- autoadmin
- អន្តរជាតិ
ទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃពុធថា ក្រុមជួយសង្គ្រោះបានកំពុងស្វែងរកអ្នកនៅរស់ បន្ទាប់ពីមនុស្សជាង ៦០នាក់ ត្រូវបានគេសង្ស័យថា បានកប់ទៅជាមួយការបាក់ដីនៃអណ្តូងរ៉ែខុសច្បាប់មួយ នៅលើកោះ Sulawesi ។ សេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា មនុស្សម្នាក់បានស្លាប់ និង ១៣នាក់ ត្រូវបានជួយសង្គ្រោះ នៅម៉ោង ៥ព្រឹក ថ្ងៃពុធ បន្ទាប់ពីការបាក់រលំអណ្តូងរ៉ែកាលពីល្ងាចម្សិលមិញ ក្នុងតំបន់ Bolaang Mongondow នៃខេត្ត Sulawesi ភាគខាងជើង។ លោក Sutopo Purwo Nugroho អ្នកនាំពាក្យភ្នាក់ងារគ្រោះមហន្តរាយបានថ្លែងថា៖ «នៅពេលមនុស្សរាប់សិបនាក់បានកំពុងជីករុករករ៉ែមាសនៅទីនោះ ស្រាប់តែធ្នឹម និងបន្ទះជំនួយ ដែលពួកគេប្រើបានបែកបាក់ដោយសារដីមិនមានស្ថិរភាព និងកន្លែងជីកដដែលៗច្រើន»។
February 27, 2019 - អន្តរជាតិ
ចិត្តសាស្ត្រអ្នកស្រី Carol Dweck បានចំណាយពេលពេញមួយអាជីពរបស់គាត់ ដើម្បីសិក្សាពីអាកប្បកិរិយា និងការបំពេញមុខងារ ហើយការសិក្សាចុងក្រោយរបស់គាត់បានបង្ហាញថា អាកប្បកិរិយារបស់អ្នក គឺជាការទស្សន៍ទាយពីភាពជោគជ័យល្អជាង IQ ។ អ្នកស្រីបានបន្តថា ឥរិយាបថរបស់អ្នកជាស្នូលចូលទៅក្នុងប្រភេទមួយក្នុងចំណោមពីរប្រភេទ៖ ផ្នត់គំនិតថេរ (fixed-mindset) ឬ ផ្នត់គំនិតកំណើន (growth mindset)។ ជាមួយនឹង «ផ្នត់គំនិតថេរ» អ្នកជឿថា ធម្មជាតិបង្កើតអ្នកមកយ៉ាងណា អ្នកនឹងមិនអាចផ្លាស់ប្តូរវាបានទេ។ ការគិតបែបនេះគឺជាបញ្ហា នៅពេលដែលអ្នកធ្វើអ្វីមួយ ឬប្រជែងលើអ្វីមួយ ដែលវាលើសពីអ្វីដែលអ្នកអាចធ្វើបាន អ្នកនឹងអស់សង្ឃឹម ហើយទន់ជ្រាយភ្លាម។ មនុស្សដែលមាន «ផ្នត់គំនិតកំណើន» ពួកគេជឿជាក់ថា ពួកគេអាចកែលម្អសមត្ថភាពដោយការខិតខំ។
February 27, 2019 - អន្តរជាតិ
ការស្រវឹងរបស់មនុស្សគឺខុសគ្នា អ្នកខ្លះស្រវឹងគេង ខ្លះស្រវឹងស្លូត ខ្លះទៀតក៏ក្លាហានជ្រុល។ ជាក់ស្តែងកាលពីថ្ងៃពុធកន្លងទៅនេះ អ្នកដំណើរឆ្លងកាត់តំបន់ Fujian របស់ទីក្រុង Quanzhou មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានឃើញបុរសម្នាក់ដើរលើខ្សែកាបមានកម្ពស់ ១០ម៉ែត្រ ពីដី។ ពួកគេបានរាយការណ៍ទៅក្រុមសង្គ្រោះ ហើយក្រុមសង្គ្រោះចំណាយពេល ៣ម៉ោង ទម្រាំរដោះបុរសស្រវឹងនោះបាន។ យ៉ាងណាក៏ដោយគាត់មិនមែនជាមនុស្សដំបូងនៅក្នុងប្រទេសចិន ដែលព្យាយាមដើរលើខ្សែកាបដែលមានវ៉ុលខ្ពស់ៗដូច្នេះទេ។ មានករណីជាច្រើនផ្សេងទៀត ដូច្នេះសូមអ្នកទាំងអស់គ្នាស្រវឹងដោយការទទួលខុសត្រូវ៕ អត្ថបទ៖ លីដា ប្រភព៖ shanghai
February 27, 2019 - អន្តរជាតិ
