autoadmin
  • អន្តរជាតិ

    មិនមានកិច្ចព្រមព្រៀងណាមួយរវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃរបស់ពួកគេនៅទីក្រុងហាណូយនោះទេ។ លេខាសារព័ត៌មាននៅសេតវិមានអ្នកស្រី Sarah Sanders ក្នុងសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា លោក ត្រាំ និងលោក គីម មាន «កិច្ចប្រជុំស្ថាបនា និងល្អមួយ»។ លោកស្រីបាននិយាយបន្ថែមថា មេដឹកនាំទាំងពីរបានពិភាក្សាពីវិធីជាច្រើន ដើម្បីជំរុញគំនិតស្តីអំពីការរំសាយអាវុធនុយក្លេអ៊ែរ និងគំនិតជំរុញសេដ្ឋកិច្ច។ គ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចនៅពេលនេះទេ ប៉ុន្តែក្រុមរបស់ពួកគេទន្ទឹងរង់ចាំជួបប្រជុំគ្នាម្តងទៀតនាពេលអនាគត” ។ លោក ត្រាំ និងលោក គីម បានចាកចេញពីទីកន្លែងនៃកិច្ចចរចារបស់ពួកគេ នៅសណ្ឋាគារម៉េត្រូភឺឡុង ដែលជាសណ្ឋាគារសម័យអាណានិគមបារាំង វេលាម៉ោង ១

    February 28, 2019
  • អន្តរជាតិ

    ពាក្យមួយនិយាយថា ការគេងគ្រប់គ្រាន់បាន ៨ម៉ោង នឹងធ្វើឱ្យលោកអ្នកជៀសឆ្ងាយពីជំងឺទឹកនោមផ្អែម និងជំងឺភ្លេចភ្លាំង។ ប៉ុន្តែយោងតាមការស្រាវជ្រាវថ្មីនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាកលវិទ្យាល័យរីឆេស្តឺ (URMC) បានឱ្យដឹងថា គ្រាន់តែគេងឱ្យបាន ៨ម៉ោង ឬច្រើនជាង នឹងមិនអាចឱ្យលោកអ្នកមានសុខភាពល្អនោះឡើយ។ អ្វីដែលធ្វើឱ្យអ្នកជៀសឆ្ងាយពីជំងឺគឺ គុណភាពនៃការគេង ឬការគេងលក់ឱ្យបានលក់ស្កប់ស្កល់។ ការស្រាវជ្រាវនេះក៏បានបញ្ជាក់ផងដែរថា គុណភាពនៃការគេងគឺមានការទាក់ទិននឹងការចាប់ផ្តើម ជំងឺភ្លេចភ្លាំង និង អាល់ហ្សៃមឺរ ។ ជាក់ស្ដែងការរសិក្សាកាលពី ឆ្នាំ២០១២ បានឱ្យដឹងថា ការគេងគឺពិតជាសំខាន់ដល់ការដកចេញនូវសារធាតុមិនល្អ (waste) ចេញពីក្នុងខ្លួនរបស់យើង។ ការសិក្សាក៏បានបន្ថែមថា ប្រព័ន្ធដំណើរការជាចំបងរបស់រាងកាយយើងធ្វើការបានល្អនៅពេលដែលយើងគេងលក់ស្រួល។ ថ្វីបើនៅពេលយើងកាន់តែចាស់ យើងនឹងកាន់តែពិបាកក្នុងការទទួលបាននូវការគេងស្កប់ស្កល់ក៏ដោយ ការស្រាវជ្រាវនេះបានជំរុញ និងពង្រឹងនូវសារៈសំខាន់នៃការគេង ដើម្បីឱ្យមុខងារប្រព័ន្ធ

    February 28, 2019
  • អន្តរជាតិ

    យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways របស់ប្រទេសវៀតណាម នឹងត្រូវចុះកិច្ចព្រមព្រៀងទិញយន្តហោះដឹកអ្នកដំណើរ Boeing 787 ចំនួន ១០គ្រឿង។ នេះគឺជាការបន្ថែមទៅលើការបញ្ជាទិញរបស់ក្រុមហ៊ុនអាកាសចរណ៍ដែលបានដាក់ក្នុង ឆ្នាំ២០១៨ សម្រាប់យន្តហោះ Boeing 787 ចំនួន ២០គ្រឿង។ យោងតាមប្រភពមួយបានឱ្យដឹងថា ការបញ្ជាទិញថ្មីនេះមានតម្លៃ ៣ពាន់លានដុល្លារអាមេរិក ហើយក្រុមហ៊ុន VietJet របស់វៀតណាមក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីទិញ Boeing 737 MAX ផ្ទុកអ្នកដំណើរ ១០០នាក់ ដែលមានតម្លៃជិត ១៣ពាន់លានដុល្លារអាមេរិកផងដែរ។ បច្ចុប្បន្ននេះយន្តហោះរបស់ក្រុមហ៊ុន Bamboo

