផុតនៃម្ហូបអាហារវៀតណាម អត្ថបទនេះនឹងណែនាំអាហារឆ្ងាញ់ៗទាំង ១០មុខ ដែលលោកអ្នកអាចរកបាននៅភោជនីយដ្ឋាននៅតាមចិញ្ចើមផ្លូវជាច្រើនហូរហែ៖ ១. Bun thit nuong cha gio ២. សាឡាត់រុំ (គួង) ៣. Hu tieu Nam Vang ៤. បាញ់ហយ ៥. Mi Quang

    March 4, 2019
  • អន្តរជាតិ

    អ្នកប្រើប្រាស់សេវាកម្ម Grab ទាំងអស់នឹងត្រូវពិន័យជាទឹកប្រាក់ ៤ដុល្លារសឹង្ហបុរី (ប្រហែល ៣ដុល្លារអាមេរិក) ចាប់ពីថ្ងៃ ចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩ តទៅ សម្រាប់រាល់ការលុបចោលការជិះរបស់ពួកគេ (៥នាទីបន្ទាប់ពីការកក់)។ ហើយសម្រាប់សេវាកម្មចែកចាយការជិះ GrabShare ក៏នឹងធ្វើការពិន័យលោកអ្នក ៤ដុល្លារសឹង្ហបុរី ដូចគ្នាប្រសិនបើលោកអ្នកលុបចោលការកក់វិញរយៈពេល ៣នាទី បន្ទាប់។ Grab ក៏បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃអាទិត្យថា៖ «យើងជឿជាក់ថា ការ Update នេះនឹងធ្វើឱ្យការលុបចោលមានភាពយុត្តិធម៌សម្រាប់អ្នករាល់គ្នា»។ បច្ចុប្បន្ននេះអ្នកប្រើប្រាស់ Grab ត្រូវបានគេគិតប្រាក់ ៥ដុល្លារសឹង្ហបុរី ប្រសិនបើពួកគេលុបចោលការកក់ជាលើក ទី៣ ក្នុងរយៈពេល

    March 4, 2019
  • អន្តរជាតិ

    សម្រាប់អ្នកចូលចិត្តទទួលទានកាហ្វេ Starbucks  ប្រាកដជាបានដឹងហើយថា កាហ្វេក្រោមម៉ាកយីហោនេះមានឈ្មោះល្បីល្បាញជុំវិញពិភពលោក និងមានសាខាលក់នៅតាមបណ្តាប្រទេសជាច្រើនផងដែរ។ ថ្មីៗនេះហាងលក់កាហ្វេ Starbucks ថ្មីមួយបានបើកលក់នៅក្នុងប្រទេសជប៉ុន និងធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់មហាជនទូទៅ ព្រោះតែវាជាហាងកាហ្វេ Starbucks ធំជាងគេបំផុតក្នុងពិភពលោក។ ហាងកាហ្វេធំជាងគេលើពិភពលោកនេះលាតសន្ធឹងលើផ្ទៃដី ២,៩៧៣ ម៉ែត្រការ៉ែ និងមានកំពស់​៤ ជាន់ ជាមួយនឹងការរចនាម៉ូតយ៉ាងប្រណិត។ ក្នុងឱកាសនៃការបើកសម្ពោធហាងកាហ្វេដ៏ធំជាងគេនេះ គេបានសង្កេតឃើញមានអ្នកសារព័ត៌មាន និងមហាជនទូទៅជាច្រើនបានទៅចូលរួមយកព័ត៌មាន និងភ្លក់រសជាតិដ៏ឆ្ងាញ់របស់កាហ្វេ ដែលមានដើមកំណើតពីអាមេរិកមួយនេះ។ លោកអ្នកអាចទស្សនារូបភាពនៃហាងកាហ្វេដ៏ធំនេះដូចខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ nextshark

    March 4, 2019
  • អន្តរជាតិ

    មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាថា នឹងជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីបន្តការចរចានុយក្លេអ៊ែរ បន្ទាប់ពីកិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃ រវាងមេដឹកនាំទាំង២ មិនទទួលបានផលអ្វីកាលពីថ្ងៃព្រហស្បតិ៍ ចំពេលមានការខ្វែងគំនិតគ្នាលើការបន្ធូរបន្ថយទណ្ឌកម្ម និងការខ្វែងគំនិតគ្នាទៅនឹងការទាមទាររបស់ក្រុងព្យុងយ៉ាង។ ការសន្យារបស់លោក គីម ត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ តាមរយៈទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA ។ នៅក្នុងរបាយការណ៍ដែលផ្តល់ទស្សនវិស័យសុទិដ្ឋិនិយមជាងអ្នកការទូតជាន់ខ្ពស់របស់របបនេះ ដែលបានផ្តល់នៅក្នុងសន្និសិទសារព័ត៌មានដ៏កម្រមួយប៉ុន្មានម៉ោងមុននេះ។ លោក គីម បានសម្តែងនូវការកោតសរសើរចំពោះ «ការខិតខំប្រឹងប្រែងយ៉ាងសកម្មឆ្ពោះទៅរកលទ្ធផល» និងបានហៅកិច្ចពិភាក្សាតុមូលកាលពីនៅហាណូយថាជា «ផលិតភាព» ៕ អត្ថបទ៖ លីដា ប្រភព៖ bloomberg