លោក ដូណាល់ ត្រាំ បានមកដល់ប្រទេសវៀតណាមហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើក ទី២ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅថ្ងៃទី២៧ និង ២៨ ខែកុម្ភៈ។ កងទ័ពអាកាសបានទៅដល់អាកាសយានដ្ឋានហាណូយ មុនម៉ោង ៩យប់ បន្ទាប់ពីការធ្វើដំណើរជិតមួយថ្ងៃពីវ៉ាស៊ីនតោនឌីស៊ី។ ចំណែកលោក គីម បានមកដល់រដ្ឋធានីរបស់វៀតណាមកាលពីព្រឹកថ្ងៃអង្គារនេះផងដែរ។ លោក ត្រាំ ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងពិធីសម្ពោធផ្លូវការមួយនៅឯព្រលានយន្តហោះ មុនពេលធ្វើដំណើរទៅកាន់សណ្ឋាគាររបស់គាត់។ ទោះជាយ៉ាងណាក៏ដោយគាត់មិនត្រូវបានគេរំពឹងថា នឹងជួបក្រៅផ្ទាល់ជាមួយលោក គីម រហូតដល់ល្ងាច ថ្ងៃពុធ នៅពេលដែលពួកគេនឹងជួបជុំគ្នាសម្រាប់អាហារពេលល្ងាចតូចមួយ។ លោក ត្រាំ ក៏នឹងជួបជាមួយមន្ត្រីវៀតណាមនៅ
February 26, 2019 - រថយន្ត
គម្រោងចុងក្រោយបំផុតរបស់ក្រុមហ៊ុន Pogea Racing គឺរថយន្ត Alfa Romeo 4C ដែលត្រូវបានគេហៅថា «Zeus» ដែលមានទម្ងន់ស្រាលជាងមុន និងមានអានុភាពខ្លាំងជាងម៉ូដែលបច្ចុប្បន្ន។ ជាមួយនឹងការកែខៃទៅលើម៉ាស៊ីន Turbocharge បានកែសម្រួលលំហូរខ្យល់ ភាពត្រជាក់ និងការងារផ្សេងទៀតឱ្យម៉ាស៊ីនចំណុះ 1.75លីត្រ មួយនេះ។ រថយន្ត 4-ស៊ីឡាំង នេះ អាចផ្តល់កម្លាំង 346 សេះ (351 PS/258 kW) និងកម្លាំងបង្វិល 338 lb-ft (458 Nm)។ ល្បឿនពី 0
February 26, 2019 - អន្តរជាតិ
ជាមួយនឹងភាពយន្ដ Green Book ដែលបានឈ្នះពានរង្វាន់ «ខ្សែភាពយន្ដដ៏ល្អបំផុត» នៅក្នុងពិធីប្រគល់ពានរង្វាន់អូស្ការលើក ទី៩១ និងតាំងនាមជាសហផលិតករ Alibaba Pictures Group ដែលជាក្រុមហ៊ុនខ្សែភាពយន្តអ៊ិនធឺណិតដំបូងគេបង្អស់ ដែលបានសហការផលិតខ្សែភាពយន្ត និងឈ្នះពានរង្វាន់ Oscars លោក Jack Ma បានមានប្រសាសន៍ថា ខ្សែភាពយន្តគួរត្រូវបានផលិតឡើងដោយចំណង់ចំណូលចិត្ត» ។ លោក Jack Ma ប្រធានក្រុមហ៊ុន Alibaba Group បាននិយាយថា ខ្សែភាពយន្តល្អមិនចាំបាច់ចំណាយច្រើននោះទេ ហើយក៏មិនមែនជារឿងរ៉ាវវឹកវររបស់ផែនដីនោះដែរ។ បើយោងតាមប្រភព chinadaily បានឱ្យដឹងថា លោក
February 26, 2019 - អន្តរជាតិ
អេស្ប៉ាញបានគ្រងតំណែងជាប្រទេសដែលមានសុខភាពល្អបំផុតនៅលើពិភពលោកក្នុងតារាងលីកថ្មី ឆ្នាំ២០១៩ ដោយ Bloomberg ។ ចំណាត់ថ្នាក់នេះ គឺមានការចូលរួមដោយប្រទេសចំនួន ១៦៩ ដែលក្នុងនោះអេស្ប៉ាញ គឺស្ថិតនៅលំដាប់ ទី១។ អ្នកជំនាញក៏បានណែនាំថា របបអាហាររបស់ប្រទេសនៅក្នុងតំបន់មេឌីទែរ៉ាណេ ដែលត្រូវបានគេស្គាល់ថា ល្អសម្រាប់បេះដូង និងឈាម អាចជាអ្នកដើរតួរសំខាន់ដែលនាំឱ្យអេស្ប៉ាញឈានមុខគេខាងសុខភាពល្អប្រសើរ។ ចក្រភពអង់គ្លេសជាប់លេខ ១៩ ខណៈអាមេរិកជាប់លេខ ៣៥ ហើយអូស្រ្តាលី គឺជាប្រទេសដែលនិយាយភាសាអង់គ្លេសតែមួយគត់ ដែលបានជាប់ចំណាត់លេខរៀង ទី១០ ក្នុងបញ្ជីនេះ។ អាយុកាលរបស់មនុស្ស អត្រាការជក់បារី និងភាពធាត់ ការទទួលបានទឹកស្អាត គឺត្រូវបានគេរាប់បញ្ចូល ដើម្បីដាក់ពិន្ទុទាំងអស់។ យ៉ាងណាមិញខាងក្រោមគឺជាចំណាត់ថ្នាក់កំពូលទាំង ១០