    February 28, 2019
  • អន្តរជាតិ

    អ្នកមុជទឹកម្នាក់ក្នុងចំណោមអ្នកមុជទឹកជាច្រើន ដែលបានជួយសង្គ្រោះក្រុមកីឡាករថៃចំនួន ១៣នាក់ (កុមារា ១២នាក់ និងគ្រូបង្វឹកម្នាក់) ត្រូវបានប្រគល់ពានរង្វាន់ George Medal ដោយមហាក្សត្រីយានី Elizabeth ទី២ ដែលបង្ហាញពី «ភាពក្លាហានដ៏អស្ចារ្យ»។ លោក John Volanthen បានទទួលកិត្តិយសក្នុងពិធីមួយនៅឯវិមាន Buckingham ក្នុងទីក្រុងឡុងដ៍។ លោក John Volanthen វ័យ ៤៧ឆ្នាំ និងសហការីរបស់គាត់ គឺលោក Richard Stanton គឺជាមនុស្សដំបូងគេ ដែលរកឃើញក្រុមកីឡាករដែលជាប់គាំង និងនាំទៅដល់ការជួយសង្គ្រោះចុងក្រោយរបស់ពួកគេកាលពីឆ្នាំមុន។ លោកបាននិយាយថា លោក

    February 28, 2019
  • អន្តរជាតិ

    ហាណូយ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានញញឹមចាប់ដៃគ្នា និងបរភោគអាហារពេលល្ងាចជុំគ្នា កាលពីល្ងាចថ្ងៃពុធ ទី២៧ ខែកុម្ភៈ នៅទីក្រុងហាណូយ ដោយបង្ហាញសុទិដ្ឋិនិយមថា ការដោះដូរការទូតផ្ទាល់ខ្លួនរបស់ពួកគេនឹងឈានដល់កិច្ចព្រមព្រៀងមួយស្តីពីកម្មវិធីនុយក្លេអ៊ែរនៅព្យុងយ៉ាង។ មុនចាប់ផ្តើមកិច្ចពិភាក្សារយៈពេលពីរម៉ោង និងអាហារពេលល្ងាច នៅសណ្ឋាគារប្រណីតមួយក្នុងរដ្ឋធានីវៀតណាមលោក ត្រាំ បានទស្សទាយថា នឹងមានកិច្ចប្រជុំកំពូលមួយដែលទទួលបាន «ជោគជ័យ» នៅថ្ងៃព្រហស្បតិ៍ និងបញ្ចប់នៅក្នុងពិធីចុះហត្ថលេខាដែលមិនទាន់បានកំណត់មួយ។ ការជួបជុំគ្នារយៈពេលពីរថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំជាប្រវត្តិសាស្ត្រមេដឹកនាំទាំង ២ នៅក្នុងប្រទេសសឹង្ហបុរីក្នុង ខែមិថុនា ដែលជាកន្លែងលោក ត្រាំ បានចាប់ផ្តើមការវាយលុកមន្តស្នេហ៍របស់គាត់ដើម្បីព្យាយាមឱ្យលោក គីម បោះបង់ចោលឃ្លាំងអាវុធនុយក្លេអ៊ែររបស់គាត់៕

    February 28, 2019
  • អន្តរជាតិ

    ថ្មីៗនេះនាយិកាសាលាមួយចំនួនបានព្រមានដល់អាណាព្យាបាលកុមារតូចៗ អំពីហានិភ័យទៅលើការមើលវីដេអូរបស់ពួកគេ។ ជាក់ស្តែង «ហ្គេមធ្វើអត្តឃាត» ដែលមានឈ្មោះថា Momo កំពុងតែវាយប្រហារអនឡាញ ដោយ clip វីដេអូ «Momo challenge» នេះនឹងបង្ហាញខ្លួននៅពេលដែលកូនតូចៗរបស់លោកអ្នកកំពុងមើល Peppa Pig ឬ Fortnite ។ សាលារៀននៅទូទាំងប្រទេសអង់គ្លេសបាននិយាយថា កុមារត្រូវបានគេកំណត់គោលដៅដោយរូបភាពគួរឱ្យរន្ធត់ និងឈុតនៃតួអង្គដ៏រំខាន នៅលើគេហទំព័រចែករំលែកវីដេអូ។ ហើយ Momo challenge នេះគឺមានទាក់ទិននឹងការស្លាប់របស់កុមារចំនួន ២ករណី ដោយវានឹងធ្វើឱ្យកុមារភ័យខ្លាច និងធ្វើរឿងអ្វីមួយដែលមានហានិភ័យ ឬសម្លាប់ខ្លួនតែម្តង។ មិនថាកូនតូចៗរបស់អ្នកកំពុងតែមើលវីដេអូពី Youtube (សម្រាប់កុមារ) ជាធម្មតា