    March 2, 2019
  • អន្តរជាតិ

    ក្រុមហ៊ុន Thai Airways International បានរាយការណ៍ថា ខ្លួនបានខាតបង់ទឹកប្រាក់ចំនួន ១១.៦ពាន់លានបាត (ប្រហែល ៣៦០,០០០,០០០ លានដុល្លារអាមេរិក)សម្រាប់ ឆ្នាំ២០១៨ ធៀបនឹងការខាតបង់ ២.១ពាន់លានបាត នៅក្នុង ឆ្នាំ២០១៧។ ការខាតបង់ក្នុង ១ហ៊ុន កើនឡើងដល់ចំនួន ៥.៣៣បាត ធៀបនឹង ០.៩៧បាត ក្នុង ឆ្នាំ២០១៧ ។ នេះបើយោងតាមក្រុមហ៊ុនអាកាសចរណ៍បានប្រាប់ផ្សារហ៊ុនថៃកាលពី ថ្ងៃសុក្រ ម្សិលមិញ។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏បានចំណាយប្រាក់ (one-time expense) ផងដែរកាលពីឆ្នាំមុន បន្ទាប់ពីដឹងថា ទឹកប្រាក់ ៣.៤ពាន់លានបាត

    March 2, 2019
  • អន្តរជាតិ

    ថ្មីៗនេះ Jacquemus ដែលជាម៉ាកយីហោរបស់បារាំងដ៏ល្បីល្បាញ បានដាក់បង្ហាញនូវកាបូបដៃដ៏តូច ធំជាងម្រាមដៃបន្តិច និងស្ទើរតែដាក់កូនសោ ១ មិនចូល នៅឯ Paris Fashion Week សម្រាប់រដូវរងា និងរដូវស្លឹកឈើជ្រុះ ប្រចាំ ឆ្នាំ២០១៩/២០២០ របស់ខ្លួន ជាមួយនឹងការចាប់អារម្មណ៍ជាច្រើនពីអ្នកគាំទ្រ។ ប្រភពដដែលក៏បានឱ្យដឹងដែរថា កាបូបតូចនេះមានតម្លៃចាប់ពី ៣៤៥ដុល្លារ ដល់ ៧៩៥ដុល្លារអាមេរិក។ ម៉ាក Jacquemus ដែលបង្កើតឡើងដោយលោក Simon Porte Jacquemus តាំងពី ឆ្នាំ២០១០ ពេលនេះកំពុងទទួលការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមយ៉ាងច្រើន ដោយសារការដាក់បង្ហាញកាបូបតូចៗដែលជាម៉ូដែលថ្មីបំផុតរបស់ខ្លួននៅឯកម្មវិធី Paris

    March 2, 2019
  • អន្តរជាតិ

    ស្រ្តីម្នាក់ដែលរស់នៅក្នុងទីក្រុងបាងកក បានស្ទុះរត់ចេញពីបន្ទប់ភ្លាមៗខណៈដែលគាត់បានបញ្ចាំងពិលឃើញពស់មួយក្បាលនៅក្នុងបន្ទប់របស់គាត់។ ជាការពិតគាត់បានភ្ញាក់ដឹងខ្លួន ដោយសារពស់នោះបានចឹកជើងរបស់គាត់ ប៉ុន្តែជាសំណាងល្អ ដែលពស់មួយក្បាលនោះបានចឹកចំស្រោមជើងក្រាស់របស់គាត់ និងមិនបានបណ្តាលឱ្យគាត់រងគ្រោះថ្នាក់អ្វីនោះទេ។ ស្ត្រីដែលជាជនរងគ្រោះបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្ទះរបស់គាត់ ហើយពស់នេះត្រូវបានគេកំណត់ថា ជាពស់ថ្លាន់ ហើយវាបានលបលូនចូលបន្ទប់របស់គាត់នៅម៉ោងប្រហែលជា ២ និង ១៥នាទី ទៀបភ្លឺ។ ភ្លាមៗនោះគាត់បានរត់គេចពីបន្ទប់ និងរាការណ៍ទៅមន្ត្រីដែលពាក់ព័ន្ធ ហើយជាសំណាងល្អដែលគាត់មិនមានរងរបួសអ្វីឡើយ។ ពស់មួយក្បាលនេះក៏ធ្លាប់ត្រូវបានគេចាប់បានម្តងដែរ ប៉ុន្តែពួកគេដោះលែងវាវិញ ហើយម្តងនេះក៏ពួកមន្ត្រីដោះដែលវាទៅក្នុងប្រឡាយទឹកនៅជិតនោះវិញដែរ៕ អត្ថបទ៖ លីដា ប្រភព៖ thethaiger

    March 2, 2019