February 26, 2019 - អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បច្ចុប្បន្នគឺបានមកដល់ប្រទេសវៀតណាមហើយ សម្រាប់កិច្ចប្រជុំកំពូលលើក ទី២ រយៈពេល ២ថ្ងៃ រវាងលោកផ្ទាល់ និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលនឹងប្រារព្ធនៅថ្ងៃ ទី២៧ និង ទី២៨ ខែកុម្ភៈ ស្អែកនេះ នៅរដ្ឋធានីហាណូយរបស់វៀតណាម។ ជំនួសឱ្យការជិះយន្តហោះ គាត់បានជ្រើសរើសយកការជិះរថភ្លើងផ្ទាល់ខ្លួន ពីទីក្រុងព្យុងយ៉ាងទៅកាន់រដ្ឋធានីហាណូយ ដែលត្រូវឆ្លងកាត់ភាគខាងកើត និងភាគខាងត្បូងប្រទេសចិនមានប្រវែងប្រហែល ២,០០០ម៉ាយ និងចំណាយពេលយ៉ាងហោចណាស់បីថ្ងៃកន្លះ។ ពុំមានរបាយការណ៍លំអិតអំពីលក្ខណៈពិសេសរបស់រថភ្លើងនេះទេ ប៉ុន្តែអ្វីដែលយើងអាចដឹងគឺ វាមាន ២១ ទូរថភ្លើង ពណ៌បៃតងជាមួយខ្សែឆូតតូចពណ៌លឿង។ ចំណែកផ្នែកខាងក្នុងវិញគឺមានកន្លែងដាក់ស្រា កុំព្យូទ័រ
February 26, 2019 - អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានមកដល់ប្រទេសវៀតណាមដោយសុវត្ថិភាពហើយ មុនពេលកិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃ រវាងលោកជាមួយនឹងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅរដ្ឋធានីហាណូយ របស់វៀតណាម ៨ខែ បន្ទាប់ពីកិច្ចប្រជុំលើក ទី១ នៅក្នុងប្រទេសសឹង្ហបុរីដែលមិនបានទទួលលទ្ធផល។ កិច្ចប្រជុំកំពូលលើក ទី២ នេះត្រូវបានគេរំពឹងថា នឹងកសាងលើកិច្ចព្រមព្រៀងរបស់ខ្លួនដើម្បី «ឆ្ពោះទៅរកការបញ្ចប់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ»។ ក្រុមអ្នករិះគន់និយាយថា កិច្ចប្រជុំជាលើកដំបូងរវាងមេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីអាមេរិក ខាងអាមេរិកមិនអាចធ្វើឱ្យកូរ៉េខាងជើងបោះបង់សកម្មភាពអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ។ បន្ទាប់ពីការធ្វើដំណើររយៈពេល ២ថ្ងៃកន្លះ លើផ្ទៃដី ២,៨០០ម៉ាយ លោក គីម បានមកដល់វៀតណាម ក្នុងថ្ងៃអង្គារ ជាមួយនឹងការស្វាគមន៍ដោយព្រំពណ៌ក្រហម នៅម៉ោង
February 26, 2019 - បច្ចេកវិទ្យា
ជាមួយនឹងស្មាតហ្វូន Galaxy S10 Plus របស់ Samsung និង Mate 20 Pro របស់ Huawei ដែលកំពុងមានការប្រកួតប្រជែងនៅលើឆាកស្មាតហ្វូនយ៉ាងមមាញឹក អ្នកប្រហែលជាគិតថា Sony នឹងបញ្ចេញនៅស្មាតហ្វូន ដែលអាចយកមកប្រកួតប្រជែងជាអន្តរជាតិជាមួយស្មាតហ្វូនល្បីៗទាំងនេះបាន។ ប៉ុន្តែយ៉ាងណាក៏ដោយវាហាក់ដូចជា Sony ពុំមានអ្វីជាការឆ្លើយតបជាមួយបច្ចេកវិទ្យាចុងក្រោយរបស់ Samsung ឬ Huawei នោះទេ។ ជាការពិតអ្វីដែលគួរឱ្យចាប់អារម្មណ៍បន្តិចរបស់ Sony Xperia 1 ស៊េរីថ្មីនេះ គឺវាមានអេក្រង់ 4K OLED HDR ទំហំ
February 26, 2019