    February 27, 2019
  • អន្តរជាតិ

    ប៉ុន្មានម៉ោងទៀតនេះលោក ដូណាល់ ត្រាំ នឹងត្រូវជួបបរិភោគអាហារពេលល្ងាចជាមួយនឹងប្រធានាធិបតីកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ ប៉ុន្តែមុនពេលដែលមេដឹកទាំង ២ ត្រូវជួបគ្នារយៈពេល ២ម៉ោង ទាំងជួបតទល់មួយនឹងមួយ និងជួបបរិភោគអាហារពេលល្ងាច ម្ចាស់ផ្ទះវៀតណាមដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏បានរៀបចំអាហារថ្ងៃត្រង់ ជាមួយនឹងម្ហូបប្រចាំរបស់ខ្លួនចំនួន ៥មុខ ផងដែរ។ មុខម្ហូប ទី១ គឺ ស្វាយខ្ចីផ្ទាប់ជាមួយនឹងលៀសសមុទ្រ ជាមួយនឹងទឹកជ្រលក់រសជាតិផ្អែមម៉្យាងដែលមានស្លឹកជីអង្កាម និងគ្រាប់ស្វាយចន្ទី, ទី២ គឺ នំគួងបំពង, ទី៣ គឺសាច់ស្តេចក្តាម ជាមួយនឹង ទឹកស៊ុបរំងាស់ ដែលមានដាក់អេពីណារជាមួយ

    February 27, 2019
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សរសើរពីអនាគតកូរ៉េខាងជើង ដោយនិយាយថា «គួរឱ្យស្ងើច» ប្រសិនបើមិត្តរបស់លោកគឺលោក គីម ជុងអ៊ុន ដែលនឹងត្រូវបរិភោគអាហារជុំគ្នានៅល្ងាចនេះ យល់ព្រមបញ្ឈប់សកម្មភាពអាវុធនុយក្លេអ៊ែរ។ លោក ដូណាល់ ត្រាំ បាននិយាយបែបនេះនៅក្នុងបណ្តាញសង្គម Twitter ផ្ទាល់របស់លោក មុនពេលដែលនឹងត្រូវបានជួបជាមួយមេដឹកនាំកូរ៉េខាងជើងជាផ្លូវការនៅប៉ុន្មានម៉ោងខាងមុខនេះ។ លោក ត្រាំ មានជំនឿមុតមាំថា មានតែរបៀបពិសេសនៃការការទូត និងធុរកិច្ច របស់លោកទើបអាចបញ្ចប់បញ្ហា ដែលមានមកលើមេដឹកនាំអាមេរិកតាំងពីការបញ្ចប់សង្គ្រាមកូរ៉េក្នុង ឆ្នាំ១៩៥៣។ លោក ត្រាំ បានបន្តថា បើកូរ៉េខាងជើងបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន ពួកគេនឹងដេញជើងវៀតណាម ដោយលោកបានលើកឡើងថា វៀតណាមធ្លាប់ជាប្រទេសដែលជាសត្រូវរបស់អាមេរិក ប៉ុន្តែពេលនេះ

    February 27, 2019
  • អន្តរជាតិ

    យោងតាមទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងជួបគ្នារយៈពេលពីរម៉ោងនៅថ្ងៃពុធនេះ ដែលជាថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលលើក ទី២ របស់ពួកគេ។ សេតវិមានបានឱ្យដឹងថា នៅម៉ោង ៦ និង ៣០នាទី ល្ងាចនេះ មេដឹកនាំទាំងពីរនឹងជួបប្រជុំគ្នានៅសណ្ឋាគារ Sofitel Legend Metropole ទីក្រុងហាណូយ។ ១០នាទីបន្ទាប់មកពួកគេនឹងជួបគ្នាមួយទល់មួយ ដែលមានតែអ្នកបកប្រែរៀងខ្លួននៅកំដរប៉ុណ្ណោះ។ ហើយនៅវេលាម៉ោង ៧យប់ ពួកគេនឹងត្រូវបានចូលរួមដោយមន្រ្តីទាំងពីរភាគី ដើម្បីបរិភោគអាហារពេលល្ងាចរួមគ្នា ដែលមានរយៈពេល ១ម៉ោង និង ៣៥នាទី។

    February 27, 2019
  • រថយន្ត

    Toyota Corolla គឺជាកំពូលរថយន្តដែលលក់ដាច់ជាងគេក្នុងពិភពលោក ហើយចាប់តាំងពី ឆ្នាំ1996 វាបានលក់ចេញទៅកាន់ពិភពលោកចំនួន 46លាន គ្រឿង។ ឆ្នាំនេះតូយ៉ូតានឹងផ្តល់ជូននូវ Corolla Sedan ស៊េរីថ្មី ឆ្នាំ2020 ដែលមាន 6 version និងមានគំរូរចនាចំនួន ៣ គឺ៖ ទំនើប, កូនកាត់ និងកីឡា។ ប្រភេទ L, LE និង XLE គឺមាននៅលើរចនាបទបែបទំនើប (Modern) ចំណែក ប្រភេទ SE និង XSE​

    February 27, 2019